ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

👸🏻👑កម្មវិធីប្រកួតMiss Grand Cambodia 2020 ទទួលបានការទាំងការកោតសរសើរ និងរិះគន់

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Grand Cambodia2020ត្រូវបានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ដោយមានការចូលរួមទស្សនាគាំទ្រជាច្រើន។ ទន្ទឹមគ្នានេះដែរកម្មវិធីក៏ទទួលបានទាំងការកោតសរសើរ និងរិះគន់មួយចំនួនផងដែរ។ បន្ទាប់ពីទទួលបានសិទ្ធិក្នុងការរៀបចំកម្មវិធី Miss Grand Cambodia  ផលិតកម្មមហាហង្សបានរៀបចំប្រកួតជ្រើសរើសបេក្ខនារីដែលវគ្គផ្តាច់ព្រ័ត្រមានចំនួន២៨ រូបតំណាងឲ្យខេត្តរាជធានី ... Read More »

ទីបំផុត..! យុវជនជាច្រើនដាក់ពាក្យប្តឹងចាងហ្វាងផលិតកម្មDL ពីបទឆបោក ហើយ

ភ្នំពេញ៖ បុរសដែលសង្ស័យថាបានបោកប្រាស់ប្រាក់យុវជនជាច្រើន ដោយសន្យាថានឹង ជួយឲ្យយុវជនទាំងនោះកំពុងរងការចោទប្រកាន់ពីក្រុមយុវជនជាច្រើនដែលពួកគេបាន ដាក់ពាក្យបណ្តឹងទៅកាន់មន្ត្រីជំនាញដើម្បីធ្វើការស្រាវជ្រាវរកយុត្តិធម៌។ ថ្មីៗនេះមានការសង្ស័យលើផលិតកម្មDL ថាបានប្រើប្រាស់រូបភាពអូសទាញយុវជនឲ្យចូលរៀនលើជំនាញសិល្បៈនិងការចេញសម្តែងដោយការបង់លុយឲ្យផលិតកម្ម។ មានការទម្លាយដែរថាយុវជនខ្លះត្រូវបានផលិតកម្មអូសទាញ ឲ្យបង់ប្រាក់រាប់រយដុល្លារឲ្យទៅ ផលិតកម្មដើម្បីបានចូលថតភាពយន្ត ឬឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ុន្តែមិនបានធ្វើតាមការសន្យា។ បុរសថៅកែផលិតកម្មនេះក៏ត្រូវសង្ស័យថាជាអ្នកនៅពីក្រោយការប្រើប្រាស់គណីយក្លែងក្លាយមួយប្រើប្រាស់រូបថតផលិតករស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ប្រទេសថៃ ដើម្បីបោកប្រាស់ប្រាក់ពីជនរងគ្រោះជាហូរហែមកនោះផងដែរ។ ក៏មានករណីសង្ស័យលើចាងហ្វាងផលិតកម្ម ... Read More »

នៅពីក្រោយការផ្លាស់ប្តូរទីតាំងប្រកួតផ្តាច់ព្រ័ត្រកញ្ញាឯក Miss Grand Cambodia 2020 យ៉ាងតក់ក្រហល់

     ភ្នំពេញ៖ជិតដល់ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រហើយស្រាប់តែ កម្មវិធីប្រកួតសម្រស់ Miss GrandCambodia 2020 ត្រូវធ្វើការផ្លាស់ប្តូរទីតាំងប្រកួតភ្លាមៗយ៉ាងតក់ក្រហល់គឺមុនពេល៣ថ្ងៃប៉ុណ្ណោះនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រឈានចូលមកដល់។ ​កម្មវិធីប្រកួត Miss GrandCambodia 2020 បានក្លាយជារបត់ថ្មីនៃព្រឹត្តិការណ៍ប្រកួតសម្រស់របស់កម្ពុជា បើទោះបីជាកម្មវិធីនេះលេចចេញរឿងចម្រូងចម្រាសច្រើនមែនប៉ុន្តែវានៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ កន្លងមកកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្យMiss ... Read More »

តារាកំប្លែង នាយឆ្អឹង ជួបទុក្ខធំក្រោយឪពុកបង្កើតទទួលមរណភាព

    ភ្នំពេញ៖ កាលពីម៉ោងប្រមាណ៦ល្ងាចថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០២០តារាកំប្លែង នាយឆ្អឹងបានបង្ហោះសារក្រៀមក្រំមួយអំពីមរណភាពរបស់ឪពុក។ សពត្រូវបានតំកល់ធ្វើបុណ្យនាសង្កាត់វាលស្បូវខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ​សាររំលែកទុក្ខដ៏ក្រំចំពោះតារាកំប្លែងនាយឆ្អឹង ត្រូវបានបង្ហោះព្រោងព្រាតក្រោយពីឪពុកបង្កើតរបស់លោកទទួលមរណភាព។ នាយឆ្អឹងក៏បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកយ៉ាងកម្សត់ថា”មុននេះបន្តិចលោកឪពុកខ្ញុំគាត់បានទៅចោលខ្ញុំហើយ សូមលោកពុកទៅឲ្យបានសុខ។ ... Read More »

