ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

ការប្រកួតកីឡាបាល់ទាត់ អបអរសាទរខួបលើកទី២៥ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤​ កក្កដា ២០១៨)

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានស្វាយរៀង បានប្រារព្ធពិធីបើកការប្រកួតកីឡាបាល់ទាត់ អបអរសាទរខួបលើកទី២៥ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ ... Read More »

Barcelonaបង្ហាញខ្សែបម្រើថ្មីវ័យ២១ឆ្នាំដែលទើបទិញបានពីប្រេស៊ីល

ក្លិបBarcelonaម្ចាស់ជើងឯកអេស្ប៉ាញ La Liga បានធ្វើពិធីបង្ហាញជាផ្លូវការពីការមកដល់របស់ខ្សែបម្រើ Arthur របស់ក្រុមGremioនៅក្នុងប្រទេសប្រេស៊ីល។ ខ្សែបម្រើវ័យ២១ឆ្នាំរូបនេះបានចុះកិច្ចសន្យាលេងឲ្យBarcelonaរយៈពេល៦ឆ្នាំដោយមានតម្លៃខ្លួន២៧,៥លានផោន។ ខ្សែបម្រើរូបនេះបាននិយាយប្រាប់ទូរទស្សន៍Barca TVថា “ខ្ញុំពិតជារីករាយណាស់ដែលក្តីសុបិនរបស់ខ្ញុំបានក្លាយទៅជាការពិត។ ខ្ញុំតែងតែស្រមៃចង់ពាក់អាវ FC Barcelona ហើយពិសេសនោះគឺឈ្នះពានរង្វាន់ជាមួយនឹងក្លិបដ៏អស្ចារ្យមួយនេះ” ។ ... Read More »

Cristiano Ronaldo តារារះលើប្រទេសជាច្រើនៅអឺរ៉ុប

ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានគេរំពឹងថា នឹងក្លាយទៅជាតារាបាល់ទាត់ដែលរះនៅលើបណ្តាលប្រទេសជាច្រើននៅក្នុងទ្វីបអឺរ៉ុប។ Ronaldo ផ្តើមចេញពីយុវជនដ៏មានទេពកោសលបាល់ទាត់លេងឲ្យក្រុម Sporting Lisbon ក្នុងប្រទេសព័រទុយហ្គាល់ ហើយបានផ្លាស់ទៅកាន់ក្លិប Manchester United របស់អង់គ្លេសដោយទទួលបានជោគជ័យខ្លាំងខ្លាំងអស់រយៈពេល៦ឆ្នាំទើបចាកចេញចេញពីកីឡដ្ឋាន Old ... Read More »

ក្រូ​អាត ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup 2018 ជា​ប្រវត្តិសាស្ត្រ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​អង់គ្លេស ២-១

ក្រុម​ជម្រើស​ជាតិ​ក្រូ​អាតបានឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup 2018 ជា​ប្រវត្តិសាស្ត្រ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្រុមកីឡាករ​ជម្រើស​ជាតិ​អង់គ្លេស ២-១ ក្នុងជំនួប​ដែល​ឈានដល់​ការបន្ថែម​ម៉ោង​​ពីរដង នា​កីឡដ្ឋាន Luzhniki  ប្រទេសរស្សី។​ កីឡាករ Kieran Trippier ... Read More »

មាន់គក​បារាំង​ឡើង​ទៅ​កៅអី​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​រង់​ចាំ​ក្រុម​ឈ្នះ​រវាង​អង់គ្លេស និង​ក្រូអាត

មួយ​គ្រាប់​​តែត​ចូល​ទី​របស់​ខ្សែ​ការពារ​ Sumuel Umtiti គ្រប់​គ្រាន់​ជួយ​ឲ្យ​បារាំង​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ខ្លាំង​បែលហ្ស៊ិក​ដោយ​លទ្ធផល​ ១-០។​ ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ខ្លាំង​​សម្រាប់​រយៈ​ពេល​៤៥​នាទី​ដំបូង​ដែល​ធ្វើ​ឲ្យ​ជម្រើស​ជាតិ​បារាំង​​បុក​ពោះ​មិន​ស្ទើរ​ទេ។ បែលហ្ស៊ិក​ទទួល​បាន​ឱកាស​ស៊ុត​​ជា​ច្រើន​លើក​​ដែរ​​ ប៉ុន្តែ​ការពារ​បារាំង​រឹង​មាំ​ល្អ។ ចំពោះ​បារាំង​វិញ​ក៏​មិន​បណ្តោយ​ឲ្យ​បែលហ្ស៊ិក​​វាយ​លុក​តាម​អំពើ​ចិត្ត​ដែរ​គឺ​បាន​ព្យាយាម​វាយ​បក​វិញ​ជា​បន្ត​បន្ទាប់​​ដែរ​ ប៉ុន្តែ​ឱកាស​ចំ​គោល​ដៅ​ប៉ុន្មាន​ជើង​ត្រូវ​បាន​អ្នក​ចាំ​ទី​បែលហ្ស៊ិក​សង្គ្រោះ​បាន។ ជា​ពិសេស​ចុង​វគ្គ​ទី​១​ខ្សែ​ការពារ​វ័យ​ក្មេង​បារាំង​ Pavard ក៏​​បាន​ឱកាស​ស៊ុត​ម្នាក់​ឯង​កៀក​សំណាញ់​ទី​ តែ​បះ​ជើង​របស់​អ្នក​ចាំ​ទី ... Read More »

សហព័ន្ធបាល់ទាត់ពិភពលោកបង្ហាញអោយឃើញពីកីឡាករ៣រូបជាបេក្ខភាពឈ្នះស្បែកជើងមាស

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលធ្វើឡើងនៅរុស្សី បានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់ហើយ ក្នុងនោះដែរ សហព័ន្ធបាល់ទាត់ពិភពលោកក៏បានបង្ហាញអោយ ឃើញពីកីឡាករដែលមានវត្តមានមកដល់ពេលនេះអាចនឹងមានឱកាសឈ្នះនៅស្បែកជើងមាសចំនួន៣រូបដែលលេចធ្លោខ្លាំង ។ 1-Harry Kane (អង់គ្លេស) Harry ... Read More »

សម្លៀកបំពាក់ប្រភេទណាលក់ដាច់ជាងគេនៅរដូវ World Cup 2018?

ការប្រកួតបាល់ទាត់ពិភពលោកដែលប្រទេសរុស្សុីធ្វើជាម្ចាស់ផ្ទះបានឈានដល់វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រហើយ គឺមានតែ៤ក្រុមប៉ុណ្ណោះដែលនឹងប្រកួតប្រជែងទៅវគ្គផ្តាច់ព្រ័ត្រ។ ជាមួយគ្នានោះក្រុមខ្លាំងៗមួយចំនួនបានហាលអាវ និងត្រឡប់ទៅប្រទេសរបស់ខ្លួនជា បណ្តើរៗហើយ ប៉ុន្តែអ្នកគាំទ្រជាច្រើនលាននាក់នៅលើភពលោកមិនប្រាកដថា គាំទ្រក្រុម ទាំង៤ខាងលើនេះទាំងអស់នោះទេ ហើយក្រុមទាំង៤មានតែអង់គ្លេសមួយគត់ដែលមានអ្នក ទិញអាវច្រើនជាងគេ។ តាំងពីប្រកួតវគ្គជម្រុះរហូតមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមានអ្នកគាំទ្រ រាប់រាប់រយលាននាក់តែងតែទិញអាវយឺតកីឡារបស់ក្រុមជម្រើសជាតិរបស់ខ្លួន ឬក្រុមណាដែលខ្លួនចូលចិត្តបំផុត ហើយមានក្រុមហ៊ុនផលិតសម្ភារកីឡា ... Read More »

