អន្តរជាតិ៖ តុលាការប្រទេសម៉ាឡេស៉ី នឹងត្រូវប្រកាសសាលក្រមក្នុងសវនាការទីមួយរបស់លោក ណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប់ពាក់ព័ន្ធរឿងអាស្រូវមូលនិធិរដ្ឋ 1MDB (លួចលុយជាតិ) នាចុងខែកក្កដាខាងមុខ ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ចៅក្រមម៉ាឡេស៊ី បានបញ្ជាក់នៅថ្ងៃទី៥ខែមិថុនាថា តុលាការនឹងប្រកាសសាលក្រមទៅកាន់លោក ... Read More »
ព័ត៌មានអន្តរជាតិ
ប្រេស៊ីលមិនព្រមចាញ់អាមេរិកឡើយ ដោយព្រមានដកខ្លួនចេញពីអង្គការ WHO
ប្រទេសប្រេសុីល៖ កាលពីថ្ងៃទី៥ ខែមិថុនា ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានព្រមានថានឹងដកប្រេស៊ីលចេញពីអង្គការសុខភាពពិភពលោក WHO ដោយចោទប្រកាន់អង្គការនេះ កំពុងតែក្លាយទៅជាគណបក្សនយោបាយមួយ ក្រោយសកម្មភាពពាក់ព័ន្ធនិងការឆ្លងរាលដាលកូវីដ-១៩។ នៅក្នុងសន្និសីទកាសែត លោក Jair Bolsonaro ... Read More »
នាយករដ្ឋមន្ត្រីកាណាដាបានលុតជង្គង់ជាមួយក្រុមបាតុករស្បែកខ្មៅប្រឆាំងការរើសអើងជាតិសាសន៍
នាយករដ្ឋមន្ត្រីកាណាដាមានសកម្មភាពយ៉ាងល្អជាមួយក្រុមបាតុករជនជាតិស្បែកខ្មៅប្រឆាំងនឹងការរើសអើងជាតិសាសន៍ ក្រោយការស្លាប់ជនជាតិស្បែកខ្មៅ George Floyd ក្រោមជង្គង់ ប៉ូលិសអាមេរិក។ សារព័ត៌មាន CNN នៅថ្ងៃទី៦ ខែមិថុនា បានផ្សាយថា នាយករដ្ឋមន្ត្រី Justin Trudeau បានចូលរួមធ្វើបាតុកម្មមានឈ្មោះថា ... Read More »
Di Maria រីករាយនៅ PSG និងចង់បញ្ចប់អាជីពរបស់ខ្លួននៅទីនោះ
តាមការចុះផ្សាយរបស់ Livescore បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា កីឡាករ Angel Di Maria បាននិយាយថា ចង់បញ្ចប់អាជីពនៅអឺរ៉ុបនៅឯក្លឹប Paris Saint-Germain ដោយសប្បាយចិត្តដែលរូបគេបានចាកចេញពី Barcelona កាលពីឆ្នាំ២០១៧ ។ Angel ... Read More »
Aleksandar Katai ចាកចេញពីក្លឹប LA Galaxy បន្ទាប់ពីប្រពន្ធគាត់បង្ហោះលើ Instagram ពីការរើសអើងជាតិសាសន៍
ខ្សែបម្រើស្លាប Aleksandar Katai របស់ស៊ែប៊ីបានចាកចេញពីក្លឹប LA Galaxy របស់លីគកំពូលអាមេរិកដោយការព្រមព្រៀងគ្នាបន្ទាប់ពីភរិយារបស់គាត់បានបង្ហោះសារ “ប្រកាន់ជាតិសាសន៍ និងអំពើហឹង្សា” នៅលើបណ្តាញសង្គម Instagram ។ បើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃសៅរ៍នេះ ... Read More »
អតីតកីឡាបាល់បោះពិភពលោក Michael Jordan បរិច្ចាគទឹកប្រាក់១០០លានដុល្លារដល់ការប្រយុទ្ធការរើសអើងជាតិសាសន៍
លោក Michael Jordan អតីតកីឡាករបាល់បោះពិភពលោករបស់ NBAបាននិយាយថា គាត់នឹងបរិច្ចាគទឹកប្រាក់ ១០០លានដុល្លារអាមេរិកដល់ក្រុមដែលប្រយុទ្ធដើម្បីសមភាពជាតិសាសន៍ និងយុត្តិធម៌សង្គម។ ទឹកប្រាក់នេះគាត់នឹងបរិច្ចាគក្នុងរយៈ១០ឆ្នាំខាងមុខ។ ប្រាក់នឹងបែងចែកទៅអង្គការមួយចំនួនក្នុងគោលបំណងដោះស្រាយ“ការរើសអើងជាតិសាសន៍” ។ វាកើតឡើងបន្ទាប់ពីមានបាតុកម្មផ្ទុះឡើងនៅពាសពេញសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោកបន្ទាប់ពីមរណភាពរបស់លោកGeorge Floyd នៅពេលគាត់ត្រូវប៉ូលិសយកជង្គង់សង្កត់កទៅនឹងដីបណ្តាលឲ្យថប់ដង្ហើមស្លាប់ ។ ... Read More »
កីឡាករ២នាក់របស់ក្លឹប Benfica រងរបួសក្រោយការវាយប្រហារពីអ្នកគាំទ្រពេលកំពុងជិះក្នុងរថយន្ត
សារព័ត៌មាន Reuters បានចេញផ្សាយកាលពីម្សិលមិញថា ក្លឹបបាល់ទាត់ Benfica ដែលមានមូលដ្ឋាននៅប្រទេសព័រទុយហ្គាល់បានចេញសេចក្តីថ្លែងការណ៍ថា រថយន្តក្រុងដឹកក្រុមកីឡាកររបស់ក្លឹបបានរងការវាយប្រហារដោយដុំថ្មពីសំណាក់ក្រុមអ្នកគាំទ្របណ្តាលឱ្យកីឡាករ២នាក់រងរបួស ក្រោយពេលប្រកួតចប់ជាមួយក្រុម Tondela ក្នុងលទ្ធផល០ទល់០។ ក្លឹបជើងឯកលីគកំពូលព័រទុយហ្គាល់ Primeira Liga ៣៧សម័យកាលមួយនេះ បានបញ្ជាក់ថា ... Read More »
Griezmann ៖ ជាលើកទី១របស់ខ្ញុំពេលប្រកួតដោយគ្មានអ្នកគាំទ្រនៅអេស្ប៉ាញ
អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Antoine Griezmann របស់ក្រុម Barcelona បានសារភាពថា វាពិតជាចំលែកខ្លាំងណាស់ក្នុងការលេងបាល់ទាត់ដោយគ្មានអ្នកគាំទ្រនៅអេស្ប៉ាញ។ នេះបើយោងតាមការចេញផ្សាយរបស់ Livescore កាលពីម្សិលមិញ។ Griezmann បាននិយាយថា គ្មានអ្វីដែលគួរឱ្យឆ្ងល់ទេដែលថាវានឹងមិនធម្មតាទេក្នុងការលេងជាមួយអ្នកគាំទ្រដែលមិនមានវត្តមានចូលរួមដោយសារតែ COVID-19 ។ ... Read More »
គ្រូពេទ្យនិងគិលានុបដ្ឋាកគិលានុបដ្ឋាយិកាអាមេរិកដង្ហែក្បួនបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍
បុគ្គលិក គិលានុបដ្ឋាកគិលានុបដ្ឋាយិកាព្យាបាលអ្នកជំងឺកូវីដ-១៩នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក បាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ ក្រោយការស្លាប់របស់បុរសស្បែកខ្មៅGeorge Floyd។ ភាគច្រើនបុគ្គលិក គ្រូពេទ្យនិងគិលានុបដ្ឋាកគិលានុបដ្ឋាយិកា ជាជនជាតិស្បែកខ្មៅចូលរួមធ្វើបាតុកម្ម “Black Lives Matter”។ ក្រុមគ្រូពេទ្យបានពាក់ម៉ាស់ការពារ ដង្ហែក្បួនចេញពីមន្ទីរពេទ្យBellevue ក្នុងតំបន់ Manhattan ... Read More »
៥០ថ្ងៃជាប់គ្នាវៀតណាមមិនមានអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសឡើយ
ប្រទេសវៀតណាម៖ គិតចាប់តាំងពីម៉ោង៦ថ្ងៃទី១៦ ខែមេសា រហូតដល់ម៉ោង១៨ថ្ងៃទី៥ ខែមិថុនា គឺរយៈពេល៥០ថ្ងៃ ហើយដែលវៀតណាមមិនមានករណីឆ្លងកូវីដ-១៩ក្នុងប្រទេស គឺជារឿងមួយដ៏ល្អបំផុតសម្រាប់ប្រទេសក្នុងតំបន់អាស៊ានមួយនេះ។ គណៈកម្មការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ វៀតណាមនៅថ្ងៃទី៥ខែមិថុនា នេះដែរ ក៏បានប្រកាសថា មានអ្នកជំងឺ៥នាក់ទៀតបានជាសះស្បើយពីកូវីដ-១៩ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់៣០៧នាក់ ។ បច្ចុប្បន្ននៅសល់អ្នកជំងឺតែ២១នាក់ប៉ុណ្ណោះកំពុងព្យាបាល ... Read More »
លិចនាវាដឹកទំនិញអុីរ៉ង់ មនុស្សជាច្រើនបាត់ខ្លួន
នាវាដឹកទំនិញអុីរ៉ង់ រួមមានសម្ភារសំណង់ទៅកាន់កំពង់ផែ Umm Qasr របស់ប្រទេសអុីរ៉ាក់បានជួបហេតុការណ៍អាក្រក់បណ្តាលឲ្យលិចតែម្តង។ ក្រុមជួយសង្គ្រោះជួយបាននាវឹក៤នាក់ ហើយនៅមាននាវឹកជាច្រើនរូបទៀតបសនបាត់ខ្លួន។ នៅថ្ងៃទី៥ ខែមិថុនា អង្គការដឹកជញ្ជូនតាមដែនសមុទ្រ PMO របស់អុីរ៉ង់បានប្រកាសថា នាវាដឹកទំនិញរបស់ប្រទេសនេះជួបឧបទ្ទវហេតុ បណ្តាលឲ្យលិចនៅតំបន់សមុទ្រប្រទេសអុីរ៉ង់ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ... Read More »
មនុស្ស២នាក់ត្រូវអាជ្ញាធរឥណ្ឌាឃាត់ខ្លួន បន្ទាប់ពីសម្លាប់សត្វដំរីមួយក្បាលមានផ្ទៃពោះក្នុងរដ្ឋ Kerala
ឥណ្ឌា៖ បន្ទាប់ពីមានហេតុការណ៍ដ៏រន្ធត់មួយកាលពីប៉ុន្មានថ្ងៃមុន ខណៈដែលរូបភាពសត្វដំរីមួយក្បាលដែលមានផ្ទៃពោះងាប់យ៉ាងអាណោចអាធម៍ដោយឈរត្រាំក្នុងទឹកទន្លេទាំងមានរងរបួសមាត់និងដងខ្លួនធ្ងន់ធ្ងរ ប្រហែលជាដំរីនោះចង់បន្ធូរការឈឺចាប់ ហើយត្រូវបានគេនាំគ្នាយកទៅបង្ហោះតាមបណ្ដាញសង្គម ដើម្បីចែករំលែកឲ្យពិភពលោកបានដឹងនោះ ។ ពេលនេះរដ្ឋមន្ត្រីបរិស្ថានឥណ្ឌា Prakash Javadekar បានប្រកាសនៅថ្ងៃទី៤ខែមិថុនាម្សិលមិញថា ករណីដំរីមានផ្ទៃពោះត្រូវសម្លាប់នៅឥណ្ឌា ដោយស៊ីផ្លែឈើបង្កប់គ្រឿងផ្ទុះ នឹងត្រូវស៊ើបអង្កេតដោយរដ្ឋាភិបាលកណ្ដាលដើម្បីវែកមុខរកឃាតករ។ បើតាមអាជ្ញាធរតំបន់ថា ... Read More »
អាជ្ញាធរអាមេរិក ឃាត់ខ្លួនមនុស្សជាង១ម៉ឺននាក់ ដោយចោទប្រកាន់ពីបទលួច និងប្លន់
អន្តរជាតិ៖ មនុស្សជាង ១០.០០០នាក់ ត្រូវបានឃុំខ្លួននៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីពួកគេចាប់ផ្តើមធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទៅនឹងមរណភាពរបស់លោក George Floyd ដោយសារមន្រ្តីប៉ូលីសនៅទីក្រុង Minneapolis មក ។ នេះបើតាមការអះអាងពីទីភ្នាក់ងារសារព័ត៌មាន AP បានជូនដំណឹងដោយផ្អែកលើការប៉ាន់ស្មានរបស់ខ្លួន ... Read More »
សភាហុងកុង បានអនុម័តសេចក្តីស្នើច្បាប់ស្តីពីភ្លេងជាតិចិនហើយ អ្នកបំពាននឹងត្រូវមានទោសជាប់ពន្ធនាគារ នឹងពិន័យជាប្រាក់រាប់ពាន់ដុល្លារ
ទីក្រុងហុងកុង៖ នៅល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ សភាហុងកុង បានអនុម័តសេចក្តីស្នើច្បាប់ស្តីពីភ្លេងជាតិចិនចូលជាធរមាន ហើយប្រជាជនក្នុងទីក្រុងហុងកុងទាំងអស់ ត្រូវតែគោរពតាម ។ ដោយក្នុងសំណើច្បាប់ភ្លេងជាតិនេះ បានចែងពីការដាក់ទណ្ឌកម្មលើជនទាំងឡាយណា ដែលប្រមាថភ្លេងជាតិចិន។ ចំណែកអ្នកបំពាន នឹងត្រូវរងពិន័យជាប្រាក់រហូតដល់ជាង ៦ពាន់ដុល្លារ ឬអាចជាប់ពន្ធនាគាររហូតដល់ ... Read More »
ប្រមុខអង្គការសហប្រជាជាតិ វ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវតែជាសម្បត្តិសាធារណៈសកលរបស់មនុស្សគ្រប់រូប
អន្តរជាតិ៖ ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េសកាលពីថ្ងៃទី៤ ខែមិថុនា បានលើកឡើងនៅក្នុងកិច្ចប្រជុំអន្តរជាតិមួយដែលធ្វើឡើងដើម្បីប្រមែប្រមូលថវិកាសម្រាប់ការអភិវឌ្ឍវ៉ាក់សាំងនោះថា វ៉ាក់សាំងសម្រាប់បង្ការជំងឺ COVID-19 ត្រូវតែអាចយកទៅប្រើប្រាស់បានសម្រាប់មនុស្សទាំងអស់ ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយថា កិច្ចប្រជុំដែលស្តីពីការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងជំងឺ ... Read More »
តំណាងរាស្ត្រអាមេរិកលុតជង្គង់ក្នុងអគាររដ្ឋសភា គោរពវិញ្ញាណក្ខន្ធ George Floyd
បណ្តាតំណាងរាស្ត្រអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ បានលុតជង្គង់នៅក្នុងរដ្ឋសភា រយៈពេល ជាង៨នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធ ដល់ជនជាតិស្បែកខ្មៅ George Floydដែលស្លាប់ក្រោមជង្គង់របស់ប៉ូលិសអាមេរិក។ សកម្មភាពខាងលើ គឺធ្វើឡើងទៅតាមគំរូរបស់សមាជិកព្រឹទ្ធសភា New Jersey លោក Cory Booker ... Read More »
កីឡាការិនីតឺន្នីសវ័យក្មេងCoco Gauff ទាមទារកុំឲ្យមានការរើសអើងលើជនជាតិស្បែកខ្មៅនៅអាមេរិក
កីឡាការិនីវាយតឺន្នីសរបស់អាមេរិកវ័យក្មេង អាយុ១៦ឆ្នាំ Coco Gauffបានថ្លែងសុន្ទរកថារំជួលចិត្តនៅឯកន្លែងតវ៉ារបស់ក្រុមដែលប្រឆាំងនឹងការរស់នៅ និងការរើសអើងលើជនជាតិស្បែកខ្មៅ ឬ Black Lives Matter ដោយនាងបាននិយាយថា នាងទាមទារការផ្លាស់ប្តូរឥឡូវនេះដើម្បីភាពសុខុដុមរមនាទាំងអស់គ្នា។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃសុក្រនេះ ... Read More »
មនុស្សជាច្រើនមិនអាចទប់ទឹកភ្នែកបាន ក្នុងពិធីបុណ្យសព George Floyd
រយៈពេលជាច្រើនថ្ងៃកន្លងមកហើយ ដែលមានបាតុកម្មគ្រប់ទិសទី គ្រប់រូបភាព ប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិក ។ នៅពេលនេះពិធីបុណ្យសពរបស់ George Floyd បានប្រារព្ធឡើងជាផ្លូវការហើយ ដោយមានភ្ញៀវអញ្ជើញជាមន្ត្រី អ្នកនយោបាយបុគ្គលសំខាន់ៗនៅអាមេរិក។ ពលរដ្ឋដែលបានទៅចូលរួមពិធីបុណ្យសពរបស់ George Floyd នៅថ្ងៃទី៤ ... Read More »
ទឹកប្រែទៅជាពណ៌ក្រហមដូចឈាមដោយការហៀរប្រេង រុស្ស៊ីប្រកាសអាសន្ន
រុស្ស៊ីបានប្រកាសពីភាពអាសន្ននៅតំបន់អាក់ទិកបន្ទាប់ពីធុងប្រេងដ៏ធំបានបែកនិងធ្លាយប្រេងម៉ាស៊ូត ចំនួន ២០,០០០ តោន ចូលទៅក្នុងទឹកទន្លេ ប្រែទៅជាក្រហម ដូចឈាម។ មន្ត្រីគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី បានឲ្យដឹងថា អាំងស្តុកប្រេងឧស្សាហកម្ម របស់ក្រុមហ៊ុនឃួងប្រេង Norilsk Nikel ដែលបានស្តុកប្រេងម៉ាស៊ូត ប្រមាន២ម៉ឺន ... Read More »
ការឆ្លងកូវីដ-១៩ នៅតែមានសញ្ញាកើនឡើង ក្រោយប្រទេសជាច្រើនបើកទ្វារសេដ្ឋកិច្ច
ស្ថានភាពកូវីដ-១៩នៅលើពិភពលោកបន្តកើនឡើងដដែល ដោយមកទល់ពេលនេះ មានអ្នកឆ្លងជាង៦,៦លាននាក់ហើយជុំវិញពិភពលោក។ ប្រទេសជាច្រើនក៏បានសម្រេចបើកទ្វារសេដ្ឋកិច្ចរបស់ខ្លួន។ អង្គការសុខភាពពិភពលោក បានព្រមានថា ហានិភ័យនៃការឆ្លងកូវីដ-១៩ លើកទីពីរ អាចនឹងគ្រោះថ្នាក់ជាងមុនបើមិនមានវិធានការទប់ស្កាត់បានល្អ ក្នុងពេលបើកទ្វារដំណើរការសេដ្ឋកិច្ច ។ គិតមកដល់សុក្រថ្ងៃទី ៥ខែមិថុនា អ្នកជំងឺកូវីដ-១៩ នៅជុំវិញពិភពលោក ... Read More »
Chelsea កំពុងពិភាក្សាដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Werner ពីក្លឹប RB Leipzig
ក្រុមតោខៀវ Chelsea កំពុងពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Timo Werner របស់ក្រុម RB Leipzig ។ កីឡាករអន្តរជាតិអាឡឺម៉ង់វ័យ២៤ ឆ្នាំរូបនេះក៏កំពុងមានទំនាក់ទំនងជាមួយ Liverpool ផងដែរនិងបាននិយាយថា រូបគេមានមោទនភាពចំពោះទឹកដីអង់គ្លេស ។ ... Read More »
Napoli ដាក់តម្លៃ៨៩លានផោនសម្រាប់ Koulibaly បើ Man Utdចង់បាន
តម្លៃខ្លួនរបស់កីឡាករសញ្ជាតិសេណេហ្គាល់ Kalidou Koulibaly ត្រូវបានក្លឹបបិសាចក្រហម Man Utd ផ្ដល់ចំនួន៧១លានផោន ដើម្បីយកគេទៅទឹកដី Old Trafford ប៉ុន្តែក្លឹប Napoli ចង់បានរហូតដល់៨៩លានផោនប្រសិនបើក្លឹបមួយនេះចង់បាន។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail ... Read More »
Real Madrid បដិសេធមិនទិញ Willian ដោយសារទាមទារហួសហេតុពេក
ក្លឹបយក្សអេស្បាញស្តេចស Real Madrid បានបដិសេធចុះកុងត្រាទិញយកកីឡាករខ្សែប្រយុទ្ធវ័យជ្រេរបស់ក្លឹបតោខៀវ Chelsea កីឡាករ Willian ព្រោះកីឡាកររូបនេះបាន ទាមទារខ្លាំងហួសហេតុពេក។ នេះបើយោងតាមសារព័ត៌មានThe Sunsports របស់អង់គ្លេសចេញផ្សាយកាលពីម្សិលមិញ ។ ការចរចាគ្នារវាងក្លឹបReal Madrid ... Read More »
ការស្លាប់របស់ George Floyd រាលដាលដល់សហព័ន្ធបាល់ទាត់ពិភពលោកបង្ហាញអារម្មណ៍ខឹងសម្បា
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន China Daily បានឲ្យដឹងថា សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានចូលរួមក្នុងក្រុមសម្ព័ន្ធកីឡា និងកីឡាករជុំវិញពិភពលោកដើម្បីបង្ហាញពីសាមគ្គីភាពចំពេលមានការខឹងសម្បាចំពោះមរណភាពរបស់បុរសស្បែកខ្មៅលោក George Floyd ត្រូវបានសម្លាប់ដោយប៉ូលិសនៅសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍មួយរបស់ស្ថាប័នបាល់ទាត់ពិភពលោកបានឲ្យដឹងថា FIFAយល់យ៉ាងច្បាស់ ពីជម្រៅនៃអារម្មណ៍ និងកង្វល់ត្រូវបានបង្ហាញ ... Read More »
ក្លឹប Trabzonspor របស់ទួរគីត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុបហាមឃាត់មិនឲ្យលេង១ឆ្នាំលើការរំលោភច្បាប់ FFP
ក្លឹប Trabzonspor របស់ប្រទេសទួរគីត្រូវបានហាមឃាត់រយៈពេលមួយរដូវពីការប្រកួតបាល់ទាត់អឺរ៉ុបជុំវិញការរំលោភបំពានលើកម្មវិធីការអនុវត្តលើការបញ្ចេញហិរញ្ញវត្ថុមិនស្មើភាព ឬ Financial Fair Play (FFP) ។ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានប្រកាថា លីគកំពូលទួរគី Super Lig ... Read More »
បាតុកម្មដេកផ្កាប់មុខនៅអាមេរិកជាការគោរពដល់ជនរងគ្រោះ George Floyd
បាតុកម្មនៅអាមេរិកមានគ្រប់រូបភាព ទាំងបាតុកម្មអហិង្សាផង ហិង្សាផង និងបាតុកម្មលុតជង្គង់ផង ដូចដែលប៉ូលិសប្រើជង្គង់សង្កត់ក ជនរងគ្រោះ ហើយនៅពេលនេះក៏មានបាតុកម្មដេកផ្កាប់មុខវិញម្តង។ ក្រុមបាតុកររាប់សិបពាន់នាក់បាននាំគ្នាប្រមូលផ្តុំនៅលើស្ពាន Portlandដោយដេកផ្កាប់មុខរយៈពេល ៩នាទី ដៃដាក់លើខ្នង ដូចត្រូវជាប់ខ្នោះ ជាការនឹកដល់ពេលវេលាដែលបុរសស្បែកខ្មៅGeorge Floyd ត្រូវប៉ូលិសអាមេរិកសង្កត់ករហូតដល់ស្លាប់។ ... Read More »
អតីត ភរិយានិងកូនស្រី ប្រធានាធិបតីដូណាល់ត្រាំ គាំទ្របាតុកម្ម ប្រកាន់ជាតិសាសន៍
អតីតភរិយា លោកត្រាំ គឺលោកស្រី Marla Maples និងកូនស្រី Tiffany Trump បានបង្ហោះសារ នៅលើបណ្តាញសង្គមInstagram ដោយមានខ្លឹមសារគាំទ្រក្រុមបាតុកម្ម ប្រឆាំងការរើសអើងជាតិសាសន៍។ នាងTiffany Trump អាយុ២៦ឆ្នាំ ... Read More »
គួរឲ្យរន្ធត់..! សិស្សមត្តេយ្យ៣៩នាក់រងរបួស ដោយសន្តិសុខប្រើកាំបិតចាក់
ប្រទេសចិន៖ សារព័ត៌មានស៊ីនហួនៅថ្ងៃទី៤ខែមិថុនា បានផ្សាយថា៖ សន្តិសុខ បានប្រើកាំបិតវាយប្រហារទៅលើកុមារ សិស្សសាលាមត្តេយ្យបណ្តាលឲ្យរបួសដល់ទៅ៣៩នាក់ ក្នុងនោះមាន៣នាក់ស្ថិតក្នុងសភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ហេតុការណ៍ខាងលើកើតឡើងនៅសាលាមត្តេយ្យ ស្ថិតនៅតំបន់ Cangwu ភាគខាងត្បូង ប្រទេសចិន កាលពីព្រឹក ថ្ងៃទី៤ ខែមិថុនា ... Read More »
ប្រធានរដ្ឋសភាអាមេរិកចូលរួមធ្វើបាតុកម្មទាមទាររកយុត្តិធម៌ឲ្យជនរងគ្រោះGeorge Floyd
ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានចូលរួមដង្ហែក្បួនប្រឆាំងនិឹងអំពើហិង្សា ការរើសអើងជាតិសាសន៍ទៅលើ ក្រុមជនជាតិស្បែកខ្មៅក្រោយការស្លាប់បុរសស្បែកខ្មៅ George Floyd ដោយសារស្នាដៃប៉ុូលិសស្បែកសអាមេរិក។ នៅលើបណ្តាញសង្គមលោកស្រីNancy Pelosi បានលើកឡើងថា ដើម្បីទប់ស្កាត់ ការប្រើអំពើហិង្សាពីសំណាក់ក្រុមសន្តិសុខទៅលើពលរដ្ឋគឺជាអាទិភាពចម្បងរបស់អាមេរិក។ ... Read More »
លោកស្រី Maria Zakharova ៖ អាមេរិកមិនអាចនិយាយអំពីការរំលោភសិទ្ធិមនុស្សទៀតទេ
ភ្នំពេញ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បាននិយាយតាម រយៈបណ្តាញ សង្គម Facebook ថា ៖ ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកមិនអាចបង្រៀននរណាម្នាក់អំពីការឃ្លាំមើល សិទ្ធិមនុស្សនៅពេលមានអំពើឃោរឃៅ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច