ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

លោកប៉ា សុជាតិវង្ស បានស្នើឲ្យកសាងធនធានវិស័យពេទ្យ ស្របតាមការរីកចម្រើន នៃការអភិវឌ្ឍប្រទេសជាតិ

ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា វិស័យសុខាភិបាល ជាវិស័យអាទិភាពដែលទាក់ទងទៅនឹងសុខុមាលភាពរបស់ជីវភាពប្រជាពលរដ្ឋផ្ទាល់ ។ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមណ្ឌលសុខភាពចាក់អង្រែក្រោម កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈនេះ លោកអភិបាលរាជធានីភ្នំពេញ បានចោទសួរថាតើ ប្រជាជនយើងណាមួយដែលគេចផុតពីជំងឺ? លោកបានបញ្ជាក់ថា ... Read More »

អាវុធហត្ថបន្តយុទ្ធនាការបង្រ្កាបឈើរាជកុលនៅស្រុកវាលវែង

ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង និងខេត្តពោធិ៍សាត់ដឹកនាំដោយលោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តយុទ្ធនាការបង្រ្កាបឈើ(រាជកុល) នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រតិបត្តិការនេះអនុវត្តន៍ឡើងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ ... Read More »

គ្រាន់តែគ្នាសុំការអនុញាតពីមេការបន្តិចមិនបាន ក៏ប្រើហិង្សា និងដកកាំភ្លើងបាញ់១គ្រាប់បង្កការភ្ញាក់ផ្អើល រួចបើករថយន្តគេចខ្លួនបាត់

ភ្នំពេញ៖ បុរស២នាក់ ដែលជាសន្តិសុខរបស់ក្រុមហ៊ុនព្រះខ័នរាជ ត្រូវបានជនមិនស្គាល់មុខមកប្រើះហិង្សានិងដកកាំភ្លើងខ្លីបាញ់គំរាម១ចំនួនគ្រាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចមុខការដ្ឋានសាងសង់បុរីមួយកន្លែងក្នុងបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ បុរសសន្តិសុខ២នាក់ដែលជាជនរងគ្រោះខាងលើទី១មានឈ្មោះហុីន សុខខេង ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិកោះ ... Read More »

សំបុត្រហែកជូនពលរដ្ឋជាអាជីវករ មិនយកប្រាក់ ក្នុងមួយថ្ងៃពី១៥០ក្បាលទៅ១៨០ក្បាលដែលចំណាយទៅលើការទិញសំបុត្រ១សែន៨ម៉ឺនបាតក្នុង១ថ្ងៃ?

ប៉ោយប៉ែតៈ លោកអភិបាលក្រុងប៉ោយប៉ែត ង៉ោ ម៉េងជ្រួន បានមានប្រសាសន៍ក្នុងបទសម្ភាសថាៈ ការកាត់បន្ថយនៃការលក់សំបុត្រនេះ គីជាការល្អប្រសើរណាស់ ដោយសារតែយើងរួមចំណែកជួយកាត់បន្ថយភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋ។ លោកថាៈ បើយើងធ្វើការប្រៀបធៀបទៅនឹងប្រចាំថ្ងៃ ប្រជាពលរដ្ឋយើងដែលចូលរកស៊ីក្នុងផ្សាររុងក្លឿរ (ប្រទេសថៃ)មួយដងគាត់ទិញសំបុត្រ១០បាត(ប្រាក់ថៃ) ដែលពួកគាត់មានការចាំបាច់ ពិសេសកម្មករអួសរទេះ ដែលគាត់ស៊ីឈ្នួលដឹកទំនិញចេញ ... Read More »

សមត្ថកិច្ចនគបាលខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់សារធាតុញៀន ជាក់ស្តែងមួយកន្លែង ឃាត់ ខ្លួន៨នាក់ ថ្នាំ៣៤ កញ្ចប់

ភ្នំពេញ៖ នៅថ្ងៃទីីី០៥ ខែកុម្ភៈ ឆ្នាំ២០១៧វេលាម៉ោង៩:០០នាទី លោកអនុសេនីយ៍ឯក ហួ ម៉េងវាង អធិការរងនគបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំង ចំរុះ សហការជាមួយនិងអាជ្ញាធមូលរដ្ឋាន បានចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់នៅសារធាតុញៀន ជាក់ស្តែង មួយកន្លែងឃាត់ខ្លួន៨ ... Read More »

ការបង្ក្រាបឃាំ្លងស្តុបឈើគ្រញូងដ៏ ធំជាងគេរបស់ជនជាតិវៀតណាមនៅស្រុកអន្លង់វែងល្បីថាបាត់ឈើជាងពាក់កណ្តាល

ខេត្តឧត្តរមានជយ័: លោកសូត ស៊ីសុឃៀង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជយ័ និង លោក អឹម សាវរឹទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានសហការជាមួយ និងកងកំលាំងអន្តរាគមន៍ពិសេស នៃស្នងការនគបាលខេត្តដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រីហង្ស បូ បានចុះបង្ក្រាបឃ្លាំងស្តុកទុកឈើគ្រញូងដ៏ធំជាងនៅស្រុកអន្លង់វែង របស់ជនជាតិវៀតណាមឈ្មោះយាយម៉ៃ ... Read More »

របួសស្រាល៣នាក់ក្នុងហេតុការណ៍រថយន្តLEXUSRX300 ផ្ទុះកង់មុខក្រឡាប់ធ្លាក់ថ្នល់ជាតិ

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង២២ និង៤០នាទីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ រថយន្តLEXUS RX300 មួយគ្រឿងបានផ្ទុះកង់មុខផ្នែកខាងស្ដាំ ហើយក្រឡាប់ធ្លាក់ពីលើថ្នល់ជាតិលេខ៦ បណ្តាលឱ្យរងរបួសស្រាល៣នាក់ ស្ថិតនៅក្នុងភូមិគីឡូតាឈឹម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ លោកវរសេនីយ៍ត្រី ... Read More »

ប្លន់យ៉ាងកក្រើកនៅកំពង់ចាមអស់រាប់ពាន់ដុល្លារ

ខេត្តកំពង់ចាម៖ ជនសង្ស័យ២នាក់ប្រដាប់ដោយអាវុធខ្លីផងដែរបានធ្វើសកម្មភាពប្លន់យ៉ាងកក្រើកក្រុងកំពង់ចាមតែម្តង មិនរំខានដល់សមត្ថកិច្ចនោះឡើយ ។ ករណីនេះជនរងគ្រោះបានបាត់បង់ទ្រព្យសម្បត្តិអស់រាប់ពាន់ដុល្លារ ។ សកម្មភាពប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងលិចផ្សារធំកំពង់ចាម ភូមិទី១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ... Read More »

ឃាត់ខ្លួនជនសង្ស័យ១នាក់ជាក់ស្ដែងពីបទជួញដូរសារធាតុញៀន

ភ្នំពេញ៖ ក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៩ និង ១០នាទី កំលាំងសហប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ... Read More »

សម្ដេចតេជោ អំពាវនាវ ដល់សមាគមកម្ពុជា ចិន រួមគ្នាទាក់ទាញភ្ញៀវទេសចរណ៍ចិនឲ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើឡើងថែមទៀត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់សមាគមន៍កម្ពុជា-ចិនទាំងអស់រួមគ្នាយកចិត្តទុកដាក់ក្នុងការទាក់ទាញ ភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជា ឱ្យកាន់ច្រើនឡើង ខណៈដែលជនជាតិចិន ក្លាយជាអ្នកទេសចរដ៏មានសក្តានុពលខ្លាំងមួយ នៅលើពិភពលោក ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ... Read More »

សមត្ថកិច្ចគយត្រួតពិនិត្យឃ្លាំងទំនិញគេចពន្ធមួយកន្លែងនៅស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង៖ ប្រធានការរិយាល័យគយ និងរដ្ឋាករច្រកអូរំដួលបានដឹកនាំមន្ត្រីគយចំនួន១០នាក់ បានចុះបង្ក្រាបឃ្លាំងដុះស្លែដែលផ្ទុកទំនិញរត់ពន្ធមួយកន្លែង កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ការចុះបង្ក្រាបនេះ ក្រោយពីទទួលបានព័ត៌មានពីបណ្ដាញសម្ងាត់មកថា មានឃ្លាំងផ្ទុកទំនិញមួយកន្លែង ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ... Read More »

ចុះពិនិត្យស្តង់លក់ម៉ូតូមួយកន្លែងអត់បង់ពន្ធ

ខេត្តកំពង់ស្ពឺ ៖ ទីតាំងស្តង់លក់ម៉ូតូមួយកន្លែងដែលសង្ស័យលក់ម៉ូតូអត់ពន្ធត្រូវបានសមត្ថកិច្ចចុះត្រួតពិនិត្យមើលឯកសារបង់ពន្ឋនាំចូលហើយបើរកឃើញថាមិនបាន បង់ពន្ធទេសមត្ថកិច្ចតម្រូវឲ្យម្ចាស់ចូលទៅ បង់ពន្ធ ។ ការចុះពិនិត្យស្តង់លក់ម៉ូតូនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤ស្ថិតក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារ មន ខេត្តកំពង់ស្ពឺ ដោយម្ចាស់ស្តង់ឈ្មោះ ... Read More »

ចំណតរថយន្តផ្សារកំពង់ថ្មនៅតែបន្ដទារភាស៊ីតាមកញ្ច្រែងនិងទារថ្លៃកន្លែងលក់ថ្លៃកប់ពពកត្រូវបានក្រុមអាជីវកររិះគន់

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋលក់បន្លែ បង្ការតាមគ្រែនិងកញ្ច្រែងជាច្រើននាក់បាន ត្អូញត្អែរថាពួកគាត់សព្វថ្ងៃលក់ដូចចិញ្ចឹម តែលោក ណាក់ និងក្រុមបក្ខពួក១ក្រុម ដែលតែងតែធ្វើស្រែលើខ្នងរាស្រ្ដបានទារ លុយថ្លៃកន្លែងលក់កប់ពពក និងទារថ្លៃ ភាស៊ីប្រឆាំងនឹងគោលការណ៍របស់រាជរដ្ឋា ភិបាលដែលបានចេញសេចក្ដីប្រកាសលើក លែងការមិនយកភាស៊ីតាមកញ្ច្រែង ។ តែ ... Read More »

ឡង់គ្រីស័រស៊េរីទំនើប ស្លាកលេខ ភ្នំពេញ 2Z-0126 បុកម៉ូតូឆ្លងផ្លូវស្លាប់ម្នាក់

ខេត្តកំពង់ធំ៖ រថយន្ដ Land Cruiser ស៊េរីទំនើបមួយគ្រឿង បានបើកបុកបុរសម្នាក់កំពុងជិះ ម៉ូតូឆ្លងថ្នល់បណ្ដាលឲ្យឆេះម៉ូតូឥ និងស្លាប់មនុស្ស ភ្លាមៗ នៅនិងកន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវជាតិលេខ៦ ... Read More »

ថ្នាក់ដឹកនាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាបាននាំយកថវិកាឧបត្ថម្ភទីប្រឹក្សា ក្រសួងដែលមានជំងឺដល់គេហដ្ឋាន

ភ្នំពេញ ៖ លោកស្រីរដ្ឋលេខាធិការ សុខ វិឡាយ តំណាងឲ្យលោកស្រីឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារតាក់តែងសេចក្តី ព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិបាន ដឹកនាំក្រុមការងារ ... Read More »

ស៊ីឈ្នួលដាំបាយឲ្យគេ យកប៉ះចំសង្សារកាលីបមានរថយន្តឡិចស៊ីស៥៧០ជិះ បោកយកលុយអស់ពីខ្លួន

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ជាចុងភៅធ្វើការតាមផ្ទះចាញ់បានចាញ់បោកសង្សារកាលីបអស់ លុយពីខ្លួន ខណៈសុំថៅកែទៅស្រុកកំណើត ឲ្យសង្សារកាលីបជូនទៅស្រុកកំណើតលេងឪពុកម្តាយបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណតរថយន្តផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។ ... Read More »

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន២នាក់ក្នុងនោះម្នាក់ជាស្រ្តីដែលមេខ្លោងធំជួញដូរថ្នាំញៀនប្រចាំខេត្តបាត់ដំបងធ្លាប់ជាប់ពន្ធនាគារ និងថ្នាំញៀនជិតកន្លះគីឡូក្រាម

ខេត្តបាត់ដំបង៖ អាវុធហត្ថខេត្តបាត់ដំបងដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងលោក ហេង លុយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានឆ្មក់ចូលបង្រ្កាបចាប់ឃាត់មេខ្លោងជួញដូរគ្រឿងញៀប្រុសស្រី២នាក់ ក្នុងចំណោមអ្នកទាំង២នាក់មានម្នាក់ជាស្រ្តីមេខ្លោងធំជួញដូរថ្នាំញៀនខុសច្បាប់ប្រចាំខេត្តបាត់ដំបង។ការបង្រ្កាបគឺនៅនិងផ្ទះជួលស្រ្តីសង្ស័យតែម្តងនិងធ្វើការឆែកឆេរដកហូតបានថ្នាំញៀនជិតកន្លះគីឡូក្រាម។កម្លាំងអាវុធហត្ថឃាត់ខ្លួនមេខ្លោងជួញដូរថ្នាំញៀនអនុវត្តតាមដីកាចាប់ខ្លួនរបស់តុលាការខេត្តបាត់ដំបង កាលពីវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិជ្រៃកោង ... Read More »

កងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ៧នាក់ដែលពាក់ពន្ធ័និងករណីគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យ៧នាក់ ដែលពាក់ពន្ធ័នឹងករណីគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង។ ពាក់ពន្ធ័នឹងករណីខាងលើនេះ លោកវរៈសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការងកងរាជអាវុធហត្ថខេត្តនិងជាប្រធានមន្ទីយុត្តិធម៌បានអោយដឹងថា ក្រោយពីទទួលបទ បញ្ជាពីឧត្តមសេនីយ៍ ត្រី ស្រី ... Read More »

យកកូនមកព្យាបាលគ្រូខ្មែរដូចយកមកឲ្យលង់ទឹកស្លាប់

ខេត្តស្វាយរៀង៖ បុរសសង្ស័យមានជំងឺសរសៃប្រសាទម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់ក្នុងស្រះទឹកបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្រុមគ្រួសារកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះជីន ភៀន អាយុ២៦ឆ្នាំ ... Read More »

វីដេអូ៖​ សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីមីយ៉ាន់ម៉ា​ នៅវិមានសន្តិភាព៖

វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីមីយ៉ាន់ម៉ា នៅវិមានសន្តិភាព៖ [fbvideo link=”https://www.facebook.com/hunsencambodia/videos/1235823063132855/” width=”600″ height=”400″ onlyvideo=”1″] Read More »

នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនម្នាក់បម្រុងយកគ្រឿងញៀនលក់ចែកចាយឱ្យអតិថិជនរបស់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យគ្រឿងញម្នាក់និងថ្នាំញៀនមេតំហ្វេតាមីនទឹកកក១៥កូនថង់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្រ្កាបចាប់ឃាត់ខ្លួនខណៈដែលជនសង្ស័យធ្វើដំណើរតាមម៉ូតូបម្រុងយកថ្នាំញៀនទៅលក់ឱ្យអតិថិជនរបស់ខ្លួន។ លោកវរសេនីយ៍ទោ ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ប្រាប់ឱ្យដឹងថា ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យមានឈ្មោះ ដាំ វណ្ណី ភេទប្រុសអាយុ៣១ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ... Read More »

ជនសង្ស័យ៥នាក់ត្រូវបានអាវុធហត្ថខេត្តកំពង់ចាមចាប់ខ្លួនក្នុងបទល្មើសចរាចរគ្រឿងញៀន

ខេត្តកំពង់ចាម៖ ជនសង្ស័យ៥នាក់រួមនឹងវត្ថុតាងថ្នាំញៀន៤៨កញ្ចប់ ទម្ងន់ជិត៥ខាំ ត្រូវបានកម្លាំងជំនាញការិយាល័យគ្រឿងញៀនកងរាជអវុធហត្ថខេត្ត សហការ ជាមួយកម្លាំងអាវុធហត្ថស្រុកស្ទឹងត្រង់ធ្វើរការស្ទាក់ចាប់ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង។ ប្រតិបត្តការនេះធ្វើរនៅថ្ងៃទី០២ ទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមចេកជ្វា ឃំុព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ... Read More »

សាហាវ! ម្ចាស់ចំការអំពៅយកគ្រឿងចក្រចាប់បោកសម្លាប់សត្វគោអ្នកស្រុកងាប់អស់៥ក្បាល

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋជារស់នៅឃុំរស្មីសាមគ្គីបានសំដែងនូវការមិនពេញចិត្ត ចំពោះម្ចាស់ចំការអំពៅថាបានយកគ្រឿងចក្រចាប់អំពៅមកចាប់សត្វគោរបស់ពួកគាត់បោកសម្លាប់និងរបួសច្រើនក្បាលខណះដែលសត្វគោលចូលទៅក្នុងចំការអំពៅនោះ។ បើតាមសម្តីរបស់ប្រជាពលរដ្ឋបានលើកឡើងថា មានសត្វគោអ្នកស្រុក ចំនួន៥ក្បាល បានងាប់ និងរបួសដោយសារតែ ខាងក្រុមហ៊ុនចំការអំពៅរបស់ជនជាតិវៀតណាម ម្នាក់ឈ្មោះ ជឿ បានយកគ្រឿងចក្រសំរាប់ចាប់អំពៅមកចាប់សត្វគោរបស់ពួកគាត់បោកសំលាប់យ៉ាងព្រៃផ្សៃបំផុត ។ លោកប៊ុត ប៊ុនធឿន ... Read More »

សមត្ថកិច្ចបង្ក្រាបសង្វៀនប្រជល់មាន់មួយកន្លែងឃាត់ខ្លួនមនុស្ស១៧នាក់និងវត្ថុតាងមួយចំនួនធំ

ខេត្តបាត់ដំបងៈកម្លាំងក្រុមបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្វៀនប្រជល់មាន់មួយកន្លែងដោយឃាត់ខ្លួនមនុស្សចំនួន១៧នាក់ ម៉ូតូ២១គ្រឿង និងមាន់ចំនួន២ក្បាលបញ្ជូនមកកាន់ស្នងការខេត្តដើម្បីចាត់ការតាមនិតិវិធី។ លោក ឈឿង គឹមសុង មេក្រុមបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាននិយាយអោយដឹងថា៖ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងសង្វៀនប្រជល់មាន់ខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នៅចំណុចភូមិដង្គត់ ឃុំស្តៅ ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង។ លោកបន្តថា៖ ក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនអ្នកញៀនជល់មាន់បានចំនួន១៧នាក់រួមមាន៖ ទី១ឈ្មោះសួន ... Read More »

ខឹងប្រពន្ធនិយាយជាមួយអ្នកលក់ចេកចៀនប្រចណ្ឌរករឿងវាយប្រពន្ធប្តឹងនគរបាលហៅសួរនាំ

ភ្នំពេញ ៖ បុរសជាប្តី គ្រាន់តែឮប្រពន្ធ សុំលេខទូរស័ព្ទអ្នកលក់ចេកចៀន និងនិយាយរឿងផ្ទះសំណាក់ ផ្ទុះកំហឹងប្រចណ្ឌ រករឿងឈ្លោះប្រពន្ធ បង្កហិង្សារហូតប្រពន្ធ ទ្រាំលែងបានប្តឹងសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង១៥នាទីយប់ ថ្ងៃទី៣ ខែកុម្ភៈ ... Read More »

ស្រ្តីម្ចាស់ហាងកែសម្ផស្សម្នាក់រត់ដេញចាប់ម៉ូតូចោរលួចយកទូរស័ព្ទ IPHONE 7 PLUS នៅក្នុងហាងត្រូវម៉ូតូជនសង្ស័យអូសបណ្តាលឱ្យដួលដាច់ក្បាលជង្គង់

  ខេត្តបន្ទាយមានជ័យ៖ ស្រ្តីម្នាក់ដែលម្ចាស់ហាងកែសម្ផស្សយីហោ ឆវី វណ្ណ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានម៉ូតូជនសង្ស័យម្នាក់លួចទូរស័ព្ទដៃរបស់នាងអូសដួលរងរបួសក្បាលជង្គង់ទាំងសងខាង ដោយសារដេញតាមចាប់ម៉ូតូជនសង្ស័យជិះម៉ូតូមកលួចយកទូរស័ព្ទដៃម៉ាក IPHONE 7 PLUS ដែលមានតម្លៃជាង១ពាន់ដូល្លារ ... Read More »

លោកស្រីបណ្ឌិត ម៉ែន សំអនអញ្ជើញជាអធិបតីពិធីសម្ពោធសមិទ្ធផលនានានៅវត្តឈូកមាស ឃុុំស្វាយយា ស្រុកស្វាយជ្រំ

ខេត្តស្វាយរៀងៈ លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តបានអញ្ជើញជាអធិបតីពិធីសម្ពោធសមិទ្ធផលនានាវត្តឈូកមាស ឃុុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្នុងឱកាសនោះ ... Read More »

នគរបាលស្រុកស្អាងចាប់ខ្លួនជនសង្ស័យ២នាក់ឪពុកកូនដកហូតថ្នាំញៀនចំនួន២កញ្ចប់

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកស្អាងក្រោមបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពប ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនជនសង្ស័យ២នាក់ឪពុកកូន រឹបអូសបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០២កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យនេះធ្វើឡើង កាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី០៣ ... Read More »

ស្រ្ដីម្នាក់បានស្លាប់ដោយសាររថយន្តក្រុង ក្រុមហ៊ុនថោងស៊ីងបើកបុកពីក្រោយ

ខេត្តសៀមរាប៖ ស្រ្ដីម្នាក់កំពុងជិះម៉ូតូត្រូវបានរថយន្តក្រុងក្រុមហ៊ុនថោងស៊ីង បើកបុកដួលបែកក្បាលស្លាប់នៅពេលដែលបញ្ចូលដល់មន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើង នៅព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ ផ្លូវជាតិលេខ០៦ ត្រង់ចំណុចមុខផ្សារដំដែក ភូមិដំដែក ឃុំដំដែក ... Read More »

ផឹកទឹកត្នោតជូជាជិតគ្នាក្លែមសំដីឌឺដងក្លាយជាហិង្សាកាប់គ្នាប្រ៉ាវម្នាក់ដេកពេទ្យ ម្នាក់ជាប់គុក

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ក្រោយពីនាំគ្នាទៅផឹកទឹកត្នោតជូរបណ្តាលអោយស្រវឹង ហើយក៍កើតជាទំណាស់ពាក្យសំដីឌឺដង រហូតឈានដល់កើតអំពើហិង្សា ធ្វើអោយមិត្តភក្តិម្នាក់ទៀតបានយកដាវមកកាប់ ទីបំផុតអ្នកខ្លាំងដេកគុក អ្នកចាញ់ដេកពេទ្យ។ អំពើហិង្សានេះ បានកើតឡើងកាលពីម៉ោង២១និង២០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចកន្លែងលក់ទឹកត្នោតជូរក្នុងភូមិសំរោង សង្កាត់ឃ្មួញ ... Read More »