ក្រូអាតប្រជែងកៅអីទៅវគ្គផ្តាច់ព្រ័ត្រជាមួយអង់គ្លេសនៅ World Cup 2018

ការប្រកួតប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្សុី បានឈានដល់វគ្គ៤ក្រុមចុងក្រោយហើយ សម្រាប់រាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នេះគឺក្រុមឡើងជើងក្រូអាតប៉ះជាមួយក្រុមខ្លាំងអង់គ្លេសនាវេលាម៉ោង១រំលងអធ្រាត្រថ្ងៃទី១១ឈានចូលថ្ងៃទី១២ ខែកក្កដា ម៉ោងនៅកម្ពុជានៅកីឡដ្ឋាន Stadion Luzhniki (Moskva) ... Read More »

កតាដែលទួលបានជោគជ័យ ក្នុងការសង្គ្រោះកុមារថៃចេញពីរូងភ្នុំគឺ «កងជំនួយរឹងមាំ»

ក្រុមអ្នកមុជទឹកយ៉ាងស្ទាត់ជំនាញ នាំមុខនៅក្នុងការជួយសង្គ្រោះកុមារថៃជាប់គាំនៅក្នុងរូងភ្នុំថាំលួងដោយជោគជ័យ ប៉ុន្តែកតាសំខាន់បំផុត ដែលមកនៅជោគជ័យទាំងនោះ គឺ កងជំនួយរឹងមាំ។ នៅក្នុងសកម្មភាពជួយសង្គ្រោះដំណាក់កាលទីពីរ ចាប់ផ្តើមនៅវេលាម៉ោង១១ ថ្ងៃទី៩ ខែកក្កដា កម្លាំងជួយសង្គ្រោះថៃ និងអន្តរជាតិ បានបញ្ជូនកុមារ៤នាក់ទៀតចេញក្រៅរូងភ្នុំដោយជោគជ័យ ។ នៅថ្ងៃតំបូង ... Read More »

ប្តីប្រពន្ធមួយគូ លែងគ្នាដោយសារតែ រ៉ូណាលដូ និងម៉ែសស៊ី

ប្រីប្រពន្ធមួយគូជនជាតិរុស្ស៊ីបានសម្រេចលែងលះគ្នា ក្រោយពេល ប្រកែកគ្នា លើកីឡាករ រ៉ូណាលដូ និងម៉ែសស៊ី ដោយម្នាក់គាំទ្រកីឡាករមួយ ហើយថាជាកីឡាករល្អបំផុត។ លោកArsenអាយុ៤០ឆ្នាំ និងភរិយាLudmylaអាយុ៣៧ឆ្នាំជនជាតិរុស្ស៊ី ជាអ្នកគាំទ្រកីឡាយ៉ាងខ្លាំង ។មិនតែប៉ុណ្ណោះ វិស័យកីឡាបាលទាត់បានជម្រុញនិស្ស័យឲ្យអ្នកទាំងពីរបានជួបគ្នា ពេលទស្សនាបាលទាត់ នៅហាង ... Read More »

Zlatan Ibrahimovic ភ្នាល់ចាញ់ David Beckham មានអ្នកចូលមើលជិត​១០០លាននាក់

កីឡាករលំដាប់ពិភពលោក David Beckham  និង កីឡាការ  Zlatan Ibrahimovic ​បានសម្រេចភ្នាល់គ្នាក្នុងនាមជាមិត្តភក្តិក្នុងពេលដែលប្រទេស រៀងៗខ្លួនប្រកួតគ្នា គឺក្រុមជម្រើសជាតិអង់គ្លេសប្រកួតជាមួយក្រុមស៊ុយអែតក្នុងវគ្គ៨ក្រុមនៃព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្សុី​។ ការភ្នាល់របស់អ្នកទាំងពីរមិនមែនជាការភ្នាល់ដាក់ប្រាក់នោះឡើយ តែជាការនាំទៅទិញ ... Read More »

វ៉ើលខាប់៖ តើក្រុមមួយណា ក្នុងចំណោម​៤​ក្រុម​ចុង​ក្រោយ​ ​មានសមត្ថភាពកាន់ពាន​?

ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​២០១៨​នៅ​រុស្ស៊ី​រហូត​ដល់​ពេល​នេះ​​រក​ឃើញ​​ក្រុម​ជម្រើស​ជាតិ​ខ្លាំង​៤​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ​ បន្ទាប់​ពី​ប្រកួត​ជម្រុះ​ចេញ​ពី​៣២​ក្រុម​​តាំង​ពី​ថ្ងៃ​ទី​១៤​ ខែ​មិថុនា រហូតមកដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨នេះ ។ បារាំង​ ក្រុម​ជម្រើស​ជាតិ​បារាំង​ មុន​ពេល​​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​​ C បារាំង​បាន​យក​ឈ្នះ​អូស្ត្រាលី​ ២-១, ឈ្នះ​ប៉េរូ ... Read More »

បែលហ្សុិកស្គាល់រសជាតិវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយខកខាន៣២ឆ្នាំ

ក្រុមជម្រើសជាតិបែលហ្សុិកបានយកឈ្នះក្រុមជម្រើសប្រេស៊ីលដែលសម្បូរដោយកីឡាករឆ្នើមៗក្នុងលទ្ធផល ២ទល់នឹង១ ក្នុងការប្រកួត World Cup វគ្គ៨ក្រុមចុងក្រោយកាលពីរាត្រី ថ្ងៃទី៦ឈានចូលថ្ងៃទី៧ ខែកក្កដា។ ជ័យជម្នះរបស់ក្រុមបែលហ្សុិកនេះធ្វើឲ្យពួកគេស្គាល់រសជាតិវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup លើកដំបូងគិតចាប់ពីឆ្នាំ១៩៨៦មក ពោលគឺរយ:ពេល៣២ឆ្នាំ ហើយដែលបែលហ្សុិកខកខានឡើងដល់វគ្គនេះ។ គ្រាប់បាល់ទី១របស់បែលហ្សុកគឺជាការតែតបាល់បញ្ចូលទីខ្លួនឯងរបស់កីឡាករប្រេស៊ីល ... Read More »

ក្រុមកីឡាករជប៉ុនទទួលបានការស្វាគមន៍ដូចជាវីរៈបុរសពេលមកដល់ផ្ទះ បើទោះបីចាញ់ក្តី

ជាមួយជ័យជម្នះជួយឲ្យជប៉ុន បានក្លាយជាប្រទេសតែមួយគត់នៅតំបន់អាស៊ី ឆ្លងផុតវគ្គជម្រុះតាមពូល នៅក្នុងការប្រកួត World Cup ឆ្នាំ២០១៨។ កីឡាករជប៉ុនដែលដឹកនាំដោយលោក Akira Nishino បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីក្រុមអ្នកគាំទ្រជប៉ុនពេលវិលត្រឡប់ដល់ប្រទេសរបស់ខ្លួនវិញ។ អ្នកគាំទ្រជាច្រើនបានឈររង់ចាំនៅអាកាសយានដ្ឋានដើម្បីទទួលក្រុមសាមូរ៉ៃជប៉ុនវិលត្រឡប់ ប្រទេសវិញ។ គ្រូបង្វឹកជប៉ុនលោក ... Read More »

379 $ Google Pixel នេះគឺជាជម្រើសដ៏ល្អសម្រាប់ដោះសោទូរស័ព្ទជាមួយកាមេរ៉ា

ប្រសិនបើអ្នកត្រូវការទូរស័ព្ទដំណើរការដោយប្រព័ន្ធ Android ដែលដោះសោអ្នកនឹងមិនចំណាយប្រាក់ច្រើនទេ Google Pixel ដើមត្រូវបានណែនាំប្រសិនបើកម្មវិធី Android ស្តុកនិងកាមេរ៉ាដែលមានគុណភាពស្ថិតនៅផ្នែកខាងលើនៃបញ្ជីរបស់អ្នក។ ខណៈពេលដែលផ្នែករឹង Snapdragon 821 នៅខាងក្នុងគឺហួសសម័យបន្តិចបន្តួចហើយអេក្រង់ 1080p មិនមែនជាកំពូលនៃខ្សែកាមេរ៉ានោះទេហើយវានៅតែទទួលបាននូវស្មាតហ្វូនមួយចំនួននៃឆ្នាំ 2018 ... Read More »

ស៊ុយអែតប្រជែងកៅអីទៅវគ្គ៤ក្រុមជាមួយ អង់គ្លេសនៅរាត្រីថ្ងៃទី៣ កក្កដា

ការប្រកួតប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្សុីបានឈាន ដល់វគ្គ៨ក្រុមចុងក្រោយហើយ សម្រាប់រាត្រីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នេះក្រុមឡើងជើងស៊ុយអែតប៉ះជាមួយ ក្រុមខ្លាំងអង់គ្លេសនាវេលាម៉ោង៩យប់ម៉ោងនៅកម្ពុជានៅកីឡដ្ឋាន Samara Arena (Samara) ក្នុងប្រទេសរុស្សុី ។ ... Read More »

ចិនទៀតហើយបើករថយន្តថយទៅបុករះរថយន្ត៥គ្រឿងចតស្ងៀមនៅមុខផ្សារ

ភ្នំពេញ៖ ជនជាតិចិនប្រុសស្រី៣នាក់ទំនងជាស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿង ថយក្រោយចេញពីផ្សារស៊ីខេ ឆ្លងផ្លូវទៅបុករះរថយន្ត៥គ្រឿងនិងកង់១គ្រឿងកំពុងចតស្ងៀមរងការខូចខាត តែមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩យប់ ថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ... Read More »

ម្ចាស់ផ្ទះរុស្សុីប៉ះក្រូអាតប្រជែងកៅអីវគ្គ៤ក្រុមនៅ World Cup រាត្រីនេះ

ការប្រកួតប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្សុីបានឈាន ដល់វគ្គ៨ក្រុមចុងក្រោយ ហើយ សម្រាប់រាត្រីថ្ងៃទី៧ ឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមម្ចាស់ផ្ទះរុស្សុី ប៉ះក្រុមខ្លាំងក្រូអាតនាវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែ កក្កដាម៉ោងនៅកម្ពុជានៅកីឡដ្ឋាន ... Read More »

សាធារណរដ្ឋកូរ៉េប្រគល់សម្ភារកីឡា ជូនកីឡាករចំបាប់ជម្រើសជាតិកម្ពុជា

ភ្នំពេញ៖ ឯកសណ្ឋាន និងស្បែកជើងកីឡាចំបាប់ ដែលមានតម្លៃប្រហែលជា៥ពាន់ដុល្លាសហរដ្ឋអាមេរិកជាអំណោយរបស់សាធារណរដ្ឋកូរ៉េត្រូវបានប្រគល់ជូនក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជានៅក្នុងទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ការប្រគល់នេះធ្វើឡើងកាលពីថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានលោក ... Read More »

ម្ចាស់ជើងឯក៥សម័យប្រេសុីលប្រជែងកៅអីទៅវគ្គ៤ក្រុមជាមួយក្រុមខ្លាំងបែលហ្សុិកនៅ រាត្រីថ្ងៃទី៦ កក្កដា

ការប្រកួតប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្សុីបានឈាន ដល់វគ្គ៨ក្រុមចុងក្រោយហើយ សម្រាប់រាត្រីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នេះក្រុមខ្លាំងអតីតម្ចាស់ជើងឯកពិភពលោក៥សម័យប្រេសុីលប៉ះជាមួយក្រុមខ្លាំង បែលហ្សុិកនាវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកក្កដា ម៉ោងនៅ កម្ពុជានៅកីឡដ្ឋាន Kazan’ ... Read More »

បែលហ្ស៊ិកវាយបកតាមពីក្រោយជប៉ុនរហូតទទួលបានជ័យជម្នះទៅប៉ះប្រេស៊ីល

ក្រុមជម្រើសជាតិបែលហ្សីកមានឱកាសឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយបន្ទាប់ពីយកឈ្នះលើក្រុមជម្រើសជាតិជប៉ុនទាំងព្រលឹងចុងសក់ក្នុងលទ្ធផល 3-2។ ក្នុងការប្រកួតនោះក្រុមសាមូរ៉ៃជប៉ុនបានធ្វើការនាំមុខមុនរហូតដល់ទៅ២គ្រាប់ដែល ស៊ុតបាល់បញ្ចូលទីដោយកីឡាករ Genki Haraguchi និងកីឡាករ Takashi Inui ក្នុងតង់ទី២ ខណៈដែលពួកគេប្រកួតស្មើគ្នា0-0នៅតង់ទី១។ ប៉ុន្តែប៊ែលហ្ស៊ិកមិនបានបាក់ទឹកចិត្តឡើយ ហើយខិតខំវាយបកវិញរហូតបាន៣គ្រាប់ដែលកើតឡើងដោយកីឡាករ Jan Vertonghen, ... Read More »

ខ្សែប្រយុទ្ធ Saido Berahinoសន្យាជួយ Stoke Cityឡើងមកកាន់អង់គ្លេស Premier Leagueវិញ

កីឡាករ Saido Berahino ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសបានសន្យាថានឹងខិតខំលេង ឲ្យបានល្អដើម្បីជួយស្រោចស្រង់ក្លិប Stoke Cityឡើងមកកាន់អង់គ្លេស Premier League វិញនារដូវកាលក្រោយ។ Saido Berahino បានផ្លាស់ពីក្រុម West Bromwich ... Read More »

Mohamed Salah ចុះកុងត្រាថ្មីរយៈពេល៥ឆ្នាំឲ្យហង្សក្រហម Liverpool

ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Mohamed Salah បានសម្រេចចិត្តបន្តកុងត្រាថ្មីរយៈពេល ៥ឆ្នាំបន្ថែមទៀតដើម្បីលេងឲ្យក្រុមហង្សក្រហម Liverpoolរហូតដល់ឆ្នាំ២០២៣។ កីឡាករវ័យ២៦ឆ្នាំនេះបានផ្លាស់ពីក្រុមRomaមកកាន់ក្រុមLiverpoolដោយតម្លៃខ្លួន៣៤លានផោន កាលពីរដូវកាលមុន។ Mohamed Salah បានបញ្ចេញថ្មីជើងយ៉ាងល្អ ស៊ុតបាល់បាន៤៤គ្រាប់ក្នុងការបង្ហាញខ្លួន៥២ប្រកួតនៅក្នុងមួយរដូវកាល។ ក្នុងកិច្ចសន្យាចាស់ Mohamed Salah ... Read More »

រុស្ស៊ី និងក្រូអាត​ឆ្លងទៅលេងវគ្គ៨ក្រុមចុងក្រោយដោយសារបាល់ប៉េណាល់ទី

ម្ចាស់ផ្ទះរុស្ស៊ីមានឱកាសបន្តឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយទៀតនៃកម្មវិធី World Cup ឆ្នាំ២០១៨ បន្ទាប់ពួកគេបានយកឈ្នះជើងខ្លាំងអេស្ប៉ាញ ដោយបាល់ប៉េណាល់ទីក្នុងលទ្ធផល 4-3 ។ ក្រុមទាំងពីរបានបញ្ចប់ការប្រកួតដោយលទ្ធផល 1-1 ដោយគ្រាប់ទីមួយកើតឡើងនៅ​នាទី​ទី១២ ខ្សែ​ការពារ​រុស្ស៊ី Ignashevich បាន​ភ្លាត់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​នៅ​ពេល​ព្យាយាម​រារាំង​ Ramos ... Read More »

ម្ចាស់ជើងឯក៥សម័យប្រេសុីលប្រជែងកៅអីទៅវគ្គ៨ក្រុមជាមួយក្រុមខ្លាំងម៉ិចសុីកូនៅ រាត្រីថ្ងៃទី២ កក្កដា

ការប្រកួតប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្សុីបានឈាន ដល់វគ្គ១៦ក្រុមចុងក្រោយហើយ សម្រាប់រាត្រីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នេះក្រុមខ្លាំងអតីតម្ចាស់ជើងឯកពិភពលោក៥សម័យប្រេសុីលប៉ះជាមួយក្រុមខ្លាំង ម៉ិចសុីកូនាវេលាម៉ោង៩យប់ម៉ោងនៅកម្ពុជានៅកីឡដ្ឋាន Samara Arena ក្នុងប្រទេស រុស្សុី ។ ... Read More »

ក្រុមខ្លាំងទ្វីបអឺរ៉ុបប៉ះក្រុមខ្លាំងទ្វីបអាសុីប្រជែងយកកៅអីវគ្គ៨ក្រុមនៅរាត្រីថ្ងៃទី ២ កក្កដានេះ

ការប្រកួតប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្សុីបានឈាន ដល់វគ្គ១៦ក្រុមចុងក្រោយ ហើយ សម្រាប់រាត្រីថ្ងៃទី២ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមខ្លាំងមកពីទ្វីបអឺរ៉ុបបែលហ្សុិកប៉ះជាមួយក្រុមមកពីទ្វីបអាសុីជប៉ុននាវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកក្កដាម៉ោងនៅកម្ពុជានៅ កីឡដ្ឋាន Rostov Arena (Rostov-na-Donu) ... Read More »

រថយន្ត២គ្រឿង បើកល្បឿនខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបំបែកជាបួន បុកគ្នាពេញទំហឹងខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន​ ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរថយន្ត២គ្រឿងបុកគ្នាពេញទំហឹងរងការខូចខាតទាំងសងខាងយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៩ ខែមិថុនា ... Read More »

សារិកាព្រៃ Newcastle United ទិញបានតារាបាល់ទាត់កូរ៉េខាងត្បូងពី Swansea City

ក្លិបបាល់ទាត់សារិកាព្រៃ Newcastle United បានប្រកាសថាពួកគេបានទទួលជោគជ័យ ក្នុងទិញខ្សែបំរើអន្តរជាតិកូរ៉េខាងត្បូង Ki Sung-yueng ពីក្រុម Swansea Cityដោយគ្នាតម្លៃខ្លួន ផ្ទេរឡើយ។ កីឡាករវ័យ២៩ឆ្នាំKi Sung-yueng គឺជាប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដែលលេងនៅWorld ... Read More »

ខ្សែបម្រើបែលហ្ស៊ិក Marouane Fellaini តកុងត្រាថ្មីជាមួយនឹងបិសាចក្រហម

តារាលេងម៉ូតសក់ Marouane Fellaini ទទួលបានកុងត្រាថ្មីលេងឲ្យក្រុម បិសាចក្រហមManchester Unitedរយៈពេល២ឆ្នាំបន្តទៀត។ ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិកវ័យ៣០ឆ្នាំរូបនេះបានថ្លែងអំណរគុណដល់លោក Jose Mourinho អ្នកចាត់ការទូរទៅក្លិប Manchester United ដែលបានផ្តល់ការទុកចិត្តលើ គាត់ក្នុងការបន្តលេងឲ្យក្រុមបិសាចក្រហមទៀត។ អតីតកីឡាករក្លិបEvertonរូបនេះបាននិយាយថា ... Read More »

ថ្ងៃឈប់សម្រាកនេះ សម្តេចតេជោប្រកួតវាយកូនគោល

ភ្នំពេញ៖ សម្តេចតេជោបានថ្លែងកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា នៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «យប់ម៉ិញអត់មានបាល់ទាត់ ជួនគ្នាថ្ងៃនេះជាថ្ងៃឈប់សម្រាក សុំយកពេល៣ម៉ោងដើម្បីប្រកួតវាយកូនគោល។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងត្រៀមមើលបាល់ទាត់នាយប់នេះ»៕   Read More »