ស្រស់សង្ហា ខ្លាំង! ម៉ុង ប៊ុនណូរ៉ា ក្នុងឈុតប្រណីតបុរាណខ្មែរនាសម័យលង្វែក

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលសម្រស់បអ្នកគាំទ្រតារាសម្តែង ម៉ុង ប៊ុនណូរ៉ា ក្រោយពីលោកបានគ្រង់ឈុតប្រណីតបុរាណ នាសម័យលង្វែកផងដែរ។ ក្រៅពីឈុតនេះលោកគ្រោងសហការជាមួយក្រុមអ្នកជំនាញច្នៃឈុតបុរាណដើម្បីបញ្ចេញឈុតមួយចំនួនបន្ថែមទៀត។ ​តារាសម្តែងរូបនេះលើកឡើងថា បើទោះបីជាមិនមែនជាលើកដំបូងដែលលោកបានគ្រងសម្លៀកបំពាក់បែបបុរាណខ្មែរ ប៉ុន្តែលើកនេះលោកទទួលបានអារម្មណ៍ថ្មីប្លែកមិនធ្លាប់មានព្រោះតែសម្លៀកបំពាក់ខ្មែរបុរាណឈុតនេះឆ្នៃយ៉ាងប្រណីតនិងស្រស់ស្អាតខ្លាំង។ លោកបន្តថា ឈុតនេះត្រូវបានរចនា ដោយលោក Meak Koun ... Read More »

យុវជនចង់ក្លាយជាតារាល្បីសូមប្រុងប្រយ័ត្នល្បិចបោកថ្មីមួយនេះ!

ភ្នំពេញ៖ លេចចេញករណីបោកប្រាស់ថ្មីមួយដោយការប្រើ គណនីយហ្វេសប៊ុកមិនពិតដោយបានប្រើប្រាស់រូបថតផលិតករភាពយន្តនៃស្ថានីយទូរទស្សន៍របស់ប្រទេសថៃម្នាក់ឆាតទៅកាន់យុវជនដែលមានរូបសម្រស់ស្រស់ស្អាត និងស្រស់សង្ហាឲ្យមកធ្វើការដាក់ពាក្យដោយសន្យាថានឹងផ្តល់ការងារសិល្បៈជាច្រើនជុំវិញការថតភាពយន្ត និងឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ដែលជាឱកាសជួយឲ្យពួកគេរកប្រាក់កម្រៃបានរាប់រយដុល្លារអាមេរិកក្នុងមួយថ្ងៃៗ ។ ​ការបែកធ្លាយករណីនេះត្រូវបានទម្លាយឲ្យដឹងពីក្រុមយុវជនដែលធ្លាប់រងគ្រោះព្រោះជឿជនឆបោកទាំងនោះ។ ពួកគេលើកឡើងថាគណនីយហ្វេសប៊ុកដែលគេសង្ស័យថាជាការបោកប្រាស់ពួកគេនេះមានឈ្មោះជាភាសាខ្មែរថា”នឹងទីផ្សារស្ពតពាណិជ្ជកម្ម អ្នកបង្ហាញម៉ូត” ដោយបានប្រើប្រាស់រូបថតផលិតករនៃស្ថានីយទូរស្សន៍ប៉ុស្តិ៍លេខ៣នៃព្រះរាជាណាចក្រថៃ ដោយមានទាំងរូបលើ Profile Cover រួមជាមួយតារាសម្តែងថៃល្បីឈ្មោះ។ ... Read More »

ម៉ាក សែនសូនីតា បង្ហាញឈុតពរពោះជិតគ្រប់ខែ

​ភ្នំពេញ៖ តារាសម្តែង ម៉ាក សែនសូនីតា បានបង្ហាញមុខជាមួយរូបរាងពរពោះកូនប្រុសដំបូងដែលជាតំណក់ឈាមរួមគ្នាជាមួយផលិតករភាពយន្តល្បីឈ្មោះលោក ប៉ុល វិបូ។រូបថតដ៏ទាក់ទាញជាច្រើនសន្លឹកត្រូវបានបង្ហាញជាមួយនឹងសម្រស់ស្រស់ផូរផង់គួរឲ្យចាប់អារម្មណ៍ទោះបីជិតគ្រប់ខែហើយក៏ដោយ។ ទីបំផុតកូនក្នុងផ្ទៃរបស់តូតាពេលនេះមានវ័យជាង៧ខែ ខណៈដែលទើបនឹងរៀបការបាន៦ខែប៉ុណ្ណោះហើយដំណក់ឈាមរួមគ្នានេះដែលធ្វើឲ្យពួកគេសម្រេចចិត្តមិនរំសាយមង្គលការទោះស្របកាលនោះគឺជាពេលវេលានៃការរីករាលជាសាកលនៃជំងឺកូវីដ-១៩ដ៏ស្រួចស្រាវនោះក៏ដោយ។ទោះជាយ៉ាងណាមិនមានការរិះគន់ណាមួយនោះទេ ចំពោះការមានផ្ទៃពោះមុនរៀបការនេះ ស្របពេលដែលមានសិល្បករជាច្រើនបានជ្រើសរើសរួមរស់ជាមួយគ្នាទាំងមិនទាន់រៀបការក៏មានរហូតសិល្បករខ្លះបានមានផ្ទៃពោះទាំងមិនទាន់រៀបការផងដែរ។ រូបថតផ្អែមល្ហែម និងយកចិត្តទុកដាក់ពីស្វាមី កាន់តែធ្វើឲ្យ តារាស្រីរូបនេះទទួលបានការសរសើរពីភព្វសំណាងរបស់នាងខ្លាំងដែលបានស្វាមីពូកែយកចិត្ត និងមានជំនាញលើការងាររកស៊ីច្រើនមុខផងដែរ។ ... Read More »

ជា វិបុល សាងផ្នួសបួសជាព្រះសង្ឃ សងគុណមាតាបិតា

    ភ្នំពេញ ៖ ពិធីករ លោក ជា វិបុល បានប្រកាសនូវដំណឹង សុំឃ្លាតឆ្ងាយពីសិល្បៈមួយរយៈដើម្បីសាងផ្នួសបួសជាព្រះសង្ឃ សងគុណមាតាបិតា។ ការប្រកាសនេះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងព្រោះតែមិនដែលបានលឺលោកបង្ហើបម្តងណាសោះ។ ​ពិធីបួសក្នុងរយៈពេលខ្លីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២០នាវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង។ ... Read More »

ក្រៅពីមិនអាចធ្វើឲ្យកក្រើកបាន បទចម្រៀង៤បទរបស់ព្រាប សុវត្ថិ ក្លាយជាអាយ៉ៃឆ្លើយឆ្លងរវាងទស្សនិកជន និងផលិតករ

ភ្នំពេញ៖ ពិតជាមិនបានធ្វើឲ្យអ្នកគាំទ្ររបស់តារាចម្រៀងព្រាប សុវត្ថិ អាចស្ងប់ចិត្តបាននៅឡើយបើទោះបីជាបទចម្រៀងប្រមាណ៤បទបន្ទាប់របស់តារាចម្រៀងលោក ព្រាប សុវត្ថិ ក្នុងឱកាសភ្ជុំបិណ្ឌកន្លងទៅនេះមិនអាចផ្ទុះកក្រើកខ្លាំងដូចការរំពឹងទុក។ វាក៏បានក្លាយជាប្រធានបទសម្រាប់ទស្សនិកជន និងផលិតករធ្វើការជជែកវែកញែកគ្នាជាហូរហែផងដែរ។ បន្ទាប់ពីភ្ជុំបិណ្ឌរួចមែនប៉ុន្តែការជជែកវែកញែករឿងបទចម្រៀងទាំង៤បទរបស់តារាចម្រៀងរូបនេះត្រូវបានទស្សនិកជនរិះគន់ថាជាបទចម្រៀងដែលគុណភាពនៃការផលិតនៅមានកម្រិតមិនទាន់សាកសមទៅនឹងកេរ្ដិ៍ ឈ្មោះរបស់លោក។ ត្រឹមតែទទួលបានបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ប៉ុន្តែហាក់មិនទាន់អាចបំពេញចិត្តអ្នកគាំទ្របាន រហូតលេចចេញការរិះគន់មួយចំនួនទៅលើផលិតកម្មថាបានជ្រើសរើសបទចម្រៀងដែលមិនមានគុណភាពប្រកួតប្រជែងឲ្យតារាចម្រៀងរូបនេះបង្អួតក្រោយបើកឆាកនោះ។ អ្នលលេងហ្វេសប៊ុកម្នាក់ឈ្មោះញ៉េប វណ្ណៈបានលើកឡើងដោយរិះគន់ចំៗថា”បន្ទាប់ពីចូលទៅមើលវីដេអូ ... Read More »

តារាល្បីហ្វីលីពីន៖ នាង ម៉ារីម៉ា និងស្វាមី បង្ហោះរូបភាពក្នុងបណ្ដាញសង្គមអ៊ីនស្ដារក្រាម យ៉ាងផ្អែមល្ហែមដូចកម្លោះក្រមុំ

អន្តរជាតិ៖ គូស្វាមីភរិយារវាងលោក DingDong និង Marian Rivera ហៅក្រៅ ម៉ារីម៉ា ក្រៅពីជាប់ឈ្មោះជា គ្រួសារមានមុខមាត់ស្អាតប្រចាំប្រទេសហ្វីលីពីនហើយ ត្រូវបានហ្វេនៗក្នុងបណ្ដាញសង្គមអ៊ីនស្ដារក្រាម បានចាប់អារម្មណ៍ជានិច្ចជាមួយសកម្មភាពផ្អែមល្ហែមរបស់ពួកគេ និងពោរពេញដោយសុភមង្គលក្នុងគ្រួសារ។ ជាក់ស្ដែង កាលពីថ្មីៗនេះ ... Read More »

អគ្គិភ័យឆេះផ្សារសំរោងយ៉ោងនោះក៏មានតូបលក់ទំនិញរបស់ តារាសម្តែង ម៉ិច ម៉ារីកា និងសាច់ញាតិដែរ

    ភ្នំពេញ៖ អគ្គិភ័យដ៏ធំដែលបានឆាបឆេះផ្សារសំរោងយ៉ោងកាលពីល្ងាចថ្ងៃទី១៧ខែកញ្ញា  ដែលជាថ្ងៃភ្ជុំបិណ្ឌ បានធ្វើឲ្យមានការខាតបង់គិតជាថវិកាប៉ាន់ស្មានបឋមប្រមាណ៨លានដុល្លារ។ក្នុងនោះក៏មានតូបលក់ទំនិញរបស់ តារាសម្តែង ម៉ិចម៉ារីកា និងសាច់ញាតិបងប្អូនមួយចំនួនផងដែរ។ កញ្ញា  ម៉ារីកា បានថ្លែងទាំងអស់សង្ឃឹមថា បើគិតពីទំនិញក្នុងតូបដើមឡើយប្រមាណជិត៣ម៉ឺនដុល្លារអាមេរិកប៉ុន្តែនារដូវភ្ជុំបិណ្ឌនេះត្រូវបានលក់ចេញមួយចំនួនដែលនាងប៉ាន់ប្រមាណថានៅសល់ប្រមាណ២ម៉ឺនដុល្លារអាមេរិកទៀតហើយពេលនេះមកឆេះសល់តែផេះគឺបានត្រឹមតែឈរមើលទាំងខ្លោចចិត្ត។ នាងពិតជាសោកស្តាយខ្លាំងបំផុតរហូតគេងមិនលក់២យប់ហើយព្រោះតែអាល័យ និងសោកស្តាយតូបលក់កាបូបនឹងស្បែកជើង។ នាងថាតូបនេះនាងបានលក់ដូរអស់ជាង១០ឆ្នាំមកហើយ ... Read More »

ឱកាសភ្ជុំបិណ្ឌមកមើលឈុតដ៏ស្រស់ស្អាតរបស់តារាចម្រៀងស្រីល្បីឈ្មោះទាំង៤ដួង

    ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ គេសង្កេតឃើញតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនបានបញ្ចេញស្នាដៃបទចម្រៀងថ្មីរបស់ពួកគេជាបន្តបន្ទាប់។ សម្លៀកបំពាក់ប្រពៃណីសម្រាប់តារាស្រី៤ដួងខាងក្រោមនេះបានក្លាយជាទីចាប់អារម្មណ៍ផងដែរខណៈកាន់តែធ្វើឲ្យរូបសម្រស់របស់ពួកគេកាន់តែស្រស់ស្អាតបែបសុភាពរាបសារសមជានារីខ្មែរ។ ​ទី១-គឺតារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា។ ទោះមានស្វាមី និងកូនប្រុសម្នាក់ប៉ុន្តែរូបរាងរបស់តារាស្រីរូបនេះនៅមិនមានការផ្លាស់ប្តូរនោះដែរ។ ក្នុងសម្លៀកបំពាក់បែបហូលត្បាញដោយស្នាដៃកូនខ្មែរអមដោយអាវប៉ាក់ពណ៌ស ច្នៃយ៉ាងប្រណីតកាន់តែធ្វើឲ្យសម្រស់តារាស្រីរូបនេះកាន់តែលេចធ្លោរ។ ​ទី២-គឺតារាចម្រៀងប្រចាំផលិតកម្មសាន់ដេអ្នកនាង ... Read More »

យុវជនជាច្រើនស្នើឲ្យក្រសួងវប្បធម៌ស៊ើបអង្កេតករណីសង្ស័យផលិតកម្មDL បោកប្រាស់ប្រាក់ពួកគេ

    ភ្នំពេញ៖ មានលេចចេញករណីមិនប្រក្រតីមួយបានកើតមានឡើងជាច្រើនឆ្នាំមកហើយលើផលិតកម្មDL ប៉ុន្តែមិនត្រូវបានក្រសួងពាក់ព័ន្ធធ្វើចំណាត់ការ។ នោះគឺជាករណីសង្ស័យថា ផលិតកម្មនេះបានប្រើប្រាស់រូបភាពអូសទាញយុវជនឲ្យចូលរៀនលើជំនាញសិល្បៈនិងការចេញសម្តែងដោយការបង់លុយឲ្យផលិតកម្ម។ ​ករណីសង្ស័យលើផលិតកម្មដែលគេមិនសូវស្គាល់ថាបានផលិតស្នាដៃដុំកំភួនលើវិស័យសិល្បៈនេះបានកើតមានឡើងក្រោយពីមានយុវជនមួយចំនួនបានបញ្ចេញសារ និងទម្លាយរឿងរ៉ាវបោកប្រាស់របស់ផលិតកម្មនិងស្នើឲ្យក្រសួងពាក់ព័ន្ធធ្វើការស៊ើបអង្កេតករណីមួយនេះ។ ​យុវជនម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណបានលើកឡើងថាយុវជនជាច្រើនបន្តបន្ទាប់បានឃើញការប្រកាសជ្រើសរើសតារាស្ទើគ្រប់ជំនាញទាំងអស់នៅលើ FaceBook Page របស់ផលិតកម្មខាងលើក៏បានទាក់ទងដើម្បីធ្វើការដាក់ពាក្យចូលរៀនដោយពាក្យនោះត្រូវយកទៅដាក់ផ្ទាល់នៅទីស្នាក់ការផលិតកម្មនៅខាងក្រោយព្រះបរមរាជវាំងខណៈម្នាក់ៗត្រូវបង់៥ម៉ឺនរៀលដើម្បីចូលរៀនជំនាញដែលចង់រៀនប៉ុន្តែអស់រយៈពេលជាច្រើនខែដែលមិនដែលបានទទួលដំណឹងអ្វីសោះខណៈការហៅទូរស័ព្ទទំនាក់ទំនងទៅកាន់ថៅកែផលិតកម្មខាងលើមិនសូវចូល ពេលខ្លះចូលក៏ចេះតែនិយាយលើកពេលនេះពេលនោះមិនចេះចប់។ មានការលើកឡើងដែរថាមានយុវជនជាច្រើនបានចាញ់បោកផលិតកម្មខាងលើព្រោះតែបានដាក់ពាក្យរួចហើយប៉ុន្តែមិនមានឱកាសរៀនជំនាញទាំងនោះ ... Read More »

ថ្ងៃខួបកំណើត ឱក សុគន្ធកញ្ញា បន្តលើកសរសើរតែពីការលះបង់របស់ម្តាយ និងមិនរំលឹកពីឪពុកទេ

   ភ្នំពេញ៖ មិនបន្តរំលឹក និងនិយាយអំពីឪពុក ឱក សុគន្ធកញ្ញា បន្តសាងរូបភាពក្រុមគ្រួសារមួយដែលពោរពេញដោយក្តីសុខ។ សូម្បីថ្ងៃខួបកំណើតតារាចម្រៀងរូបនេះបានត្រឹមតែរំលឹកពីការលះបង់ដ៏ធំធេញរបស់ម្តាយ ដោយមិនរំលឹកសូម្បីតែបន្តិចចំពោះលោកឪពុក។ ​អស់រយៈពេលជាច្រើនខែហើយដែលតារាចម្រៀងឱក សុគន្ធកញ្ញា នៅតែរក្សាជំហរមិននិយាយអំពីឪពុកបង្កើតជាសារធារណៈក្រោយពីឪពុកនាងបានលើកឡើងអំពីរឿង”កូនមិនស្គាល់ឪ”។ ថ្ងៃទី១៤ ខែកញ្ញា នេះគឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងអ្នកនាង ... Read More »

ទស្សនិកជនថាបទទី២ របស់ ព្រាប សុវត្ថិ នៅមិនទាន់មានគុណភាពគ្រប់គ្រាន់

    ភ្នំពេញ៖ ទើបនឹងបញ្ចេញស្នាដៃបទចម្រៀងលើទ្រនំថ្មី លោកព្រាប សុវត្ថិហាក់នៅមិនទាន់អាចបំពេញចិត្តអ្នកគាំទ្របានខ្លាំងនៅឡើយខណៈដែលគេលើកឡើងថាបទចម្រៀងរបស់តារារូបនេះនៅមានកម្រិត និងត្រូវការអ្នកជំនាញបន្ថែមដើម្បីជួយ។ បន្ទាប់ ពីប្រកាសចូលច្រៀងក្នុងផលិតកម្មGalaxy Navatraរួចមក លោក ព្រាប សុវត្ថិបានបញ្ចេញបទចម្រៀង២បទរួចមកហើយ។ បទចម្រៀងទី១ត្រូវបានបញ្ចេញកាលពីថ្ងៃទី០៦ ខែកញ្ញាកន្លងទៅនេះគឺបទ”ខែភ្ជុំជ្រូកយំពេញទ្រុង”ដោយទទួលបានការបញ្ចេញមតិផ្ទុយគ្នាជាច្រើនថាទាន់បានល្អដូចការរំពឹងទុក។ ... Read More »

លី ពីរ៉ានុត ថាទោះបាត់មុខជាច្រើនឆ្នាំក៏មិនបោះបង់ការងារសិល្បៈ

ភ្នំពេញ៖ អតីតតារាអ្នកសិល្បៈ និងជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមតារាបង្ហាញម៉ូត លោក លី ពីរ៉ានុត បានលេចមុខគួរឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធីអ្នកសិល្បៈជាថ្មីក្រោយពីបាត់មុខអស់ជាច្រើនឆ្នាំ។ លោកថានឹងមានស្នាដៃសិល្បៈថ្មីឡើងវិញឆាប់ៗនេះហើយទោះជាយ៉ាងណាលោកនៅតែមិនបោះបង់ការងារមួយនេះជាដាច់ខាត។ ​លី ពីរ៉ានុត ធ្លាប់ជាតារាសម្តែង បង្ហាញម៉ូត និងជាអតីតអ្នកគ្រប់គ្រងទូទៅនៅក្រុមបង្ហាញម៉ូត Sun Models ... Read More »

តន់ ច័ន្ទសីម៉ា បារម្ភខ្លាំងក្រោយមានជនឆ្លៀតឱកាសកេងចំណេញពីប្រជាប្រិយភាព

    ភ្នំពេញ ៖តារាចម្រៀង តន់ ច័ន្ទសីម៉ា កាន់តែលេចមុខមាត់ខ្លាំងក្រោយពីស្នាដៃបទចម្រៀងថ្មីរបស់នាងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ស្របគ្នានេះដែរតារារូបនេះបានបង្ហាញក្តីព្រួយបារម្ភខ្លាំងពីមានជនអនាមិកបានបង្កើតគនីយហ្វេសប៊ុកក្លែងក្លាយជាច្រើនបន្តបន្ទាប់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ តារាចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា បានធ្វើការប្រកាសស្នើសុំដល់អ្នកដែលបង្តើតផេកក្លែង​ក្លាយដាក់ឈ្មោះ និងរូបរបស់នាងដោយការលើកដៃសំពះ ក៏ព្រោះតែបារម្ភពីការយកឈ្មោះ ... Read More »

ម្ចាស់បទ ”ស្រលាញ់BTSពេញបេះដូង” ដែលគេរិះគន់នោះគឺជាក្មួយស្រីតារាចម្រៀង សុខ ពិសី

    ភ្នំពេញ៖ផ្ទុះផ្អើលដោយការរិះគន់យ៉ាងខ្លាំង បទដំបូងរបស់ម៉ានីតា ក្នុងផលិតកម្មសាន់ដេគឺបទ ”ស្រលាញ់BTSពេញបេះដូង” ត្រូវបានលុបចេញពីគនីយហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មហើយ។ មានការទម្លាយថាតារាចម្រៀងចំណូលថ្មីនេះគឺជាក្មួយស្រីរបស់តារាចម្រៀងសុខ ពិសី។ ការទម្លាយនេះត្រូវបានធ្វើឡើងក្រោយពីផលិតកម្មសាន់ដេទទួលរងការរិះគន់យ៉ាងខ្លាំងពីទស្សនិកជនបន្ទាប់ពីបញ្ចេញបទ”ស្រលាញ់BTSពេញបេះដូង” ។ អ្នករិះគន់លើកឡើងថាបទចម្រៀងនេះមិនបានបង្កប់តម្លៃអប់រំ និងភ្លាវខ្លាំងរកខ្លឹមសារសំខាន់មិនឃើញនោះ។ បទ”ស្រលាញ់BTSពេញបេះដូង” ដែល ... Read More »

ស៊ិចស៊ីមិនណយ រចនា រ៉ាវាឌី បង្អួតល្វែងក្រោយ យ៉ាងទាក់ទាញ និងសមរម្យតើ

ភ្នំពេញ៖ ភាពស្រស់ស្អាតកាន់តែទាក់ទាញក្រសែភ្នែក ជាមួយនឹងភាពជោគជ័យ គឺប៉ុន្មានឆ្នាំចុងក្រោយនេះ កញ្ញា រចនា រ៉ាវាឌី  កាន់តែជោគជ័យលើវិថីសិល្បៈ ហើយការងារសិល្បៈក៏មានភាពមមាញឹកជាងមុនទៀតផង។ ក្រៅពីភាពជោគជ័យ តារាស្រីរូបនេះ មានទាំងសមត្ថភាព និងរូបសម្រស់ស្រស់ស្អាតខ្លាំង មិនថាមុខមាត់ ឬរូបរាងនោះទេ។ ទោះបង្ហាញនូវរូបភាពសិចសុី ... Read More »

មាន សូនីតា ឆេះដុំរឿងការចោទប្រកាន់ទំនាក់ទំនងប្តីគេ

ភ្នំពេញ៖ មានការភ្ជាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងអ្នកគាំទ្រក្រោយពីសារចោទប្រកាន់ធ្ងន់រឿងមានទំនាក់ទំនងប្តីគេយ៉ាងស្ងាត់កំបាំងមួយត្រូវបានជនអនាមិកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។ សារដ៏កក្រើកនេះបានធ្វើឲ្យមានការចែករំលែក និងប្រើប្រាស់ភាសាធ្ងន់ៗមកលើនាងរហូតតារាស្រីរូបនេះចេញមុខប្រតិកម្មធ្ងន់ៗតបទៅនៅការចោទប្រកាន់មួយនេះ។ ​ប៉ុន្មានថ្ងៃមុននេះមានក្រុមបណ្តាញសង្គមសាធារណៈមួយបានបង្ហោះសារយ៉ាងវែងអន្លាយដោយបានរៀបរាប់អំពីទុក្ខវេទនាក្នុងផ្លូវអារម្មណ៍ជាខ្លាំងក្រោយពីនារីម្នាក់ដែលបានព្យាយាមឆក់យកប្តីពីទ្រូងនាង ហើយប្តីនោះសុខចិត្តបោះបង់ភរិយាស្របច្បាប់ដើម្បីទៅរួមរស់ជាមួយអតីតសង្សាររចោលប្រពន្ធការពេញច្បាប់។ ក្រៅពីចោទប្រកាន់ដណ្តើមប្តីគេ សារនោះក៏រំលេចអំពីអត្តចរិកមនុស្សស្រីពិសពុលនិងផ្លាស់ប្តូរស្នេហ៍ជាមួយបុរសមានទ្រព្យជាច្រើន។ អានអំពីសារបញ្ចេញអារម្មណ៍ហើយនឹងបានធ្វើឲ្យនារីជាច្រើនចងកំហឹងនឹងនារីទី៣នោះជាខ្លាំង។ នៅក្នុងសារបញ្ចេញយោបល់នៃសំណេរដ៏វែងនេះត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានប្រើប្រាស់ភាសាក្រមា និងសាឡាត់ ដែលនាំឲ្យមានការងើយឆ្ងល់រហូតធ្វើឲ្យគេគិតដល់តារាសម្តែងស្រីពីររូបគឺកញ្ញា មាន សូនីតា​ដែលគេបានដាក់រហស្សនាមថាជារាជនីក្រមា ... Read More »

ផលិតកម្មក្រុងពិជ័យសន្យាបង្កើតកម្មវិធី និងផលិតភាពយន្តបន្តជួយដល់សិល្បករមានសមត្ថភាព

    ភ្នំពេញ៖ ផលិតកម្មក្រុងពិជ័យបានបញ្ចប់ការចេញថតភាពយន្តខ្នាតធំរឿង”សំណើច៦៥២Km”ប្រកបដោយជោគជ័យ ។ ចាងហ្វាងផលិតកម្មលោក ចេង វណ្ណា បានលើកឡើងដែរថាផលិតកម្មគ្រោងនឹងចេញថតភាពយន្តថ្មី និងបង្កើតព្រឹត្តិការណ៍សិល្បៈមួយចំនួនដើម្បីផ្តល់ឱឱកាសដល់សិល្បករក្មេងចាស់ប្រុសស្រីដែលមានសមត្ថភាពសិល្បៈពិតប្រាកដបានលេចមុខកាន់តែខ្លាំងលើវិស័យសិល្បៈ។ ​ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០២០នេះក្នុងកម្មវិធីខួបកំណើតរបស់លោកចាងហ្វាងរួមទាំងខួបគម្រប់១៤ឆ្នាំនៃភោជនីយដ្ឋានវីហ្វ្រេនរបស់លោក ក្រោមវត្តមានសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនចូលរួម។ ... Read More »

បំបែកភាពស្ងប់ស្ងាត់ មាស សុខសោភា បញ្ចេញបទថ្មីក្នុងឱកាសភ្ជុំបិណ្ឌ

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះអ្នកនាង មាស សុខសោភា បានបញ្ចេញបទចម្រៀងថ្មី ហើយបន្ទាប់ពីចាកចេញពីប្រកាសចាកចេញពីផលិតកម្មថោនអស់ជាង២ខែរួចមក ។ បទនេះក៏ជាបទទី១ដើម្បីអបអរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ​បទចម្រៀងនេះមានចំណងជើងថា”ទៅវត្តទៅវ៉ា” ក្នុងចង្វាក់ប្រជាប្រិយខ្មែររាំវង់។ វីដេអូខ្លីត្រឹមរយៈពេល២៦វិនាទីនេះក៏បានធ្វើឲ្យអ្នកគាំទ្រនាងស្ងប់ចិត្តក្រោយពីទន្ទឹងរងចាំអស់មួយរយៈ ។ បទថ្មីនេះទទួលបានការពេញចិត្តពីអ្នកគាំទ្រហើយពួកគេស្នើឲ្យតារាស្រីរូបនេះបញ្ចេញបចម្រៀងពេញលេញដើម្បីស្តាប់កម្សាន្ត។បទចម្រៀងនេះគឺស្ថិតក្រោមផលិតកម្មចាស់ផ្ទាល់ខ្លួនាងគឺផលិតកម្មCamtrax Musicស្របពេលដែលអ្នកគាំទ្រនៅតែរង់ចាំដំណឹងនៃការឈានជើងចូលច្រៀងក្នុងផលិតកម្មធំ២ ដែលគេដឹងថាបានចចារឲ្យនាងចូលច្រៀងគឺផលិតកម្ម ហង្សមាស និងផលិតកម្មGalaxy Navatra នោះ។ ទោះជាយ៉ាងណាបទចម្រៀងថ្មីរបស់មាស សុខសោភា ... Read More »

គីម លីហ្សា ធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបង្ហើបគម្រោងបោះលុយធំបើកហាងពេជ្រ

ភ្នំពេញ៖ក្រោយពីវិលត្រឡប់ពីប្រទេសអូស្ត្រាលី គីម សីហ្សាបានបង្ហាញមុខជាថ្មីក្នុងចង្កោមអ្នកសិល្បៈ។ នាងមិនបានប្រឡូកការងារសិល្បៈដូចមុនមែនប៉ុន្តែមកស្រុកវិញលើកនេះនាងធ្វើឲ្យគេភ្ញាក់ផ្អើលនឹងមុខជំនួញធំៗក្នុងដៃជាច្រើនហើយចុងក្រោយនេះមានដំណឹងថានាងគ្រោងចាយលុយទាំងដុំដើម្បីបើកហាងពេជ្រទៀតផង។ តារាសម្តែងអ្នកនាង គីម លីហ្សា ត្រូវបានមហាជន ចាប់អារម្មណ៍បន្ថែមទៀតថា នាងទំនងជាបង្កើតមុខជំនួញថ្មី ជាអ្នកលក់ពេជ្រ ហើយមើលទៅ ព្រោះប៉ុន្មានថ្ងៃមុននេះ គីម លីហ្សា​ ... Read More »

មួយបទរួមគ្នារបស់ ខេមរៈ សិរីមន្ត និងឱក សុគន្ធកញ្ញា ធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូក

ភ្នំពេញ៖ បន្ទាប់ពីអវត្តមាន តារាចម្រៀង ព្រាប សុវត្ថិក្នុងផលិតកម្មហង្សមាស រួចមក ខេមរៈ សិរីមន្តបានបញ្ចេញបទចម្រៀងខ្លាំងៗជាបន្តបន្ទាប់ ។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូកនោះគឺការបញ្ចេញបទចម្រៀងរួមគ្នាមួយបទជាមួយតារាចម្រៀងលំដាប់ជួរមុខរួមទ្រនុំគឺអ្នកនាងឱក សុគន្ធកញ្ញា។ គេសង្កេតឃើញថាក្រោយពីចូលដល់ថ្ងៃកាន់បិណ្ឌភ្លាម តារាចម្រៀងពីបណ្តាលផលិតកម្មធំៗបានប្រជែងគ្នាបញ្ចេញបទចម្រៀងជាច្រើនបន្តបន្ទាប់។ ថ្មីៗនេះដែរ តារាចម្រៀងលំដាប់ជួរមុខរបស់ផលិតកម្មហង្សមាស ... Read More »

អតីតស្វាមី ទូច ស្រីលក្ខណ៍ចេញមុខបំភ្លឺរឿងអតីតភរិយាចោទប្រកាន់

    ភ្នំពេញ៖ ថ្មីៗកន្លងទៅនេះមានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងមហាជនក្រោយពី តារាសម្តែង និងចម្រៀង អ្នកនាង ទូច ស្រីលក្ខណ៍ចាប់ផ្តើមរៀបរាប់ពីភាពឈឺចាប់មួយចំនួនពិសេសមូលហេតុនៃការបែកបាក់ស្វាមីជាជនបរទេស ព្រោះមានអ្នកទីបី។ តបទៅនឹងសារដែលផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងនេះអតីតស្វាមីនាងលក្ខណ៍ លោកMorten Kvammen បានចេញលិខិតស្រាយបំភ្លឺជុំវិញរឿងនេះ ... Read More »

ផលិតកម្មសាន់ដេ រងការរិះគន់ខ្លាំងក្រោយបញ្ចេញបទ”ស្រលាញ់BTSពេញបេះដូង”

    ភ្នំពេញ៖ មានការរិះគន់ខ្លាំងៗទៅកាន់ផលិតកម្មសាន់បន្ទាប់ពីផលិតកម្មនេះបានបញ្ចេញបទចម្រៀងថ្មីមួយក្រោមចំណងជើងថា ”ស្រលាញ់BTSពេញបេះដូង” ដែលច្រៀងដោយតារាចម្រៀងចំណូលថ្មីម្នាក់។ ការរិះគន់គឺព្រោះតែបទចម្រៀងនេះមិនបានបង្កប់តម្លៃអប់រំ និងភ្លាវខ្លាំងរកខ្លឹមសារសំខាន់មិនឃើញ។ ​ស្វាគមន៍តារាចម្រៀងចំណូលថ្មីកញ្ញា ម៉ានីតា ផលិតកម្មសាន់ដេបានបញ្ចេញ  បទ”ស្រលាញ់BTSពេញបេះដូង” ដែល និពន្ធទំនុកច្រៀងដោយលោក ហ៊ាង ... Read More »

កក្រើកឆាកថ្ងៃប្រកួតឈុតប្រពៃណី និង ប៊ីគីនី ពីMiss Grand Cambodia 2020

ភ្នំពេញ៖ យ៉ាងហោចណាស់មានបេក្ខភាពបេក្ខនារីស្រស់សោភាប្រមាណ២៨រូបត្រូវបានបង្ហាញសមត្ថភាពក្នុងការប្រកួតសន្សំពិន្ទុក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំ2020 កាលពីថ្ងៃទី ៤កញ្ញា ២០២០ ។ បើទោះបីជាមានការរិះគន់ខ្លះៗក៏កម្មវិធីនេះត្រូវបានទស្សនិកជនសាទរច្រើនខណៈដែលជាឱកាសឲ្យយុវតីមានសមត្ថភាព ទេពកោសល្យ និងរូបសម្រស់ឈានជើងចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ។ បេក្ខនារីភាគច្រើនបានបង្ហាញអោយឃើញពីភាពក្លាហាន នៅលើវេទិកា ... Read More »

អស្ចារ្យមែន! បទ”អនុស្សាវរីយព្រះវិហារ”បង្ហាញពី តំបន់កម្សាន្តប្រណីតជាច្រើននាខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ បទចម្រៀង”អនុស្សាវរីយព្រះវិហារ”ត្រូវបាននិពន្ធទំនុកច្រៀង និងដឹកនាំសម្តែងដោយលោក អ៊ាម វន្នី និងចូលរួមសម្តែងដោយលោក Kavin និងកញ្ញា សុវត្ថិឌី ធារីកា ផងដែរ។ វាទទួលបានការចាប់អារម្មណ៍ច្រើនក្រោយពីបានបង្ហាញពីទេសភាពដ៏ល្អឯករបស់ខេត្តព្រះវិហារ។ ស្នាដៃបទចម្រៀងនេះដែលជាសំនៀងយ៉ាងពិរោះក្រអួនរបស់តារាចម្រៀង សុវត្ថិឌី ធារីកា ... Read More »

ភរិយា ប៉ែន ចំរ៉ុង សម្រាលបានកូនស្រីម្នាក់ដ៏គួរឲ្យខ្នាញ់

   ភ្នំពេញ៖ ក្រោយពីទន្ទឹងរង់ចាំអស់ជាច្រើនខែដើម្បីស្វាគមន៍តំណក់ឈាមរួមគ្នាជាមួយភរិយានោះ ពេលនេះតារាសម្តែង និងពិធីករ លោក ប៉ែន ចំរ៉ុង ទទួលបានជោគជ័យហើយក្រោយពីភរិយាលោកសម្រាលបានកូនស្រីដ៏គួរឲ្យខ្នាញ់ហើយកាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ។ លោក ប៉ែន ចំរ៉ុង បានចូលរោងការជាមួយភរិយា ... Read More »

ផ្ទុះរឿងធំហើយ!តារាសម្តែង ម៉ុង ប៊ុនណូរ៉ា ចោទថៅកែផលិតកម្មមួយថាមិនបើកលុយថ្លៃថតឲ្យ

ភ្នំពេញ៖ មានការភ្ញាក់ផើ្អលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងផលិតករភាពយន្តក្រោយពីតារាសម្តែងប្រុសលោក ម៉ុង ប៊ុនណូរ៉ា បានបង្ហោះរូបថតជាសធារណៈអមដោយខ្លឹមសារចោទប្រកាន់លោក ជា ឈីម ដែលជាផលិតករជើងចាស់ និងជាចាងហ្វាងផលិតកម្មមួយថាបានក្បត់ទំនុកចិត្តមិនគោរពកិច្ចសន្យាក្នុងការបើកលុយថ្លៃថតភាពយន្តមួយកាលពីពេលកន្លងទៅ។ ​សារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់តារាសម្តែង និងចម្រៀង​ម៉ុង ប៊ុនណូរ៉ា ទទួលបានការភ្ញាក់ផ្អើលនិងមានការបញ្ចេញមតិផ្ទុយគ្នាជាច្រើន។ លោក ... Read More »