ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

លោក សរ សុដានី បន្តដឹកនាំកម្លាំងចម្រុះចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុលក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០លោក សរ សុដានី អភិបាលរងតំណាងលោកអភិបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ... Read More »

ប្រជាពលរដ្ឋរងគ្រោះអគ្គិភ័យ៧គ្រួសារ ត្រូវគណៈកម្មការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជួន

ភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ​ ២០២០នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ លោក សក់ ចន្ទ័កញ្ញារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខា ព្រមទាំងក្រុមការងារ បានចុះសួរសុខទុក្ខ​ ... Read More »

សេចក្តីប្រកាសព័ត៌មាន ៖ ការកាប់ឈើនិងការដឹកជញ្ជូនឈើខុសច្បាប់ លក្ខណៈទ្រង់ទ្រាយធំ មានភាពស្ងប់ស្ងាត់

ភ្នំពេញ៖ ការកាប់ឈើនិងការដឹកជញ្ជូនឈើដោយខុសច្បាប់ ជាលក្ខណៈទ្រង់ទ្រាយធំមានលក្ខណៈស្ងប់ស្ងាត់ ប៉ុន្តែនៅមានការលួចបន្លំដឹកជញ្ជូនផល អនុផលព្រៃឈើដោយខុសច្បាប់ តាមរូបភាពជារថយន្តសាំងយ៉ុង រថយន្តកែច្នៃធុនតូច គោយន្ត ម៉ូតូ រទេះគោក រទេះក្របី និង រម៉ក ជាដើម ។ ... Read More »

ម្ចាស់បន្ទប់ជួលចាក់សោទុកចោលចេញទៅធ្វើការត្រូវអគ្គិភ័យឆាបឆេះម៉ត់

ភ្នំពេញ៖ បន្ទប់ជួល មួយកន្លែងត្រូវបានអគ្គិភ័យ ឆាបឆេះបណ្តាលអោយរបស់របរក្នុងបន្ទប់ទាំងមូលរងការខូចខាតទាំងស្រុង ពេល ដែលម្ចាស់ចាក់សោទុកចោលចាកចេញទៅធ្វើការបាត់ ។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីម៉ោងជិត១រសៀល ថ្ងៃទី០១ ខែកុម្ភះឆ្នាំ ២០២០ នៅចំណុច ផ្ទះលេខ ១១៦H ផ្លូវទន្លេមេគង្គ ... Read More »

ប្រារព្ធខួបគម្រប់១១ឆ្នាំ ដំណើរការចេញផ្សាយរបស់មជ្ឈមណ្ឌលព័ត៌មាននគរវត្ត

ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នៅថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រារព្ធពិធី«អភិសេក ព្រះអង្គព្រះវិស្ណុ» និងជាថ្ងៃខួបគម្រប់ ១១ឆ្នាំ ... Read More »

វាសនាមិនទៀងគ្រាន់តែដើរទៅបន្ទោរបង់លាមកសោះ រអឹលជើងលង់ទឹកស្លាប់

ខេត្តកំពង់ធំ៖ ពិតជាអកុសលនិងវាសនាមិនទៀងមែន សូម្បីតែដើរទៅបន្ទោរបង់លាមកលើទំនប់ប្រឡាយក៏រអឹលជើងធ្លាក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ ។ ជាក់ស្តែងនៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ មានករណីមនុស្សម្នាក់បានលង់ទឹកស្លាប់ស្ថិតនៅចំណុចទំនប់ទឹកបុស្សម្កាក់ ភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។ មន្រ្តីនគរបាលស្រុកកំពង់ស្វាយបានឲ្យដឹងថា ... Read More »

ទីតាំងហាងកាហ្វេមួយកន្លែងក្បែរវត្តនាគវ័ន្ត បង្កប់ល្បែងបញ្ជល់មាន់តាមអនឡាញ គ្មានអាជ្ញាធរចុះបង្ក្រាប

ភ្នំពេញ៖ ទីតាំងបើកល្បែងស៊ីសងបញ្ជល់មាន់តាមអនឡាញមួយកន្លែង កំពុងតែបើកលេងយ៉ាងរលូន ខណៈដែលក្រុមអ្នកលេងល្បែងទាំងនោះបាននាំគ្នាភ្នាល់ក្នុងមួយម្តងៗខ្ទង់ពាន់ដុល្លារ ដោយហ៊ោកញ្ជ្រៀវមិនខ្លាចរអាលពីសំណាក់សមត្ថកិច្ចឬអាជ្ញាធរណាហ៊ានបង្ក្រាបនោះទេ ។ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងខាងលើនេះ ជ្រកក្រោមស្លាកយីហោហាងកាហ្វេ ស្ថិតនៅជាប់តារាងបាល់ទះច្រកចូលទៅវត្តនាគវ័ន្ត ក្បែរផ្លូវរថភ្លើង សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ដោយមិនដែលឃើញសមត្ថកិច្ចឬអាជ្ញាធរណា ចុះបង្ក្រាបទល់តែសោះ ... Read More »

មោទនភាព ខណៈមានអ្នកចុះឈ្មោះជាង ១០០នាក់ ដើម្បីចូលរួមវគ្គ បណ្តុះបណ្តាល ពិសេស «សារព័ត៌មាន ក្នុងយុគ្គសម័យ Digital» គ្រាន់តែ «ស.ស.ស.ក» ប្រកាសទើបបាន២ថ្ងៃ

ភ្នំពេញ៖ អង្គភាព សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបង្ហាញពីការលើកស្ទួយលើវិស័យព័ត៍មាន អោយមានស្តង់ដារ គុណភាព ដល់អ្នកព័ត៍មាន អោយមានសីលធម៍ វិជ្ជាជីវៈ ផលិតបានព័ត៍មាន(ស្អាត) អាចនិយាយបានថា កម្រិតសិក្សាពីទិដ្ឋភាពច្បាប់ ទិដ្ឋភាពសង្គម ... Read More »

រថយន្ត សាំយ៉ុង ដឹកបទល្មើសព្រៃឈើពីរគ្រឿង ជើងខ្លាំងឈ្មោះក្រឹមពីរនាក់ប្ដីប្រពន្ធ ប្រចាំស្រែគរថ្មីផ្លូវវារីស្រុកសេសាន ត្រូវអស់លក្ខណ៍ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបង្ក្រាប

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១រសៀល រថយន្តសាំងយ៉ុងពីរគ្រឿង ដែលគេដឹងថា ជារបស់មេឈ្មួញល្បីឈ្មោះក្រឹម ពីរអ្នកប្តីប្រពន្ធ ដុះស្លែដឹកបទល្មើសផលអនុផលព្រៃឈើ ប្រចាំស្រែគរថ្មី លោតឆត្រហោះរំលងបារ៉ាស់ពីរជាន់គោលដៅ ទីមួយ គោលដៅនៅជាប់នឹងផ្លូវចេញពីវារី ផ្លូវ៧៨ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យលួចទ្រព្យសម្បត្តិ នៅក្រុងស្វាយរៀង ធ្លាយមុខសញ្ញាលួចរថយន្ត

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស៊ើបអង្កេត និងរហូតឈានដល់ការឃាត់ខ្លួនក្នុងករណីលួចទ្រព្យសម្បត្តិ និងគ្រឿងអលង្ការនៅផ្ទះការ៉ាស់សាំងក្រុងស្វាយរៀង ធ្លាយជាមុខសញាពាក់ពន្ធ័នឹងករណីលួចរថយន្តមួយគ្រឿងទៀត ។ យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញ និងបទបញ្ជាផ្ទាល់់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ ... Read More »

រថយន្តបើកទៅបុកជាមួយរថភ្លើង​ តែមិនគ្រោះថ្នាក់ដល់អាយុជីវិត

ខេត្តព្រះសីហនុ​៖ នៅថ្ងៃទី​០១ ខែកុម្ភៈ ​ឆ្នាំ​២០២០ វេលាម៉ោង៧:១៥នាទីព្រឹក នៅលើផ្លូវជាតិ៣(ចំណុចផ្លូវរថភ្លើងឆ្លងកាត់) ស្ថិតក្នុង ភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ... Read More »

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ១៣នាក់

ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយមន្ត្រីនគរបាលអធិការដ្ឋាននគរបាលស្រុកស្ទោង ចេញប្រតិបត្តិការ បង្រ្កាប ករណី ... Read More »

ធ្វើជាងតោនរថយន្ត មិនសូវកាក់កប ដើរលួចម៉ូតូគេមិនបានសម្រេច ជាប់ខ្នោះរបស់សមត្ថកិច្ច

ភ្នំពេញ៖ ជាងតោនរថយន្តម្នាក់ ជិះម៉ូតូដើរធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋមួយគ្រឿងមិនបានសម្រេច ក៏ត្រូវកម្លាំងនគរបាលល្បាតរបស់ខណ្ឌមានជ័យ ប្រទះឃើញក៏ឃាត់ខ្លួនបានភ្លាមៗ រួមទាំងឧបករណ៍សម្រាបកាច់.កម៉ូតូមួយឈុត ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០ នៅចំណុច ផ្លូវលំ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ប្រជាពលរដ្ឋឲ្យទៅបង់ប្រាក់ថ្លៃប្រមូលសំរាមចាប់ពី ដើមខែកុម្ភៈ នេះតទៅ ដោយយកលេខកូដចេញពីក្រដាសភ្លើង រួចទៅបង់អេស៊ីលីដា

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញប្រាប់ប្រជាពលរដ្ឋអាចបង់ប្រាក់ថ្លៃប្រមូលសំរាមចាប់ពីដើម ខែកុម្ភៈ គឺចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះតទៅ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការចូលរួម ធានាធ្វើឲ្យរាជធានីភ្នំពេញ នៅតែរក្សាបានភាពស្អាត មានផាសុខភាព និងគុណភាពបរិស្ថាន ។ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសបើក ... Read More »

នារីវ័យក្មេងម្នាក់បើករថយន្តលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បើករថយន្តលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូង ផ្លូវបណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃ តែអ្នកបើកបរងរបួសស្រាល ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែង នឹងផ្លូវលេខ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ... Read More »

សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជេីញ​ ជាអធិបតី​ បេីកសន្និបាតគណៈកម្មាធិការកណ្ដាលលេីកទី៤២ របស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ នៅពេលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា កំពុងអញ្ជេីញបេីកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ របស់គណបក្សប្រជាជនកម្ពុជាដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ នៅក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្ដាលនេះគឺមានការយាង និងអញ្ជើញចូលរួមពី សម្ដេចពញាចក្រីហេងសំរិនប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេច ឯកឧត្តម ... Read More »

ឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់​ក្រោយធ្វើសកម្មភាព​លួចម៉ូតូ​

ខេត្តកំពង់ស្ពឺ៖ ជន​សង្ស័យចំនួន៣នាក់​ត្រូវបានសមត្ថកិច្ច​ស្រាវជ្រាវ​និងឃាត់ខ្លួនជាបន្តបន្ទាប់​ក្រោយពេលពួកគេ​ធ្វើសកម្មភាពលួច​កាច់កម៉ូតូរបស់មន្ត្រីយោធាមួយរូប ពេលជិះមកលេងផ្ទះសាច់ញាតិ ។ ក្រោយពេលឃាត់ខ្លួន ក្រុមជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្ត​ដូច​ជនរងគ្រោះបានប្តឹងសមត្ថកិច្ចពិតប្រាកដមែន ។ ការឃាត់ខ្លួននេះ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិខ្លែងពណ៌ខាងជើង ឃុំព្រៃញាតិ ស្រុកគងពិសី ... Read More »

សិស្សប៊ែលធី ៣,១៣៩នាក់ ចូលរួមប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី១៣

ភ្នំពេញៈ រសៀល​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០២០ សា​លា ប៊ែល​ធី​ អន្តរ​ជាតិ​ បានរៀបចំ​កម្មវិធីប្រកួតប្រជែងនិយាយភាសា អង់គ្លេសលើកទី១៣ (The 13th English Speaking Contest Program) ... Read More »

ម៉ូតូកង់បីដឹកបន្លែបើកបុករថយន្តកូរ៉េដឹកទឹកកកពីក្រោយ ស្លាប់ម្នាក់នៅកន្លែងកើតហេតុ

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកដឹកបន្លែ និងត្រីយកទៅឲ្យម៉ូយការនៅឯម្តុំភ្នំប្រសិទ្ធ បើកម៉ូតូកង់បីងងុយដេក បានជារេចង្កូតមកបុករថយន្តដឹកទឹកកកពីក្រោយពេញទំហឹងបណ្តាលឲ្យបោកក្បាលស្លាប់នៅនឹងកន្លែង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៥និង៣០នាទីភ្លឺថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចក្បែរ និងយឿត្រីគីឡូ៩ ស្ថិតនៅក្នុងក្រុម១ ភូមិ៣ ... Read More »

តណ្ហាឡើងដល់កម្រិតកំពូលចូលកន្លែងម៉ាស្សារួមភេទរួចចេញមកវិញអត់លុយគ្រប់ ទាញកាំភ្លើងបាញ់៦គ្រាប់

ភ្នំពេញ៖ បុរសម្នាក់សង្ស័យតណ្ហាឡើងដល់កម្រិតកំពូលទប់អារម្មណ៍លែងជាប់ ចូលទៅកន្លែងម៉ាស្សាដើម្បីរួមភេទបន្ធូរអារម្មណ៍រួចរាល់ហើយចេញមកវិញ គ្មានឲ្យលុយគ្រប់ ទាញកាំភ្លើងបាញ់រះ៦គ្រាប់ ហើយគេចខ្លួនបាត់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២០ និង ១០ នាទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខព្រលានយន្តហោះពោចិនតុង ហាងយីហោ (យីហោ ... Read More »

បុរសម្នាក់ថប់ៗដង្ហើម ណែនទ្រូងឲ្យក្រុមគ្រួសារដឹកតាមម៉ូតូ ទៅពេទ្យ តែជាអកុសល បានស្លាប់ពាក់កណ្តាលផ្លូវ

ភ្នំពេញ៖ បុរសម្នាក់ថប់ៗដង្ហើម ណែនទ្រូងឲ្យក្រុមគ្រួសារដឹកតាមម៉ូតូ ទៅពេទ្យ តែជាអកុសល បានស្លាប់ពាក់កណ្តាលផ្លូវ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង២រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង៥៨B ភូមិដីថ្មី សង្កាត់គោកឃ្លាង ... Read More »

រថយន្តតូយ៉ូតាព្រូស ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ ៖ នារីម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស បានបោះពួយយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតយ៉ាងដំណំ ចំណែករបាំងថ្មបានបាក់អស់ចំនួន៣កង់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង កែង ... Read More »

ស្រេន វុធថា និយាយពីចាយពេលសល់ពីសិល្បៈទាំងអស់ដើម្បីសកម្មភាពសប្បុរសធម៌ និងសង្គម

ភ្នំពេញ៖ លោក ស្រេន វុធថា ទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនក្រោយពីតារាសម្តែងរូបនេះចាយពេលវេលារបស់ខ្លួនសេសសល់ពីសិល្បៈមកចូលរួមសកម្មភាពមនុស្សធម៌ និងកិច្ចការងារសង្គម ។ តារារូបនេះលើកឡើងថាជាការងារដែលលោកបំពេញហើយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយសប្បាយចេញពីក្នុងចិត្ត ។ ក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះ តារាសម្តែងរូបនេះបញ្ជាក់ថា ការងារសិល្បៈរបស់លោកនៅតែបន្តទៅមុខជាធម្មតា ដោយទទួលបានការថតភាពយន្តទាំងភាពយន្តខ្លី ភាពយន្តភាគ ... Read More »

ចោរមួយក្រុមបន្លំចូលផ្ទះវីង យកលុយអស់ជាង១មុឺនដុល្លារក្នុងក្រុងស្ទឹងត្រែង គេចខ្លួនសុវត្ថិភាព

ខេត្តស្ទឹងត្រែង៖ ចោរមួយក្រុមឈប់ម៉ូតូចូលប្រមូលលុយអស់ជាងមួយមុឺនដុល្លារ នៅផ្ទះប្តូរប្រាក់វីងមួយកន្លែងស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែវ ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ។ ក្រោយពីកើតហេតុម្ចាស់ផ្ទះប្តូរប្រាក់បានរាយការណ៍ទៅសមត្ថកិច្ច នៅក្នុងរូបវិដេអូកាមេរ៉ាសុវត្ថិភាព មើលឃើញថា ... Read More »

ផឹកស្រាស្រវឹងទាស់ពាក្យសម្ដីគ្នាធ្វើឲ្យបុរសម្នាក់យកកែវវាយទៅលើបុរសម្នាក់ទៀតរងរបួសបែកក្បាល

ខេត្តកណ្ដាលៈ បុរសម្នាក់យកកែវស្រាវាយទៅលើបុរសម្នាក់ទៀតរងរបួសបែកក្បាល ខណៈដែលបុរសសង្ស័យ និងបុរសរងគ្រោះផឹកស្រាស្រវឹងទាស់ពាក្យសម្ដីគ្នា ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ។ ... Read More »

ជនជាតិកូរ៉េម្នាក់គាំងបេះដូងស្លាប់ក្នុងភូមិគ្រឹះវឌ្ឍនភាពអង្គរក្រុងសៀមរាប

ខេត្តសៀមរាប៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០ នៅចំណុចភូមិគ្រឹះវឌ្ឍនៈភាពអង្គរ ស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ... Read More »

ប្ដីស្លាប់ កូនជាប់គុកទាំងអយុត្តិធម៌ រូបគាត់ជាម្តាយ ដូចនាងបដាចារ ពេលនេះគ្មានសល់អ្វីឡើយ

ខេត្តកំពង់ស្ពឺ៖ ដូចអស់សង្ឃឹមជាមួយប្រព័ន្ធតុលាការ ទណ្ឌិត៤រូបបានសម្រេចចិត្តសរសេលិខិតចេញមកក្រៅពន្ធនាគារដើម្បីឲ្យម្ដាយស្វែងរកអន្តរាគមន៍ ដល់ពួកខ្លួន ខណៈដែលពួកខ្លួនអះអាងថា មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់សមត្ថកិច្ចនោះទេ ។ ទណ្ឌិតទាំង៤រូបដែលសម្រេចចិត្តផ្តិតមេដៃលើលិខិតសុំអន្តរាគមន៍ទី១ មានឈ្មោះ ផាត់ ភារុណ, ទី២ ឈ្មោះ ផាត់ វុដ្ឋា ... Read More »

ម្ចាស់ដាក់ម៉ូតូចាក់សោក្រោមផ្ទះ២គ្រឿង ព្រឹកឡើងចុះអើតមើល ឃើញតែច្រវាក់សោ

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលជាម្ចាស់ម៉ូតបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ បន្ទាប់ពីម៉ូតូ២គ្រឿងត្រូវបានបាត់ដោយត្រូវជនសង្ស័យធ្វើសកម្មភាពលួចកាត់របងលួសខាងក្រោយផ្ទះចូលចាក់សោច្រវាក់ម៉ូតូ បានសម្រេច ។ ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគក់ប៉ែ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ... Read More »

កម្លាំងកងរាជ​អាវុធហត្ថ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើបាត់ដំបង​ចាប់​ឈើ​ប្រណីត​ជាង​បី​ម៉ែត្រគូប​

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តបាត់ដំបងបាន​ចុះបង្ក្រាប​នឹង​ឆែកឆេរ​ទីតាំង​សន្និធិ​ផល​អនុផល​ព្រៃឈើ​ខុសច្បាប់​មួយកន្លែង នៅ​ចំណុច​ក្រុមទី​៨​ស្ថិតក្នុង​ភូមិ​រំចេក​៣​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​កាលពីរសៀល ថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ មាឃ ឆ្នាំកុរ ព ស ... Read More »

កុំថាឡើយផ្លូវថ្នល់ សូម្បីតែក្លោងទ្វារវត្ត សាក់សំពៅ ក៏ត្រូវបានក្រុមរថយន្តដឹកដី ដឹកខ្សាច់ ធុនធំបើកបុកបំផ្លាញស្ទើរបាក់ សង្ស័យអាជ្ញាធរខណ្ឌដង្កោអសមត្ថភាព

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់គងនយ និង សង្កាត់សាក់សំពៅ នៃមូលដ្ឋានខណ្ឌដង្កោ ទទូចស្នើរទៅដល់អាជ្ញាធរខណ្ឌដង្កោ មេត្តាដាក់គោលដៅហាមឃាត់ក្រុមរថយន្តដឹកដី ដឹកខ្សាច់ ដោយសារតែបង្កប៉ះពាល់បរិស្ថានខ្លាំងក៏ដូចជា ធ្វើឲ្យខូចផ្លូវសាធារណៈ ។ ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថា ការស្នើសុំឲ្យអាជ្ញាធរខណ្ឌដង្កោ មេត្តាបន្តដាក់គោលដៅហាមឃាត់ក្រុមរថយន្តដឹកដី ... Read More »