កម្មវិធីប្រកួតក្របខ័ណ្ឌលីគកំពូលរបស់អឺរ៉ុបគឺ Champion League និង Europa League ត្រូវបានផ្អាកដំណើរ ជាបណ្តោះអាសន្នតាំងតែពីខែមីនា ដោយការប្រកួតនៅសល់ក្នុងវគ្គ១៦ក្រុមដូចគ្នា ប៉ុន្តែមកដល់ពេលនេះការវិលត្រឡប់មកវិញ នឹងធ្វើឡើងនៅក្នុងខែសីហាខាងមុខនេះ។ ចំណែការប្រកួតដែលនៅសល់គ្រោងនឹងធ្វើឡើងតែក្នុងទីក្រុងមួយប៉ុណ្ណោះ ដោយអាចនឹងមិនមានក្នុងនិងក្រៅទឹកដីឡើយ។ UEFA នៅតែបន្តការពិភាក្សាគ្នាដដែល ... Read More »
ព័ត៌មានអន្តរជាតិ
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Mauro Icardi ផ្ទេរពីក្លឹប Inter Milan ទៅ PSG ជាផ្លូវការ
ក្រុមម្ចាស់ជើងឯកបារាំង Paris St-Germain (PSG) បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Mauro Icardi ក្នុងតម្លៃ៦០លានអឺរ៉ូ (៥៤លានផោន) ពីក្លឹប Inter Milan ជាផ្លូវការ។ កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ២៧ឆ្នាំរូបនេះបានចូលរួមជាមួយ PSG ... Read More »
បាតកម្ម ក្លាយជាអំពើហិង្សារាលដាល ជាង៤០ទីក្រុងនៅអាមេរិក ឈានដល់ប្រកាសអាសន្ន
បាតុកម្មក្លាយជាអំពើហិង្សារាលដាលជាង៤០ទីក្រុងនៅអាមេរិកប្រកាសអាសន្ន បាតុកម្មនៅអាមេរិកក្លាយជាហិង្សារាលដាលដល់ទីក្រុងជាច្រើនដែល មកទល់ពេលនេះមានទីក្រុងជាង៤០ ក្នុងនោះមានទីក្រុងវ៉ាស៊ីនតោនបានចេញបញ្ជាអនុវត្តច្បាប់គ្រាអាសន្ន ដើម្បីគ្រប់គ្រងស្ថានភាព ។ ក្រោយការស្លាប់របស់លោកGeorge Floyd ដោយសារស្នាដៃប៉ូលិសអាមេរិកស្បែកស បានជំរុញឲ្យមានបាតុកម្មទ្រង់ទ្រាយធំកើតឡើងទូទាំងអាមេរិក ហើយក្លាយទៅជាអំពើហិង្សា។នៅពេលនេះកម្លាំងសន្តិសុខជាង៥ពាន់នាក់ ត្រូវបានដាក់ពង្រាយការពារទីក្រុងវ៉ាស៊ីនតោន និងរដ្ឋចំនួន១៧ផ្សេងទៀតនៅអាមេរិក។ ជាមួយគ្នានេះដែរមានទីក្រុង ជាង៤០ត្រូវបានប្រកាសអាសន្ន។ ... Read More »
Barcelona នឹងបន្តការពារតំណែងជើងឯកពេលប៉ះ Real Mallorca នៅថ្ងៃទី១៣ ខែមិថុនា
អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ Barcelona នឹងបន្តការពារតំណែងជើងឯកលីគកំពូលអេស្ប៉ាញ La Liga របស់ពួកគេជាមួយនឹងក្រុម Real Mallorca ក្នុងការប្រកួតឡើងវិញនៅថ្ងៃទី១៣ ខែមិថុនាខាងមុខ បន្ទាប់ពីផ្អាកជាង៣ខែដោយសារជំងឺកូវីដ-១៩។ នេះបើយោងតាម BBC Sport ចេញផ្សាយនៅថ្ងៃចន្ទនេះ ... Read More »
Sancho រកបាន៣គ្រាប់លើកដំបូងនៅ Dortmund ក្រោយផ្តួលPaderborn ៦-១
អាល្លឺម៉ង់៖ កីឡាករសញ្ជាតិអង់គ្លេស Jadon Sancho បានស៊ុតបាល់បញ្ចូលទីចំនួន៣គ្រាប់គឺរកបាន Hat-Trick ដំបូងនៃអាជីពរបស់ខ្លួនតាំងពីពេលចាប់ផ្តើមចូលរួមក្នុងក្របខ័ណ្ឌ Bundesliga បានបន្តនៅពេលដែល Borussia Dortmund បានផ្តួល Paderborn ក្នុងលទ្ធផល៦ទល់១កាលពីយប់មិញ។ នេះបើតាម BBC ... Read More »
បារាំងស្នើបើកព្រំដែនក្នុងតំបន់អឺរ៉ុបសម្រាប់ទេសចរណ៍ដោយមិនមានផ្តាច់ខ្លួន១៤ថ្ងៃ
បញ្ហាបើកព្រំដែនសម្រាប់ប្រទេសក្នុងសហគមន៍អឺរ៉ុបចាប់ពីថ្ងៃទី ១៥ ខែមិថុនា កំពុងក្លាយទៅជាចំណុចវិវាទដោយប្រទេសក្នុងតំបន់មានចក្ខុវិស័យខុសៗគ្នាជុំវិញការបើកព្រំដែន។ នាយករដ្ឋមន្ត្រីបារាំង លោកÉdouard Philippe ពេលថ្មីៗនេះ បានអំពាវនាវដល់ប្រទេសជាសមាជិកសហគមន៍អឺរ៉ុបរួមគ្នាបើកព្រំដែនដើម្បីជួយដល់វិស័យសេដ្ឋកិច្ចក្នុងតំបន់ឱ្យល្អប្រសើរឡើងវិញ ពិសេសគឺវិស័យទេសចរណ៍។ ប៉ុន្តែគម្រោងបើកទ្វារព្រំដែនត្រូវបានប្រទេសមួយចំនួនមិនយល់ព្រម ពិសេសគឺប្រទេស ដែលមានករណីឆ្លងកូវីដ-១៩តិច ដោយខ្លាចរលកឆ្លងកូវីដ-១៩ ជាលើកទីពីរ។ ... Read More »
ពលរដ្ឋអាមេរិកនាំគ្នាកាន់អំបោស ថង់សំរាម បោសសម្អាតផ្លូវថ្នល់ក្រោយអំពើហិង្សាកើតឡើងជាច្រើនថ្ងៃ
អាមេរិក៖ ក្នុងពេលដែលពលរដ្ឋអាមេរិក ត្រៀមចូលខែថ្មី ពលរដ្ឋជាច្រើនបាននាំគ្នាទៅរៀបចំបោសសម្អាតទីតាំងសាធារណៈដែលក្រុមបាតុករបានចោលរាយប៉ាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ធ្វើឲ្យផ្លូវថ្នល់ពោរពេញទៅដោយសំរាម ក្រោយបាតុកម្មក្លាយជាហិង្សារយៈពេល៤ថ្ងៃកន្លងមក ។ នៅក្នុងបាតុកម្មកន្លងមក មានការឆក់ប្លន់ ដុតបំផ្លាញទីតាំងសាធារណៈ នៅទីក្រុងជាច្រើន ក្រោយការស្លាប់ជនជតិស្បែកខ្មៅ George Floyd ដោយសារស្នាដៃរបស់អាមេរិកស្បែកខ្មៅ ។ ... Read More »
នាយករដ្ឋមន្ត្រីឥណ្ឌាស្នើពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ក្រោយពីមានអ្នកឆ្លងកើនឡើងច្រើន
ឥណ្ឌាជាប្រទេសមានពលរដ្ឋច្រើនជាងគេបំផុតលំដាប់ទីពីរនៅលើពិភពលោកកំពុងប្រឈមការឆ្លងរាលដាលកូវីដ-១៩ខ្លាំងឡើង អាចក្លាយជាសំបុកកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខ។ នាយករដ្ឋមន្ត្រី ឥណ្ឌា លោកNarendra Modi នៅថ្ងៃទី៣១ ខែឧសភា បានប្រកាសថា ពលរដ្ឋឥណ្ឌាចាំបាច់ត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដោយចំនួនអ្នកឆ្លងកើនឡើងជាថ្មី។ ក្រសួងសុខាភិបាលឥណ្ឌា កាលពីថ្ងៃទី៣១ ខែឧសភា ... Read More »
ក្រុមអ្នកតវ៉ារឿងបុរសស្បែកខ្មៅម្នាក់ ដែលប៉ូលីសយកជើងសង្កត់ក.រហូតដល់ស្លាប់ បន្តបាតុកម្មឈានដល់ដុតហាងលក់រថយន្តម៉ាក Mercedes
អន្តរជាតិ៖ ព្រោះតែខឹងសម្បារនឹងប៉ូលីសស្បែកសម្នាក់ បានយកជើងសង្កត់ក. បុរសស្បែកខ្មៅម្នាក់ មានឈ្មោះថា George Floyd រហូតគាត់ដកដង្ហើមមិនបានក៏ស្លាប់ ។ ដោយក្រុមប្រជាជនមើលឃើញទង្វើអាក្រក់របស់មន្រ្តីប៉ូលីសរូបនោះ ទើបនាំគ្នារធ្វើបាតុកម្មឲ្យមានភាពចលាចល និងផ្ទុះអំពើហិង្សាយ៉ាងខ្លាំង ជាពិសេស ពួកគេបានកម្ទេចរបស់របរនៅតាមហាងល្បីៗជាច្រើន ជាពិសេស ... Read More »
បិតាប្រជាធិបតេយ្យនៅអាមេរិក រាលដាលជាអនាធិបតេយ្យ បន្ទាប់ពីជនជាតិស្បែកខ្មៅ George Floyd ត្រូវបានប៉ូលិលជាន់កដល់ស្លាប់
សហរដ្ឋអាមេរិក៖ គ្រប់គ្នាពិតជាដឹង និងទទួលស្គាល់ថា មហាអំណាចអាមេរិកជាប្រទេសគោរពសិទ្ធិមនុស្ស គ្មានហិង្សា មានយុត្តិធម៌សង្គម តែទីបំផុតប្រទេសមួយនេះយកកងកម្លាំងមកប្រើហិង្សាលើពលដ្ឋ ក្លាយជាការងើបតវ៉ាទ្រង់ទ្រាយធំ។ ប្រសិនបើយើងទស្សនារូបភាពបាតុកម្មប្រើអំពើហិង្សាយ៉ាងសាហាវនៅសហរដ្ឋអាមេរិកទាមទាររកយុត្តិធម៌សម្រាប់ជនជាតិស្បែកខ្មៅ George Floyd គឺបង្ហាញឱ្យឃើញពីការតក់ស្លុតរបស់ពលរដ្ឋដែលគិតថា រដ្ឋាភិបាលគ្មានវិធីគ្រប់គ្រងក្រុមប៉ូលិសឱ្យអនុវត្តតាមច្បាប់ និងភារកិច្ចរបស់ខ្លួន ។ ... Read More »
Bayern Munich មានសង្ឃឹមខ្ពស់ក្នុងការលើកពានលីកកំពូលអាល្លឺម៉ង់រដូវកាលនេះ
អាល្លឺម៉ង់៖ ក្រោយពីលុតក្រុម Fortuna Dusseldorf ក្នុងលទ្ធផល ៥ទល់០កាលពីយប់មិញ ក្រុមអតីតជើងឯក Bayern Munichមានភាគរយកាន់តែខ្ពស់ក្នុងការឈ្នះជើងឯក លីគកំពូលអាល្លឺម៉ង់នៅរដូវកាលនេះ ។ បច្ចុប្បន្នក្រុមខ្លាំងBayern Munich កំពុងឈរកំពូលតារាងមាន៦៧ពិន្ទុ លើស១០ពិន្ទុ ពីក្រុមលេខ២ ... Read More »
ព័ត៌មានអំពីទីផ្សារដោះដូរកីឡាករឆ្នើមៗនៅអឺរ៉ុប
ក្រុមបិសាចក្រហម Manchester United បើកការចរចាចង់បានខ្សែបម្រើសញ្ជាតិបារាំង Adrien Rabiot វ័យ២៥ឆ្នាំដែលត្រូវបានបញ្ចូលទៅក្នុងកិច្ចព្រមព្រៀងដោះដូរជាមួយក្លិប Juventus សម្រាប់មិត្តរួមជាតិរបស់គាត់គឺកីឡាករ Paul Pogba វ័យ២៧ឆ្នាំ។ ទន្ទឹមនឹងនេះដែរក្រុមបិសាចក្រហម Manchester United ... Read More »
ខ្សែប្រយុទ្ធក្លឹបមកពីលីគទី២របស់អង់គ្លេសម្នាក់ធ្វើតេស្តរកឃើញជំងឺកូវីដ-១៩
អង់គ្លេស៖ ក្លឹប Preston North End ដែលកំពុងលេងនៅអង់គ្លេស Championship បានបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើម Jayden Stockley បានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ មួយក្នុងចំណោមការធ្វើតេស្តវិជ្ជមានចំនួន ១០នាក់ នៅទូទាំងក្លឹបចំនួន៨ដែលធ្វើតេស្តចុងក្រោយមុនពេលចាប់ផ្តើមប្រកួតឡើងវិញ។ ក្នុងនោះមាន៧មកពីអង់គ្លេស ... Read More »
Space X បញ្ជូនអវកាសយានិកឡើងទៅកាន់ទីអវកាសដោយជោគជ័យបង្កើតប្រវត្តិសាស្ត្រថ្មី
ក្រុមហ៊ុនអវកាសឯកជនSpace X បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ដែលបានបញ្ជូន អវកាសយានិកឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ដោយជោគជ័យ នៅថ្ងៃទី៣១ខែឧសភានេះ។ រ៉ុក្កែតរុញប្រភេទ Falcon 9 របស់ក្រុមហ៊ុន Space X បាញ់ចេញពីមជ្ឈមណ្ឌលអវកាស Kennedy ... Read More »
ជប៉ុននឹងបើកទ្វារទាំងអស់ ចាប់ពីថ្ងៃទី១ខែមិថុនា បញ្ចប់ស្ថានភាពកូវីដ-១៩
ប្រទេសជប៉ុន៖ នៅថ្ងៃទី១ខែមិថុនា ជប៉ុន នឹងបើកទ្វារដំណើរការសេដ្ឋកិច្ចទាំងអស់ឡើងវិញ ក្រោយការផ្អាកជាច្រើនខែដោយកូវីដ១៩។ ប៉ុន្តែរដ្ឋាភិបាលបានឲ្យពលរដ្ឋអនុវត្តនៅវិធីសាស្ត្រការពារ ទប់ស្កាត់ការឆ្លងកូវីដ-១៩ ជាលើកទីពីរ។ សាលារៀននៅប្រទេសជប៉ុន ក៏នឹងបើកទ្វារឡើងវិញនៅថ្ងៃទី១ ខែមិថុនា ផងដែរ ។ សកម្មភាពខាងលើកើតឡើង ក្រោយពេល នាយករដ្ឋមន្ត្រីជប៉ុន ... Read More »
បារាំង អល្លឺម៉ង់ អង់គ្លេស ចេញសេចក្តីប្រកាសរួមថ្កោលទោសអាមេរិក ពាក់ព័ន្ធអុីរ៉ង់
ប្រទេសជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក គឺបារាំង អាល្លឺម៉ង់ និង អង់គ្លេស នៅថ្ងៃទី ៣០ ខែឧសភា បានថ្កោលទោសយ៉ាងខ្លាំង ដល់អាមេរិកដែលបានបញ្ចប់ការលើកលែងទណ្ឌកម្ម ដល់បណ្តាប្រទេសចុះកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ កាលពីឆ្នាំ២០១៥។ នៅក្នុងសេចក្តីប្រកាសរួម ប្រទេសទាំង៣ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ... Read More »
រឿងមួយមិនទាន់ឆ្លងផុតចូលដល់រឿងមួយទៀត អាមេរិកធ្លាក់ក្នុងវិបត្តិយ៉ាងពិតប្រាកដ
រឿងមួយមិនទាន់ឆ្លងផុតផងចូលដល់រឿងមួយទៀត អាមេរិកធ្លាក់ក្នុងវិបត្តិយ៉ាងពិតប្រាកដ វិបត្តិកូវីដ-១៩ អាមេរិកមិនទាន់អាចគ្រប់គ្រងបានផង ក៏មានមហាបាតុកម្មក្លាយជាអំពើហិង្សា កើតឡើងនៅលើទឹកដីអាមេរិកចំពេលកំពុងឆ្លងរាលដាលកូវីដ-១៩ កាន់តែខ្លាំង។ នៅពេលនេះមានបាតុកម្មកើតឡើងនៅទីក្រុងជាង ២០ ក្នុងទឹកដីអាមេរិក ប្រឆាំងនិឹងការរើសអើងជាតិសាសន៍។ អាចនិយាយបានថាសង្គមអាមេរិក ស្ថិតនៅក្នុងដំណាក់កាលអាក្រក់បំផុតមិនធ្លាប់មាន។ វិវាទនៅខាងក្នុងមិនគ្រប់គ្រាន់ទេ ... Read More »
Breaking News ៖ បាតុកម្មហិង្សាកើតឡើង អាមេរិកត្រៀមកម្លាំងទាហានទប់ស្កាត់
មន្ទីរបញ្ចកោណអាមេរិក បានស្នើដល់កម្លាំងទាហានត្រៀមលក្ខណៈសម្រាប់ស្ថានភាពអាក្រក់បំផុត ដែលអាចកើតឡើង ខណៈបាតុកម្មបានកើតឡើងនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក ក្រោយជនជាតិស្បែកខ្មៅត្រូវប៉ូលិសស្បែកសអាមេរិកសង្កត់ករហូតដល់ស្លាប់។ កម្លាំងទាហានឈរជើងនៅទីតាំង Fort Bragg ភាគខាងជើង Carolina និងទីតាំង Fort Drum នៅញូវយ៉ក បានត្រៀមលក្ខណៈរួចរាល់សម្រាប់ទប់ស្កាត់ហេតុការណ៍អាក្រក់កើតឡើង។សកម្មភាពខាងលើកើតឡើង ... Read More »
ប៉ូលីសស្បែកសដែលសង្កត់-ក ជនជាតិស្បែកខ្មៅម្នាក់ស្លាប់នោះ ត្រូវចោទប្រកាន់ពីបទឃាតកម្ម
អាមេរិក៖ កាលពីថ្ងៃសុក្រទី២៩ ខែឧសភា ព្រះរាជអាជ្ញាក្នុងតំបន់ បានប្រកាសថា អតីតប៉ូលីសស្បែកសម្នាក់ នៅទីក្រុង Minneapolis សហរដ្ឋអាមេរិក ដែលធ្វើឲ្យលោក George Floyd ជនជាតិស្បែកខ្មៅម្នាក់បានស្លាប់នោះ ពេលនេះត្រូវបណ្ដេញចេញពីការងារ និងត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងឃាតកម្មកម្រិតទី ... Read More »
លោក ត្រាំ ប្រកាសកាត់ផ្តាច់ទាំងជំនួយទាំងទំនាក់ទំនងជាមួយ WHO អន្តរជាតិថ្កោលទោសយ៉ាងខ្លាំង
វិវាទកាន់តែខ្លាំងឡើង ក្រោយពេលដែលអាមេរិកប្រកាសដកខ្លួនចេញពីអង្គការសុខភាពពិភពលោក WHO និងផ្តាច់ជំនួយទាំងអស់ដល់អង្គការនេះ។ នៅពេលនេះ ប្រធានគណៈកម្មការសុខាភិបាលអាមេរិក បានប្រកាស់ថា សកម្មភាពខាងលើនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ អ្នកសារព័ត៌មាន TTXVN ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានរាយការណ៍ថា ប្រធានគណៈកម្មការសុខាភិបាលរបស់សភាអាមេរិក លោក ... Read More »
ប្លែកៗ! ព្រោះតែចង់បានទ្រព្យសម្បត្តិ នឹងរៀបការជាមួយស្រីផ្សេង យកពស់វែកលែងឲ្យទៅចឹកសម្លាប់ប្រពន្ធ
ប្រទេសឥណ្ឌា៖ វាជារឿងចម្លែកហើយក៏ព្រៃផ្សៃណាស់ដែល ខណៈដែលបុរសជាប្តីចង់ទៅរៀបការជាមួយស្រីថ្មី នឹងចង់ប្រមូលទ្រព្យសម្បត្តិទាំងអស់បានទិញពស់វែកមួយក្បាលយកទៅដាក់ក្នុងផ្ទះឲ្យចឹកប្រពន្ធ ។ តាមសារព័ត៌មាន worldofbuzz បានចុះផ្សាយថា ករណីនេះបានកើតឡើងនៅក្នុងក្រុង Anchal រដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ដោយបុរសជាប្តីមានឈ្មោះថា Sooraj ... Read More »
រដ្ឋាភិបាលឥណ្ឌូណេស៊ី ពង្រាយកងទ័ពជិត៣៤ម៉ឺននាក់នៅខេត្តជាង២០ ដើម្បីទប់ស្កាត់អ្នកបំពានចំណាត់ការ COVID-19
អន្តរជាតិ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានផ្ដើមពង្រាយកងទ័ពជិត៣៤ម៉ឺននាក់នៅខេត្តជាង២០នៃខេត្តសរុបទាំង៣៤របស់ខ្លួន។ គោលដៅគឺដើម្បីតាមដានការអនុវត្តវិធានការគម្លាតសុវត្ថិភាពដែលដាក់ទប់ស្កាត់ការឆ្លងរាលដាលCOVID-19 ដូចជា៖ ការពាក់ម៉ាស់នៅទីសាធារណៈនិងរក្សាគម្លាតពីគ្នាត្រឹមត្រូវតាមអនុសាសន៍អ្នកជំនាញសុខាភិបាលជាដើម។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីប៉ូលិសក្នុងខេត្តBengkulu ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី បានប្រមូលផ្ដុំប៉ូលិសមួយក្រុមដែលមានសមាជិក៤០នាក់ ដែលមានកាត្វកិច្ចតាមចាប់អ្នកល្មើសបញ្ជាបិទប្រទេស ហើយបង្ខំពួកគេពាក់ស្លាកដោយសន្យាថាពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពពីអ្នកដទៃ ចាប់ពីពេលនេះតទៅ។ ... Read More »
Dortmund ចង់បានតម្លៃលើសពី១០០លានផោនសម្រាប់ Sancho ពីក្លឹបយក្ស២នៅអង់គ្លេស
ក្លឹបយក្ស២នៅអង់គ្លេសគឺ ក្រុមតោខៀវ Chelsea និងក្រុមបិសាចក្រហម Manchester United សុទ្ធតែមានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធវ័យ២០ឆ្នាំJadon Sancho ប៉ុន្តែការធ្វើកិច្ចព្រមព្រៀងមួយនៅទីផ្សារដោះដូរនេះមិនទាន់ត្រូវរ៉ូវគ្នានៅឡើយទេ។ ក្លឹបBorussia Dortmund មិនបានផ្តល់ការបញ្ចុះតម្លៃទៅលើខ្សែប្រយុទ្ធស្លាប Jadon Sancho ទេហើយត្រូវបានគេរំពឹងថានឹងទាមទារទឹកប្រាក់ច្រើនជាង១០០ ... Read More »
Chelsea ចាប់អារម្មណ៍កីឡាករអាល់ហ្សេរីម្នាក់មានទំរង់លេងដូចMessi
ក្លឹបតោខៀវ Chelsea បានធ្វើការងារគួរឲ្យភ្ញាក់ផ្អើលមួយដោយបង្ហាញពីចំណាប់អារម្មណ៍ចង់បានកីឡាករឆ្នើម Said Benrahma របស់ក្លឹបBrentford ម្នាក់មានសញ្ជាតិអាល់ហ្សេរី ដែលមានទំរង់លេងដូចខ្សែប្រយុទ្ធLionel Messi ។ ខ្សែ ប្រយុទ្ធសញ្ជាតិ អាល់ហ្សេរីរូបនេះអាចបង្ហាញខ្លួនឲ្យក្លឹប Chelsea ក្រោមការដឹកនាំ ... Read More »
La Liga ៖ បន្តលេងថ្ងៃទី១១ មិថុនា ចប់ថ្ងៃទី១៩ កក្កដា ខណៈរដូវកាលថ្មីចាប់ផ្តើមនៅខែកញ្ញា
La Liga របស់អេស្ប៉ាញនឹងបន្តលេងនៅថ្ងៃទី១១ ខែមិថុនា និងថ្ងៃបញ្ចប់នៅថ្ងៃទី១៨-១៩ ខែកក្កដា។ ចំណែករដូវកាលថ្មី២០២០-២០២១នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែកញ្ញា។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃនេះ។ នាយកដ្ឋានកីឡារបស់រដ្ឋាភិបាលអេស្ប៉ាញបាននិយាយថា កិច្ចព្រមព្រៀងត្រូវបានឈានដល់ចេញសេចក្តីសម្រេចជាផ្លូវការជាមួយក្រុម La Liga ... Read More »
Messi វ៉ាដាច់ Ronaldo ក្លាយជាកីឡាកររកចំណូលច្រើនជាងគេ
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messiដែលកំពុងលេងឲ្យក្លឹបយក្សអ្នកមានបុណ្យ Barcelona បានក្លាយជាកីឡាករដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២០នេះ។ នេះបើយោងតាម BBC Sport ចេញផ្សាយកាលពីម្សិលមិញ។ កីឡាករ Lionel Messi បានឈរកំពូលតារាងដោយចំណូលរបស់គាត់ប្រមាណ១៤៤លានដុល្លារឈ្នះកីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldoដែលរកបាន១៣០លានដុល្លារ។ ដោយឡែកខ្សែប្រយុទ្ធវ័យក្មេង ... Read More »
ចំនួនអ្នកឆ្លងកូវីដ១៩ នៅលើពិភពលោក កើនឡើងជាង៦លាននាក់ហើយ
យោងតាមគេហទំព័រworldometers.info បានបញ្ជាក់ឱ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី៣០ ខែឧសភា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅលើពិភពលោក កើនឡើងដល់ជាង៦លាននាក់ហើយ ក្នុងនោះមានអ្នកស្លាប់ កើនឡើងដល់៣៦៦.៤១៨នាក់ និងជាសះស្បើយជាង២.៦៥៦ .១៤៤ នាក់។ អាមេរិក ជាប្រទេសដែលមានអ្នកឆ្លងកើនឡើងខ្ពស់ជាងគេគឺមានដល់ទៅ ១.៧៩៣ ... Read More »
សត្វឆ្កែមានមាត់វែងបំផុតលើពិភពលោក
ឆ្កែប្រម៉ាញ់ borzoi តែងតែមានមាត់វែងជាងគេបំផុត ពីប្រភេទឆ្កែផ្សេង ប៉ុន្តែឆ្កែឈ្មោះEris ក៏ជាប្រភេទឆ្កែប្រម៉ាញ់Borzoi ពណ៌សបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយសារតែមានមាត់វែងខុសពីធម្មតា។ ម្ចាស់សត្វឆ្កែមាត់វែង ឈ្មោះ Lily Kambourian រស់នៅតំបន់Richmond រដ្ឋ Virginiaអាមេរិក ... Read More »
អេស្ប៉ាញប្រកាសបើកវិស័យទេសចរណ៍ឡើងវិញនៅខែកក្កដា
ប្រទេសក្នុងតំបន់អឺរ៉ុប ពិសេសគឺប្រទេសដែលមានចំនួនអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ ដូចជាបារាំង អុីតាលី អេស្ប៉ាញ ជាដើម បានបន្ធូរបន្ថយការរឹតត្បិត ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ។ បារាំងក៏បានប្រកាសបើកវិស័យទេសចរណ៍ នៅដើមខែមិថុនានេះ ហើយពេលនេះអេស្ប៉ាញក៏បានប្រកាសបើកដូចគ្នាដែរ ពិសេសគឺវិស័យទេសចរណ៍ ក្នុងរដូវក្តៅ។ វិស័យឧស្សាហកម្មគ្មានផ្សែងដើរតួនាទីយ៉ាងសំខាន់ ក្នុងតំបន់ពិសេសគឺប្រទេសអេស្ប៉ាញតែម្តង។ ... Read More »
បណ្តាញសង្គមTwitter «ចាក់សំាងចូលភ្លើង»ពាក់ព័ន្ធអត្ថបទដែលលោកត្រាំបង្ហោះ
អាមេរិក៖ បណ្តញសង្គមដ៏ល្បីល្បាញនៅអាមេរិក គឺ Twitter បាន«ចាក់សាំងបន្ថែមលើភ្លើងកំពុងតែឆេះ» ក្នុងពេលកំពុងប្រឈមមុខតានតឹងជាមួយប្រធានាធិបតីត្រាំ ។ Twitter បាន បោះត្រាព្រមាន លើអត្ថបទរបស់លោកត្រាំ ដែលសរសេរមានខ្លឹមសារញុះញងឱ្យមានអំពើហិង្សា។ សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី២៩ខែឧសភា Twitter បានបោះត្រាព្រមាន«ខ្លឹមសារមានហិង្សា»ទៅលើអត្ថបទរបស់លោកត្រាំ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច