ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

ចប់ជាស្ថាពរហើយវគ្គចែកពូល! មកដឹងក្រុមដែលត្រូវប៉ះគ្នានៅវគ្គ១៦ក្រុមចុងក្រោយ

ការប្រកួតដណ្តើមពានរង្វាន់ World Cup នៅក្នុងប្រទេសរុស្ស៊ីបានបញ្ចប់វគ្គចែកពូល ហើយកាលពីម្សិលមិញដោយមាន១៦ក្រុមត្រូវឡើងទៅកាន់វគ្គប្រកួតចាញ់ធ្លាក់។ ក្រុមជម្រើសជាតិអង់គ្លេសប្រកួតចាញ់ជម្រើសជាតិបែលហ្ស៊ិកដោយលទ្ធផល 1-0 ហើយអង់គ្លេសនឹងត្រូវប៉ះក្រុមអាមេរិកខាងត្បូងកូឡុំប៊ី។ ចំណែកលេខមួយ ពូលG បែលហ្ស៊ិកនឹងត្រូវប៉ះសាមូរ៉ៃជប៉ុននៅវគ្គ១៦ក្រុមចុងក្រោយ។ ជប៉ុន ឡើងទៅវគ្គ១៦ក្រុមចុង ក្រោយ FIFA ... Read More »

ផ្លូវការ! Wayne Rooneyចុះកិច្ចសន្យាលេងឲ្យDC Unitedរយៈពេល៣ឆ្នាំកន្លះ

ខ្សែប្រយុទ្ធ Wayne Rooneyដែលរកគ្រាប់បាល់ច្រើនជាងគេឲ្យជម្រើសជាតិអង់គ្លេសបានចុះកិច្ចសន្យាផ្ទេរពីក្រុម Evertonទៅលេងឲ្យ DC Unitedនៅក្នុងសរដ្ឋអាមេរិករយៈពេល៣ឆ្នាំ។ តម្លៃខ្លួននៃកិច្ចសន្យារបស់កីឡាករវ័យ៣២ឆ្នាំរូបនេះស្មើនឹង១០លានផោន មានន័យថា Wayne Rooneyនឹងក្លាយទៅជាកីឡាករមានតម្លៃខ្ពស់បំផុតនៅក្នុងប្រវតិ្តសាស្រ្តក្លិប DC United។ Rooneyបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកីឡដ្ឋានAudi Field នៅថ្ងៃទី១៤ ... Read More »

ក្លិបយក្សអ៊ីតាលីAC Milanត្រូវជាប់បម្រាមមិនឲ្យលេងពានទ្វីបអឺរ៉ុបរយៈពេលមួយឆ្នាំ

ក្លិបបាល់ទាត់ AC Milanដែលជាក្លិបយក្សមួយរបស់អ៊ីតាលី ត្រូវបានជាប់បម្រាមមិនឲ្យចូលលេងពាននៅទ្វីបអឺរ៉ុបមួយរដូវកាល បន្ទាប់ពីរំលោភច្បាប់តុល្យភាពហិរញ្ញវត្ថុ (FFP)។នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប(UEFA)។ UEFAបានប្រកាសថាក្លិបAC Milan មិនអាចចូលរួមប្រកួតដណ្តើមពានរង្វាន់ទ្វីប អឺរ៉ុបឡើយនៅក្នុងរដូវកាលឆ្នាំ២០១៨-២០១៩ខាងមុខនេះតើទោះបីជាពួកគេមានកៅអីលេង វគ្គជម្រុះ Europa League ក៏ដោយ។ កាលពីរដូវកាលមុនក្រុមយក្សអ៊ីតាលីមួយនេះឈរលេខ៦ក្នុងតារាង ... Read More »

បាល់មូល! ម្ចាស់ជើងឯកអាល្លឺម៉ង់ធ្លាក់ចេញពី World Cup ត្រឹមវគ្គចែកពូល

ក្រុមការពារតំណែងជើងឯកអាល្លឺម៉ង់បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែពួកគេបានធ្លាក់ចេញពីកម្មវិធីWorld Cup ត្រឹមវគ្គចែកពូលក្រោយចាញ់ក្រុម ជម្រើសជាតិកូរ៉េខាងត្បូង 2-0 ។ វា​ស្ទើរ​តែ​មិន​ជឿ​​ដែល​ក្រុម​ខ្លាំង​លើ​លោក​អាល្លឺម៉ង់​មិន​អាច​ធ្វើ​អ្វី​កូរ៉េ​ខាង​ត្បូង​​​ដែល​មក​ពី​អាស៊ីបានហើយថែមទាំងចាញ់ទៀតផង។ ២​គ្រាប់​របស់​កូរ៉េ​ខាង​ត្បូង​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Y.Kim នៅ​នាទី​ទី​៩០ និង​ប្រធាន​ក្រុម H.Son នៅ​នាទី​ទី​៩០+៦ ។ គ្រូបង្គោលជម្រើសជាតិអាល្លឺម៉ង់ ... Read More »

ជម្រើសជាតិអង់គ្លេសនឹងទទួលបានប្រាក់លើកទឹកចិត្ត៥លានផោនបើឈ្នះWorld Cup

ក្រុមជម្រើសជាតិអង់គ្លេសនឹងទទួលបានប្រាក់ឧបត្ថមលើកទឹកចិត្តបន្ថែម៥លានផោនទៀតប្រសិនបើពួកគេអាចឈ្នះជើងឯកពិភពលោកនៅក្នុងប្រទេសរុស្ស៊ីឆ្នាំនេះបាន។ សម្រាប់លុយ៥លានផោននេះនឹងធ្វើឲ្យក្រុមអង់គ្លេសដែលដឹកនាំដោយលោក Gareth Southgate ទទួលបានម្នាក់ៗ២១ម៉ឺន៧ពាន់ផោន។ ប៉ុន្តែទឹកប្រាក់នេះនៅចាញ់ក្រុមជម្រើស ជាតិបែលហ្ស៊ិកនោះទេ ប្រសិនបើពួកគេឈ្នះWorld Cup តារាបាល់ទាត់ម្នាក់ៗរបស់បែលហ្ស៊ិក នឹងទទួលបាន៤០ម៉ឺនផោន ដោយលុយសរុបស្មើនឹង៩,៤លានផោន។ ចំណែកលោក Gareth Southgate ... Read More »

ក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញលក់សិទ្ធិផ្សាយបាល់ទាត់១,៣៣ពាន់លានដុល្លារក្នុងមួយរដូវកាល

ក្របខ័ណ្ឌបាល់ទាត់អេស្ប៉ាញ La Liga បានប្រកាស់ថា ពួកគេបានលក់សិទ្ធិផ្សាយការ ប្រកួតបាល់ទាត់នៅក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញឆ្នាំ២០១៩ដល់២០២២មក្នុងតម្លៃ ១,១៤ពាន់លានអឺរ៉ូស្មើនឹង១,៣៣ពាន់លានដុល្លារក្នុងមួយរដូវកាល។ សេចក្តីថ្លែងការណ៏មួយរបស់ La Liga បានចេញផ្សាយថា មានការដេញថ្លៃ ចំនួន៤ត្រូវបានទទួលយកមកពិចារណាក្នុងទំហំទឹកប្រាក់សរុប៣,៤ពាន់លានហើយទំហំទឹកប្រាក់នេះកើនឡើង១៥ភាគរយបើប្រៀបធៀបនឹង៣រដូវកាលមុន។ ក្រុមហ៊ុនយក្សអេស្ប៉ាញ ២គឺTelefonicaនិង ... Read More »

គ្រូព័រទុយហ្គាល់ថាមានអាវុធសម្រាប់ទម្លាក់ជើងខ្លាំងអ៊ុយរុយហ្គាយនៅវគ្គ១៦ក្រុមចុងក្រោយ

ក្រុមជម្រើសជាតិព័រទុយហ្គាល់មានឱកាសដឹកដៃអេស្ប៉ាញឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ដែលក្រុមទាំង២នេះស្ថិតក្នុងពូល B ។ ព័រទុយហ្គាល់ឈរលេងរៀងទី២ក្នុងពូលBត្រូវប៉ះនឹងក្រុមលេខ១នៅក្នុងពូលAគឺជម្រើសជាតិអ៊ុយរុយហ្គាយនៅថ្ងៃទី៣០ ខែមិថុនា ខាងមុខ។ ចំណែកអេស្ប៉ាញលេខ១ពូលB នឹងត្រូវជួបម្ចាស់ផ្ទះរុស្ស៊ីដែលឈរលេខរៀងទី២នៅក្នុងពូលA។ លោក Fernando Santos គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយ ហ្គាល់បាននិយាយក្រោយការប្រកួតចប់ជាមួយនឹងអុីរ៉ង់ថា “អី្វដែលសំខាន់យើងគួរយក ... Read More »

កីឡាករEssam El-Hadaryរបស់អេសហ្ស៊ីក្លាយទៅជាអ្នកចាំទីចាស់ជាងគេក្នុងប្រវត្តិសាស្រ្តWorld Cup

កីឡាករEssam El-Hadaryរបស់ជម្រើសជាតិអេសហ្ស៊ីបបានសង្រ្គោះបាល់ពិន័យ១១ម៉ែត្រយ៉ាងល្អនិងក្លាយទៅជាអ្នកចាំទីមានអាយុច្រើនជាងគេដែលអាចមកលេងនៅក្នុងកម្មវិធីពានរង្វាន់បាល់ទាត់ពិភពលោកក្នុងជំនួបជាមួយនឹងអារ៉ាប់ប៊ីសាវអូឌីត។ អ្នកចាំទីវ័យ៤៥ឆ្នាំនេះបានបំបែកកំណត់ត្រាថ្មីមួយនៅក្នុងប្រវត្តិសាស្រ្តWorld Cupក្នុងប្រទេសរុស្ស៊ីឆ្នាំ២០១៨ ចំណែកកំណត់ត្រាចាស់គឺអ្នកចាំទីFaryd Mondragonរបស់កូឡុំប៊ីដែលបានលេងនៅWorld Cupក្នុងឆ្នាំ២០១៤ក្នុងប្រទេសប្រេស៊ី។ ក្នុងជំនួបចុងក្រោយពូលA អេហ្ស៊ីបានប្រកួតចាញ់ក្រុមអារ៉ាប់ប៊ីសាវអូឌីត ដោយលទ្ធផល2-1។ អេហ្ស៊ីបមានឱកាសនាំមុខមុនដោយកីឡាករMohamed Salahខ្សែប្រយុទ្ធក្លិបហង្សក្រហម Liverpoolនៅនាទីទី២២។ ចំណែកក្រុមអារ៉ាប់ប៊ីសាវអូឌីតទទួលបានបាល់ប៉េណាល់ទីមួយគ្រាប់នៅនាទីទី៤១ តែអ្នកចាំទីEssam ... Read More »

អង់គ្លេសនិងប៊ែលហ្ស៊ីកត្រៀមលាក់ជើងសំខាន់ៗពេលប៉ះគ្នាក្នុងជំនួបចុងក្រោយពូល G

តោកំណាចអង់គ្លេសនឹងប៉ះជើងខ្លាំងប៊ែលហ្ស៊ីកនៅថ្ងៃព្រហស្បតិ៍ដែលជំនួបចុងក្រោយរបស់ក្រុមនីមួយនៅក្នុងពូល Gនៃកម្មវិធីពានរង្វាន់ពិភពលោកក្នុងប្រទេសរុស្ស៊ី។ ក្រុមទាំងពីរស៊ុទ្ធតែមានកៅអីលេងនៅវគ្គ១៦ក្រុមចុងក្រោយដូចគ្នាដោយឈ្នះទាំង២ប្រកួតរៀងខ្លួននិងមាន៦ពិន្ទុដូចគ្នា។ លោកGareth Southgateអ្នកចាត់ការទូរទៅក្រុមជម្រើសជាតិអង់គ្លេសបានថ្លែងថាគាត់នឹងដាក់កីឡាករសំខាន់ៗមួយចំនួនឲ្យសម្រាកប៉ុន្តែការប្រកួតពិតជាសំខាន់ដដែល។ គាត់បាននិយាយថា “សម្រាប់ប្រទេសអង់គ្លេសមិនចង់ឈរលេខរៀងទី២ក្នុងពូលឡើយ។ យើងចង់តែឈរកំពូលតារាងហើយចង់ឈ្នះគ្រប់ការប្រកួតទាំងអស់។ ប៉ុន្តែយើងក៏ត្រូវធ្វើយ៉ាងណាឲ្យកីឡាករទាំងអស់បានលេងពិសេសធ្វើឲ្យស្មើភាពនៅក្នុងកម្មវិធីនេះ។ Harry Kaneពិតជាចង់លេងព្រោះចង់បានពានស្បែកជើងមាស។” ខ្សែប្រយុទ្ធ Harry Kane បានទាត់បញ្ចូលទី៣គ្រាប់ម្នាក់ឯង ... Read More »

Roger Federerនឹងធ្លាក់ពីតំណែងលេខមួយពិភពលោកក្រោយចាញ់ Borna Coric

កីឡាករវាយតឺន្នីសញ្ជាតិស្វុីស Roger Federer បានប្រកួតចាញ់កីឡាករ ក្រូអាតវ័យ២១ ឆ្នាំ Borna Coricដោយលទ្ធផល 7-6 (8-6) 3-6 6-2 ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Halle Open។ ... Read More »

Mohamed Salah ពិចារណាចូលនិវត្តន៍ពីជម្រើជាតិអេហ្ស៊ីបក្រោយធ្លាយរូបភាព ថតជាមួយនឹងមេដឹកនាំផ្តាច់ការម្នាក់

ខ្សែប្រយុទ្ធដែលកំពុងតែល្បីឈ្នោះ Mohamed Salah កំពុងតែពិចារណាថា នឹងចូលនិវត្តិន៍ពីក្រុមជម្រើសជាតិអេហ្ស៊ីបបន្ទាប់ ពីបែកធ្លាយរូបថតរបស់គាត់ថតជាមួយនឹង មេដឹកនាំសាធារណរដ្ឋឆេឆិន (Chechen Republic) លោក Ramzan Kadyrov។ កីឡាកររបស់ហង្សក្រហមLiverpoolនេះបានសម្តែងការមិនសប្បាយចិត្តឡើយពេលឃើញរូបភាពរបស់ខ្លួនបង្ហាញជាសាធារណៈ ជាមួយនឹងលោក Ramzan ... Read More »

មិត្តរួមក្រុមអាហ្សង់ទីនធ្វើខួបកំណើត៣១ឆ្នាំឲ្យLionel Messi បង្ហាញពីការរួបរួម

ក្រុមជម្រើសជាតិអាហ្សង់ទីនបានបង្ហាញពីការរួបរួមសាមគី្គគ្នាដោយបានធ្វើពិធីខួប កំណើតវ័យ៣១ឆ្នាំដល់ខ្សែប្រយុទ្ធ Lionel Messi មុនពេលប្រកួតចុងក្រោយ ប៉ះនឹងជម្រើសជាតិនីហ្ស៊េរីយ៉ា។ ខ្សែប្រយុទ្ធ Sergio Aguero មិត្តរួមជាតិរបស់ Lionel Messi បានបង្ហោះរូបជាមួយគ្នាដើម្បី ផ្ញើសារជូនពរ Messi ... Read More »

អង់គ្លេសដឹកដៃបែលហ្សុិកទៅវគ្គ១៦ក្រុមក្រោយផ្តួលប៉ាណាម៉ា ៦-១

ការប្រកួតព្រឹត្តការបាល់ទាត់ World Cup ២០១៨ ក្នុងពូល G រវាងក្រុមតោកំណាចអង់គ្លេស ជាមួយក្រុមប៉ាណាម៉ាកាលពីយប់ថ្ងៃអាទិត្យទី២៤ ខែមិថុនា។ ខ្សែប្រយុទ្ធក្រុម Tottenham Harry Kane បានស៊ុតបញ្ចូលទី៣គ្រាប់នៅនាទីទី(២២, ៤៥+១ ... Read More »

អ្នកចាត់ការវ័យក្មេងរបស់Hoffenheimនឹងទៅកាន់ក្រុមRB Leipzig ចុងរដូវកាលក្រោយ

លោក Julian Nagelsmannបានសម្រេចចិត្តថា នឹងចាកចេញពីក្រុមHoffenheim ទៅដឹកនាំក្រុមRB Leipzigក្នុងក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ដូចគ្នាពេលចប់រដូវកាល ឆ្នាំ២០១៨-២០១៩។ លោកJulian Nagelsmannដែលទើបតែមានវ័យ៣០ឆ្នាំបានដឹកនាំក្រុមHoffenheim ឲ្យមានកៅអីលេងនៅChampions Leagueនារដូវកាលក្រោយ ហើយកិច្ចសន្យារបស់ គាត់នឹងក្រុមនេះនឹងចប់នៅក្នុងឆ្នាំ២០២១ ប៉ុន្តែគាត់បានទៅចុះកិច្ចសន្យាដឹកនាំក្រុមRB Leipzig ... Read More »

ខ្សែបម្រើអាល្លឺម៉ង់Emre Canផ្លាស់ពីហង្សក្រហមក្រហមមកកាន់សេះ បង្កង់ក្នុងថ្លៃឈ្នួល១៣ម៉ឺន៥ពាន់ផោនក្នុងមួយសប្តាហ៍

ក្លិបបាល់ទាត់ Juventusម្ចាស់ជើងឯកអ៊ីតាលីSerie Aបានបញ្ជាក់ថា ពួកគេបានទិញខ្សែបម្រើអាល្លឺម៉ង់Emre Canពីក្រុមហង្សក្រហមLiverpool ដោយគ្នាតម្លៃខ្លួននៃការផ្ទេរឡើយ។ កីឡាករវ័យ២៤ឆ្នាំរូបនេះបានចុះហត្ថលេខាលេងឲ្យក្រុមសេះបង្កង់Juventusរយៈពេល៤ឆ្នាំដោយទទួលបានថ្លៃឈ្នួល១៣ម៉ឺន៥ពាន់ផោនក្នុងមួយសប្តាហ៍។ ខ្សែបម្រើ Emre Canនឹង ក្លាយទៅជាកីឡាករផ្លូវការរបស់ក្រុមJuventusនៅថ្ងៃទី១ ខែកក្កដាខាងមុខ ។ Emre Canរកបាន១៤គ្រាប់ឲ្យក្រុមហង្សក្រហម ... Read More »

បិសាចក្រហម Manchester United ធ្វើពិធីបង្ហាញកីឡាករFredជាផ្លូវការ

ក្រុមបិសាចក្រហម Manchester Unitedទទួលជោគជ័យក្នុងការទិញខ្សែ បម្រើអន្តរជាតិ ប្រេស៊ីល Fred ពីក្រុម Shakhtar Donetskរបស់អ៊ុយក្រែនហើយក្នុងតម្លៃ៥២លានផោន។ Manchester United បានធ្វើពិធីបង្ហាញ Fred ជាផ្លូវការហើយកីឡាករវ័យ២៥ឆ្នាំរូប នេះបានចុះកិច្ចសន្យារយៈពេល៥ឆ្នាំ។ ... Read More »

រកឃើញ២ក្រុមទៀតទៅវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ

ក្រុមមាន់គកបារាំងបានឡើងទៅកាន់វគ្គ១៦ក្រុមក្រោយពីយកឈ្នះក្រុមប៉េរូក្នុងលទ្ធផល១ ទល់០កាលពីរាត្រីថ្ងៃទី២១ មិថុនា ខណៈដែលក្រុមជម្រើសជាតិក្រូអាតក៏បានឡើងទៅកាន់ វគ្គ១៦ក្រុមដូចគ្នាក្រោយពីយកឈ្នះក្រុមអតីតជើងឯករងអាហ្សង់ទីន ៣-០ នៅក្នុងពូលD ។ ក្រុមជម្រើសជាតិបារាំង ដែលជាក្រុមមួយក្នុងចំណោមក្រុមដែលមានក្តីសង្ឃឹមច្រើនក្នុងការលើកពាននោះ ចូលរួមជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ និងម្ចាស់ផ្ទះរុស្ស៊ី ក្នុងវគ្គ ១៦ក្រុម ខណៈនៅសល់ការប្រកួតក្នុងពូល១លើកទៀតនៅក្នុងពូល ... Read More »

Leicesterទិញបានខ្សែបម្រើ James Maddisonពីក្រុម Norwich ក្នុងតម្លៃ២៤លានផោន

ក្លិបបាល់ Leicesterបានទិញយកខ្សែបម្រើ James Maddison ក្នុងតម្លៃ២៤លានផោន ពីក្រុម Norwichនៅក្នុងក្របខ័ណ្ឌអង់គ្លេសPremier Leagueដូចគ្នា។ កីឡាករវ័យ២១ឆ្នាំJames Maddison បានចុះកិច្ចសន្យាលេងឲ្យក្រុម ចចកLeicesterរយះពេល៥ឆ្នាំ។ គាត់បាននិយាយប្រាប់គេហទំព័រផ្លូវការរបស់ក្លិបនេះថា “ខ្ញុំពិតជាសប្បាយចិត្តពេលបានមកកាន់ក្លិបLeicester។ ខ្ញុំមកកាន់ទីនេះដោយសារតែខ្ញុំ ... Read More »

មិត្តស្រីរបស់ Cristiano Ronaldo ធ្វើរឿងភ្ញាក់ផ្អើលមួយពេលព័រទុយហ្គាល់យកឈ្នះម៉ារ៉ុក

នាងGeorgina Rodriguez ដែលជាមិត្តស្រីរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo បាន ធ្វើអ្នកគាំទ្របាល់ទាត់ភ្ញាក់ផ្អើលចំពោះរឿងមួយនៅពេលនាងទៅទស្សនាបាល់ទាត់រវាងក្រុមជម្រើសជាតិព័រទុយហ្គាល់នឹងម៉ារ៉ុក ។ កាលពីប្រកួតនៅក្នុងពូលB នោះ ក្រុមជម្រើសជាតិព័រទុយហ្គាល់បានយកឈ្នះលើ ក្រុមជម្រើសជាតិម៉ារ៉ុកដោយការតែតបាល់បញ្ចូលយ៉ាងល្អរបស់ខ្សែប្រយុទ្ធCristiano Ronaldo នៅនាទីទី៤ទទួលបាន៣ពិន្ទុយ៉ាងសំខាន់។ ១គ្រាប់របស់ ... Read More »

Real Madrid ទិញបានអ្នកចាំទី Andriy Lunin ពីក្រុម Zorya Luhansk

ក្រុមស្តេចស Real Madrid របស់អេស្ប៉ាញបានឈានដល់កិច្ចព្រមព្រៀង ចុះហត្ថលេខានាំយកអ្នកចាំទីអន្តរជាតិអ៊ុយក្រែន Andriy Lunin នៅរដូវក្តៅនេះពីក្រុម Zorya Luhansk ។ អ្នកចាំទីវ័យក្មេងរូបនេះបានបង្ហាញសមត្ថភាពមិនឲ្យមានការស៊ុតបញ្ចូលទី (ធ្វើបាន Cleansheet) ចំនួនសរុប២០ដងក្នុង ... Read More »

អ៊ុយរ៉ាហ្គាយដឹកដៃម្ចាស់ផ្ទះរុស្សុីទៅវគ្គ១៦ក្រុម

ការ​ប្រកួត​ World Cup បាន​លេង​ចប់​ប្រកួត​ទី​ពីរ​នៅ​ពូល​មួយ​ចំនួន​ ខណៈ​ក្រុម​ដែល​កក់​កៅអី​វគ្គ​បន្ត​ និង​ក្រុម​ធ្លាក់​ចេញ​ពី​កម្មវិធី​ក៏​បាន​រក​ឃើញ​បណ្ដើរៗ​ដែរ។ នៅ​ពូល​ A ម្ចាស់​ផ្ទះ​ រុស្ស៊ី​ និង​អ៊ុយរ៉ាហ្គាយ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ជា​ស្ថាពរ​ បើ​ទោះ​ជា​សល់​១​ប្រកួត​ទៀត​ទើប​ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ក៏​ដោយ។​ ២​ក្រុម​ដែល​ហាល​អាវ​គឺក្រុមជម្រើសជាតិអេហ្ស៊ីប​ និងក្រុមជម្រើសជាតិ​អារ៉ាប៊ីសាអូឌីត​ដែលស្ថិតនៅក្នុងពូល A។ ... Read More »

ក្រុមជម្រើសជាតិដែលស៊ុតចូលច្រើនជាងគេក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក

ការប្រកួតបាល់ទាត់ពិភពលោក (World Cup) ជាព្រឹត្តិការណ៍ដ៏ធំមួយដែលមានប្រជាប្រិយ ភាពខ្លាំងជាងគេក្នុងចំណោមព្រឹត្តិការណ៍បាល់ទាត់ផ្សេងៗ។ ចាប់តាំងពីបង្កើតព្រឹត្តិការណ៍ នេះមកក្រុមជម្រើសជាតិជាច្រើនបានចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ដ៏ធំមួយនេះ ក្នុង នោះមានតែក្រុមជម្រើសជាតិប្រេស៊ីលមួយគត់ដែលឈ្នះពានរង្វាន់មួយនេះច្រើនជាងគេ។ ចំណែកចំនួនគ្រាប់បាល់ដែលកីឡាករក្រុមជម្រើសជាតិមួយនេះរកបានក៏ច្រើនជាងគេដែរ។ ខាងក្រោមនេះគឺជាក្រុមជម្រើសជាតិទាំង៨ដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិ សាស្ត្របាល់ទាត់ពិភពលោក៖ ១-ក្រុមជម្រើសជាតិប្រេស៊ីល ចូលរួមបាន ២០លើក ... Read More »

អ្នកគាំទ្រគិតថាប្រេស៊ីលឈ្នះដោយស្រួលតែកីឡាករថាគ្រប់ការប្រកួតស៊ុទ្ធតែពិបាក

កីឡាករ Philippe Coutinho ខ្សែបម្រើរបស់ក្រុមជម្រើសជាតិប្រេស៊ីល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មានអ្នកគាំទ្រជាច្រើនគិតថាប្រេស៊ីលអាចយកឈ្នះ លើគូប្រកួតរបស់ខ្លួនដោយងាយស្រួល ប៉ុន្តែគ្រាប់ការប្រកួតនៅWorld Cupស៊ុទ្ធតែ ពិបាកទាំអស់។ ខ្សែបម្រើរបស់ក្លិបBarcelonaនេះបានបញ្ជាក់ថា ការប្រកួតនីមួយៗចាត់ទុកដូចជាការ ប្រកួតនៅវគ្គផ្តាច់ព្រ័ត្រអ៊ីចឹងហើយក្រោយការប្រកួតនោះកីឡាករទាំងអស់ត្រូវមានទំនួលខុសត្រូវនិងធ្វើឲ្យប្រសើឡើងសម្រាប់ការប្រកួតបន្ទាប់ទៀត។ ក្រុមជម្រើសជាតិប្រេស៊ីលទទួលបានតែមួយពិន្ទុប៉ុណ្ណោះក្នុងប្រកួតដំបូងរបស់ខ្លួន ដោយស្មើនឹងក្រុមជម្រើសជាតិស្វុីស ... Read More »

កាំភ្លើងធំទិញបានអ្នកចាំទីអាល្លឺម៉ង់ម្នាក់ ខណៈខ្សែបម្រើ Jack Wilshere ប្រកាសដើរចេញ

ក្រុមកាំភ្លើងធំArsenalបានទទួលជោគជ័យក្នុងការទិញអ្នកចាំទីអន្តរជាតិអាល្លឺម៉ង់ Bernd Leno ក្នុងតម្លៃខ្លួន២០លានផោនពីក្រុម Bayer Leverkusen។ អ្នកចាំទីវ័យ២៦ឆ្នាំរូបនេះបានចុះកិច្ចសន្យាលេងឲ្យក្រុមកាំភ្លើងធំ៥ឆ្នាំ។ លោក Unai Emery អ្នកចាត់ការទូរទៅថ្មីរបស់ក្រុមArsenalបាននិយាយថា “Bernd គឺជាអ្នកចាំទីដែល មានបទពិសោធន៍និងគុណភាពខ្ពស់។ គាត់ជាប់ជម្រើសដំបូងនៅក្នុងក្រុម ... Read More »

កីឡាករទាំង១៣នាក់ដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ World Cup

ចាប់តាំងពីព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup ត្រូវបង្កើតឡើងមក កីឡាករជាង១.២០០នាក់ធ្លាប់រកគ្រាប់បាល់សម្រាប់ក្រុមជម្រើសជាតិរបស់ពួកគេក្នុងព្រឹត្តិការណ៍នេះ។ ក្នុងចំណោមកីឡាករជាច្រើននោះមានតែកីឡាករ១៣នាក់ប៉ុណ្ណោះ ដែលធ្លាប់រកគ្រាប់បាល់បានចាប់ពី១០គ្រាប់ឡើងទៅ។ កីឡាករទាំង១៣នាក់នោះភាគច្រើនគឺជា កីឡាករក្នុងក្រុមជម្រើសជាតិឥន្ទ្រីដែកអាល្លឺម៉ង់ ហើយមិនទាន់មានកីឡាករណាបំបែក កំណត់ត្រានេះនៅឡើយទេ ដោយគ្រាប់បាល់ច្រើនជាងគេគឺ១៦គ្រាប់។ ខាងក្រោមនេះគឺជាឈ្មោះកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេទាំង១៣រូបនៅក្នុង ក្រុមជម្រើសជាតិរបស់ខ្លួន៖ ... Read More »

Cristiano Ronaldoចង់រកគ្រាប់បាល់ឲ្យបានច្រើនទៀតពេលប៉ះម៉ារ៉ុក

ខ្សែប្រយុទ្ធCristiano Ronaldo បានថ្លែងថាគាត់ចង់រកគ្រាប់បាល់ឲ្យបានច្រើនទៀតពេលប៉ះក្រុមជម្រើសជាតិម៉ារ៉ុក ដូចពេលដែលគាត់រកបាន៣គ្រាប់ពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញអ៊ីចឹង។ ក្នុងពេលក្រុមជម្រើសជាតិព័រទុយហ្គាល់ប្រកួតស្មើនឹងក្រុមជម្រើសជាតិអេស្ប៉ាញ3-3 កីឡាករCristiano Ronaldoរកបាន៣គ្រាប់តែម្នាក់ឯង ឬហៅថា “hat-trick”។ នោះគឺជាការស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងមួយប្រកួតលើកទី៥១នៅក្នុអាជីពរបស់ខ្សែប្រយុទ្ធរបស់ក្លិបReal Madrid ហើយវាក៏ជាលើកទី៥១នៅក្នុងកម្មវិធីWorld Cupផងដែរ។ Cristiano Ronaldoបាននិយាយថា ... Read More »

Steven Gerrardនាំកូនក្រុមរបស់ខ្លួនមកហ្វឹកហាត់យ៉ាងសកម្មនៅក្នុងប្រទេសអេស្ប៉ាញ

អ្នកចាត់ការទូទៅថ្មីរបស់ក្រុមស្កុតឡេនRangers លោកSteven Gerrardបានដឹកនាំកូនក្រុមរបស់គាត់មកហ្វឹកហាត់យ៉ាងសកម្មនៅក្នុងទីក្រុងMalagaប្រទេសអេស្ប៉ាញដើម្បីត្រៀមប្រកួតដណ្តើមជើងឯកនៅក្នុងរដូវកាលក្រោយ។ អតីតខ្សែបម្រើរបស់ហង្សក្រហមLiverpoolវ័យ៣៧ឆ្នាំនេះត្រូវបានក្លិបRangers តែងតាំងជាអ្នកចាត់ការទូទៅថ្មីកាលពីដើមខែនេះដោយចុះកិច្ចសន្យារយៈពេល៤ឆ្នាំ។ ក្លិបRangersដែលធ្លាប់តែល្បីល្បាញនៅក្នុងប្រទេសស្កុតឡេនបានឈរលេខរៀងទី៣កាលពីរដូវកាលមុនក្នុងក្របខ័ណ្ឌស្កុតឡេនPremiership។ ពួកគេនឹងស្នាក់នៅក្នុងប្រទេសអេស្ប៉ាញរយៈពេល១០ថ្ងៃដើម្បីហ្វឹកហាត់៕ ដេវីត Read More »

ខ្សែប្រយុទ្ធNikola Kalinicរបស់ក្រូអាតត្រូវបានបណ្តេញមកផ្ទះវិញ

ខ្សែប្រយុទ្ធNikola Kalinicរបស់ក្រុមជម្រើសជាតិក្រូអាតត្រូវបានបណ្តេញឲ្យមកផ្ទះវិញក្រោយពេលដែលគាត់បដិសេធលេងបាល់ជាកីឡាករបម្រុងពេលក្រូអាតយកឈ្នះលើនីហ្សេរីយ៉ា2-0។ ក្រោយបញ្ចូលកីឡាករវ័យ៣០ឆ្នាំនេះទៅស្រុកកំណើតវិញ ក្រុមជម្រើសជាតិក្រូអាតមិនអាចជំនួសកីឡាករថ្មីឡើយ មានន័យថាពួកគេត្រូវលេងគ្នាតែ២២នាក់រហូតដល់ចប់កម្មវិធីប្រកួតWorld Cupនៅក្នុងប្រទេសរុស្ស៊ី។ ខ្សែប្រយុទ្ធKalinicរបស់ក្លិបAC Milanនេះបានប្រាប់ថាគាត់មិនអាចលេងបានដោយសារតែឈឺខ្នង ហើយគាត់ក៏ធ្លាប់ប្រាប់បែបនេះដែរពេលក្រុមក្រូអាតប្រកួតចាញ់ប្រេស៊ីល2-0ក្នុងជំនួបមិត្តភាព។ ចំណែកលោកZlatko Dalicគ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាតបានថ្លែងថា “ខ្ញុំត្រូវការកីឡាករទាំងអស់មានសុខភាពល្អនិងអាចលេងបាន។ ពេលប្រកួតជាមួយនឹងនីហ្សេរីយ៉ា Nikola Kalinic ... Read More »

Son Heung-minខកចិត្តនឹងទម្រង់លេងអន់របស់ខ្លួនក្រោយចាញ់ស៊ុយអែត

កីឡាករSon Heung-minខ្សែប្រយុទ្ធរបស់ក្លិបមាន់ខ្នាយមាសTottenhamបានសម្តែងការខកចិត្តយ៉ាងខ្លាំងនិងបន្ទោសខ្លួនឯងថាលេងអន់ពេលកូរ៉េខាងត្បូងចាញ់ក្រុមជម្រើសជាតិស៊ុយអែតក្នុងប្រកួតដំបូងរបស់ខ្លួននៅWorld Cup។ ក្រុមជម្រើសជាតិស៊ុយអែតយកឈ្នះកូរ៉េខាងត្បូងដោយលទ្ធផល ១-០ ហើយទទួលបាន៣ពិន្ទុនៅពូល F។ការប្រកួតនៅវគ្គទី១ ស៊ុយអែតបានព្យាយាមវាយសម្រុកយ៉ាងខ្លាំងនិងមានឱកាសបញ្ជូនបាល់ចូលតំបន់គ្រោះថ្នាក់ព្រមទាំងស៊ុតជាច្រើនលើកប៉ុន្តែត្រូវបានអ្នកចាំទីរបស់កូរ៉េខាងត្បូងជួយសង្គ្រោះបាន។ចំណែកកូរ៉េខាងត្បូងវិញ ក្រៅពីប្រើប្រព័ន្ធការពារខ្លាំងក៏បានព្យាយាមវាយបកម្តងម្កាលដែរ។ យ៉ាងណាការវាយបកនេះត្រូវបានខ្សែការពារស៊ុយអែតរារាំងបានយ៉ាងល្អ។ ៤៥នាទីវគ្គទី២បានចាប់ផ្តើមឡើងដោយក្រុមកូរ៉េខាងត្បូងបានបង្កើនការគ្រប់គ្រងបាល់និងព្យាយាមសម្រុកវិញម្តង ប៉ុន្តែគ្មានប្រសិទ្ធភាព។ផ្ទុយទៅវិញការសម្រុករបស់ស៊ុយអែតនៅតំបន់គ្រោះថ្នាក់បណ្តាលឲ្យខ្សែការពារកូរ៉េខាងត្បូងបង្កកំហុសហើយអាជ្ញាកណ្តាលបានផ្តល់ពិន័យ១១ម៉ែត្របន្ទាប់ពីពិនិត្យមើលវីដេអូជំនួយអាជ្ញាកណ្តាលរួច។បាល់ប៉េណាល់ទីដោយ Andreas Granqvistនៅនាទី៦៥ សមល្មមនឹងផ្ដល់៣ពិន្ទុដល់ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត។ ... Read More »

តម្លៃពានរង្វាន់ពិភពលោក FIFA World Cup ២០១៨

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ត្រូវបានប្រារព្ធធ្វើឡើងរាល់៤ឆ្នាំម្តង ដែលមានប្រទេសចំនួន៣២ចូលរួមដណ្តើមពានរង្វាន់មួយនេះ។ ពានបាល់ទាត់ពិភពលោកមួយនេះ ត្រូវបានបង្កើតឡើង ដោយលោក Silvio Gazzaniga ជាសិល្បករជនជាតិអ៊ីតាលី ។ ពាននេះមានតម្លៃប្រមាណ ២០ ... Read More »