ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

លោក ហ៊ុន ម៉ានី បានអនុញ្ញាតឱ្យលោកស្រី ទេវ្យានី ខូប្រាកាដេ (H.E. Dr. Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ជួបសំណេះសំណាលនិងសម្តែងការគួរសម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានអនុញ្ញាតឱ្យលោកស្រី ... Read More »

មន្ត្រីជាន់ខ្ពស់​ចិន​ បញ្ជាក់ថា​៖​ មានតែ​អ្នកស្នេហាជាតិ​ប៉ុណ្ណោះ អាច​ដឹកនាំ​​ហុងកុង​បាន

អន្តរជាតិ​៖​ លោក Xia Baolong ប្រធានការិយាល័យ​កិច្ចការ​ហុងកុង និង​ម៉ា​កាវ​ នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​ បានដាក់​ចេញ​ផែនការ​ដើម្បី​ធានាថា មានតែ​អ្នកស្នេហាជាតិ​ប៉ុណ្ណោះ អាច​បម្រើ​ការងារ​នៅ​ហុងកុង​បាន​។ ការដាក់​ផែនការ​នេះ ត្រូវ​មើលឃើញថា ជា​វិធីសាស្ត្រ​របស់​ប៉េកាំង​ក្នុងការ​បំបាត់​សំឡេង​ប្រឆាំង ... Read More »

ឃាត់ខ្លួនអ្នកនិយមលេងល្បែងស៊ីសង”ខ្លាឃ្លោក”៥នាក់ យកទៅអប់រំ

ខេត្តបាត់ដំបង ៖ កម្លាំងផ្នែកជំនាញ ព្រហ្មទណ្ឌ និងក្រុមអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ខ្លាឃ្លោក) ១លើក ដោយឃាត់ខ្លនមនុស្សចំនួន០៥នាក់ ។ ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់នេះប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៤ ... Read More »

ក្រសួងទេសចរណ៍ចេញសេចក្តីណែនាំស្តីពីការអនុវត្តវិធានសុវត្ថិភាពសម្រាប់មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិ នៅបរិវេណទីស្តីការក្រសួងទេសចរណ៍ និងក្នុងការិយាល័យធ្វើការ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ បានចេញសេចក្តីណែនាំស្តីពី ការអនុវត្តវិធានសុវត្ថិភាពសម្រាប់មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិ នៅបរិវេណទីស្តីការក្រសួងទេសចរណ៍ និងក្នុងការិយាល័យធ្វើការ យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

អាមេរិក ដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំរបបយោធាមីយ៉ាន់ម៉ា​ ពីររូបបន្ថែមទៀត ទាក់ទិននឹងរដ្ឋប្រហារ

អន្តរជាតិ​៖​ មេទ័ព​យោធាមីយ៉ាន់ម៉ា​ ចំនួនពីររូបទៀតហេីយ ដែល​ជាប់​ទាក់ទិននឹងរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈកន្លងទៅ​ ត្រូវ​បានសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើ​ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២១​ ស្របពេលសហភាពអឺរ៉ុប ក៏បានត្រៀមរួចរាល់ក្នុងការដាក់ចេញវិធានការរឹតត្បិតលើរបបសឹក។ ដោយឡែក​ចក្រភព​អង់គ្លេស និងអង្គការសហប្រជាជាតិ បានអំពាវនាវជាថ្មី ... Read More »

កិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីប្រចាំសប្ដាហ៍ដែលគ្រោងប្រជុំ នាថ្ងៃសុក្រ ទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១នោះ ត្រូវបានសូមលើកពេលក្រោយវិញ

.    ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា, ករណីលើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ... Read More »

លោកស្រី ឱ វណ្ណឌីន “ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅពេលនេះ មានការពិបាកជាងព្រឹត្តិការណ៍ សហគមន៍ លើកមុនៗទៀត ពីព្រោះថាមានការពិបាកស្មុគស្មាញ ហើយមានការឆ្លងលឿនជាង មុនទៀត”

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសុខាភិបាលយ៉ាងដូច្នេះថា ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅពេលនេះ មានការពិបាកជាងព្រឹត្តិការណ៍ សហគមន៍ លើកមុនៗទៀត ពីព្រោះថាមានការពិបាកស្មុគស្មាញ ... Read More »

កម្លាំងរបស់បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅកងពលតូចលេខ៧០

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ គឺជាថ្ងៃទីពីរហើយដែល បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានបញ្ជូនកម្លាំងកងទ័ពទៅចាក់វ៉ាក់សាំងនៅកងពលតូចលេខ៧០។ លោកឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការដ្ឋានការពារអាកាស មានប្រសាសន៍ផ្ដាំផ្ញើដល់យោធិនទាំងអស់ដែលត្រូវចាក់វ៉ាក់សាំង សូមឲ្យមានទំនុកចិត្តខ្ពស់ទៅលើរាជរដ្ឋាភិបាល ... Read More »

លោក ម៉ែន វិបុល ប្រាប់អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តរួមសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះល្បាត និងពង្រឹងការត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនខណ:អ្នកលួចឆ្លងដែនចូល ត្រូវនាំខ្លួនធ្វើចត្តាឡីស័ក និងយកសំណាកទៅវិភាគ

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តនិងជាប្រធានគណបញ្ជាការឯកភាពខេត្តស្វាយរៀងបានថ្លែងប្រាប់អាជ្ញាធរក្រុង ស្រុក ត្រូវបន្តរួមសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះល្បាត និងពង្រឹងការត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម កុំឲ្យមានមនុស្សឆ្លងចេញចូល ក្នុងនោះចំពោះអ្នកលួចឆ្លងដែនចូលក្នុងប្រទេស ត្រូវនាំខ្លួនធ្វើចត្តាឡីស័ក និងយកសំណាកទៅវិភាគ។ ការថ្លែងបែបនេះបានធ្វើឡើងនៅ ... Read More »

គ្រោះទឹកជំនន់នៅឥណ្ឌូនេស៊ី​ អាចនឹងវាយប្រហាររដ្ឋធានីហ្សាការតាម្តងទៀត នៅប៉ុន្មានថ្ងៃខាងមុខនេះ​

អន្តរជាតិ​៖ បើយោងតាមទីភ្នាក់ងារឧតុនិយមបានព្យាករណ៍ថា​ នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យម ទៅខ្លាំង នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ​ ហេីយ​រដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី អាចនឹងត្រូវប្រឈមមុខនឹងគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីបន្ថែមទៀត។ ទីភ្នាក់ងារឧតុនិយមឥណ្ឌូនេស៉ី បាន​ព្យាករណ៍ថា​ ភ្លៀងធ្លាក់ខ្លាំងអាចនឹងវាយប្រហាររដ្ឋធានីហ្សាការតា នៅល្ងាចថ្ងៃចន្ទទី២២​ កុម្ភៈ​ ហើយនឹងបន្តរហូតដល់ពេលព្រឹក ... Read More »

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ផ្អាកសន្និសីទសារព័ត៌មាន សម្រាប់ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកសន្និសីទសារព័ត៌មាន សម្រាប់ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ យោងតាមបទបញ្ជា និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ... Read More »

ការទទួលពាក្យស្នើសុំអាហារូបករណ៍ “កម្មវិធីនិស្សិតឆ្នើម” នឹងត្រូវបញ្ចប់ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពី អាហារូបករណ៍ជាសាច់ប្រាក់ នៃ ADF ក្នុង “កម្មវិធីនិស្សិតឆ្នើម” ផ្តល់ជូននិស្សិតកម្ពុជាចំនួន៣០រូប ដែលទើបទទួលបានការចូលរៀននៅឆ្នាំទី១ កម្មវិធីបរិញ្ញាបត្រ ... Read More »

មន្ទីរពេទ្យចំនួន៦កន្លែង ចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីសុខាភិបាល និងកងកម្លាំងសមត្ថកិច្ចដំណាក់កាលដំបូងនៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោកបណ្ឌិត កែរ រដ្ឋា បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះថា វ៉ាក់សាំងកូវីដ-១៩ ចំនួន៣០០០ដូស ត្រូវបានក្រសួងសុខាភិបាលបញ្ជូនមកកាន់ខេត្តស្វាយរៀង ដោយអនុញ្ញាតឲ្យចាក់ទៅលើមន្ត្រីសុខាភិបាល និងកងកម្លាំងក្នុងខេត្តដែលមានមន្ទីរពេទ្យចំនួន៦ សម្រាប់ពិគ្រោះ និងចាក់វ៉ាក់សាំងនេះ។ ... Read More »

ឯកអគ្គរដ្ឋទូតអ៊ីតាលី ប្រចាំប្រទេសកុងហ្គោ ត្រូវខ្មាន់កាំភ្លេីងបាញ់ប្រហារទៅលើក្បួនរថយន្ត បណ្ដាលឲ្យស្លាប់​

អន្តរជាតិ​៖ បេីយោង​តាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអ៊ីតាលី​ បាននិយាយថា ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំសាធារណរដ្ឋកុងហ្គោ និងប៉ូលីសយោធាម្នាក់ដែលធ្វើដំណើរជាមួយគ្នា ត្រូវបានគេលួចបាញ់វាយប្រហារទៅលើក្បួនរថយន្ត នៃអង្គការសហប្រជាជាតិនៅភាគខាងកើតប្រទេស​ បណ្ដាលឲ្យស្លាប់​ទាំង​២នាក់។ ជាក់ស្ដែង​ទីភ្នាក់ងារ​សារព័ត៌មាន Arab News នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញចាប់ដំណើរការ ប្រើប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covidនៅតាមច្រកចេញចូលសាលារាជធានីភ្នំពេញហើយព្រឹកនេះ

ភ្នំពេញ៖ នៅតាមច្រកចេញចូលសាលារាជធានីភ្នំពេញបានបំពាក់ប្រព័ន្ធ QR Code ដើម្បីទប់ស្កាត់កូវីដ Stop Covidហើយ ដោយចាប់ដំណើរការ តាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈជំងឺនេះបាននិងកំពុងរីករាលដាលដល់សហគមន៍ជាថ្មីម្ដងទៀតនោះ។ ការបំពាក់នូវបច្ចេកវិទ្យាថ្មីនេះ ... Read More »

ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១

ភ្នំពេញ, ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជន ដូចខាងក្រោមនេះ៖ Ministry of Health (MoH) would like to inform the public as ... Read More »

Update ៖ សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខនៅតាមព្រំដែន

ភ្នំពេញ៖ បើយោងតាមអង្គភាព នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា, នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខនៅតាមព្រំដែន ... Read More »

Update៖ រហូតដល់ម៉ោង​ ១០:៣០​ ព្រឹក​ ថ្ងៃទី ២៣ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​២៥នាក់​ (នាំចូលថ្មី​​២នាក់​ និងឆ្លងក្នុងសហគមន៍​ ២៣នាក់​ និងមិន​មានជាសះស្បេីយ​)

ភ្នំពេញ៖ រហូតដល់ម៉ោង​ ១០:៣០នាទី​ ព្រឹក​ ថ្ងៃទី ២៣ ខែកុម្ភ:​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​២៥នាក់​ (នាំចូលថ្មី​​ ២នាក់​ និងឆ្លងក្នុងសហគមន៌៍ ២៣នាក់​ និងមិន​មានជាសះស្បេីយ​) ... Read More »

បុរសម្នាក់ជិះម៉ូតូលឿនពេកដល់ផ្លូវកោងមិនប្រយ័ត្នដួលរងរបួសបាក់ភ្លៅនៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់បាក់ភ្លៅខាងស្តាំដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូលឿនដល់ផ្លូវកោងមិនប្រយត្ន័ក្រឡាច់ចង្កូតដួលបោកនិឹងថ្នល់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់នៅលើផ្លូវជាតិលេខ៣១៧ស្ថិតក្នុងភូមិគ្រញូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះញឹក សុីធន់ អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ(តំបន់សេដ្ឋកិច្ចពិសេសឈីលូ) រស់នៅភូមិបាតថង់ ឃុំគគីរសោម សុ្រកស្វាយទាប ខេត្តស្វាយរៀង។ ប្រភពបន្តថា ... Read More »

យន្តហោះ Boeing មួយគ្រឿងទៀតហើយឆេះម៉ាស៊ីនពេលហោះហើរ

ក្រុមហ៊ុនអាកាសចរណ៍ Delta បានប្រកាសថា ជើងហោះហើរ DL2123 ប្រភេទ Boeing 757-200 ហោះហើរចេញពីទីក្រុង Atlanta ទៅកាន់ Seattle ត្រូវបង្ខំចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Salt Lake ... Read More »

អ្នកបើកត្រាក់ទ័រសណ្ដោងរ៉ឺម៉កបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទៅបុកជាមួយម៉ូតូរបួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយអ្នកបើកត្រាក់ទ័រសណ្ដោងរ៉ឺម៉កបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទៅបុកជាមួយម៉ូតូដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹងធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិចក ឃុំកំពង់ចក ស្រុករំដួល។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលរងរបួសធ្ងន់មានឈ្មោះរឹម សាវ៉ន អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃំុអង្គប្រស្រែ ស្រុករមាសហែក ... Read More »

ប្រធានាធិបតីចូលរួមគោរពវិញ្ញាណក្ខន្ធពលរដ្ឋអាមេរិកកន្លះលាននាក់ដែលស្លាប់ដោយកូវីដ-១៩

អាមេរិក ៖ នៅល្ងាចថ្ងៃទី២២ខែកុម្ភៈ(ពេលវេលាអាមេរិក)ប្រធានាធិបតីអាមេរិកចូ បៃឌិន និង អនុប្រធានាធិបតី លោកស្រី Kamala Harris បានចូលរួមគោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះស្លាប់ដោយកូវីដ-១៩ ជាងកន្លះលាននាក់ ។ នៅទីតាំងនានាទូទាំងប្រទេសអាមេរិក បានបង្ហូតទង់ជាតិពាក់កណ្តាលដើម្បីកាន់ទុក្ខដល់ជនរងគ្រោះ។ ... Read More »

អំណោយរបស់ លោក ហ៊ុន ម៉ាណែត មានគ្រឿងឧបភោគបរិភោគ និងថវិកា ផ្តល់ជូនអតីតយុទ្ធជនជួបការលំបាក

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ និងក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយរបស់ លោក ឧត្តមសេនីយ៍ឯក ... Read More »

សេចក្តីជូនដំណឹង ស្តីពីការបិទដំណើរការជាបណ្តោះអាសន្នរយ:ពេល ០២សប្ដាហ៍ រោងភាពយន្ត រោងសម្តែងសិល្ប: និងសារមន្ទីរ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញសេចក្តីជូនដំណឹង ស្តីពី ការបិទដំណើរការ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដំណឹងចំពោះលោក លោកស្រី ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមបណ្ដោយព្រំដែនឆ្នាំ២០២០ និងទិសដៅការងារបន្តឆ្នាំ២០២១

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

ក្រុមហ៊ុន Google កំពុងតែសាកល្បងដាក់ឱ្យប្រើប្រាស់មុខងារដែលអាចចាក់សោ Incognito Tab ជាមួយនឹងទិន្នន័យជីវមាត្រ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, សម្រាប់អ្នកប្រើប្រាស់ដែលមិនចង់ឱ្យទិន្នន័យរបស់វេបសាយត្រូវបានរក្សាទុកនៅក្នុងកុំព្យូទ័រ ឬទូរសព្ទនោះ ពួកគេតែងតែប្រើ Incognito Tab ឬ Private Tab ជាពិសេសនៅពេលដែលពួកគេប្រើកុំព្យូទ័រសាធារណៈ ឬទូរសព្ទរបស់អ្នកដទៃនោះ។ វិធីនេះគឺដើម្បីចៀសវាងកុំឱ្យអ្នកដទៃ ... Read More »

ករណីមានបុរសម្នាក់ឈ្មោះ ថុង គឹមហួន បានយកឈ្មោះលោក ស ថេត ស្នងការគម្រាម អ្នកដទៃ, ខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការបដិសេធ

ភ្នំពេញ ៖ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះគណនីហ្វេសបុកមួយឈ្មោះថា “ ពិភពឡេ “ ដែលបាននិយាថា មានបុរសម្នាក់ឈ្មោះ ថុង គឹមហួន បានយកឈ្មោះលោក ស ... Read More »

ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ : “ដំណឹងស្វែងរកមនុស្សបាត់ខ្លួន”

សាធារណរដ្ឋកូរ៉េ: នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានទទួលព័ត៌មានពីអាជ្ញាធរប៉ូលីសទីក្រុងសេអ៊ូលអំពីករណីបាត់ខ្លួនរបស់ស្ត្រីខ្មែរមួយរូបឈ្មោះ ឌុច រតនា (DUCH RATANA) អាយុ២១ឆ្នាំ មានទីលំនៅទីក្រុងសេអ៊ូល បានបាត់ខ្លួនកាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ សូមបញ្ជាក់ថាស្ត្រីខាងលើកាន់វីសារF6 ហើយទើបមកដល់ប្រទេសកូរ៉េបានប្រហែល២ខែប៉ុណ្ណោះ។ ... Read More »

ក្រសួងសុខាភិបាលប្រកាសថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២៥នាក់​ និងមិនមានអ្នកជាសះស្បេីយ​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២៥នាក់​ និងមិនមានអ្នកជាសះស្បេីយ​ នៅថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២១។ សូមកត់សម្គាល់ថា៖ ក្រសួងសូមធ្វើការកែតម្រូវមានដូចខាងក្រោម៖ -មានអ្នកជំងឺជាស្ត្រីចំនួន ០១នាក់ បានប្តូរពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង ... Read More »

ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១)

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងស្ថិតក្នុងស្ថានភាពកម្រិតសម្ពាធទាបខ្សោយ ជាមួយនឹងការបម្រែបម្រួលនៃទិសខ្យល់ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C – ... Read More »