ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបរិច្ចាគប្រាក់បៀវត្សចំនួន៦ខែជូន គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ-១៩​ (COVID-19)

ភ្នំពេញ៖ លោកភួង សុភីមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានចូលរួមផ្តល់ប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន៦ខែជូនគណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ-១៩​ (COVID-19) ដេីម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងកូវីដ១៩​ (COVID-19)៕ ធឿន ព្រែកជ័យ   Read More »

ដំណឹងដ៏ល្អនៅកម្ពុជា មានករណីព្យាបាលជាសះស្បើយនៅថ្ងៃនេះ ៣នាក់ តែមិនមានអ្នកឆ្លងកូវីដ១៩ឡើយ ៣ថ្ងៃជាប់ៗគ្នា

ភ្នំពេញ៖ សូមត្រេកអរ រីករាយបំផុត ខណៈដំណឹងដ៏ល្អនៅកម្ពុជា មានករណីព្យាបាលជាសៈស្បើយនៅថ្ងៃនេះ ៣នាក់ តែមិនមានអ្នកឆ្លងកូវីដ១៩ឡើយ ៣ថ្ងៃជាប់ៗគ្នា ។ នេះជាទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី៦ខែមេសាឆ្នាំ២០២០ នេះ -អ្នកជាសះស្បើយថ្មីចំនួន ៣នាក់ -សរុបអ្នកជាសះស្បើយមានចំនួន ... Read More »

ក្មេងស្ទាវ២ក្រុមវាយតប់គ្នាក្នុងហាងស៊ីផឹកត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនបាន៨នាក់

កណ្ដាល៖ ក្រុមក្មេងស្ទាវ២ក្រុមមានគ្នា៨នាក់ ត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងធ្វើការឃាត់ខ្លួន បន្ទាប់ពីផឹកក្នុងហាងមួយកន្លែងទាស់ពាក្យសម្ដីឌឺដងគ្នា បង្កជម្លោះវាយតប់គ្នាយ៉ាងអណាធិបតេយ្យ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២០និង៤០នាទី ត្រង់ចំណុចក្នុងហាងផឹកស៊ីមួយកន្លែងយីហោ ជូន សម្ភស្ស ដាមី ស្ថិតក្នុងភូមិជើងព្រៃទី៣ ឃុំ ... Read More »

កម្លាំងកងរាជអាវុធហត្ថនិងនគរបាលយករថយន្តរអគ្គីភ័យជាច្រើនគ្រឿងអន្តរាគមន៏បាញ់ពន្លត់ភ្លើងឆេះចំការប្រេងខ្យល់របស់ប្រជាពលរដ្ឋជាច្រើនហិចតាដោយមិនដឹងមូលហេតុ

ខេត្តស្វាយរៀង​៖​ រថយន្តពន្លត់អគ្គីភ័យចំនួន​៥គ្រឿងរបស់អាវុធហត្ថនិងនគរបាលបានមកអន្តរាគមន៏ជួយបាញ់ខណះដែលមានអគ្គីភ័យឆាបឆេះរាលដាលនៅចំការប្រេងខ្យល់របស់ប្រជាពលរដ្ឋប្រមាណជិត៩ហិចតាដោយមិនទាន់ដឹងមូលហេតុ។ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង១និង៤៥នាទីរសៀល​ ថ្ងៃទី០៥​ ខែមេសា​ ឆ្នាំ២០២០​ នៅចំណុចភូមិជ្រៃធំ​ សង្កាត់ព្រៃអង្គុញ​ ក្រុងបាវិត​ ខេត្តស្វាយរៀង​ ។ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតបានអោយដឹងថា ក្រោយពីទទួលបានដំណឹងភ្លាម​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត​ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តនិងកំលាំងស្រុកទាំង៣ទៀតព្រមកម្លាំងនគរបាល  បានយករថយន្តពន្លត់អគ្គីភ័យចំនួន​ ... Read More »

នាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ចំពោះអធិការនគរបាលស្រុកតាវែង ដែលបាញ់ គម្រាម ប្រមាថកូនចៅដូចសត្វធាតុ

ខេត្តរតនគិរី៖ ទីបំផុត អធិការនគរបាលស្រុកតាវែង ខេត្តរតនគិរី លោក សម្បត្តិ កុសល ដែលបានបាញ់គម្រាម សំឡុតជាច្រើនគ្រាប់ ជេរ ប្រមាថ កូនចៅដូចសត្វធាតុ ត្រូវបាន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ... Read More »

រដ្ឋាភិបាលម៉ារ៉ុកដោះលែងអ្នកទោសជិត៦ពាន់នាក់​បង្កឆ្លងកូវីដ-១៩

កន្លងមកមានប្រទេសជាច្រើន បានសម្រេច ដោះលែងអ្នកទោស ដើម្បីបង្កើតបរិយាកាស់នៅក្នុងពន្ធនាគារ ល្អប្រសើរ មិនចង្អៀត ងាយស្រួលក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩។ ពេលថ្មីៗនេះ មានប្រទេសអ៊ីរ៉ង់ អ៊ីរតាលី អង់គ្លេស… ហើយពេលនេះប្រទេសម៉ារ៉ុកក៏បានអនុវត្ត វិធីសាស្ត្រ ការពារឆ្លងកូវីដ-១៩ដលអ្នកទោសផងដែរ។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ... Read More »

ប្រទេសតំបន់អាស៊ាន មានករណីឆ្លងកូវីដ-១៩ លើកលែងវៀតណាម និងកម្ពុជា មិនមានករណីឆ្លងថ្មីឡើយ

ចំនួនអ្នកឆ្លងកូវីដ-១៩ នៅលើពិភពលោក ក្នុងមួយថ្ងៃ មានអ្នកឆ្លងលើសពី​១សែននាក់។ ចំណែកប្រទេសនៅក្នុងតំបន់អាស៊ានវិញ​ក៏មានប្រទេស មួយចំនួនដូចជា ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងថៃ មានករណីឆ្លង មិនតិចជាង​១០០នាក់ឡើយក្នុងមួយថ្ងៃ។ ជាក់ស្តែង ម៉ាឡេស៊ីរកឃើញឆ្លងកូវីដថ្មី១៧៩, ហ្វីលីពីន ... Read More »

លោក Flick ​ត្រូវបានក្លិប Bayern Munich ​ ​បន្ត​កុងត្រាដល់​ឆ្នាំ​២០២៣​

អាល្លឺម៉ង់៖ ក្លិប Bayern Munich ​បាន​បន្ដ​កុងត្រា​ឱ្យ​អ្នក​ចាត់ការលោក Flick ​រហូត​ដល់ឆ្នាំ​២០២៣ ក្រោយ​ពី​លោក​ដឹក​នាំ​ក្រុម​បាន​យ៉ាង​ល្អ​កន្លង​មក។ បុរស​សញ្ជាតិ​អាល្លឺម៉ង់ ​វ័យ​៥៥​ឆ្នាំ​ខាង​លើ​នេះ ​ជា​អតីត​កីឡាករ​របស់​ក្រុមBayern Munich ​ផ្ទាល់តែ​ម្ដង។ ​ អំឡុង​ពេល​នៅ​ជា​កីឡាករ ​លោក​ក៏​បាន​ជួយ​ក្រុម Bayern ... Read More »

នាយករដ្ឋមន្ត្រីនៃកម្ពុជា៖ ទោះបីប្រទេសយើងមិនទំនើបដូចគេ តែយើងមានវិធានការច្បាស់លាស់ ជូនពលរដ្ឋមិនឲ្យធ្លាក់ក្នុងការភ័យខ្លាចបាត់បង់អស់ក្តីសង្ឃឹមក្នុងជីវិតឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា «ទោះបីយើងមិនទំនើបដូចប្រទេសគេ តែយើងមានវិធានការជាក់ស្តែងច្បាស់លាស់ ក្នុងការចាត់ចែងដោះស្រាយបញ្ហា គឺយើងអាចស្រោចស្រង់ដោះស្រាយ ជូនប្រជាពលរដ្ឋយើងបាន មិនឲ្យធ្លាក់ទៅក្នុងការភ័យខ្លាច បាត់បង់អស់ក្តីសង្ឃឹមក្នុងជីវិតឡើយ»។ នេះបើយោងតាមរយៈ Facebook ... Read More »

សម្តេចតេជោ ហ៊ុន សែន​ ដាក់ផែនការឱ្យក្រសួងសុខាភិបាលត្រៀមរៀបចំកន្លែងពិនិត្យសុខភាព និងត្រៀមបម្រុងសម្ភារៈគ្រប់គ្រាន់ជូនពលករមកពីប្រទេសថៃដែលត្រូវដាក់អោយនៅដាច់ដោយឡែក១៤ថ្ងៃ

ភ្នំពេញ​ ៖​ នៅថ្ងៃទី ៤ មេសា ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបញ្ជាណែនាំបន្ថែមក្នុងការដោះស្រាយជូនបងប្អូនកូនក្មួយពលករដែលបានវិលត្រឡប់មកពីប្រទេសថៃកន្លងមកចំនួនប្រមាណ ៥ម៉ឺននាក់ ហើយដែលចំនួននេះនឹងមានមកជាបន្តបន្ទាប់ទៀត ដែលអាចនឹងកើនទៅដល់៦ម៉ឺននាក់។ ក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ ... Read More »

ក្របខ័ណ្ឌ Premier League ជំរុញកីឡាករឲ្យកាត់បន្ថយប្រាក់ឈ្នួល៣០ភាគរយ

អង់គ្លេស៖ ក្របខណ្ឌ Premier League បានប្រកាសថា ក្លិបរបស់ខ្លួននឹងពិគ្រោះយោបល់ ជាមួយកីឡាកររបស់ពួកគេ លើការស្នើសុំកាត់បន្ថយប្រាក់ឈ្នួល៣០ភាគរយ ហើយរដូវកាលដែលផ្អាកនេះនឹងចាប់ផ្តើមឡើងវិញ នៅពេលដែលវាមានសុវត្ថិភាព និងសមរម្យយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ទោះយ៉ាងណារាល់ការវិលត្រឡប់ទៅលេងវិញ គឺមានតែការគាំទ្រពីរដ្ឋាភិបាល ហើយនៅពេលដែលការណែនាំ វេជ្ជសាស្រ្តអនុញ្ញាត។ ... Read More »

នាយករដ្ឋមន្ត្រី​វៀតណាម ឲ្យមន្ត្រី​យកចិត្តទុកដាក់​ចំពោះ​ប្រជាជន​ក្រីក្រ លើ​រឿង​អាហារ ទឹក និងភ្លើង​ ដំណាក់កាល​នៃ​ការរីក​រាល​ជំងឺ​ផ្លូវដង្ហើម Covid-19

ភ្នំពេញ៖ ​ដើម្បី​ប្តូរ​យកមក​វិញ​នូវ​សុខមាលភាព​សង្គម​រប​ស់​ប្រជាជន ក្នុងដំណាក់កាល​នៃ​ការរីក​រាល​ជំងឺ​ផ្លូវដង្ហើម Covid-19 នាយករដ្ឋមន្ត្រី​វៀតណាម បាន​ក្រើនរម្លឹក​ដល់​ឲ្យ​មន្ត្រី​តាម​តំបន់ ឲ្យយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជន​ងាយ​រងគ្រោះ និង​ប្រជាជន​ក្រីក្រ ​និងបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​លះបង់​កំណើនសេដ្ឋកិច្ច​ក្នុង​រយៈពេល​ខ្លី​​ ។ ​តាមរយៈ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្ងៃ​៣ មេសា លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan ... Read More »

ម្នាក់ទៀតហើយសមតែគុក បុរសម្នាក់ជាម្ចាស់ផេកឈ្មោះ VH Online shop ផុសលក់វែនតាការពារជំងឺកូវីដ១៩

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៣:៣០នាទី ដោយមានការសហការរបស់នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា ការរិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា និងកម្លាំងប៉ុស្តិ៍បឹងព្រលិតនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការនាំខ្លួនឈ្មោះ សេង ឌី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ផេកឈ្មោះ “អូខេ ... Read More »

ទើបតែបើកលេងជល់មានមិនទាន់បានមួយថ្ងៃផងត្រូវសមត្ថកិច្ចចម្រុះបង្ក្រាប

(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីលោក សម ឬទ្ធីវាសនា ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានបញ្ជាដោយផ្ទាល់ពីសំណាក់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ លោករស់ ... Read More »

សម្តេចតេជោ ហ៊ុន សែន បានត្រៀមបម្រុងសម្ភារៈនិងបរិក្ខារពេទ្យក្នុងស្តុករួចស្រេចហើយក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩ (Covid-19)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានត្រៀមបម្រុងសម្ភារៈនិងបរិក្ខារពេទ្យក្នុងស្តុករួចស្រេចហើយក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩ (Covid-19)។ កាលពីម្សិលមិញថ្ងៃទី ៤ ខែ មេសា ២០២០ សម្តេចតេជោ ហ៊ុន សែន ... Read More »

ក្រសួងសុខាភិបាលចេញសេចក្តីណែនាំស្តីពីវិធានការការពារការចម្លងវីរុសកូវីដ-១៩ ចពោះម្ចាស់រថយន្ត និងអ្នកដំណើរដោយមធ្យោបាយ ឬដឹកជញ្ជូនរួម ដែលផ្ទុកអ្នកដំណើរច្រើនលើសពី១០នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលចេញសេចក្តីណែនាំស្តីពីវិធានការការពារការចម្លងវីរុសកូវីដ-១៩ ចពោះម្ចាស់រថយន្ត និងអ្នកដំណើរដោយមធ្យោបាយ ឬដឹកជញ្ជូនរួម ដែលផ្ទុកអ្នកដំណើរច្រើនលើសពី១០នាក់។ សូមអាននូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាលទាំងស្រុង ៖ Read More »

អង់គ្លេសដោះលែងអ្នកទោស៤ពាន់នាក់ទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩

អង់គ្លេស៖ ចំនួនអ្នកឆ្លង និងស្លាប់ដោយកូវីដ-១៩ បានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ បង្ខំឲ្យ រដ្ឋាភិបាលទីក្រុងឡុងដុងសម្រេចដោះលែងអ្នកទោស៤ពាន់នាក់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ ក្នុងរយៈពេល២៤ម៉ោង ក្នុងថ្ងៃទី៤ខែមេសា អង់គ្លេស មានអ្នកស្លាប់ ដោយកូវីដ-១៩ កើនឡើងដល់ទៅ ៧០៨នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់ក្នុងប្រទេសនេះកើនឡើងដល់ទៅជាង៤៣០០នាក់ ... Read More »

ពលរដ្ឋជាង៥សែននាក់ ចុះហត្ថលេខា ស្នើប្រធានអង្គការសុខភាពពិភពលោកលាលែងពីតំណែង

លិខិតអនឡាញមួយច្បាប់ស្នើប្រធានអង្គការសុខភាពពិភពលោកWHO លោក Tedros Adhanom Ghebreyesus លាលែងចេញពីតំណែង ដោយសារតែ លោកមិនអាចដោះស្រាយវិបត្តិពាក់ព័ន្ធការឆ្លងរាលកូវីដ-១៩ ដល់២២១ប្រទេសនិងដែនដីនៅលើពិភពលោក ។ លិខិតខាងលើទទួលបាន ការគាំទ្រចុះហត្ថលេខា ពីពលរដ្ឋជិត៦សែននាក់ហើយ។ សំណើខាងលើ បានបង្ហោះនៅលើ ... Read More »

ចូលរួមជួយគ្នា ក្នុងគ្រាលំបាក ដើម្បីជួយទប់ស្កាត់ បង្ការ ការរីករាលដាលនៃជំងឺកូវី១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ខែមេសាឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ អុឹង ចាន់តារ៉ា និង លោក ឧត្តមសេនីយ៍ទោ សុត រតនះនិងភរិយា រួមនិងលោក វរសេនីយ៍ទោ ឈិន ជីវន្ត ... Read More »

ថៅកែអាហារដ្ឋាននួនប្រុស 3 ព្រួតគ្នាវ៉ៃភ្ញៀវស្រីរបួសគ្រាន់តែរឿងបែកកែវមួយ

ភ្នំពេញ៖ នារីម្នាក់ឈ្មោះ ចន្ទ វណ្ណាអាយុ៣២ឆ្នាំ ដែលជាបុគ្គលិកណាហ្គាវើលបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារទារសំណង២ពាន់ដុល្លារសហរដ្ឋអាមេរិកពីថៅកែហាងនួនប្រុស៣ និងបក្ខពួកដែលបានព្រួតគ្នាប្រើអំពើហិង្សាដោយវិធីចាប់ក្រៀកវាយទាត់ធាក់ និងទះកំភ្លៀងមកលើរូបនាងដែលជាភ្ញៀវចូលហូបក្នុងហាងនេះរងរបួសធ្ងន់។ នារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ ត្រូវបានមិត្តភក្កិហៅទៅញ៉ាំអាហារនៅហាងនួនប្រុស ៣ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ ocicក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញកាលពីយប់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២០ វេលាម៉ោង៩ យប់។ពេលដែលនាងកំពុងហូបអាហារជាមួយនឹងមិត្តភក្កិ៦ទៅ៧នាក់ ... Read More »

មន្រ្តីយោធាម្ចាស់ក្លឹបស្នូកឃ័រ បង្កប់ល្បែងស៊ីសងបាញ់ប្អូនថ្លៃ ដូចបាញ់ចាប ដល់បាក់ជើង តែសមត្ថកិច្ចខេត្តបាត់ដំបង នៅមិនទាន់ចាប់ខ្លួន

ខេត្តបាត់ដំបង៖ អំពើដ៏ឃោឃៅ យង់ឃ្នងបង្កឡើងដោយមន្ត្រីយោធា បានបាញ់មនុស្ស ដូចបាញ់ចាប សំណាងល្អជនរងគ្រោះ មិនគ្រោះថ្នាក់ដល់ជីវិត ត្រឹមបណ្តាលអោយបាក់ជើងរបួសធ្ងន់ ។ ជនដៃដល់មានអត្តសញ្ញណច្បាស់លាស់ ជាយោធា ជាម្ចាស់ហាងស្នូកឃ័រ  និងបើកល្បែងស៊ីសងក្នុងក្រុងបាត់ដំបង ល្បីឈ្មោះ ហើយបាញ់ប្អូនថ្លៃខ្លួនឯងថែមទៀត តែទីបំផុតជនបង្ក ... Read More »

បន្ទាប់ពីសម្តេចតេជោ ណែនាំមក ក្រសួងសុខាភិបាលដាក់វិធានការការពារការចម្លងវីរុសកូវីដ១៩ នៅតាមកន្លែងកាត់សក់ និងថែរក្សាសម្ផស្ស និងសេវាពាក់ព័ន្ធ

ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិចារណាដាក់ការណែនាំកន្លែងកាត់សក់ ធ្វើសក់ និង ម៉ាស្សា ជាពិសេសកន្លែងកាត់សក់តែម្តង ការពារកូវីដ១៩ នៅព្រឹកថ្ងៃទី៥ មេសានេះ គឺនៅរសៀលថ្ងៃខែដដែល ក្រសួងសុខាភិបាល ... Read More »

នៅអាមេរិក ករណីនៃវ៉ីរុសCOVID-១៩បានកើនដល់ ៣០០,០០០ករណី និងមានអ្នកស្លាប់ ៨.១៦២ នាក់

អាមេរិក៖ បើយោងតាមប្រភពនៃការផ្សព្វផ្សាយ Xinhua News បានបង្ហាញពីតួលេខ នៅអាមេរិក ករណីនៃវ៉ីរុសCOVID-១៩បានកើនដល់ ៣០០,០០០ករណី និងមានអ្នកស្លាប់ ៨.១៦២ នាក់។ ក្នុងបញ្ជាក់ថា៖ ករណីនៃវ៉ីរុសCOVID-១៩បានកើនដល់ ៣០០,០០០ករណី គិតត្រឹមម៉ោង ៣:៤០ នាទីថ្ងៃសៅរ៍ ម៉ោងក្នុងតំបន់ នេះបើយោងតាមមជ្ឈមណ្ឌល ប្រព័ន្ធវិទ្យាសាស្ត្រនិងវិស្វកម្ម (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins ។ តួលេខថ្មីបានឈានដល់ ៣០០.៩១៥ នាក់ដែលមានអ្នកស្លាប់៨.១៦២ នាក់៕ដោយ៖ សុខ ខេមរា Read More »

សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិចារណាដាក់ការណែនាំកន្លែងកាត់សក់ ធ្វើសក់ និង ម៉ាស្សា ជាពិសេសកន្លែងកាត់សក់តែម្តង ការពារកូវីដ១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិចារណាដាក់ការណែនាំកន្លែងកាត់សក់ ធ្វើសក់ និង ម៉ាស្សា ជាពិសេសកន្លែងកាត់សក់តែម្តង ដោយត្រូវពិភាក្សាខាងបច្ចេកទេសដើម្បីកាត់បន្ថយការឆ្លងវីរុសកូវីដ-១៩ ... Read More »

ប្រជាពលរដ្ឋអេស្ប៉ាញស្លាប់ដោយសារករណីឆ្លងវីរុសCOVID-១៩ ចំនួនសរុបកើនដល់ ១១.៧៤៤ នាក់

ប្រទេសអេស្ប៉ាញ៖ តាមប្រភពពី NHK World បានបញ្ជាក់អោយដឹងថា៖ នៅអេស្ប៉ាញមានករណីឆ្លងវីរុសCOVID-១៩ ច្រើនជាងគេលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក និងលើសប្រទេសអ៊ីតាលី។ រដ្ឋាភិបាលអេស្ប៉ាញបានប្រកាស កាលពីម្សិលមិញនេះថា៖ តួលេខអ្នកឆ្លងវ៉ីរុសបានកើនឡើងដល់ ៧.០២៦ គិតចាប់ពីថ្ងៃសុក្រដែលបាននាំមកនូវចំនួនសរុប ... Read More »

ស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ នៅ២២១ប្រទេស និងដែនដី នាថ្ងៃទី​៥ ខែមេសា

គិតមកដល់ព្រឹកថ្ងៃទី​៥ ខែមេសាឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដ-១៩នៅលើពិភពលោកបាន ​សរុប 1,197,405នាក់ ក្នុងនោះ ស្លាប់ 64,606 នាក់ និង 246,152នាក់ បានជាសះស្បើយ​ បើទោះបី​ថ្នាំព្យាបាលជាក់លាក់ ឬវាក់សាំង​បង្ការ​នោះ មិនទាន់ត្រូវបានរកឃើញ​ក៏ដោយ ... Read More »

ប៉ូលិសហ្វីលីពីនបាញ់សម្លាប់ បុរសម្នាក់ ក្រោយបំពានលើ «វិធានការរឹតត្បិត» ប្រឆាំង COVID-19

ម៉ានីល៖ តាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន DW នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០នេះថា មានករណីបុរសវ័យ៦៣ឆ្នាំម្នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់នៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីគាត់បដិសេធពាក់ម៉ាស និងប្រើហិង្សាលើអាជ្ញាធរ ។ ហើយនេះគឺជាករណីជនស៊ីវិលដំបូងគេបំផុតដែលត្រូវបានបាញ់សម្លាប់ ដោយសារតែបំពានលើវិធានការរឹតត្បិតប្រយុទ្ធប្រឆាំងនឹង COVID-19 ... Read More »

លោក ឌី រ័ត្នខេមរុណ ៖ រដ្ឋាភិបាលកម្ពុជា បានបង្ហាញអោយពិភពលោក ដឹងកាន់តែច្បាស់ ពីក្រុមគ្រូពេទ្យជំនាញកម្ពុជាដែរមានសមត្ថភាពខ្ពស់ ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឲ្យរួចផុតពីជំងឺ កូវីដ១៩

ភ្នំពេញ៖ នៅរសៀល សៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២០ លោក ឌី រ័ត្នខេមរុណអភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនប្រជាពលរដ្ឋ  កម្មករ–កម្មការនី ដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ចំនួន ២០ គ្រួសារ មកពី៨ភូមិ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នៅក្នុងឱកាសនោះដែរ  លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែល សម្ដេច តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានបន្ថែមទៀតថា សូមបងប្អូនមេត្តាប្រកាន់ខ្ជាប់នូវសារគន្លឹះសុខភាព ហូបស្អាត អនាម័យស្អាត និងរស់នៅស្អាត ដើម្បីបង្ការជំងឺឆ្លងនានា ជាពិសេស វីរុសថ្មី កូវីដ–១៩ ដែលរាជរដ្ឋាភិបាល និងពិភពលោកកំពុងតែមានការព្រួយបារម្ភជាខ្លាំងលើបញ្ហានេះ ថែមទាំងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋជា កម្មករ–កម្មការនី ទាំងអស់មេត្តាទៅពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញ ឬមណ្ឌលសុខភាពដែលនៅជិតលោកអ្នក ។យ៉ាងណាមិញ សូមបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ កុំឱ្យជួបជុំហូបចុកគ្រឿងស្រវឹងក្នុងពិធីផ្សេងៗ បើនៅក្នុងមន្ទិលសង្ស័យបងប្អូនអាចទំនាក់ទំនងទៅលេខ ១១៥ ដោយឥតគិតថ្លៃ  និង ត្រូវអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19)  កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង។ លោក អភិបាលរងខណ្ឌ បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា កម្ពុជាសព្វថ្ងៃ កំពង់បង្ហាញសញ្ញាវិជ្ជមាន តាមរយះសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ពីការជាសះស្បើយរហូតដល់១៥នាក់ថ្មីទៀត ដែរធ្វើអោយអ្នកជាសះស្បើយសរុបកើនឡើងដល់ ៤៩នាក់ នៃអ្នកឆ្លងសរុប ១១៤នាក់ ហើយជាពិសេសថ្ងៃនេះ គ្មានអ្នកឆ្លងថ្មីទេ បើគិតត្រឹមថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២០ នេះដែរជាការប្រកាសរបស់ក្រសួងសុខាភិបាល ។ ជាចុងបញ្ចប់  លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា ក៏សូមអំពាវនាវដល់បងប្អូន  ប្រជាពលរដ្ឋ កម្មករ–កម្មការនី   ទាំងអស់  សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)  ដូចខាងក្រោម៖ ១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត  ឬទឹកអាល់កុលលាងដៃ  ឬអាល់កុល ជែល ២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ  ឬក្រដាសអនាម័យ  រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសសាយ ៤.  ជៀសវាងប៉ះពាល់ភ្នែក  ច្រមុះ  ឬមាត់ ៥.  បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ៦. ស្វាគមន៍ដោយសំពះ  ជំនួសការចាប់ដៃ អំណោយដែលទទួលបានពីអនុសាខាខណ្ឌមានជ័យ ក្នុងមួយគ្រួសារៗ រួមមាន ៖ អង្ករ ១បាវ ៣០គីឡូ, មី  ១កេស, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ១យួរ, ទឹកសុទ្ធ ១កេស, ស្ករស ១គីឡូក្រាម , ម៉ាស់ , ក្រម៉ា , សាប៊ូ   រួមទាំងថវិកាចំនួន​ ២០,០០០ រៀល ក្នុងមួយគ្រួសារ ផងដែរ៕ដោយ៖ស តារា Read More »

រថយន្តកុងតឺន័របុកគៀបម៉ូតូជាប់ក្រោមរថយន្តបណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើកបរម៉ូតូស្លាប់បាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ

ខេត្តព្រះសីហនុ៖  មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺនរ័មួយគ្រឿងបុកប៉ះនិងម៉ូតូ បណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ។ ហេតុការនេះកើតឡើងនៅវេលាម៉ោង០៩ យប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ លើផ្លូវជាតិលេខ០៤ ម្តុំចំណោតអូរត្រាវ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ យោងតាមប្រភពព័ត៌មានបានអោយដឹងថា ... Read More »

ដំណឹងល្អថ្ងៃនេះ ៖ ក្រសួងសុខាភិបាលប្រកាសថា គ្មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ ពិសេសបំផុតនោះអ្នកជម្ងឺ ម្នាក់ទៀតបានជាសះស្បើយ សរុបអ្នកជាសះស្បើយកើនដល់៥០នាក់

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះថា គ្មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ ពិសេសបំផុតនោះ គឺមានអ្នកជំងឺ ម្នាក់ទៀតបានជាសះស្បើយ សរុបកើនដល់៥០នាក់ហើយ ។ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៦៤នាក់ នៃអ្នកឆ្លងសរុប១១៤នាក់។ គួរបញ្ជាក់ថា អ្នកឆ្លងទាំង១១៤ករណីនោះមាន៖ ទី១៖ ... Read More »