ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

យក់ ឋិតរដ្ឋា និងឃុំ ប៉ុណ្ណាដែត ត្រូវតតាំងក្តីជាមួយអ្នកជំនួញម្នាក់ដល់ថ្នាក់លក់ទ្រព្យជាច្រើន

  ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងមកនេះករណីនៃការធ្លាក់ខ្លួនរបស់តារាចម្រៀងយក់ ឋិតរដ្ឋា និងឃុំ ប៉ុណ្ណាដែត ដល់ថ្នាក់ជិះម៉ូតូកង់៣ និងគ្មានសូម្បីប្រាក់ទិញទឹកដោះគោឲ្យកូននោះគឺធ្វើឲ្យរំជើបរំជួលក្នុងចង្កោមអ្នកសិល្បៈ។ នៅពីក្រោយរឿងនេះគឺពួកគេកំពុងតែមានករណីប្តឹងផ្តល់ជាមួយនឹងបុគ្កលមានទ្រព្យម្នាក់រហូតដល់ថ្នាក់លក់ទ្រព្យខ្ទេច។  រឿងនេះបានក្លាយជាប្រធានបទក្តៅគគុកសម្រាប់អ្នកគាំទ្រ និងទស្សនិកជនជជែកវែកញែករកមូលហេតុពិតនៅពីក្រោយការធ្លាក់ខ្លួននេះ ក៏ព្រោះតែកន្លងទៅអតីតតារាចម្រៀង ឃុំ ប៉ុណ្ណាដែត និងភរិយាអ្នកនាង ... Read More »

មិត្តភក្ដិ ចេញមុខបញ្ជាក់លម្អិតមូលហេតុពិតនៅពីក្រោយការស្លាប់របស់តារាសម្តែងគង់ ម៉ូនីកា

ភ្នំពេញ៖ ពិតជាធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិងបានផ្ញើសាររំលែកទុក្ខនិងសោកស្តាយទៅកាន់ក្រុមគ្រួសារសពតារាសម្តែងគង់ ម៉ូនីកា បន្ទាប់ពីគេទទួលបានដំណឹងថានាងបាន ទទួលមរណភាពនោះ ។បើទោះបីជាមានការបញ្ជាក់ច្បាស់ៗពីមិត្តរួមអាជីពក៏ដោយថានាងស្លាប់ដោយសារការគាំងបេះដូងក្តីក៏ក្នុងនោះគេសង្កេតឃើញមានអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញយោបល់គ្មានមូលដ្ឋាន មិនគោរពសិទ្ធិអ្នកដទៃ និងចោទប្រកាន់គ្មានការពិតនោះ ពិសេសទៅលើការចោទប្រកាន់ទៅសពថាមូលហេតុមកពីការប្រើប្រាស់សារធាតុញៀន។    ពេលនេះនារីម្នាក់ដែលជាមិត្តជិតដិតរបស់នាងក៏បានចេញមុខ លើកឡើងពីមូលហេតុនៅពីក្រោយការស្លាប់របស់នាងហើយ។ មិត្តជិតដិតនាងម្នាក់មានឈ្មោះលើគណនីយហ្វេសប៊ុកឈ្មោះLeak News បានបញ្ចេញសារច្បាស់ៗថាក្នុងនាមខ្ញុំជាមិត្តរបស់ ... Read More »

ចូលវ័យ ១៦ឆ្នាំ កូនស្រី ចន ច័ន្ទលក្ខិណា និងយុត្ថារ៉ាឆានីពេញក្រមុំស្តូកសម្រស់វិញស្អាតខ្លាំងណាស់!

ភ្នំពេញ៖ ធ្វើឲ្យមហាជនជាច្រើនលាន់មាត់សរសើរខ្លាំងគ្រប់ៗគ្នាព្រោះតែ ចាប់ភ្លឹកលើរូបសម្រស់ស្រស់សោភា របស់កូនស្រីតារាសម្តែង ចន ច័ន្ទលក្ខិណាមិនតិចនោះទេ។ ការចាប់អារម្មណ៍ជាថ្មីក្រោយពីលោកស្រីប្រធានសមាគមសិល្បករខ្មែររូបនេះបានបញ្ចេញរូបថតប៉ុន្មានសន្លឹកចុងក្រោយរបស់កូនស្រីលោកស្រីជាមួយនឹងការតុបតែងខ្លួនបានយ៉ាស្រស់សោភា រហូតអ្នកលេងបណ្តាញសង្គមលាន់មាត់សរសើរមិនដាច់ថាពិតជាស្រស់សោភា ខ្លាំងមិនចាញ់ម្តាយឡើយ ខណៈដែលឆ្នាំនេះកូនស្រីលោកស្រី មានវ័យ១៦ ឆ្នាំហើយ។ អ្នកដែលបានជួបកូនស្រីអ្នកនាងចន ច័ន្ទលក្ខិណា សុទ្ធតែលាន់មាត់សរសើរពីរូបសម្រស់ ... Read More »

ប្រវត្តិខ្លះៗរបស់លោកគ្រូពេទ្យរូបសង្ហា និងជាបេក្ខជនCambodian Idol កំពុងល្បី ស៊ឹម ច័ន្ទពន្លឺ

    ភ្នំពេញ៖ មុននេះមានការចាប់អារម្មណ៍ខ្លាំងទៅលើកម្លោះសង្ហា ស៊ឹម ច័ន្ទពន្លឺដែលជាបេក្ខជនក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ថាមានទាំងទឹកដមសំនៀងពីរោះ និងរូបរាងស្រស់សង្ហា។ ពេលនេះយើងមកដឹងអំពីប្រវត្តិខ្លះៗរបស់បេក្ខជនរូបនេះ។      ក្រោយឃើញសម្រស់គ្រូពេទ្យពន្លឺ រួច ... Read More »

ជា វណ្ណារិទ្ធិ ហ៊ានធ្វើរឿងដែលបុរសមួយចំនួនមិនហ៊ានធ្វើដាក់ប្រពន្ធកូនរហូតមាននារីម្នាក់សរសើរខ្លាំង

     ភ្នំពេញ៖ អាចជារឿងធម្មតាដែលតារាសម្តែងនិងពិធីករលោកជា វណ្ណារិទ្ធិ ដែលតែងតែបង្ហាញភាពផ្អែមល្ហែម និងមានជីវិតរស់នៅបែបសាមញ្ញ តែមានក្តីសុខជាមួយប្រពន្ធកូន ហើយជាញឹកញាប់លោកតែងតែបញ្ចេញវីដេអូនិងរូបថតបែបលក្ខណៈក្រុមគ្រួសារដែលធ្វើឱ្យនារីមិនតិចទេច្រណែននឹងវាសនារបស់ភរិយាលោក ព្រោះតែបានស្វាមីចេះយល់ចិត្តនិងយកចិត្តទុកដាក់ធ្វើកិច្ចការងារស្រាលធ្ងន់មិនប្រកាន់ថាការងារផ្ទះការងារប្រុសឬស្រីឡើយ ទាំងមិនខ្លាចនឹងពាក្យរិះគន់ពេបជ្រាយថាខ្លួនជាតារាល្បីហើយមកចាប់ការងារកំប៉ិកកំប៉ុកឬការងារស្រីនោះ។     ចំណងស្នេហ៍វ័យ១០ឆ្នាំរបស់តារាសម្តែងនិងជាពិធីកររូបសង្ហា លោកជា វណ្ណារិទ្ធិ ... Read More »

នាយពែកមីប្រកាសត្រៀមចាកចេញពីCTN ជាមួយអ្នកកំប្លែងមួយចំនួនទៀតក្រោយអ្នកគ្រប់គ្រងថ្មីរឹតត្បិតលើការងារខ្លាំង

ភ្នំពេញ៖ ផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅព្រឹកថ្ងៃទី៣១ ខែឧសភានេះបន្ទាប់ពីតារាកំប្លែងលំដាប់ជួរមុខ នាយពែកមីប្រកាសត្រៀមចាកចេញពីស្ថាប័នទូរទស្សន៍សុីធីអិនក្រោមហេតុផលមានសម្ពាធនឹងការងារ ពិសេសលើការរឹតត្បិតខ្លាំងក្រោមការគ្រប់គ្រងរបស់អ្នកដឹកនាំថ្មី។     ការប្រកាសនេះបានធ្វើឱ្យគេចាប់អារម្មណ៍ក្រោយពីលោកពែកមីលើកឡើងថានឹងមានសិល្បករផ្សេងទៀតក៏ត្រៀមខ្លួនចាកចេញពីទូរទស្សន៍នេះផងដែរ។      គេដឹងថា បន្ទាប់ពីជ្រកក្រោមដំបូលទូរទស្សន៍ CTN  ជាងមួយទសវត្សមក តារាកំប្លែងនាយពែកមី ... Read More »

២ពាន់សំបុត្រចូលទស្សនា រឿង គ្រោះជីវិតកូវីដ-១៩ ដោយឥតគិតថ្លៃចុងសប្តាហ៍នេះ

ភ្នំពេញ៖ អស់រយៈពេលជាង១សប្តាហ៍កន្លងមកហើយដែលភាពយន្តខ្មែររឿង គ្រោះ ជីវិតកូវីដ-១៩ បានចាក់បញ្ចាំង។ អ្នកដែលបានទស្សនាបានលើកឡើងពីការពេញចិត្ត និងជក់ចិត្តជាមួយភាពយន្តនេះដែលជាភាពយន្តសម្រិតសម្រាំងប្រកបដោយគុណភាពនិយាយពីជីវិតពិត ការជួបប្រទះ និងការឆ្លងកាត់ក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩ ។ រឿងនេះធ្លាប់ត្រូវផលិតករលោក ហ៊ុយ យ៉ាឡេង បានបញ្ជាក់ក្នុងថ្ងៃសម្ភោធថា គឺជារឿងភាពយន្តដែលអ្នករកស៊ីអចលនទ្រព្យ ... Read More »

បានទាំងការសរសើរនិងការរិះគន់ លើMVថ្មីរបស់ទេព បូព្រឹក្ស ចំពោះការស្លៀកពាក់ចំណាយអស់ជាង២ម៉ឺនដុល្លារ នោះ

ភ្នំពេញ៖ មានការចាប់អារម្មណ៍មុននេះក្រោយពីតារាចម្រៀងសិចស៊ី ទេព បូព្រឹក្សបានបញ្ចេញស្នាដៃបទចម្រៀងថ្មីរបស់ខ្លួនលើបណ្តាញសង្គមគឺបទ «Queen» ដែលកំពុងផ្ទុះការចាប់អារម្មណ៍គាំទ្រខ្លាំង។ ពេលនេះនាងបានទាំងការសរសើរនិងការរិះគន់លើMVថ្មីរបស់ទេព បូព្រឹក្សលើការស្លៀកពាក់ដែលចំណាយអស់ជាង២ម៉ឺនដុល្លារនោះ។     កន្លងទៅគេអាចនិយាយថា នាងគឺជាតារាទី១នៅកម្ពុជាដែលហ៊ានចំណាយលុយផ្ទាល់ខ្លួនរាប់ម៉ឹនដុល្លារក្នុងការថតMVចម្រៀងមួយបទ។ ជាក់ស្តែងកាលពីកន្លងទៅនាងបានចំណាយលុយផ្ទាល់ខ្លួនក្នុងការផលិតបទចម្រៀងគឺបទ វីរនារី ដោយបទនេះនាងបានចំណាយលុយរហូតដល់ទៅ៦០០លានរៀលស្មើនឹង១៥ម៉ឹនដុល្លារមកផលិតដើម្បីលើកតម្កើងនូវកេរមរតកដ៏មហិមានៃវប្បធម័ខ្មែរ ជាពិសេសគឹបង្ហាញឥទ្ធិពល ... Read More »

តារាសម្តែង អតីត ម្ចាស់មកុដលេចមុខ ក្លាយជាបេក្ខកញ្ញាឯកចក្រវាឡឆ្នាំ ២០២២នេះ

ភ្នំពេញ ៖ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល សម្រាប់កម្មវិធី បវរកញ្ញា ចក្រវាឡាកម្ពុជា ឆ្នាំ ២០២២ នេះ ដោយនៅក្នុងនោះតារាស្រី២ដួងដែលកំពុងតែមានឈ្មោះបោះសំឡេង ក្នុងវិស័យសិល្បៈ បានសម្រេចិត្តចូលប្រឡងក្នុងវិស័យបវរកញ្ញា ។  សម្រាប់កញ្ញា ហង្ស ... Read More »

ធ្លាយរឿងនារីៗជាច្រើនផ្ញើលុយរាប់ពាន់ដុល្លារទៅគណនីក្លែងក្លាយដែលប្រើប្រាស់រូបថតតារាសម្តែងព្រីន

  ភ្នំពេញ៖ លេចការចាប់អារម្មណ៍ជាថ្មីទៀតហើយគឺបន្ទាប់ពីករណីនៃការប្រើប្រាស់រូបថតបុរសសង្ហា និងស្រីស្អាត ពិសេសរូបថតរបស់សិល្បករត្រូវបានជនឆបោកបានយកទៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ និងបានប្រើប្រាប់ល្បិចលួងលោមដោយការខ្ចីប្រាក់ទៅកាន់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក។ ករណីថ្មីចុងក្រោយបានកើតមានឡើងទៅលើតារាសម្តែងស្រស់សង្ហាលោកព្រីន តែម្តង ហើយមាននារីមួយចំនួនបានផុងខ្លួនចាញ់បោកប្រាក់ជនទាំងនោះអស់ម្នាក់ៗរាប់លានរៀន និងរាប់ពាន់ដុល្លារ និងរបស់ទ្រព្យមួយចំនូនទៀត។  ករណីនេះត្រូវបានទម្លាយឡើងបន្ទាប់ពីមាននារីជាច្រើនបន្តបន្ទាប់បានឆាតទៅកាន់គណនីហ្វេសប៊ុកពិតប្រាកដរបស់តារាសម្តែងរូបនេះដើម្បីទាមទារប្រាក់ដែលពួកគេធ្លាប់បានផ្ញើឲ្យ។ ប៉ុន្តែគេមិនបានដឹងនៅឡើយទេតើអ្វីដែលជាទំនុកចិត្តរហូតដល់ថ្នាក់ឲ្យនារីៗទាំងនោះផុងខ្លួនផ្ញើប្រាក់ឲ្យគេអស់ម្នាក់ៗមិនចេះតិច ដែលក្នុងនោះក៏មានអ្នកខ្លះដឹងដែរថា ជារូបរបស់តារាសម្តែងល្បីឈ្មោះ ... Read More »

ចូលរួមសោកស្តាយផងតារាចម្រៀង សុវត្ថិឌី ធារិកា បាត់បង់ឪពុកម្តាយភ្លាមៗព្រោះតែជួបគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយពេលទៅកម្មវិធីនៅខេត្តព្រះវិហារ

    ខេត្តព្រះវិហារ ៖ ពិតជាសោកស្តាយ និងរន្ធត់មិនគួរឱ្យជឿថារឿងដ៏សោកសៅនឹងក្តុកក្តួលនេះធ្លាក់ទៅលើតារាចម្រៀងស្រី សុវត្ថិឌី ធារិកា បែបនេះសោះ ត្រឹមតែមួយប៉ព្រិចភ្នែកតារាចម្រៀងស្រីរូបនេះបានបាត់បង់ មនុស្សជាទីគោរពស្រលាញ់រហូតដល់ទៅ ពីរនាក់ នោះគឺកញ្ញាបានបាត់បង់ទាំងឪពុកនឹងម្តាយ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ័នៅឯខេត្តព្រះវិហារ ។  យោងតាមសម្ដីលោក ... Read More »

កូនកាត់ខ្មែរ-រុស្ស៊ី ឌៀប សូហ្វីរ៉ា ហៅប្រណម លេចមុខក្នុងការប្រកួតសម្រស់បវរកញ្ញាយុវតីវ័យក្មេង Miss Preteen International

ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតសម្រស់ថ្មីគឺកម្មវិធីបវរកញ្ញាយុវតីវ័យក្មេងកម្ពុជា ឬ Miss Preteen International Cambodia 2022 បានប្រកាសចាប់ផ្តើមប្រកួតជាផ្លូវការហើយៗអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ផងដែរនោះគឺតារាសម្តែងនិងបង្ហាញម៉ូដកូនកាត់ខ្មែរ-រុស្សីយុវតីសូហ្វីរ៉ា ហៅប្រណម ក៏បានលេចមុខក្នុងការប្រកួតសម្រស់មួយនេះផងដែរ។      ឆាកប្រកួតទ្រង់ទ្រាយធំលើកដំបូងសម្រាប់ក្មេងស្រីស្រស់សោភា និងពោរពេញដោយភាពទាក់ទាញនេះនឹងអាចជាស្ពានសម្រាប់នាងឈានទៅដល់ការចាប់ផ្តើមបំពេញក្តីស្រមៃក្នុងការចូលរួមប្រកួតក្នុងកម្មវិធីកញ្ញាឯកណាមួយដូចដែលនាងធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកន្លងមក ... Read More »

ធុងប៉េត្រូ បញ្ចេញលិខិតចំហរមួយថាដាច់ខាត មិនសុំទោសឧកញ៉ា អ៊ុច សម្បត្តិ

ភ្នំពេញ៖ មិនទាន់ស្ងាត់បាត់ពីការជជែកគ្នានៅឡើយទេបន្ទាប់ពីតារាកំប្លែងធុង ប៉េត្រូ បានបញ្ចេញលិខិតដោយបើកចំហរមួយ និងរូបថតជាមួយមេធាវីមួយក្រុម ស្របពេលដែលនេះគឺជាថ្ងៃទី១០ ខែឧសភាដែលជាថ្ងៃចុងក្រោយនៃការកំណត់របស់លោកឧកញ៉ា អ៊ុច សម្បត្តិ បានប្រកាសឲ្យតារាកំប្លែង ធុងប៉េត្រូ ធ្វើការសុំទោសលោកឧកញ៉ាជាសាធារណៈ។  ដូចការអះអាងរបស់ធុងប៉េត្រូកន្លងទៅដដែលថាខ្លួនមិនក្បត់ឧត្តមគតិរបស់ខ្លួនឡើយពោលគឺមិនចេញសារ ឬវីដេអូសុំទោសទៅកាន់ឧកញ៉ា អ៊ុច ... Read More »

ម្ចាស់បំណុលនិយាយទាំងទឹកភ្នែកតូចចិត្តរឿងផេនខេក ជំពាក់លុយមិនព្រមសង

ភ្នំពេញ៖ មិនទាន់ស្ងាត់បាត់ពីការជជែកគ្នាលើបណ្តាញសង្គមផងស្រាប់តែពេលនេះផ្ទុះការវែកញែកជាថ្មីជុំវិញករណីបំណុលរំកោះរបស់តារាសម្តែង នាងផេនខេក។ ដំណឹងនេះធ្វើឲ្យគេចាប់អារម្មណ៍ជាថ្មីក្រោយពីអ្នកលក់អនឡាញម្នាក់ដែលបានអះអាងថាខ្លួនជាម្ចាស់បំណុលបានដាច់ចិត្តទម្លាយនូវសារ និងរូបថតមួយចំនួនស្តីអំពីការខកចិត្តនឹងតារាសម្តែង និងពិធីករ ផេនខេកដែលជំពាក់ប្រាក់មិនសងនោះ។គណនីយហ្វេសប៊ុករបស់អ្នកលក់អនឡាញដែលមានឈ្មោះថា Thaniland Importបានលើកឡើងថាម៉េចអី ? កហុកញាក់សាច់រាប់អានណាស់ជឿជាក់ណាស់ យាយចង់បានម៉េចលេងតាមនឹង យល់លុយខ្ញុំរាប់ម៊ឺន$ ខ្ញុំនឹងផុសភស្តុតាងទាំងមូល ទាក់ទងមេធាវីរួចហើយចាំតែធ្វើតាមផ្លូវច្បាប់ ... Read More »

សុខ សោម៉ាវត្តី សង្ស័យបែកស្នេហ៍ប្រុសក្មេង លី វ៉ាហេទ

ភ្នំពេញ ៖ ចំណងស្នេហារវាងតារាសម្តែង និងពិធីការិនី អ្នកនាង សុខ សោម៉ាវត្តី នឹងកម្លោះសង្ហាកីឡាករបាល់ទាត់ លោក លី វ៉ាហេទ ហាក់បង្ហាញពីការបាត់បង់ភាពផ្អែមល្ហែមដោយជំនួសមកវិញនូវអារម្មណ៍អន់ចិត្ត តូចចិត្តពីភាគីខាងស្រី។ ស្របពេលភាសាផ្អែមល្ហែមដែលពួកគេធ្លាប់ពោលរួមគ្នាកន្លងមកត្រូវបានបាត់បង់នោះគឺធ្វើឱ្យអ្នកគាំទ្រពួកគេសន្និដ្ឋានបានថា ចំណងស្នេហ៍ខុសវ័យនេះអាចនឹងរងភាពរង្គោះរង្គើហើយ ... Read More »

ដឹងតែកក្រើកហើយ Miss Univers Cambodia ឆ្នាំនេះ អ្នកផលិតកម្មវិធីលេចវត្តមានជ្រើសរើសបេក្ខភាពផ្ទាល់នៅតាមវិទ្យាល័យនិងសាកលវិទ្យាល័យ

     ភ្នំពេញ៖  ពិតជាធ្វើឲ្យអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាអន្ទះសារង់ចាំទស្សនាព្រឹត្តិការណ៍ប្រកួតសម្រស់ដ៏ធំសម្បើមនៅកម្ពុជាគឺកម្មវិធី Miss Univers Cambodia ដែលគេជឿជាក់ថានឹងកាន់តែរីកធំខ្លាំងជាមួយនឹងមុខមាត់ថ្មីមួយ។ ការរំពឹងនេះបន្ទាប់ពីគេទទួលបានដំណឹងថា មានការផ្លាស់ប្តូរទាំងទម្រង់មកុដដែលមានតម្លៃថ្លៃជាង១០ម៉ឺនដុល្លារអាមេរិក ការផ្តល់ប្រាក់រង្វាន់ច្រើនជាងពេលកន្លងទៅ និងកាដូជាគ្រឿងពេជ្រ ជាដើម។      ... Read More »

ធុងប៉េត្រូ ស្នើឲ្យឧកញ៉ា សម្បត្តិ រឿងកុងត្រាក្រដាសទទេ

ភ្នំពេញ៖ ទោះបីជាប្រគល់រថយន្ត និងម៉ូតូទៅកាន់នាយប្រុញដើម្បីបញ្ចប់រឿងចម្រូងចម្រាសក៏ពិតមែន ប៉ុន្តែករណីរវាងក្រុមហ៊ុន លោកឧកញ៉ា សម្បត្តិ និងធុង ប៉េត្រូនៅមិនទាន់បញ្ចប់នៅឡើយ។  គេចាំបានថាមុននេះករណីនាយប្រុញ និងអ្នកគ្រប់គ្រងរហូតនាយប្រុញរត់ត្រឡប់ទៅស្រុកកំណើតទាំងលើកឡើងថាថតគ្មានបានប្រាក់រយៈពេល៨ខែរហូតដល់ថ្នាក់លោកពេជ្រ ស្រស់ បញ្ចេញសារនាំឲ្យមានការភ្ញាក់ផ្អើលសម្រាប់មហាជនហើយក៏ បានធ្វើឲ្យលោកឧកញ៉ា សម្បត្តិ ចេញមុខប្រតិកម្ម ... Read More »

បញ្ចប់ទំនាស់នាយប្រុញជាមួយនឹងAdmin ក្រោយជួបគ្នា និងបានប្រគល់រថយន្តនិងម៉ូតូទៅឱ្យនាយប្រុញ

ភ្នំពេញ៖ មុននេះករណីជម្លោះរវាងនាយប្រុញនឹងអ្នកគ្រប់គ្រង រហូតដល់នាយប្រុញរត់ត្រឡប់ទៅស្រុកកំណើតវិញទាំងលើកឡើងថា ថតគ្មានបានប្រាក់រយៈពេល៨ខែ រហូតដល់ថ្នាក់លោកពេជ្រ ស្រស់ បញ្ចេញសារនាំឱ្យមានការភ្ញាក់ផ្អើលសម្រាប់មហាជន ហើយក៏បានធ្វើឱ្យលោកឧកញ៉ា សម្បត្តិ ចេញមុខប្រតិកម្ម និងបញ្ជាក់រឿងរ៉ាវមួយចំនួនទៅកាន់មហាជនដើម្បីការពារខ្លួន ព្រោះតែនាយប្រុញបានឡើងមកភ្នំពេញតាមរយៈការទំនុកបម្រុងផ្តល់ការងារសម្រាប់នាយប្រុញនោះ។       ... Read More »

ក្រោយធ្លាយរឿងនាយប្រុញថតភាពយន្តអត់បានប្រាក់ ស្រាប់តែធុង ប៉េត្រូ ទម្លាយរឿងធ្វើកុងត្រាក្រដាសទទេនឹងក្រុមហ៊ុនមួយ នាំឲ្យខ្លួនខាតប្រាក់សន្ធឹក

ភ្នំពេញ៖ ករណីនាយប្រុញដែលបានចេញមករស់នៅនិងថតរឿងខ្លីនិងកិច្ចការនានា អស់រយៈពេល៨ខែ ប៉ុន្តែមិនទទួលបានប្រាក់នោះបានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ជាខ្លាំងរហូតលេចចេញមតិចម្រុះជុំវិញរឿងនេះ។ ទន្ទឹមនឹងរឿងនេះស្រាប់តែតារាសម្តែង និងកំប្លែង ធុងប៉េត្រូសុខចិត្តទម្លាយរឿងរ៉ាវរឿងធ្វើកុងត្រាក្រដាសទទេនឹងក្រុមហ៊ុនមួយ នាំឲ្យខ្លួនខាតប្រាក់សន្ធឹក ។ ធុង ប៉េត្រូ ទម្លាយរឿងឈឺចាប់ស្អិតទ្រុង ព្រោះចាញ់បោកហើយគេយកខ្លួនទៅប្រើធ្វើការ ដោយមិនទទួលបានកម្រៃ និង ... Read More »

តារាល្បីៗជាច្រើន សម្រុកនាំគ្នាទៅលេង ដល់កន្លែងរូបសំណាក ព្រះថោង នាងនាគ

ខេត្តព្រះសីហនុ ៖ រូបសំណាក «ព្រះថោងនាងនាគ» ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ ត្រូវបានរៀបចំពិធីអភិសេកជាផ្លូវការនាព្រឹកថ្ងៃ ទី១៦ ខែមេសា ឆ្នាំ២០២២កន្លងទៅ ពិធីរៀបចំឡើងក្រោមអធិបតីភាពសម្តេចតេជោ ... Read More »

តារាកំប្លែងជើងចាស់ ស៊ុនណារី ម៉ូនីកា ត្រូវបានក្រុមចោរឆក់ ឆក់យកកាបូប ខណ:គាត់ចុះពីលើរថយន្ត

     ភ្នំពេញ៖ ភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកក្រោយពីវីដេអូនៃសកម្មភាពក្រុមចោរឆក់កាបូបរបស់តារាកំប្លែង អ្នកនាង ស៊ុនណារី ម៉ូនីកា គ្រាដែលអ្នកនាងបានចុះពីលើរថយន្ត។ ជាសំណាងល្អអ្នកនាងបានបាត់បង់ទ្រព្យធនប៉ុន្តែមិនបានរងរបួសណាមួយឡើយ ប៉ុន្តែនេះគឺជាសារដែលដាស់តឿនឲ្យមានការប្រុងប្រយ័ត្នខ្ពស់។    យោងទៅតាមការបញ្ចាក់របស់អ្នកនាងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Vanida Sinnary បានធ្វើការបង្ហោះវីដេអូសកម្មភាពក្រុមចោរឆក់ខាងលើ ... Read More »

ផ្ទុះការរិះគន់មិនសំចៃមាត់ទៅកាន់បុរសម្នាក់ក្រោយហ៊ានប្រើពាក្យសម្តីមិនសមរម្យទៅលើព្រះនាងតូចជេនណា

ភ្នំពេញ៖ ពិតជាធ្វើឲ្យមនុស្សគ្រប់គ្នាលាន់មាត់រិះគន់មិនសំចៃមាត់ក្រោយពីបុរសម្នាក់បានបញ្ចេញវីដេអូមួយដោយបានប្រើប្រាស់ពាក្យសម្តីហៅព្រះនាងតូចនរោត្តម ជេនណានូវភាសាសាមញ្ញៗបែបលេងសើច។ អ្នករិះគន់បានលើកឡើងថាព្រះនាងតូចជេនណាទ្រង់នៅព្រះជន្មក្មេងបន្តិចមែនតែក៏គួរប្រើប្រាស់ភាសាឱ្យបានសមរម្យដែរ បើទោះបីជាពេលដែលកំពុងបំពេញការងារនោះក៏ដោយ។    វីដេអូដែលត្រូវបានបញ្ចេញនៅលើបណ្តាញសង្គម Tik Tok របស់បុរសម្នាក់ឈ្មោះNarong Thorn  មុននេះ បាន បានបង្ហាញពីសកម្មភាពរបស់ព្រះនាងតូច ដែលទ្រង់យាងបំពេញការងារ ... Read More »

តារាល្បីៗចេញសារលើកទឹកចិត្ត ផេន ខេក ក្រោយពីផ្ទុះរឿងស្នេហាផិតក្បត់

ភ្នំពេញ៖ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចនោះទេកាលពីម្សិលមិញនេះក្រោយពីតារាកំប្លែងកែភេទ នាងផេនខេក បានប្រកាសអំពីរឿងរ៉ាវស្នេហាដើរដល់ផ្លូវទាល់ ព្រោះមានជនទី៣និងស្វាមីនាងលួចផិតក្បត់។ការប្រកាសស្នេហាដើរដល់ផ្លូវបែកនេះគឺក្រោយពីនាងនិងស្វាមីរៀបការបានជាងមួយខែហើយក្នុងនោះក៏មានសិល្បករខ្លះបានផ្ញើសារលើកទឹកចិត្តនាងជាហូរហែផងដែរ។  មុននេះផេនខេក បានលើកឡើងថា ថា ៖« ៦ឆ្នាំនេះទុកជាការយល់សប្តិទៅចុះ… សង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឲបានល្អ មិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំង2ស្រឡាញ់គ្នាខ្លាំងណាស់។(បញ្ជាក់មិនមេនសម្តែងព្រោះមិននឹកស្មានហើយក៏ពិបាកទទួលយកជាងរឿងញ៉ុមជំពាក់លុយគេទៀត)។ក្រោយពីបានឃើញសារបង្ហោះរបស់តារាស្រី ផេនខេកហើយនោះ ក្នុងនាមជាសិល្បការិនី ... Read More »

តូតា និង ងិន ម៉ារ៉ាឌី ក្នុងឈុតទេវតា កាន់កាំភ្លើងមើលទៅកាន់តែកាច

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញមានសិល្បករជាច្រើនបានបញ្ចេញឈុតសម្លៀកបំបាក់បុរាណប្រណីតឆ្នៃបានយ៉ាងស័ក្កិសម ជាមួយនឹងការលាន់មាត់សរសើរថាយុវជនជំនាន់ក្រោយបានប្រឹងប្រែងច្រើនក្នុងការបង្កើតឲ្យមានគំនិតច្នៃប្រឌិតថ្មី អមដោយការរចនាបញ្ចូលរូបភាពដ៏គួរឲ្យទាក់ទាញខ្លាំង។ មុននេះគេបានឃើញតារាសម្តែងស្រីល្បីឈ្មោះ ម៉ាក សែន សូនីតា និងកញ្ញាឯកចក្រវាឡកម្ពុជា ២០២១ កញ្ញា ងិន ម៉ារ៉ា ឌី ក៏បានបញ្ចេញឈុតទេវត្តាឆ្នាំថ្មីផងដែរ ... Read More »

ស្អាតរកកន្លែងទាស់គ្មានឈុតទេវត្តាឆ្នាំថ្មីរបស់ យូថន វណ្ណៈនិង អ៊ិន លក្ខិណា

     ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យរចនាម៉ូត នៅកម្ពុជា បាននិងកំពុងតែរីកចម្រើនខ្លាំងក្រោយពីយុវជនជំនាន់ក្រោយជាច្រើនបានសម្រិតសម្រាំងស្នាដៃរបស់ខ្លួនប្រកបដោយភាពប្រកួតប្រជែង។ ជាក់ស្តែងពេលនេះផ្ទុះការគាំទ្រនិងធ្វើការកោតសរសើរមិនដាច់ពីមាត់អំពីរូបថតជាច្រើនសន្លឹកក្នុងទម្រង់ទេវត្តាឆ្នាំថ្មីនេះរបស់កញ្ញាឯកMiss Supranational Cmabodia 2022 កញ្ញា អ៊ិន លក្ខិណា និងលោក យូថន ... Read More »

អេដវីន លេចមុខវិលរកវិស័យសិល្បៈវិញក្រោយជួបរឿងអាក្រក់បំផុតក្នុងជីវិតផ្ទួនៗ

ភ្នំពេញ៖ បាត់មុខពីសិល្បៈជិតមួយឆ្នាំក្រោយជួបរឿងព្យុះភ្លៀងនៅក្នុងជីវិតរហូតត្រូវមហាជនស្តីបន្ទោស និងចុងក្រោយត្រូវបានជាប់ពន្ធនាគារនោះពេលនេះ តារាសម្តែង ស្រស់សង្ហា សម្បូរសាច់ដុំ យិត មាស់ឧស្សាហ៍ ហៅអេដវីន បានលេចមុខក្នុងការងាសិល្បៈឡើងវិញហើយ ។ គេចាំបានដែរថា តារាសម្ដែង លោកអេដវីន បានផ្ទុះរឿងចម្រូងចម្រាសជាមួយនិងអ្នកនាង សុទ្ធ ... Read More »

ទីបំផុត Vanbe គ្រងមកុដកញ្ញាឯកភេទទី៣ Miss Queen Cambodia 2022

    ភ្នំពេញ៖ បេក្ខភាពលេចធ្លោរបស់ ព្រឹត្តិការណ៍ប្រកួតសម្រស់កញ្ញាឯកភេទទី៣ទ្រង់ទ្រាយធំ Miss Queen Cambodia 2022 គឺកញ្ញា Vanbe  បានក្លាយជាម្ចាស់មកុដហើយ។ ការប្រកាសត្រូវបានធ្វើឡើងក្រោយពីកម្មវិធីប្រកួតខាងលើបានបញ្ចប់ដោយជោគជ័យកាលពីរាត្រីថ្ងៃទី០៣ ខែមេសាឆ្នាំ២០២២ ក្រោមវត្តមានភ្ញៀវចូលរួមជាច្រើនកុះកររួមទាំងវត្តមានអ្នកជំនួញ ... Read More »

Van Be បេក្ខភាពកញ្ញាឯកភេទទី៣ Miss Queen Cambodia 2022កំពុងទទួលបានការចាប់អារម្មណ៍ ច្រើនព្រោះមុខមាត់ស្រស់ស្អាតដូចស្រីខ្លាំង

ភ្នំពេញ៖ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍លើបេក្ខភាពកញ្ញាឯកភេទទី៣ម្នាក់ គឺកញ្ញា Van Be ដែលនាងមានរូបរាងមុខមាត់ស្រស់សោភា ដែលមើលស្ទើមិនដឹងថានាងគឺជាបុរសកែភេទនោះឡើយ ហើយពេលនេះនាងកំពុងតែត្រូវអ្នកគាំទ្រដាក់ក្តីរំពឹងថានឹងអាចគ្រងមកុដចំណាត់ថ្នាក់ណាមួយពីកម្មវិធីព្រោះតែមានទាំងរូបសម្រស់និងសមត្ថភាព ទេពកោសល្យមិនធម្មតានោះដែរ។ បេក្ខភាពរូបនេះ បានក្លាយជាបេក្ខភាពដ៏ទាក់ទាញ ព្រោះតែនាងមានទាំងរូបសម្រស់ស្រស់សោភា បែបជាមនុស្សស្រី ពិតៗ ... Read More »

តំណាងលោកស្រីរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ទទួលអំណោយសប្បុរសធម៌ របស់កញ្ញា តន់ ចន្ទសីម៉ា

ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ឺ វីរៈ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ទទួលអំណោយសប្បុរសធម៌ របស់កញ្ញា តន់ ចន្ទសីម៉ា តារាចម្រៀងផលិតកម្ម ... Read More »

ធ្លាយរូបថតកញ្ញាឯក រឿន ណាត បណ្តើរសង្សាថ្មីជាឌីជេរូបសង្ហា មិនចាញ់សង្សារចាស់

  ភ្នំពេញ៖ ក្រោយបែកសង្សារចាស់ លោក ចូអ៊ី នោះកញ្ញាឯកចក្រវាឡកម្ពុជា២០១៨កញ្ញា រឿន ណាត  មិនដែលបង្ហាញមុខបុរសជាគូស្នេហ៍ថ្មីឡើយពោលទើបតែពេលនេះលេចចេញដំណឹងថានាងមានសង្សារថ្មីហើយដែរ ហើយអ្នកសិល្បៈដែលជិតដិតនាងក៏ដឹងរឿងនេះគ្រប់ៗគ្នាដែរដោយបុរសជាសង្សារថ្មីមានការងារជាឌីជេ និងជាអ្នកផលិតកម្មវិធីថែមទៀតផង។  ក្រោយពីវិលត្រឡប់មកពីប្រកួតកម្មវិធីសម្រស់ជាអន្តរជាតិនៅប្រទេសថៃអំឡុងចុងឆ្នាំ២០១៨ កញ្ញា រឿន ណាត ... Read More »