ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់អសមត្ថភាពទប់ស្កាត់ក្រុមភេរវកម្ម IS នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

ក្រុមតាលីបង់ដែលគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថាកំពុងតែជួបផលលំបាកយ៉ាងខ្លាំង ក្នុងពេលក្រុមភេរវកម្ម IS បង្កើនសកម្មភាពវាយប្រហារនៅក្នុងទឹកដីនេះ។ ការវាយប្រហារភេរវកម្មទៅលើមន្ទីរពេទ្យ យោធានៅក្នុងទីក្រុងកាប៊ុលក្នុងសប្តាហ៍នេះ បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីសមត្ថភាពគ្រប់គ្រងរបស់ក្រុមតាលីបង់ចំពោះសន្តិសុខអាហ្វហ្គានីស្ថាន ដោយខ្លាចប្រទេសនេះធ្លាក់ចូលក្នុងដៃក្រុមភេរវកម្ម។ ចាប់តាំងពីទទួលបានសិទ្ធិគ្រប់គ្រងអាហ្វហ្គានីស្ថាននៅថ្ងៃទី ១៥ខែសីហាឆ្នាំ២០២១មក មេបញ្ជាការជាន់ខ្ពស់របស់ក្រុមតាលីបង់ បានសន្យាថា ដោះស្រាយបញ្ហាក្រុមភេរវកម្ម IS ... Read More »

ថៃបង្កើនថ្ងៃឈប់សម្រាកប្រចាំឆ្នាំដើម្បីដំណើរការវិស័យទេសចរឡើងវិញ

ក្នុងពេលដែលថៃបានបើកទ្វារប្រទេសជាតិស្វាគមន៍អ្នកទេសចរបរទេសនៅដើមខែវិច្ឆិកា ពេលនេះរដ្ឋាភិបាលថៃបានអនុម័តថ្ងៃឈប់សម្រាកផ្លូវការបន្ថែមចំនួន៤ថ្ងៃទៀតនៅឆ្នាំ២០២២ ដើម្បីផ្តល់ឱកាសឲ្យពលរដ្ឋបានទៅសម្រាកកាយ ជួយវិស័យទេសចរណ៍ដំណើរការល្អដូចដើមវិញ។ សារព័ត៌មាន TTXVN បានដកស្រង់សំដី អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Traisuree Taisaranakul បានឲ្យដឹងថា នេះជាឆ្នាំទីពីរហើយដែលថៃបានបង្កើនថ្ងៃឈប់សម្រាក ជាផ្លូវការ ។ ... Read More »

បិសាចក្រហម Man Utd ត្រូវធ្វើការធ្ងន់ទទួលក្រុមភ្ញៀវ Man City រាត្រីថ្ងៃសៅរ៍នេះ

ការផ្តោតអារម្មណ៍ទៅលើក្រុម Manchester City ដែលត្រូវត្រឡប់មករកក្រុម Manchester United បន្ទាប់ពីការចាប់ផ្តើមរដូវកាល Premier League ដោយជោគជ័យ នៅពេលដែលគូប្រជែងជួបគ្នានៅ Old Trafford នៅថ្ងៃសៅរ៍នេះធ្វើឲ្យក្រុមនេះមានសង្ឃឹមជាក្រុមម្ចាស់ផ្ទះ។ ក្រុម ... Read More »

AC Milan ប្រឈមមុខ Inter Milan ដើម្បីប្រជែងឈរកំពូលតារាងនៅ Serie A

ការចាប់ផ្តើមដ៏ល្អបំផុតរបស់ក្រុម AC Milan ក្នុងរដូវកាល Serie A បានធ្វើឱ្យពួកគេក្លាយជាគូប្រជែងដណ្តើមពានរង្វាន់ដ៏ធំជាលើកដំបូងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែក្រុមប្រឈមមុខនឹងការសាកល្បងយ៉ាងតឹងរ៉ឹងជាមួយនឹងក្រុមជើងឯក Inter Milan ដែលនឹងមិនអាចបញ្ចប់ការប្រកួតមិនដែលចាញ់របស់គូប្រជែងរបស់ពួកគេក្នុងការប្រកួត Derby នៅពីថ្ងៃអាទិត្យខាងមុខ។ វាគឺជាការឈ្នះ១០ដងពីការប្រកួតលីគចំនួន១១លើករហូតមកដល់ពេលនេះសម្រាប់ក្រុមរបស់លោក Stefano ... Read More »

Barcelona នឹងអនុញ្ញាតឲ្យ Philippe Coutinho ចាកចេញនៅខែមករាខាងមុខ

ខ្សែបម្រើ Philippe Coutinho គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​នឹង​ត្រូវ​ចាកចេញ​នៅយុគសម័យដឹកនាំលោក Ronald Koeman។ កីឡាកររូបនេះបានត្រឡប់ទៅលេងជាកីឡាករបម្រុងក្រោមការដឹកនាំរបស់គ្រូបណ្តោះអាសន្នលោក Sergi Barjuan ហើយអារម្មណ៍នៅក្នុងក្លិបគឺពេលនេះបានមកដល់ដើម្បីផ្លាស់ប្តូរគាត់ជាអចិន្ត្រៃយ៍ ព្រោះវាទំនងជាគាត់នឹងមិនទទួលបាននាទីក្នុងទម្រង់លេងរបស់កីឡាករ Xavi Hernandez ។ កីឡាករសញ្ជាតិប្រេស៊ីល ... Read More »

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្លាយទៅជាជើងទម្របាញ់បញ្ជូនឱសថផ្សេងៗទៀតរបស់ចិនទៅកាន់ពិភពលោក

មុនពេលផ្ទុះកូវីដ-១៩ ឱសថរបស់ចិនភាគច្រើនត្រូវបានប្រើប្រាស់ នៅក្នុងស្រុក ប៉ុន្តែនៅពេលនេះ វ៉ាក់សាំងរបស់ចិនបានបញ្ជូនទៅកាន់ប្រទេសជាច្រើននៅជុំវិញពិភពលោក។ ជាមួយគ្នានោះដែរ ក៏មានឱសថជាច្រើនរបស់ចិនបានលក់ចេញទៅក្រៅប្រទេសផងដែរ។ តាមសារព័ត៌មាន Bloomberg បានផ្សាយថា ជំងឺរាតត្បាតកូវីដ-១៩ បានជួយឱ្យចិនក្លាយទៅជាប្រទេសនាំចេញវ៉ាក់សាំងធំបំផុតលើពិភពលោក ពិសេសគឺទៅកាន់ប្រទេសដែលមិនមានសមត្ថភាពអាចទិញវ៉ាក់សាំងពីអាមេរិក និងអឺរ៉ុប។ នៅពេលនេះចិនបានប្រើប្រាស់ឱកាសនេះដើម្បីផលិតឱសថផ្សេងទៀតនាំទៅក្រៅប្រទេស ... Read More »

នាយករដ្ឋមន្ត្រីជប៉ុនកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស រហូតដល់ប្រកាសរដ្ឋមន្ត្រីថ្មី

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នឹងកាន់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេសបណ្តោះអាសន្នរហូតដល់ប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មី នៅចុងខែវិច្ឆិកានេះ។ កន្លងមក លោកនាយករដ្ឋមន្ត្រី គីស៊ីដា បានតែងតាំងលោក Toshimitsu Motegi ធ្វើជាអគ្គលេខាបក្សប្រជាធិបតេយ្យសេរីកាន់អំណាច ជំនួសលោក Akira ... Read More »

WHO អនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ Covaxin របស់ឥណ្ឌា

អង្គការសុខភាពពិភពលោក WHO បានសម្រេចអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រភេទ Covaxin ផលិតដោយក្រុមហ៊ុន Bharat Biotech របស់ឥណ្ឌា ។ សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃទី៣ខែវិច្ឆិកា អង្គការសុខភាពពិភពលោកបានសម្រេចឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងឥណ្ឌា ... Read More »

លោកស្រី Merkel ទទួលបានមេដាយកិត្តិយសថ្នាក់ខ្ពស់បំផុតពីប្រធានាធិបតីបារាំងមុនចូលនិវត្តន៍

អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ដែលជាមេដឹកនាំក្នុងតំបន់អឺរ៉ុបទទួលបានការគោរពស្រឡាញ់ពីមេដឹកនាំក្នុងតំបន់អឺរ៉ុបទាំងមូល ក៏ដូចជានៅជុំវិញពិភពលោក ។ លោកស្រីបានជាប់ចំណាប់ថ្នាក់លេខមួយជាច្រើនឆ្នាំជាប់ៗគ្នា ជាស្ត្រីដែលមានឥទ្ធិពលបំផុតលើពិភពលោក។ មុនពេលលោកស្រី Angela Merkel បញ្ចប់តំណែង លោកស្រីក៏បានជួបប្រមុខដឹកនាំអឺរ៉ុបដើម្បីលាគ្នាផងដែរ។ ក្នុងអំឡុងពេលនៃការបំពេញដំណើរទស្សនកិច្ចលាគ្នា លើកចុងក្រោយរបស់លោកស្រីមកកាន់ប្រទេសបារាំង ... Read More »

ចិន៖ តម្លៃទំនិញផ្សេងៗនិងបន្លែ ឡើងថ្លៃ៣ដង ពលរដ្ឋសម្រុកទៅកាន់ផ្សារទំនើបទិញស្តុកទុក

ប្រទេសចិន៖ ក្រោយពេលរដ្ឋាភិបាលចិនបានស្នើដល់ពលរដ្ឋឱ្យរក្សាស្បៀងអាហារទុក ធ្វើឲ្យផ្សារទំនើបនានាពេញណែនដោយពលរដ្ឋសម្រុកទៅទិញទំនិញរក្សាទុកព្រោះខ្លាចត្រូវបិទទ្វារជាថ្មី។ នៅថ្ងៃទី៤ខែវិច្ឆិកានេះ បណ្តាញសង្គមនៅចិន បានផ្សព្វផ្សាយរូបភាពពលរដ្ឋសម្រុកទៅកាន់ផ្សារទំនើបដែលធ្វើឱ្យផ្សារពេញណែនដោយមនុស្ស ហើយទំនិញផ្គត់ផ្គង់ស្ទើរតែមិនទាន់។ គេហទំព័រ Daily Sabah បានផ្សាយថា ពលរដ្ឋនៅរដ្ឋធានីប៉េកាំងបាននាំគ្នាទៅទិញបន្លែ ម្ហូបអាហារ អង្ករដើម្បីទុកបម្រុងនៅក្នុងផ្ទះរយៈពេល២ថ្ងៃកន្លងមកហើយ។ ស្ត្រីម្នាក់ដែលបានទិញទំនិញជាច្រើនរក្សាទុកបានឱ្យដឹងថា ... Read More »

សមត្ថកិច្ច​ថៃ​បង្ក្រាបបានទីតាំងផលិតប្រាក់ដុល្លារក្លែងក្លាយដែលកំពុងធ្វើចរាចរណ៍នៅលើទីផ្សាររាប់លានដុល្លារ

ប្រទេសថៃ ៖ ពិតជាមិនធម្មតាមែន! ប្រាក់ដុល្លារក្លែងក្លាយប្រមាណជិត៣លានដុល្លាររួមជាមួយម៉ាសុីនផលិតចំនួន៣គ្រឿងត្រូវបានកម្លាំងសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃថៃចុះបង្ក្រាបខណៈដែលក្រុមជនសង្ស័យកំពុងធ្វើការឡាយបង្ហោះលក់តាមរយៈអនឡាញ។ កិច្ចប្រតិបត្តិការនៃការចរចាទិញប្រាក់ដុល្លារតាមរយៈអនឡាញឈានរហូតដល់ការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នៅក្នុងផ្ទះជួលមួយកន្លែង ក្នុងខេត្តណាខនប៉ាធុំ ដោយនៅទីនោះមានម៉ាសុីនសម្រាប់ព្រីន និងផលិតប្រាក់ដុល្លារក្លែងក្លាយចំនួន៣គ្រឿងរួមជាមួយនឹងប្រាក់ដុល្លារជាច្រើនដុំនិងប្រាក់ដុល្លារដែលកំពុងហាលសម្ងួត ជាប្រភេទក្រដាសប្រាក់១០០ដុល្លារទាំងអស់ ។ តាមការសាកសួររបស់សមត្ថកិច្ច គឺពួកគេមានគ្នាចំនួន៤នាក់សុទ្ធសឹងជានារីទាំងអស់ ... Read More »

ប្រធានាធិបតីពូទីន៖ រុស្ស៊ីបានផលិតសព្វាវុធដែលមិនមានគូប្រជែងនៅលើពិភពលោក

ប្រទេសរុស្សុី៖ ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានបញ្ជាក់ថា រុស្ស៊ីបានបង្កើតប្រព័ន្ធសព្វាវុធដែលមិនមានគូប្រជែងនៅលើពិភពលោកឡើយ។ នេះគឺជាជោគជ័យដ៏ធំធេងក្នុងវិស័យបច្ចេកវិទ្យាសព្វាវុធរបស់រុស្ស៊ី ដើម្បីបង្កើនសមត្ថភាពការពារនិងវាយលុកទៅលើគោលដៅរបស់សត្រូវ ។ ប្រធានាធិបតីពូទីនបានថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីវិស័យការពារជាតិថា ឃ្លាំងអាវុធដ៏ទំនើបផលិតដោយប្រទេសរុស្ស៊ី នឹងធានាដល់សន្តិសុខខ្ពស់សម្រាប់ទាហានរុស្ស៊ី និងដែនអធិបតេយ្យរបស់រុស្ស៊ី។ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា «នៅថ្ងៃនេះ យើងនឹងពិភាក្សាស្តីពី ទំនើបភាវូបនីយកម្មនៃកម្លាំងទាហានជើងគោក ... Read More »

លោក Xavi សង្ឃឹមថា Barcelona អាចយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិប Al Sadd ដែលអាចឲ្យគាត់មកកាន់ទឹកដីអេស្ប៉ាញវិញ

មន្ត្រីក្លិប Barcelona ស្ថិតក្នុងទីក្រុង Doha ដើម្បីពិភាក្សា ហើយលោកXavi វ័យ៤១ឆ្នាំគឺជាអ្នកពេញចិត្តក្នុងការជំនួសលោក Ronald Koemanដែលត្រូវបានបណ្តេញចេញ។ មុននេះនាយកប្រតិបត្តិ ក្លិប Al Sadd លោក Turki ... Read More »

Ibrahimovic ត្រូវបានកោះហៅឲ្យចូលក្រុមស៊ុយអែតសម្រាប់ការប្រកួតជម្រុះ World Cup ខែនេះ

ខ្សែប្រយុទ្ធរបស់ក្លិប AC Milan កីឡាករ Zlatan Ibrahimovic កាលពីថ្ងៃពុធទី៣ ខែវិច្ឆិកា ត្រូវបានកោះហៅទៅកាន់ក្រុមជម្រើសជាតិស៊ុយអែតសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ 2022 នាពេលខាងមុខ មួយខែបន្ទាប់ពីការវិលត្រឡប់របស់តារារូបនេះទៅកាន់ក្រុមជម្រើសជាតិត្រូវបានរារាំងដោយសាររបួស។ ... Read More »

ហ្វីលីពីនបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងឱ្យបានសម្រេចគោលដៅមុនថ្ងៃបុណ្យណូអែល

រដ្ឋាភិបាលហ្វីលីពីនបានបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានមុនថ្ងៃបុណ្យណូអែល រយៈពេល៣ថ្ងៃ ដើម្បីឱ្យពលរដ្ឋបានឈប់សម្រាកសប្បាយនៅថ្ងៃបុណ្យ ណូអែល និងបុណ្យចូលឆ្នាំសកល។ លោក Carlito Galvez ប្រធានយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ហ្វីលីពីនបានបញ្ជាក់ថា គោលដៅដែលបានដាក់ចេញគឺត្រូវតែសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបាន៥លាននាក់ក្នុងរយៈពេល៣ថ្ងៃ។ ចាប់ពីពេលនេះទៅ បុគ្គលិកសុខាភិបាលទាំងអស់នឹងត្រូវផ្តោតទៅលើសកម្មភាពចាក់វ៉ាក់សំាងតែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលហ្វីលីពីន ... Read More »

Benzema រកបាន២គ្រាប់ជួយឲ្យ Real Madrid ឡើងឈរលេខ១ក្នុងពូល D វគ្គជម្រុះ Champions League

គ្រាប់បាល់២គ្រាប់របស់ខ្សែប្រយុទ្ធ Karim Benzema បានធ្វើឱ្យក្រុមReal Madrid ឈរនៅលើកំពូលតារាងនៃពូល D ខណៈដែលក្រុមនេះបានយកឈ្នះលើក្រុមភ្ញៀវ Shakhtar Donetsk ក្នុងក្របខ័ណ្ឌ Champions League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកានេះក្នុងលទ្ធផល២ទល់១។ ... Read More »

ឡាវចាប់បានគ្រឿងញៀនជាង១០ តោនក្នុងរយៈពេល៣ខែកន្លងមក

ចាប់តាំងពីឡាវដាក់បញ្ជូលបញ្ហាគ្រឿងញៀនទៅជាកម្មវិធីជាតិ តាំងពីខែសីហាឆ្នាំ២០២១មក ប្រទេសនេះចាប់បានគ្រឿងញៀនដល់ទៅជាង១០តោន។ សារព័ត៌មានVientiane Times នៅថ្ងៃទី៤ខែវិច្ឆិកា បានផ្សាយថា ក្នុងរយៈពេល៣ខែអនុវត្តកម្មវិធីជាតិកម្ចាត់គ្រឿងញៀន កម្លាំងសន្តិសុខប្រទេសនេះចាប់បានគ្រឿងញៀនរហូតដល់ទៅជាង១០តោន និងចាប់មនុស្សជាង១៥០០នាក់ ។ ក្នុងចំណោមគ្រឿងញៀនដែលចាប់បានមានម៉ាជាង១០០លានគ្រាប់ រួមជាមួយហេរ៉ូអុីនជាច្រើនទៀត។ គ្រឿងញៀនដែលចាប់បាននោះភាគច្រើនស្ថិតនៅខេត្ត Bokeo ... Read More »

ហង្សក្រហម Liverpool កក់កៅអីទៅវគ្គ១៦ក្រុម ក្រោយពីបំបាក់ក្រុមខ្លាំងមកពីអេស្ប៉ាញ At. Madrid ២ទល់០

ក្រុមខ្លាំងមកពីអង់គ្លេសហង្សក្រហម Liverpool បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះយ៉ាងងាយស្រួលលើក្រុមខ្លាំងមកពីអេស្ប៉ាញ Atletico Madrid ២ទល់០ ដែលធានាថាពួកគេនឹងបញ្ចប់នៅលើកំពូលតារាងនៃពូល B ។ ការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា គ្រាប់បាល់ដំបូងរបស់កីឡាករ ... Read More »

បាក់ស្រុតអគារនៅនីហ្សេរីយ៉ា ស្លាប់២២នាក់និងបាត់ខ្លួនរាប់សិបនាក់

នៅថ្ងៃទី៣ខែវិច្ឆិកា សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមជួយសង្គ្រោះប្រទេសនីហ្សេរីយ៉ា បានខិតខំប្រជែងនឹងពេលវេលា ដើម្បីស្វែងរកអ្នកនៅរស់កប់ក្រោមគំនរអគារបាក់បែក ក្រោយរយៈពេល២ថ្ងៃបាក់ស្រុតបណ្តាលឲ្យមនុស្ស២២នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួន។ គ្រួសារជនរងគ្រោះបានប្រមូលផ្តុំគ្នានៅកន្លែងអគារបាក់បែកដោយសង្ឃឹមទទួលបានព័ត៌មានស្តីពីសាច់ញាតិដែលបាត់ខ្លួនកប់ក្រោមគំនរអគារ។ លោក Ibrahim Farinloye មន្ត្រីគ្រប់គ្រងគ្រោះអាសន្ននីហ្សេរីយ៉ាបានឱ្យដឹងថា អ្នកស្លាប់បានកើនឡើង២២នាក់ ក្រោយរកឃើញសាកសពមួយចំនួនទៀត។ ជាមួយគ្នានេះក៏មានមនុស្ស ... Read More »

ចិនប្រតិកម្មចំពោះអាមេរិកដែលបានរិះគន់ចិនពេលអវត្តមាននៅក្នុងកិច្ចប្រជុំ COP26

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ នៅថ្ងៃទី ៣ខែវិច្ឆិកាបានរិះគន់យ៉ាងខ្លាំងដល់អាមេរិកដែលបានដកខ្លួនចេញពីសន្ធិសញ្ញាទីក្រុងប៉ារីស ស្តីពីអាកាសធាតុ ហើយផ្លាស់ប្តូរគោលនយោបាយពីអាកាសធាតុ។ ការលើកឡើងខាងលើរបស់ចិន ក្រោយពេលប្រធានាធិបតីអាមេរិក លោកបៃឌិន បានរិះគន់ចិននិងរុស្ស៊ីដែលមិនបានចូលរួមកិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុ COP26។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ បានបង្ហោះលើបណ្តាញសង្គម Twitter ថា បណ្តាប្រទេសចាំបាច់ត្រូវតែគោរពការសន្យារបស់ខ្លួនឱ្យប្រាកដ ... Read More »

ប៉ូលិសទីក្រុង Los Angeles ដល់ទៅ២៥%អាចបាត់បង់ការងារធ្វើដោយសារតែមិនព្រមចាក់វ៉ាក់សាំង

កម្លំាងប៉ូលិសនៅទីក្រុង Los Angeles ដល់ទៅ២៥% ក្នុងចំណោមប៉ូលិស១៦.០០០នាក់ អាចត្រូវបាត់បង់ការងារធ្វើដោយសារតែមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នាថ្ងៃទី២ខែវិច្ឆិកា ស្នងការប៉ូលិសទីក្រុង Los Angeles លោក Alex Villanueva ... Read More »

ខ្សែការពារ Raphael Varane របស់ក្រុម Manchester United អាចខកខានក្នុងជំនួបជាមួយ Manchester City

ខ្សែការពារ Raphael Varane របស់ក្រុមបិសាចក្រហម Manchester United កំពុងតែមានមន្ទិលសង្ស័យសម្រាប់ការប្រកួតនៅថ្ងៃសៅរ៍នេះជាមួយក្រុម Manchester City បន្ទាប់ពីរងរបួសសរសៃពួរ។ កីឡាករដែលជួយឲ្យបារាំងឈ្នះជើងឯក World Cup វ័យ២៨ឆ្នាំរូបនេះបានដួលសន្លប់បន្ទាប់ពីប្រកួតបាន៣៨នាទីក្នុងការប្រកួតក្របខ័ណ្ឌChampions League ... Read More »

លោក ចូ បៃឌិន​ និយាយថា៖ ចិន និងរុស្ស៊ី​ បរាជ័យ្នក្នុងការបង្ហាញភាពជាមេដឹកនាំស្ដីពីការប្រែប្រួលអាកាសធាតុ

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ បានដកស្រង់សម្តី​ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន កាលពីថ្ងៃអង្គារទី០២​ ខែវិច្ឆិកា​ម្សិលមិញនេះ​ បានចោទប្រកាន់ចិន និងរុស្ស៊ី​ ... Read More »

Lewandowski បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​ជួយ Bayern ឡើង​វគ្គ​១៦ក្រុមស្វ័យប្រវត្តិជាមួយ Juventus

ក្រុមខ្លាំង២គឺក្រុម Bayern Munich និងក្រុមសេះបង្កង់ Juventus បានឆ្លងផុតវគ្គជម្រុះតាមពូលឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយស្វ័យប្រវត្តិ បើទោះបីវគ្គជម្រុះនេះនៅសល់២ប្រកួតទៀតក៏ដោយ ដោយក្រុមទាំង២មានពិន្ទុដាច់ពីក្រុមលេខ៣ក្នុងពូលរៀងៗខ្លួន។ Bayern Munich បានផ្តួលក្រុមភ្ញៀវ Benfica ៥ទល់២ ដែលខ្សែប្រយុទ្ធ Robert ... Read More »

Ronaldo រកបាន២គ្រាប់ជួយក្រុមបិសាចក្រហមតាមស្មើ Atalata នៅចុងម៉ោងនៅ Champions League

ខ្សែប្រយុទ្ធ Cristiano Ronaldo ជាថ្មីម្តងទៀតបានជួយសង្គ្រោះក្រុមបិសាចក្រហម Manchester United ជាមួយនឹងគ្រាប់បាល់ចុងម៉ោងដ៏គួរឱ្យចាប់អារម្មណ៍ ដើម្បីរកឱ្យក្រុមរបស់គាត់ស្មើជាមួយក្រុម Atalanta ២ទល់២ ដែលរក្សាក្រុមឱ្យឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Champions League ក្នុងពូល F ... Read More »

ករណី​បាញ់រះដ៏រន្ធត់នៅមន្ទីរពេទ្យយោធា​ក្នុងរដ្ឋធានីកាប៊ុល​​​បណ្ដាល​ឱ្យ​មនុស្សយ៉ាងតិច១៩នាក់បានស្លាប់ និង៤៣នាក់រងរបួស

អន្តរជាតិ​៖​ បេី​តាមការបញ្ជាក់ពី​អ្នកនាំពាក្យក្រសួងមហាផ្ទៃួលោក​ Qari Saeed Khosty បានថ្លែង​ថា៖​ មានហេតុការណ៍បាញ់រះដ៏រន្ធត់នៅមន្ទីរពេទ្យយោធាធំបំផុតមួយកន្លែង​ក្នុងរដ្ឋធានីកាប៊ុល​​ ​នៅថ្ងៃទី២ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ បណ្ដាល​ឱ្យ​មនុស្សយ៉ាងតិចណាស់ចំនួន១៩នាក់បានស្លាប់ និង៤៣នាក់ផ្សេងទៀតរងរបួស។ ក្រោយកើតហេតុសាខាក្រុមរដ្ឋអ៊ិស្លាមនៅអាហ្វហ្កានីស្ថានប្រកាសទទួលខុសត្រូវលើការវាយប្រហារនេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះបានថ្លែងបន្តថា ហេតុការណ៍បំផ្ទុះគ្រាប់បែកពីរគ្រាប់បានវាយប្រហារនៅច្រកចូលមន្ទីរពេទ្យយោធា ... Read More »

Aguero របស់ក្រុម Barcelona ត្រូវ​អវត្តមាន​រយៈពេល​៣ខែបន្ថែមទៀត

ក្លិបអេស្ប៉ាញបាននិយាយកាលពីថ្ងៃអង្គារថា ខ្សែប្រយុទ្ធរបស់ក្លិប Barcelona កីឡាករ Sergio Aguero ត្រូវបានច្រានចោលរយៈពេល៣ខែបន្ទាប់ពីការវាយតម្លៃជំងឺបេះដូង។ កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះបានទទួលជំនួយផ្នែកវេជ្ជសាស្រ្តនៅលើទីលានបន្ទាប់ពីគាត់បានត្អូញត្អែរពីការឈឺទ្រូងអំឡុងពេលប្រកួតស្មើ ១-១ កាលពីថ្ងៃសៅរ៍ជាមួយក្រុម Alaves នៅ La Liga ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ... Read More »

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌា​ កំពុងពិចារណាលើច្បាប់ដើម្បីលុបបំបាត់សំឡេងស៊ីផ្លេដ៏រំខានមកដាក់សំឡេងឧបករណ៍តន្ត្រីវិញ

អន្តរជាតិ​៖​ បើយោងតាមទីភ្នាក់ងារព័ត៌មាន AFP រួម​ជាមួយនឹងរបាយការណ៍បន្ថែមពីបណ្តាសារព័ត៌មានក្នុងស្រុកនៅប្រទេសឥណ្ឌា​ បានចុះផ្សាយដកស្រង់សម្តីលោក Nitin Gadkira​ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌា ដែលបានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖​ «ខ្ញុំកំពុងសិក្សាពីបញ្ហា ហើយខ្ញុំគ្រោងរៀបចំពង្រាងច្បាប់មួយនាពេលខាងមុខ ដើម្បីលុបបំបាត់សំឡេងស៊ីផ្លេដ៏រំខាន តែជំនួសដោយសំឡេងឧបករណ៍តន្ត្រីឥណ្ឌា ដែលស្តាប់ទៅពីរោះ»។ ការលើកឡើងរបស់លោក ... Read More »

លោក ចូ បៃដិន «សុំទោស» មេដឹកនាំពិភពលោកលើការដកខ្លួន ចេញពីកិច្ចព្រមព្រៀងអាកាសធាតុ​ ចំពោះអ្វីដែលអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានធ្វើ

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​សម្តីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែង «សុំទោស» មេដឹកនាំពិភពលោកទាំងឡាយ ក្នុង​កិច្ចប្រជុំកំពូលអាកាសធាតុពិភពលោក ... Read More »

យ៉ាង​​ហោច​ណាស់ក៏មានមនុស្ស៦​នាក់​បានស្លាប់​ក្នុង​ករណី​រលំ​អគារ​ខ្ពស់​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា

​អន្តរជាតិ​៖ ​បេី​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ បានចុះផ្សាយថា​ ​មានមនុស្ស​យ៉ាង​​ហោចណាស់ចំនួន​ ៦​នាក់បានស្លាប់​ និង​មនុស្ស​រាប់​សិប​នាក់​ទៀត​កំពុងជាប់​នៅក្នុង​គំនរ​បាក់បែក​ ខណៈដែលមានករណីរលំអគារ​ខ្ពស់មួយ​ នៅ​ក្នុង​រដ្ឋធានី​ពាណិជ្ជកម្ម​ឡាហ្គោ​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​ កាលពី​ថ្ងៃ​ចន្ទ​ទី​១​ ខែវិច្ឆិកា​ ​ឆ្នាំ​២០២១​ ដែល​អគារនោះ​កំពុងតែ​សាងសង់​​។​ ​ទីភ្នាក់ងារ​ AFP​ ... Read More »