ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

បែកសង្សារជាមេម៉ាយកូនមួយក្តៅៗមិនទាន់បានប៉ុន្មានផងនាយចឺមបង្ហាញមុខដៃគូថ្មីភ្លាម

ភ្នំពេញ៖ ចំណងស្នេហារវាង តារាចម្រៀង នាយចឺម នឹងអ្នកមេម៉ាយកូនមួយសាច់ខ្ចីដូចបណ្តូលចេក សេង សុឃីម ត្រូវបានគេទម្លាយថាបានដល់ទីបញ្ចប់ហើយកាលពីពេលថ្មីៗនេះ ហើយរឿងនេះទើបនឹងលេចឮដំណឹងមិនបានប៉ុន្មានផងស្រាប់តែមុននេះនាយចឺមបង្ហាញមុខដៃគូថ្មីបាត់។      ទាំងទស្សនិកជន ទាំងអ្នកនៅក្នុងចង្កោមសិល្បៈពិតជាធ្លាប់បានដឹងអំពីរឿងរ៉ាវស្នេហាក្រៅឆាករបស់តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ នាយចឺម ... Read More »

មកដឹងរឿងរ៉ាវខ្លះៗណាន វីសារ ជាក្មេងកំព្រា និងអតីតពលករមុន លេចធ្លោរនៅ Cambodian Idolរដូវកាលទី៤

ភ្នំពេញ៖ ណាន វីសារ បានក្លាយជាបេក្ខភាពចុងក្រោយទាំង៦នាក់ដែលអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី Cambodian Idolរដូវកាលទី៤ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ។ ក្នុងចំណោមបេក្ខជនទាំង៦រូបចុងក្រោយ លោកត្រូវបានគេចាត់ទុកថាមានប្រវត្តិតស៊ូខ្លាំងរាប់ចាប់តាំងពីការក្លាយខ្លួនជាក្មេងកំព្រា និងចំណាកស្រុកចេញទៅធ្វើកម្មករសំណង់នៅប្រទេសថៃជាដើម។    ស្របគ្នានឹងការប្រកួតនេះដែរពាក្យរិះគន់ពេបជ្រាយមើលងាយ វាយតម្លៃ ថា បេក្ខជនណាន ... Read More »

ផ្ទុះប្រតិកម្មខ្លាំងៗនឹងរូបភាពផែនទីមួយសន្លឹកដកស្រង់ចេញពីរឿងថៃ«បុព្វេសន្និវាស» វគ្គ២ បាត់ដីខ្មែរមួយភាគធំចូលទៅក្នុងដីថៃ

ភ្នំពេញ៖ ករណីចាក់បញ្ចាំងខ្សែភាពយន្តថៃរឿង«បុព្វេសន្និវាស» វគ្គ ២បាននិងកំពុងក្លាយជាប្រធានបទក្នុងការវែកញែកពេញបណ្តាញសង្គមហ្វេសប៊ុកចាប់តាំងពីរសៀលថ្ងៃទី១១ ខែសីហាមក បន្ទាប់ពីវីដេអូខ្លីរបស់ខ្សែភាពយន្តខ្លីថៃរឿងបុព្វេសន្និវាស វគ្គ២ ត្រូវបានបញ្ចេញ។ ការវែកញែកក៏ព្រោះតែជាខ្សែភាពយន្តនោះបានបង្ហាញរូបភាពផែនទីមួយសន្លឹកដកស្រង់ចេញពីរឿងថៃ នេះបានបង្ហាញពីការបាត់ដីខ្មែរមួយភាគធំចូលទៅក្នុងទឹកដីថៃ ដែលអ្នកលេងបណ្តាញសង្គមជាច្រើនចាត់ទុកថាជាការបន្លំ។      យោងតាមផេកមួយដែលមានឈ្មោះថា វិភាគកុនបានបង្ហោះរូបភាពជាច្រើនសន្លឹកទាក់ទងនឹងរឿង ... Read More »

ឈុតបុរាណច្នៃស្លៀកដោយ សេង មង្គល កំពុងលេចការរិះគន់វែកញែកខ្លាំង

ភ្នំពេញ ៖ ការច្នៃឈុតបុរាណបង្ហាញលើឆាកប្រកួតកម្មវិធីសម្រស់បានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់វិស័យកញ្ញាឯក ។ ថ្មីៗនេះតារាសម្តែងសាច់ដុំស្រស់សង្ហា សេងមង្គល បានធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជនមានការរិះគន់ និងវែកញែកគ្នាខ្លាំងជុំវិញការស្លៀកឈុតបុរាណច្នៃមួយឡើងបង្ហាញមុខក្នុងកម្មវិធីប្រកួតសម្រស់វគ្គផ្តាច់ព្រ័ត្រMister Cambodia 2022។  វីដេអូរបស់កម្លោះសង្ហាខាងលើមានអ្នកចូលទស្សនាប្រមាណជាង២លានដងរួចមកហើយត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ។ អ្វីដែលធ្វើឲ្យទស្សនិកជនធ្វើការរិះគន់ វែកញែក និងមានមតិចម្រុះជាច្រើននោះគឺក្រោយពីរូបសត្វមករ ... Read More »

តារាសម្តែងភូមា Paing Takhon នឹងមកបញ្ចប់ការថតភាពយន្ត រឿងនាឡិការដាស់វិញ្ញាណ វគ្គ២នៅកម្ពុជាចាយទុនជាង១លានដុល្លារ

ភ្នំពេញ៖ ទីបំផុតគម្រោងនៃការចេញថតភាពយន្តខ្នាតធំរឿងនាឡិការដាស់វិញ្ញាណវគ្គ ២ ឬ Red Wall របស់ផលិតកម្មLD ត្រៀមបញ្ចប់ការផលិតរបស់ខ្លួនហើយបន្ទាប់ពីជាប់គាំងអស់ជិត២ឆ្នាំ ព្រោះតែវិបត្តិជំងឺកូវីដ-១៩ និងក្រោយពីតារាសម្តែងភូមា Paing Takhon   ដែលជាតួឯង ត្រូវបានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចាប់ខ្លួន។ ... Read More »

កញ្ញាឯក សារី ស្រីពេជ្រ និងបុរសឯក សិដ្ឋ សាតមុនី សាងប្រវត្តិសាស្ត្រសម្រាប់កម្ពុជាលើឆាកអន្តរជាតិ

ភ្នំពេញ៖ ទីបំផុត កញ្ញាសារី ស្រីពេជ្រ និងលោកសិដ្ឋ សាតមុនី បានធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញបន្ទាប់ពីបញ្ចប់ការប្រកួតកម្មវិធីសម្រស់Miss  & Mister Petite Global ២០២២ នៅប្រទេសម៉ាឡេស៊ីកាលពីរាត្រីថ្ងៃទិ០៧ ខែសីហាឆ្នាំ ២០២២នេះ។ ... Read More »

ចំរើន សុភ័ក្រ្ត បង្ហាញអាររម្មណ៍តូចចិត្ត រឿងឈ្មោះជាម្ចាស់ពាន តែមានតែឈ្មោះ

ភ្នំពេញ៖ ទស្សនិកជនពិតជាធ្លាប់បាន ស្គាល់នូវកេរ្តិ៍ឈ្មោះរបស់តារាចម្រៀងស្រី តូចច្រឡឹង មានឈ្មោះថា ចំរើន សុភ័ក្រ្ត ម្ចាស់ពានរង្វាន់ ការប្រកួត ចម្រៀង The Mask Singer Cambodian ។ ... Read More »

អបអរសាទរឈុតតំណាងជាតិពី Teen Star International 2022 ជាប់ចំណាត់ថ្នាក់លំដាប់រងទី៣លើឆាកអន្តរជាតិ

បាងកក៖ ក្រោយពីការបង្ហាញមុខ និងសមត្ថភាពសិល្បៈ និងឈុតតំណាងជាតិនៅលើឆាកប្រកួត Teen Star International 2022នៅទីក្រុងបាងកកប្រទេសថៃមក ពេលនេះ យុវជន យុវតីវ័យក្មេងពីកម្ពុជា២រូបគឺ សំអុល អែនណាអូមី និង រតនា ... Read More »

ស្អាតប្រណីតហើយមានន័យទៀតឈុតតំណាងជាតិពីសំអុល អែនណាអូមី និង រតនា ថានុថ Teen Star Cambodia 2022

ភ្នំពេញ៖  មុនពេលចាកចេញពីកម្ពុជាយុវជន និងយុវតីវ័យក្មេងស្រស់សង្ហា និងស្រស់សោភា សំអុល អែនណាអូមី និង រតនា ថានុថ Teen Star Cambodia 2022បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការបង្ហាញសមត្ថភាពទេពកោសល្យ របស់ខ្លួនឲ្យអស់ពីលទ្ធភាពដើម្បីនាំកិត្តិយសជូនជាតិមាតុភូមិ។ មុននេះដែរ ... Read More »

សំអុល អែនណាអូមី សន្យារំលេចសិល្បៈវប្បធម៌ជាតិលើកឆាកប្រកួត Teen Star International 2022នៅប្រទេសថៃ

ភ្នំពេញ៖ កញ្ញាឯកយុវតីវ័យក្មេងពីកម្មវិធី Teen Star Cambodia 2022 បានចាកចេញពីកម្ពុជា ទៅចូលរួមប្រកួតកម្មវិធី Teen Star International 2022 នៅទីក្រុងបាងកកប្រទេសថៃហើយកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ... Read More »

ឆន ស្រីណេត និយាយថា ឈឺចាប់ណាស់ក្រោយលោកអុិន សុភិនពោលពាក្យថា”កូនកាត់វៀតណាម-ខ្មែរកម្ពុជាក្រោម”

ភ្នំពេញ៖ ចាប់ផ្តើមបង្ហាញមុខបេក្ខភាពកញ្ញាឯកនៃកម្មវិធីប្រកួត Miss Grand Cambodia 2022ភ្លាម ប្រធានបទដែលត្រូវបានគេធ្វើការវែកញែកដោយចម្រូងចម្រាស់នោះ គឺពាក្យសម្តីរបស់អ្នកគ្រប់គ្រងកម្មវិធីលោកអុិន សុភិនតែម្តងដែលនិយាយលើកឡើងថា ”កូនកាត់វៀតណាម-ខ្មែរកម្ពុជាក្រោម” ហើយការចេញមុខបញ្ជាក់និងលើកឡើងពីភាពឈឺចាប់នេះត្រូវបានធ្វើឡើងដោយកញ្ញា ឆន ស្រីណេត គឺជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១លំដាប់រងលេខ១។ ការចាប់អារម្មណ៍ទៅលើពាក្យនេះគឺក្រោយពីលោកបានលើកឡើងអំពីបេក្ខភាពកញ្ញាឯកតំណាងឱ្យខ្មែរកម្ពុជាក្រោម ... Read More »

ក្រោយរងការរិះគន់កប់ៗមាត់ ក្រុមសម្តែងរឿងបែបស្រើបស្រាលរបស់ សុគន្ធ ដេវីត ត្រូវសមត្ថកិច្ចហៅទៅអប់រំហើយ

ភ្នំពេញ៖ ផ្ទុះការរិះគន់ពេញបណ្តាញសង្គមមុននេះក្រោយពីក្រុមសម្តែងមួយក្រុមរបស់តារាសម្តែង សុគន្ធ ដេវីត បានបញ្ចេញវីដេអូថ្មីបន្តបន្ទាប់ ដែលបានបង្ហាញពីរូបភាពស្រើបស្រាលអូសទាញក្មេងចូលព្រៃរួមភេទជាថ្នូរនឹងទឹកប្រាក់នោះ។ ពេលនេះក្រុមសម្តែងខាងលើត្រូវបានសមត្ថកិច្ចធ្វើការកោះហៅទៅអប់រំណែនាំហើយ។    នេះបើតាមការបញ្ជាក់របស់លោកអុឹម ជីវ៉ា។ លោកបានលើកឡើងថាល្បីថាក្រុមគាត់គួត្រូវបានយកមកអប់រំហើយនៅស្នងការ ក្នុងភាពឆាប់ៗនេះ! រឿងអប់រំបែបនេះវាជះឥទ្ធិពលមិនល្អសំរាប់សង្គមខ្មែរ រឿងអប់រំនិងរឿងសិចវាខុសគ្នា ! ... Read More »

តារាចម្រៀង យុង ចាន់កណ្ណិកា ចេញមុខតបការរិះគន់រឿងចូលហាងធ្វើសក់ម្តងអស់ជាង១៤០០ដុល្លារ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមមុននេះ បន្ទាប់ពីមានការចែករំលែកតៗគ្នាជាច្រើនជុំវិញវិក្កយបត្រគិតលុយថ្លៃកាត់ គាបនិងព្យាបាលសក់នៅហាងមួយកន្លែងដែលមានតម្លៃខ្ពស់កប់ពពក ។ លុះពេលតាមទាន់ទើបដឹងថាគឺជាហាងរបស់តារាចម្រៀងស្រីម្ចាស់បទ”វាចាស្រីឡង់សេ” គឺអ្នកនាង យុង ចាន់កណ្ណិកានោះតែម្តង រហូតអ្នកនាងចេញមកបកស្រាយការរិះគន់ខាងលើថែមទៀតផង។      មុននេះមានការចែកចាយតៗគ្នាពេញបណ្តាញសង្គមស្តីពីក្រដាសវិក្កយបត្រ គិតលុយរបស់ហាងសាឡានមួយកន្លែងដោយម្នាក់ៗមានការហួសចិត្តក៏ព្រោះតែតម្លៃធ្វេីសក់មានតម្លៃថ្លៃខ្លាំងកប់ពពកតែម្តង។ បើតាមការបង្ហោះពីអតិថិជនដែលបានទៅធ្វេីសក់នៅហាងសាឡានខាងលើផ្ទាល់បានសម្តែងការហួសចិត្តថា  ... Read More »

រងការរិះគន់ពី គួច ខេវិន រឿងសំពះ ស្រាប់តែឡៅ បញ្ញា ចេញមុខឆ្លើយតបបែបនេះ

ភ្នំពេញ៖ កន្លងទៅថ្មីៗនេះមានការចាប់អារម្មណ៍ក្រោយពី លោក គួច ខេវិន ដែលជាអ្នកដឹកនាំកម្មវិធី បានចេញមកធ្វើការរិះគន់ចំៗទៅកាន់បុរសឯកកម្ពុជា លោក ឡៅ បញ្ញា ដែលជាបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិធី Mister Supranational ២០២២ នៅប្រទេសប៉ូឡូញ ... Read More »

តារាចម្រៀងជើងចាស់ សាន ផានិត ក្រោយពីទទួលបានជោគជ័យពីការវះកាត់

ភ្នំពេញ ៖ តារាចម្រៀងជើងចាស់ លោកសាន ផានិត បានចូលមន្ទីរពេទ្យសម្រាកសង្គ្រោះបន្ទាន់ដើម្បីត្រៀមវះកាត់ ក្រលៀន និងបេះដូង។ ស្ថានភាពនេះធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះគ្រប់គ្នាមិនបានដឹងថា ស្ថានភាពលោកនឹងទៅជាយ៉ាងណានោះ។ ប៉ុន្តែកាលពីម្សិលមិញនេះ ពិតជាថ្ងៃជោគថ្ងៃជ័យមែន ដែលលឺដំណឹងថាលោកបានវះកាត់ដោយជោគជ័យ និងក៏កំពុងតែសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យផងដែរ។  យ៉ាងណាមិញក្រៅពីអាជីពជាសិល្បករ ... Read More »

ខ្ចីប្រាក់គេមកផលិតភាពយន្ត ពេលនេះ ហ៊ុយ យ៉ាឡេង ប្រកាសលក់ផ្ទះនិងរថយន្តដោះបំណុល

ភ្នំពេញ៖ មានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមមុននេះបន្ទាប់ពីផលិតករ និងជាតារាសម្ដែងល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេង បានប្រកាសលក់ផ្ទះរបស់ខ្លួនឡៃឡុងនៅក្នុងតម្លៃក្រោមទីផ្សារប្រមាណជាជាង ១០ម៉ឺនដុល្លារស្ថិតនៅម្ដុំផ្លូវល្បឿនលឿន ក្នុងបុរីម៉នដានី។ការប្រកាសលក់ផ្ទះក្នុងតម្លៃក្រោមទីផ្សារបែបនេះក៏ព្រោះតែលោកខាតបង់ខ្លាំងលើការផលិតភាពយន្ត”គ្រោះកូវីដ១៩” និងបញ្ហាជាប់គាំងលើវិបត្តិជំងឺកូវីដ១៩នេះ។ ផលិតកររូបនេះបានបញ្ជាក់ថា៖”ខ្ញុំនៅជាប់សន្យា និងបំណុលដល់ទៅ២កន្លែង ដើម្បីខ្ចីគេមកបណ្ដាក់ទុនផលិតរឿង ១កន្លែងខ្ញុំខ្ចីគេ ៣ម៉ឺនដុល្លារដោយសន្យាសងថ្លៃដើមនិងជូនប្រាក់ចំណេញ១៥.០០០ដុល្លារថែម ... Read More »

ស៊ូដាណេ នាំក្បាច់របាំបុរាណខ្មែរបង្កើតថ្មី ទៅបង្ហាញនៅទីក្រុងប៉ារីស លក់សំបុត្រជួយកុមារក្រីក្រនៅកម្ពុជា

ភ្នំពេញ៖ តារាពហុជំនាញ និងជាអ្នកវប្បធម៌ និយម អ្នកនាង ស៊ូ ដាណេ បានប្រកាសថាខ្លួននឹង នាំក្បាច់របាំបុរាណខ្មែរដែលបង្កើតថ្មី ទៅបង្ហាញនៅទីក្រុងប៉ារីស ដើម្បីលក់សំបុត្រយកមកជួយកុមារក្រីក្រនៅកម្ពុជា។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីនាងបានចំណាយពេលវេលាស្ទើរពេញមួយជីវិតដើម្បីសិល្បៈវប្បធម៌ជាតិពិសេសលើការបណ្តុះបណ្តាលក្មេងជំនាន់ក្រោយឲ្យស្គាល់ និងហាត់រៀនលើជំនាញសិល្បៈនេះ។    អ្នកនាង ... Read More »

មិនធម្មតាទេ! ហង្ស ម៉ានីតា បរវកញ្ញាចក្រវាឡកម្ពុជា២០២២ បានការកោតសរសើរខ្លាំងពីបណ្តាញសង្គមល្បីៗអន្តរជាតិ

ភ្នំពេញ៖ មានការចាប់អារម្មណ៍ជាថ្មីទៀតហើយបន្ទាប់ពីសារព័ត៌មានក៏ដូចជាបណ្តាញសង្គមធំៗរបស់បរទេសចាប់ផ្តើមចាប់អារម្មណ៍លើសមត្ថភាពរូបសម្រស់របស់កញ្ញាឯកចក្រវាឡកម្ពុជា ២០២២ កញ្ញា ហង្ស ម៉ានីតានោះ។ មុននេះបានធ្វើឲ្យអ្នកគាំទ្រគិតថានឹងមានសង្ឃឹមខ្លាំងឡើងទៅលើបវរកញ្ញា តំណាងកម្ពុជា រូបនេះ បន្ទាប់ពី សារព័តមានបណ្តាប្រទេសទាំងអាស៊ីនិងអឺរ៉ុប នាំគ្នាដណ្តើមគ្នាចុះផ្សាយពីនាង ។  ក្នុងនេះដែរមាន cannel ... Read More »

ទីបំផុត ស្នេហាបែកបាក់ដែលពេជ្រ សូលីកា ព្យាយាមលាក់បាំងនោះគឺជាការពិត

ភ្នំពេញ៖ អស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយដែលដំណឹងនៃការចែកផ្លូវគ្នាដើររវាងតារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រសូលីកា និងស្វាមី លោក គីម ហាន នោះត្រូវបានលេចចេញការសង្ស័យ ។ បើទោះបីជានាងព្យាយាមលាក់បាំងជាច្រើនថ្ងៃកន្លងមកមែនក៏ដោយក៏ពេលនេះគឺជារឿងពិតដែលមិនអាចបិទបាំងបន្តទៀតបាន។   គេចាំបានថានៅមុននេះបន្តិចមានការផ្ទុះឡើងទៅលើរឿងរ៉ាវស្នេហារបស់តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា ... Read More »

ប៉ូ គីមថេងសុទ្ធធីតា ទាមទារយុត្តិធម៌លើរឿងមួយកើតមានលើលំនៅឋានរបស់ខ្លួន

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមិនតិចទេមុននេះបន្ទាប់ពីកញ្ញាឯកម្ចាស់មកុដMiss Grand Cambodia 2021 កញ្ញា ម៉ូ គីមថេងសុទ្ធធីតាបានបង្ហោះសារអមដោយការទាមទាររកយុត្តិធម៌សម្រាប់ខ្លួនឯង និងក្រុមគ្រួសារដែលនាងចាត់ទុកថាជាការំលោភបំពានលើការរស់នៅ។  កញ្ញា ឯករូបនេះ បានបង្ហោះសារនៅលើហ្វេសប៊ុកដង្ហើយរកយុត្តិធមឳ បែបនេះថា ៖ « ... Read More »

កំពុងនាំបេក្ខភាពចេញទៅប្រកួតក្រៅប្រទេស លោកអុិន សុភិនត្រូវគ្រូបង្វឹកបាល់ទាត់ជនជាតិបរទេសម្នាក់ថាមិនបានបើកប្រាក់ខែ៣ខែហើយ

    ភ្នំពេញ៖ ផ្ទុះកក្រើកជាថ្មីទៀតហើយរឿងប្រាក់ បន្ទាប់ពីគ្រូបង្វឹកកីឡាបាល់ទាត់ជនជាតិបរទេសឈ្មោះ Fernando Vitorino បានបង្ហោះសារដ៏ក្តៅគគុកមួយជុំវិញការខកខានមិនបានបើកប្រាក់បៀវត្សរ៍សម្រាប់ការបង្វឹកក្រុមកីឡាករបាល់ទាត់របស់ក្រុមកីឡាមហាហង្ស។  សារក្តៅគគុកនេះត្រូវបានទម្លាយស្របពេលដែលអគ្គនាយកផលិតកម្មមហាហង្សលោក អុិន សុភិន កំពុងដឹកនាំកញ្ញាឯកនិងបុរសឯកចេញទៅប្រកួតកម្មវិធីសម្រស់អន្តរជាតិនៅប្រទេសប៉ូឡូញ។      គ្រូបង្វឹកបាល់ទាត់រូបនេះបានបង្ហោះសារមានខ្លឹមសារថា៖ សួស្តីមិត្តទាំងអស់គ្នា ... Read More »

ពេជ្រ វត្តីសារ៉ាវឌី ជើងខ្លាំងត្រៀមដណ្តើមមកុដពីកម្មវិធី Miss Grand Cambodia 2022

    ភ្នំពេញ៖ ជើងខ្លាំងពេជ្រ វត្តីសារ៉ាវឌី បានបង្ហាញមុខជាថ្មីទៀតហើយលើកម្មវិធីប្រកួតសម្រស់។ មកលើកនេះនាងត្រូវបានគេដាក់ក្តីរំពឹងខ្ពស់ថានឹងក្លាយជាដៃគូជាមួយជើងខ្លាំងដទៃទៀតដើម្បីដណ្តើមមកុដក្នុងកម្មវិធី Miss Grand Cambodia 2022។  ពេជ្រវត្តីសារ៉ាវឌីគឺជាអតីតម្ចាស់ជ័យលាភីរងលំដាប់ទី១នៃកម្មវិធីMiss Cambodia 2020 នាងមានទាំងព្រមទាំងរូបសម្រស់ សមត្ថភាព ... Read More »

ទេព រិន្ទដារ៉ូ និងប្រុសខួច ត្រូវបានគេសរសើរក្នុងការសម្តែង រឿងបែបកំប្លែង “លោកប៉ាមហាកូរ”

ភ្នំពេញ៖ អាចចាត់ទុកបានថាជាចំណាប់អារម្មណ៍ថ្មីក្រោយពីផលិតលម្មLD មុននេះបានបញ្ចេញវីដេអូ Trailerថ្មី គឺរឿង“លោកប៉ាមហាកូរ” ដែលជាភាពយន្តបែបកំប្លែង ដែលតារាសម្តែងខុសជំនាន់ទេព រិន្ទដារ៉ូ និងប្រុសខួច បានចូលរួមសម្តែងរហូតទស្សនិកជនផ្ទុះសំណើចនិងលាន់មាត់សរសើរពីការសម្តែងរួមគ្នាលើកដំបូងក្នុងភាពយន្តបែបកំប្លែងនេះ។ ជាក់ស្តែង កាលពីថ្ងៃទី០២ខែកក្កដា នេះដែរ ផលិតកម្មក៏បានធ្វើការប្រកាសសម្ពោធត្រៀមចាក់បញ្ចាំងជាផ្លូវការនូវភាពយន្តខាងលើដោយមានការចូលរួមពីសំណាក់មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សិល្បករ ... Read More »

សៃហ្វុន រំភើបនឹងការគាំទ្រពីពលរដ្ឋខ្មែរ ទោះបីជាមិនបានមកុដ

ភ្នំពេញ៖ បេសកកម្មឡើងឆាកប្រកួតអន្តរជាតិMiss International Queen 2021របស់កញ្ញាឯកភេទទី៣ សៃ ហ្វុន បានបញ្ចប់ហើយជាមួយលទ្ធផលគួរជាទីមោទន បើទោះបីជានាងមិនទទួលបានមកុដនោះក៏ដោយ។ ស្វាមគមន៍វត្តមានមកដល់មាតុប្រទេសវិញនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២២មានការសាទរច្រើនពីមិត្តភក្កិសាច់ញាតិ និងអ្នកគាំទ្រយ៉ាងច្រើនកុះករដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញតែម្តង។ នាងបានថ្លែងពីអារម្មណ៍រំភើបក្រោយពីទទួលបានការលើកទឹកចិត្តការគាំទ្រពីពលរដ្ឋកម្ពុជាជាច្រើនមិននឹកស្មានដល់។  ... Read More »

អ្នកគាំទ្រសោកស្តាយកញ្ញាឯកភេទទី៣កម្ពុជាដែលមានសមត្ថភាពជាប់បានត្រឹម TOP11

បាងកក៖ នៅទីបំផុតកម្មវិធីប្រកួតលំដាប់អន្តរជាតិបវរកញ្ញាភេទទី៣ Miss International Queen 2022 ត្រូវបានបញ្ចប់ហើយ ដោយអ្នកឈ្នះមកុដបានទៅលើបេក្ខភាពមកពីប្រទេសហ្វុីលីពីន ខណៈដែលអ្នកគាំទ្រនៅកម្ពុជាជាច្រើនគឺបានសង្ឃឹមយ៉ាងមុតមាំថា បវរកញ្ញា តំណាងប្រទេសកម្ពុជាកញ្ញា សាយ ហ្វុន អាចមានឱកាសខ្ពស់ហក់ចូលទៅដល់ top ... Read More »

សន ពិសិដ្ឋ ចេញមុខបញ្ជាក់រឿងស្ត្រីអាណិកជនម្នាក់ចាញ់បោកប្រាក់គេ១៥.០០០ដុល្លារហើយភ្ជាប់នឹងរូបលោក

  ភ្នំពេញ៖ ទីបំផុតតារាសាច់ដុំ លោកសន ពិសិដ្ឋ បានចេញមុខបញ្ជាក់លម្អិតការពិតហើយ បន្ទាប់ពីស្ត្រីជាអាណិកជនម្នាក់ឈ្មោះជីជី ចាន់ធីតាចាន់ បានធ្វើការបង្ហោះសារអមដោយរូបថតមួយចំនួនលើកឡើងអំពីការចាញ់បោកប្រាក់ទៅតារាប្រុសរូបនេះអស់ប្រាក់១៥.០០០ដុល្លារអាមេរិកក្រោយពីការស្គាល់គ្នាតាមរយៈហ្វេសប៊ុក។ នេះមិនមែនជាករណីថ្មីឡើយសម្រាប់អ្នកលេងបណ្តាញសង្គមដែលបានចាញ់បោកជនខិលខូច តាមរយៈការយករូបថតបុរសនារីស្អាតៗទាំងក្នុងនិងក្រៅចង្កោមសិល្បៈទៅប្រើប្រាស់ក្នុងន័យបោកប្រាស់យករបស់ទ្រព្យមានតម្លៃពីអ្នកលេងបណ្តាញសង្គម បើទោះបីជាកន្លងទៅមានការផ្សព្វផ្សាយមួយចំនួនក្តីក៏ករណីនៃការចាញ់បោកនេះនៅតែកើតមានដដែល។យោងតាមការទម្លាយបញ្ជាក់ប្រាប់ពីសំណាក់ស្ត្រីជាអាណិកជនខាងលើបានបញ្ចេញគឺជាវិក័យបត្រនៃការផ្ញើប្រាក់ទៅកាន់បុគ្គលឈ្មោះ ហាង ផានិត មានលេខទូរស័ព្ទ ... Read More »

មិនធម្មតាទេ! ហង្ស ម៉ានីតា ម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា២០២២អាចប្រើប្រាស់បាន៣ភាសាផ្សេងពីភាសាកំណើត

   ភ្នំពេញ៖ ស្របតាមការសន្និដ្ឋានជាច្រើនរបស់ទស្សនិកជនដែលទស្សន៍ទាយថា បេក្ខនារីហង្ស ម៉ានីតា អាចមានភាគរយខ្ពស់ក្នុងការគ្រងមកុដតម្លៃជិត២០ម៉ឺនដុល្លារអាមេរិក ដែលជាមកុដមានតម្លៃថ្លៃបំផុតរបស់កម្ពុជា ពីកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា២០២២។  ក្រៅពីរូបសម្បត្តិ បេក្ខនារីវ័យ២២ឆ្នាំរូបនេះអាចប្រើប្រាស់ភាសាបានដល់ទៅ៣ក្រៅពីភាសាកំណើតរបស់នាង។     ហង្ស មា៉នីតា មានសន្ទុះការគាំទ្រខ្លាំងតាមរយៈរូបសម្រស់និងសមត្ថភាព ហើយជាអ្វីដែលទស្សនិកជនគិតថា ... Read More »

សុគន្ធ ចរិយា បេក្ខនារីកញ្ញាឯក ពាក់ស្លាកលេខ៧ ទម្លាយសារគំរាមពីអតីតសង្សារ

ភ្នំពេញ៖ ផ្ទុះកក្រើកពេញបណ្តាញសង្គមនិងក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកក្រោយបុរសម្នាក់អះអាងថាខ្លួនជាប្តីរបស់បេក្ខភាពកញ្ញាឯកចក្រវាឡកម្ពុជា ពាក់ស្លាកលេខ៧ កញ្ញា សុគន្ធ ចរិយា ហើយបានតាមរករឿងនាងដល់មុខឆាកប្រកួតរហូតបុរសនោះបានទម្លាយវីដេអូនៅលើបណ្តាញសង្គមTik Tok ថានាងមានទាំងកូននិងប្តីរួចហើយ។ បន្ទាប់ពីលេចធ្លាយនាំឲ្យមានការជជីកសួរ និងបារម្ភនឹងការប៉ះពាល់ដល់កម្មវិធីប្រកួតបេក្ខភាពកញ្ញាឯករូបនេះបានចេញមុខធ្វើការបដិសេធនូវរឿងរ៉ាវមានប្តី និងកូន ហើយឡើងលើឆាកប្រកួតបវរកញ្ញា ហើយពេលនេះនាងបង្ហាញភស្តុតាងមួយចំនួនទៀត។ មុននេះទាំងនាងនិងអ្នកផលិតកម្មវិធីលើកឡើងថា ... Read More »

អ្នកគ្រប់គ្រងកម្មវិធីនិយាយពីវាសនាបេក្ខនារីពាក់ស្លាកលេខ៧នៃកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជាដែលល្បីថាមានកូននិងប្តីហើយចូលរួមប្រកួត

ភ្នំពេញ៖ បង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងវិស័យកញ្ញាឯក បន្ទាប់ពីលេចធ្លាយវីដេអូមួយដែលបុរសម្នាក់ បានបញ្ចេញលើបណ្តាញសង្គមថាបេក្ខភាពកញ្ញាឯកចក្រវាឡកម្ពុជា ២០២២កញ្ញាចរិយា មានកូននិងប្តីរួចទៅហើយ ថែមទាំងបានទម្លាយដែរថានាងមានបុរសផ្សេងនៅពីក្រោយខ្នងផងដែរ។ ការទម្លាយនេះត្រូវបានធ្វើឡើងអំឡូងពេលដែលកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា ឆ្នាំ ២០២២បាននិងកំពុងតែរៀបចំបង្ហាញ និងធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង។ បុរសខាងលើបានទម្លាយចំៗឥតទុកមុខឲ្យបេក្ខភាពឈ្មោះចរិយាខាងលើ ហើយមុននេះបុរសខាងលើក៏បានទាំងប្រកាសរកមុខបុរសដែលកំពុងទាក់ទងប្រពន្ធរបស់ខ្លួន ហើយខ្លួន និងផ្តល់ប្រាក់លើកទឹកចិត្តរហូតដល់២ពាន់ដុល្លារអាមេរិកថែមទៀតផង។ ... Read More »

បែកធ្លាយរឿងបេក្ខភាពកញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០២២ពាក់ស្លាកលេខ៧ត្រូវប្តីទម្លាយរឿងផិតក្បត់និងរត់ចោលកូនតូចទៀត

ភ្នំពេញ៖ ផ្ទុះករណីរឿងអសោចិ៍ថ្មីមួយក្នុងកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា ឆ្នាំ២០២២ គឺលេចធ្លាយវីដេអូជាច្រើនបន្តបន្ទាប់អំពីបុរសម្នាក់ដែលបានអះអាងថាខ្លួនគឺជាប្តី ហើយបានមករករឿងនារីម្នាក់ជាបេក្ខភាពកញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០២២ពាក់ស្លាកលេខ ៧ នៅខាងមុខឆាកប្រកួតកាលពីពេលកន្លងទៅ។ បុរសនោះថែមទាំងបានទម្លាយផងដែរថា នាងមានប្រុសថ្មីចុះចោលលោកជាប្តី និងកូនតូចថែមទៀតផង។     បុរសខាងលើបានទម្លាយចំៗឥតទុកមុខឲ្យបេក្ខភាពឈ្មោះចរិយាខាងលើ ហើយមុននេះបុរសខាងលើក៏បានទាំងប្រកាសរកមុខបុរសដែលកំពុងទាក់ទងប្រពន្ធរបស់ខ្លួន ហើយខ្លួននឹងផ្តល់ប្រាក់លើកទឹកចិត្តរហូតដល់២ពាន់ដុល្លារអាមេរិកថែមទៀតផង។ នៅមានវីដេអូនិងសារជាច្រើនទៀតដែលបុរសខាងលើបានបញ្ចេញលើបណ្តាញសង្គម ... Read More »