ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

រថយន្តបែនដឹកកម្ទេចថ្ម បើកបុកម៉ូតូបណ្ដោយឲ្យស្រី្តម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ ស្រ្តីម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ ហើយរថយន្តប៉ែនដឹកកម្ទេចថ្មហ្វ្រាំងមិនទាន់ជ្រុលទៅបុកស្រ្តីអ្នកបើកម៉ូតូ របួសបាក់ជើងទាំងសងខាង ហើយអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៧នៅចំណុចផ្លូវ២៧១សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »

ស្លាប់ម្នាក់ របួសធ្ងន់២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តយីឌុបពន្លះគ្នាជាមួយរថយន្តកូរ៉េ

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្តយីឌុបដឹកដំឡូង បុកជាមួយ រថយន្តកូរ៉េ ក្នុងទិសដៅបញ្ច្រាសគ្នាបណ្ដាលអោយមានអ្នកស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើកំណត់ផ្លូវជាតិលេខ៦ ចំណុចភូមិព្រៃទទឹង ... Read More »

អគ្គលេខាធិការកីឡាកាយសម្ព័ន្ធបង្ហាញ ពីគម្រោងផ្សព្វផ្សាយមូលដ្ឋានគ្រឹះដល់ថ្នាក់មូលដ្ឋាន

ភ្នំពេញ ៖ លោក ណយ ផានណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានផ្តល់បទសម្ភាសខ្លីមួយនឹងអ្នកសារព័ត៌មានដើម្បីបង្ហាញពីគម្រោងផែនការមួយចំនួនពាក់ព័ន្ធនឹងយុទ្ធនាការចុះផ្សព្វផ្សាយ ស្តីពីមូលដ្ឋានគ្រឹះ នៃវិស័យកីឡាកាយសម្ព័ន្ធ ដល់ថ្នាក់ក្រោមជាតិចាប់ដើមខែមីនា ឆ្នាំ២០១៧ កាលពីល្ចាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលដំបូលទូកក្នុងពហុកីឡដ្ឋានជាតិ ... Read More »

មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ៥២នាក់បំពាក់ឋានន្តរសកិ្ត

ភ្នំពេញៈ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បាននិងកំពុងធ្វើពិធីបំពាក់ឋានន្តរសកិ្តជូនដល់មន្ត្រីរបស់ខ្លួន៥២នាក់ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយបានការអញ្ជើញចូល រួមលោកឧត្តមសេនីយ៍ត្រី ភួង ម៉ាឡៃ ស្នងការ រងនគរបាលរាជធានីភ្នំពេញ លោកអនុសេនី ឯក ញឹម ... Read More »

ឃាត់មុខសញ្ញាជួញដូរ និងរឹបអូសថ្នាំញៀន២២កញ្ចប់ នៅសង្កាត់ចាក់អង្រែក្រោម

ភ្នំពេញ: មុខសញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនសុខច្បាប់ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលខណ្ឌមានជ័យ ចុះឃាត់ខ្លួនដកហូតបានថ្នាំញៀនចំនួន២២កញ្ចប់ធំនិងតូចកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងដីឡូតិ៍គ្មានលេខ ផ្លូវលំ ក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ... Read More »

សម្តេចតេជោហ៊ុន សែន ធ្វើដំណើរឆ្ពោះទៅកាន់ខេត្តព្រៃវែង

ភ្នំពេញ៖ នៅព្រឹកនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានធ្វើដំណើរឆ្ពោះទៅកាន់ខេត្តព្រៃវែង ។ សម្តេចតេជោបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «ម៉ោង៥ និង៣០នាទីខ្ញុំបានចេញពីផ្ទះក្នុងដំណើរឆ្ពោះមកកាន់ខេត្តព្រៃវែង។ ពេលនេះខ្ញុំបានស្ថិតក្នុងខេត្តព្រៃវែងរួចទៅហើយ។ ប្រទេសមានសុខសន្តិភាព និងមានផ្លូវ ស្ពានល្អវាងាយស្រួលបែបនេះ។ ខ្ញុំឃើញប្រជាជនធ្វើដំណើរតាមដងផ្លូវដោយគ្មានការភ័យខ្លាច ទោះបីមិនទាន់ភ្លឺក៏ដោយ។ ... Read More »

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូនៅមុខអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើឲ្យយុវជនម្នាក់រងរបួសនិងម៉ូតូមួយគ្រឿងខ្ទេច

ភ្នំពេញ៖ យុវជន២នាក់ស្រវឹង ជិះម៉ូតូឌុបគ្នាបត់ក្រោយមិនគោរពស្លាកចរាចរណ៍ ត្រូវយុវជនម្នាក់ជិះ ម៉ូតូលឿនបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់រងរបួសជើង ។ . ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅ វេលាម៉ោង១និង១០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចមុខ អគ្គស្នងការដ្ឋាននគរបាលជាតិ ... Read More »

នគរបាលខេត្តកំពង់ឆ្នាំងរងការចោទប្រកាន់ថាដោះលែងជនសង្ស័យ២នាក់ដែលបើកកាណូតបុកនារីម្នាក់ស្លាប់ជាថ្នូរនឹងប្រាក់៥លានរៀល

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ ដែលបានបើកកាណូត បាឡាស្មាច់ ដឹកឧបករណ៍ឆក់ត្រី១គ្រឿង ទៅបុកកាណូត១ផ្សេងទៀត បណ្តាលឲ្យ ស្ត្រីម្នាក់ធ្លាក់ទឹកស្លាប់រយៈពេល៣ថ្ងៃ ទើបត្រូវរាវរកឃើញតាំងពីយប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិចុងកោះ ... Read More »

សមត្ថកិច្ចកាប់ដុតបំផ្លាញដើមកញ្ឆា៣ម៉ឺនដើមនៅស្រុកគិរីវង់

ខេត្តតាកែវ ៖ ទីតាំងដាំដើមកញ្ឆាចំនួន៧៣កន្លែងត្រូវបានកម្លាំងសមត្ថកិច្ចដុត កម្ទេចបំផ្លាញចោល នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចខ្នងបន្ទាយ ស្ថិត ក្នុងភូមិ ពោធិ៍រោងនឹងភូមិជ្រោយ ឃុំព្រះបាទ ជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ... Read More »

វេទិកាសាធារណៈអំពីសំណងសាធារណៈក្នុងសំណុំរឿង០០២ធ្វើនៅខេត្តកំពង់ចាម

ភ្នំពេញ ៖ វេទិកាស្តីពីការវិវឌ្ឍនីតិវិធីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងសំណងក្នុងសំណុំរឿង ០០២/០២ ត្រូវបានរៀបចំឡើងដោយអង្គភាពគាំពារជន រងគ្រោះនៃសាលាក្តីខ្មែរក្រហមនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីរួមខេត្តកំពង់ចាមដោយមានការចូលរួមពីមន្ត្រីសាលាក្តី និងដើមបណ្តឹងរដ្ឋប្បវេណីសំណុំរឿង ០០២ សរុបជាង១៥០រូប ។ ក្រុមមន្ត្រី ... Read More »

រដ្ឋមន្រ្តីក្រសួងព័ត៌មានអះអាងថាអ្នកប្រើប្រាស់ស្លាកលេខកាសែតត្រូវមានទោសជាប់ពន្ធនាគារ

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៧ បានអះអាងថា អ្នកប្រើប្រាស់ យានយន្តពាក់ស្លាកលេខមិនត្រឹមត្រូវដូចជាស្លាកលេខសារព័ត៌មានជាដើមនោះត្រូវ ប្រឈមនឹងការជាប់ពន្ធនាគារ ។ លោករដ្ឋមន្រ្តីក្រសួងព័ត៌មានបាន ... Read More »

រំលោភសេពសន្ថវៈបានសម្រេចនគរបាលចាប់វាយខ្នោះ

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលក្បាលត្រាច និងប៉ុស្ដិ៍រដ្ឋបាលអន្សាចំបក់ ឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីទទួលពាក្យបណ្ដឹងពីនារីក្រមុំចាស់ម្នាក់ ពីបទរំលោពសេពសន្ថវៈបានសម្រេច ។ ប្រតិបត្តិការនេះអនុវត្តន៍ឡើងកាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនសង្ស័យ ក្បែរក្រុមហ៊ុនដាំដំឡូងមីចិន ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ... Read More »

ស្ត្រីម្នាក់ដែលតាំងខ្លួនជាជំទាវនៅច្បារអំពៅត្រូវតុលាការចេញដីការរឹបអូសរថយន្ត រឿងឆបោកប្រាក់

ភ្នំពេញ: ស្ត្រីមា្នក់ដែលតាំងខ្លួនជាជំទាវជិះសុទ្ធតែរថយន្តលុច្សស៊ីស៤៧០ បែរជាមានគំនិតអាក្រក់ប្រើល្បិចឆបោកប្រាក់ក្រោមរូបភាព” ធានារត់ការ ” តែមិនបានសម្រេច ត្រូវបានម្ចាស់លុយប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ទើបឈានដល់ចេញសាលក្រមរឹបអូសយករថយន្តលុច្សស៊ីស៤៧០មួយគ្រឿង ដើម្បីធានាសំណង់ដល់ដើមបណ្តឹង តែការចុះអនុវត្តសាលក្រមនេះមិនបានសម្រេចឡើយដោយសារភាគីចាញ់ក្តីចេញមកដោះស្រាយសងលុយទៅអោយដើមបណ្តឹងវិញ យ៉ាងណាក៍ដោយការចុះអនុវត្តសាលក្រមនេះ បានធ្វើអោយស្ត្រីម្នាក់ដែលតាំងខ្លួនជាជុំទាវបាត់បង់កិត្តិយសផងដែរ ។ ការចុះអនុវត្តសាលក្រមរឹបអូសរថយន្តលុច្សស៊ីស៤៧០ ពណ៍ខ្មៅ ... Read More »

ស្រ្តីអ្នកលក់មាន់ម្នាក់ត្រូវបានស្រ្តីអ្នកលក់បបរ និងកូនស្រីវាយរហូតរលូតកូន

ភ្នំពេញ៖ ស្រ្តីអ្នកលក់មាន់ម្នាក់ បានទៅប្ដឹងសុំឲ្យ នគរបាលប៉ុស្ដិ៍កាកាប ជួយអន្តរាគមន៏ ដោយនាងបានអះអាង ប្រាប់នគរបាលថា នាងមានផ្ទៃពោះជាង១ខែ ប៉ុន្តែកូននោះបានរលូតទៅវិញហើយ ដោយសារតែនាងមាន ទំនាស់ជាមួយស្រ្តីម្នាក់ទៀត ដែលជាអ្នកលក់បបរ រួមជាមួយនឹងកូនស្រីអ្នកលក់បបរម្នាក់ទៀត ព្រួតគ្នាវាយ បណ្ដាលឲ្យនាងដួលអុកគូទ ... Read More »

នគរបាលក្រសួងចាប់នគរបាលអន្តោប្រវេសន៍ខេត្តម្នាក់ជាមេខ្លោងជួញដូរថ្នាំញៀនប្រភេទWYជាង២ម៉ឺនគ្រាប់

ខេត្តស្ទឹងត្រែង ៖ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃសហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹង ត្រែង និងមានការសម្របសម្រួលពីលោក ជាពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះបង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀនជា មន្ត្រីនគរបាលនៅការិយាល័យអន្តោ ប្រវេសន៍នៃស្នងការខេត្តម្នាក់ រកឃើញ គ្រឿងញៀន(WY)ចំនួន១២សុង កាលពី វេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី៨ ... Read More »

ស្ត្រីម្នាក់បើករថយន្តបុករ៉ឺម៉កកង់បី និងបន្តបុកចូលផ្ទះ របួសធ្ងន់ ស្រាល៣នាក់

ភ្នំពេញ៖ ស្ត្រីម្នាក់បើករថយន្តស្ទើរភ្លើងបានជ្រុលចង្កូតទៅបុករ៉ឺម៉កកង់បីបណ្តាលឲ្យក្រឡាប់ ហើយរថយន្តមិនទាន់អស់ល្បឿនបានជ្រុលបុកចូលផ្ទះជួសជុលម៉ូតូ ទើបទៅមុខលែងរួច ។ ករណីនេះបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ ស្រាល៣នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

ជនសង្ស័យ៣នាក់ដែលគាស់ផ្ទះយ៉ាងសកម្មនៅសង្កាត់ស្ទឹងមានជ័យ ត្រូវបានសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី៨ ខែឆ្នាំដដែល នៅផ្លូវ២៧១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះជាម្ចាស់ផ្ទះ។ ជនសង្ស័យទាំង៣នាក់នោះមានឈ្មោះ ទី១ សំ វិសាល ... Read More »

រថយន្តមិនស្គាល់ម៉ាកបត់ឆ្វេងមិនប្រយត្ន័បុកម៉ូតូនិងមនុស្សរបួសធ្ងន់ស្រាល២នាក់

ខេត្តស្វាយរៀង៖ បុរស២នាក់រងរបួសធ្ងន់ ស្រាល ខណៈកំពុងជិះម៉ូតូលើកំណាត់ផ្លូវជាតិលេខ១ ត្រូវរថយន្តមិនស្គាល់ម៉ាក បើកទិសដៅបញ្ច្រាសគ្នាបុកពេញទំហឹង កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចន្លោះគីឡូម៉ែតលេខ ១២៦/១២៧ ភូមិ បាក់រនាស់ សង្កាត់ ... Read More »

ឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធការជូញដូរគ្រឿងញៀន ដកហូតថ្នាំញៀនមួយចំនួនធំ

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍កន្ទោកធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ដកហូតថ្នាំញៀនមួយចំនួន ខណៈពួកគេពួនសំងំប្រើប្រាស់ក្នុងផ្ទះមួយកន្លែង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៩ខែគុម្ភះ ឆ្នាំ២០១៧ នៅចំណុចផ្ទះមួយកន្លែងភូមិគំរាម សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យទី១ឈ្មោះសោមវិដែន ភេទប្រុស អាយុ២២ ឆ្នាំ ស្នាក់ភូមិស្ងួនពេជ្រ ... Read More »

អាវុធហត្ថបង្រ្កាបចោរលួចគោបីនាក់រួមទាំងវត្ថុតាង

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន ឃាត់ខ្លួនជនសង្ស័យចោរលួចកគោចំនួន ០៣នាក់ រួមទាំងវត្ថុតាងសត្វគោ ០១ក្បាល បន្ទាប់ពីទទួលបណ្ដឹងពីប្រជាពលរដ្ឋម្នាក់ជាម្ចាស់សត្វគោ ដើម្បីបន្តនីតិវិធី។ ប្រតិបត្តិការនេះអនុវត្តន៍ឡើងនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិនិគមន៍ ... Read More »

កូនប្រុសម្ចាស់ផ្ទះបែកថ្នាំស្ទុះទៅចាប់សម្រាតស្រ្តីអ្នកបំរើចោមពុងក្រមាក្នុងបន្ទប់ទឹករំលោភមិនបានសម្រេចត្រូវអាវុធហត្ថឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ដែលជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន បំផ្លាញទ្រព្យសម្បត្តិឪពុកម្តាយស្ទើរហិនហោច បែកថ្នាំស្ទុះទៅចាប់សម្រាតស្ត្រីអ្នកបំរើចោមពុងក្រមាក្នុងបន្ទប់ទឹករំលោភមិនបានសម្រេច ខណៈឪពុកម្តាយយុវជនបែកថ្នាំនោះ ចូលទៅជួយទាន់ពេលវេលា ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ... Read More »

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំនិងទទួលបានរថយន្ត២០គ្រឿង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារប្រចាំឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឃួងស្រេងអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ... Read More »

យុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនសម្រាប់ថ្ងៃទី៦ ខែកុម្ភៈ សមត្ថកិច្ចបង្ក្រាបបាន២៦ករណី ឃាត់មនុស្ស៥១នាក់

ភ្នំពេញ៖យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ទូទាំងប្រទេស ប្រចាំថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ គិតត្រឹមវេលាម៉ោង១៦ និង០០នាទី សមត្ថកិច្ចបង្ក្រាបបានបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ចំនួន ២៦ករណី ឃាត់មនុស្ស ៥១នាក់ ... Read More »

នគរបាលឃាត់ខ្លួនបុរសម្នាក់បង្កហិង្សាក្នុងគ្រួសារ

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការនគរបាលក្រុងពោធិ៍សាត់ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃញី ឃាត់ខ្លួនបុរសម្នាក់ ខណៈបុរសរូបនេះបង្កហិង្សាក្នុងគ្រួសារ និងបង្កហិង្សាជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃញី ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើង កាលពីព្រលប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិដួងជ្រុំ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ... Read More »

គ្រូបង្វឹកកីឡាវាយកូនបាល់កម្ពុជារំពឹងបានឡើងទៅលេងក្រុម៣វិញក្រោយ ប្រកួត Davis Cupនៅ ប្រទេសបារ៉ែន

ភ្នំពេញ៖ គ្រូបង្វឹកកីឡាវាយកូនបាល់ កម្ពុជាបានដាក់ក្តីសង្ឃឹមទៅលើកូនក្រុម របស់ខ្លួនថា ក្រោយពីប្រកួតក្នុង Davis Cup ២០១៧ក្រុមទី៤នៅប្រទេសបារ៉ែន (Bahrain) ក្រុមកីឡាករកម្ពុជាអាចទទួលបានសិទ្ធិឡើងមកលេងក្នុងក្រុមទី៣វិញ ខណៈកាលពីឆ្នាំ២០១៦ក្រុមកម្ពុជាបានធ្លាក់ចេញពីការប្រកួតក្រុម៣នៅប្រទេស អុីរ៉ង់ ។ លោក ជា ... Read More »

នគរបាលស្រុកត្បូងឃ្មុំល្បាតរកឃើញជនសង្ស័យពាក់ពន្ធ័គ្រឿងញៀនម្នាក់នៅតាមដងផ្លូវ

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកត្បូងឃ្មុំចុះល្បាតឃាត់ឆែករកឃើញសង្ស័យជាថ្នាំញៀនបន្តបន្ទាប់។ ការឆែករកឃើញ និងឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងនៅម៉ោង២រសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចំនុចកាដ្ឋានសាងសង់សាលារខេត្តថ្មី ភូមិនិគមលើ ឃុំ ស្រឡប់ស្រុក_ខេត្តត្បូងឃ្មុំ ។ អធិការងស្រុកត្បូងឃ្មុំ លោក ឡុង ... Read More »

មុខសញ្ញប្រើប្រាស់គ្រឿងញៀន៣នាក់ត្រូវបានកម្លាំងអន្តរាគមន៍ សហកាជាមួយនគរបាលប៉ុស្ដិ៍ចោមចៅចាប់ឃាត់ខ្លួន

ភ្នំពេញ៖ មុខសញ្ញជនប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌ សហការជាមួយនគរបាលប៉ុស្ដិ៍ចោមចៅចាប់ ខ្លួនបាន ក្នុងពេលដែលជនទាំងនោះ កំពុងសម្ងំសេពគ្រឿងញៀនជុំគ្នា នៅក្នុងផ្ទះល្វេងដែលសាងសង់ទុកចោលក្នុងដីឡូត៍មួយកន្លែង ដកហូតបាន ដំបងដែកបំពង់ទីបចំនួន៣ដើម ដាវ១ដើម កាំបិត១ ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀតផងដែរ។ ប្រតិបត្តិការបង្ក្រាបខាងលើនោះ ... Read More »

តុលាការដោះលែងបុរសចំណាស់ម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

កណ្ដាល: ព្រះអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល លោក សំមឫទ្ធី វាសនា បានដោះលែងបុរសចំណាស់ម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ឲ្យមានសេរីភាពឡើងវិញ កាលពីល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ប្រភពព័ត៌មាន បង្ហើបឲ្យដឹងថា ការដោះលែងនេះ ... Read More »

មានវិប្បត្តិក្នុងគ្រួសារដាច់ចិត្តប្រហាជីវិតខ្លួនឯងដោយចងកនៅក្នុងផ្ទះ

ភ្នំពេញ:បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចងកសម្លាប់ខ្លួន នៅក្នុងផ្ទះរហូតដល់ធំក្លិនស្អុយ ទើបបែកការណ៍កាលពីវេលាម៉ោង៥,២០នាទីល្ងាច ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំនុចផ្ទះលេខH18E1 ក្រុមទី៤ ផ្លូវបេតុង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះមានឈ្មោះម៉េង រតនា ... Read More »

ទៅបង់សំណាញ់ ជំងឺរើឡើងវិញបណ្តាលឲ្យប្រកាច់ចូលទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ បុរសម្នាក់មានជម្ងឺតេតាណុសប្រចាំកាយ បានប្រកាច់ធ្លាក់ទឹកបណ្តាលអោយលង់ស្លាប់ បង្កការភ្ញាក់ផ្អើលដល់បងប្អូន និងប្រជាពលរដ្ឋនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅត្រង់ចំណុចក្នុងស្ទឹងព្រែកត្នោត ស្ថិងក្នុងភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។ ជនរងគ្រោះមានឈ្មោះ ... Read More »