ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

ខ្លោចចិត្តអាណិត អោក សុម៉ារីម៉ា មិនទាន់ទាំងដង្ហើមនិងមិនអាចមកចូលរួមបុណ្យសពម្តាយបាន

ភ្នំពេញ៖ ម្តាយបង្កើតរបស់ក្រុមតារាចម្រៀងស្រី ត្រកូល”អោក” អ្នកស្រី ទីវ សោភណ្ឌ បានបាន​ទទួល​មរណភាព​ដោយ​សារ​រោគាពាធកាលពីរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៤ កក្កដា ២០២០។ អ្វីដែលធ្វើឲ្យអ្នករួមអាជីពសោកសម្រេងខ្លោចចិត្តអាណិតកូនស្រីគឺអ្នកនាង អោក សុម៉ារីម៉ា នោះគឺនាងកំពុងតែរស់នៅសហរដ្ឋអាមេរិក និងមិនអាចមកទាន់ដង្ហើម ... Read More »

ពៅ លីដា កាន់តែស្រស់ស្អាតប្លែកក្រោយពីពត់ធ្មេញ

     ភ្នំពេញ៖ អស់រយៈពេលជិត១ឆ្នាំហើយដែលតារាសម្តែងស្រី កញ្ញា ពៅ លីដា បានសម្រេចចិត្តធ្វើការពត់ធ្មេកពីកំណើតដើម្បីឲ្យកាន់តែស្រស់ស្អាត។ សម្រស់របស់តារាស្រីរូបនេះកាន់តែស្អាតប្លែកជាងប៉ុន្មានឆ្នាំមុន។ ​តារាស្រីរូបនេះបានបង្ហាញការកំណត់សម្គាល់នៃការប្រែប្រួលទម្រង់មុខរបស់តារាស្រីរូបនេះគឺតាមរយៈរូបថតដែលនាងបង្ហោះជារឿយៗលើគណនីហ្វេសប៊ុក និងអុីនស្រា្តក្រាមផ្ទាល់ខ្លួនផងដែរ។ មិនត្រឹមប្រែប្រួលទម្រង់មុខប៉ុណ្ណោះទេ តារាសម្តែងរូបនេះមើលទៅហាក់ស្រកគីឡូតាមការប៉ងទៀតផង ព្រោះអំឡុងពេលកញ្ញាចាប់ផ្តើមពត់ធ្មេញដំបូងៗកញ្ញាបានឲ្យ ដឹងថា ... Read More »

ណាខុន បង្ហាញរូបរាងគូស្នេហ៍ជាផ្លូវការជម្រះមន្ទិលស្នេហ៍ឌុច លីដា

    ភ្នំពេញ៖ ក្រោយផ្ទុះពាក្យចចាមអារ៉ាមរឿងរ៉ាវស្នេហាក្រៅឆាករវាងលោក និងតារាសម្តែង ឌុច លីដា ដែលរហូតសម្រាលបានកូនប្រុសម្នាក់នោះ ពេលនេះ តារាសម្តែងរូបនេះបានបង្ហាញមុខគូស្នេហ៍ជាផ្លូវការហើយ។ ជម្រះ ពាក្យចចាមអារ៉ាមលេងស្នេហាក្រៅឆាកនឹងតារាស្រី ឌុច លីដាពេលនេះ តារាសម្តែងណាខុន ... Read More »

លេចការរិះគន់រឿងតម្លៃខ្លួនថតសម្អាងការរបស់តារាចម្រៀង តន់ ចន្ទសីម៉ា និង ខេម

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីអ្នកនិពន្ធល្បីឈ្មោះ លោក យឹម តាស្រង់ បានទម្លាយចេញនូវតម្លៃខ្លួនថតផ្សព្វផ្សាយសម្អាងការរបស់តារាចម្រៀង ខេម និងកញ្ញាតន់ ចន្ទសីម៉ាមានតម្លៃរហូតដល់២ម៉ឺនដុល្លារអាមេរិក។ ការបញ្ជាក់តម្លៃនេះបានទទួលរងការរិះគន់ច្រើនពីអ្នកគាំទ្រ ពិសេសបណ្តាអ្នកប្រឡូកក្នុងវិស័យសម្អាងការ និងតុបតែងខ្លួន។ ​ទើបនឹងសាងភាពភ្ញាក់ផ្អើលជាថ្មីបន្តបន្ទាប់ ក្រោយការបញ្ចេញបទចម្រៀងរួមគ្នាជាច្រើនបទនោះ តន់ ... Read More »

ជី ដេវីត សម្រេចចិត្តសាងភ្នួសក្រោយទិញរថយន្តទំនើបថ្លៃរាប់សែនដុល្លារឲ្យទេព បូព្រឹក្ស

ភ្នំពេញ៖ អតីតារាចម្រៀងប្រុសល្បីឈ្មោះលោក ជីដេវីត បានសម្រេចចិត្តសាងព្រះភ្នួសតាមគន្លងព្រះពុទ្ធសាសនាហើយកាលពីថ្ងៃទី២៣ខែកក្កដានេះនៅវត្តមួយ។ ការសាងព្រះភ្នួសនេះគឺក្រោយពេល២ថ្ងៃនៃការធ្វើឲ្យគូស្នេហ៍កញ្ញាទេព បូព្រឹក្សរំភើបព្រោះតែការផ្តល់កាដូរថយន្ត Rolls-Royce តម្លៃរាប់សែនដុល្លារអាមេរិកនោះ។ ​មុនមួយថ្ងៃនៃការសម្រេចចិត្តសាងព្រះភ្នួសតាមគន្លងព្រះពុទ្ធសាសនា ជី ដេវីតធ្លាប់បង្ហើបពិការចាកចេញ និងឃ្លាតពីក្រុមការងារមួយរយៈ។ ទើបតែដល់ថ្ងៃសាងភ្នួសទើបមានការភ្ញាក់ផ្អើល ដោយមានទាំងវត្តមានគូស្នេហ៍ និងក្រុមគ្រួសារចូលរួម។ ... Read More »

មាន សូនីតា ត្រូវបានគណនីយហ្វេសប៊ុកមួយបង្ខូចកិត្តិយសខ្លាំង

ភ្នំពេញ៖ តារាសម្តែងស្រី មាន សូនីតា បានបង្ហាញសារដ៏រសើបនិងប្រតិកម្មទៅនឹងគណនីយហ្វេសប៊ុក​(Facebook Page) មួយបានបង្ហោះរូបថតអមដោយសារដ៏អសីលធម៌មិនអាចទទួលយកបាន។ ​គណនីយហ្វេសប៊ុកឈ្មោះEntertainment បានប្រើប្រាស់រូបថតនាងមួយចំនួនអមដោយរូបភាពបុរសកំពុងគេងម្នាក់ ភ្ជាប់ដោយសារយ៉ាងអសីលធម៌ ដែលតារាស្រីរូបនេះពិបាកនឹងទទួលយក រហូតនាងប្រតិកម្មភ្លាមៗ។ ក្រៅពីការប្រតិកម្មនឹងសារដ៏ស្មោកគ្រោក តារាស្រីរូបនេះត្រូរវការជំនួយដោយនាងបានស្នើឲ្យអ្នកគាំទ្រនាងជួយធ្វើការReport ឲ្យមានការបិទទៅលើគនីយហ្វេសប៊ុកមួយនេះ ... Read More »

មកដឹងតម្លៃរថយន្ត Rolls-Royce ដែលជី ដេវីត ទិញកាដូឲ្យទេពបូព្រឹក្ស

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាចម្រៀងល្បីឈ្មោះ លោក ជី ដេវីត បានបង្ហាញរថយន្តប្រណីត Rolls-Royce ស៊េរីទំនើបមួយគ្រឿងជាកាដូជូនដល់សង្សារបណ្តូលចិត្តកញ្ញា ទេព បូព្រឹក្ស។ កាន់តែមានការជជែកគ្នាច្រើនជុំវិញកាដូមួយនេះ ពិសេសគឺទាក់ទងនឹងតម្លៃរបស់វាផងដែរ។ គេដឹងហើយថារថយន្ត Rolls-Royce គឺជាប្រភេទរថយន្តប្រណីតមួយដែលឈរនៅលំដាប់កំពូល ... Read More »

ប្តូរពីភាពសិចស៊ី មាន សូនីតា រំលេចឈុតក្រមាច្នៃសម្រាប់កូនក្រមុំថ្ងៃពិសេស

ភ្នំពេញ៖ បង្ហាញរូបភាពសិចស៊ីតាមរយៈរូបរាងស្រឡូនអស់ជាច្រើនបន្តបន្ទាប់ ពេលនេះ តារាសម្តែង មាន សូនីតា បានប្តូរមកគ្រងឈុតកូនប្រមុំយ៉ាងស្រស់សោភា និងទន់ភ្លន់។ ឈុតពិសេសនេះត្រូវបានអ្នកជំនាញច្នៃពីក្រមា យ៉ាងប្រណិតដែលជាការបំផុសមួយដ៏គួរឲ្យចាប់អារម្មណ៍។ ​នេះគឺជាលើកដំបូងហើយដែលក្រមាខ្មែរត្រូវបានច្នៃប្រឌិតចេញជាសម្លៀកបំពាក់ប្រណីតសម្រាប់កូនក្រមុំក្នុងថ្ងៃមង្គលការ។ កាន់តែទាក់ទាញ និងផុសផុលគឺក្រោយពីតារាសម្តែងរហស្សនាមរាជនីក្រមា បានបង្ហាញស្នាមញញឹមនិងគ្រងសម្លៀកបំពាក់នេះឡើង។ ឈុតនេះត្រូវបានច្នៃដោយសម្អាងការមួយនៅភ្នំពេញ។ ... Read More »

តារាចម្រៀងល្បីៗរួមគ្នាច្រៀងរកជំនួយជួយពលរដ្ឋក្នុងសហគម២០០គ្រួសារ

    ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមានក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌កម្មវិធីគម្រោងចិត្តតែមួយ(PIFC) ប្រយោជន៍ជួយដល់ប្រជាពលរដ្ឋជួបការលំបាកនៅក្នុងសហគមនាខណ្ឌឬស្សីកែវប្រមាណ២០០គ្រួសារ។ ​សិល្បករដែលបានចូលរួមក្នុងកម្មវិធីសប្បុសរធម៌កាលពីថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះមាន ដូចជាកញ្ញា សុភ័ក្រកុសុម៉ា,លោក ម៉ា ច័ន្ទបញ្ញា, Por Xeang, Ela ... Read More »

ឪពុក ឱក សុគន្ធ កញ្ញា នៅតែទន្ទឹងចាំការសួរសុខទុក្ខពីកូនស្រី

ភ្នំពេញ៖ អស់ជាច្រើនសប្តាហ៍មកហើយដែលរឿងរ៉ាវផ្ទៃក្នុងរបស់គ្រួសារតារាចម្រៀង ឱក សុគន្ធ កញ្ញាត្រូវបានលេចធ្លាយ។ទោះជាយ៉ាងណាឪពុករបស់តារាចម្រៀងលំដាប់ជួរមុខរូបនេះនៅតែទន្ទឹងរង់ចាំការសួរសុខទុក្ខពីសំណាក់កូនស្រីដដែល។ ប្រភពពីអ្នកជិតដិតលោកឱក បូនីឪពុកតារាចម្រៀង ឱក សុគន្ធកញ្ញា បានលើកឡើងថា រយៈពេលជាង២សប្ដាហ៍មកហើយដែលតារាចម្រៀងឱក សុគន្ធកញ្ញា នៅតែមិនទាន់បង្ហាញសកម្មភាពទៅសួរសុខទុក្ខ និងជួបឪពុកនាងដោយផ្ទាល់នៅឡើយ ។ ... Read More »

ជី ដេវីត ថាកាដូរថយន្តRolls Royceឲ្យទេព បូព្រឹក្ស មិនមែនជាការសម្ញែងទ្រព្យ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលក្នុងចង្កោមអ្នកសិល្បៈ និងអ្នកគាំទ្រ ក្រោយពីតារាចម្រៀង ជី ដេវីតបានកាដូររថយន្តទំនើបថ្លៃកប់ពពកម៉ាក Rolls Royce ឲ្យទៅគូស្នេហ៍តារាចម្រៀង ទេព បូព្រឹក្ស។ បង្ការកការរិះគន់ តារាចម្រៀងរូបនេះបញ្ជាក់ថា កាដូរថយន្តថ្លៃរាប់សែនដុល្លារអាមេរិកនេះមិនមែនជាការសម្ញែងទ្រព្យសម្បត្តិនោះទេ។ ​ជាញឹកញាប់ ... Read More »

Update ៖ មរណភាព​ព្រឹទ្ធាចារ្យ ព្រីង សាឃន ជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃរបស់កម្ពុជា

ភ្នំពេញ៖ វីរសិល្បករកម្ពុជាគឺលោក​ព្រឹទ្ធាចារ្យ ព្រីង សាឃន បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់លោកបានបន្សល់ទុក្ខនៅការសោកស្តាយជាខ្លាំងព្រោះតែលោកគឺជាសាស្ត្រាចារ្យនៅសាលាវិចិត្រសិល្បៈដែលមានជំនាញខាងភាពយន្ត របាំ ល្ខោនយីកេ និងទេពកោសល្យជាច្រើនទៀត។ ព្រឹទ្ធាចារ្យ ព្រីង ... Read More »

យ៉ារ៉ូ នៅតែមានសន្ទុះខ្លាំងទោះស្ថិតក្នុងដំណាក់កាលកូវីដ-១៩

ភ្នំពេញ៖ តារាសម្តែង និងពិធីករវ័យក្មេង លោក យ៉ា រ៉ូ បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីទស្សនិកជនក្រោយពីលោកក្តាប់បានឱកាសការងារជាច្រើនបន្តបន្ទាប់។ បើទោះបីជាស្ថិតក្នុងដំណាក់កាលនៃបញ្ហាការរាតត្បាតនៃវីរុសកូវីដ-១៩នៅកម្ពុជាក៏តារាប្រុសរូបនេះនៅតែចេញមុខជាបន្តបន្ទាប់លើការងារសិល្បៈដដែល។ ហាងឆេងការងារតាមអនឡាញរបស់យ៉ារ៉ូនៅតែធ្វើឲ្យគេចាប់អារម្មណ៍ ដោយលោកនៅតែទទួលបានការងារប្រម៉ូតផលិតផលជាបន្តបន្ទាប់ មិនស្ងួតស្តូរី និងគណនី Facebook, Instagram នោះឡើយ។ ... Read More »

គង់ ច័ន្ទស្រីមុំ តារាស្រីដែលបង្កើតគំនិតច្នៃប្រឌិតខ្ពស់លើការតុបតែងខ្លួន

ភ្នំពេញ៖ តារាសម្តែង និងពិធីការិនីកញ្ញា គង់ ច័ន្ទស្រីមុំ នៅតែបន្តរក្សាភាពលេចធ្លោររបស់ខ្លួនជាបន្តបន្ទាប់លើវិស័យសិល្បៈ។ នាងត្រូវបានគេចាត់ចូលជាតារាដែលមានគំនិតច្នៃប្រឌិតខ្ពស់លើការតុបតែងខ្លួន។ គ្រប់កម្មវិធីជួបជុំនានា គង់ ច័ន្ទស្រីមុំ និងស្វាមីតែងរំលេចឲ្យឃើញពីភាពច្នៃប្រឌិតខ្ពស់លើការរៀបចំតុបតែងខ្លួនទាំងសម្លៀកបំពាក់ និងគ្រឿងលម្អខ្លួនជាដើម។ តារាស្រី និងអ្នកជំនួញម្នាក់ដ៏ជោគជ័យក្នុងរង្វង់សិល្បៈកម្ពុជា ដោយជានិច្ចកាល ... Read More »

តន់ ចន្ទសីម៉ា មានឱកាសចាប់ដៃគូច្រៀងរួមគ្នាជាមួយតារាចម្រៀងថៃ ខាំផែង

   ភ្នំពេញ៖ សាងភាពភ្ញាក់ផ្អើលជាថ្មីបន្តបន្ទាប់ តារាចម្រៀងស្រីល្បីឈ្មោះកញ្ញា តន់ ចន្ទសីម៉ា ស្រាប់តែបង្ហាញស្នាដៃច្រៀងបទចម្រៀងថ្មីរួមគ្នាជាមួយតារាចម្រៀងថៃលោក ខាំផែង។ នេះត្រូវបានគេចាត់ទុកថាជាជំហានថ្មីសម្រាប់តារាស្រីរូបនេះបន្ទាប់ពីនាងទទួលបានឱកាសច្រៀងបទចម្រៀងថ្មីរបស់ផលិតកម្មរួមទាំងការច្រៀងរួមគ្នាជាមួយតារាចម្រៀងក្នុងស្រុកល្បីឈ្មោះរួចមក។ ​បទចម្រៀងថ្មីជាច្រើនបទរបស់ តន់ ចន្ទសីម៉ា សុទ្ធតែផ្ទុះចេញការគាំទ្រខ្លាំងពីទស្សនិកជនពិសេសក្រុមយុវវ័យ។ ម្ចាស់បទ”ឡានសារ៉ែន” រូបនេះក៏ទើបនឹងបញ្ចេញបទមួយចំនួនដែលជាការច្រៀងរួមគ្នាជាមួយតារាចម្រៀងលំដាប់ជួរមុខ ... Read More »

គណៈសង្ឃនាយកប្រតិកម្មនឹងបទចម្រៀង”លួចស្រលាញ់ប៉ះចំតែសង្សារលោក”

ភ្នំពេញ៖ បទចម្រៀងមួយបទចំណងជើងថា “លួចស្រលាញ់ប៉ះចំតែសង្សារលោក” បាននឹងកំពុងតែរងការរិះគន់ខ្លាំងពីទស្សនិកជនពិសេសពុទ្ធសាសនិកជន។ ក្នុងនោះដែរ គណៈសង្ឃនាយកកម្ពុជាបានបញ្ចេញលិខិតដោយប្រតិកម្មខ្លាំងលើបទចម្រៀងមួយនេះផងដែរ។ ​អស់រយៈពេល៦ថ្ងៃហើយដែលបទចម្រៀង ”លួចស្រលាញ់ប៉ះចំតែសង្សារលោក” ត្រូវបានបង្ហោះលើគេហទំព័របណ្តាញសង្គមហ្វេសប៊ុកឈ្មោះថា”Troll យឹម តន” បានបង្ហោះចេញអមដោយការច្រៀង និងភ្ជាប់ដោយឆាយាល័ក្ខណ៍(រូបថត)ព្រះសង្ឃ ជាច្រើនអង្គដែលកន្លងទៅធ្លាប់លេចចេញរឿងអាស្រូវស្នេហាជាមួយនិងនារីៗនោះ។ បទចម្រៀងនេះមិនត្រូវបានបង្ហាញឈ្មោះ ... Read More »

ឪពុកវ៉ាន់ នីឡា ថាកូនស្រីអាចរៀបមង្គលការបានលុះត្រាស្ងប់ស្ងាត់ពីជំងឺកូវីដ-១៩

ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាកំប្លែងស្រីវ័យក្មេងកញ្ញា វ៉ាន់ នីឡា បានប្រកាសលើបណ្តាញសង្គមផ្ទាល់ខ្លួនអំពីការរៀបការទ្រង់ទ្រាយធំមិនមែនជារឿងសំខាន់សម្រាប់ជីវិតនាង និងគូស្នេហ៍។ ទោះជាយ៉ាងណាឪពុកបង្កើតរបស់នាងបានចេញមុខបញ្ជាក់អំពីស្ថានភាពដែលនាំឲ្យកូនស្រីនិងអនាគតកូនប្រសានៅមិនទាន់អាចចូលរោងការបានព្រោះតែស្ថានភាពនៃជំងឺកូវីដ១៩នៅមិនទាន់ធូស្បើយ។ ​វ៉ាន់ នីឡា កាន់តែមានសម្រស់ស្រស់ស្អាតក្រោយពីនាងពេញរូបរាង ។ ស្ថានភាពនៃជីវិតរស់នៅរបស់នាងក៏មានភាពប្រសើរឡើងពោលគឺនាងមានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីបង្កើតក្រុមគ្រួសារមួយសមរម្យ។ ទោះមានធនធានពីការងារសិល្បៈ និងមុខជំនួញក្តីក៏តារាស្រីរូបនេះបានពោលពាក្យមួយដែលជាការយល់ឃើញខុសពីក្មេងស្រីមួយចំនួន។ នាង ... Read More »

គួរតែមានការប្រុងប្រយ័ត្ននាយក្រូច ប៊ិះគ្រោះថ្នាក់ពេលថតកុន ដោយសារតែពស់ប្រភេទនេះ

នាររដូវវស្សាបានចូលមកដល់ បងប្អូនដែលរស់នៅជនបទជាពិសេសនៅតាមតំបន់ព្រៃភ្នំគួរបង្កើនការប្រុងប្រយ័ត្នចំពោះសត្វពស់ព្រោះតែរដូវនេះ សត្វពស់ត្រូវបានគេប្រទះឃើញជាញឹកញាប់នៅតាមតំបន់មានព្រៃច្រើនបានស្វែងរកទីទួល ជាក់ស្តែងនាយក្រូច ដែលជាតារាកំប្លែងល្បីឈ្មោះប៊ិះជួបគ្រោះថ្នាក់ធំ ដោយសារតែពេលកំពុងថតកុន ស្រាប់តែជួបប្រទះសត្វពស់មានពិសសាហាវមួយក្បាល។ នេះបើតាមការរៀបរាប់របស់នាយពែកមី បានបង្ហោះនៅលើ facebook លោកថា៖ “ សំណាងនាយក្រូច​ ពស់អត់ចឹក​ ពស់ពព្លាក់​ ... Read More »

ទ្រី តារាវុធ ប៉ះព្រះកាយ ច័ន្ទ លើកដំបូងក្នុងរឿង”ក្រមុំមុខពីរ”

    ភ្នំពេញ៖ តារាសម្តែងស្រស់សង្ហាលោក ទ្រី តារាវុធ ក្តាប់បានតំណែងតួឯកប្រុសក្នុងភាពយន្តភាគថ្មីរឿង”ក្រមុំមុខពីរ”។ ក្នុងភាពយន្តភាគថ្មីនេះលោកបានសម្តែងរួមគ្នាជាលើកដំបូងជាមួយតារាសម្តែងស្រីស្រស់សោភាកញ្ញា ព្រះកាយ ច័ន្ទ។ ​ភាពយន្តភាគថ្មីរឿង”ក្រមុំមុខពីរ” ដែលដឹកនាំសម្តែងដោយផលិតករជើងចាស់លោក ហ៊ុយ វាសនា បានចាប់ផ្តើមចេញថតហើយកាលពីថ្ងៃទី១៤ ... Read More »

សុខ ពិសី បដិសេធវះកាត់ថ្គាមប្តូរទម្រង់មុខ

     ភ្នំពេញ៖  តារាចម្រៀងប្រចាំផលិតក​ម្មសាន់ដេ កញ្ញា សុខ ពិសី បានធ្វើការផ្លាស់ប្តូរមុខមាត់កាន់តែប្លែកស្រស់ស្អាត រហូតធ្វើឲ្យទស្សនិកជនមួយចំនួនចោទជាសំណួរអំពីការផ្លាស់ប្តូរទម្រង់មុខដោយសារវិធីសាស្ត្រវះកាត់ថ្គាម។ ទោះជាយ៉ាងណាតារាស្រីរូបនេះបានចេញមុខបដិសេធអំពីការជជែកគ្នារបស់អ្នកគាំទ្រផងដែរ។ ​សុខ ពិសី ស្ថិតក្នុងចំណោមតារាចម្រៀងស្រីដែលមានសម្រស់ដ៏ទាក់ទាញ ពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ។ មិនត្រឹមតែការប្រែប្រួលទម្រង់មុខទេសូម្បីតែការតុបតែងខ្លួនក៏តារាស្រីរូបនេះមានការប្រែប្រួលខ្លាំងផងដែរ។ ... Read More »

វ៉ាន់ ដាណេ មានសន្ទុះខ្លាំងទោះដំណាក់កាលកូវីដ-១៩

ភ្នំពេញ៖លោក វ៉ាន់ ដាណេ អតីតបេក្ខជន X Factor Cambodia ធ្លាប់ធ្វើឲ្យទស្សនិកជនស្គាល់តាមរយៈបទចម្រៀងដ៏កម្សត់គឺបទ”កូនខុសហើយម៉ែ”។ ថ្មីៗនេះលោកទើបនឹងទទួលបានឱកាសបង្ហាញមុខកាន់តែច្រើនលើឆាកតន្ត្រីតូចធំជាច្រើនបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងពីសន្ទុះទីផ្សារកាន់តែល្អប្រសើរបើទោះបីជាស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ-១៩។ ​​ ចាប់តាំងពីដើមឆ្នាំ ២០២០មក តារាចម្រៀង វ៉ាន់ ... Read More »

យូរី ត្រៀមរើបង្វិចចូលច្រៀងនៅផលិតកម្មលោកឧកញ៉ា

ភ្នំពេញ៖ ទីបំផុតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី នឹងលេចមុខក្នុងផលិតកម្មកាឡាក់ស៊ី របស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយចប់កុងត្រាជាមួយផលិតកម្មសាន់ដេក្នុងខែកក្កដា ឆ្នាំ២០២០ នេះ។ ការទម្លាយនេះក្រោយពីតារាស្រីរូបនេះទើបនឹងបញ្ចេញបទចម្រៀងថ្មីផ្ទាល់ខ្លួនក្រៅផលិតកម្មសាន់ដេមិនបានប៉ុន្មានផង។ តារាចម្រៀង យូរី ... Read More »

ត្រៀមចេញប្រកួតកម្មវិធីអន្តរជាតិមួយហើយ រឿន ណាត​ គ្រោងប្រឡូកក្នុងអាជីពជំនួញមួយទៀត

ភ្នំពេញ៖ អតីតកញ្ញាឯក Miss Universe Cambodia 2018 កញ្ញា រឿនណាត ធ្លាប់បានបង្ហើបពីគម្រោងចេញទៅប្រកួតកម្មវិធីសម្រស់ថ្មីមួយនៅពេលដ៏ខ្លីខាងមុខ។ នាងក៏គ្រោងបើកជំនួញផ្ទាល់ខ្លួនថ្មីមួយផ្ទាលខ្លួនផងដែរ។ ស្រីស្អាត រឿន ណាត ក៏កំពុងសំលឹងមើលកម្មវិធីអន្តរជាតិថ្មី សម្រាប់ការចូលប្រកួតដូចគ្នាដែល ... Read More »

ឱក សុគន្ធកញ្ញា បញ្ចេញសារលើកទឹកចិត្តខ្លួនឯងក្រោយជួបព្យុះភ្លៀង

ភ្នំពេញ៖ មិនបានចេញសារតបតទៅឪពុកចំៗរឿង”កូនមិនស្គាល់ឪ” ប៉ុន្តែតារាចម្រៀងឱក សុគន្ធ កញ្ញា បានបញ្ចេញសារដ៏គួរឲ្យចាប់អារម្មណ៍មួយ ហើយកំពុងតែធ្វើឲ្យអ្នកគាំទ្រកាន់តែយល់ច្បាស់ពីជម្រៅចិត្តនាង។ ឱក សុគន្ធកញ្ញា បានបង្ហោះសារថា “គ្មាន​នរណា​ម្នាក់​ចង់​ដើរ​ទៅ​ជួប​បញ្ហា​នោះ​ទេ.. តែមានពេលខ្លះ បញ្ហា​ទាំង​នោះ​វាមករកយើងដោយមិនដឹងខ្លួន ដូច្នេះ​ពេលជួបបញ្ហា ចូល​អ្នក​កុំឆេវឆាវ ... Read More »

ខ្លឹម ស្រីគាត្រៀមបង្ហាញភាពភ្ញាក់ផ្អើលក្រោយសម្រកទម្ងន់ជោគជ័យ

ភ្នំពេញ៖ កញ្ញាឯកMiss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគាបានបង្ហាញរូបរាងស្រឡូនសាជាថ្មីក្រោយពីនាងបានសំងំសម្រកទម្ងន់អស់មួយរយៈ។ នាងថាត្រៀមស្នាដៃសិល្បៈថ្មីៗជាច្រើនដែលនឹងធ្វើឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលក្នុងពេលដ៏ខ្លីខាងមុខ។ ​បាត់មុខមួយរយៈ កញ្ញា ខ្លឹម ស្រីគា បានសំងំហាត់ប្រាណថែរក្សារាងរហូតវិលរកសភាពដើមដូចគ្រាដែលនាងចេញទៅប្រកួតកញ្ញាឯកកាលពី៣ឆ្នាំមុន។ ថ្លែងប្រាប់នគរវត្តតាមសារអេឡិចត្រូនិច ... Read More »

ម្ចាស់បទ “ភ្នំទាបជាងស្មៅ ” ទទួលមរណភាពដោយជំងឺគាំងបេះដូង

ភ្នំពេញ ៖ លោក ខឹម ឈុនវុធថា ដែលគេស្គាល់ថាជាម្ចាស់បទ”ភ្នំទាបជាងស្មៅ”បានទទួលមរណភាពហើយកាលពីវេលាទាបភ្លឺថ្ងៃទី១១ ខែ កក្កដានេះដោយសារជំងឺគាំងបេះដូង។ លោកខឹម ឈុនវុធថា គឺជាតារាចម្រៀងជើងចាស់ម្នាក់ដែលចូលចិត្តច្រៀងបទចម្រៀងពីដើម ហើយលោកក៏មានស្ទូឌីយោមួយផងដែរ សម្រាប់ថតបទចម្រៀងសម្រាប់សិល្បករនានាផងដែរ។ ​ក្រោយទទួលដំណឹងនេះលោកអ៊ុក ណារីម ... Read More »

សុផា លីនដា បង្ហាញមុខនិងអត្តសញ្ញាណគូស្នេហ៍ថ្ងៃបើកសម្ពោធហាង

ភ្នំពេញ៖ តារាសម្តែង និងពិធីការិនីស្រស់សោភា កញ្ញា សុផា លីនដា បានបង្ហាញមុខនិងអត្តសញ្ញាណគូស្នេហ៍ជាផ្លូវការនៅថ្ងៃបើកដំណើរការដំបូងនៃហាងថ្មីរបស់នាង។ ​ថ្ងៃទី០៩ ខែកក្កដា នេះ តារាស្រីសុផា លីនដា បានប្រកាសបើកដំណើរការជាផ្លូវការអាហារដ្ឋានថ្មីយីហោ”ខ្ទះពោះ” នាតំបន់ខាងក្រោយសាលាវ៉ាន់ដាក្រោមវត្តមានភ្ញៀវជាច្រើនកុះកររួមទាំងវត្តមានអ្នកសិល្បៈផងដែរ។ អ្វីដែលគេចាប់អារម្មណ៍គឺបុរសស្រស់សង្ហា ... Read More »

រោងភាពយន្តនានានៅកម្ពុជា​នឹង​អាច​បើក​ដំណើរការ​ជាថ្មី​ បន្ទាប់ពី​មានការ​សម្រេច​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​

ភ្នំពេញ៖ រោងភាពយន្តទំនើបនៅកម្ពុជាត្រូវបានផ្អាកដំណើរការជាច្រើនខែមកហើយក្រោយពីការរីករាលដាលនៃជំងឺកូវីដ១៩។រោង​ភាពយន្ត​ទូទាំងប្រទេស​នឹង​អាច​បើក​ដំណើរការ​ជាថ្មី ក្រោយ​មានការ​សម្រេច​ចុង​ក្រោយពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។ ​​រោងភាពយន្តទូទាំងប្រទេសកម្ពុជា បានផ្អាកដំណើរការជាបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ។ ដំណឹងនៃការបើកដំណើរការឡើងវិញនេះបានធ្វើឲ្យផលិតករភាពយន្តបញ្ចេញសារសាទរជាច្រើនស្របពេលដែលផលិតករក្នុងស្រុកបានបង្ហាញពីក្តីកង្វល់នៃការបាត់បង់ប្រាក់ចំណូលពីការចាក់បញ្ចាំងពភាពយន្តរបស់ខ្លួននៅលើរោងភាពយន្ត។ លោក ជុំ ... Read More »

ក្រោយភ្លៀងមេឃស្រឡះ សយ រតនា បញ្ចេញបទចម្រៀងលើកទឹកចិត្តខ្លួនឯង និងអ្នកគាំទ្រ

     ភ្នំពេញ៖ តារាចម្រៀង និងជាអ្នកនិពន្ធវ័យក្មេង លោក សយ រតនា បានបញ្ចេញស្នាដៃបទចម្រៀងថ្មី”ក្រោយភ្លៀង”ក្នុងគោលបំណងលើកទឹកចិត្តខ្លួនឯងនិងអ្នកគាំទ្រ។ ការបញ្ចេញបទចម្រៀងថ្មីក្តៅៗនេះក្រោយពីលោកបានបញ្ចប់ការររិះគន់ និងរឿងរ៉ាវចម្រូងចម្រាសនៃការផលិតបទចម្រៀងនិងសាច់រឿង”តើអ្នកព្រៃវែងអាក្រក់ត្រង់ណា?” ​“រឿងរ៉ាវបញ្ហាគ្មានអ្នកណាដែលអាចគេចផុត សំខាន់អ្នកកុំតក់ស្លុត តាំងចិត្តមុះមុតប្រឈមដោះស្រាយ សាងស្នាមញញឹម ... Read More »

ទោះមានផ្ទៃពោះ តែ ជា ម៉ារី លេងស្ទីលសិចស៊ីមិនចាញ់ក្រមុំឡើយ

    ភ្នំពេញ៖ បាត់មុខពីសិល្បៈអស់ជាច្រើនឆ្នាំក្រោយរៀបការនោះ ស្រាប់តែតារាសម្តែង អ្នកនាង ជា ម៉ារី បានបញ្ចេញរូបថតស្រស់ស្អាតជាមួយដងខ្លួនស្រឡូនបែបសិចស៊ី មិនចាញ់តារាស្រីក្រមុំជាច្រើននោះទេ។ ​ការបញ្ចេញរូបថតសិចស៊ី របស់អតីតជាស្រីស្អាត(FreshieGirl) លេខ ១ កាលពីឆ្នាំ ... Read More »