ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

បិសាចក្រហម Man Utd ឈ្នះ EFL Cup ដើម្បីបញ្ចប់ការរង់ចាំពានរង្វាន់រយៈពេល៦ឆ្នាំ

ក្រុមបិសាចក្រហម Manchester United បានឈ្នះពានរង្វាន់ជាលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៧ ជាមួយនឹងជ័យជម្នះលើក្រុម Newcastle United ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EFP ឬ League Cup នៅកីឡដ្ឋាន Wembley កាលពីរាត្រីថ្ងៃទី២៦ឈានចូលថ្ងៃទី២៧ ... Read More »

ទួរគីចាប់ខ្លួនមនុស្ស១៨៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន

រដ្ឋាភិបាលទួរគីបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតមនុស្សជាង 6០០នាក់ ពាក់ព័ន្ធនឹងការដួលរលំអគារបន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃទី 6 ខែកុម្ភៈ ដែលបានសម្លាប់មនុស្សជាង 50.000 នាក់។ ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទួរគី លោក Bekir ... Read More »

ធ្លាក់យន្តហោះសង្គ្រោះបន្ទាន់នៅអាមេរិក ស្លាប់៥នាក់

មានករណីធ្លាក់យន្តហោះ នៅក្នុងស្រុកលីយុង ក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិក បណ្តាលឱ្យបុគ្គលិកពេទ្យនៅលើយន្តហោះ រួមនឹងអ្នកជំងឺនិងសាច់ញាតិបានស្លាប់ទាំងអស់។ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា សេវាសង្រ្គោះបន្ទាន់នៃសហរដ្ឋអាមេរិកបានឱ្យដឹងថា ... Read More »

នាយក CIA បញ្ជាក់ពីលទ្ធភាពដែលចិនផ្គត់ផ្គង់អាវុធដ៏សាហាវដល់រុស្ស៊ី

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ CBS News នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក (CIA) លោក Bill Burns បានបញ្ជាក់ពីលទ្ធភាពដែលចិនអាចបញ្ជូនជំនួយដ៍សាហាវដល់រុស្ស៊ីក្នុងជម្លោះនៅអ៊ុយក្រែន។ លោក Burns បានប្រាប់ពិធីករ CBS ថា “យើងជឿថាភាគីចិនកំពុងពិចារណាផ្តល់អាវុធដ៍សាហាវ” ... Read More »

អង់គ្លេស និងអៀរឡង់ប្រកាសបញ្ជីជ្រើសរើសកីឡដ្ឋានសម្រាប់ការដេញថ្លៃម្ចាស់ផ្ទះយូរ៉ូឆ្នាំ២០២៨

សមាគមកីឡាបាល់ទាត់របស់ប្រទេសទាំង២បានប្រកាសថា កីឡដ្ឋាន Everton ដែលមិនទាន់សាងសង់ត្រូវបានបញ្ចូលក្នុងបញ្ជីសម្រាំងសម្រាប់ការដេញថ្លៃរបស់ចក្រភពអង់គ្លេស និងអៀរឡង់ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកអឺរ៉ុប (យូរ៉ូ) ឆ្នាំ២០២៨។ កីឡដ្ឋាន Wembley ដែលធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ Euro 2020 កាលពីឆ្នាំមុន គឺជាកីឡដ្ឋានមួយក្នុងចំណោមកីឡដ្ឋានទាំង៣របស់ទីក្រុងឡុងដែលរួមបញ្ចូលនៅកីឡដ្ឋាន London ... Read More »

កូរ៉េខាងជើងកៀរគរកម្មករវ័យក្មេងរាប់ពាន់នាក់ដើម្បីសង់ផ្ទះថ្មីចំនួន ៥០.០០០ ខ្នង

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកៀរគរកម្មករវ័យក្មេងរាប់ពាន់នាក់ដើម្បីចូលរួមក្នុងគម្រោងសាងសង់ផ្ទះថ្មីចំនួន៥មុឺនខ្នងនៅរដ្ឋធានីព្យុងយ៉ាង។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានផ្សាយថា លោក គីម បានចូលរួមក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់នៅសង្កាត់ Sopo នៃទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី ២៥ ... Read More »

Chelsea ប៉ះ Spurs រាត្រីនេះគឺជាឱកាសដែលអាចនឹងពិចារណាលើគ្រូបង្វឹក Graham Potter

ពេលវេលាជិតអស់ហើយសម្រាប់ក្រុមតោខៀវ Chelsea ក្នុងការសង្គ្រោះអ្វីមួយពីរដូវកាលរបស់ពួកគេ ខណៈដែលពួកគេត្រៀមទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះមាន់ខ្នាយ Tottenham Hotspur នៅថ្ងៃអាទិត្យ ប៉ុន្តែកំណត់ត្រារបស់ក្រុមតោខៀវប្រឆាំងនឹងគូប្រជែងនៅទីក្រុងឡុងដូចគ្នានេះនឹងផ្តល់ឱ្យគ្រូបង្វឹកលោក Graham Potter ក្នុងការបង្ហាញពីការដឹកនាំដែលក្លិបអាចនឹងពិចារណាលើកៅអីរបស់គាត់។ ទោះបីជាការចំណាយលើទីផ្សារដោះដូរកីឡាករខែមករារបស់ក្លិប Chelsea មានចំនួនប្រហែល៣០០លានផោន (៣៦១.០៨លានដុល្លារ) ... Read More »

ឆ្នាំ២០២៣ សេដ្ឋកិច្ចចិននឹងល្អប្រសើរឡើងវិញទាំងស្រុង

នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ២៤ខែកុម្ភៈ ធនាគារប្រជាជនចិន បានប្រកាសថា នឹងផ្តោតសំខាន់ទៅលើការផ្តល់ជំនួយនៅក្នុងប្រទេសដើម្បីធានាដល់កំណើនសេដ្ឋកិច្ច ស្ថិរភាព ទាំងតម្លៃនិងការប្រកួតប្រជែង។ ធនាគារប្រជាជនចិន (ធនាគារជាតិ) នៅថ្ងៃទី២៤ខែកុម្ភៈ បានបញ្ជាក់ថា សេដ្ឋកិច្ចនឹងល្អប្រសើរឡើងវិញនៅក្នុងឆ្នាំ២០២៣។ ទន្ទឹមនឹងនោះចិននឹងអនុវត្តគោលនយោបាយរូបិយវត្ថុចិនកាន់តែរឹងមាំនៅលើទីផ្សារ។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត អាមេរិកនឹងចាប់ផ្តើមពិភាក្សាឡើងវិញអំពីបញ្ហាសេដ្ឋកិច្ចជាមួយចិនក្នុងពេលសមស្របណាមួយ។ ... Read More »

បេឡារូស គាំទ្រយុទ្ធសាស្ត្រ១២ចំណុចរបស់ចិនស្តីពីសង្គ្រាមនៅអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបេឡារូសអំពីទំនាក់ទំនងទ្វេភាគី និងវិបត្តិអ៊ុយក្រែន ដែលក្នុងនោះបេឡារូស “គាំទ្រយ៉ាងពេញទំហឹង” គោលជំហរ១២ចំណុចរបស់ទីក្រុងប៉េកាំង ក្នុងការដោះស្រាយបញ្ហាវិបត្តិនេះ។ ក្នុងពេលនេះដែរ ប្រធានាធិបតីបេឡារូស លោក ... Read More »

បន្តការជីករុករកមនុស្ស៤៧នាក់ដែលបាត់ខ្លួនក្នុងការបាក់អណ្តូងរ៉ែនៅចិន

ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយថា ក្រុមជួយសង្គ្រោះនៅតែព្យាយាមស្វែងរកមនុស្សចំនួន ៤៧ នាក់ដែលបាត់ខ្លួនបន្ទាប់ពីការបាក់អណ្តូងរ៉ែនៅភាគខាងជើងប្រទេសចិន។ ទូរទស្សន៍រដ្ឋ CCTV បានផ្សាយថា យ៉ាងហោចណាស់មនុស្ស៦ នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និង ៦នាក់រងរបួសត្រូវបានជួយសង្គ្រោះនៅឯអណ្តូងរ៉ែក្នុងប្រទេសម៉ុងហ្គោលី។ ជាមួយនឹងតំបន់បាក់ស្រុតធំ ការជីកកកាយដោយប្រើគ្រឿងចក្រនិងគ្រឿងចក្រឈូសឆាយអាចបង្កហានិភ័យខ្ពស់នៃការដួលរលំ។ របាយការណ៍បាននិយាយថា ក្រុមជួយសង្គ្រោះកំពុងជីកកកាយជាស្រទាប់ៗ ... Read More »

អុីរ៉ង់បានផលិតកាំជ្រួចមីស៊ីលអន្តរទ្វីបដោយជោគជ័យ បាញ់បានរយៈចម្ងាយ ១៦៥០ គីឡូម៉ែត្រ

កាំជ្រួចមីស៊ីលដែលមានរយៈចម្ងាយ 1.650km ត្រូវបានបញ្ចូលទៅក្នុងឃ្លាំងមីស៊ីលនៃសាធារណរដ្ឋអ៊ិស្លាមអុីរ៉ង់ ហើយស្ថានីយទូរទស្សន៍ក្នុងស្រុកក៏បានបង្ហោះរូបភាពដំបូងនៃកាំជ្រួច Paveh ថ្មីនេះផងដែរ។ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ (IRGC) មេបញ្ជាការកងទ័ពអាកាសអុីរ៉ង់ លោក Amir Ali Hajizadeh បាននិយាយនៅថ្ងៃទី២៥ ខែកុម្ភៈថា ... Read More »

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅទួរគីនិងស៊ីរីកើនឡើងជាង៥០.០០០នាក់

ប្រទេសទួរគីបានចាប់ផ្តើមសាងសង់ផ្ទះឡើងវិញហើយបន្ទាប់ពីការរញ្ជួយដីដ៏សាហាវមក។ ចំនួនអ្នកស្លាប់ដោយការរញ្ជួយដីនេះបានកើនឡើងដល់ទៅជាង ៥ម៉ឺននាក់ហើយ។ អគារជាង 160.000 ដែលមានអគារផ្ទះល្វែង (ខុនដូ)ចំនួន 520.000ល្វែងបានដួលរលំឬខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងការរញ្ជួយដីកាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សជាង៥ម៉ឺននាក់នៅក្នុងប្រទេសទួរគីនិងស៊ីរី។ អាជ្ញាធរគ្រប់គ្រងគ្រោះអាសន្ននិងគ្រោះមហន្តរាយ (AFAD) បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសទួរគីពីគ្រោះរញ្ជួយដីបានកើនឡើងដល់ 44.218 ... Read More »

លោក Zelensky ចង់ជួបប្រធានាធិបតីចិន ដើម្បីពិភាក្សារកដំណោះស្រាយបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន

សង្រ្គាមនៅតែបន្តក្តៅឡើងនៅភាគខាងកើតនិងភាគខាងត្បូងអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន ចង់ជួបលោក Xi Jinping រុស្ស៊ី និងលោកខាងលិច និយាយអំពីផែនការសន្តិភាពរបស់ចិន…។ សារព័ត៌មាន CNN បានផ្សាយថា នៅថ្ងៃទី២៤ ខែកុម្ភៈ ការបាញ់មីស៊ីលរបស់រុស្ស៊ីបានបន្ត ភាគច្រើននៅក្នុងខេត្ត ... Read More »

មេដឹកនាំបារាំងនិងអាល្លឺម៉ង់ណែនាំប្រធានាធិបតីអ៊ុយក្រែនឱ្យចរចាជាមួយរុស្ស៊ី

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនៅទីក្រុងប៉ារីស ប្រធានាធិបតីបារាំង លោក Macron និងអធិការបតីអាល្លឺម៉ង់លោកScholz បានផ្តល់អនុសាសន៍ដល់មេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky ឱ្យចាប់ផ្តើមកិច្ចចរចាសន្តិភាពជាមួយប្រទេសរុស្ស៊ី។ កាសែត Wall Street Journal (WSJ) នៅថ្ងៃទី ... Read More »

សេដ្ឋកិច្ចរុស្ស៊ីមានស្ថិរភាពបន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចរយៈពេលមួយឆ្នាំ

សហរដ្ឋអាមេរិកនិងប្រទេសជាង៤០ បានដាក់ទណ្ឌកម្មរុស្ស៊ីក្នុងពេលដំណាលគ្នាជាការឆ្លើយតបទៅនឹងការបើកប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2022។ ទណ្ឌកម្មត្រូវបានពិពណ៌នាថា ជាទំហំនិងវិសាលភាពមិនធ្លាប់មានពីមុនមកសម្រាប់សេដ្ឋកិច្ចដូចរុស្ស៊ី។ កញ្ចប់ទណ្ឌកម្មដំបូងរួមមានការបង្កកទ្រព្យសកម្មរបស់រុស្ស៊ីទៅបរទេស និងហាមឃាត់ការនាំចេញបច្ចេកវិទ្យាសំខាន់ៗ។ ពេញមួយឆ្នាំ 2022 ទណ្ឌកម្មត្រូវបានពង្រឹងយ៉ាងខ្លាំង ខណៈដែលសហភាពអឺរ៉ុប (EU) ... Read More »

ប្រទេសចិនទាមទារឱ្យស្វែងរកពិរុទ្ធជនដែលបានបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream

ប្រទេសចិនបានអំពាវនាវឱ្យប្រទេសនានាស៊ើបអង្កេតថា តើនរណាជាជនល្មើសក្នុងការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream1 និង Nord Stream 2 បើមិនដូច្នេះទេជនអាក្រក់នឹងគិតថាពួកគេគ្មានកំហុស និងចាត់វិធានការបន្ថែមទៀត។ លោក Zhang Jun បេសកជនពិសេសរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិបានបង្ហោះលើ Twitter ... Read More »

ចិនអាចនឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅជួយដល់រុស្ស៊ី ខណៈដែលលោកខាងលិចបង្កើនជំនួយអាវុធដល់អ៊ុយក្រែន

លោកខាងលិចបានបន្ថែមអាវុធជាបន្តបន្ទាប់ទៅកាន់ប្រទេសអ៊ុយក្រែន បង្កក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមអូសបន្លាយក្លាយជាសង្គ្រាមទ្រង់ទ្រាយធំ។ ក្នុងពេលនេះដែរបណ្តាប្រទេសលោកខាងលិចក៏បានលើកឡើងផងដែរថា ចិនបានត្រៀមលក្ខណៈផ្តល់អាវុធទៅឱ្យរុស្ស៊ី ដើម្បីបន្តសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនជាមួយប្រទេសលោកខាងលិច ។ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានដកស្រង់ទស្សនាវដ្តី Der Spiegel ... Read More »

Liverpool និង Everton ត្រូវ FA ពិន័យក្រោយពីកីឡាករប្រឈមមុខដាក់គ្នាដ៏ធំកាលពីប្រកួត Merseyside Derby

ក្រុមហង្សក្រហម Liverpool និងក្រុម Everton ត្រូវបានពិន័យដោយសមាគមបាល់ទាត់អង់គ្លេស (FA) បន្ទាប់ពីកីឡាករក្រុមទាំងពីរបានប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្នុងអំឡុងពេលការប្រកួត Merseyside Derby កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅនាទីទី៨៦នៃជ័យជម្នះ ២-០ របស់ហង្សក្រហម Premier ... Read More »

អ្នកអត្ថាធិប្បាយបាល់ទាត់អង់គ្លេសលោក John Motsonទទួលមរណភាពក្នុងវ័យ៧៧ឆ្នាំ

អ្នកអត្ថាធិប្បាយបាល់ទាត់សញ្ជាតិអង់គ្លេសលោក John Motson បានទទួលមរណភាពក្នុងអាយុ៧៧ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ Reuters ដែលដកស្រង់ក្រុមគ្រួសាររបស់គាត់បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ។ លោក John Motson ត្រូវបានគេផ្តល់នាមថា “Motty” បានចាប់ផ្តើមធ្វើការលើកម្មវិធីបាល់ទាត់ដ៏ល្បីរបស់ ... Read More »

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសដាក់ពង្រាយមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ Sarmat

ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន បានប្រកាសកាលពីថ្ងៃទី 23 ខែកុម្ភៈថា រុស្ស៊ីនឹងយកចិត្តទុកដាក់លើការពង្រឹងកម្លាំងបរមាណូរបស់ខ្លួន ដោយដាក់ពង្រាយប្រភេទថ្មីនៃមីស៊ីលផ្លោងអន្តរទ្វីបលឿនជាងសំឡេង និងបន្ថែមនាវាមុជទឹកបរមាណូថ្មី។ ក្នុងរយៈពេលមួយឆ្នាំចាប់តាំងពីជម្លោះនៅអ៊ុយក្រែនផ្ទុះឡើង លោក ពូទីន បានផ្តល់សញ្ញាថា លោកត្រៀមខ្លួនជាស្រេចដើម្បីរុះរើរចនាសម្ព័ន្ធនៃការគ្រប់គ្រងអាវុធបរមាណូ រួមទាំងការហាមឃាត់ការសាកល្បងនុយក្លេអ៊ែរដោយមហាអំណាច ប្រសិនបើវិធីសាស្ត្រលោកខាងលិចមិនគាំទ្រនៅអ៊ុយក្រែន។ ... Read More »

ធ្លាក់ឧទ្ធម្ភាគចក្រដឹករដ្ឋមន្ត្រីកីឡាអុីរ៉ង់ស្លាប់និងរបួសជិត២០នាក់

គ្រោះថ្នាក់មួយបានកើតឡើងនៅពេលដែលឧទ្ធម្ភាគចក្រដឹករដ្ឋមន្ត្រីកីឡាអុីរ៉ង់បានចុះចតនៅខេត្ត Kerman ។ ហេតុការណ៍នេះបានបណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និង១៦នាក់ផ្សេងទៀតរងរបួស ។ យោងតាម RT បានផ្សាយថា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឧទ្ធម្ភាគចក្រដែលដឹករដ្ឋមន្ត្រីកីឡាអុីរ៉ង់លោក Hamid Sajjadi ... Read More »

កូរ៉េខាងជើងបញ្ជាក់ពីការបាញ់មីស៊ីលអន្តរទ្វីប៤គ្រាប់ក្នុងពេលធ្វើសមយុទ្ធ

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលអន្តរទ្វីប៤គ្រាប់ ក្នុងពេលធ្វើសមយុទ្ធកាលពីថ្ងៃទី ២៣ខែកុម្ភៈ។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ការធ្វើសមយុទ្ធយោធាខាងលើធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈដោយមានការចូលរួមពីកងអង្គភាពមីស៊ីលគ្រូសយុទ្ធសាស្ត្រនៃកងទ័ព ប្រជាជនកូរ៉េ ជាមួយការបាញ់សាកល្បងមីស៊ីល Hwasal-2 ... Read More »

អ្នកចាំទី Jordan Pickford យល់ព្រមលើកិច្ចព្រមព្រៀងថ្មីនៅ Everton

អ្នកចាំទីជម្រើសជាតិអង់គ្លេស Jordan Pickford បានយល់ព្រមលើកិច្ចសន្យាថ្មីជាមួយ Everton។ កីឡាករវ័យ២៨ឆ្នាំរូបនេះកំពុងខិតជិតដល់១២ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ Goodison Park ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ Tottenham Hotspur ។ Pickford បានចូលរួមជាមួយ Everton ... Read More »

Man Utd យក​ឈ្នះ Barcelona ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ Europa League

ក្រុមបិសាចក្រហម Manchester United បាន​បង្កើត​ការ​ត្រឡប់​មក​វិញ​ក្នុង​តង់​ទី​២​ដ៏​គួរ​ឱ្យ​ចងចាំ​ដើម្បី​ឈាន​ទៅ​វគ្គ១៦ក្រុម​ចុង​ក្រោយ​នៃ Europa League ដោយ​បាន​ទម្លាក់ Barcelona ក្នុង​ជើងទី២លទ្ធផល២ទល់១ សរុបទាំង២ជើង៤ទល់៣។ កីឡាករសញ្ជាតិប្រេស៊ីល Fred និង Antony ដែលអ្នករកគ្រាប់បាល់នៅជើងទី២ ... Read More »

មេទ័ពជើងទឹកអាមេរិកបានទទួលស្គាល់ថា មិនអាចតាមទាន់ល្បឿននៃការអភិវឌ្ឍនាវាចម្បាំងរបស់ចិនឡើយ

រដ្ឋមន្ត្រីកងទ័ពជើងទឹកអាមេរិក លោក Carlos Del Toro បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើងនូវកងនាវាចរអាមេរិកក្នុងបរិបទដែលចិនកំពុងមានកម្លាំងកាន់តែខ្លាំងឡើង និងដាក់ពង្រាយកងនាវារបស់ខ្លួនទូទាំងពិភពលោក។ ថ្លែងនៅក្លិបសារព័ត៌មានជាតិក្នុងទីក្រុង Washington, D.C. លោករដ្ឋមន្ត្រី Del Toro ... Read More »

សង្គ្រាមរវាងលោកខាងលិចជាមួយរុស្ស៊ីនិងចិនជិតចាប់ផ្តើមហើយឬ?

ក្រោយពេលដែលអាមេរិក បំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែននិងបណ្តាប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់អឺរ៉ុប ដោយបង្ហាញពីការគាំទ្រដល់អ៊ុយក្រែនមក ក្នុងពេលនេះដែរ ចិនក៏បានចាប់ផ្តើមបំពេញទស្សនកិច្ចននៅប្រទេសរុស្ស៊ី ផងដែរ ដើម្បីជាការបង្ហាញការគាំទ្រដល់សម្ព័ន្ធមិត្តរុស្ស៊ី ។ នៅថ្ងៃទី ២២ ខែកុម្ភៈអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ... Read More »

អតីតខ្សែការពារក្លិប Man United លោក John O’Shea ក្លាយជាជំនួយការគ្រូបង្វឹកជម្រើសជាតិសាធារណរដ្ឋអៀរឡង់

អតីតខ្សែការពាររបស់ក្លិបបិសាចក្រហម Manchester United លោក John O’Shea បានចូលរួមជាមួយក្រុមរបស់អ្នកចាត់ការទូទៅ Stephen Kenny របស់សាធារណរដ្ឋអៀរឡង់។ លោក O’Shea ក្លាយ​ជា​ជំនួយការ​គ្រូ​បង្វឹក​បន្ទាប់​ពី​បាន​ធ្វើ​ការ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម២១ឆ្នាំ​របស់​សាធារណរដ្ឋ​អៀរឡង់​អស់​រយៈពេល​ជិត៣ឆ្នាំ។ ជំនួយការគ្រូបង្វឹកវ័យ៤១ឆ្នាំរូបនេះគឺជាគ្រូបង្វឹកក្រុមដំបូងនៅក្លិប Stoke ... Read More »

លោកពូទីនបញ្ជាក់ទៅកាន់លោក វ៉ាង យី ថា ទំនាក់ទំនងរុស្ស៉ី-ចិន មានសារៈសំខាន់ជាខ្លាំង

សារព័ត៌មាន Sputnik របស់រុស្ស៊ីបានផ្សាយថា ប្រធានាថិបតីពូទីន បានស្វាគមន៍មន្ត្រីការទូតជាន់ខ្ពស់របស់ចិន គឺលោកវ៉ាង យី នៅវិមានក្រឹមឡាំង។ លោកពូទីនបានបញ្ជាក់ប្រាប់លោកវ៉ាង យី ថា ទំនាក់ទំនងរវាងរុស្សុីនឹងចិនល្អជាងពេលណាទាំងអស់ ហើយវិស័យពាណិជ្ជកម្មនឹងឈានដល់២០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ សារព័ត៌មាន AFP ... Read More »

ការរញ្ជួយដីទ្រង់ទ្រាយធំវាយប្រហារនៅតំបន់ព្រំដែនចិន

ការរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ កើតឡើងនៅក្បែរតំបន់ព្រំដែននៃតំបន់ស៊ីនជាំងនៃប្រទេសចិនជាប់ព្រំដែនប្រទេសតាហ្ស៊ីគីស្ថាន ។ បណ្តាញទូរទស្សន៍ស៊ីស៊ីធីវីបានផ្សាយថា ការរញ្ជួយដីកើតឡើងនៅម៉ោង៨និង៣៧នាទី ម៉ោងក្នុងស្រុក។ មកទល់ពេលនេះមិនមានរបាយការណ៍ស្តីពីការស្លាប់និងការខូចខាតឬរងរបួសបណ្តាលមកពីការរញ្ជួយដីនេះទេ។ ទន្ទឹមនឹងនេះដែរការរញ្ជួយដីដែលមានទំហំ 6.8 រ៉ិចទ័របានធ្វើឱ្យរញ្ជួយផ្នែកមួយនៃតាហ្ស៊ីគីស្ថាននាព្រឹកព្រលឹមនៅជិតតំបន់ស៊ីនជាំងខាងលិចប្រទេសចិនខាងលិច។ ការរញ្ជួយដីនេះបានកើតឡើងមានចម្ងាយពីតំបន់ Murghob, Tajikistan ... Read More »

ការវាយប្រហាររបស់រុស្ស៊ីដូចជាគ្រាប់បែកបរមាណូនៅលើទីតាំងសំខាន់ៗរបស់អ៊ុយក្រែន

ទីតាំងសំខាន់ៗ របស់កងទ័ពអ៊ុយក្រែននៅទីក្រុង Avdiivka ក្នុងខេត្ត Donetsk ថ្មីៗនេះត្រូវបានវាយប្រហារដោយកម្លាំងទាហានប្រទេសរុស្ស៊ីជាទ្រង់ទ្រាយធំ។ គេហទំព័រ Avia.pro បានផ្សាយថា តាមរូបភាពវីដេអូត្រូវបានចេញផ្សាយនៅក្នុងបណ្តាញសង្គមដែលពិពណ៌នាអំពីការវាយប្រហារទៅលើទីតាំងសំខាន់ៗរបស់កងទ័ពអ៊ុយក្រែននៅទីក្រុង Avdiivka ។ នៅក្នុងវីដេអូឃើញថានៅពេលដែលកងទ័ពរុស្ស៊ីបានចាប់ផ្តើមវាយប្រហារយ៉ាងខ្លាំងជាមួយនឹងអាវុធដែលមិនស្គាល់អត្តសញ្ញាណ។ ការផ្ទុះយ៉ាងខ្លាំងបានបង្កើតដុំភ្លើងដ៏ធំហើយផ្សែងកើតឡើងដល់កម្ពស់ប្រហែល 120-150 ... Read More »