ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

អាមេរិកបញ្ចប់ការដកទាហានចេញពីទីតាំងធំបំផុតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

នៅថ្ងៃទី២ខែកក្កដា អាមេរិកនិងអង្គការណាតូ បានបញ្ចប់ការដកទាហានចេញពីទីតាំងធំបំផុតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយអាមេរិកនឹងផ្តល់ទីតាំងនោះឲ្យទៅទាហានអាហ្វហ្គានីស្ថានវិញ។ សារព័ត៌មាន CNN នៅថ្ងៃទី ២ខែកក្កដា បានផ្សាយថា អាមេរិក និងអង្គការណាតូបានបញ្ចប់ការដកទាហានចេញពីទីតាំង Bagram ជាទីតាំងទាហានអាកាសធំបំផុត នៅអាហ្វហ្គានីស្ថានស្ថិតនៅភាគខាងជើងទីក្រុងកាប៊ុល។ ទីតាំងនោះជាកន្លែងឈរជើងរបស់កម្លាំងទាហានរាប់សិបពាន់នាក់។ ... Read More »

យន្តហោះចម្បាំង F-១៦ជ្រុលទៅបុកចំផ្ទះពលរដ្ឋនៅប្រទេសហុល្លង់ អាកាសយានិករួចផុតពីក្តីស្លាប់

យន្តហោះចម្បាំង F-16 របស់ប្រទេសបែលហ្សុិក បានជ្រុលទៅបុកចំផ្ទះពលរដ្ឋ ស្ថិតនៅជិតទីតាំងទាហានអាកាសប្រទេសហុល្លង់ ក្នុងពេលត្រៀមលក្ខណៈហោះហើរនៅក្នុងការធ្វើសមយុទ្ធជាមួយអង្គការណាតូ ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបណ្តាលឲ្យមនុស្ស២នាក់រងរបួសស្រាល ចំណែកអាកាសយានិកបានបាញ់ឆត្រយោងចេញក្រៅទាន់។ យន្តហោះចម្បាំង F16 របស់បែលហ្ស៊ិក បើកបរនៅលើផ្លូវត្រៀមហោះហើរក៏បាត់បង់ការគ្រប់គ្រងរេពេញផ្លូវ ហើយជ្រុលទៅបុកផ្ទះពលរដ្ឋ ស្ថិតនៅក្នុងស្រុក ... Read More »

ឥណ្ឌាមាននាវាផ្ទុកយន្តហោះទីពីរដើម្បីទប់ទល់ចិន

កម្លាំងទាហានឥណ្ឌាបានត្រៀមលក្ខណៈដាក់ដំណើរការនាវាផ្ទុកយន្តហោះទីពីរប្រភេទ INS Vikrant ដើម្បីបើកបរសាកល្បងនៅលើដែនសមុទ្រ ។ នាវាផ្ទុកយន្តហោះនេះនឹងជួយដល់កម្លាំងទាហានឥណ្ឌាកាន់តែមានសមត្ថភាពទប់ទល់ជាមួយចិន។ នាវាផ្ទុកយន្តហោះឥណ្ឌានឹងបើកសាកល្បងនៅខែកក្កដានេះ មុននឹងដាក់ឲ្យដំណើរការជាផ្លូវការនៅដើមឆ្នាំ២០២២។ ខុសពីនាវាផ្ទុកយន្តហោះ INS Vikramaditya ដែលទិញមកពីប្រទេសរុស្ស៊ី នាវា INS Vikrant ... Read More »

Cristiano Ronaldo ឈរនៅលើកំពូលតារាងមានអ្នក Follow ក្នុង Instagram ច្រើនជាងគេ

កីឡាករ Cristiano Ronaldo បានឈរនៅលើគេក្នុងបញ្ជីឈ្មោះជាបុគ្គលមានអ្នក Follow ក្នុង Instagram ព្រោះថាតារាល្បីរូបនេះទទួលបានលុយច្រើនជាងអ្នកដទៃសម្រាប់ការបង្ហោះនៅក្នុង Instagram។ ខ្សែប្រយុទ្ធរបស់ក្លិបសេះបង្កង់ Juventus រូបនេះអាចគិតថ្លៃអ្នកផ្សាយពាណិជ្ជកម្មចំនួន១,៦លានដុល្លារអាមេរិកក្នុងមួយប្រកាសផ្សាយពាណិជ្ជកម្មនៅលើគណនីរបស់គាត់។ នេះបើយោងតាមក្រុមហ៊ុនទីផ្សារបណ្តាញសង្គម Hopper HQ ... Read More »

មនុស្ស២ពាន់នាក់ឆ្លងកូវីដ-១៩នៅស្កុតឡេនក្នុងពេលប្រកួតបាល់ទាត់យូរ៉ូ

ករណីឆ្លងជំងឺ Covid-19 ជិត២.០០០ករណីនៅប្រទេសស្កុតឡេនត្រូវបានផ្សារភ្ជាប់ទៅនឹងមនុស្សដែលបានមើលការប្រកួតបាល់ទាត់យូរ៉ូ២០២០ ដែលរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានមនុស្សចូលទស្សនាផ្ទាល់យ៉ាងច្រើនក្នុងកីឡដ្ឋាន។ មន្ត្រីសុខភាពសាធារណៈស្កុតឡេនបាននិយាយថា ២ភាគ៣នៃចំនួន១,៩៩១ករណីគឺជាមនុស្សដែលបានធ្វើដំណើរទៅទីក្រុងឡុងសម្រាប់ការប្រកួតរវាងស្កុតឡេនជាមួយអង់គ្លេសកាលពីថ្ងៃទី១៨ ខែមិថុនា។ នេះរាប់បញ្ចូលទាំងអ្នកគាំទ្រចំនួន៣៩៧នាក់ដែលនៅខាងក្នុងកីឡដ្ឋាន Wembley សម្រាប់ការប្រកួតនេះ។ ករណីមួយចំនួនតូចត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងកម្មវិធី Fanzone នៅទីក្រុង Glasgow ... Read More »

ការឆ្លងកូវីដ-១៩នៅអឺរ៉ុបកើនឡើងខ្ពស់បន្ទាប់ពី១០សប្តាហ៍ធ្លាក់ចុះ អង្គការWHO ព្រមានពីរលកកូវីដ-១៩លើកទី៤

អង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី១ខែកក្កដា បានព្រមានថា ការប្រកួតបាល់ទាត់យូរ៉ូ ជាមួយនឹងការធ្វើដំណើររបស់ពលរដ្ឋប្រទេសជាច្រើននៅក្នុងរដូវក្តៅនេះ មិនខុសអ្វីពីការចែកចាយកូវីដបំប្លែងខ្លួនថ្មី Delta នៅទូទាំងសហគមន៍អឺរ៉ុបនោះឡើយ ។ រយៈពេល១០សប្តាហ៍ចុងក្រោយនេះអឺរ៉ុបមានករណីឆ្លងធ្លាក់ចុះ ប៉ុន្តែ ពេលនេះបានកើនឡើងខ្ពស់ជាថ្មី។ តាមតួលេខពីការិយាល័យរបស់អង្គការសុខភាពពិភពលោកប្រចាំនៅតំបន់អឺរ៉ុប ដែលបានប្រកាសនៅថ្ងៃទី១ខែកក្កដា ... Read More »

ប្រទេស​​អង់គ្លេស៖​ ត្រឹមថ្ងៃទី១៩ កក្កដាខាងមុខនេះ​ នឹងលុបចោលច្បាប់តម្រូវឲ្យពាក់ម៉ាស់​ ហើយអនុញ្ញាតឲ្យពលរដ្ឋជួបជុំគ្នាធម្មតាឡេីងវិញ

អន្តរជាតិ​៖ បើតាម​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson​ បានបញ្ជាក់ថា​ នៅ​ត្រឹមថ្ងៃទី១៩ ខែ កក្កដាខាងមុខនេះ​ ប្រទេសអង់គ្លេសនឹងលុបចោលច្បាប់តម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នៅទីសាធារណៈ ដែលមានន័យថា ការពាក់ម៉ាស់នៅក្នុងប្រទេសអង់គ្លេសនឹងក្លាយជាសិទ្ធិសម្រេចរបស់ពលរដ្ឋម្នាក់ៗប៉ុណ្ណោះ តែវាលែងជាកាតព្វកិច្ចទៀតហើយ។ ក្រៅតែពីលុបចោលច្បាប់តម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នេះរដ្ឋាភិបាលនៃប្រទេសអង់គ្លេសក៏បានដកចេញនូវ​វិធានការតឹងមួយចំនួនទៀតផងដែរ ដូចជាវិធានការកំណត់ចំនួនមនុស្សអាចធ្វើការជួបជុំគ្នាបាននៅតាមទីសាធារណៈ ហើយសូម្បីតែក្លឹបរាត្រីក៏អាចបើកដំណើរការបានជាធម្មតាវិញដែរត្រឹមកាលបរិច្ឆេទខាងលើនេះ។​ ... Read More »

ហុងកុងប្រារព្ធខួប២៤ឆ្នាំថ្ងៃអង់គ្លេសប្រគល់ទៅឱ្យចិនវិញ

នៅថ្ងៃទី១ខែកក្កដា នៅទីលានស្ថិតនៅក្នុងខណ្ឌ Wanchai ទីក្រុងហុងកុង បានប្រារព្ធខួប២៤ឆ្នាំ ថ្ងៃអង់គ្លេសប្រគល់កោះហុងកុងសងទៅឲ្យចិនដីគោកវិញ (1/7/1997-1/7/2021)។ ដូចជារៀងរាល់ឆ្នាំដែរ នៅក្នុងពិធីនេះមានឧទ្ធម្ភាគចក្រហោះហើរនាំទង់ជាតិចិន និងទង់តូចតំណាងឲ្យកោះហុងកុង ហោះហើរនៅជុំវិញទីតាំងរៀបចំពិធី ។ ជាមួយគ្នានោះដែរ ក៏មាននាវាដ៏ធំនៅឈូងសមុទ្រ Victoria ... Read More »

Tottenham តែងតាំងលោក Nuno Espirito Santo ជាអ្នកចាត់ការថ្មី

ក្លិបមាន់ខ្នាយមាស Tottenham បានតែងតាំងលោក Nuno Espirito Santo អតីតគ្រូបង្វឹកក្រុម Wolves ធ្វើជាអ្នកចាត់ការថ្មីក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និង Dailymail កាលពីថ្ងៃទី១ កក្កដា។ ... Read More »

វគ្គ៨ក្រុមចុងក្រោយយូរ៉ូរាត្រីនេះ ៖ ស្វ៊ីសទទួលបន្ទុកធ្ងន់ប៉ះអេស្ប៉ាញ ខណៈជើងខ្លាំងបែលហ្ស៊ិកប៉ះក្រុមមិនដែលចាញ់អុីតាលី

ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ដណ្តើមជើងឯកយូរ៉ូ២០២០នៅរាត្រីនេះ មាន២គូដែលនឹងត្រូវប្រកួតនៅវេលាម៉ោង១១យប់ និងម៉ោង២រំលងអធ្រាត្រ។ ក្នុងនោះក្រុមឡើងជើងស្វ៊ីសត្រូវប៉ះក្រុមខ្លាំងអេស្ប៉ាញ(ម៉ោង១១យប់) និងក្រុមខ្លាំងបែលហ្ស៊ិកប៉ះក្រុមខ្លាំងមិនដែលចាញ់អុីតាលី(ម៉ោង២រំលងអធ្រាត្រ)។ យោងតាមតារាងផ្គូរផ្គងរបស់ soccerway បានបង្ហាញថា ក្រុមជម្រើសជាតិស្វ៊ីសក្នុងវគ្គជម្រុះតាមពូលគឺស្មើជាមួយវែល១ទល់១, ចាញ់អុីតាលី៣ទល់០ និងឈ្នះទួរគី៣ទល់១។ ចូលដល់វគ្គ១៦ក្រុមចុងក្រោយ ស្វ៊ីសមានឱកាសយកឈ្នះក្រុមខ្លាំងបារាំងក្នុងបាល់កាត់សេចក្តីប៉េណាល់ទី ក្រោយពីប្រកួតស្មើគ្នា៣ទល់៣។ ចំណែកក្រុមខ្លាំងអេស្ប៉ាញ ... Read More »

ទីបំផុត​! វ៉ាក់សាំងការពារកូវីដ-១៩​ ដូសទី៣​ របស់​រុស្ស៊ី​ ចាប់ផ្តើមយុទ្ធនាការចាក់ជូនប្រជាជនខ្លួន​ ដើម្បីទប់ទល់វីរុសបម្លែងថ្មី Delta

អន្តរជាតិ​៖​ ប្រទេស​រុស្ស៊ី​ ខណៈដែលវីរុសបម្លែងថ្មី Delta (មានប្រភពដើមនៅឥណ្ឌា) កំពុងរាតត្បាតខ្លាំង នៅថ្ងៃព្រហស្បតិ៍ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ​ គ្រឹះ​ស្ថានសុខាភិបាលទីក្រុងម៉ូស្គូ​ នៃប្រទេសមួយនេះ បានបេីកយុទ្ធនាការចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 “ដូសទី ៣”។ ... Read More »

ហ្វីលីពីន៖​ ត្រៀមជម្លៀសប្រជាជនរកកន្លែងមានសុវត្ថិភាព​ និងបង្កើនកម្រិតប្រកាសអាសន្ននៃការផ្ទុះភ្នំភ្លើង

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​ទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើង​ នៅក្នុងប្រទេសហ្វីលីពីន បានដំឡើងកម្រិតប្រកាសភាពអាសន្ននៃការផ្ទុះភ្នំភ្លើងមួយ ស្ថិតនៅក្បែររដ្ឋធានីម៉ានីល នៅថ្ងៃព្រហស្បតិ៍នេះ។ បន្ទាប់ពីភ្នំភ្លើងនេះបានបញ្ចេញផេះ និងផ្សែងទៅលើអាកាសកម្ពស់១គីឡូម៉ែត្រ។ ជាក់ស្ដែង​ទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើងរបស់ប្រទេសហ្វីលីពីន​ ... Read More »

ប្រទេសជិតខាងកម្ពុជា គឺវៀតណាម និងថៃ មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ដដែល

តាមរបាយការណ៍នៅថ្ងៃទី១ខែកក្កដានេះរបស់ក្រសួងសុខាភិបាល ទូទាំងប្រទេសកម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ សរុប ៩៩៩នាក់ ខណៈមានអ្នកជាសះស្បើយ៧១៥នាក់ និងមានអ្នកស្លាប់ថ្មី២៦នាក់។ ចំណែកនៅប្រទេសជិតខាងកម្ពុជា គឺវៀតណាមនិងថៃ ក៏មានករណីឆ្លងកើនឡើងខ្ពស់ផងដែរ ។ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា គិតត្រឹមយប់ថ្ងៃទី ១ខែកក្កដា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុប២៦៤នាក់ ... Read More »

ក្រុមហ៊ុន Trump Organization រងការចោទប្រកាន់ពីបទគេចពន្ធ

សារព័ត៌មាន Wall Street Journal (WSJ) បានផ្សាយថា ក្រុមរដ្ឋអាជ្ញានៅទីក្រុងញូវយ៉កនៅថ្ងៃទី៣០ខែមិថុនា(ពេលវេលាអាមេរិក) នឹងធ្វើការចោទប្រកាន់គេចពន្ធដល់ក្រុមហ៊ុន Trump Organization និងលោក Allen Weisselberg អគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រាំ។ តាមសារព័ត៌មាន ... Read More »

ចំនួនអ្នកស្លាប់ដោយអាកាសធាតុក្តៅខ្លាំងនៅអាមេរិក និងកាណាដាបានកើនឡើងខ្ពស់

មនុស្សរាប់រយនាក់បានស្លាប់ ដោយសារតែអាកាសធាតុក្តៅខ្លាំង នៅអាមេរិកនិងកាណាដា ក្នុងពេលរដ្ឋាភិបាលប្រទេសទាំងពីរបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងពីហានិភ័យនៃភ្លើងឆេះព្រៃដោយសារតែសីតុណ្ហភាពកើនឡើងខ្ពស់រហូតដល់៤៩អង្សាសេ។ នៅក្នុងរដ្ឋ Oregon អាមេរិក ក្នុងថ្ងៃទី៣០ខែមិថុនា មានមនុស្ស ៦៣នាក់ស្លាប់ពាក់ព័ន្ធនឹងអាកាសធាតុក្តៅខ្លាំង ។ នេះជាការស្លាប់ច្រើនបំផុតនៅក្នុងរដ្ឋ Oregon នៅក្នុងឆ្នាំ២០១៧ក៏មានមនុស្ស១២នាក់ស្លាប់ដែរ ដោយសារតែក្តៅខ្លាំងពេក ... Read More »

អ្នកទេសចរបរទេសដំបូងទៅកាន់ភូកេត ប្រទេសថៃ

អ្នកទេសចរដំបូងបានទៅកាន់ភូកេតប្រទេសថៃ តាមកម្មវិធីលើកលែងការធ្វើចត្តាឡីស័កពេលចូលទៅកាន់ខេត្តនេះសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់។ នេះជាសកម្មភាពដើម្បីដំណើរការវិស័យទេសចរណ៍ឡើងវិញនៅក្នុងប្រទេសនេះ បើទោះបីនៅមានការឆ្លងកូវីដ-១៩កើនឡើងខ្ពស់ក្តី ។ ភូកេត គឺជាតំបន់ទេសចរណ៍ដំបូងនៅក្នុងតំបន់អាស៊ានដែលបានបើកទ្វារស្វាគមន៍អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចរាល់។ នៅពេលនេះ អ្នកទេសចរ២៤៩ នាក់មកពីប្រទេសអុីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ ក្នុងនោះមាន អារ៉ាប់រួម កាតារ ... Read More »

អារ៉ាប់រួមនិងអុីស្រាអែលចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អារ៉ាប់រួម (UAE)កាលពីចុងខែមិថុនា រដ្ឋមន្ត្រីការបរទេសអុីស្រាអែល លោក Yair Lapid និងសមភាគី អារ៉ាប់រួម លោកAbdullah bin Zayed Al Nahy បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សេដ្ឋកិច្ច ... Read More »

ចិនប្រារព្ធខួប១០០ឆ្នាំថ្ងៃបង្កើតបក្សកុម្មុយនីស្តចិន

ចិនបានប្រារព្ធខួប១០០ឆ្នាំថ្ងៃបង្កើតបក្សកុម្មុយនីស្តចិន ដែលរៀបចំឡើងនៅទីលានធៀនអានម៉េននៅព្រឹកថ្ងៃទី១ខែកក្កដា ដោយមានការចូលរួមពីប្រធានាធិបតីចិនស៊ី ជីនពីង។ ក្នុងពិធីនោះមានឧទ្ធម្ភាគចក្ររហូតដល់ទៅ៣០គ្រឿងហោះហើររៀបជាលេខ១០០នៅលើដែនអាកាស ជាគម្រប់ខួប១០០ឆ្នាំ ក្រោមការស្រែកហ៊ោគាំទ្រពីពលរដ្ឋ នៅទីលានធៀនអានម៉េន ក្នុងទីក្រុងប៉េកាំង។ ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានថ្លែងសុន្ទរកថាដ៏សំខាន់នៅទីលានធៀនអានម៉េន ក្រោមការការពារសន្តិសុខយ៉ាងតឹងតែងបំផុត។ ប្រធានាធិបតីស៊ី ជីនពីង ... Read More »

កិច្ចសន្យារបស់ Lionel Messi តារាឆ្នើមនៅក្រុម Barcelona នឹងក្លាយជាភ្នាក់ងារឥតគិតថ្លៃ

ក្លិប Manchester City, Paris St-Germain នៅមិនទាន់ជាគោលដៅច្បាស់លាន់នៅឡើយទេ។ កីឡាករឆ្នើម Lionel Messi របស់ពិភពលោកឥឡូវនេះបានក្លាយជាភ្នាក់ងារឥតគិតថ្លៃ។ ១២ខែបន្ទាប់ពីការបោះបង់ចោលការប៉ុនប៉ងចាកចេញពី Barcelona ពេលនេះ Lionel Messi ... Read More »

Man Utd យល់ព្រមថ្លៃឈ្នួល៧៣លានផោនជាមួយ Dortmund សម្រាប់ខ្សែបម្រើស្លាបអង់គ្លេស Jadon Sancho

ក្រុមបិសាចក្រហម Manchester United បានយល់ព្រមលើថ្លៃឈ្នួលជាគោលការណ៍៨៥លានអឺរ៉ូ (៧៣លានផោន) ជាមួយក្លិប BorussiaDortmund សម្រាប់កីឡាករ Jadon Sancho។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១ កក្កដានេះ។ ... Read More »

Federer បានរួចផុតពីជុំទី២ ដោយយកឈ្នះ Mannarino ក្នុងព្រឹត្តិការណ៍Wimbledon

កីឡាករវាយតឺន្នីសលំដាប់ទី៦ Roger Federer បានរួចផុតពីការប្រកួតជុំទី២ ដោយបានយកឈ្នះកីឡាករ Adrian Mannarino ក្នុងព្រឹត្តិការណ៍ Wimbledon កាលពីថ្ងៃពុធនៅពេលដែលកីឡាករបារាំងរូបនេះបានបោះបង់ការប្រកួតពាក់កណ្តាលទី ដោយសាររបួសជង្គង់បន្ទាប់ពីបានដួលនៅលើទីលាន។ សារព័ត៌មានរ៉យទ័របានផ្សាយថា ការប្រកួតបានត្រៀមរួចរាល់ក្នុងលទ្ធផល ៦-៤ ៦-៧ ... Read More »

ទីក្រុងតូក្យូអាចពង្រីកការរឹតត្បិតដោយសារកូវីដ-១៩ រហូតដល់រយៈពេលកីឡាអូឡាំពិក

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា ប្រទេសជប៉ុនកំពុងពិចារណាលើការពន្យារពេលនៃវិធានការការពាររបស់ខ្លួនទៅលើការរឹតត្បិតជំងឺ កូវីដ–១៩ នៅក្នុងទីក្រុងតូក្យូ និងតំបន់ផ្សេងទៀតក្នុងរយៈពេល២សប្តាហ៍ ដោយចំណាយពេលតិចជាងមួយខែទៀតរហូតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅតូក្យូគ្រោងនឹងបើក។ សារព័ត៌មានរ៉យទ័រ និង AP បានផ្សាយថា បច្ចុប្បន្នទីក្រុងតូក្យូ និងតំបន់ផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពអាសន្នមួយដែលនឹងត្រូវដកចេញនៅថ្ងៃទី១២ ខែកក្កដា ប៉ុន្តែការកើនឡើងនូវករណីឆ្លងកូវីដ–១៩ថ្មីៗនេះបានធ្វើឱ្យមន្រ្តីមានការព្រួយបារម្ភ និងអាចប៉ះពាល់ដល់ចំនួនអ្នកទស្សនាដែលត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់កន្លែងប្រកួតកីឡាអូឡាំពិក។ ... Read More »

មេដឹកនាំ​រុស្ស៊ី​៖ ចោទប្រកាន់សហរដ្ឋអាមេរិកថា ជាប់ពាក់ព័ន្ធនឹងឧប្បត្តិហេតុនាវាពិឃាតរបស់អង់គ្លេស

អន្តរជាតិ​៖​ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​សម្តីលោក វ្លាឌីមៀ ពូទីន​ ប្រធានាធិបតីរុស្ស៊ី​ បានប្រកាសនៅថ្ងៃពុធនេះដែរ​ ដោយ​ចោទប្រកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ជុំវិញវត្តមាននាវាចម្បាំងពិឃាតរបស់អង់គ្លេស នៅឯនាយឆ្នេរសមុទ្រនៃតំបន់គ្រីមៀ ... Read More »

ចិនរឹតបន្តឹងសន្តិសុខ ត្រៀមរៀបចំខួប១០០ឆ្នាំថ្ងៃបង្កើតបក្សកុម្មុយនីស្ត

នៅពេលនេះចិនបានបិទតំបន់ជាច្រើនក្នុងរដ្ឋធានីប៉េកាំង ដើម្បីត្រៀមលក្ខណៈដង្ហែក្បួនក្នុងឱកាសខួបគម្រប់១០០ឆ្នាំនៃការចាប់កំណើតបក្សកុម្មុយនីស្តចិន និងការរស់រានរយៈពេល១០០ឆ្នាំកន្លងមក។ សារព័ត៌មាន South China Morning Post នៅថ្ងៃទី៣០ខែមិថុនា បានផ្សាយថា ទីក្រុងប៉េកាំងបានបិទការធ្វើចរាចរណ៍នៅតំបន់មួយចំនួនដែលនឹងត្រូវរៀបចំពិធីខួប១០០ឆ្នាំថ្ងៃបង្កើតបក្ស នៅថ្ងៃទី១ខែកក្កដា ។ រថយន្ត អ្នកធ្វើដំណើរ ... Read More »

វៀតណាមមានករណីឆ្លងកូវីដ-១៩ចំនួន៤៥០នាក់ ក្រុមគ្រូពេទ្យប្រឆាំងកូវីដ-១៩ត្រូវធ្វើការក្រោមកម្តៅថ្ងៃ៤០អង្សាសេ

វៀតណាមមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្រុមគ្រូពេទ្យត្រូវធ្វើការអស់ពីសមត្ថភាពដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ អ្វីដែលគួឲ្យអាសូរបំផុតដល់ក្រុមគ្រូពេទ្យនោះគឺត្រូវស្លៀកឈុតការពារពីលើដល់ក្រោមហើយត្រូវធ្វើការក្នុងសីតុណ្ហភាពខាងក្រៅដល់ទៅ៤០អង្សាសេ។ ទាំងនោះហើយបានធ្វើឲ្យក្រុមគ្រូពេទ្យម្នាក់ៗស្ទើរតែឈានទៅមុខលែងរួច តែដោយសារកាតព្វកិច្ច គឺត្រូវតែខំដើម្បីទប់ស្កាត់ការឆ្លង ។ ក្រុមគ្រូពេទ្យនៅខេត្ត អៀង បាយ(Yen Bai) មានកម្មករ ជិត២៥០នាក់ត្រូវបញ្ជូនទៅកាន់ទីតាំងធ្វើចត្តាឡីស័ក ... Read More »

ឥណ្ឌូនេស៊ីធ្លាក់ក្នុងស្ថានភាពអាក្រក់ ដោយកូវីដ-១៩ តម្លៃអុកស៊ីហ្សែនកើនឡើងបីដង

តម្លៃបំពង់អុកស៊ីហ្សែននៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ទៅ៣ដង ក្នុងពេលចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ឥណ្ឌូនេស៊ី មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់លើសពី២ម៉ឺននាក់ក្នុងមួយថ្ងៃ ។ ក្រុមអ្នកឯកទេសបានវាយតម្លៃថា ការឆ្លងកូវីដក្នុងប្រទេសនេះកាន់តែអាក្រក់ ក្រោយពីមានវត្តមានវីរុសបំប្លែងខ្លួនថ្មី Delta មានប្រភពមកពីប្រទេសផណ្ឌា ... Read More »

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោស៧០០នាក់នៅទីក្រុង Yangon

សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីលោក Zaw Zaw ប្រធានគ្រប់គ្រងមន្ទីរឃុំឃាំងដែលបានឱ្យដឹងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោស៧០០នាក់ ដែលបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃំាង Insein ក្នុងទីក្រុង Yangon នៅថ្ងៃទី៣០ ខែមិថុនា ។ តាមការលើកឡើងរបស់លោក ... Read More »

រលកកម្តៅជាប្រវត្តិសាស្ត្រវាយប្រហារកាណាដា ស្លាប់ ២៣០នាក់

នៅចុងខែមិថុនានេះ រលកកម្តៅបានវាយប្រហារនៅរដ្ឋ British Columbia តាំងពីថ្ងៃទី២៥ខែមិថុនា ដែលមានកម្តៅក្តៅខ្លាំងជាប្រវត្តិសាស្ត្រមិនធ្លាប់មាននៅក្នុងប្រទេសនេះ។ សារព័ត៌មាន CNN នៅថ្ងៃទី៣០ ខែមិថុនា បានដកស្រង់សម្តីប្រធានក្រុមស្រាវជ្រាវ លោក ស្រី Lisa Lapointe ... Read More »

ថ្នាំញៀន​ជាង​៨​លាន​គ្រាប់​ ត្រូវ​បា​នប៉ូលីស​ថៃរឹបអូស​ ខណៈ​ឃាត់ខ្លួនមនុស្ស​ ៤នាក់

អន្តរជាតិ​​៖ បេី​យោង​តាមការលើកឡើងរបស់​ប៉ូលីសថៃ​ កាលពីថ្ងៃអង្គារទី២៩​ ខែមិថុនា​ ឆ្នាំ​២០២១ម្សិលមិញនេះ​ថា​ សមត្ថកិច្ចជំនាញ​បានបេីកប្រតិបត្តិការបង្ក្រាប​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ ដោយ​ឃាត់ខ្លួនជនសង្ស័យ​៤​នាក់​ រួម​​ជាមួយ​នឹង​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន ជាង​៨​លាន​គ្រាប់​នៅក្នុង​ខេត្ត ឡុប ប៊ូ​រី​ ប្រទេស​ថៃ​​។​ ក្រុម​​ប៉ូលីសថៃ​ ​បាន​និយាយបន្ថែម​ថា ចំពោះ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ... Read More »

លិចស្រឡាងនៅឥណ្ឌូនេស៊ី ស្លាប់៦នាក់ និងបាត់ខ្លួនជាច្រើន

នៅថ្ងៃទី២៩ខែមិថុនា មន្ត្រីឥណ្ឌូនេស៊ី បានប្រកាសថា មានករណីលិចស្រឡាងដឹកអ្នកដំណើរនៅតំបន់សមុទ្រកោះបាលី បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ និងបាត់ខ្លួនជាច្រើននាក់។ តាមសារព័ត៌មាន AP បានផ្សាយថា ស្រឡាង KMP Yunicee ដឹកអ្នកដំណើរ៥៣នាក់បានជួបគ្រោះថ្នាក់ពេលត្រៀមចូលចតនៅកំពង់ផែភាគខាងកើតកោះជ្វា ក្នុងដំណើរឆ្ពោះទៅកាន់កោះបាលី។ កម្លាំងជួយសង្គ្រោះបានសង្គ្រោះមនុស្ស ... Read More »