ខេត្តព្រះវិហារ ៖ អ្នកបើកបររថយន្តម្នាក់ សង្ស័យដេកមួយភាំងបានរេចង្កូតទៅបុកអ្នកបើក ម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។ បន្ទាប់ពីបុកហើយបានរត់គេច ខ្លួនបាត់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៦ ខែ សីហា ឆ្នាំ២០១៨ ត្រង់ចំណុចគីឡូម៉ែត្រលេខ២០៥-២០៦ ស្ថិតក្នុង ... Read More »
សង្គម
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការគ្នានឹងជំនាញរដ្ឋបាលព្រៃឈើខេត្ត ឆ្មក់ចុះបង្ក្រាបទូកដឹកឈើប្រណីតមួយគ្រឿង
ខេត្តស្ទឹងត្រែងៈ បោះឆ្នោតហើយមិនទាន់មេឈ្មួញដុះស្លែ តែងតែឆ្មក់លួចដឹកឈើតាមទូកនៅពេលយប់ ជារឿយៗ ចេញពីស្រុកសៀមប៉ាង ខណៈសមត្ថកិច្ចកំពុងរវល់តែនៅយប់ថ្ងៃច័ន្ទ១០រោច ទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវ និងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ... Read More »
ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា ស្ថានភាពអាកាសធាតុថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖
ក.វាលទំនាបៈ សីតុណ្ហភាពអប្បបរមាពី23 – 250C និងអតិបរមាពី31- 330C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតីមានល្បឿនពី3 – 5m/s នឹងអាចមានភ្លៀង ផ្គរ រន្ទះ ជាមួយនិងខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ ... Read More »
ស្រូវ៧៥០០ហិកតានៅខេត្តបាត់ដំបងជួបគ្រោះរាំងស្ងួត តំបន់ខ្លះវិញរងគ្រោះដោយទឹកជំនន់ ខូចខាតស្រូវច្រើនពាន់ហិកតា
ខេត្តបាត់ដំបង៖ ខណៈដែលតំបន់ខ្លះនៃខេត្តបាត់ដំបងកំពុងរងការជន់លិចទឹកភ្លៀង និងទឹកបឹងទន្លេសាបបង្កឱ្យស្រូវច្រើនពាន់ហិកតារងការខូចខាត ប៉ុន្តែបែរជាមានតំបន់ខ្លះទៀតក្នុងខេត្តបាត់ដំបងបានជួបនូវគ្រោះរាំងស្ងួតបង្ករងផលប៉ះពាល់ស្រូវច្រើនពាន់ហិកតានោះផងដែរ។ បើតាមសេចក្តីរាយការណ៍ពីមន្រ្តីកសិកម្មស្រុកគាស់ក្រឡឱ្យដឹងថា ដំណាំស្រូវរបស់ប្រជាកសិករចំនួន៥ឃុំក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបងដែលមានប្រមាណ ៧៥០០ហិកតា កំពុងប្រឈមរងការខូចខាតដោយគ្រោះរាំងស្ងួតគ្រាដែលតំបន់ស្រុកគាស់ក្រឡបានទទួលនូវរបាយទឹកភ្លៀងតិចតួច នៅក្នុងរដូវខែវស្សាឆ្នាំនេះ។ឃុំទាំង៥រងផលប៉ះពាល់គ្រោះធម្មជាតិរាំងស្ងួតរួមមានៈ១,ឃុំគាស់ក្រឡ ១០១៤ហិកតា ២,ឃុំហប់៨៤៧ហិកតា ៣,ឃុំព្រះផុស៣០៨៨ហិកតា ៤,ឃុំដូនបា ប៉ះពាល់៧៧ហិកតា ... Read More »
ផលិតផលក្លែងក្លាយ៨៨តោនត្រូវសមត្ថកិច្ចបង្ក្រាបបាន
ភ្នំពេញ : លទ្ធផលក្លែងក្លាយចំនួន៨៨តោន ដែលគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបង្ក្រាបបាននាពេលកន្លងមកត្រូវបានបង្ហាញក្នុងសន្និសីទសារព័ត៌មាននៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានឲ្យដឹងថា : នាពេលកន្លងមកគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានបង្រ្កាបផលិតផលក្លែងក្លាយចំនួន៤ករណី និងរឹបអូសវត្ថុតាងចំនួនសរុប៨៨តោនក្នុងនោះមាន : ១-ករណីបើកសិប្បកម្មផលិតកាហ្វេក្លែងក្លាយខុសច្បាប់ , ២-ករណីបើកទីតាំងផលិតសាច់បាតេមិនអនុលោមតាមច្បាប់,៣-ករណីបើកសិប្បកម្មផលិតម្រេច ... Read More »
មុខសញ្ញាឆក់ទូរស័ព្ទ មានសាក់ពេញខ្លួន ត្រូវនគរបាលបង្ក្រាបបានទាំងស្រុង
ខេត្តព្រះសីហនុ៖ លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ ក្នុងរយៈពេល២ថ្ងៃ បន្ទាប់ពីកេីតឡេីងនូវបទល្មើស ឆក់យកទូរសព្ទ័ដៃ របស់ជនបរទេស ជនជាតិចិនដែលកំពុងដេីរនៅតំបន់ឧតុនិយម មក សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ... Read More »
សមត្ថកិច្ចចាប់ខ្លួនឃាតកដែលបានយកកាំបិតបុ័ងតោអារកសម្លាប់បុរសវ័យចំណាស់នៅស្រុកសូទ្រនិគម បានហើយ
ខេត្តសៀមរាប៖ នៅរសៀលវេលាម៉ោង១៦និង ៣០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលខេត្តសៀមរាបសហការជាមួយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការខេត្តទាំង២ ទើបអាចចាប់ឃាតកដៃឆៅដែលបានយកកាំបិតបុ័ងតោអារកសម្លាប់បុរសវ័យចំណាស់នៅស្រុកសូទ្រនិគមបានហើយ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅក្នុងភូមិគុតតាសត ឃុំគុតតាសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ... Read More »
ជំនន់ទឹកភ្លៀងជន់លិចលំនៅឋានពលរដ្ឋនៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ ភ្លៀងធ្លាក់ស្ទើរពេញមួយថ្ងៃនៅស្រុកវាលវែង ធ្វើឲ្យតំបន់មួយចំនួននៃឃុំអន្លង់រាបកំពុងជន់លិចយ៉ាងកំហុក អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានកំពុងញាប់ដៃញាប់ជើង ជំលាសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព។ ទឹកភ្លៀងជន់លិចលំនៅឋានប្រជាពលរដ្ឋខាងលើនេះ បាននឹងកំពុងកើតឡើងនារសៀលថ្ងៃច័ន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ... Read More »
ខណ្ឌចំការមនសហការជាមួយនគរបាលប៉ុស្តិ៍ទំនប់ទឹកចាប់វាយខ្នោះជនសង្ស័យ២នាក់ក្នុងចំណោម៤នាក់ពាក់ព័ន្ធករណីប្លន់
ភ្នំពេញ : ខណ្ឌចំការមនសហការជាមួយនគរបាលប៉ុស្តិ៍ទំនប់ទឹកចាប់វាយខ្នោះ ជនសង្ស័យ២នាក់ត្រូវនគរបាលបន្ទាប់ពីធ្វេីសកម្មភាពប្លន់ម៉ូតូម៉ាកស៊ុយសគីនិចពណ៍សលាយក្រហមសេរីឆ្នាំ២០១៨ពាក់ស្លាកលេខភ្នំពេញកណ្ដាល១Z ២៤០៣រងគ្រោះបានសំរេច កាលពីថ្ងៃទី០៥ ខែ សីហា ឆ្នាំ ២០១៨នៅចំណុចសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនរងគ្រោះ ឈ្មោះ រ៉ន ... Read More »
នគរបាលស្រុកកងមាស សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបានខ្ចៅរកាអារ ចុះបង្ក្រាបបទល្មើសនេសាទនៅបឹងB6
ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី៥សីហាម្សិលមិញនេះ មានការចុះបង្ក្រាបបទល្មើសនេសាទ ខុសច្បាប់ធ្វើឡើងនៅចំណុចបឹងB6 ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបានខ្ចៅ រកាអារ ក្រុមប្រឹក្សាឃុំខ្ចៅ ។ លោកអធិការនគរបាលស្រុកកងមាសឲ្យដឹងថា «ការបង្ក្រាបធ្វើឡើងកាលពីវេលាម៉ោង៧ ព្រឹក ... Read More »
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបអត្ដពលិក និងកីឡាករ កីឡាករិនីជាង៧០នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាថ្លែងការណ៍ថា «អ្នកសារព័ត៌មាន» មាន«សេរីភាពពេញលេញ» ក្នុងការផ្សព្វផ្សាយអំពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨
ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬ ស.ស.ស.ក. បានចេញសេចក្តីថ្លែងការណ៍មួយវាយតម្លៃ និងកោតសរសើរចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានកំពុងបំពេញតួនាទីដ៏ត្រឹមត្រូវ ចូលរួមផ្សព្វផ្សាយព័ត៌មានអំពីដំណើរការបោះឆ្នោតសកលនៅកម្ពុជាឆ្នាំ២០១៨ ។ ស.ស.ស.ក. បានចេញសេចក្តីថែ្លងការណ៍នេះកាលពីថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច ... Read More »
អ្នកនេសាទម្នាក់ស្លាប់ដោយសារលង់ទឹក
ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មាននានាពីប្រជានេសាទដូចគ្នារាយការណ៍ថា ប្រជានេសាទម្នាក់ក្នុងចំណោមបក្ខពួកចំនួន ៣នាក់ បានលង់ទឹកស្លាប់ដោយគ្មានមូលហេតុច្បាស់លាស់ នៅគ្រាដែលពួកគេនាំគ្នាទៅរៀបចំនេសាទនៅលើផ្ទៃទឹកបឹងទន្លេសាបបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណ១០ ព្រឹក ថ្ងៃអាទិត្យ ៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ថៅកែផ្សារអង្គរបុរីជិះសេះលែងដៃ
ប្រជាពលរដ្ឋ ក៏ដូចជាក្រុមអាជីវករផ្សារអង្គរបុរី ស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ បានឲ្យដឹងថា ថៅកែផ្សារអង្គរបុរី គឺអ្នកសី្រ ប្រាក់ ស៊ីម អាងអំណាចលោកអភិបាលស្រុកបាននិងកំពុងធ្វើអ្វីតាមអំពើចិត្តនៅក្នុងផ្សារនេះ ។ ការពុះច្រៀកបន្ថែមតូប, ការយកចិញ្ចើមផ្លូវសាធារណៈធ្វើជាទីកន្លែងផ្ងើកង់ម៉ូតូ និងតម្លៃផ្ញើកង់ម៉ូតូលើសសៀវភៅបន្ទុក… គឺសុទ្ធតែជាបញ្ហា ... Read More »
យប់មិញ ក្រុមឧកញ៉ា សឹង សំអុល, ប៉ោ សំអឿន និងឧកញ៉ាតុប វីដា ត្រៀមចេញឈើ១០ឡានយីឌុប ត្រូវបែកការ
ខេត្តមណ្ឌលគិរី៖ មេឈ្មួញទាំង៣រូប គឺឧកញ៉ា សឹង សំអុល, ឧកញ៉ាប៉ោ សំអឿន និងឧកញ៉ាតុប វីដា នៅតែមានចេតនាដឹកជញ្ជូនបទល្មើសព្រៃឈើ ស្របពេលច្បាប់បាននិងកំពុងរឹតបន្តឹងទប់ស្កាត់បទល្មើសធនធានធម្មជាតិយ៉ាងសកម្មនោះ ។ នៅយប់ ថ្ងៃអាទិត្យ ៩រោច ... Read More »
សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញបង្កការភ្ញាក់ផ្អើលនៅស្រុកស្អាង
ខេត្តកណ្ដាល៖ សាកសពបុរសម្នាក់ ស្ថិតក្នុងសភាពស្អុយរលួយត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកក្នុងស្ទឹងព្រែករាំង បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៥និង៣៥នាទី ថ្ងៃអាទិត្យ ៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកវិល ... Read More »
នគរបាលស្រុកអង្គស្នួលចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីប៉ុនប៉ងលួច និងប្រើស្លាកលេខក្លែងក្លាយ
ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប៉ុនប៉ងលួច និងប្រើស្លាកលេខក្លែងក្លាយម្នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួល ចាប់ខ្លួន ខណៈដែលសមត្ថកិច្ចចុះល្បាតតាមភូមិសាស្រ្តដែលខ្លួនគ្រប់គ្រង ។ ករណីចាប់ខ្លួនខាងលើនេះ បានថ្ងៃអាទិត្យ ៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ... Read More »
ស្ត្រីម្នាក់ដេកស្លាប់គួរឲ្យសង្វេគដោយសារខ្យល់គរ
ភ្នំពេញ៖ ស្ត្រីម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ជួលខ្លួន បន្ទាប់ពីខូចចិត្តប្តីចុះចោលហើយមិនធ្វើការងារ អីគិតតែផឹកស្រាថ្នាំរាល់ថ្ងៃ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែសីហា ... Read More »
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអត្ដពលិក និងកីឡាករ កីឡាករិនីជាង៧០នាក់ ចូលជួបមុនចេញទៅប្រកួត Asian Games នៅឥណ្ឌូនេស៊ី
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »
ប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល
ភ្នំពេញ៖ បុរសម្នាក់បានដេកស្លាប់ក្នុងបន្ទប់ជួលខ្លួនឯងដោយសង្ស័យខ្យល់គរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី ៥ សីហា ២០១៨ នៅចំណុច បន្ទប់ជួល លេខ៣ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ... Read More »
គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក កាណូតបុកជាមួយទូកស្មាច់បណ្តាលបុរសម្នាក់បានស្លាប់ ក្នុងទឹកស្ទឹងតាំងក្រសាំង
ខេត្តកំពង់ធំៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍រវាងកាណូតបុកនឹងទូក នៅតាមដងស្ទឹងតាំងក្រសាំង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងខូចខាតទូក១គ្រឿង ។ នគរបាលចរាចរណ៍ស្រុកសន្ទុកបានឲ្យដឹងថា អ្នកដែលបានឃើញហេតុការណ៍បានប្រាប់ថា នៅវេលាម៉ោងប្រហែល ៦ល្ងាចមានកាណូតដឹកស្រូវមូយគ្រឿងបើកពីទឹសខាងកើតស្ពុះទៅទឹសខាងលិច នៅពេលដល់ចំណុចអណ្លងតាហាច ក៏ស្រាប់តែទៅបុកទូកស្មាចដែលកំពុងធ្វើចរាចរណ៍ ច្រាស់ទិសគ្នាបណ្ដាលអ្នកបើកបរទូកស្មាច់ស្លាប់នៅ និងកន្លែងកើតហេតុតែម្ដង ។ ... Read More »
រថយន្តធុនធំដឹកដែកបើកបុកម៉ូតូរងរបួសធ្ងន់ម្នាក់ត្រូវបានគេបញ្ជួនទៅមន្ទីរពេទ្យភ្លាមៗ
ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ខណៈកំពុងជិះម៉ូតូបត់ឆ្លងផ្លូវហើយត្រូវរថយន្តធុនធំបើកបុក ។ គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោង១១ និង១៥នាទីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ... Read More »
ពលករខ្មែរម្នាក់ និងជនជាតិថៃម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ
ប្រទេសថៃ៖ មនុស្ស២នាក់ម្នាក់ជាពលករខ្មែរ និងម្នាក់ទៀតជនជាតិថៃបានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងប្រទេសថៃខណៈ ដែលភាគីម៉ូតូ ដែលជាជនជាតិថៃ បានបើកបរក្នុងល្បឿនលឿនទៅបុកជាមួយ និងពលករខ្មែរ ដែលកំពុងជិះកង់មិនដឹងខ្លួន ។ យោងតាមរបាយការណ៍ ដែលទទួលបានពីភាគីថៃបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ និង ... Read More »
មន្ត្រីយោធាអាងអំណាចយកកាំភ្លើងវាយអ្នកលក់ប្រហិត កំពុងស្ថិតក្រោមការសាកសួររបស់តុលាការ
ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ ដែលយកកាំភ្លើងវាយអ្នកលក់ប្រហិតបណ្ដាលឱ្យបែកក្បាល នៅថ្ងៃទី០៥ ខែសីហា នេះ ត្រូវបាននគរបាលខណ្ឌសែនសុខ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ... Read More »
ទឹកទន្លេមេគង្គក្រោម កើនឡើងស្ទើរប្រៀបខ្នងទំនប់ , មន្ត្រីរៀបការ៉ុងខ្សាច់ទប់ទល់ការហូរច្រោះ
ខេត្តព្រៃវែង៖ មន្ត្រីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រៃវែង នៅថ្ងៃទី០៥ ខែសីហា នេះ បានរៀបការ៉ុងខ្សាច់ទប់តាមជើងទេរទំនប់បារាយណ៍អណ្តែត ក្នុងក្រុងព្រៃវែង ដើម្បីទប់ទល់នឹងការហូរច្រោះ ខណៈទឹកទន្លេមេគង្គក្រោម បានបន្តកើនឡើងស្ទើរប្រៀបខ្នងទំនប់ ។ មន្ត្រីបញ្ជាក់ថា គិតត្រឹមម៉ោង៧ ទឹកទន្លេមេគង្គក្រោម (អ្នកលឿង) ... Read More »
អគ្គិភ័យឆេះផ្ទះពលរដ្ឋយប់មិញអស់២ខ្នងទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងនៅចំណុចក្រុមទី៨ ភូមិឡលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ត្រូវបានអគ្គិភ័យឆេះយ៉ាងសន្ធោរសន្ធៅ និងអស់ខ្ទេចអស់ទាំងស្រុង នៅវេលាម៉ោង២០ និង០០នាទីយប់ ថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ... Read More »
ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ស្ថានភាពអាកាសធាតុថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨នេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖
ក. វាលទំនាបៈសីតុណ្ហភាពអប្បបរមាពី23 – 250C និងអតិបរមាពី32- 340C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតីមានល្បឿនពី3 – 5m/s នឹងអាចមានភ្លៀង ផ្គរ រន្ទះ ជាមួយនិងខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃរាជធានីភ្នំពេញ ខេត្តកណ្តាល ... Read More »
ជិះម៉ូតូត្រឡប់មកពីទិញបាយឆា ស្រាប់តែវ៉ាក់អឺជាមួយរថយន្ត ដួលបោកក្បាលស្លាប់ភ្លាមៗ
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូទៅទិញបាយឆារួច ពេលជិះត្រឡប់មកផ្ទះវិញក៏បានវ៉ាក់អឺជាមួយរថយន្ត ធ្វើឲ្យគាត់ចាប់ហ្វ្រាំងបង្ខំបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង៣០ នាទីយប់ ថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ... Read More »
ទឹកទន្លេនៅខេត្តកំពង់ចាមបន្តស្រកចុះ ខណៈទឹកទន្លេមេគង្គលើ និងមេគង្គស្ទឹងត្រែង និងក្រចេះងើបឡើងបន្តិច
ភ្នំពេញ៖ មន្ត្រីក្រសួងធនធានទឹក បានបញ្ជាក់យ៉ាងដូច្នេះថា ទឹកទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានងើបឡើងបន្តិចវិញ ខណៈខេត្តកំពង់ចាម បន្តស្រកចុះ ។ ប្រភពបន្តថា មកដល់ម៉ោង ៧ ព្រឹកថ្ងៃទី ០៥ ខែសីហា ... Read More »
កម្ពស់ទឹកទន្លេមេគង្គស្ទឹងត្រែង ថ្ងៃនេះមានកម្ពស់១០,៦០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ +០,១៤ម៉ែត្រ ជិតដល់កម្ពស់កម្រិតប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ
កម្ពស់ទឹកទន្លេមេគង្គស្ទឹងត្រែង ថ្ងៃនេះមានកម្ពស់១០,៦០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ +០,១៤ម៉ែត្រ ជិតដល់កម្ពស់កម្រិតប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ ទឹកទន្លេមេគង្គ ក្រចេះ ថ្ងៃនេះកម្ពស់ទឹកស្មើ២១,៦២ម៉ែត្រ ធៀបនឹងថ្ងៃមិ្សលមិញ +០,០៣ម៉ែត្រ ខណៈដែលកម្ពស់ទឹកដែលស្ថិតក្នុងការប្រុងប្រយ័ត្នមាន២២,០០ម៉ែត្រ… ខាងក្រោមនេះ គឺជាព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច