ក្លិបGenoa ស្ថិតក្នុងក្របខ័ណ្ឌអុីតាលី Serie A បានបណ្តេញគ្រូបង្វឹកលោកRolando Maran ចេញហើយជំនួសលោក Davide Ballardini ឲ្យដឹកនាំបន្ត។ នេះបើយោងតាមការចេញផ្សាយរបស់ Soccer News កាលពីថ្ងៃទី២២ ខែធ្នូ ... Read More »
ព័ត៌មានអន្តរជាតិ
ពលរដ្ឋអ៊ិស្លាម បារម្ភខ្លាចវ៉ាក់សាំងកូវីដ-១៩ មានធាតុផ្សំពីសាច់ជ្រូក
សារធាតុGelatin មានធាតុផ្សំពីសាច់ជ្រូក តែងតែប្រើប្រាស់ធ្វើជាសារធាតុ ដើម្បីធានាវ៉ាក់សាំងសុវត្ថិភាព និងប្រសិទ្ធភាព ក្នុងការរក្សាទុក និងដឹកជញ្ជូន។ កាលពីខែតុលាកន្លងមក មន្ត្រីការបរទេសឥណ្ឌូនេស៊ី និង មេដឹកនាំសាសនា បានទៅកាន់ប្រទេសចិន ដើម្បីចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងសម្រាប់ពលរដ្ឋឥណ្ឌូនេស៊ី នៅពេលនោះ មេដឹកនាំសាសនា ... Read More »
ប្រធានាធិបតីឥណ្ឌូនេស៊ីកែទម្រង់ គណៈរដ្ឋមន្ត្រីផ្លាស់ប្តូររដ្ឋមន្ត្រី៦រូប
នៅថ្ងៃទី២២ខែធ្នូ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo ) បានប្រកាសថា លោកបានផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រី៦រូប ក្នុងនោះមាន រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រី ទេសចរណ៍ រដ្ឋមន្ត្រីពាណិជ្ជកម្ម រដ្ឋមន្ត្រីដែនសមុទ្រនិងនេសាទ ... Read More »
ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ចាប់ផ្តើមកោះហៅបុគ្គលិកវិលត្រឡប់មកធ្វើការវិញ
ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់អាមេរិក គឺAmerican Airlines និង United Airlines បានប្រកាសថាក្រុមហ៊ុនកំពុងតែកោះហៅបុគ្គលិកដែលផ្អាកការងារបណ្តោះអាសន្នវិលត្រឡប់មកធ្វើការវិញ ក្រោយពេលអាមេរិកចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋ ។ នៅថ្ងៃទី២១ខែធ្នូ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរខាងលើ បានសម្រេចកោះហៅបុគ្គលិកឱ្យវិលត្រឡប់មកធ្វើការវិញជាបណ្តើរៗ ដោយសារតែតម្រូវការធ្វើដំណើរមិនទាន់ដូចដើមវិញនៅឡើយទេ។ ប្រធានក្រុមហ៊ុនអាកាសចរណ៍United Airlines ... Read More »
ក្រុមអ្នកគាំទ្រលោកត្រាំនឹងរៀបចំពីធីចូលកាន់តំណែងឲ្យលោកត្រាំនៅថ្ងៃដែលលោកបៃឌិនស្បថចូលកាន់តំណែង
ក្រុមអ្នកគាំទ្រលោកត្រាំជាង៦ម៉ឺននាក់ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកពីគម្រោងរៀបចំពិធីចូលកាន់តំណែងប្រធានាធិបតីអាណត្តិទីពីររបស់លោកដូណាល់ត្រាំ។ ការរៀបចំនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១ ដូចថ្ងៃដែលលោកបៃឌិនចូលកាន់តំណែងដែរ។ នៅលើបណ្តាញសង្គម បានបង្ហោះថា«យើងជាពលរដ្ឋដែលមានគ្នាជាង៣២៥ពាន់នាក់គាំទ្រលោកដូណាល់ ត្រាំឲ្យកាន់តំណែងដឹកនាំអាមេរិកជាបន្តទៀត»។ ពិធីខាងលើនឹងរៀបចំឡើងដោយក្រុមមានឈ្មោះថា Ilir Chami និង Evi Kokalari ដែលតែងតែគាំទ្រលោកត្រាំក្នុងសកម្មភាពឃោសនាបោះឆ្នោត។ ... Read More »
នៅប្រទេសថៃ មានករណីឆ្លងថ្មីនៃវីរុសCovid-19 ចំនួន៤២៧នាក់ នៅថ្ងៃអង្គាររនេះ
ប្រទេសថៃ៖ ពីប្រទេសថៃបានបញ្ជាក់ថា, ករណីឆ្លងថ្មីនៃវីរុសCovid-19 ចំនួន៤២៧នាក់ នៅថ្ងៃអង្គាររនេះ ក្នុងនោះមានពលករចំណាកស្រុកចំនួន៣៩៦នាក់ ដែលធ្វើការនៅក្នុងខេត្តសាមុតសាខន។ សូមជម្រាបជូនផងដែរថា, ប្រទេសថៃបានបញ្ជាក់ពីការឆ្លងថ្មីនៃវីរុសCovid-19 ចំនួន៣៨២នាក់ នៅថ្ងៃចន្ទម្សិលមុិញ ដែលករណីឆ្លងភាគច្រើនជាប់ពាក់ព័ន្ធនឹងការផ្ទុះឆ្លងរាលដាលនៅផ្សារលក់អាហារសមុទ្រ នៅជិតទីក្រុងបាងកក។ នៅថ្ងៃដំបូងនៃផ្ទុះការឆ្លងកូវីដ-១៩ ជាសហគមន៍ នៅខេត្តសាមុតសាខន ... Read More »
មន្រ្តីជាន់ខ្ពស់ចិន៖ ចេញមុខជំទាស់ដាច់ខាត ចំពោះសេចក្តីព្រាងច្បាប់ថ្មីរបស់សហរដ្ឋអាមេរិក ដែលអាចធ្វើឲ្យក្រុមហ៊ុនចិន ខ្ទាតចេញពីផ្សារហ៊ុនអាមេរិក
អន្តរជាតិ៖ រដ្ឋាភិបាលទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទទី២១ ខែធ្នូ ឆ្នាំ២០២០បានចេញសេចក្តីថ្លែងការណ៍ជំទាស់ដាច់ខាត ចំពោះការដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយ ដែលនឹងអាចធ្វើឲ្យក្រុមហ៊ុនចិននានាខ្ទាតចេញពីទីផ្សារភាគហ៊ុន របស់សហរដ្ឋអាមេរិក លុះត្រាតែពួកគេគោរពឲ្យបានខ្ជាប់ខ្ជួនតាមស្តង់ដាសាវនកម្មអាមេរិក។ បើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA ... Read More »
បាតុកម្មនៅឆ្នាំ២០២១ខាងមុខនេះ! មេដឹកនាំបាតុករថៃ អះអាងថា៖ នឹងផ្តោតជាអាទិភាពសំខាន់លើការទាមទារឲ្យមានកំណែទម្រង់របបរាជានិយម
អន្តរជាតិ៖ មេដឹកនាំបាតុករថៃ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានអះអាងថា៖ បាតុកម្មនៅឆ្នាំ២០២១ខាងមុខ នឹងផ្តោតជាអាទិភាពសំខាន់លើការទាមទារឲ្យមានកំណែទម្រង់របបរាជានិយម ខណៈបន្តដាក់សម្ពាធដល់រដ្ឋាភិបាលថៃដរាបណាការទាមទារផ្សេងទៀតត្រូវបានទទួលយក។ហើយនេះគឺជាផ្នែកមួយនៃកំណែទម្រង់រាជានិយមដ៏មានឥទ្ធិពល បាតុករក៏ទាមទារឲ្យលុបចោលច្បាប់ការពារមហាក្សត្រផងដែរ។ បើតាមលោក Arnon Nampa មេដឹកនាំបាតុកម្មមួយរូបអះអាងប្រាប់កាសែតបាងកកប៉ុស្តិ៍ ថា៖ ... Read More »
ទីក្រុងសេអ៊ូល អំឡុងបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ ហាមមនុស្សជួបជុំគ្នាចាប់ពី៥នាក់ឡើងទៅ
អន្តរជាតិ៖ ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីរកឃើញករណីស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ-១៩ខ្ពស់បំផុតរបស់ខ្លួន កាលពីថ្ងៃទី ២១ ខែធ្នូជាមួយនឹងករណីឆ្លងប្រចាំថ្ងៃនៅតែខ្ពស់ដដែលនោះ។ រដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញ បានដាក់ចេញបម្រាមការជួបជុំមនុស្សចាប់ពី៥នាក់ឡើងទៀតអំឡុងពេលបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថាខណៈរដ្ឋាភិបាលកូរ៉េខាងត្បូង បានបដិសេធចេញបញ្ជាឲ្យបិទប្រទេសដូចដែលមាននៅតាមប្រទេសខ្លះ អាជ្ញាធរក្រុង ... Read More »
កូនកម្លោះ-ក្រមុំមួយគូ នៅម៉ាឡេស៊ីរៀបអាពាហ៍ពិពាហ៍សម័យកូវីដ ឲ្យភ្ញៀវទៅចងដៃ និងយកអាហារ ដោយមិនចាំបាច់ចុះពីរថយន្ត
អន្តរជាតិ៖ កូនកម្លោះ–ក្រមុំមួយគូ នៅម៉ាឡេស៊ី បានបង្ខំចិត្តរៀបអាពាហ៍ពិពាហ៍ក្នុងសម័យវិបត្តិជំងឺឆ្លងរាតត្បាតសកលកូវីដ–១៩ បានឲ្យភ្ញៀវទៅចងដៃ និងយកអាហារ ដោយមិនចាំបាច់ចុះពីរថយន្ត។ នេះគឺជាវិធីសាស្រ្តល្អដែលអាចគេចផុតពីការរឹតត្បិតកូវីដ–១៩ ហើយពួកគេបានស្វាគមន៍មនុស្សចូលរួមរហូតដល់១០០០០នាក់។ ពិធីនេះគឺរៀបចំទៅជាកម្មវិធីបើកឡានឆ្លងកាត់ (drive-thru)។ ជាក់ស្តែងនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ ... Read More »
Abraham រកបាន២គ្រាប់ជួយ Chelsea បាន៣ពិន្ទុឡើងឈរលេខ៥
តាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុមភ្ញៀវ West Ham ក្នុងលទ្ធផល ៣ទល់០។ ជ័យជម្នះនេះគឺជាជោគជ័យដ៏សំខាន់សម្រាប់ក្រុមតោខៀវដែលទទួលបាន៣ពិន្ទុឡើងឈរលេខ៥បណ្តោះអាសន្ន។ ខ្សែប្រយុទ្ធ ... Read More »
ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោកបៃឌិនចាក់វ៉ាក់សាំងកូវីដ-១៩ហើយ
ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោកបៃឌិននៅថ្ងៃទី២១ខែធ្នូ (ត្រូវនឹងព្រឹកថ្ងៃទី២២ខែធ្នូ ម៉ោងនៅកម្ពុជា) បានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងផ្សាយផ្ទាល់តាមបណ្តាញព័ត៌មាននានា ដើម្បីពង្រឹងទំនុកចិត្តពលរដ្ឋអាមេរិក នាំគ្នាទៅចាក់វ៉ាក់សាំង។ តាមសារព័ត៌មានរ៉យទ័រ លោកបៃឌិន ប្រកាសថា នឹងផ្តល់អាទិភាពនៅក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ក្រោយការចូលកាន់តំណែងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១ ។ លោកបៃឌិនមានអាយុ ... Read More »
កីឡាករប្រណាំងរថយន្ត Lewis Hamilton ឈ្នះពានរង្វាន់បុគ្គលិកលក្ខណៈកីឡាករល្អប្រចាំឆ្នាំ២០២០
ម្ចាស់ជើងឯកប្រណាំងរថយន្តពិភពលោក Formula 1 កីឡាករ Lewis Hamilton ត្រូវបានបោះឆ្នោតជាកីឡាករមានបុគ្គលិកលក្ខណៈល្អបំផុតប្រចាំឆ្នាំ២០២០(Sports Personality of the Year 2020) ។ អ្នកបើកបរដ៏ឆ្នើមម្នាក់របស់ Formula ... Read More »
Tiger Woods និងកូនប្រុសបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៧ក្នុងព្រឹត្តិការណ៍ពិព័រណ៍ PNC Championship
កីឡាករវាយកូនហ្គោលល្បី Tiger Woods និងកូនប្រុសរបស់លោកអាយុ១១ឆ្នាំឈ្មោះ Charlie បានបញ្ចប់ការតាមពីក្រោយអ្នកឈ្នះរង្វាន់Justin Thomas និងឪពុករបស់គេចំនួន៥លើកនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍វាយកូនហ្គោលរយៈពេល២ថ្ងៃនៅរដ្ឋផ្លរីដា។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយកាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០២០។ លោក ... Read More »
Real Madrid ប្រឈមនឹងវិបត្តិដោយអនុម័តថវិកាត្រឹមតែ៦១៧លានអឺរ៉ូទាបជាងឆ្នាំមុន
យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងថា សន្និបាតសមាជិកប្រចាំឆ្នាំសម្រាប់ក្លិប Real Madrid នៅឆ្នាំនេះគឺខុសគ្នាខ្លាំងណាស់ ព្រោះការអនុម័តឲ្យប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់ក្លិបគឺទាបជាងឆ្នាំមុន។ វាគឺជាកិច្ចប្រជុំដ៏សំខាន់មួយព្រោះថាថវិកាដែលត្រូវបានអនុម័តត្រូវបានកាត់បន្ថយចំនួន៣០០ លានអឺរ៉ូបើប្រៀបធៀបនឹងតួលេខព្យាករបើប្រៀបធៀបនឹងឆ្នាំមុន។ ការកាត់បន្ថយថវិកាដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-៩ ដែលបានរាលដាលចាប់តាំងពីខែមីនាត្រូវបានបោះឆ្នោតចាប់តាំងពីថ្ងៃសុក្រ ខណៈសមាជិកគាំទ្រលោក Florentino Perez និងក្រុមប្រឹក្សាភិបាលរបស់គាត់ជាអ្នកដឹកនាំបន្តទៀតនៅឆ្នាំក្រោយ។ ... Read More »
ហ្វីលីពីនបង្កើនអាយុកាលនៃការរួមភេទដោយការព្រមព្រៀងគ្នាពី ១២ទៅ១៦ឆ្នាំ
កុមារីឈ្មោះRose Alvarez (ឈ្មោះដែលបានផ្លាស់ប្តូរ) បានរួមភេទលើកដំបូងជាមួយបុរសពេញវ័យ ក្នុងពេលដែលនាងមានអាយុទើបតែ១៣ឆ្នាំ។ នៅប្រទេសជាច្រើនចាត់ទុកថានោះជាការរំលោភបំពានផ្លូវភេទលើ អនីតិជន អាចជាប់គុកជាច្រើនឆ្នាំ ។ ប៉ុន្តែសម្រាប់ប្រទេសហ្វីលីពីនគឺជារឿងស្របច្បាប់ឲ្យតែមានការព្រមព្រៀងគ្នា។ ដោយសារតែច្បាប់អនុញ្ញាតឲ្យរួមភេទតាំងពីវ័យក្មេងទើបកុមារី Donna Valdez អាយុ១៥ឆ្នាំបានក្លាយជាម្តាយទៅហើយ ដែលពិបាកក្នុងការមើលថែទាំកូន ... Read More »
មួយថ្ងៃមានអ្នកឆ្លងកូវីដ-១៩ជាងកន្លះលាននាក់នៅលើពិភពលោក
តាមគេហទំព័រworldometer ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោក មានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង៥២១ពាន់នាក់ និងស្លាប់ជាង៧៦០០នាក់។ ៣ប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេបំផុតនោះគឺ អាមេរិក មានអ្នកឆ្លងដល់ទៅ១៧១ពាន់នាក់, អង់គ្លេសជាង៣៥ពាន់នាក់ និងរុស្ស៊ីជាង២៨,៩ពាន់នាក់។ ប្រទេសដែលមានករណីឆ្លងច្រើនគឺបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់ពលរដ្ឋជាច្រើនផងដែរ។ បច្ចុប្បន្នអាមេរិកនៅតែជាប្រទេសនាំមុខពីចំនួនអ្នកឆ្លងសរុបដដែលគឺមានជាង១៨,២លាននាក់និងស្លាប់ជាង៣២៤ពាន់នាក់ ។ លំដាប់ទីពីរគឺឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩សរុបជាង១០លាននាក់ ... Read More »
លោកបៃឌិននឹងចាក់វ៉ាក់សាំងកូវីដ-១៩ ផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយនានា
ប្រធានាធិបតីអាមេរិក ចូ បៃឌិននឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផ្សាយផ្ទាល់តាមបណ្តាញផ្សព្វផ្សាយនានា ដើម្បីបញ្ជាក់ដល់ពលរដ្ឋអាមេរិកឲ្យបានដឹងថា វ៉ាក់សាំងគឺមានប្រសិទ្ធភាព និងសុវត្ថិភាព។ ការចាក់វ៉ាក់សាំងរបស់លោកបៃឌិន នឹងធ្វើឡើងនៅថ្ងៃចន្ទ (ពេលវេលានៅអាមេរិក)។ ក្នុងពេលជាមួយគ្នានោះដែរវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Moderna ក៏នឹងទទួលបានការអនុម័តឲ្យប្រើប្រាស់ជាផ្លូវការផងដែរ។ លោកបៃឌិនបានបញ្ជាក់ថា«ខ្ញុំមិនចង់ទទួលបានការផ្តល់អាទិភាពនោះឡើយ ប៉ុន្តែខ្ញុំចង់បញ្ជាក់ឲ្យពលរដ្ឋអាមេរិកបានដឹងថា ... Read More »
តើមានមនុស្សប៉ុន្មាននាក់ហើយដែលចាក់វ៉ាក់សាំងកូវីដ-១៩ នៅលើពិភពលោក
មកទល់ពេលនេះមានមនុស្ស ដល់ទៅជាង១,៨លាននាក់ហើយនៅលើពិភពលោកបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយរយៈពេល៣សប្តាហ៍ទៀតនឹងចាក់លើកទីពីរ។ តាមតួលេខរបស់សារព័ត៌មាន Bloomberg ដែលប្រមូលបាន គឺប្រទេសចិនជាចំណុចចាប់ផ្តើមនៃកូវីដ-១៩ដំបូងគេបង្អស់នៅវូហាន កាលពីមួយឆ្នាំមុន នាំមុខសហគមន៍អន្តរជាតិពីការចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ គិតមកដល់ថ្ងៃទី១៩ខែធ្នូ ចិនបានចែកចាយវ៉ាក់សាំងជាង១លានដូសហើយ។ តាមតួលេខរបស់ Bloomberg នៅក្នុងប្រទេសអង់គ្លេសបានចែកចាយ និងចាក់ជូនពលរដ្ឋបាន៣៦០ពាន់ដូស, ... Read More »
តៃវ៉ាន់ កាន់តែបង្ហាញឥទ្ធិពលខ្លួន ខណៈនាវាចិន បើកកាត់ច្រកសមុទ្រតៃវ៉ាន់ ខ្លួនបានបញ្ជូនកងទ័ពជើងទឹក និងកម្លាំងទ័ពអាកាសឃ្លាំមើលសកម្មភាពភ្លាម
អន្តរជាតិ៖ បន្ទាប់ពីនាវាចិន បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ស្រាប់តែនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលតៃវ៉ាន់ បានបញ្ជូនកងទ័ពជើងទឹក និងកម្លាំងទ័ពអាកាសរបស់ខ្លួនទៅឃ្លាំមើលសកម្មភាពរបស់នាវាចិន។ ក្រោយនាវាចម្បាំងអាមេរិក បានបើកកាត់ច្រកសមុទ្រនេះដែរ។ ប៉ុន្តែជាការឆ្លើយតបទៅវិញភ្លាមៗ ទាក់ទងការឆ្លងកាត់ច្រកសមុទ្រខណ្ឌចែកដីគោក និងកោះតៃវ៉ាន់ កងទ័ពជើងទឹកចិន ... Read More »
ទំហំទឹកប្រាក់ ៥២ពាន់លានដុល្លារ ត្រូវបានគណៈរដ្ឋមន្ត្រីជប៉ុន អនុម័តកញ្ចប់ថវិកាចំណាយយោធា
អន្តរជាតិ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ គណៈរដ្ឋមន្ត្រីជប៉ុន បានអនុម័តកញ្ចប់ថវិកាចំណាយយោធាដែលមានទំហំទឹកប្រាក់ ៥២ពាន់លានដុល្លារ។ ហើយនេះជាការកើនឡើងខ្ទង់ចំណាយ៩ឆ្នាំជាប់គ្នា។ ចំពោះថវិកាការពារជាតិរបស់ជប៉ុនមួយផ្នែក នឹងត្រូវចំណាយលើការផលិតយន្តហោះចម្បាំង F-35B ដ៏ទំនើប និងមីស៊ីលប្រឆាំងនាវាដែលមានរយៈចំងាយឆ្ងាយ។ ក្រោយគណៈរដ្ឋមន្ត្រីជប៉ុន បានអនុម័តកញ្ចប់ថវិកានេះ ក្រសួងការពារជាតិជប៉ុន នឹងទទួលបានទឹកប្រាក់៥២ពាន់លានដុល្លារ ... Read More »
ខេត្តសាមុតសាខនរងការខាតបង់ខាងហិរញ្ញវត្ថុយ៉ាងច្រើនក្រោយករណីឆ្លង Covid-19 ក្នុងសហគមន៍
ប្រទេសថៃ៖ លោកស្រី Amphai Harnkraiwilai ប្រធានសភាពាណិជ្ជកម្មខេត្តសាមុតសាខុនមានប្រសាសន៍ថា ការបិទខេត្តសាមុតសាខុនដោយសារតែការកើនឡើងនៃការឆ្លងថ្មីវីរុស Covid-19 នឹងធ្វើឱ្យខូចខាតសេដ្ឋកិច្ចប្រហែល១ពាន់លានបាតក្នុងមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃទី២១ ធ្នូ ឆ្នាំ២០២០នេះ។ លោកស្រីបន្តថា អាជីវកម្មគ្រឿងសមុទ្ររបស់ខេត្តនេះដែលមានការលក់ចំនួន៤០០ ... Read More »
វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele អបអរសាទរ Messi ចំពោះការតាមស្មើកំណត់ត្រា
លោក Pele ជាវីរបុរសបាល់ទាត់ប្រទេសប្រេស៊ីលបានផ្តល់កិត្តិយសដល់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi បន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្លិប Barcelona រូបនេះបានបង្កើតកំណត់ត្រារបស់លោកដែលរកគ្រាប់បាល់បានច្រើនជាងគេជាមួយក្លិបតែមួយ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយនៅចុងសប្តាហ៍កន្លងទៅនេះ។ Messi បានរកគ្រាប់បាល់បញ្ចូលទីសរុបចំនួន៦៤៣គ្រាប់ដែលស្មើគ្រាប់បាល់របស់អតីតកីឡាករ Pele ពេលលេងនៅក្រុម ... Read More »
Federer និងកីឡាករកំពូលៗផ្សេងទៀតត្រូវបានគេរំពឹងនឹងបង្ហាញខ្លួនក្នុងកម្មវិធី Australian Open
អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកមានជំនឿចិត្តថា ពួកគេនឹងឃើញតារាវាយតឺន្នីសឆ្នើមៗ របស់ពិភពលោករួមទាំងម្ចាស់ជើងឯកចំនួន៦ដងគឺកីឡាករ Roger Federer ក្នុងការបើកការប្រកួត Australian Open នៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ចេញផ្សាយកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ សហព័ន្ធកីឡាវាយតឺន្នីសអូស្រ្តាលី ... Read More »
ក្លិប Schalke បណ្តេញអ្នកចាត់ការលោក Manuel Baum បន្ទាប់ពីដឹកនាំមិនបានល្អក្របខ័ណ្ឌ Bundesliga
យោងតាមការចេញផ្សាយរបស់សារព័ត៌មានChannel News Asia កាលពីចុងសប្តាហ៍នេះបានឲ្យដឹងថា ក្លិប Schalke 04 ដែលបានធា្លក់ដល់ឈរបាតតារាងក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga បានបណ្តេញគ្រូបង្វឹកលោក Manuel Baum ចេញពីតំណែងកាលពីចុងសប្តាហ៍នេះបន្ទាប់ពីដឹកនាំ២៨ប្រកួតមិនសូវបានល្អ គឺចាញ់និងស្មើ។ ក្លិបបានតែងតាំងលោកSteve ... Read More »
បិសាចក្រហម Man United បំបាក់ Leeds United ៦-២ ខណៈ Leicester និង Aston Villa ធ្វើបានល្អក្រៅទឹកដី
ក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United បានបង្ហាញទម្រង់លេងល្អឡើងវិញ ក្រោយពីបានបំបាក់ក្រុមភ្ញៀវ Leeds United ក្នុងលទ្ធផល៦ទល់២ ក្នុងការប្រកួតសប្តាហ៍ទី១២របស់ខ្លួន។ ចំណែកក្រុមភ្ញៀវ២ក្រុមធ្វើបានល្អនៅក្រៅទឹកដីរបស់ខ្លួន ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះរៀងៗខ្លួនគឺក្រុម Leicester City បានយកឈ្នះក្រុមខ្លាំង Tottanham ... Read More »
Serie A មានគោលបំណងរៃអង្គាសប្រាក់ចំនួន៣,៥ពាន់លានអឺរ៉ូពីការលក់សិទ្ធិការផ្សាយក្នុងស្រុក
លីគបាល់ទាត់កំពូលរបស់អុីតាលី Serie A បានចេញសេចក្តីថ្លែងការណ៍ ហើយសារព័ត៌មានរ៉យទ័របានដកស្រង់មកផ្សាយថា លីគកំពូលមួយនេះមានគោលបំណងរៃអង្គាសប្រាក់យ៉ាងហោចណាស់ ១.១៥ពាន់លានអឺរ៉ូ (១,៤ពាន់លានដុល្លារអាមេរិក) ក្នុងមួយរដូវកាលក្នុងរយៈពេល៣ឆ្នាំខាងមុខពីការលក់សិទ្ធិផ្សាយតាមទូរទស្សន៍សម្រាប់ទីផ្សារក្នុងស្រុករបស់ខ្លួន។ ប្រភពបាននិយាយថា នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចុងសប្តាហ៍មុនក្លិបនៅលីគកំពូលអុីតាលីបានអនុម័តលក្ខខណ្ឌនៃការដេញថ្លៃដែលទំនងជានឹងត្រូវចាប់ផ្តើមនៅខែមករាខាងមុខ។ ក្រោមកិច្ចសន្យារយៈពេល៣ឆ្នាំកន្លងទៅ ដែលនឹងផុតកំណត់នៅឆ្នាំ២០២១ លីគកំពូលអុីតាលី Serie ... Read More »
លោកត្រាំប្រកាសថា នឹងមានមហាបាតុកម្ម នៅថ្ងៃប្រជុំសភាស្តីពីលទ្ធផលបោះឆ្នោត
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែមិនព្រមចុះចាញ់ក្នុងការបោះឆ្នោត ដោយបន្តតវ៉ាដល់ទីបញ្ចប់ ។ លោកត្រាំបានប្រកាសថានឹងមានមហាបាតុកម្ម នៅទីក្រុង វ៉ាស៊ីនតោន ឌីស៊ី នាថ្ងៃទី ៦មករាឆ្នាំ២០២១ ចំពោះសភាបើកកិច្ចប្រជុំស្តីពីការអនុម័តលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក។ នៅលើបណ្តាញសង្គម Twitter ... Read More »
ប្រធានាធិបតីនេប៉ាល់ប្រកាសរំលាយរដ្ឋសភា
នៅថ្ងៃទី២០ខែធ្នូ ប្រធានាធិបតី នេប៉ាល់ លោកស្រី Bidya Devi Bhandari ប្រកាសរំលាយរដ្ឋសភា ក្រោយនាយករដ្ឋមន្ត្រី KP Sharma Oli លើកសំណើរទៅកាន់ ប្រធានាធិបតីដោយសារតែមានវិវាទផ្ទៃក្នុងកាន់តែខ្លាំងក្នុងគណបក្សកាន់អំណាច។ នៅក្នុងសេចក្តីប្រកាសចេញពីការិយាល័យ ... Read More »
អង្គការសុខភាពពិភពលោកបារម្ភយ៉ាងខ្លាំង ក្រោយអង់គ្លេសរកឃើញវីរុស កូវីដ-១៩ ប្រភេទថ្មី ឆ្លងរាលដាលលើសពីសមត្ថភាពគ្រប់គ្រង
អាបងកូវីដ-១៩ មិនទាន់ទាំងគ្រប់គ្រងបានផង ពេលនេះអាកូវីដ-១៩ ប្អូនមកបន្ថែមទៀត ហើយមានសភាពឆ្លងរាលដាលខ្លាំងជាង កូវីដ-១៩ បច្ចុប្បន្នទៅទៀតបង្កក្តីបារម្ភយ៉ាងខ្លាំង។ សារព័ត៌មាន Guardian បានដកស្រង់សំដី រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក Matt Hancock បានប្រកាសថា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច