ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

បញ្ញា សិទ្ធិ ពោលពាក្យបែបនេះសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ ថវិកាមើលថែជំងឺម្តាយ

ភ្នំពេញ៖  មុននេះមានការចាប់អារម្មណ៍ខ្លាំងទៅកាន់តារាចម្រៀង បញ្ញា សិទ្ធិដែលអស់លទ្ធភាពព្យាបាលជំងឺម្តាយដែលកំពុងមានជំងឺធ្ងន់ ហើយប្រកាសរកការជួយពីសប្បុរសជន និងសិល្បកររួមអាជីព ។ ក្នុងនោះអ្វីដែលធ្វើឲ្យគេរំភើបជួសតារាចម្រៀងរូបនេះគឺក្រោយពីសម្តេចតេជោ ហ៊ុន សែន  បានប្រកាសឧបត្ថម្ភ  ថវិកាមើលថែជំងឺម្តាយចំនួន៣ម៉ឺនដុល្លារអាមេរិកនោះ។  មុននេះលោក បញ្ញាសិទ្ធ បានទម្លាយរឿងរ៉ាវជីវិត  ដល់ថ្នាក់អស់លទ្ធភាពមេីលជំងឺម្តាយខ្លួន  ... Read More »

ការណ៍ពិតតារារ៉េប Vid Cooler ចាយប្រាក់ផ្ទាល់ខ្លួន៧ពាន់ដុល្លារផលិតបទ”ពហុកីឡដ្ឋានជាតិមរតកតេជោ”

ភ្នំពេញ៖ មុននេះតារាចម្រៀងរ៉េបនិងជាអ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសលោក នេត្រ ចន្ទតារាវីដ ហៅ Vid Cooler បានបញ្ចេញសា្នដៃផលិតបទចម្រៀងបែបClassic Hip Hop មួយគឺបទ”ពហុកីឡដ្ឋានជាតិមរតកតេជោ”។ បទនេះបាននិងកំពុងតែធ្វើឱ្យគេគ្រប់គ្នាចាប់អារម្មណ៍។ ចាប់អារម្មណ៍ក៏ព្រោះតែជាបទចម្រៀងថ្មីពីរោះប្លែក និងឆ្លុះបញ្ចាំងអំពីតថភាពនៃការរីកចម្រើនរបស់កម្ពុជា ពិសេសសំណង់ដ៏ស្កឹមស្កៃនៃពហុកីឡដ្ឋានជាតិមរតកតេជោនោះតែម្តង។ ... Read More »

តារាសម្តែងមីយ៉ាន់ម៉ា Paing Takhon ធ្វើដំណើរមកដល់កម្ពុជាហើយក្រោមគម្រោងថតភាពយន្តទុន១លានដុល្លារ

  ភ្នំពេញ៖ ទីបំផុតក្រោយពីរង់ចាំអស់រយៈពេល៣ឆ្នាំ នោះ ដំណើរមកដល់របស់តារាសម្តែងមីយ៉ាន់ម៉ា លោក Paing Takhon បានធ្វើដំណើរមកដល់ព្រលានយន្តអន្តរជាតិភ្នំពេញរបស់ប្រទេសកម្ពុជាហើយកាលពីល្ងាចថ្ងៃទី១៩ ខែមេសាឆ្នាំ ២០២៣នេះ។ កម្ពុជាគឺជាដំណើរក្រៅប្រទេសដំបូងហើយដែលតារាសម្តែង បង្ហាញម៉ូត និងចម្រៀងមីយ៉ាន់ម៉ា ដែលល្បីល្បាញក្នុងតំបន់អាស៊ី ... Read More »

ស្រីនា និងហេង វិសាល និយាយរឿងជីវិតគូក្រោយភ្ជាប់ពាក្យ និងដំណឹងរៀបការ

ភ្នំពេញ៖ អ្នកបង្កើបមាតិការវីដេអូលើបណ្តាសង្គមល្បីឈ្មោះលោក ហេង វិសាល និងស្រីនា  បានរៀបចំពិធីភ្ជាប់ពាក្យយ៉ាងភ្ញាក់ផ្អើលមួយកាលពីអំឡុងចុងខែវិច្ឆិកាឆ្នាំ ២០២២ ដែលធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំង។ ភ្ញាក់ផ្អើលព្រោះតែកន្លងទៅពួកគេត្រូវបានអ្នកគាំទ្រចំអន់ថាជាដៃគូដ៏ស័ក្កិសមគ្នា ខ្លាំងហើយចង់ឃើញពួកគេបង្ហាញភាពច្បាស់លាស់នឹងគ្នា។  ការភ្ជាប់ពាក្យទ្រង់ទ្រាយធំបានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានក្តីសុខជួយពួកគេ ហើយពេលនេះពួកគេក៏ត្រូវបានក្រុមអ្នកគាំទ្រជាច្រើនលើសលប់តែងចោទជាសំណួរថាតើពេលណាពួកគេចូលរោងការនោះ។ ក្នុងជំនួបផ្ទាល់មុននេះក្នុងពិធីប្រកាសBAនៃផលិតផលឡាកាម៉ូ នៅផ្សារទំនើបអ៊ីអនទាំងស្រីនា និងវិសាល ... Read More »

ប្រាសាទ ដាវីន បកស្រាយ រឿងសាររសើបដែលបង្ហោះលើបណ្តាញសង្គមនិង ជំហរ ក្នុងវិស័យកញ្ញាឯក

ភ្នំពេញ៖ មុននេះ ទស្សនិកជនជាច្រើនបានចាប់អារម្មណ៍ទៅនឹងសំណេររបស់ អ្នកនាង ប្រាសាទដាវីន ដែលបានបង្ហោះលើបណ្តាញសង្គម។ ការបង្ហោះសារនេះគឺក្រោយកម្មវិធីប្រកួត បានប្រកាសអំពីម្ចាស់មកុដ Miss Supranational Cambodia 2023 មិនបានប៉ុន្មានម៉ោងផង នៅលើគេហទំព័រហ្វេសប៊ុករបស់អនុប្រធានផលិត កម្មវិធីរូបនេះបែជាចេញសារដ៏ចម្លែក ... Read More »

ងិន ម៉ារ៉ាឌី បញ្ជាក់ពីជំហរសិល្បៈថ្ងៃរៀបមង្គលការនឹងអាណិកជនខ្មែរនៅអាមេរិកយ៉ាងអធឹកអធម

ភ្នំពេញ៖ កញ្ញាឯកចក្រវាឡកម្ពុជា២០២១ កញ្ញា  ងិន ម៉ារ៉ាឌី បានចូលរោងការជាផ្លូវការនឹងកម្លោះសង្ហាលោក ទិត្យ វណ្ណណូរ៉ា ជាអាណិកជនរស់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ ២០២៣នេះ បន្ទាប់ពីបានភ្ជាប់ពាក្យកាលពីចុង ខែតុលាឆ្នាំ ២០២២កន្លងទៅនេះ។ ... Read More »

តឹងសរសៃកដាក់គ្នារវាងលោក យឹម តាស្រង់ នឹងអតីតភរិយា ក្រោយទម្លាយចំណងស្នេហ៍ថ្មីជាមួយនឹងម៉ាក់ អុីអុី

ភ្នំពេញ៖ មុននេះរឿងរ៉ាវនៃការបញ្ចេញពាក្យសម្តីបែបចាក់ដោតថ្មីមួយបានផ្ទុះកក្រើកឡើងពេញបណ្តាញសង្គមរវាង អ្នកនិពន្ធល្បីឈ្មោះងារជាឧកញ៉ា យឹម តាស្រង់ ជាមួយនឹងអតីតភរិយា អ្នកនាង អូន សុគន្ធ បានចាប់ផ្តើមលេចឡើង។ ការលេចឡើងគឺក្រោយពីមុននេះលោក យឹម តាស្រង់ បានទម្លាយរឿងរ៉ាវស្នេហាជាមួយនឹងអ្នកមេម៉ាយសាច់ខ្ចីនិងជាអ្នកលក់អនឡាញ ម៉ាក់ ... Read More »

ស៊ូ ដាណេ បង្ហាញក្តីរំភើប ពេលសម្តែងទម្រង់របាំ១០០ឆ្នាំ ដែលជាស្នារព្រះហស្ថ សម្តេច រាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី

ភ្នំពេញ៖ សិល្បករពហុជំនាញ អ្នកនាង ស៊ូដាណេ បានបង្ហាញអារម្មណ៍រំភើបរីករាយក្រោយពីនាងត្រូវបានផ្តល់ឱកាសក្នុងការសម្តែងទម្រង់របាំ១០០ឆ្នាំ ដែលជាស្នារព្រះហស្ថ សម្តេច រាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី មុននេះ។ នាងបានចាត់ទុថាជាកិត្តិយសធំធេញក្នុងជីវិតសិល្បៈដែលទទួលបានឱកាសដ៏វិសេសវិសាលមួយនេះ។ នាងថាជាព្រះមហាកិត្តិយសនិង ព្រះមហាទិគុណដ៏ធំធេង ដោយក្រុមសិស្សរបាំនៃសាលារបាំនរោត្តម បុប្ផាទេវី ... Read More »

ពាក្យ “អែបអប” អាចក្លាយជារឿងវែកញែក រវាង រឿន ណាត និង ពេជ្រ វត្តីសារ៉ាវឌ្ឍី

ភ្នំពេញ៖ មានការចាប់អារម្មណ៍មុននេះក្រោយពីមានការវែកញែកគ្នាខ្លាំងអំពីការពោលពាក្យ”អែបអប” ដែលត្រូវបានលើកឡើងដោយកញ្ញារឿន ណាត កញ្ញាឯកចក្រវាឡកម្ពុជា ២០១៨ ។ ស្រាប់តែមុននេះកញ្ញាពេជ្រ  វត្តី សារ៉ាវឌ្ឍីក៏បានចេញមុខបញ្ជាក់រឿងពាក្យអែបអបនេះដែរ ដែលធ្វើឲ្យគ្រប់គ្នាយល់ថាអាចជាការឆ្លើយឆ្លងគ្នា។    ពីពាក្យ” អែបអប” ត្រូវបានកញ្ញាឯកទាំងពីរលើកឡើងព្រមគ្នាស្របនឹងករណីកញ្ញាឯកMiss ... Read More »

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជូនដំណឹងស្តីពីការប្រគល់សិទ្ធិជូនលោកស្រី គាត គឹមលន ដើម្បីគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីចំនួន៤បទ ដែលជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោក គង្គ ប៊ុនឈឿន

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជូនដំណឹងដល់សាធារណជនជ្រាបថា ក្នុងពេលកន្លងមកនេះ ក្រសួងបានទទួលសំណើពីលោកស្រី គាត គឹមលន សុំសិទ្ធិគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីគ្មានអ្នកទទួល មរតកឬគ្មានមរតកសាសន៍ នូវបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់ លោក ... Read More »

លេចសារប្រតិកម្មខ្លាំងៗទៅកាន់ MissGrandខេត្តភូកេត ថៃបង្ហោះសារប្រមាថជាតិសាសន៍ខ្មែរលើបណ្តាញសង្គម

ភ្នំពេញ៖ ករណីនៃការបង្ហោះសារក្នុងបណ្តាញសង្គមរបស់ ”MissGrandខេត្តភូកេតរបស់ប្រទេសថៃ ត្រូវបានគេចាត់ទុកថាជាការបង្ហោះសារប្រមាថដល់ជាតិសាសន៍ខ្មែរ។ ទោះមានការសុំទោសក្រោយពីបង្ហោះសារនេះមែន ប៉ុន្តែមានការប្រតិកម្មខ្លាំងសូម្បីតែកញ្ញាឯកម្ចាស់មកុដនៅកម្ពុជាក៏បានបង្ហាញសារមិនសុខចិត្តលើករណីនេះដែរ។    មុននេះប្រតិកម្មខ្លាំងៗពីសំណាក់អ្នកលេងបណ្តាញសង្គមមុននេះបន្ទាប់ពី MissGrandខេត្តភូកេតរបស់ប្រទេសថៃបង្ហោះសារប្រមាថជាតិសាសន៍ខ្មែរតាមរយៈការបង្ហោះ story ។ សារនេះបានធ្វើឲ្យមាការប្រតិកម្ម និងប្រើប្រាស់សារផ្ញើត្រឡប់ទៅកាន់កញ្ញាឯកថៃរូបនេះដោយពាក្យសម្តីធ្ងន់ៗពីពលរដ្ឋខ្មែរ ។ យោងតាមគេហទំព័របុរាណណាចារ្យដែលបានបញ្ចេញសារ ... Read More »

សំ សុវណ្ណារ៉ាក់ ចេញមុខនិយាយបែបនេះក្រោយឪពុកបង្កើតប្រកាសកាត់កាល

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមុននេះ ក្រោយពី ឪពុកបង្កើត របស់តារាចម្រៀង  សំ សុវណ្ណារ៉ាក់  បានប្រកាសកាត់កាលកូនប្រុសខ្លួនឯងចោលដោយគ្មានស្តាយស្រណោះ។ លោក សំ សំអុល បានបញ្ចេញសារនៅលើបណ្តាញសង្គមហ្វេសប៊ុក បានដាក់បន្ទុកលើកូនប្រុសថាជាមនុស្សមិនស្តាប់មង្គាប់ឪពុកម្តាយ និងបានជេរប្រមាថឪពុកម្តាយថែមទៀតផង ហើយពេលនេះតារាចម្រៀងរូបនេះចេញមុខបញ្ជាក់ខ្លះហើយ។ មុននេះមានការជជែកគ្នាច្រើនជុំវិញតារាចម្រៀង សំ ... Read More »

ជេរប្រមាថនិងមិនស្តាប់ដំបូន្មានគ្រួសារ តារាចម្រៀង សំ សុវណ្ណារ៉ាក់ ត្រូវឪពុកប្រកាសកាត់កាល់ចោល

ភ្នំពេញ៖ គេចាត់ទុកថាជារឿងដ៏កម្រដែលកើតមានឡើងក្នុងចង្កោមអ្នកសិល្បៈគឺក្រោយពីតារាចម្រៀង សំ  សុវណ្ណារ៉ាក់ ត្រូវឪពុកប្រកាសកាត់កាល់ ព្រោះតែការជេរប្រមាថនិងមិនស្តាប់ដំបូន្មាន។ ការប្រកាសនេះបានធ្វើឱ្យអ្នកគាំទ្រតារាចម្រៀងរូបនេះបារម្ភពីសុខទុក្ខ និងខ្លាចប៉ះពាល់ដល់ប្រជាប្រិយភាពផងដែរ។  ការប្រកាសរបស់លោក សំ សំអុល ជាឪពុកតារាចម្រៀងរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការតាមដានយ៉ាងយកចិត្តទុកដាក់ព្រោះតែជារឿងកម្រដែលធ្លាប់កើតមានលើអ្នកសិល្បៈ ខណៈដែលគេដឹងថាឪពុកម្តាយកម្រនឹងចិត្តដាច់កាត់កាល់កូនខ្លួនឯងចោលណាស់ក្នុងសង្គមខ្មែរ ហើយមកប៉ះលើសិល្បករថែមទៀត។ មុននេះមានហ្វេសប៊ុកមួយឈ្មោះ   ... Read More »

ឈុត ឯម រាម រងទាំងការរិះគន់លើបណ្តាញសង្គមរឿងស្លៀកពាក់មិនសមរម្យចូលរួមកម្មវិធីកម្រាលព្រំក្រហម

ភ្នំពេញ៖ មិនមែនលើកដំបូងទេដែលលោក ឯម រាម ដែលកន្លងមកជាអ្នកច្នៃម៉ូតល្បីឈ្មោះត្រូវរងការរិះគន់នឹងការច្នៃ និងស្លៀកសម្លៀកបំពាក់ចូលរួមកម្មវិធីនានាដែលបានបង្ហាញពីភាពសិចស៊ីនោះ។ មុននេះលោកក៏ទទួលបានការរិះគន់ជាថ្មីជុំវិញការច្នៃឈុតមិនសមទំនងចូលរួមក្នុងកម្មវិធីកម្រាលព្រំក្រហមមួយ។     ការស្លៀកពាក់សិចស៊ីថ្មីមួយបានក្លាយជាប្រធានបទក្នុងការវែកញែកពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីអ្នកច្នៃម៉ូត ល្បីឈ្មោះ លោក ឯម រាម ... Read More »

តារាសម្តែងស្រីអាស៊ីដំបូងគេ​ដែលឈ្នះពានអូស្ការ​ បានបង្កើតជាប្រវត្តិសាស្ត្រថ្មី

អន្តរជាតិ៖ តារាសម្តែង មីឆែល យូ (Michelle Yeoh) បានបង្កើតជាប្រវត្តិសាស្ត្រក្លាយជាតារាសម្តែងស្រីអាស៊ីដំបូងគេដែលបានឈ្នះពានអូស្ការ ផ្នែក​តួឯក​ស្រី​ល្អ​បំផុត នៅឆ្នាំ២០២៣នាពេលថ្មីៗនេះ​ តាមរយៈការសម្តែងជាតួឯកក្នុងរឿង  Everything Everywhere All at Once។ ... Read More »

ភាពយន្តរឿង«ព្រលឹងល្បុក្កតោ» បង្កើតមោទកភាព និងចូលរួមផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក

ភ្នំពេញ៖ នៅទីបំផុតភាពយន្តខ្នាតវែងរឿង «ព្រលឹងល្បុក្កតោ» ត្រូវបានសម្ពោធជាផ្លូវការ ហើយកាលពីរាត្រីថ្ងៃទី១៤ ខែមីនា កន្លងទៅនេះ នៅរោងភាពយន្តមេជរ ស៊ីណេផ្លិច ផ្សារទំនើបAOEN 1 ។ ភាពយន្តនេះនឹងក្លាយជាភាពយន្តដែលបង្កើតបាននូវបង្កើតមោទកភាព និងចូលរួមផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក។  កម្មវិធីនេះ ... Read More »

ឈុតដែល នី មុនីនាថ ស្លៀករងការរិះគន់ថាចម្លងពីថៃ នោះត្រូវអ្នករចនាម៉ូតល្បីឈ្មោះបញ្ជាក់ហើយថាដកស្រង់ចេញពីគំនូរក្នុងព្រះបរមរាជវាំង

ភ្នំពេញ៖ វីដេអូ និងរូបថតនៃការតុបតែងខ្លួនបែបប្លែករបស់តារាសម្តែង នី មុនីនាថ មុននេះបានបញ្ចេញដោយនាងបានតុបតែងខ្លួនក្នុងទម្រង់បុរាណប្លែក។  ទម្រង់នៃសម្លៀកបំពាក់ គ្រឿងអលង្ការក៏ប្រណីតស្អាតប្លែក ពិសេសគឺការតុបតែងមុខបែបស ចិញ្ចើមតូចឆ្មា ខណៈដែលសក់ក៏ត្រូវបានកោរចេញផងដែររហូតមានអ្នកខ្លះលើកឡើងថា វាត្រូវបានចម្លងចេញពីទម្រង់ការស្លៀកពាក់តុបតែងខ្លួនបែបថៃទៅវិញ ខណៈដែលអ្នកច្នៃម៉ូតថា មានភស្តុតាងបញ្ជាក់ថាដកស្រង់ចេញពីគំនូរក្នុងរាជវាំងខ្មែរ។    ... Read More »

លេចការរិះគន់កាន់តែកក្រើកក្រោយតំណែងរងកញ្ញាឯកភេទទី៣ជាច្រើនបន្តបន្ទាប់ប្រកាសលាលែងចេញពីតំណែង

ភ្នំពេញ៖ ក្រោយពីពីប្រកួតឆ្លងកាត់ការជម្រុះបេក្ខភាព និងការប្រកួតលើវិញ្ញាសាជាច្រើន ពេលនេះបវរកញ្ញាភេទទី៣ Miss Queen Cambodia ២០២៣ រដូវកាលទី៣ បានស្វែងរកជើងខ្លាំងមកគ្រងមកុដហើយកាលពីយប់ថ្ងៃទី ៨ ខែមីនាឆ្នាំ២០២៣នោះ។ ស្របគ្នានេះក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកមួយចំនួនបានបញ្ចេញប្រតិកម្មមិនពេញចិត្តទៅនឹងលទ្ធផលមួយនេះព្រោះតែពួកគេពេញចិត្តនឹងរូបសម្រស់និងសមត្ថភាពរបស់កញ្ញា  Devinaនោះ។  ម្ចាស់មកុដពីកម្មវិធីប្រកួតបវរកញ្ញាភេទទី៣កម្ពុជា ... Read More »

វីដេអូអង្គរសង្ក្រាន្ត២០២៣ សម្តែងដោយកញ្ញាឯកហង្ស ម៉ានីតា និងតារាស្រីវ័យក្មេងឈើរីទទួលបានការចាប់អារម្មណ៍ខ្លាំង

ភ្នំពេញ៖ ពិតជាធ្វើឱ្យមហាជនចាប់អារម្មណ៍គ្រប់គ្នាក្រោយពីវីដេអូនៃការផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ត្រូវបានបញ្ចេញមុននេះទាំងភាសាខ្មែរ និងអង់គ្លេស។ អ្វីដែលជាការចាប់ភ្លឹកក្នុងវីដេអូផ្សព្វផ្សាយនេះគឺជាការចូលរួមសម្តែងដោយម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា ២០២២កញ្ញា ហង្ស ម៉ានីតា និងសិល្បករវ័យក្មេងរូបស្រស់សោភាកូនកាត់ខ្មែរអាល្លឺម៉ង់ គឺកុមារី ឈើរី ដែលទស្សនិកជនស្គាល់ថាជាតារាសម្តែង បង្ហាញម៉ូដ និងពេលនេះគឺជាបេក្ខភាព Little ... Read More »

រង់ចាំទស្សនា៣ឆ្នាំ ពេលនេះ ភាពយន្តរឿង«ព្រលឹងល្បុក្កតោ» នឹងចាក់បញ្ចាំងថ្ងៃទី១៦ខែមីនានេះ

ភ្នំពេញ៖ ក្រោយពីទន្ទឹងរង់ចាំទស្សនារយៈពេល៣ឆ្នាំមកពេលនេះ ភាពយន្តរឿង«ព្រលឹងល្បុក្កតោ» បានប្រកាសបញ្ចាំងជាផ្លូវការ នៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៣នេះតទៅ។ភាពយន្តនេះប្រមូលផ្តុំសម្តែងដោយគ្រូ និងសិស្សឆ្នើមនៃក្បាច់គុនខ្មែរ និងត្រូវគេរំពឹងថានឹងជួយផ្សព្វផ្សាយក្បាច់គុននេះទៅកាន់ពិភពលោកផងដែរ។  មុននេះមហាជនបានដឹងហើយថាក្បាច់គុនល្បុក្កតោ មានការទទួលស្គាល់ពីអង្គការUNESCO ដោយចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ។  ភាពយន្ត «ព្រលឹងល្បុក្កតោ» ត្រូវបានឧបត្ថម្ភការផលិត ដោយឯកឧត្តម ... Read More »

ខាត់ សុឃីម ចេញប្រតិកម្មក្រោយ Miss Universe ឈប់ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CIM ផលិតកម្មវិធីប្រកួតនៅកម្ពុជា

  ភ្នំពេញ៖ បានក្លាយជាប្រធានបទក្នុងការវែកញែកពេញបណ្តាញសង្គមពិសេសក្នុងចង្កោមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាក្រោយពីស្ថាប័នគ្រប់គ្រង Miss Universe ឬកញ្ញាឯកចក្រវាឡជាជនជាតិថៃបានឈប់ផ្តល់សិទ្ធិឲ្យក្រុមហ៊ុន CIM ផលិតកម្មវិធីប្រកួតនៅកម្ពុជា។ ករណីនេះបានធ្វើឲ្យតារាពហុជំនាញនៅកម្ពុជាអ្នកនាងខាត់ សុឃីម បានបញ្ចេញសារប្រតិកម្មមួយដោយមិនពេញចិត្តទៅនឹងអ្នកគ្រប់គ្រងកម្មវិធី Miss Universe ថ្មី។    ... Read More »

ប៊ុត សារ៉ាវុធ ធ្វើឱ្យគ្រប់គ្នាសង្ស័យរឿងមួយ ក្រោយកំពុងផ្ទុះការគាំទ្រក្នុងបទ”ប្តីខ្ញុំហៅគេប្តី”

ភ្នំពេញ៖ បទចម្រៀង “ប្តីខ្ញុំហៅគេប្តី” របស់តារាចម្រៀងចំរើន សុភ័ក្រ  កំពុងតែចាប់អង្រួនបេះដូងបុរសនារីជាច្រើន ឲ្យមកចាប់អារម្មណ៍នឹងរឿងរ៉ាវស្នេហាចម្លែកនេះ ដែលមានអ្នកចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុកច្រើនជាង១សែន ដង និងមានអ្នកចូលទស្សនាលើបណ្តាញសង្គមមួយនេះច្រើនជាង១,៤លានដងរួចមកហើយ ហើយវាក៏បានក្លាយជាវេទិកាវែកញែកខ្លាំងលើបណ្តាញសង្គមនានាផងដែរ។ ក្នុងនោះតារាសម្តែង ប៊ុត សារ៉ាវុធ ធ្វើឲ្យគ្រប់គ្នាសង្ស័យរឿងមួយ ... Read More »

ផន សុផារី សន្យាពាក្យដ៏មានន័យនេះទៅកាន់ ប៊ែលឡា ជាកូនស្រីថ្ងៃខួបកំណើត

ភ្នំពេញ៖ ប៊ែលឡា និងអ៊ែលលី ត្រូវបានទស្សនិកជនជាច្រើនពិសេសអ្នកលេងបណ្តាញសង្គមបានស្គាល់តាមរយៈវីដេអូសកម្មភាពប្រចាំថ្ងៃមួយចំនួនដែលត្រូវបានម្តាយពួគេគឺកអ្នកនាង ផន សុផារី ធ្វើការបង្ហោះនោះ។ អ្វីជាពិសេសថ្ងៃខួបកំណើតកូនស្រីកាលពីអំឡុងពាក់កណ្តាលខែកុម្ភៈឆ្នាំ ២០២៣នេះ តារាសម្តែង និងជាអ្នកលក់អនឡាញ រូបនេះបានរៀបចំកម្មវិធីខួបកំណើតសម្រាប់កូនស្រីបណ្តូលចិត្តគឺកុមារី ប៊ែលឡា គម្រប់៥ឆ្នាំ ជាមួយនឹងសារដ៏មានន័យ។ ... Read More »

ម៉ៃ សុគន្ធ រិះគន់ មាស សុខសោភា ស្លៀកពាក់សិចស៊ីភ្ជាប់ទៅនឹងនារីម្នាក់ដែលពាក់អាវទ្រនាប់ជិះម៉ូតូទាំងកណ្តាលថ្ងៃ

ភ្នំពេញ៖ មានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមមុននេះជុំវិញការស្លៀកសម្លៀកបំពាក់របស់យុវតីម្នាក់ជិះម៉ូតូទាំងកណ្តាលថ្ងៃពាក់ត្រឹមអាវទ្រនាប់មានបុរសម្នាក់ឌុបនោះ។ កាន់តែចាប់អារម្មណ៍ក្រោយរូបភាពនេះត្រូវបានក្លាយជាប្រធានបទក្នុងការវែកញែកលើបណ្តាញសង្គម ។ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលគឺក្រោយពីតារាចម្រៀងរហ័សនាមមហាទើស លោក ម៉ៃ សុគន្ធ បានទាញភ្ជាប់រូបថតរបស់ក្មេងស្រីខាងលើជាមួយការស្លៀកពាក់របស់តារាចម្រៀងលំដាប់ជួរមុខមាស សុខសោភា ដោយបានប្រើប្រាស់ទាំងពាក្យពេចន៍មួយចំនួនដែលនាំឲ្យអ្នកគាំទ្រតារាចម្រៀង មាស សុខសោភា និងសិល្បករមួយចំនួនចេញមុខរិះគន់ទៅកាន់លោក ម៉ៃ ... Read More »

តារាកំប្លែងនាយ ក្តឹប ទទួលមរណភាពហើយព្រោះតែជំងឺរាំរ៉ៃក្នុងវ័យ៦៣ឆ្នាំ

ភ្នំពេញ៖ បានក្លាយជាដំណឹងដ៏ តក់ស្លុតបំផុតសម្រាប់ក្រុមគ្រួសារព្រមទាំងទស្សនិកជន និងសិល្បកររួមអាជីពក្រោយពីគេទទួលបានដំណឹងថា តារាកំប្លែងជើងចាស់នាយ ក្តឹប បានទទួលមរណភាពហើយ នាវេលាម៉ោង៩និង ៤៥នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នាជាមួយក្រុមគ្រួសារផងដែរ ក្រោយពីបាត់បង់សិល្បករដែលមានស្នាដៃ និងប្រជាប្រិយដែលបានចំណាយពេលវេលាស្ទើរពេញមួយជីវិតដើម្បីសិល្បៈ។    ដំណឹងនេះបានធ្វើឡើងបន្ទាប់ពីហ្វេសប៊ុកកូនស្រីតារាកំប្លែងនាយ ... Read More »

កូនប្រុសរបស់ ទេព បូព្រឹក្ស និងជីដេវីត ឈ្មោះក៏ពិរោះ មុខក៏គួរឱ្យខ្នាញ់ដែរ

 ភ្នំពេញ៖ ធ្វើឲ្យអ្នកក្នុងនិងក្រៅចង្កោមសិល្បៈក្រោយពីតារាចម្រៀងរ៉េបល្បីឈ្មោះ ជី ដេវីត បានបញ្ចេញរូបថតកូនប្រុសដែលទើបនឹងសម្រាលថ្មីៗកាលពី ល្ងាចថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ ២០២៣នេះ។ ភរិយាគឺតារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្ស បានសម្រាលកូនប្រុសម្នាក់មុខគួរឲ្យខ្នាញ់ ខណៈដែលឈ្មោះវិញក៏ពិរោះប្លែក ហើយឈ្មោះថាទេព បញ្ចវរាប ហៅក្រៅ ... Read More »

ភាពយន្តខ្មែរបែបវិទ្យាសាស្រ្តប្រឌិតដំបូងគេ រឿង«ជាតិក្រោយ» ដែលធ្លាប់ទទួលបានពានអន្តរជាតិនឹងចាក់បញ្ចាំងនៅកម្ពុជា

ភ្នំពេញ៖ នៅទីបំផុតភាពយន្តបែបវិទ្យាសាស្រ្តប្រឌិតដំបូងគេរបស់ប្រទេសកម្ពុជា គឺរឿង«ជាតិក្រោយ»  ដែលថតនៅប្រទេសកម្ពុជាដោយជនជាតិអាមេរិកលោក Jake Wachtelនឹងចាក់បញ្ចាំងសម្រាប់ទស្សនិកជនកម្ពុជាតាមបណ្តារោង ភាពយន្តចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈនេះ។ ភាពយន្ត «ជាតិក្រោយ» ប្រាប់ពីរឿងនិទានរបស់យុវជនខ្មែរសាមញ្ញម្នាក់ឈ្មោះ ឡេង ហេង ដែលគ្រួសាររបស់គាត់ប្រឈមនឹងការបណ្តេញចេញពីលំនៅដ្ឋានរបស់ពួកគេនៅតំបន់ត្រឡោកបែក ... Read More »

ទើបឈ្នះមកុដលំដាប់រងទី២ពីប្រទេសថៃ ពេលនេះឌៀប សូហ្វីរ៉ា ស្រាប់តែហក់ចាប់បានការងារសិល្បៈច្រើនសន្ធឹក

 ភ្នំពេញ ៖ កូនកាត់ខ្មែររុស្សី ឌៀប សូហ្វីរ៉ា ហៅប្រណម ដែលថ្មីៗកន្លងទៅនេះបានឈ្នះមកុដលំដាប់រងទី២ក្នុងកម្មវិធីប្រកួតសម្រស់មួយនៅប្រទេសថៃ បាននិងកំពុងទទួលបានការចាប់អារម្មណ៍និងទីផ្សារការងារខ្លាំង។ នាងក្តាប់បានឱកាសទីផ្សារខ្ពស់ក្នុងវិស័យសិល្បៈនាពេលបច្ចុប្បន្នទាំងការសម្តែង ការបង្ហាញម៉ូតជាដើមរហូតនាងបង្ហើបថានឹងមានស្នាដៃថ្មីបង្ហាញទស្សនិកជន។   តារាកូនកាត់រូបនេះបានធ្វើការភ្ញាក់ផ្អើលមុននេះគឺក្រោយពីនាងបានក្លាយជាបេក្ខភាពតំណាងឱ្យកម្ពុជាចេញទៅចូលរួមប្រកួតកម្មវិធីសម្រស់នៅប្រទេសថៃ ដោយ ឈ្នះតំណែងលំដាប់រងទី២ពីកម្មវិធីប្រកួតសម្រស់Little Miss ... Read More »

តារាសម្តែង ចន្ធី ដាឡែន ឈ្នះតំណែងលំដាប់រងទី២ពីកម្មវិធីប្រកួតធីតាឯកសង្ក្រាន្ត រដូវកាលទី៤

ភ្នំពេញ៖ អបអរសាទរទៅកាន់តារាសម្តែងស្រីវ័យក្មេង ចន្ធី ដាឡែន ទទួលបានចំណាត់ថ្នាក់លំដាប់រងទី២ពីកម្មវិធី ប្រកួតធីតាឯកសង្ក្រាន្ត រដូវកាលទី៤។ ដំណឹងនេះបានធ្វើឲ្យក្រុមអ្នកគាំទ្រតារាសម្តែងរូបនេះផ្ញើសារជូនពរលើកទឹកចិត្តជាហូរហែទៅកាន់នាងផងដែរ។    គេចាំបានថាមុននេះ ចន្ធី ដាឡែន នាងបានលើកឡើងថាមិនមែនចូលរួមសម្តែងព្រោះចង់បានភាពល្បីល្បាញនោះទេ ប៉ុន្តែចង់បំពេញក្តីបំណងពីតូចរបស់នាងគឺចង់ក្លាយខ្លួនជាតួអង្គទេវត្តាឆ្នាំថ្មី ដែលត្រូវបានរៀបចំផលិតដោយក្រសួងព័ត៌មាននោះ។ ... Read More »

ប្តីសួស វីហ្សា ចេញប្រតិកម្មខ្លាំងរឿងគេថាសម្តែងជាលែងលះគ្នាដើម្បីទាក់ទាញចំណាប់អារម្មណ៍

 ភ្នំពេញ៖ សារខ្លីស្តីពីបទចម្រៀងរបស់អ្នកនាង សួស វីហ្សា ត្រូវបានបញ្ចេញមុននេះដែលធ្វើឲ្យគេមានការចាប់អារម្មណ៍ ហើយត្រូវបានបណ្តាញផ្សព្វផ្សាយមួយចំនួនលើកយកមកភ្ជាប់ថាជាករណីលែងលះគ្នា រហូតមានទស្សនិកជនខ្លះលើកឡើងថា ត្រឹមជាការសម្តែងដើម្បីទាក់ទាញចំណាប់អារម្មណ៍។ ពេលនេះតារាសម្តែង ថមមី ដែលជាស្វាមីបានចេញមុខបញ្ជាក់ការពិតនៅពីក្រោយរឿងនេះហើយ។  មុននេះទស្សនិកជនមានការភ្ញាក់ផ្អើលក្រោយពីដំណឹងនៃការចែកផ្លូវគ្នាដើររបស់អ្នកទាំងពីរត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គម រហូតវាបានក្លាយជាប្រធានបទក្នុងការវែកញែកគ្នាខ្លាំងអំពីរឿងនេះ ខណៈដែលសិល្បករទាំងពីររូបក៏ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនពេបជ្រាយរិះគន់ថាត្រឹមជាឆាកល្ខោនសម្តែងដើម្បីទាក់ទាញការចាប់អារម្មណ៍ច្រើនទៀតផង។  ដំណឹងនៃការផ្សាយថាពួកគេបានចែកផ្លូវគ្នាដើរក្រោយពីតារាចម្រៀង ... Read More »