ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

Judd Trump ឈ្នះជើងឯកកីឡាស្នូកឃ័រកម្មវិធី English Open

កីឡាករស្នូកឃ័រលំដាប់លេខ១ពិភពលោក Judd Trump បានបំបាក់កីឡាករអូស្ត្រាលីអូស្ត្រាលី Neil Robertson ក្នុងលទ្ធផល ៩-៨ ដើម្បីដណ្តើមតំណែងជើងឯកនៅកម្មវិធីស្នូកឃ័រ English Open កាលពីចុងសប្តាហ៍មុន។ កីឡាករ Judd Trump ... Read More »

Van Dijk ប្តេជ្ញាថានឹងវិលត្រឡប់មកវិញល្អជាងមុនបន្ទាប់ពីវះកាត់ជង្គង់

ខ្សែការពារឆ្នើមរបស់ក្រុមហង្សក្រហម Liverpool គឺកីឡាករ Virgil van Dijk បានប្តេជ្ញាថា នឹងវិលត្រឡប់មកល្អប្រសើរជាងមុន និងស្វាហាប់ជាងមុនបន្ទាប់ពីវះកាត់ជង្គង់រួចរាល់។ ក្រុមអតីតម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League បានបញ្ជាក់ថាខ្សែការពាររូបនេះបានប៉ះពាល់ដល់សរសៃជង្គង់របស់គាត់ ហើយទំនងជាខកខានស្ទើរតែទាំងអស់នៃរដូវកាលនេះ។ កីឡាករជម្រើសជាតិហូឡង់រូបនេះនឹងត្រូវធ្វើការវះកាត់លើការរងរបួសកាលពីប៉ះទង្គិចគ្នានៅពាក់កណ្តាលតង់ទីមួយនៃការប្រកួតស្មើ ២-២ ... Read More »

ក្រុម AC Milan និង Aston Villa មានកំណត់ត្រាល្អឥតខ្ចោះក្នុងចំណោមលីគកំពូលទាំង៥របស់អឺរ៉ុប

ក្រុម AC Milan និងក្រុម Aston Villa គឺជាក្រុមតែមួយគត់ដែលមានកំណត់ត្រា ១០០ ភាគរយនៅ ក្នុងលីគកំពូលអឺរ៉ុបទាំង៥។ បើគិតពីក្រុមល្បីគឺមានក្រុម Juventus និងក្រុម Inter Milan ... Read More »

Andy Murray ដកខ្លួនចេញពីព្រឹត្តិការណ៍ ATP នៅ Cologne ដោយសារមានបញ្ហាត្រគាក

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray បានដកខ្លួនចេញពីព្រឹត្តិការណ៍ ATP នៅសប្តាហ៍នេះនៅទីក្រុង Cologne ដោយសារតែបញ្ហាត្រគាកដែលធ្វើឲ្យគាត់មិនបានឈរបានយូរពេលប្រកួត។ អតីតកីឡាករលំដាប់ទី១របស់អង់គ្លេសរូបនេះបានដឹងអំពីបញ្ហានេះនៅកម្មវិធីUS Open កាលពីខែមុន។ ការស្គេនមួយត្រូវបានធ្វើឡើងបន្ទាប់ពីការវិលត្រឡប់របស់គាត់ទៅចក្រភពអង់គ្លេសបានបង្ហាញពីជំងឺរលាកសាច់ដុំត្រគាកដែលភ្ជាប់ទៅនឹងខ្នង។ កីឡាករ Murray បាននិយាយនៅក្នុងការបង្ហោះលើហ្វេសប៊ុកថាគាត់បានសំរេចចិត្តដកខ្លួនចេញបន្ទាប់ពីមានការហ្វឹកហាត់កាលពីថ្ងៃអាទិត្យ ហើយគ្រូពេទ្យអះអាងថា ... Read More »

កីឡាករ៣នាក់របស់ក្រុម Barcelona បានបដិសេធមិនចុះហត្ថលេខាលើកិច្ចសន្យាកាត់ប្រាក់ឈ្នួល

យោងតាមរបាយការណ៍បានលើកឡើងថា កីឡាកររបស់ក្រុមBarcelona ចំនួន៣ នាក់មិនចង់ចុះហត្ថលេខាលើលិខិតពន្យារពេលប្រាក់ឈ្នួលថ្មីឡើយ។ ក្លិបកំពុងតែកាត់បន្ថយការចំណាយបន្ថែមទៀតនៅរដូវក្តៅខាងមុខនេះដោយសារតែវិបត្តិជំងឺរាតត្បាតកូវីដ-១៩ឆ្លងរាលដាលបន្តប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ក្លិប។ កាលពីប៉ុន្មានថ្ងៃមុនសារព័ត៌មាន RAC1 បានរាយការណ៍ថា សមាជិកក្រុមបាល់ទាត់ បាសេឡូណាដំបូងបានផ្ញើលិខិតបញ្ជាក់មួយទៅក្រុមប្រឹក្សាភិបាលរបស់ក្លិបដើម្បីបដិសេធការផ្តល់ជូនថ្មីនៃការកាត់ប្រាក់ឈ្នួលរបស់ពួកគេ។ ទោះយ៉ាងណាសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា កីឡាករ៣ នាក់មិនយល់ស្របជាមួយមិត្តរួមក្រុមរបស់ពួកគេទេ ហើយបានសម្រេចចិត្តប្រឆាំងនឹងការចុះហត្ថលេខាលើឯកសារនេះ។ កីឡាករទាំង៣នាក់នោះគឺកីឡាករ Marc-Andre ... Read More »

Tottenham បានត្រឹមស្មើ West Ham ខណៈ Leicester City ចាញ់យ៉ាងអាម៉ាស់ក្នុងទឹកដី

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានត្រឹមស្មើជាមួយក្រុមភ្ញៀវ West Ham United ៣ទល់៣ កាលពីយប់មិញ ក្នុងការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សប្តាហ៍ទី៥ រដូវកាល២០២០-២០២១។ ក្រុមម្ចាស់ផ្ទះ ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ខ្សែប្រយុទ្ធសញ្ជាតិអាល់ហ្សេរីបាននិយាយថាការផ្លាស់ប្តូរ២៥លានផោនរបស់ប៊ែន រ៉ាម៉ាពីបប្រ៊េដហ្វតទៅ West Ham កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំដោយក្រុមហាំម័របានផ្តោតលើខ្សែប្រយុទ្ធន័រវែសវ័យ២៨ឆ្នាំ។ ២-ក្រុម Manchester ... Read More »

Liverpool និង Chelsea បានត្រឹមស្មើ ខណៈ Man City និង Man United ធ្វើបានល្អ

ការប្រកួតក្របខ័ណ្ឌអង់គ្លេស​ Premier League សប្តាហ៍ទី៥ កាលពីយប់មិញសុទ្ធតែក្រុមខ្លាំងៗ ដោយ ក្រុមម្ចាស់ផ្ទះ Everton បានត្រឹមស្មើក្រុមអតីតម្ចាស់ជើងឯកហង្សក្រហម Liverpool ២ទល់២ ខណៈក្រុមម្ចាស់ផ្ទះតោខៀវ Chelsea បានត្រឹមស្មើ៣ទល់៣ជាមួយក្រុមភ្ញៀវ Southampton ... Read More »

អតីតខ្សែការពាររបស់អាហ្សង់ទីន Zabaleta ចូលនិវត្តន៍ពីបាល់ទាត់

អតីតខ្សែការពារស្លាបស្តាំអន្តរជាតិរបស់ក្លិប Manchester City និងអាហ្សង់ទីនកីឡាករ Pablo Zabaleta បានចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយបន្ទាប់ពីប្រកបជាកីឡាករអាជីពមានរយៈពេលជិត២ទសវត្សរ៍។ បុរសវ័យ៣៥ឆ្នាំរូបនេះបានប្រកាសពីការសំរេចចិត្តដោយបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមដែលក្នុងនោះគាត់បានថ្លែងអំណរគុណចំពោះអតីតមិត្តរួមក្រុម គ្រូបង្វឹក និងអ្នកគាំទ្រដែលបានផ្តល់ ឱកាសរីករាយជាមួយពេលវេលាប្លែកៗ និងមិនអាចបំភ្លេចបាន ។ នៅលើធ្វីតទ័រលោក Zabaleta ... Read More »

ក្លិបមាន់ខ្នាយមាស Tottenham ទិញបានខ្សែការពារកណ្តាល Joe Rodon ពីក្លិប Swansea ក្នុងតម្លៃ១១លានផោន

ក្លិបមាន់ខ្នាយមាស Tottenham បានចុះកុងត្រាយកបានខ្សែការពារកណ្តាលសញ្ជាតិវែល Joe Rodon ពីក្លិប Swansea ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំក្នុងតម្លៃ១១លានផោន និងបូកបន្ថែមប្រាក់ឈ្នួលផ្សេងៗ។ កីឡាករ Joe Rodon វ័យ២២ឆ្នាំបានបង្ហាញខ្លួនចំនួន៥៤ដងសម្រាប់ក្លិប Swansea ដោយបានបង្ហាញខ្លួនជាលើកដំបូងរបស់ក្លិបអំឡុងយុទ្ធនាការរដូវកាល២០១៨-២០១៩ ... Read More »

Manchester United ចាប់ផ្តើមបន្តកុងត្រា១ឆ្នាំទៀតដល់ Paul Pogba

ក្រុមបិសាចក្រហម Manchester United បានបង្កើតជម្រើសមួយឆ្នាំលើកិច្ចសន្យារបស់ខ្សែបម្រើ Paul Pogba ដោយបន្តកុងត្រារបស់ខ្សែបម្រើរូបនេះរហូតដល់ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍នេះ។ ខ្សែបម្រើជួយឲ្យបារាំងឈ្នះជើងឯកពិភពលោកវ័យ២៧ឆ្នាំរូបនេះនឹងអស់សុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ។ Pogba បានចាប់ផ្តើមការប្រកួតលីគកំពូលអង់គ្លេសទាំង៣ លើកក្នុងរដូវកាលនេះក្នុងនោះរាប់បញ្ចូលទាំងការចាញ់ដោយលទ្ធផល ៦-១ ... Read More »

ប្រទេសវៀតណាមបានលុបចោលការប្រណាំង Formula 1 ឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩

អ្នករៀបចំកម្មវិធីប្រណាំងរថយន្ត Formula 1 លើកដំបូងរបស់វៀតណាមកាលពីម្សិលមិញ បានឲ្យដឹងថា ខ្លួនបានលុបចោលការប្រណាំងនេះដោយបានពន្យារពេលព្រឹត្តិការណ៍ ដែលគ្រោងនឹងចាប់ផ្តើមនៅខែមេសាដោយសារការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ។ ក្រុមហ៊ុន Vietnam Grand Prix Corp បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍តាមអុីមែលថា នេះគឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែចាំបាច់ដើម្បីឈានទៅរកទិដ្ឋភាពនៃភាពមិនប្រាកដ ... Read More »

អតីតអ្នកចាត់ការទូទៅក្រុម Real Madrid លោក Luxemburgoចាកចេញពីក្លិប Palmeiras

អតីតអ្នកចាត់ការទូទៅក្រុម Real Madrid សញ្ជាតិប្រេស៊ីលលោកVanderlei Luxemburgo ត្រូវបានក្លិប Palmeiras បណ្តេញចេញកាលពីថ្ងៃពុធបន្ទាប់ពីដឹកនាំចាញ់ក្រុម Coritiba ក្នុងលទ្ធផល ៣-១ ក្នុងពានរង្វាន់ Serie A របស់ប្រទេសប្រេស៊ីល។ ក្លិបម្ចាស់ជើងឯកលីគ ១០ ... Read More »

West Brom ចុះហត្ថលេខាយក Karlan Grant ពី Huddersfield ក្នុងតម្លៃ១៥លានផោន

ទីបំផុតក្រុម West Brom បានចុះហត្ថលេខាយកខ្សែប្រយុទ្ធ KarlanGrant ពីក្រុម Huddersfield Town ក្នុងតម្លៃ១៥លានផោន។ កីឡាករWest Grant វ័យ២៣ឆ្នាំបានចុះកុងត្រារយៈពេល៦ ឆ្នាំជាមួយក្រុមនៅPremier League ។ ... Read More »

រដ្ឋមន្រ្តីក្រសួងកីឡាអុីតាលីអះអាងថា Ronaldo រំលោភលើពិធីសារការពារ COVID-19

រដ្ឋមន្រ្តីក្រសួងកីឡារបស់ប្រទេសអុីតាលីលោក Vincenzo Spadaforaបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ១៥ ខែតុលានេះថា កីឡាករ Cristiano Ronaldo អាចបានរំលោភលើវិធានការ ការពារ COVID-19 របស់ប្រទេសអុីតាលីដោយវិលត្រឡប់ទៅទីក្រុង Turin ពីព័រទុយហ្គាល់បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន។ នៅពេលត្រូវបានសួរថា តើការវិលត្រឡប់របស់តារាព័រទុយហ្គាល់វ័យ៣៥ឆ្នាំរូបនេះបានល្មើសនឹងច្បាប់ការពារ ... Read More »

Victor Moses ចាកចេញពី Chelsea ម្តងទៀតទៅចូលរួមជាមួយSpartak Moscow ក្នុងលក្ខខណ្ឌខ្ចីជើង

កីឡាករ Victor Moses បានចាកចេញពីក្លិបតោខៀវ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងដោយចូលរួមជាមួយក្រុម Spartak Moscow របស់រុស្ស៊ីសម្រាប់រដូវកាល ២០២០-២០២១ ។ អតីតកីឡាករអន្តរជាតិនីហ្សេរីយ៉ារូបនេះបានចូលរួមជាមួយក្លិបតោខៀវChelsea បន្ទាប់ពីផ្លាស់មកពីក្លិប Wigan Athletic ... Read More »

ជើងឯកប្រណាំងម៉ូតូពិភពលោក៤សម័យកាលបានខកខានការប្រណាំងបន្ទាប់ពីការធ្វើតេស្តរកឃើញជំងឺកូវីដ-១៩

កីឡាករប្រណាំងម៉ូតូដ៏ល្បីមួយរូបគឺលោក Valentino Rossi និយាយថាគាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ដែលនឹងខកខានការប្រណាំង២លើកបន្ទាប់នៃរដូវកាលប្រណាំងម៉ូតូកម្មវិធី MotoGP ។ កីឡាករប្រណាំងម៉ូតូជនជាតិអ៊ីតាលីវ័យ៤១ឆ្នាំរូបនេះគឺជាជើងឯកពិភពលោក៩ សម័យកាល និងជាអ្នកឈរលេខ១៣ក្នុងចំណាត់ថ្នាក់នៅរដូវកាលនេះ។ ការប្រណាំងបន្ទាប់នឹងធ្វើនៅអាឡិន ប្រទេសអេស្ប៉ាញនៅថ្ងៃទី១៨ ខែតុលាជាមួយនឹងការប្រណាំងមួយផ្សេងទៀតនៅកន្លែងដដែលនៅមួយសប្តាហ៍ក្រោយមក។ នៅក្នុងសេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គមលោក Rossi ... Read More »

ការផ្តល់ជូនដ៏គួរឱ្យភ្ញាក់ផ្អើលពី Real Madrid ដែល Lionel Messi បានបដិសេធ

Lionel Messi ត្រូវបានគេមើលឃើញថា ជានិមិត្តរូបរបស់ Barcelona តាំងពីយូរយារណាស់មកហើយចាប់តាំងពី Ronaldinho បានចាកចេញពីក្លិបកាលពីឆ្នាំ២០០៨ ហើយបានលេចធ្លាយព័ត៌មានថា គាត់មានឱកាសចុះកុងត្រាជាមួយ Real Madrid ប៉ុន្តែគាត់បានបដិសេធ។ វាមិនអាចទៅរួចទេក្នុងការស្រមៃរបស់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះនៅក្នុងការពាក់អាវពណ៌ស ប៉ុន្តែនោះពិតជាសុបិន និងផែនការរបស់លោកFlorentino ... Read More »

ព័រទុយហ្គាល់បន្តឈ្នះទោះបីគ្មាន Ronaldo

ក្រុមជ​ម្រើសជាតិព័រទុយហ្គាល់បានបន្តឈ្នះគូប្រកួតក្នុងកម្មវិធី National League កាលពីយប់មិញ ដោយបានយកឈ្នះក្រុមជម្រើសជាតិស៊ុយអែតក្នុងលទ្ធផល៣ទល់០ ដោយគ្មានកីឡាករឆ្នើម Cristiano Ronaldo។ ក្រោមការដឹកនាំរបស់លោក Fernando Santos ព័រទុយហ្គាល់ធ្វើបានល្អដោយ៤ប្រកួតក្នុងកម្មវិធីប្រកួតខាងលើមិនដែលស្គាល់រសជាតិចាញ់នោះទេ។ ការប្រកួតជាមួយស៊ុយអែតកាលពីយប់មិញក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់បានគ្រប់គ្រងបាល់បានច្រើន ជាងក្រុមភ្ញៀវ ដោយនៅតង់ទី១ព័រទុយហ្គាល់រកគ្រាប់បាល់បាន២គ្រាប់គឺគ្រាប់ទី១ ... Read More »

Arsenal ចុះហត្ថលេខាលើ Partey នឹងបង្ហាញខ្លួនជាលើកដំបូងពេលប៉ះMan City

ខ្សែបម្រើ Thomas Partey របស់ក្រុម Arsenal បាននិយាយថា គាត់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបង្ហាញខ្លួនលើកដំបូងនៅឯទីក្រុង Manchester នៅថ្ងៃសៅរ៍ ទី១៧ ខែតុលាខាងមុខ និងមានទំនុកចិត្តថាគាត់អាចជួយក្រុមថ្មីរបស់គាត់ឈ្នះការប្រកួត។ Arsenal បានចុះហត្ថលេខាយកកីឡាករអន្តរជាតិហ្គាណាវ័យ២៧ឆ្នាំរូបនេះពីក្លិប Atletico Madrid ... Read More »

La Liga កំណត់កាលបរិច្ឆេទជំនួបរវាង Barcelona នឹង Real Madrid លើកដំបូងរដូវកាលនេះ

ការប្រកួត La Clasico ដំបូងរវាងក្រុម Barcelona នឹង Real Madrid នឹងត្រូវបានលីគកំពូលអេស្ប៉ាញប្រកាសហើយគឺត្រូវប្រកួតនៅវេលាម៉ោង១៦៖០០នាទីរសៀលថ្ងៃទី២៤ ខែតុលា ត្រូវនឹងម៉ោង៩យប់ម៉ោងនៅកម្ពុជា។ ពេលវេលានៃការប្រកួតចាប់ពីថ្ងៃទី៧ ក្នុងប្រតិទិនត្រូវបានរៀបចំឡើងសម្រាប់អ្នកគាំទ្រអាស៊ីរបស់ក្លិបយក្សអេស្ប៉ាញ ហើយអនុវត្តតាមរូបមន្តម្តងទៀតដែលប្រើដោយ La ... Read More »

ខ្សែបម្រើ Ramsey របស់ក្រុមជម្រើសជាតិវេលខកខានការធ្វើដំណើរទៅទឹកដីប៊ុលហ្គារីដោយសារបញ្ហារបួស

សមាគមបាល់ទាត់ប្រទេសវេលបានឲ្យដឹងថា ខ្សែបម្រើរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Aaron Ramsey បានអវត្តមានក្នុងការប្រកួតកម្មវិធី Nations League កាលពីថ្ងៃពុធក្នុងជំនួបប៉ះជាមួយក្រុមប៊ុលហ្គារីដោយសារការរងរបួស។ Ramsey មានវ័យ២៩ឆ្នាំបានធ្វើជាប្រធានក្រុមជម្រើសជាតិរបស់ខ្លួនក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតជាមួយក្រុមអៀរឡង់ក្នុងទីក្រុង Dublin កាលពីថ្ងៃអាទិត្យកន្លងទៅ។ ... Read More »

លីគកំពូលកូរ៉េ K-League អនុញ្ញាតឲ្យអ្នកគាំទ្រ២៥ភាគរយចូលទស្សនាក្នុងកីឡដ្ឋាន ខណៈស្ថានភាពកូវីដ-១៩ធូរស្រាល

សមាគមបាល់ទាត់កូរ៉េខាងត្បូងបានប្រកាសថា អ្នកគាំទ្របាល់ទាត់កូរ៉េខាងត្បូងនឹងត្រូវបានអនុញ្ញាតឱ្យចូលក្នុងកីឡដ្ឋានប្រកួតក្នុងក្របខ័ណ្ឌកំពូល K-League វិញចាប់ពីថ្ងៃសុក្រក្នុងអត្រា២៥ភាគរយនៃសមត្ថភាពពហុកីឡដ្ឋានបន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹងដោយសារជំងឺកូវីដ-១៩។ អ្នកទស្សនាត្រូវបានអនុញ្ញាតឲ្យមានចំនួនកំណត់ក្នុងខែកក្កដា ក្រោយពីទ្វារបិទម្តងទៀតកាលពី៣សប្តាហ៍មុន បន្ទាប់ពីមានការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ដែលជាប់ទាក់ទងនឹងការប្រឆាំងនឹងបំរាមរបស់រដ្ឋាភិបាលនៅក្នុងទីក្រុងសេអ៊ូល។ រដ្ឋាភិបាលបានបន្ធូរបន្ថយការហាមប្រាមអ្នកទស្សនានៅចុងសប្តាហ៍នេះបន្ទាប់ពីការឆ្លងមេរោគក្នុងស្រុកជារៀងរាល់ថ្ងៃស្ថិតក្នុងតួលេខទាបជាងមុនរយៈពេល២សប្តាហ៍កន្លងទៅនេះ។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០២ករណីកាលពីថ្ងៃអង្គារ ដែលចំនួន៦៩នាក់ក្នុងស្រុកនិង៣៣នាក់មកពីបរទេសបាននាំឱ្យចំនួនសរុបនៃការឆ្លងជំងឺនេះនៅក្នុងប្រទេសឡើងដល់២៤.៨០៥នាក់ ៕ដោយ៖ភារៈ Read More »

ខ្សែប្រយុទ្ធ២រូបរបស់ក្រុមជម្រើសជាតិប៉េរូធ្វើតេស្តរកឃើញជំងឺកូវីដ-១៩

ខ្សែប្រយុទ្ធ២រូបគឺកីឡាករ Raul Ruidiaz និងកីឡាករ Alex Valera នឹងអវត្តមានវគ្គជម្រុះ World Cup ឆ្នាំ២០២២រវាងប៉េរូទល់នឹងប្រេស៊ីលបន្ទាប់ពីមានការបញ្ជាក់ពីការធ្វើតេស្តវិជ្ជមានជំងឺ COVID-19 កាលពីថ្ងៃអង្គារ។ កីឡាករទាំង២ក៏បានធ្វើតេស្តវិជ្ជមានផងដែរកាលពីថ្ងៃអាទិត្យរួមជាមួយខ្សែការពារ Christian Ramos ... Read More »

ខ្សែប្រយុទ្ធ Ronaldo ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

សហព័ន្ធបាល់ទាត់ប្រទេសព័រទុយហ្គាល់ (FPF) បានប្រកាសថាកីឡាករខ្សែប្រយុទ្ធព័រទុយហ្គាល់ និងក្រុមសេះបង្កង់ Juventus គឺកីឡាករ Cristiano Ronaldo បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន BBC Sport ចុះផ្សាយនៅព្រឹកថ្ងៃពុធនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ FPF បានឲ្យដឹងថា កីឡាករវ័យ៣៥ឆ្នាំCristiano Ronaldo ... Read More »

លោក Wenger អំពាវនាវឲ្យមានព្រឹត្តិការណ៍បាល់ទាត់ពិភពលោកធ្វើឡើងរៀងរាល់២ឆ្នាំម្តង

លោក Arsene Wenger បានអំពាវនាវឱ្យមានការប្រកួតបាល់ទាត់ពិភពលោកនិងជើងឯកទ្វីបអឺរ៉ុបរៀងរាល់២ឆ្នាំម្តងជាជាងរាល់៤ម្ដងដូចដែលធ្លាប់មានពីមុនមក។ អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal គឺជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់ពិភពលោករបស់ FIFA ដែលលោកមើលការខុសត្រូវ និងដឹកនាំកំណើននៃការប្រកួតទាំងបុរស និងស្ត្រីនៅទូទាំងពិភពលោក។ ជាមួយនឹងការប្រកួតអន្ដរជាតិមួយចំនួនដែលកំពុងធ្វើឡើង លោក Wenger បានលើកឡើងពីចំណង់ចំណូលចិត្តរបស់លោកក្នុងការមានការប្រកួតបាល់ទាត់ពិភពលោក និងជើងឯកអឺរ៉ុបដែលត្រូវបានធ្វើជាម្ចាស់ផ្ទះរៀងរាល់ឆ្នាំហើយបានធ្វើឱ្យមានការព្រួយបារម្ភអំពីទម្រង់ប្រកួតបច្ចុប្បន្ននៃក្របខ័ណ្ឌ ... Read More »

Alaba បដិសេធកុងត្រារបស់ក្លិប Bayern Munich ចំពេលមានការចាប់អារម្មណ៍ពី Barcelona និង Real Madrid

David Alaba បានបដិសេធចំពោះការផ្តល់ជូនបន្តកិច្ចសន្យាចុងក្រោយរបស់ក្លិប Bayern Munich ជាមួយនឹងកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ដែលនឹងបញ្ចប់នៅខែមិថុនាឆ្នាំក្រោយ ដែលកីឡាកររូបនេះចង់បានប្រាក់ខែដល់គាត់ចំនួន១១លានអឺរ៉ូក្នុងមួយឆ្នាំ។ ទោះយ៉ាងណាក៏ដោយយោងទៅតាមកាសែតអាឡឺម៉ង់ Alaba បានសំរេចចិត្តបដិសេធកុងត្រានេះ ដោយហេតុផលប្រាក់ឈ្នួលរបស់គាត់ ដែលធ្វើមានការចាប់អារម្មណ៍ពីក្លិបយក្ស២នៅ La Liga គឺ Real Madrid ... Read More »

សមាគមបាល់ទាត់សាធារណរដ្ឋអៀរឡង់កំពុងស៊ើបអង្កេតការធ្វើតេស្តជំងឺកូវីដ-១៩ក្លែងក្លាយ

សមាគមបាល់ទាត់សាធារណរដ្ឋអៀរឡង់ (FAI) កំពុងស៊ើបអង្កេតបន្ទាប់ពីកីឡាករ នៃសាធារណរដ្ឋអៀរឡង់បានបង្កើតលទ្ធផលអវិជ្ជមានពេលធ្វើតេស្តរក Covid-19 ហើយបានធ្វើតេស្តម្តងទៀតឃើញវិជ្ជមាន។ កីឡាករម្នាក់ដែលមិនអាចបញ្ចេញឈ្មោះបានធ្វើតេស្តវិជ្ជមាន បន្ទាប់ពីអះអាងថា ធ្វើតេស្តអវិជ្ជមានកាលពីថ្ងៃចន្ទដើម្បីបានចូលលេងជម្រើសជាតិ។ កីឡាកររូបនោះនឹងត្រូវធ្វើការសាកល្បងឡើងវិញមុនពេលការហោះហើររបស់ក្រុមនៅថ្ងៃអង្គារសម្រាប់ការប្រកួត Nations Cup ជាមួយហ្វាំងឡង់។កីឡាករម្នាក់ទៀតបានខកខានការចាប់ឆ្នោតនៅថ្ងៃអាទិត្យជាមួយវែលបន្ទាប់ពីការធ្វើតេស្តវិជ្ជមាន។ សមាជិកក្រុម៤នាក់ផ្សេងទៀតដែលមានទំនាក់ទំនងជិតស្និទ្ធកីឡាករដែលឆ្លងកូវីដ-១៩ក៏ខកខានការប្រកួតនេះផងដែរដែលមានកីឡាករAaron Connolly និង ... Read More »

អតីតម្ចាស់ជើងឯកស្នូកឃ័រពិភពលោក Ronnie O’Sullivan ឈ្នះគូប្រកួតក្នុងជុំទី១កម្មវិធី English Open

អតីតម្ចាស់ជើងឯកស្នូកឃ័រពិភពលោក Ronnie O’Sullivan បានយកឈ្នះកីឡាករលំដាប់លេខ១២៧ពិភពលោក Brian Ochoiski របស់បារាំងដោយលទ្ធផល ៤-២ ក្នុងការប្រកួតបើកឆាក English Open កាលពីម្សិលមិញ។ កីឡាករ O’Sullivan បានចាញ់កីឡាករវ័យក្មេងជនជាតិអៀរឡង់ Aaron ... Read More »

ខ្សែបម្រើក្រុម Man City កីឡាករ Kevin de Bruyne បានដកខ្លួនចេញពីក្រុមជម្រើសជាតិបែលហ្ស៊ិក

កីឡាករ Kevin de Bruyne បានដកខ្លួនចេញពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្នុងជំនួបជាមួយអ៊ីស្លង់នៅថ្ងៃពុធនេះ ហើយបានវិលត្រឡប់ទៅកាន់ទីក្រុង Manchester នៅអង់គ្លេសវិញ។ ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះត្រូវបានប្តូរចេញបន្ទាប់ពីនាទីទី៧៣នៃការចាញ់ក្នុងពានរង្វាន់ Nations League ២-១ កាលពីថ្ងៃអាទិត្យនៅអង់គ្លេសនៅឯកីឡដ្ឋាន Wembley ។ តាមរយៈសារតាមធ្វីធើរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិកបានសរសេរថាKevin ... Read More »