ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

សាកសពបុរសម្នាក់ត្រូវជនមិនស្គាល់មុខចងស្លាបសេកនឹងខ្សែនីឡុងទម្លាក់ទឹកត្រូវបានប្រជាពលរដ្ឋប្រទះឃើញ

ខេត្តកណ្ដាលៈ ឃាតកម្មដ៏សាហាវមួយទៅលើបុរសម្នាក់ ត្រូវឃាតកសម្លាប់ដោយចងស្លាបសេកខ្សែនីឡុងផ្អឹបជាមួយដុំថ្ម រួចទម្លាក់ចូលទៅក្នុងទឹក បណ្ដាលឲ្យសាកសពអណ្ដែតត្រូវប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង២១និង២១នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងទឹកបឹងទួលតាមុិច ខាងលិចភូមិព្រែកលោក ចំងាយ៥០០០ម៉ែត្រ ជាប់ព្រុំប្រទល់ដី ខេត្តតាកែវ ស្ថិតនៅក្នុងភូមិ ... Read More »

បុរសចំណាស់២នាក់បងប្អូនបង្កើតកាប់ចាក់គ្នាដោយសាររឿងជំពាក់លុយយូរពេក

ខេត្តកំពង់ធំ៖ បុរសវ័យចំណាស់២នាក់បងប្អូនបង្កើត បានកាប់ចាក់គ្នាដោយសាររឿងខ្ចីលុយយូរពេក មិនព្រមសង ក៏កើតរឿងក្ដៅក្រហាយ រហូតក្លាយជាអំពើហិង្សា បងចាក់ប្អូន ឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង៥០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិសូជ័យ ឃុំកំពង់ស្វាយ ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តបុកខឿនរង្វង់មូលព្រហ្មមុខបួនដាច់ក្រឡេកង់ទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿង យ៉ាងលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុកខឿនរង្វង់មូលព្រហ្មមុខបួនដាច់ក្រឡេកង់ទៅមុខឡែងរួច ។ ហេតុការណ៍នេះ បានកើតឡើងការពីម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចរង្វង់មូលព្រហ្មមុខបួន សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតា កាមរីហាយប្រីត ... Read More »

យុវជនម្នាក់បណ្ដើរម៉ូតូចេញពីកន្លែងជួសជុល ត្រូវរថយន្ដបុកពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ យុវជនម្នាក់ត្រូវរថយន្ដមិនស្គាល់ម៉ាកបើកបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះស្លាប់ និងកន្លែងភ្លាមៗយ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ ដោយបង្កឲ្យមានការភ្ញាក់ផ្អើមដល់ប្រជាពលរដ្ឋកាលពេលវេលាម៉ោង១០ និង ២០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៨ ដែលស្ថិតនៅបណ្ដោយផ្លូវដួងងៀប នៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »

ភ្ជាប់ពាក្យជាមួយអាណិកជនភ្លាម ស៊ូ ដាណេបើកហាងថ្មីភ្លែត

ភ្នំពេញ៖ នាថការីរបាំ និងជាតារាចម្រៀងមនោសញ្ចេតនាកញ្ញាស៊ូ ដាណេបានភ្ជាប់ពាក្យស្ងាត់ៗកាលពីសប្តាហ៍មុនជាមួយបុរសអាណិកជនខ្មែរអាមេរិកកាំងម្នាក់ ។ ភ្ជាប់ពាក្យមិនបានប៉ុន្មានថ្ងៃផងស្រាប់តែតារាស្រីពហុជំនាញរូបនេះប្រកាសបើកដំណើរការហាងកាហ្វេ និងផឹកស៊ីមួយកន្លែងភ្លាមៗផងដែរ ។ ការប្រកាសបើកហាងយីហោធម្មជាតិកាហ្វេជាផ្លូវការរបស់នាងធ្វើឡើងកាលពីរាត្រីថ្ងៃទី៥ ខែកញ្ញា នេះនៅទីតាំងមួយកន្លែងដែលហាងតាមបណ្តោយផ្លូវត្រសក់ផ្អែមជិតកន្លែងលក់ដូង ។ តារាស្រីរូបនេះបញ្ជាក់ថា តាមពិតហាងនាងបើកដំណើរកាលកាលពីចុងខែសីហាកន្លងទៅមកម្ល៉េះទើបតែថ្ងៃនេះមានឱកាសបើកសម្ពោធជាផ្លូវការដោយមានវត្តមានមានសិល្បករជិតដិតមួយចំនួនប៉ុណ្ណោះចូលរួម ។ ... Read More »

អេសស៊ីជី សម្ពោធ សេវាកម្មប្រឹក្សា និងដំណោះស្រាយផ្នែកដំបូលសម្រាប់ម្ចាស់លំនៅឋាន

ភ្នំពេញ៖ ក្រុមហ៊ុន អេសស៊ីជី (SCG) ជាពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន បានសហការជាមួយនឹងភ្នាក់ងារចែកចាយរបស់ខ្លួនក្នុងការបើកដំណើរការ SCG Roofing Solution Center នៅរាជធានីភ្នំពេញ ដែលផ្ដល់សេវាកម្មគ្រប់ជ្រុងជ្រោយសម្រាប់ម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងអភិវឌ្ឍ ដែលមានបំណងស្វែងរកម៉ូដដំបូល និងសេវាកម្មប្រឹក្សា ... Read More »

សមាសភាពប្រធានរដ្ឋសភា, អនុប្រធានទាំង២ និងប្រធានគណៈកម្មការទាំង១០ នៃរដ្ឋសភានិងរាជរដ្ឋាភិបាល 

ភ្នំពេញ៖ បន្ទាប់ពីក្បាលម៉ាស៊ីនដឹកនាំ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល ត្រូវបានអនុម័តទាំងស្រុងនោះហើយ រដ្ឋសភាក៏បានប្រកាសបោះឆ្នោតជ្រើសតាំង អនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មការទាំង១០ផងដែរ។ រដ្ឋសភា បានបោះឆ្នោតគាំទ្រ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា, លោក ងួន ... Read More »

អគ្គិភ័យបំផ្លាញតូបលក់ដូរផ្សារព្រៃល្វា ក្នុងស្រុកព្រៃកប្បាសខេត្តតាកែវជាង១០០តូបគិតជាលុយប្រមាណ២៩ម៉ឺនដុល្លារ

ខេត្តតាកែវ ៖ អគ្គិភ័យមួយបានបំផ្លាញតូបលក់ដូររបស់អាជីវករផ្សារព្រៃល្វា ស្ថិត ក្នុងភូមិព្រៃល្វាខាងកើត ឃុំព្រៃល្វា ស្រុក ព្រៃកប្បាស ខេត្តតាកែវអស់ជាង១០០ តូបកាលពីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ... Read More »

លក់ដីរួមចែកលុយគ្នាមិនស្មើ បែរជាជះកំហឹងទាំងទទឹងទិសជាមួយអ្នកព័ត៌មាន

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុង ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បានមូលមតិគ្នាផ្ដិតមេដាយ លក់ដី រួម មួយកន្លែងនៅក្នុងភូមិឲ្យទៅក្រុមហ៊ុនមួយ ដោយ សន្យាថានឹងចែកលុយស្មើៗគ្នា លុះដល់ពេលមេក្រុមចែកលុយមានអ្នកខ្លះបានហើយ អ្នកខ្លះទៀតមិនបាន ធ្វើឲ្យអ្នកដែល មិនបានទទួលលុយនោះ ... Read More »

លោក ឃួង ស្រេង៖ ជំរុញឲ្យអាជ្ញាធរខណ្ឌ និងមន្ទីរពាក់ព័ន្ធផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានលឿន និងទាន់ពេលវេលានៅក្នុងអាណត្តិទី៦ របស់រដ្ឋាភិបាលថ្មី

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌនិងមន្ទីរជំនាញពាក់ព័ន្ធ ទាំងអស់ត្រូវ ផ្តល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ ឲ្យបានលឿននិងទាន់ពេលវេលា សម្រាប់អាណត្តិទី៦ របស់រដ្ឋាភិបាលថ្មី នេះ ដោយសារតែប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រ រាជរដ្ឋាភិ ... Read More »

ទូតប្រចាំប្រទេសកម្ពុជាចំនួន២២គាំទ្រការបើកសម័យប្រជុំដំបូងរបស់រដ្ឋសភា

ភ្នំពេញ ៖ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងទូតប្រចាំប្រទេសកម្ពុជាចំនួន ២២បានចូលរួមអបអរសាទរនិងសម្តែងការគាំទ្រចំពោះដំណើរការបើកសម័យប្រជុំដំបូងរបស់រដ្ឋសភានីតិកាលទី៦នេះ បើទោះបីជាក្រុមតំណាងប្រទេសមួយចំនួនមិនបានបង្ហាញវត្តមាននៅថ្ងៃបើកសម័យប្រជុំដំបូងរបស់រដ្ឋសភានេះក្ដី ។ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យអគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងថា បណ្តាអង្គទូតដែលបានចូលរួមបើកសម័យប្រជុំលើកដំបូងនីតិកាលទី៦របស់រដ្ឋសភាកាលពីព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ... Read More »

រដ្ឋសភាប្រកាសអំពីសុពលភាពអ្នកតំណាងរាស្រ្តថ្មីទាំង១២៥រូបនីតិកាលទី៦

ភ្នំពេញ ៖ បន្ទាប់ពីបើកកិច្ចប្រជុំលើក ដំបូងរបស់រដ្ឋសភាអាណត្តិថ្មីកាលពីព្រឹក ថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមព្រះរាជាធិបតីរបស់ព្រះករុណាព្រះបាទ ... Read More »

ចិនទៀតហើយ បើករថយន្តបុកម៉ូតូបញ្ច្រាសគ្នា របួសធ្ងន់២នាក់ ក្បែរស្ពានហាយវ៉េ ទន្លេវៃគោ

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ បែកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹងនឹងកន្លែង ខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូមួយគ្រឿង បុកជាមួយរថយន្តដែលបើកបញ្ច្រាសគ្នាយ៉ាងពេញទំហឹង លាន់សូរដូចរន្ទះបាញ់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកលក់ដូរ និងអ្នកធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ... Read More »

អភិបាលរងខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី តែមិនឲ្យអ្នកព័ត៌មានថតផ្សាយ

ភ្នំពេញ៖​ លោក ឃឹម​ ស៊ុនសូដា​ អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹងនាំកម្លាំងចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ខណៈអ្នកសារព័ត៌មានចុះថតផ្សាយ បែរជាលោកមិនអនុញ្ញាតឲ្យថតនោះឡើយ ។ ​ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ... Read More »

កម្មករសំណង់ ឈ្លោះគ្នាក្នុងវង់ផឹកសុី ទាញពូថៅកាប់របួសធ្ងន់ម្នាក់

ខេត្តកំពង់ស្ពឺ៖ កម្មករសំណង់១ក្រុម ក្រោយពីសម្រាកពីការងារ ក៏បបួលគ្នាព័ទ្ធវង់ផឹកសុីតាំងពីក្បាលព្រលប់រហូតយប់ជ្រៅ ស្រវឹងធ្លាក់ភ្នែក បានបង្កជម្លោះពាក្យសម្តីរហូតក្លាយជាអំពើហិង្សា បណ្តាលឲ្យយុវជនម្នាក់អត់ធ្មត់លែងបាន ក៏ស្ទុះទាញពូថៅ កាប់យុវជនម្នាក់ទៀតឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍ផ្ទុះហិង្សាក្នុងវង់ផឹកនេះ បានកើតឡើងកាលពីម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ... Read More »

រថយន្តរ៉េងរ៉ូវើលពាក់ស្លាកលេខភ្នំពេញ 2Y-5161 ឆ្លងប្រព័ន្ធភ្លើងឆាបឆេះផ្អើលកណ្ដាលអធ្រាត្រ

ភ្នំពេញ៖ រថយន្តសេរីទំនើបមួយគ្រឿងម៉ាករ៉េងរ៉ូវើល កំពុងតែបើកសុខៗ ក៏ឆ្លងប្រព័ន្ធភ្លើងឆាបឆេះផ្អើល ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវនាំគ្នាចោមរោមមើល និងអ្នកខ្លះនាំគ្នាជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ ។ ហេតុការណ៏ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ១០រោច ខែស្រាពណ៍ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ... Read More »

បុរស៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីផឹកស៊ីជាមួយគ្នាហើយបង្កហិង្សា

ភ្នំពេញ៖ បុរស៣នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីផឹកស៊ីជាមួយគ្នាហើយ ក៏បង្កជាហិង្សារងរបួសស្នាម ព្រោះតែរឿងប្រពន្ធមកហៅទៅផ្ទះ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចតូបប៉ះកង់ និងលក់ភេសជ្ជ:មួយកន្លែង នៅខាងមុខផ្សារទំនើបAEON តាមបណ្តោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »

អាជ្ញាធរខណ្ឌសែនសុខ ចូលរួមពិនិត្យវាស់វែងដីទំនាស់តាមសំណូមពររបស់អធិការកិច្ចក្រសួង និងមន្ទីរសូរិយោដីរាជធានី

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ អាជ្ញាធរខណ្ឌសែនសុខ បានចូលរួមចុះពិនិត្យការវាស់វែងដីទំនាស់របស់ប្រជាពលរដ្ឋ២គ្រួសារ ស្ថិតនៅក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ... Read More »

ខំប្រឹងកាច់កម៉ូតូបានសម្រេចតាំងពីស្រុកបាទី ជិះមកដល់ខណ្ឌដង្កោជាប់ខ្នោះល្មម

ភ្នំពេញ ៖ ​ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកបាទី បានឃាត់ខ្លួនសង្ស័យពីរនាក់ ដែលធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ​បានសម្រេច​ កាលពីវេលាម៉ោង​ ១១និង៣០នាទី​ព្រឹក ថ្ងៃពុធ ១០រោជ ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ... Read More »

បុរសម្នាក់សង្ស័យស្រវឹងស្រា ជិះម៉ូតូបុករបាំងថ្មពុះចែកទ្រូងផ្លូវរបួសធ្ងន់

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូលឿនសង្ស័យស្រវឹងជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ​ កាលពីវេលាម៉ោង១រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងលិច​ តាមបណ្តោយផ្លូវមុនីរ៉េត​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ​។ ​ ... Read More »

ស្ទើរនឹកស្មានពុំដល់! កំពូលចោរហារយឡើងកាត់សោទ្វារលួចសម្ភារជលសាស្រ្តរួចគេចខ្លួនបាត់

ខេត្តពោធិ៍សាត់៖ ពិតជាកំពូលចោរមែន ស្ទើរតែនឹកស្មានពុំដល់ គ្រាន់តែអាគុយចំនួន ២ និងផ្ទាំងសូឡា ២សន្លឹករបស់ជលសាស្រ្ត ផ្សងសំណាងឡើងកាត់សោលួចយកទៅបាត់ រួចគេចខ្លួនបាត់ស្រមោល អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានត្រឹមស្រាវជ្រាវ ។ ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើង នៅព្រឹកថ្ងៃអង្គារ ៩រោច ... Read More »

ដាល់ប្រពន្ធមួយដៃដាច់ផ្ងារសន្លប់ស្ដូក ផ្អើលអ្នកជិតខាងជួយឃាត់មិនឈ្នះ ត្រូវបុរសជាប្ដីទាញ​កាំបិត​ប៉័ងតោ កាប់ឲ្យរបួសធ្ងន់២នាក់

ភ្នំពេញ៖ ស្រ្តីម្នាក់ បានសន្លប់ស្តូកស្តឹងនិងបុរស២នាក់ទៀតរបួសធ្ងន់ ខណៈដែលបុរសម្នាក់ផឹកស្រាស្រវឹង​ រករឿង​ឈ្លោះទាស់សម្ដីគ្នាជាមួយប្រពន្ធ រួចដាល់នាងមួយដៃដាច់ផ្ងារ ភ្លាមនោះបង្កការភ្ញាក់ផ្អើលអ្នកជិតខាងចូលជួយអន្តរាគមន៍ ក៏ត្រូវបុរសជាប្ដីទាញ​កាំបិត​ប៉័ងតោ មកកាប់បណ្ដាលឲ្យរងរបួសធ្ងន់២នាក់ ទើបសមត្ថកិច្ចចាប់វាយខ្នោះយកមកសាកសួរនៅប៉ុស្តិ៍ចាក់អង្រែក្រោម​ តែម្ដង ។ ករណីហិង្សាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃអង្គារ ៩រោច ... Read More »

ធ្វើសន្ដិសុខចាយមិនគ្រប់ លួចលក់គ្រឿងញៀន ត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាលៈ យុវជនជាសន្ដិសុខរោងចក្រម្នាក់ ជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម ត្រូវនគរបាលស្រុកពញាឮចាប់ខ្លួន ខណៈដែលយុវជនសង្ស័យធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិចំបក់ភ្ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ។ ... Read More »

ឆេះតូបមុខផ្ទះទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រម៉ត់ ដោយសារម្ចាស់ផ្ទះផ្ទេរសាំងចូលដបជិតកង្ហារ

ខេត្តព្រះសីហនុ៖ តូបសង់នៅខាងមុខផ្ទះរបស់ពលរដ្ឋ១ខ្នងធ្វើពីឈើប្រក់ស័ង្កសីទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រ នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញទាំងស្រុង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ... Read More »

រថយន្តមិនស្គាល់ម៉ាកបើកបុកមន្ត្រីនគរម្នាក់បាក់ជើងរបួសធ្ងន់

ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលមួយរូប បានរងរបួសបាក់ជើងធ្ងន់ធ្ងន់ ហើយត្រូវបានរថយន្តសាមុយរបស់គ្លីនិកឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ ខណៈដែលជិះម៉ូតូម្នាក់ឯង ហើយត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកបញ្ច្រាសទិស បុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យអូសជាច្រើនម៉ែត្រ ។ ក្រោយបង្កហេតុរួច តៃកុងរថយន្តបានបន្ថែមល្បឿនរត់គេចខ្លួនទៅទិសខាងកើតបាត់ស្រមោល កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី៤ ... Read More »

បុរស៣នាក់បើកម៉ូតូសណ្ដោងរុឺម៉កឌុបគ្នាយ៉ាងលឿនជ្រុលទៅបុកដើមឈើបណ្ដាលឲ្យរបួសធ្ងន់២នាក់ ស្រាលម្នាក់

ភ្នំពេញ ៖ បុរស៣នាក់បើករុឺម៉កម៉ូតូឌុបគ្នាយ៉ាងលឿន ស្រាប់តែជ្រុលចង្កូតទៅបុកដើមឈើពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់២នាក់ ស្រាលម្នាក់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចភ្លើងស្ទុបបំបែកជា៥ តាមបណ្ដោយផ្លូវ២៧១ ... Read More »

រថយន្តឡង់គ្រីស័រ១គ្រឿង ផ្ទុកសុទ្ធតែឈើគ្រញូងពេញប្រៀប រត់មិនរួចពីសមត្ថកិច្ច

ខេត្តពោធិ៍សាត់៖ រថយន្តឡង់គ្រីស័រ​មួយគ្រឿង ផ្ទុកដោយ​ឈើគ្រញូងពេញប្រៀប ពេញមួយរថយន្តតែម្តង ត្រូវសមត្ថកិច្ចក្របួចជាប់ ខណៈដែលសស្រាក់សស្រាំចរាចរណ៍ទាំងវេលាម៉ោងរំលងអធ្រាត្រ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស​បានធ្វើសកម្មភាពពួនស្ទាក់ និងប្រមាញ់ចាប់បានរថយន្ត​ឡង់គ្រីស័រមួយគ្រឿង ... Read More »

បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រា រអិលជើងធ្លាក់ចូលស្ទឹងលង់ស្លាប់យ៉ាងអាណោចអាធម្ម

ខេត្តកំពង់ធំៈ បុរសវ័យចំណាស់ម្នាក់លង់ទឹកស្ទឹងស្លាប់​ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្នុងស្ទឹងសែន ភូមិ កំពីងតាគង់​ ឃុំ ឈូកស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។ ជនរងគ្រោះឈ្មោះ ប៉ិញ លិញ ភេទប្រុស ... Read More »

កសិករខេត្តបាត់ដំបងច្រូតស្រូវទាំងមិនទាន់ទុំល្អខណៈជំនន់ទឹកភ្លៀងជាថ្មី

ខេត្តបាត់ដំបង ៖ ឆ្នាំនេះបម្រែបម្រួល អាកាសធាតុបានធ្វើឱ្យប៉ះពាល់ដល់ប្រជាកសិករខេត្តបាត់ដំបងដែលធ្វើឱ្យតំបន់ខ្លះត្រូវទឹកជន់លិច និងតំបន់ខ្លះទៀតរងគ្រោះរាំងស្ងួតធ្វើឱ្យប៉ះពាល់ដល់ដំណាំកសិកម្ម រាប់ពាន់ហិកតាដែលមកដល់ពេលនេះមិនទាន់ដោះស្រាយបាននៅឡើយទេ ។ ប្រជាកសិករស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងព្រួយបារម្ភពីទឹកជំនន់ទន្លេសាបថា នឹងបំផ្លាញស្រូវសល់ពីការបំផ្លាញដោយ ជំនន់ទឹកស្ទឹងសង្កែដោយសារទឹកទន្លេសាប បានហក់ឡើងលឿនខ្លាំង និងកំពុងយាយី ស្រូវរបស់ពួកគាត់ដែលសេសសល់ពីការបំផ្លាញដោយទឹកជំនន់កន្លងមក។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា​ នីតិកាលទី៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រខ្មែរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »