នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ពេលវេលាក្នុងតំបន់ ទីតាំងបច្ចេកទេសនៃអាកាសយានដ្ឋានទាហានអាកាស Jammu ឥណ្ឌា បានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ បណ្តាលឲ្យបុគ្គលិក២នាក់រងរបួសស្រាល។ ប៉ូលិសក្នុងតំបន់បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណបានទម្លាក់គ្រាប់ បែកទៅលើទីតាំងទាហានអាកាស គឺជាសកម្មភាពវាយប្រហារភេរវកម្ម ។ សារព័ត៌មាន Time ... Read More »
ព័ត៌មានអន្តរជាតិ
អាមេរិក៖ វាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ នៅស៊ីរី និងអ៉ីរ៉ាក់
អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីមន្រ្តីយោធាសហរដ្ឋអាមេរិក បានអះអាងថា ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្ដហោះដ្រូនប្រឆាំងយោធាអាមេរិកនៅអ៉ីរ៉ាក់ ខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរី។ ជាក់ស្ដែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយយោធាអាមេរិក បានឱ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា៖ ... Read More »
UEFA អនុញ្ញាតឲ្យមានទង់ជាតិពណ៌ឥន្ទនូក្នុងពហុកីឡដ្ឋានសម្រាប់ការប្រកួតរវាងហុល្លង់នឹងសាធារណរដ្ឋឆេក
សហព័ន្ធបាល់ទាត់ Uefa បានឲ្យដឹងថា ទង់ជាតិឥន្ទនូត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងពហុកីឡដ្ឋានសម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយរបស់ប្រទេសហូឡង់ជាមួយសាធារណរដ្ឋឆេកនៅទីក្រុង Budapest បន្ទាប់ពីមានសេចក្តីរាយការណ៍ថា វត្ថុទាំងនោះមិនត្រូវបានអនុញ្ញាតឲ្យមាន និងត្រូវបានរឹបអូស។ យោងតាមការផ្សាយរបស់ BBC Sport បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយហូឡង់បានរាយការណ៍ថាអ្នកគាំទ្រកំពុងត្រូវបានគេប្រាប់មិនឱ្យយកនិមិត្តសញ្ញាពណ៌ឥន្ទនូចូលទៅក្នុងដី ឬតំបន់អ្នកគាំទ្រ។ ប៉ុន្តែ ... Read More »
អតីតម្ចាស់ជើងឯកព័រទុយហ្គាល់ធ្លាក់ត្រឹមវគ្គ១៦ក្រុមក្រោមស្នាដៃបែលហ្ស៊ិក ខណៈក្រុមខ្លាំងហុល្លង់ក៏បរាជ័យក្រោមថ្វីជើងក្រុមសាធារណរដ្ឋឆេកដែរ
ក្រុមខ្លាំង និងជាក្រុមការពារតំណែងជើងឯកយូរ៉ូចាស់ ព័រទុយហ្គាល់បានធ្លាក់ចេញពីការប្រកួតហើយត្រឹមវគ្គ១៦ក្រុមចុងក្រោយ កាលពីយប់មិញ ក្រោមថ្វីជើងក្រុមខ្លាំងបែលហ្ស៊ិកក្នុងលទ្ធផល១ទល់០។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៨ មិថុនា ឆ្នាំ២០២១។ ១គ្រាប់របស់ក្រុមបែលហ្ស៊ិករកបានដោយកីឡាករ Thorgan Hazard នៅនាទីទី៤២ ... Read More »
ស្ថានភាពកូវីដ-១៩ និងការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងពិភពលោក
គិតត្រឹមយប់ថ្ងៃទី២៧ខែមិថុនា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុបជាង១៨១លាននាក់ និងស្លាប់ជាង ៣,៩លាននាក់ ។ ជាមួយគ្នានេះដែរក៏មានអ្នកជាសះស្បើយជាង១៦៦លាននាក់ផងដែរ។ តំបន់អាស៊ី មានករណីឆ្លងសរុប ជាង៥៥,៣លាននាក់ និងស្លាប់ ជាង ៧៨៣ពាន់នាក់។ តំបន់អឺរ៉ុបឆ្លងសរុបជាង ៤៧,៧លាននាក់ ... Read More »
បារាំងចាប់ផ្តើមបោះឆ្នោតតំបន់(ឃុំសង្កាត់)ជុំទីពីរ
នៅថ្ងៃទី២៧ខែមិថុនា ពលរដ្ឋបារាំងបាននាំគ្នាទៅបោះឆ្នោតតំបន់ ជុំទីពីរ។ ការបោះឆ្នោតត្រូវបានគេចាត់ទុកថានឹងធ្វើឲ្យផ្លាស់ប្តូរតុល្យភាពអំណាចនៅក្នុងប្រទេសបារាំង មុនពេលបោះឆ្នោត ប្រធានាធិបតីនៅឆ្នាំ២០២២។ ខុសពីការបោះឆ្នោតជុំទីមួយកាលពីថ្ងៃទី២០ខែមិថុនាកន្លងមក ពលរដ្ឋបារាំងទៅបោះឆ្នោតជុំទីពីរ ច្រើនជាងជុំទីមួយ។ តាំងពីព្រឹក ពលរដ្ឋជាច្រើននៅទីក្រុងប៉ារីស បានទៅកាន់ការិយាល័យបោះឆ្នោត រង់ចាំការិយាល័យបើកទ្វារដើម្បីបានចូលបោះឆ្នោតមុនគេ។ លទ្ធផលបោះឆ្នោតជុំទីមួយ បានបង្កការខកចិត្តយ៉ាងខ្លាំងដល់គណបក្សរបស់ប្រធានាធិបតី ... Read More »
ថៃបញ្ជូនកម្លាំងទាហានទៅតាមដានការបិទខ្ទប់កម្មករសំណង់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩
នាយករដ្ឋមន្ត្រីថៃ បានចេញបញ្ជាបិទការដ្ឋានសំណង់រាប់រយកន្លែង ហើយបញ្ជូនកម្លាំងទាហានទៅត្រួតពិនិត្យការអនុវត្តច្បាប់ ទប់ស្កាត់កម្មករវិលត្រឡប់ទៅស្រុកវិញដោយខ្លាចនាំយកវីរុសទៅចម្លងនៅតំបន់ផ្សេងៗ។ កម្មករសំណង់ទាំងអស់ដែលត្រូវឡោមព័ទ្ធឲ្យនៅក្នុងផ្ទះគឺទទួលបានប្រាក់ខែ៥០% ផងដែរ។ នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា «សូមអនុវត្តការបិទខ្ទប់រយៈពេល១ខែឱ្យបានល្អបំផុត ហើយអ្វីគ្រប់យ៉ាងនឹងផ្លាស់ប្តូរក្នុងរយៈពេល១ខែក្រោយមក»។ នាយករដ្ឋមន្ត្រីថៃក៏បានច្រានចោលពាក្យចចាមអារ៉ាមថា នឹងបិទខ្ទប់ទីក្រុងបាងកកទាំងមូល។ លោកនាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា នៅចំពោះមុខ ... Read More »
ព្រះវិហារកាតូលិកពីរកន្លែងនៅកាណាដារងការឆាបឆេះគួរឲ្យសង្ស័យ
តាមអ្នកសារព័ត៌មានTTXVN ប្រចាំនៅទីក្រុង Ottawa បានឱ្យដឹងថា កម្លាំងប៉ូលិសកាណាដាបានបើកការស្រាវជ្រាវ ក្រោយពីមានព្រះវិហារកាតូលិកពីរទៀតនៅខេត្ត British Columbia រងការឆាបឆេះនៅព្រឹកថ្ងៃទី ២៦ខែមិថុនាឆ្នាំ២០២១(ពេលវេលាក្នុងតំបន់)។ កម្លាំងប៉ូលិសកាណាដា បានឱ្យដឹងថា អគ្គិភ័យឆាបឆេះនៅវេលាម៉ោង ៣និង៥២នាទីព្រឹកថ្ងៃទី ២៦ខែមិថុនា ... Read More »
ថៃ៖ ដើម្បីទប់ទល់ការរាតត្បាតកូវីដ-១៩ ប្រកាសអំពីវិធានការរឹតត្បិតថ្មីៗទៀត សម្រាប់ទីក្រុងបាងកក និងបណ្តាខេត្តជុំវិញនោះ
អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ចេញផ្សាយពីសេចក្តីប្រកាសរបស់រដ្ឋាភិបាលថៃ នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១នេះថា៖ រដ្ឋាភិបាលថៃ ដើម្បីព្យាយាមទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19 បានប្រកាសអំពីវិធានការរឹតត្បិតថ្មីៗទៀត ដែលផ្តោតនៅរាជធានីបាងកក និងខេត្តជុំវិញនោះ។ ជាក់ស្ដែងនៅក្នុងសេចក្តីប្រកាសរបស់រដ្ឋាភិបាលថៃ ... Read More »
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលាលែងចេញពីតំណែង ក្រោយបែកធ្លាយរូបភាពថើបស្រីស្នេហ៍
លោក Matt Hancock រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសបានប្រកាសលាលែងចេញពីតំណែង ក្រោយពេលលោកថើបស្រីស្នេហ៍ ហើយត្រូវកាមេរ៉ាសម្ងាត់លួចថតបាន បង្ហោះជាសាធារណៈ។ ការឱបថើបស្រីស្នេហ៍គឺជាការបំពានច្បាប់ទប់ស្កាត់ការឆ្លងកូវីដ-១៩។ សារព័ត៌មាន The Sun របស់អង់គ្លេសបានផ្សាយថា រូបភាពដែលលោក Matt Hancock ... Read More »
គ្រោះថ្នាក់បាល់ឡុងហោះនៅអាមេរិក ស្លាប់៥នាក់
មន្ត្រីក្នុងតំបន់បានឱ្យដឹងថា មានមនុស្ស៥នាក់ស្លាប់ ក្នុងនោះមានបុរស៣នាក់ស្ត្រី២នាក់នៅក្នុងហេតុការណ៍គ្រោះថ្នាក់បាល់ឡុងហោះនៅតំបន់ Albuquerque រដ្ឋ New Mexico សហរដ្ឋអាមេរិក។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅព្រឹកថ្ងៃទី ២៦ខែមិថុនា(ពេលវេលានៅអាមេរិក) ក្រោយពីបាល់ឡុងហោះ ទាក់ខ្សែភ្លើងបណ្តាលឲ្យកន្ត្រកដឹកមនុស្សធ្លាក់ចុះក្រោមពីកម្ពស់ ៣០,៥ម៉ែត្រ ធ្លាក់ចំរបាំងទ្រូងផ្លូវ ... Read More »
វៀតណាម៖ សម្រេចឱ្យអ្នកដំណើរបរទេសណាដែលចាក់វ៉ាក់សាំងគ្រប់ដូស នឹងត្រូវកាត់បន្ថយការធ្វើចត្តាឡីស័កមកត្រឹម៧ថ្ងៃ
អន្តរជាតិ៖ បើតាមសារព័ត៌មាន VNexpress នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១ បានចុះផ្សាយថា ប្រទេសវៀតណាម បានសម្រេចចិត្តកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានគ្រប់ចំនួន ពីរយៈពេល ២១ថ្ងៃ ... Read More »
វាយប្រហារដោយកាំបិតនៅអាល្លឺម៉ង់ មនុស្ស៩នាក់ស្លាប់និងរបួស
មានមនុស្ស៣នាក់ស្លាប់និង៥នាក់រងរបួសក្នុងការវាយប្រហារដោយកាំបិតនៅតំបន់ភាគខាងត្បូង នៃប្រទេសអាល្លឺម៉ង់ នាយប់ថ្ងៃទី២៥ខែមិថុនា ។ ជនដៃដល់គឺជាជនអន្តោប្រវេសន៍មកពីប្រទេសសូម៉ាលី ។ កម្លាំងប៉ូលិស បានចាប់ខ្លួនជនដៃដល់ស្ថិតនៅក្នុងតំបន់ Wuerzburg ក្រោយកម្លាំងប៉ូលិសបាញ់មួយគ្រាប់ចំភ្លៅជនដៃដល់។ គ្រាប់កាំភ្លើងនោះមិនគំរាមកំហែងដល់អាយុជីវិតមនុស្សនោះឡើយ។ មន្ត្រីក្នុងតំបន់បានឱ្យដឹងក្រោយពេលទៅកាន់កន្លែងកើតហេតុថា «មានមនុស្ស៣នាក់ស្លាប់ និង៥នាក់រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមិទាន់ដឹងពីស្ថានភាពយ៉ាងណានោះឡើយ។ ... Read More »
មេដឹកនាំសាសនាជាន់ខ្ពស់អុីរ៉ង់ចាក់វ៉ាក់សាំងផលិតនៅក្នុងស្រុក
បណ្តាញទូរទស្សន៍ជាតិអុីរ៉ង់នៅថ្ងៃទី២៥ខែមិថុនា បានផ្សាយថា មេដឹកនាំសាសនាជាន់ខ្ពស់អុីរ៉ង់លោក Ayatollah Ali Khamenei បានចាក់វ៉ាក់សាំងផលិតនៅក្នុងស្រុកជាលើកដំបូង ។ លោកក៏បានប្រកាសថានឹងមិននាំចូលវ៉ាក់សាំងពីប្រទេសអង់គ្លេស និងអាមេរិកនោះឡើយ។ មេដឹកនាំសាសនា Ayatollah Ali Khamenei ដែលជាបុគ្គលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសអុីរ៉ង់បានលើកឡើងថា ... Read More »
ប្រធានអង្គការសុខភាពពិភពលោក៖ «សូមផ្តល់វ៉ាក់សាំងមកឱ្យយើងខ្ញុំ»
ប្រមុខដឹកនាំរបស់អង្គការសុខភាពពិភពលោក WHO បានរិះគន់យ៉ាងខ្លាំងដល់ការខ្វះតម្លាភាពក្នុងការចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ- ១៩ នៅលើពិភពលោក ។ ប្រទេសអ្នកមានសល់វ៉ាក់សាំងរាប់លានដូស ចំណែកប្រទេសក្រីក្ររកវ៉ាក់សាំងចាក់គ្មាន។ ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២៥ ខែមិថុនា អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ... Read More »
កិច្ចពិភាក្សាស្តីពីដំណើរការកិច្ចព្រមព្រៀងបរមាណូអុីរ៉ង់នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ
សារព័ត៌មាន Tehran Times បានដកស្រង់សម្តី លោក Mikhail Ulyanov ប្រធានគណៈប្រតិភូពិភាក្សារបស់រុស្ស៊ីដែលបានបញ្ជាក់ថា កិច្ចពិភាក្សាលើកទី៧ ដើម្បីដំណើរការកិច្ចព្រមព្រៀងបរមាណូ អុីរ៉ង់ឆ្នាំ២០១៥ នឹងធ្វើឡើងនៅទីក្រុង Vienna ប្រទេសអូទ្រិីស។ នៅលើបណ្តាញសង្គម ... Read More »
ខ្សែការពារ Kieran Tierney របស់ Arsenal ចុះកុងត្រាថ្មីរយៈពេលវែងរហូតដល់៥ឆ្នាំ
យោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះបានឲ្យដឹងថា ខ្សែការពារ Kieran Tierney របស់ក្លិបកាំភ្លើងធំ Arsenal បានចុះកុងត្រាថ្មីជាមួយក្លិបនេះដើម្បីធ្វើឱ្យរូបគេនៅជាមួយក្លិបយូរអង្វែង។ កីឡាករអន្តរជាតិស្កុតឡេនវ័យ២៤ឆ្នាំរូបនេះបង្ហាញខ្លួនឲ្យក្រុម Arsenal បានចំនួន៦២ប្រកួតចាប់តាំងពីផ្ទេរពីក្លិប Celtic ... Read More »
Aston Villa ប្តេជ្ញារក្សា Jack Grealish ដែលគោលដៅរបស់ Man Cityទិញយក
ក្រុម Manchester City ប្រឈមមុខនឹងការប្រជែងគ្នាដើម្បីចុះហត្ថលេខាយកកីឡាករ Jack Grealish ដែលមានទឹកប្រាក់១០០លានផោនដោយក្រុម Aston Villa បានប្តេជ្ញារក្សាប្រធានក្រុមរបស់ពួកគេបន្ទាប់ពីបើកកិច្ចពិភាក្សាលើកិច្ចសន្យាថ្មី។ អ្នកចាត់ការក្រុមមេឃខៀវ Man City លោក Pep ... Read More »
ខ្សែប្រយុទ្ធអង់គ្លេស Harry Kane មិនមានទំនាក់ទំនងជាមួយ Tottenham នាពេលអនាគតនោះទេ
ប្រធានក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Harry Kane បាននិយាយថាគាត់មិនមានទំនាក់ទំនងជាមួយក្លិប Tottenham ទាក់ទងនឹងអនាគតរបស់គាត់នោះទេ ខណៈដែលគាត់ផ្តោតសំខាន់ទៅលើពេលវេលាដើម្បីជួយប្រទេសរបស់គាត់នៅយូរ៉ូ២០២០។ នេះបើយោងតាម BBC Sport នៅព្រឹកថ្ងៃទី២៦ មិថុនានេះ។ ស្ថានភាពក្លិបរបស់កីឡាករវ័យ២៧ឆ្នាំរូបនេះគឺជាប្រធានបទនៃការរំពឹងទុកយ៉ាងខ្លាំងបន្ទាប់ពីគាត់បានប្រាប់ Spurs ... Read More »
អតីតប្រធានក្រុមអាល្លឺម៉ង់ ៖ អង់គ្លេសអាចយកឈ្នះអាល្លឺម៉ង់បានលុះត្រាតែឈានដល់ការពិន័យណាមួយ
អង់គ្លេសមិនមានអ្វីដែលត្រូវខ្លាចពីអាល្លឺម៉ង់ក្នុងការប្រកួតយូរ៉ូ២០២០ចុងក្រោយឡើយលើកលែងតែវាឈានដល់ការពិន័យដោយអាជ្ញាកណ្តាលក្នុងការប៉ះទង្គិចគ្នាណាមួយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២៥ មិថុនាម្សិលមិញនេះ។ អតីតកីឡាករ Matthaus គឺជាប្រធានក្រុមជម្រើសជាតិអាឡឺម៉ង់នៅពេលដែលពួកគេបានផ្តួលអង់គ្លេសដោយបាល់ប៉េណាល់ទីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup កាលពីឆ្នាំ១៩៩០ ខណៈដែលក្រុមតោកំណាចអង់គ្លេសបានចាញ់អាឡឺម៉ង់ក្នុង៤វគ្គចុងក្រោយ។ អង់គ្លេសបានធ្វើជាម្ចាស់ផ្ទះម្ចាស់ជើងឯកអឺរ៉ុប៣សម័យកាលម្តងទៀតនៅ Wembley ... Read More »
និយតករឱសថអាមេរិកព្រមាន៖ ចំពោះអ្នកចាក់វ៉ាក់សាំង Pfizer និង Moderna នឹងកើតឡើងលើអ្នកបញ្ហារលាកបេះដូង
អន្តរជាតិ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ចេញផ្សាយពីនិយតករឱសថអាមេរិក នៅថ្ងៃសុក្រម្សិលមិញនេះ បានបន្ថែមការព្រមានមួយទៀត អំពីបញ្ហារលាកបេះដូង (heart inflammation) ដ៏កម្រលើអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ... Read More »
ប៉ូលិសប្រើជង្គង់ជាន់ក George Floyd រហូតដល់ស្លាប់ ត្រូវកាត់ទោសជាប់ពន្ធនាគារ២២,៥ឆ្នាំ
តុលាការបានប្រកាសសាលក្រមដាក់ទោសអតីតប៉ូលិសទីក្រុង Minneapolis លោក Derek Chauvin ជាប់ពន្ធនាគារ២២,៥ឆ្នាំពីបទប្រើជង្គង់សង្កត់កបុរសជនជាតិស្បែកខ្មៅ George Floyd កាលពីខែឧសភាឆ្នាំ២០២០ ។ សារព័ត៌មានរ៉យទ័របានផ្សាយថាអតីតប៉ូលិស Chauvin កាលពីខែមេសាត្រូវបានចោទប្រកាន់ទោសពីបទសម្លាប់មនុស្សកម្រិតទីពីរនិងទីបី ហើយការប្រកាសសាលក្រមដាក់ទោស គឺជាជំហានថ្មីមួយទៅលើសកម្មភាពប្រើហិង្សាពីសំណាក់ប៉ូលិសទៅលើក្រុមជនជាតិស្បែកខ្មៅ ... Read More »
ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីកូឡុំប៊ីរងការបាញ់ប្រហារ
ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque និងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបបានរងការបាញ់ប្រហារនៅតំបន់ជិតព្រំដែនប្រទេសវេណេហ្ស៊ុយអេឡា ។ សារព័ត៌មានRT បានផ្សាយថា ហេតុការណ៍បាញ់ប្រហារខាងលើកើតឡើងនៅជិតអាកាសយានដ្ឋាន Camilo Daza ដោយខ្មាន់កាំភ្លើងបានបាញ់ជាច្រើនគ្រាប់ទៅលើឧទ្ធម្ភាគចក្រដឹកប្រធានាធិបតី។ នៅពេលនោះ ប្រធានាធិបតី Duque ... Read More »
ឥណ្ឌូនេស៊ី៖ ក្រុមឧទ្ទាមចាប់ខ្លួនមនុស្ស៤នាក់ធ្វើជាចំណាប់ខ្មាំងហើយសម្លាប់ពលករ៤នាក់
អ្នកនាំពាក្យកម្លាំងប៉ូលិស Papua លោក Ahmad Musthofa Kamal បានប្រកាសឱ្យដឹងថា ក្រុមឧទ្ទាមប្រមាណ៣០នាក់បានបើកការបាញ់ប្រហារទៅលើកម្មករសំណង់នៅការដ្ឋានក្នុងទីក្រុង Yahukimo ប្រទេសឥណ្ឌូនេស៊ី ។ មន្ត្រីឥណ្ឌូនេស៊ីនៅថ្ងៃទី២៥ខែមិថុនា បានផ្សាយថា ក្រុមឧទ្ទាមនៅខេត្តPapua ខាងកើត ... Read More »
ប្រធានាធិបតីម៉ុងហ្គោលី ស្បថចូលកាន់តំណែង
នៅថ្ងៃទី២៥ ខែមិថុនា ប្រធានាធិបតីថ្មីប្រទេសម៉ុងហ្គោលី លោក Ukhnaa Khurelsukh បានស្បថចូលកាន់តំណែងប្រធានាធិបតី នៅក្នុងរដ្ឋសភា ។ លោក Ukhnaa Khurelsukh អតីតប្រធានគណបក្សប្រជាជនម៉ុងហ្គោលីកាន់អំណាច បាននាំមុខលើបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ លោក ... Read More »
ទាហានមីយ៉ាន់ម៉ារឹបអូសបានអាវុធជាច្រើននៅលើរថយន្តដឹកទំនិញ
កម្លាំងទាហានមីយ៉ាន់ម៉ាចាប់បានអាវុធមួយចំនួនធំ ដែលបានលាក់ទុកក្នុងរថយន្តដឹកទំនិញធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់មីយ៉ាន់ម៉ា។ សារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពព័ត៌មានពីបណ្តាញព័ត៌មាន ជាតិមីយ៉ាន់ម៉ា Global New Light of Myanmar ដែលបានផ្សាយថា អាវុធដែលរឹបអូសបានមានកាំភ្លើងយន្ត១០០ដើម និងគ្រាប់កាំភ្លើង១ម៉ឺនគ្រាប់ ព្រមទាំងគ្រាប់បែក៤៩៩គ្រាប់ ... Read More »
ក្រុមប្រឹក្សារដ្ឋចិន ប្រកាសសម្រេចតែងតាំង ក្នុងការដក-ដាក់តំណែងមន្រ្តីមួយចំនួន នៅតំបន់រដ្ឋបាលពិសេសហុងកុង
អន្តរជាតិ៖ ក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន នៅថ្ងៃសុក្រទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសអំពីការសម្រេចតែងតាំង ក៏ដូចជាដកតំណែងមន្រ្តីមួយចំនួន នៅតំបន់រដ្ឋបាលពិសេសហុងកុង។ ជាក់ស្ដែងនៅរសៀលថ្ងៃសុក្រនេះដែរ បើយោងតាមទីភ្នាក់ងារព័ត៌មានស៉ីនហួរ បានចុះផ្សាយថា៖ ក្នុងការសម្រេចតែងតាំងនោះ លោក លី កាឈីវ ... Read More »
កម្លាំងទាហានអាកាស Ethiopia វាយប្រហារចំផ្សារនៅតំបន់ Tigray ស្លាប់និងរបួសជាង២០០នាក់
យ៉ាងហោចណាស់ក៏មានមនុស្ស ៦៤នាក់ស្លាប់ និងជាង១៨០នាក់រងរបួសដែរនៅក្នុងការវាយប្រហារតាមដែនអាកាសរបស់កម្លាំងទាហាន Ethiopia ទៅលើផ្សារក្នុងតំបន់ Tigray ។ សារព័ត៌មាន Guardian បានដកស្រង់សម្តី លោក Mulu Atsbaha អ្នកនាំពាក្យរដ្ឋាភិបាលក្នុងតំបន់ Tirgrayដែលបានឱ្យដឹងថា ... Read More »
ការប្រកួតយូរ៉ូវគ្គ១៦ក្រុមនឹងចាប់ផ្តើមនៅយប់ថ្ងៃទី២៦ មិថុនា ស្អែកនេះហើយ
ការប្រកួតវគ្គជម្រុះ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០នឹងត្រូវចាប់ផ្តើមនៅយប់ថ្ងៃទី២៦ មិថុនាស្អែកនេះហើយ ដោយក្នុងនោះក្រុមប្រកួតបើកឆាកមុនគេគឺក្រុមជម្រើសជាតិវែលត្រូវប៉ះជាមួយក្រុមជម្រើសជាតិដាណឺម៉ាកវេលាម៉ោង១១យប់។ ចំណែកក្រុជម្រើសអុីតាលីត្រូវប៉ះក្រុមជម្រើសជាតិអូទ្រីសនៅ២យប់រំលងអធ្រាត្រឈានចូលថ្ងៃ២៧មិថុនា។ យោងតាមតារាងផ្គូរផ្គងរបស់គេហទំព័រ soccerway និង Indosport បានបង្ហាញថា ក្រុមជម្រើសជាតិវែលប៉ះក្រុមជម្រើសជាតិដាណឺម៉ាកគឺធ្វើឡើងនៅកីឡដ្ឋាន Venue Johan Cruijff Arena ក្នុងទីក្រុង ... Read More »
Dominic Thiem ដកខ្លួនចេញពីកម្មវិធី Wimbledon ឆ្នាំ២០២១ ដោយរបួសកដៃ
ម្ចាស់ជើងឯក US Open លោក Dominic Thiem បានដកខ្លួនចេញពីការប្រកួតកម្មវិធីវាយតឺន្នីស Wimbledon នៅសប្តាហ៍ក្រោយជាមួយនឹងការរងរបួសកដៃដែលគាត់និយាយថា នឹងធ្វើឱ្យគាត់ខកខានជាច្រើនសប្តាហ៍។ បុរសជនជាតិអូទ្រីសវ័យ២៧ឆ្នាំបានចូលនិវត្តន៍ពីការប្រកួតរបស់គាត់ជាមួយកីឡាករ Adrian Mannarino នៅឯទីលាន Mallorca ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច