ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

បណ្តាប្រទេសជុំវិញពិភពលោក ប្រតិកម្មពីការប្តឹងផ្តល់ក្រោយបោះឆ្នោតប្រធានាធិបតីអាមេរិក

សារព័ត៌មានNewsweek បានផ្សាយថា ការបោះឆ្នោតអាមេរិក ឈានចូលថ្ងៃទី​២ហើយ ដោយមិនទាន់មានលទ្ធផល ដោយសារតែការរាប់សន្លឹកឆ្នោតមិនទាន់រួចរាល់​។ បេក្ខភាពទាំងពីរបានប្រកាសថាខ្លួនទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនាថ្ងៃទី​៣ខែវិច្ឆិកា ឆ្នាំ​២០២០។ នៅយប់ថ្ងៃទី​៣ខែវិច្ឆិកា(ម៉ោងនៅអាមេរិក)​ប្រធានាធិបតីដូណាល់ ត្រាំ​បានថ្លែងសុន្ទរកថា​នៅសេតវិមាន ដោយប្រកាសថា ខ្លួនទទួលបានជ័យជម្នះក្នុងការបោះឆ្នោត​។ លោកត្រាំ​ក៏បានប្រកាសថា នឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល​ទាមទាររាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋដែលលោកបៃឌិនយកឈ្នះ ។ ... Read More »

មេទ័ព​កំពូលមី​យ៉ាន់​ម៉ា៖ ត្រូវការ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌

អន្តរជាតិ៖ លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ថា មី​យ៉ាន់​ម៉ាត្រូវការ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ។ មិនតែប៉ុណ្ណោះ​ អគ្គមេបញ្ជាការ​យោធា​រូបនេះ បាន​ចោទ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​សហព័ន្ធ ... Read More »

តុលាការព្រហ្មទណ្ឌថៃ កាត់ទោសអតីតតារា POP ថៃល្បីឈ្មោះ Pookie និងស្វាមី ឲ្យជាប់ពន្ធនាគារ ៣៨ឆ្នាំ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងលាងលុយកង្វក់

អន្តរជាតិ៖ អតីតតារាចម្រៀងប៉បថៃល្បីឈ្មោះ នាង Prissana Praisaeng ដែលក្នុងវិស័យសិល្បៈស្គាល់ថា «Pookie» និងប្តីរបស់នាង ត្រូវបានតុលាការព្រហ្មទណ្ឌថៃ នៅថ្ងៃពុធទី៤ ខែវិច្ឆិកាម្សិលមិញនេះ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣៨ឆ្នាំ និង៩ខែ ពីបទល្មើសជួញដូរគ្រឿងញៀននិងលាងលុយកង្វក់។ ... Read More »

Neymar នឹងចុះកុងត្រាថ្មីនៅ PSG ដោយបញ្ចប់ការសង្ស័យមកBarcelona វិញ

ក្តីសុបិនចង់ឃើញ Neymar ក្នុងការពាក់អាវរបស់ក្រុម Barcelona គឺជិតចប់ហើយ ព្រោះខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានបញ្ជាក់យ៉ាងច្បាស់ដល់ក្លិប Paris Saint-Germain ថា គាត់ចង់បន្តកុងត្រាថ្មី។ Neymar យល់ថា វាស្ទើរតែមិនអាចទៅរួចទេសម្រាប់គាត់ក្នុងការវិលត្រឡប់ទៅកាន់ទឹកដីចាស់ Camp Nou ... Read More »

Salisbury និង Ram ត្រូវបានដកចេញពីកម្មវិធី Paris Mastersដោយសារប៉ះពាល់ជាមួយអ្នកផ្ទុកកូវីដ-១៩

ស្ថាប័នវាយតឺន្នីស ATP ផ្នែកបុរសបានចេញសេចក្តីថ្លែងការណ៍ថា ម្ចាស់ជើងឯកនៃការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ Australian Open កីឡាករ Joe Salisbury និង Rajeev Ram ត្រូវបានដកចេញពីកម្មវិធីParis Masters នៅសប្តាហ៍នេះបន្ទាប់ពីកីឡាករ Salisbury ... Read More »

វិថីទៅកាន់សេតវិមានបានក្រាលព្រំរង់ចាំស្វាគមន៍ម្ចាស់ថ្មី លោកចូ បៃឌិន

     អាមេរិក៖ បើទោះបីមិនទាន់មានលទ្ធផលផ្លូវការ ដោយ​ប្រធានាធិបតី ដូណាល់ ត្រាំ មិនព្រមចុះចាញ់ បន្តប្តឹងទៅកាន់តុលាការទាមទាររាប់សន្លឹកឆ្នោតឡើងវិញក្នុងរដ្ឋ​យុទ្ធសាស្ត្រ ប៉ុន្តែពិបាកក្នុងការកែប្រែស្ថានភាព ដោយសារតែសំឡេងគាំទ្រលោកបៃឌិននៅក្នុងរដ្ឋទាំងនោះមានចំនួនច្រើនពេក ។ នៅក្នុងរដ្ឋ Wisconsin មានពលរដ្ឋរស់នៅ​៦លាននាក់ មាន១០កៅអីតំណាង ... Read More »

រដ្ឋ​Michiganត្រូវបានឈ្នះដោយលោកចូបៃឌិន

អាមេរិក​៖​ រដ្ឋ​Michiganត្រូវបានឈ្នះដោយលោកចូបៃឌិនក្នុង​ការប្រកួត​ប្រជែង​យកសេតវិមាននេះបេីយោងតាមសារព័ត៌មានCNN​។ គួរបញ្ជាក់ផងដែរថាកាលពី៤ឆ្នាំ​មុនរដ្ឋMichiganគឺជារដ្ឋមួយធ្វេីឲ្យលោកត្រាំឈ្នះនិងលោកស្រីហុីលឡារីគ្លីនតុន​ ។  រដ្ឋ​នេះជាបេះដូងនៃឧស្សាហកម្មរថយន្ដរបស់អាមេរិកនឹងនាំអ្នកបោះឆ្នោត១៦កៅអី​បន្ថែម​ទៀតទៅបេក្ខជននៃគណបក្សប្រជាធិបតេយ្យដែលធ្វេីឲ្យចំនួនសរុប២៦៤ទល់នឹង​២១៤សម្រាប់​លោកត្រាំ​ ។ ចំណែកលទ្ធផលមកពីរដ្ឋចំនួន ៣រួមមានរដ្ឋ Pennsylvania, Georgia និង North Carolina នៅតែមិនទាន់សម្រេច។ នៅមុននេះបន្តិចលោកដូណាល់ត្រាំបានប្រកាសថាលោកនឹងឡើងតុលាការនៅរដ្ឋចំនួន ២ ... Read More »

លោក ចូ បៃឌិនសង្ឃឹមឈ្នះខ្ពស់ក្រោយរដ្ឋយុទ្ធសាស្រ្តចំនួនពីរទទួលបានការគាំទ្រច្រើន ជាងលោកត្រាំ

អាមេរិក៖ចូបៃឌិនសង្ឃឹមឈ្នះខ្ពស់ក្រោយរដ្ឋយុទ្ធសាស្រ្តចំនួនពីរទទួលបានការគាំទ្រច្រើនជាងលោកត្រាំនៅពេលនេះរដ្ឋWisconsinដែលមានកៅអីតំណាងចំនួន១០និងរដ្ឋMichiganមានសំឡេងគាំទ្រលោកបៃឌិនច្រើនជាងលោកត្រាំ។ បេីរដ្ឋទាំងពីរនោះបានមកលើលោកបៃឌិន រួមជាមួយរដ្ឋNevadaដែលមាន៦កៅអីតំណាងសរុបមាន៣២កៅអីតំណាងបន្ថែមទៀតបូកជាមួយកៅអីដែលលោកបៃឌិនទទួលបាន២៣៨គឺមានចំនួនសរុប២៧០កៅអីតំណាងគ្រប់គ្រាន់ជួយឲ្យលោកបៃឌិនក្លាយជាប្រធានាធិបតីអាមេរិក៕ ដោយ៖ធីរីណា Read More »

អង់គ្លេស​បង្កើនការប្រកាសអាសន្នស្តីពីការវាយប្រហាភេរវកម្ម

អង់គ្លេស​បង្កើនការប្រកាសអាសន្នពីការវាយប្រហារភេរវកម្ម​ទ្រង់ទ្រាយធំ​ អាចកើតឡើង ក្រោយពេលដែល ប្រទេសអូទ្រីស រងការវាយប្រហារ ដោយកាំភ្លើងបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើននៅថ្ងៃទី ២ខែវិច្ឆិកា ។ ក្រៅពីនេះក៏មានការវាយប្រហារក្នុងប្រទេសបារាំងផងដែរ​។ ក្រុមចារកិច្ចអង់គ្លេស បានប្រកាសថា ​អាចនឹងមានការវាយប្រហារភេរវកម្មកើតឡើងក្នុងប្រទេសនេះ បើមិនមានការរឹតបន្តឹងការពារនោះ ។ ក្រសួងមហាផ្ទៃអង់គ្លេស ... Read More »

តើពេលណាទើបមានលទ្ធផល បោះឆ្នោតអាមេរិក ?

ដោយសារតែ​ជះឥទ្ធិពលពីកូវីដ​-១៩ ​​ធ្វើឲ្យលទ្ធផលបោះឆ្នោតអាមេរិក មិនទាន់អាចដឹងភ្លាមៗដូចការបោះឆ្នោតលើកមុនៗ​។ នៅថ្ងៃទី​៣ខែវិច្ឆិកា (ពេលវេលាអាមេរិក) ពលរដ្ឋ​ចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីដឹកនាំអាមេរិក៤ឆ្នាំខាងមុខ ។ ក្នុងការបោះឆ្នោតឆ្នាំនេះគឺជាការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុត ហើយលទ្ធផលមិនអាចដឹង ភ្លាមក្រោយពេលបោះឆ្នោតនោះឡើយដោយសារតែពេលវេលាខុសគ្នា ​និងការបោះឆ្នោតតាមប្រៃសណីយ៍ទៀតធ្វើឱ្យមានការយឺតយ៉ាវ។ ខាងក្រោមនេះជាពេលវេលា ប្រកាសលទ្ធផលក្នុងរដ្ឋទាំង​៥០​ ។ នៅថ្ងៃទី​៣ខែវិច្ឆិកា ... Read More »

«ជញ្ជាំងខៀវ»ក្តីសង្ឃឹមចុងក្រោយរបស់លោកចូ បៃឌិន ក្នុងការដឹកនាំអាមេរិក​

ផ្លូវ​ចុងក្រោយដើម្បីទទួលបានកៅអីតំណាងគ្រប់ចំនួន​២៧០ ​បេក្ខភាពចូបៃឌិន និងដូណាល់ ត្រាំ គឺត្រូវឆ្លងកាត់រដ្ឋ Pennsylvania, Michigan និង Wisconsin រដ្ឋទាំងបីបានធ្វើឲ្យគណបក្សប្រជាធិបតេយ្យចាញ់យ៉ាងឈឺចាប់បំផុតក្នុងឆ្នាំ​២០១៦។ ចំពោះលោកបៃឌិន ការបោះឆ្នោតលើកនេះផ្តោតសំខាន់ទៅលើរដ្ឋ ទាំងបីខាងលើ​។ រដ្ឋ​Georgia អាចប្រែទៅជាពណ៌ស្វាយ​ដោយសារតែតំបន់ជាយក្រុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ... Read More »

កម្លាំងសន្តិសុខអមការពារលទ្ធផលបោះឆ្នោតនៅរដ្ឋ Wisconsin

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតនៅតំបន់Milwaukee ត្រូវបានកម្លាំងប៉ូលិសការពារពេលបញ្ជូនលទ្ធផលបោះឆ្នោត ទៅកាន់តុលាការ នាព្រឹកថ្ងៃទី៤ខែវិច្ឆិកា(ម៉ោងអាមេរិក)។ ក្រោយទទួលបានសន្លឹកឆ្នោតបន្ថែម ៣ពាន់សន្លឹកទៀត នៅតំបន់ Miwaukee លោកបៃឌិន ស្រាប់តែនាំមុខ នៅក្នុងរដ្ឋ Wisconsin ដែលជាតំបន់ លោកត្រាំយកឈ្នះកាលពីឆ្នាំ២០១៦។ អាចនិយាយបានថាពេលនេះ ... Read More »

ពលរដ្ឋរាប់រយនាក់នៅទីក្រុង Portland នាំគ្នាធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍

ក្រោយបញ្ចប់ការបោះឆ្នោត ពលរដ្ឋជាច្រើននៅទីក្រុងPortland ​ក្នុងរដ្ឋ​ Oregon នៅយប់ថ្ងៃទី​៣ខែតុលា បន្ទាបពីបោះឆ្នោតរួចក៏នាំគ្នាធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ ។ ពលរដ្ឋដែលចូលរួមធ្វើបាតុកម្មនោះមិនពាក់ម៉ាស់ការពារឡើយ។ ជាមួយគ្នានេះដែរពលរដ្ឋជាច្រើន ក៏បានរង់ចាំលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក​ ដែលអាចផ្លាស់ប្តូរនយោបាយដឹកនាំល្អប្រសើរជាងមុន។ នៅពេលនេះដែរ ប្រធានាធិបតីដូណាល់ ត្រាំ​ក៏បានថ្លែងសុន្ទរកថានៅសេតវិមានពីការបោះឆ្នោត ។ ... Read More »

មនុស្ស៤នាក់ស្លាប់ និងម្នាក់របួស ក្នុងការបាញ់ប្រហារចំថ្ងៃបោះឆ្នោតនៅរដ្ឋ Nevada របស់អាមេរិក

អន្តរជាតិ៖ បើតាមសារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃពុធ ទី០៤ ខែវិច្ឆកាឆ្នាំ២០២០នេះ បានចុះផ្សាយថា៖ មានករណីផ្ទុះអាវុធក្នុងការវាយប្រហារមួយរវាងក្រុមជនសង្ស័យ ជាមួយប៉ូលីស នៅព្រឹកថ្ងៃអង្គារទី៣ ខែវិច្ឆិកា(ម៉ោងនៅភាគខាងលិចអាមេរិក) នៅក្នុងទីក្រុងហិនដឺសុន (Henderson) រដ្ឋណេវ៉ាដា (Nevada) សហរដ្ឋអាមេរិក ... Read More »

ចិន​៖ អាចនឹងក្ដៅស្លឹកត្រចៀក​មិន​ខាន ខណៈ​អា​មេ​រិ​ក យល់ព្រម​លក់​ដ្រូ​ន​តម្លៃ​៦០០​លាន​ដុល្លារ​ឲ្យតៃវ៉ាន់​

អន្តរជាតិ៖ បើយោងតាមក្នុង​លិខិត​ជូនដំណឹង​ទៅកាន់​សភា ក្រសួងការបរទេស​អា​មេ​រិ​ក​ បានបញ្ជាក់​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ម្សិលមិញនេះថា៖ខ្លួន​បានផ្ដល់​ភ្លើង​បៃតង​លើ​ការទិញ​ដ្រូនដែល​បញ្ជា​ពី​ចម្ងាយ​ចំនួន​បួន​ប្រភេទ​ ពី​សំណាក់​តៃវ៉ាន់ និង​គ្រឿង​បរិក្ខារ​ពាក់ព័ន្ធ ដែលមាន​តម្លៃ​សរុប​៦០០​លាន​ដុល្លារ​។ ជាក់ស្តែងក្នុង​លិខិត​ជូនដំណឹង​ទៅកាន់​សភា ក្រសួងការបរទេស​អា​មេ​រិ​កបាន​ជូនដំណឹង​ដល់​សភា​ពី​ការយល់ព្រម​របស់ខ្លួន​លើ​សំណើ​ទិញ​ដ្រូ​ន​តម្លៃ​៦០០​លាន​ដុល្លារ​របស់​តៃវ៉ាន់​។ នេះ​ជាការ​យល់ព្រម​លើ​គម្រោង​ទិញ​អាវុធ​មួយទៀត​របស់​ទីក្រុង​វ៉ាស៊ីនតោន បន្ថែម​ពីលើ​គម្រោង​ទិញ​អាវុធ​ជាច្រើន​មុខ​កាលពី​ខែ​មុន​។ ហើយក៏​មិន​ខុសពី​លើក​មុនៗ​ដែរ ចិន​ប្រាកដជា​ក្ដៅស្លឹកត្រចៀក​មិន​ខាន​។​ ... Read More »

លោកបៃឌិនទទួលបានការគាំទ្រសរុប កើនឡើងដល់ ២៣៧ហើយ គិតត្រឹមម៉ោង​១២និង ២០នាទី

មុននេះបន្តិច៖ លោកបៃឌិនទទួលបានជ័យជម្នះក្នុងរដ្ឋ Minnesota ដែលមានពលរដ្ឋរស់នៅ​៦លាននាក់ មាន ១០កៅអីតំណាង ជួយឲ្យលោកបានឌិនទទួលបានការគាំទ្រសរុប កើនឡើងដល់ ២៣៧ហើយ គិតត្រឹមម៉ោង​១២និង ២០នាទីថ្ងៃត្រង់(ម៉ោងកម្ពុជា) ។ សូមបញ្ជាក់ប្រសិនបើ បេក្ខជនណាមួយទទួលបានអ្នកបោះឆ្នោតតំណាង ២៧០ ... Read More »

Real Madrid មានសង្ឃឹមឡើងវិញក្រោយឈ្នះ Inter Milan ក្នុងវគ្គជម្រុះតាមពូល Champions League

ក្រុមម្ចាស់ផ្ទះស្តេចស Real Madrid បានយកឈ្នះក្រុមភ្ញៀវ Inter Milan ទាំងលំបាកក្នុងលទ្ធផល៣ទល់២ ក្នុងការប្រកួតវគ្គជម្រុះតាមពូល កាលពីយប់មិញ ដែលការឈ្នះនេះគឺជាលើកទី១ក្នុងវគ្គជម្រុះ Champions League រដូវកាលនេះ។ ការប្រកួតកាលពីយប់មិញ ការគ្រប់គ្រងបាល់របស់ក្រុមម្ចាស់ផ្ទះ ... Read More »

Maguire ចង់ឲ្យ Man Utd វិលទៅរកភាពខ្លាំងឡើងវិញដើម្បីកែលម្អទម្រង់លេងក្នុងទឹកដី

ប្រធានក្រុម កីឡាករ Harry Maguire បាននិយាយបន្ទាប់ពីក្រុមManchester United ចាញ់ក្រុម Arsenal ១-០ កាលពីថ្ងៃអាទិត្យថា ក្រុមManchester United ត្រូវតែធ្វើឱ្យទឹកដី Old Trafford ... Read More »

Update ៖ លោកត្រាំ និងលោកបៃឌិន មានសំឡេងគាំទ្រប្រកៀកប្រកិតគ្នា​

អាមេរិក៖លោកត្រាំ និងលោកបៃឌិន មានសំឡេងគាំទ្រប្រកៀកប្រកិតគ្នា​ដោយពេលនេះ​លោកត្រាំ បានយកឈ្នះក្នុងរដ្ឋ​ Ohio ​មានពលរដ្ឋរស់នៅដល់ទៅ​១២លាននាក់ មាន​១៨កៅអីតំណាង។ ជ័យជម្នះនោះជួយឲ្យលោកត្រាំ​មានកៅអី​ដល់ទៅ ១៦៥ ។ ចំណែកលោកបៃឌិន រក្សា​២២៣ដដែល​៕ ដោយ៖ធី រីណា Read More »

Update៖ លោកបៃឌិន កំពុងនាំមុខយកឈ្នះដល់ទៅ​ ១៣៣ លោកត្រាំបានតែ​ ១១៥

អន្តរជាតិ៖ មកទល់ពេលនេះ ការរាប់សន្លឹកឆ្នោតជាបណ្តើរៗ បង្ហាញថាបេក្ខជនបក្សប្រជាធិបតេយ្យលោក ចូ បៃឌិន នាំមុខបេក្ខជនបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ ជាមួយចំនួនប្រតិភូ ១៣៣ ទល់នឹង១១៥។ គួរបញ្ជាក់ថា បេក្ខជនប្រធានាធិបតីអាមេរិក ត្រូវការសំឡេងឆ្នោតយ៉ាងតិច ២៧០ ... Read More »

មេដឹកនាំអ៉ីរ៉ង់៖ ខ្លួនមិនមានការចាប់អារម្មណ៍ ចំពោះបក្សណាឈ្នះ ឬក៏ចាញ់នោះទេ ព្រោះគណបក្សទាំង២សុទ្ធតែមាននយោបាយគគ្លើនដាក់អ៉ីរ៉ង់

អន្តរជាតិ៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេនី(Ayatollah Ali Khamenei) ថ្លែងក្នុងសុន្ទរកថាមួយ ចេញផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះថា លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក ... Read More »

Update៖ លោកបៃឌិន កំពុងនាំមុខយកឈ្នះដល់ទៅ​ ១៣១ លោកត្រាំបានតែ​៩៤

អន្តរជាតិ៖ បើយោងតាមទូរទស្សន៍ Fox news បានបង្ហាញរាប់សន្លឹកឆ្នោតជាបណ្តើរៗ លទ្ធផលព្យាករណ៍ថា បេក្ខជនបក្សប្រជាធិបតេយ្យលោក ចូ បៃឌិន នាំមុខបេក្ខជនបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ ជាមួយចំនួនប្រតិភូ១៣១ ទល់នឹង៩៤។ សូមជម្រាបថា ... Read More »

ខ្សែការពារ Militao របស់ក្រុម Real Madrid ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ក្លិបអធិរាជស Real Madrid បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីល Eder Militao បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ–១៩ មុនពេលដែលក្រុមប្រកួតជាមួយនឹងក្រុម Inter Milan ក្នុងការប្រកួតដណ្តើមពានរង្វាន់ Champions League កាលពីថ្ងៃម្សិលមិញ។ ... Read More »

លោកម៉ារ៉ាដូណាត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយជំងឺកូវីដ-១៩ក្នុងខ្លួនលោកធ្វើទុក្ខ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក Diego Maradonaត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងប្រទេសអាហ្សង់ទីន ក្រោយពីសុខភាពរបស់លោកមិនថមថយ ដោយសារអាការជំងឺឆ្លងកូវីដ-១៩ក្នុងខ្លួនលោកធ្វើទុក្ខ ព្រោះតែវ័យរបស់លោកចាស់អាចប្រឈមកាន់តែខ្លាំងពីជំងឺមួយនេះ។ លោកម៉ារ៉ាដូណាដែលមានវ័យ៦០ឆ្នាំត្រូវបានគេរាយការណ៍ថា ត្រូវបានគេនាំទៅកាន់គ្លីនិក Ipensa ក្នុងតំបន់ La Plata ចម្ងាយប្រហែលមួយម៉ោងពីទីក្រុង Buenos Aires ... Read More »

រដ្ឋយុទ្ធសាស្ត្រ Florida ដែលជារដ្ឋសំខាន់មានដល់ទៅ​២៩កៅអីតំណាង ហើយពេលនេះសន្លឹកឆ្នោតរាប់បាន​៨០ភាគរយហើយ ដោយមានការគាំទ្រ​ប្រហាក់ប្រហែលគ្នា

រដ្ឋយុទ្ធសាស្ត្រ Florida ដែលជារដ្ឋសំខាន់មានដល់ទៅ​២៩កៅអីតំណាង ហើយពេលនេះសន្លឹកឆ្នោតរាប់បាន​៨០ភាគរយហើយ ដោយមានការគាំទ្រ​ប្រហាក់ប្រហែលគ្នា គឺលោកបៃឌិនកំពុងនាំមុខលោកត្រាំមានសំឡេងគាំទ្រ ៤៩,៩ភាគរយ ។​ចំណែកលោកត្រាំទទួលបាន ៤៩,៣ភាគរយ ។ បើលទ្ធផល លោកបៃឌិនឈ្នះតែ​១សំឡេងក៏ដោយក៏កៅអីតំណាង ទាំង​២៩កៅអីបានទៅលើលោកបៃឌិនទាំងអស់ ។ បើលោកបៃឌិនយកឈ្នះក្នុងរដ្ឋនេះ ... Read More »

បោះឆ្នោតអាមេរិក​៖ លទ្ធផលមានបណ្តើរៗហើយ លោកត្រាំឈ្នះនៅរដ្ឋចំនួនពីរ

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានយកឈ្នះបេក្ខភាពប្រធានាធិបតីចូ បៃឌិននៅរដ្ឋចំនួនពីរ គឺរដ្ឋ Indiana ​ដែលមានកៅអីតំណាង​ចំនួន​១១​ និងរដ្ឋ Kentucky មាន៨កៅអី​។ ជាមួយគ្នានោះលោកត្រាំក៏បានយកឈ្នះនៅក្នុងរដ្ឋ ​ West Virginaដែរ ដែលមាន​៥កៅអីតំណាង​។ ... Read More »

នៅ​ដើមខែ​វិច្ឆិកា​នេះ! វៀតណាម អាច​នឹង​សាកល្បង​វ៉ាក់សាំង​COVID-19 របស់ខ្លួន

អន្តរជាតិ៖ បើតាមការអះអាងពីមន្ត្រី​សុខាភិបាល​វៀតណាម​ម្នាក់  បាន​បញ្ជាក់នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា នៅ​ដើមខែ​វិច្ឆិកា​នេះវៀតណាមមាន​មនុស្ស​ចូលរួម​ចំនួន ២០​នាក់អាច​នឹង​សាកល្បង​វ៉ាក់សាំង​COVID-19 របស់ខ្លួន​​ជាលើកដំបូង ។ ជាក់ស្តែងលោក Nguyen Ngo Quang អនុប្រធាន​រដ្ឋបាល​វិទ្យាសាស្ត្របច្ចេកវិទ្យា និង​ការហ្វឹកហ្វឺន ... Read More »

បោះឆ្នោតអាមេរិក បេក្ខភាពទាំងពីរ កំពុងរង់ចាំលទ្ធផល

មកទល់ពេលនេះ ការបោះឆ្នោតនៅអាមេរិកមិនទាន់អាចកំណត់បានថាអ្នកណាឈ្នះឬចាញ់នៅឡើយទេ បើទោះបីទីតាំងបោះឆ្នោតមួយចំនួនបានបិទហើយក្តី ។ បេក្ខភាពទាំងពីររូប និងក្រុមការងារ បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីការរាប់សន្លឹកឆ្នោត ។ តាមគម្រោង​នៅល្ងាចថ្ងៃទី ៤ ខែវិច្ឆិកា (ពេលវេលានៅកម្ពុជា​)​គេនឹងដឹងលទ្ធផលហើយ។ សារព័ត៌មាន CNN ​បានផ្សាយថា ... Read More »

បន្ទាប់ពីសមាជិកសភាដាណឺម៉ាកជាច្រើនរូប ឆ្លង COVID-19 សភា សម្រេចប្រកាសផ្អាកការបោះឆ្នោត

អន្តរជាតិ៖ បន្ទាប់ពីសមាជិកសភាដាណឺម៉ាកជាច្រើនរូប បានតេស្តឃើញវិជ្ជមានចំពោះជំងឺ COVID-19 ខណៈរដ្ឋមន្រ្តី ០៦រូបទៀត ត្រូវបានដាក់ខ្លួនឲ្យដាច់ឆ្ងាយពីគេ ដើម្បីរង់ចាំលទ្ធផលតេស្តនោះ។ ស្រាប់តែនៅថ្ងៃអង្គារទី ៣ខែវិច្ឆិកា ឆ្នាំ២០២០ សភាដាណឺម៉ាក បានរាយការណ៍ឲ្យដឹងថា ខ្លួនបានផ្អាកការបោះឆ្នោត និងការប្រជុំផ្សេងៗទៀត។ ... Read More »

ផ្លូវថ្នល់ជាច្រើនក្នុងទីក្រុងហូជីមិញ លិចលង់ដោយជំនន់ទឹកភ្លៀង

នៅល្ងាចថ្ងៃទី ៣ ខែវិច្ឆិកា កម្រិតទឹកនៅស្ថានីយភូអាង និង ញ៉ាបែ បានកើនឡើងខ្ពស់ពី១,៥០ម៉ែត្រដល់ ១,៥៥ម៉ែត្រ ធ្វើឲ្យផ្លូវថ្នល់ជាច្រើនក្នុងទីក្រុងត្រូវលិចលង់ បង្កផលលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើរ។ តាមប្រភពព័ត៌មានពីមន្ទីរធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា តំបន់ភាគខាងត្បូងនៅល្ងាចថ្ងៃទី៣ខែវិច្ឆិកាមានភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានជំនន់ទឹកភ្លៀងនៅតំបន់ជាច្រើនក្នុងទីក្រុង។ ក្នុងទីក្រុងហូជីមិញ នាថ្ងៃទី២និងទី៣ ... Read More »