ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

វិភាគព័ត៌មានអន្តរជាតិ៖ សាមូរ៉ៃជប៉ុន «ដកកាំបិត» នៅសមុទ្រចិនខាងត្បូងធ្វើឲ្យរដ្ឋាភិបាលប៉េកាំងអង្គុយមិនស្ងៀម

ជប៉ុនបានសម្រេចចូលរួមនៅសមុទ្រ ចិនភាគខាងត្បូងបានធ្វើឲ្យស្ថានភាពកាន់ តែស្មុគស្មាញជាងពេលអាមេរិកម្នាក់ឯងទប់ ទល់ជាមួយចិននៅទីនោះ។ កម្លាំងទាហាន ជើងទឹកអាមេរិកគឺខ្លាំងបំផុតលើពិភពលោក មិនត្រូវការជប៉ុនជួយឡើយ ប៉ុន្តែការណ៍ដែល ជប៉ុនសុំចូលជាមួយកងពលយាមល្បាតអាមេរិកគឺជាយុទ្ធសាស្ត្រថ្មីមួយទៀតដែលធ្វើឲ្យចិនដេកអង្គុយនៅមិនស្ងៀម។ ពេល នេះចិនមានអារម្មណ៍ថា ខ្លួនកំពុងតែរងការ គំរាមកំហែងកាន់តែខ្លាំងឡើង ហើយសង្គ្រាម អាចនឹងកើតឡើងគ្រប់ពេល។ ... Read More »

បាល់ទាត់នៅបារាំងថ្ងៃនេះ ParisSG, GFCA Ajaccio, Dunkerque, Chamblyប្តេជ្ញាយកឈ្នះគូប្រកួត របស់ខ្លួន

ការប្រកួតបាល់ទាត់នៅបារាំងថ្ងៃនេះ ក្រុម ParisSG, GFCA Ajaccio, Dunkerque, Chambly ជាក្រុមដែលមាន ប្រវត្តិល្អ និងមានរំពឹងយកឈ្នះគូប្រកួត ទាំងក្នុង និងក្រៅទឹកដីរបស់ខ្លួន ។ បារាំង Ligue ... Read More »

ក្រោយអង់គ្លេសចាកចេញពីអឺរ៉ុប បារាំងបានសាងសង់ជញ្ជាំងទប់ស្កាត់ជនភៀសខ្លួនចូលទៅអង់គ្លេស

បច្ចុប្បន្នជនភៀសខ្លួនបានចូលដល់ តំបន់អឺរ៉ុបកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយក្នុងនោះមានជនភៀសខ្លួន ខ្លះបានលួចចូលតាមរថយន្តដឹកទំនិញទៅកាន់ប្រទេសអង់គ្លេស។ ទាំងនោះហើយបានជំរុញឲ្យបារាំងសាងសង់ជញ្ជាំងបេតុង ព័ទ្ធការពារកំពង់ផែ ក្រុងកាឡេ មានកម្ពស់ ដល់ទៅ៤ម៉ែត្រ និងប្រវែងមួយគីឡូម៉ែត្រ ជំនួសរបាំងលួស។ ការសាងសង់ខាងលើរបស់បារាំងត្រូវបានភាគីអង់គ្លេសជាអ្នកផ្តល់ហិរញ្ញប្បទាន សម្រាប់សាងសង់ក្នុងតម្លៃទឹកប្រាក់ជាង ២លាន៧សែនអឺរ៉ូត្រូវបានផ្តួចផ្តើមសាង សង់ឡើងក្នុងកម្មវត្ថុចម្បងតែមួយគត់គឺ ដើម្បីទប់ស្កាត់កុំជនអន្តោប្រវេសន៍អាចជ្រៀតចូលដល់កំពង់ផែកាឡេបាន។ ... Read More »

ដើម្បីយកឈ្នះនៅក្នុងសង្គ្រាមជាមួយអាមេរិក រុស្ស៊ីបង្កើនការផលិតអាវុធទំនើបៗជាច្រើន

ភាពតានតឹងរវាងរុស្ស៊ី នឹងអាមេរិក នាពេលនេះ បានជម្រុញឲ្យប្រទេសទាំងពីរ ងាកទៅរកសង្គ្រាមនឹងគ្នា នាពេលអនាគត់។ ទាំងនោះហើយ អាមេរិក និងរុស្ស៊ីបានខិតខំផលិតអាវុធទំនើប ដើម្បីជាការយកឈ្នះពេលមានហេតុការអាក្រក់កើតឡើង ។ កន្លងមក រុស្ស៊ីបានផលិតមីស៊ីល ដែលអាចវាយទម្លុះជញ្ជាំងការពាររបស់អាមេរិក ចំណែកអាមេរិកវិញ ... Read More »

ជនជាតិចិនស្ថិតនៅក្នុងបញ្ជីមរណៈ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក​ Duterte

នៅក្នុងបញ្ជីចុងក្រោយស្តីពីជនល្មើសជួញដូរគ្រឿងញៀន ដែលប្រធានាធបិតីហ្វីលីពីនត្រូវកម្ចាត់នោះគឺជាជនជាតិចិន នៅក្នុងប្រទេសនេះ។ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រកាសថា នឹងមិនបន្ធូរដៃឡើងចំពោះមេខោ្លងជួញដូរគ្រឿងញៀនចុងក្រោយ បើទោះបីមានការថ្កោលទោស ពីការរំលោភសិទ្ធិមនុស្ស  ដោយសម្លាប់ក្រៅប្រព័ន្ធតុលាការយ៉ាងណាក៏ដោយ ។ នៅក្នុងបញ្ជីមរណៈដែលបានប្រកាសកាលពីថ្ងៃទី២២ ខែកញ្ញា មានឈ្មោះមនុស្ស៤០នាក់ ... Read More »

នាវាដឹកជនភៀសខ្លួន៦០០ប្រឡាប់លិចនៅសមុទ្រអេហ្ស៊ីប ស្លាប់៤៣នាក់

នាវាដឹកជនភៀសខ្លួនមួយគ្រឿង ដែលមានជនភៀសខ្លួនជាង៦០០នាក់បានក្រឡាប់លិចនៅតំបន់សមុទ្រប្រទេសអេហ្ស៊ីប បណ្តាលឲ្យមនុស្ស៤៣នាក់ស្លាប់។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ក្នុងចំណោមអ្នកដំណើរ៦០០នាក់ មាន ១៥៤នាក់ជួយសង្គ្រោះទាន់ពេល ។ នាវាខាងលើកំពុងធ្វើដំណើរឆ្ពោះទៅកាន់អឺរ៉ុប ហើយគោលដៅអាចជាប្រទេសអីតាលី។ ក្នុងចំណោមអ្នកស្លាប់៤៣នាក់ រកឃើញសាកសពទើបតែ៣១នាក់ប៉ុណ្ណោះ មានបរុស២០នាក់និងស្ត្រី១០នាក់ កុមារម្នាក់។ សារព័ត៌មានMENA ... Read More »

អាមេរិកអនុញ្ញាតឲ្យក្រុមហ៊ុន Airbus និង Boeing លក់យន្តហោះឲ្យអ៊ីរ៉ង់

ក្រសួងហិរញ្ញាវត្ថុអាមេរិក បានអនុញ្ញាតឲ្យ ក្រុមហ៊ុនផលិតយន្តហោះធំៗចំនួនពីរ គឺ អ៊ែប៊ឺស និងប៊ូអិន លក់យន្តហោះដឹកអ្នកដំណើរដល់ប្រទេសអ៊ីរ៉ង។នៅពេលនេះ ក្រុមហ៊ុន ទាំងពីរខាងលើកំពុងតែពិភាក្សាជាមួយ ក្រុមហ៊ុនអាកាសចរណ៍ Iran Air ស្តីពីកិច្ចព្រមព្រៀងចុងក្រោយក្នុងការទិញយន្តហោះដែលមានតម្លៃជាង២៥ពាន់លានដុល្លារអាមេរិក។ កាលពីថ្ងៃទី២១ ខែកញ្ញា ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Twente, Feyenoord, Deportivo, Strømsgodset, Malmöមានប្រវត្តិ ល្អជាងគូប្រកួត

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Twente, Feyenoord, Deportivo, Strømsgodset, Malmö ជាក្រុមដែល មានប្រវត្តិប្រកួតល្អ និងមានសង្ឃឹមឈ្នះគូ ប្រកួតក្នុងទឹកដីរបស់ខ្លួន ។ ហុល្លង់ Cup Twente Vs ... Read More »

អាមេរិកចាប់ជនសង្ស័យដំបូងក្រោយការវាយប្រហារ៣លើកផ្ទួនៗគ្នា

ការបំផ្ទុះគ្រាប់បែក និងបង្កៃគ្រាប់បែកព្រមទាំងសកម្មភាពតាមចាប់ជនល្មើស ក្រុមសន្តិសុខអាមេរិកបានបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។ ប៉ូលិសអាមេរិកបាន បញ្ជាក់ថា នៅថ្ងៃទី១៩ ខែកញ្ញា ប៉ូលិស បានចាប់ខ្លួនជនជាតិអាមេរិកម្នាក់មានដើម កំណើតជាជនជាតិអាហ្វហ្គានីស្ថានដោយសង្ស័យថា បានបំផ្ទុះគ្រាប់បែកនៅកណ្តាល ទីក្រុងញូវយ៉ក និងបង្កៃគ្រាប់បែកនៅកន្លែង ជាច្រើនផ្សេងទៀត។ ជនសង្ស័យអាយុ ... Read More »

មូលហេតុ៥យ៉ាងធ្វើឲ្យអាមេរិកបរាជ័យបើមានសង្គ្រាមជាមួយរុស្ស៊ី

  អ្នកឯកទេសវិភាគលោកខាងលិចលោក Loren Thompson បានវិភាគលើសារព័ត៌ មាន Forbes ថា មូលហេតុ៥យ៉ាងដែល អាមេរិកនឹងត្រូវបរាជ័យបើមានសង្គ្រាមជាមួយរុស្ស៊ី។ កម្លាំងទាហានរុស្ស៊ីត្រូវបានប្រទេសជាច្រើននៅជុំវិញពិភពលោកចាត់ទុកថា ឈរនៅលំដាប់ទីពីរនៅលើពិភពលោកបន្ទាប់ពីអាមេរិក ប៉ុន្តែពេលនេះមានការផ្លាស់ប្តូរ ដោយលោកខាងលិចចាត់ទុកថា កម្លាំង ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ប្រធានាធិបតី ឌុយទែរតេ ៖ ប្រទេសហ្វុីលីពីនត្រូវការអាមេរិកនៅសមុទ្រចិនភាគខាងត្បូង

កាលពីថ្ងៃទី២១ ខែកញ្ញា ប្រធានាធិបតី ហ្វុីលីពីនលោក Rodrigo Duterte បាន ប្រកាសថា លោកមិនបានស្វែងរកការដកខ្លួនទាហានអាមេរិកចេញពីហ្វុីលីពីនឬ បណ្តេញទាហានអាមេរិកចេញពីនេះឡើយ។ ទីក្រុងម៉ានីលត្រូវការវត្តមានរបស់អាមេរិក ដើម្បីការពារប្រទេសជាតិប្រឆាំងនឹងការឈ្លានពាននៅដែនសមុទ្រចិនភាគខាង ត្បូង។ មានប្រសាសន៍ទៅកាន់កងពលលេខ ១០នៅ ... Read More »

អាមេរិក៖ មានការវាយប្រហារដោយប្រើអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ីរ៉ាក់

ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សាយនៅមុននេះ១០នាទី បញ្ជាក់ថា មន្ត្រីជាន់ខ្ពស់អាមេរិកបានប្រាប់ប្រភពព័ត៌មានអាមេរិកថា ក្រុមរដ្ឋអិស្លាម IS ទំនងជាបាញ់ប្រហារដោយប្រើប្រាស់អាវុធជីវសាស្ត្រទៅលើមូលដ្ឋានទ័ពអាមេរិកប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់ ៕ ថាច់ យ៉ាត   Read More »

យន្តហោះដឹកអ្នកដំណើរអារ៉ាប៊ីសាអូឌិតចុះចតជាបន្ទាន់នៅហ្វីលីពីនដោយប្រកាសអាសន្នច្រឡំ

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍សាវឌីអារ៉ាប៊ីបានចុះចត់ជាបន្តាន់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយសារតែការគម្រាមកំហែងវាយប្រហារភែរវកម្មនៅលើយន្តហោះ ។ ក្រុមហ៊ុនក្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងម៉ានីល ទទួលបានព័ត៌មានពី ទីបញ្ចាការហោះហើរថា យន្តហោះខាងលើរបស់សាឌីអារ៉ាប៊ីរងការគម្រាមកំហែង នៅពេលដែលហោះជិតអាកាសយានដ្ឋាន មានចម្ងាយតែ៣២គីឡូម៉ែត្រប៉ុណ្ណោះ។ ក្រោយពេលចុះចតភ្លាម ... Read More »

មហាសេដ្ឋីអាមេរិកសន្យាវិនិយោគ៥០០លានដុល្លារសម្រាប់ជួយដល់ជនភៀសខ្លួន

មហាសេដ្ឋីអាមេរិក លោក George Soros បានប្រកាសថា នឹងវិនិយោគទឹកប្រាក់៥០០លានដុល្លារសម្រាប់បំពេញតម្រូវការរបស់ជនភៀសខ្លួន។ ការប្រកាសរបស់លោក George Soros ក្រោយពេលមានការអំពាវនាវពីរដ្ឋាភិបាលអូបាម៉ា ឲ្យបណ្តាក្រុមហ៊ុនធំៗអាមេរិកមានសកម្មភាពជួយដល់ជនភៀសខ្លួន ចូលមកទឹកដីអាមេរិក ។ មហាសេដ្ឋីខាងលើនឹងធ្វើការជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនដើម្បីប្រើប្រាស់ប្រាក់ទាំងនោះប្រកបដោយប្រសិទ្ធិភាព ។ ... Read More »

អស្ចារ្យណាស់ Borussia Dortmundស៊ុតបាល់បាន១៧គ្រាប់ក្នុងចំណោម៣ប្រកួត ឈរកំពូលតារាង

ក្រុម Borussia Dortmundកំពុងតែមានទម្រង់លេងល្អឥតខ្ចោះដោយស៊ុតបាល់ បញ្ចូលទីបានរហូតដល់ទៅ១៧គ្រាប់ក្នុង ចំណោម៣ប្រកួតចុងក្រោយធ្វើឲ្យពួកគេបានឡើងមកឈរកំពូលតារាងបណ្តោះ អាសន្ននៅអាល្លឺម៉ង់ Bundesliga ។ ក្នុងការប្រកួតកាលពីថ្ងៃអង្គារទី២០ ខែ កញ្ញា ឆ្នាំ២០១៦ ក្រុមBorussia Dortmund បានយកឈ្នះលើក្រុម ... Read More »

ក្រោយចាញ់៤ប្រកួតជាប់គ្នា Valencia បណ្តេញគ្រូបង្វឹកចេញពីតំណែង

ក្រុម Valencia បានសម្រេចចិត្តបណ្តេញ គ្រូបង្វឹកលោក Pako Ayestaran ចេញពី តំណែងក្រោយប្រកួតចាញ់៤ប្រកួតជាប់ៗគ្នាហើយពួកគេកំពុងតែឈរនៅបាតតារាង អេស្ប៉ាញ La Liga ។ លោក Pako Ayestaranបានមកកាន់ ... Read More »

បែកធ្លាយហើយ! Cristiano Ronaldo កំពុងតែមានទំនាក់ទំនងស្នេហាជាមួយបវរកញ្ញាអេស្ប៉ាញ

យោងទៅតាមសារព័ត៌មាននៅក្នុង ប្រទេសអេស្ប៉ាញឲ្យដឹងថា តារាបាល់ទាត់ របស់ក្លិប Real Madrid កីឡាករ Cristiano Ronaldoកំពុងតែមានទំនាក់ទំនងស្នេហាជាមួយបវរកញ្ញានិងជាតារាបង្ហាញម៉ូដ អេស្ប៉ាញ Desire Cordero។ ទស្សនាវដី្តនិយាយដើមតារារបស់ ប្រទេសអេស្ប៉ាញឈ្មោះ Corazon ... Read More »

ឥណ្ឌា និងប៉ាគិស្ថានប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់កាស្មៀរក្រោយវាយប្រហារភេរវកម្ម

ការបាញ់ប្រហារគ្នាដោយអាវុធបានកើតឡើងនៅតំបន់ព្រំដែន ដែលមានវិវាទរវាងឥណ្ឌា និងប៉ាគិស្ថាននៅតំបន់កាស្មៀ កាលពីថ្ងៃទី២០ខែកញ្ញា គឺក្រោយការវាយប្រហារភេរវកម្ម២ថ្ងៃ ទៅលើទីតាំងយោធារបស់ឥណ្ឌា សម្លាប់មនុស្សជិត២០នាក់។ សារព័ត៌មាន AFP បានផ្សាយថា ទាហានឥណ្ឌានិងប៉ាគិស្ថាន បានបាញ់ប្រហារគ្នានៅតំបន់មានវិវាទក្រោយពីរថ្ងៃដែលខ្មាំកាំភ្លើងបើកការវាយប្រហារទៅលើទីតាំងយោធាឥណ្ឌាសម្លាប់មនុស្ស១៨នាក់ ហើយឥណ្ឌាបានចោទប្រកាន់ប៉ាគិស្ថានជាអ្នកនៅពីក្រោយខ្នង។ ការប៉ះទង្គិចគ្នាលើកនេះមានទ្រងទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយទស្សវត្តិកន្លងមក ក្នុងតំបន់ ... Read More »

ស្ថានីយ៍អវកាសដំបូងរបស់ចិននឹងធ្លាក់ចុះផែនដីដោយសេរី

នៅទីបំផុត ចិនបានទទួលស្គាល់ថា ស្ថានីយអវកាសដំបូងរបស់ខ្លួន នឹងធ្លាក់មកផែនដី ក្រោយបញ្ចប់តួនាទីតាំងពីខែមីនា ឆ្នាំ២០១៦ ។ សារព័ត៌មានស៊ីនហួបានផ្សាយថា នៅក្នុងសន្នីសីទកាសែតកាលពីសប្តាហ៍កន្លងមក លោក Wu ping មន្ត្រីជាន់ខ្ពស់ នៃកម្មវិធីអវកាសចិនបានបញ្ជាក់ថា ស្ថានីយអវកាស ... Read More »

អាមេរិកចោទប្រកាន់រុស្សីថា បានបាញ់ទៅលើក្បួនរថយន្តមនុស្សធម៌នៅស៊ីរី

កាលពីថ្ងៃទី២០ ខែកញ្ញា អាមេរិកបានប្រកាសថា រុស្ស៊ីត្រូវតែទទួលខុសត្រូវពីការវាយប្រហារទៅលើក្បួនរថយន្ត ផ្តល់ជំនួយមនុស្សធម៌នៅជិតទីក្រុង Aleppo ។ ចំណែកភាគីរុស្ស៊ីបានច្រានចោលនៅការចោទប្រកាន់ទាំងនោះ ដោយចាតទុកថា ទាំងនោះជាសកម្មភាពបង្កើតឡើងរបស់អាមេរិកដើម្បីទម្លាក់កំហុសទៅឲ្យរុស្ស៊ី ។ ក្រោយហេតុការណ៍ខាងលើ អង្គការសហប្រជាជាតិបាតផ្អាក់សកម្មភាពផ្តល់ជំនួយមនុស្សធម៌ ក្នុងប្រទេសស៊ីរី បន្ទាបពីក្បួនរថយន្តរងការវាងប្រាហារនៅជិតទីក្រុងអាឡែប៉ូ។ ... Read More »

ទោះបីមានជំងឺលោកស្រី ហ៊ីលឡារី គ្លីនតុន នៅតែនាំមុខលោក ដូណាល់ ត្រាំ

បើទោះបីមានសុខភាពមិនអំណោយ ផលក្លាយជាចំណុចខ្សោយរបស់លោកស្រី គ្លីតុន ប៉ុន្តែការស្ទង់មតិនាពេលកន្លងមក បង្ហាញឲ្យឃើញថា លោកស្រីនៅតែនាំមុខ លោក ដូណាល់ត្រាំ នៅក្នុងរដ្ឋជាច្រើន ដដែល។ ការស្ទង់មតិរបស់បណ្តាញព័ត៌មានរ៉យទ័របង្ហាញឲ្យឃើញថា បេក្ខភាពគណបក្សប្រជាធិបតេយ្យលោកស្រីហ៊ីលឡារី គ្លីន តុន នៅតែនាំមុខលោក ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ក្រុមISបង្ហាញឃ្លីបវីដេអូពីសកម្មភាពហ្វឹកហាត់កុមារសម្រាប់សម្លាប់ចំណាប់ខ្មាំង

នៅក្នុងឃ្លីបវីដេអូមួយដែលក្រុមISបានបង្ហោះដោយមានក្មេងប្រុសម្នាក់ដៃកាន់កាំភ្លើងខ្លីរួចបាញ់សំដៅក្បាលចំណាប់ខ្មាំងនៅក្នុងប្រទេសអីុរ៉ាក់។ សារព័ត៌មាន Daily Mail បានផ្សាយថា នៅក្នុងឃ្លីបវីដេអូខាងលើ ដែលក្រុមIS ផ្សព្វផ្សាយតាមអ៊ីនធើណេតកាលពីថ្ងៃទី ១៩ ខែកញ្ញា បង្ហាញឲ្យឃើញថា ក្មេងប្រុងសក់ពណ៌មាសត្រូវបានខ្មាន់កាំភ្លើងបង្រៀន ឲ្យចេះប្រើប្រាស់កាំភ្លើងខ្លីសម្រាប់សម្លាប់ចំណាប់ខ្មាំង។ ចុងបញ្ចប់នៃមេរៀនចំណាប់ ខ្មាំងត្រូវបានកុមារខាងលើបាញ់ចំក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ ... Read More »

ពលរដ្ឋអាមេរិកព្រួយបារម្ភដោយការវាយប្រហារ៣លើកក្នុងថ្ងៃតែមួយ

ប៉ូលិសអាមេរិកកំពុងបើកការស្រាវជ្រាវដាច់ដោយឡែកពីគ្នាទៅលើករណីផ្ទុះគ្រាប់បែកក្រោយពេលរកឃើញវា៉លីស៍នៅរដ្ឋ New Jersey ដែលមានឧបករណ៍បំផ្ទុះគ្រាប់បែក៥ផ្សេងគ្នា។ ក្រុមប៉ូលិសបញ្ជាក់ថាការវាយប្រហារបំផ្ទុះគ្រាប់បែក៣លើកផ្ទួនៗគ្នាជាសកម្មភាពវាយប្រហារភេរវកម្ម។ វា៉លីស៍ត្រូវបានរកឃើញក្នុងធុងសំរាម នៅទីក្រុង Elizabeth រដ្ឋ New Jersey ខាងក្រៅហាងលក់ស្រា និងមានចម្ងាយពីស្ថានីយរថភ្លើង១,៥គីឡូម៉ែត្រប៉ុណ្ណោះ ។ សារព័ត៌មាន ... Read More »

បាល់ទាត់នៅបារាំង Ligue 1​ថ្ងៃនេះ Nice ប៉ះ Monaco ខណៈ Lyon, Guingamp, Metz សង្ឃឹមក្នុងផ្ទះ

ការប្រកួតបាល់ទាត់នៅបារាំង Ligue 1 ថ្ងៃនេះក្រុម Nice ទទួលស្វាគមន៍ក្រុមខ្លាំង Monaco ។ ចំណែកក្រុម Lyon, Guingamp, Metz ជាក្រុមដែលមានប្រវត្តិល្អ និងមានប្រៀបក្នុងទឹកដី ។ ... Read More »

Angelina Jolie ដាក់ពាក្យសំុលែងលះពី Brad Pitt

តារាហូលីវូដដ៏ល្បីល្បាញ់ អ្នកនាង Angelina Jolie បានដាក់ពាក្យសំុលែងលះពីស្វាមី គឺលោក Brad Pitt នោះហើយ ។ ប្រភពពីមេធាវី Robert Offer របស់អ្នកស្រី Angelina Jolie បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈថ្ងៃទី២១ ខែកញ្ញាថា ... Read More »

អឺរ៉ុបនឹងមានទាហានដាច់ដោយឡែករបស់ខ្លួន

បច្ចុប្បន្នអឺរ៉ុបពឹងផ្អែកទៅលើកម្លាំងណា តូស្ទើរតែទាំងស្រុងក្នុងការការពារសន្តិសុខ។ ណាតូគឺជាស្ថាប័នស្ថិតនៅក្រោមឥទ្ធិពល របស់អាមេរិក។ ទាំងនោះហើយអាចធ្វើឲ្យអឺរ៉ុបប្រឈមនឹងបញ្ហាគ្រោះថ្នាក់បើមាន សង្រ្គាមកើតឡើងអឺរ៉ុបមិនអាចការពារខ្លួនឯងបានឡើយ ចំណែកណាតូរវល់តែធ្វើ សង្គ្រាមនៅខាងក្រៅ។ ចំណុចទាំងនេះហើយបានជាប្រធាន គណៈកម្មការអឺរ៉ុបលោកហ្សង់ក្លូដ យ៉ុងកឺ បានបង្ហាញនូវគោលបំណងចង់ឲ្យមាន កងទ័ពការពាររួមមួយនៅអឺរ៉ុប។ លោក យ៉ុងកឺបានគូសបញ្ជាក់ពីអាទិភាពនៃការការពារសុវត្ថិភាពសន្តិសុខដែលអឺរ៉ុបត្រូវ ... Read More »

ចិននឹងបញ្ជូនក្រុមអវកាសយានិកទៅកាន់ស្ថានីយអវកាស

ចិនបង្ហាញពីមហិច្ឆតាគ្រប់គ្រងដែនអវកាសដែលជាជំហានចុងក្រោយជួយឲ្យចិន ក្លាយជាប្រទេសមហាអំណាចលើពិភពលោកបាន។ នៅពេលនេះវិស័យយោធា និងសេដ្ឋកិច្ចចិនមានភាពរីកចម្រើយ៉ាងខ្លាំង នៅសល់តែវិស័យអវកាសទៀតប៉ុណ្ណោះ។ នៅពេលដែលចិនគ្រប់គ្រងបានទាំងស្រុងហើយនោះមហាអំណាចអាមេរិកក៏ត្រូវព្រួយ បារម្ភផងដែរ។ បន្ទាប់ពីបានបាញ់បញ្ជូនបន្ទប់ពិសោធន៍ អវកាសប្រកបដោយជោគជ័យនៅយប់ ថ្ងៃព្រហស្បតិ៍ ទី១៥ កញ្ញាមក យានអវកាស ដែលចិនគ្រោងនឹងបាញ់បញ្ជូនទៅដាក់ក្នុងតារាវិថីក្នុងឆ្នាំ២០២២ គឺជាយានអវកាសដែលអាចផ្ទុកអវកាសយានិកបានដល់ទៅ ... Read More »

អតីតប្រធានាធិបតី ប៊ូស​(ឪពុក) និងប៊ូស(កូន) ប្រកាសថា នឹងបោះឆ្នោតឲ្យលោកស្រីហ៊ីលឡារីគ្លីនតុន

អតីតប្រធានាធបិតី George H.W.Bush(ឪ) និងGeorge W.bush (កូន) ដែលមិនចូលរួមនៅក្នុងមហាសន្និបាតរបស់គណបក្សសាធារណរដ្ឋនៅ Cleveland ជាកន្លែងលោកត្រាំត្រូវបានតែងតាំងធ្វើជាបេក្ខភាពប្រធានាធិបតី តំណាងឲ្យគណបក្ស នៅក្នុងការបោះឆ្នោត នាថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ បានប្រកាសថា នឹងបោះឆ្នោតឲ្យលោកស្រីគ្លីនតុនវិញម្តង ... Read More »

សង្គ្រាមឬសន្តិភាពពិភពលោកនាពេលអនាគតអាស្រ័យទៅលើលោកស្រី គ្លីនតុន ឬ ដូណាល់ ត្រាំ

សង្គ្រាមនៅលើពិភពលោកទាំងនៅក្នុង តំបន់មជ្ឈិមបូព៌ាឬតំបន់អាស៊ីប៉ាស៊ីហ្វិកគឺអាស្រ័យទៅលើអាមេរិកដែលជាប្រទេស មហាអំណាច។ ទាំងនោះហើយបានជាគេចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការបោះឆ្នោត នៅអាមេរិកដែលមានបេក្ខភាព ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋនិងលោក ស្រី ហីុលឡារី គ្លីនតុន មកពីគណបក្សប្រជា ធិបតេយ្យ។ ក្រុមអ្នកវិភាគបញ្ជាក់ថា ប្រសិនបើលោក ... Read More »

កូរ៉េខាងជើងប្រឈមនឹងគ្រោះទុរ្ភិក្សក្រោយការសាកល្បងគ្រាប់បែកបរមាណូនិងគ្រោះទឹកជំនន់ទ្រង់ទ្រាយធំបំផុត

ក្រោយការសាកល្បងគ្រាប់បែកបរមា ណូកូរ៉េខាងជើងបានធ្វើឲ្យសហគមន៍អន្តរជាតិខឹងសម្បាយ៉ាងខ្លាំងហើយពេលនេះប្រឈមនឹងគ្រោះទឹកជំនន់មិនធ្លាប់មានតាំង ពីសង្គ្រាមលោកលើកទីពីរមកធ្វើឲ្យកូរ៉េខាង ជើងត្រូវអំពាវនាវរកជំនួយពីបរទេស។ ប៉ុន្តែ ការផ្តល់ជំនួយពីខាងក្រៅនោះគឺជារឿងដ៏លំបាក់បំផុតដោយសារតែប្រទេសនេះទើប សាកល្បងគ្រាប់បែកបរមាណូ ។ គ្រោះមហន្តរាយទឹកជំនន់នៅកូរ៉េខាងជើងក្នុងភាគខាងជើងឆៀងខាងកើតបានបណ្តាលឲ្យមនុស្សស្លាប់ឬបាត់ខ្លួនជាច្រើន រយនាក់។ គឺជាគ្រោះធម្មជាតិដ៏ធំសម្បើមមួយពុំធ្លាប់មានឡើយនៅកូរ៉េខាងជើង ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ទីភា្នក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA។ ទីភ្នាក់ងារព័ត៌មាន ... Read More »