ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

គ្មាន​ករណីឆ្លង COVID-19 លើទឹកដី​នូ​វែ​ល​សេ​ឡង់ ទៀតឡើយ

អន្តរជាតិ៖ នូ​វែ​ល​សេ​ឡង់ នឹង​បន្ធូរបន្ថយ​ការ​រ​រឹតត្បិត​ស្ទើរ​ទាំងអស់ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាជន​ត្រឡប់​ទៅរក​ការរស់នៅ​ធម្មតា​ដូច​មុន​វិញ​។​ ខណៈដែលប្រទេសមួយនេះ បានប្រកាស​នៅ​ថ្ងៃទី​៨ ខែមិថុនានេះថា គ្មាន​ករណី​ជំងឺCOVID-19 ទៀតឡើយ ដែល​នេះ​ជា​លើកដំបូង​តាំងពី​ជំងឺ​នេះ​ឆ្លង​ចូលមក​។ ជាមួយ​លទ្ធផល​នេះ នូ​វែ​ល​សេ​ឡង់ ស្ថិតក្នុង​ចំណោម​ប្រទេស​តិចតួច​ដែល​អាច​គ្រប់គ្រង​ជំងឺ COVID-19 បាន​។ ... Read More »

លោកដូ​ណា​ល់ ត្រាំ ចេញ​បញ្ជា​ឲ្យ​កង​ឆ្មាំ​ការពារជាតិ​ត្រឡប់​ចូល​បន្ទាយ​វិញ

អន្តរជាតិ៖ បន្ទាប់ពី​គេ​មើលឃើញថា បាតុកម្ម​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍ បណ្តាលមកពី​ការស្លាប់​របស់​បុរស George Floyd មិនមាន​លក្ខណៈ​ហិង្សា​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។ លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៧ ខែមិថុនា បាន​បញ្ជា​ឲ្យ​ឆ្មាំ​ជាតិ​ដែល​កំពុង​ប្រចាំការ​ទប់ទល់​ស្ថានការណ៍​បាតុកម្ម និង​កុបកម្ម ដកខ្លួន​បណ្តើរៗ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​។ ... Read More »

លោកអូបាម៉ា អំពាវនាវដល់ក្រុមនិស្សិតបោះឆ្នោតប្រធានាធិបតីដើម្បីផ្លាស់ប្តូរ

អតីតប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា និងភរិយា Michelle Obama បានអំពាវនាវឲ្យក្រុមនិស្សិតដែលទើបតែបញ្ចប់វគ្គសិក្សា ឆ្នាំ២០២០ទៅចូលរួមបោះឆ្នោតនៅខែវិច្ឆិកាខាងមុខដើម្បីផ្លាស់ប្តូរនយោបាយដឹកនាំ។ លោកអូបាម៉ាបានលើកឡើងថា ការធ្វើបាតុកម្មមួយមុខមិនគ្រាប់គ្រាន់ដើម្បីបញ្ចប់ភាពអយុត្តិធម៌ក្នុងសង្គមនិងការរើសអើងជាតិសាសន៍នោះទេ។ ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រតាម អនឡាញនៅថ្ងៃទី៧ ខែមិថុនា ដែលបានផ្សាយផ្ទាល់តាមប្រព័ន្ធ Youtube លោកអូបាម៉ា ... Read More »

ម៉ាដូណា ចូលរួមបាតុកម្ម Black Lives Matter នៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស

នៅក្នុងបាតុកម្ម Black Lives Matter ប្រឆាំងនិងការរើសអើងជាតិសាសន៍ នៅទីក្រុងឡុងដុងប្រទេសអង់គ្លេស ដោយមានការចូលរួមជាច្រើនពីក្រុមតារាល្បីៗ នៅលើពិភពលោក ក្នុងនោះមានទាំងនាងMadonna ផងដែរ បើទោះបីនាងមានរបួសជង្គង់ក្តី ។ ក្រុមបាតុករប្រឆាំងការរើសអើងជាតិសាសន៍ Black Lives ... Read More »

ព្យុះត្រូពិក Cristobal ចូលដល់ឆ្នេរសមុទ្រអាមេរិក

ព្យុះត្រូពិក Cristobal បានកកើតឡើងវិញដែលមានកម្លាំងខ្យល់ខ្លាំង បានឆ្ពោះទៅកាន់ឆ្នេរសមុទ្រអាមេរិក កាលពីថ្ងៃទី៧ ខែមិថុនា បង្កឲ្យមានខ្យល់កួចនៅរដ្ឋ Florida និងមានភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Mexico ។ ព្យុះនេះបានចុះខ្យោយក្លាយទៅជាសម្ពាធទាបពេលចូលដល់ ឈូងសមុទ្រម៉ិចស៊ីកូ។ ប៉ុន្តែកាលពីថ្ងៃទី៦ខែមិថុនា ព្យុះCristoba ... Read More »

ការឆ្លងរាលដាល កូវីដ-១៩ នៅលើពិភពលោកបន្តកើនឡើង ជាង៧លាននាក់ហើយ

ស្ថានភាពឆ្លងរាលដាលកូវីដ-១៩នៅលើពិភពលោកមានសញ្ញាកើនឡើង ដដែល ហើយអាចនឹងកើនឡើងខ្ពស់ ជាងមុនទៀត ដោយសារតែប្រទេសជាច្រើនបានបើកទ្វារសេដ្ឋកិច្ច ។ ជាមួយគ្នានេះមានបាតុកម្មនៅគ្រប់ទិសទី ជុំវិញពិភពលោក ពិសេសគឺអាមេរិក។ យោងតាមគេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី ៨ ខែមិថុនា ... Read More »

ប្រធានក្លឹប Atletico Madrid ថាក្លឹបលោកអាចឈ្នះពាន Champions League

ប្រធានក្លឹប Atletico Madrid លោក Enrique Cerezo ជឿជាក់ថា ក្រុមរបស់គាត់អាចឈ្នះពានរង្វាន់ Champions League បានដោយគ្មានអ្នកគាំទ្រ។ នេះបើយោងតាម livescore ផ្សាយនៅថ្ងៃចន្ទនេះ ។ ... Read More »

ខ្សែប្រយុទ្ធ Dybala មិនទាន់ជា១០០ភាគរយពីជំងឺកូវីដ-១៩ទេ

ខ្សែប្រយុទ្ធ Paulo Dybala នៅមិនទាន់មានសុខភាព ១០០ ភាគរយទេបន្ទាប់ពីបានឆ្លងជំងឺកូវីដ-១៩នៅឡើយទេ ប៉ុន្តែរូបគេកំពុងតែវិលត្រឡប់មក Serie A វិញ ដើម្បីឲ្យគ្រូពេទ្យជំនាញពិនិត្យ និងដាក់នៅដាច់ដោយឡែកពីសមាជិកក្រុម។ ខ្សែប្រយុទ្ធក្រុមសេះបង្កង់ Juventus បានបញ្ជាក់កាលពីខែមីនាថា ... Read More »

Raheem Sterling៖ ជំងឺតែមួយគត់នៅពេលនេះគឺការរើសអើងជាតិសាសន៍

ខ្សែប្រយុទ្ធ Raheem Sterling ជម្រើសជាតិអង់គ្លេស និងក្លឹបManchester City បានគាំទ្រការតវ៉ាដែលកើតឡើងនៅពាសពេញចក្រភពអង់គ្លេសដោយនិយាយថា “ជំងឺតែមួយពេលនេះគឺការរើសអើងជាតិសាសន៍ដែលយើងកំពុងប្រយុទ្ធ” ។ កីឡាករវ័យ២៥ឆ្នាំ Sterling បាននិយាយថា “នេះគឺជារឿងសំខាន់បំផុតនៅពេលនេះក្នុងពេលវេលាព្រោះនេះជាអ្វីដែលកំពុងកើតឡើងរាប់ឆ្នាំនិងច្រើនឆ្នាំ” ។ ថ្លែងទៅកាន់កម្មវិធីព័ត៌មានប៊ីប៊ីស៊ីកាលពីម្សិលមិញ ... Read More »

លីគកំពូលអុីតាលី Serie A អនុញ្ញាតឲ្យផ្លាស់ប្តូរកីឡាករបម្រុង៥នាក់ក្នុងពេលប្រកួតដូចនៅអង់គ្លេសដែរ

លីគកំពូលអុីតាលី Serie A បានប្រកាសថា ក្លឹបទាំងអស់ ក្នុងពេលដែលត្រូវត្រឡប់ មករកការប្រកួតឡើងវិញ ចាំបាច់ត្រូវប្រើប្រាស់ កីឡាករបម្រុង ចំនួន៥នាក់ ក្នុងមួយប្រកួត។ សេចក្តីប្រកាសនេះគឺធ្វើដូចនៅលីគកំពូលអង់គ្លេសដែរ។ គណកម្មការបាល់ទាត់ ពិភពលោក បានធ្វើការសម្រេចចិត្ត ... Read More »

ប្រសើរណាស់! ឥណ្ឌានិងចិនបានព្រមព្រៀងគ្នាដោះស្រាយវិវាទដោយសន្តិភាព

សារព័ត៌មាន​​CNN នៅថ្ងៃទី​៧ ខែមិថុនា បានផ្សាយថា រដ្ឋាភិបាលឥណ្ឌា និងចិនបានព្រមព្រៀងគ្នា ដោះស្រាយវិវាទដោយសន្តិភាពនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ កន្លងមកឥណ្ឌាបានបដិសេធសំណើពីអាមេរិកដែលចង់ចូលរួមដោះស្រាយវិវាទព្រំដែនឥណ្ឌា-ចិន ដែលកំពុងតែតានតឹងដាក់គ្នា​។ ប្រទេសទាំងពីរបានប្រឈមមុខតានតឹងដាក់គ្នាជាថ្មីតាមបណ្តោយព្រំដែន(LAC) ​តាមជ្រលងភ្នំ​ហិមពាន្ត(Himalaya) ដោយភាគីឥណ្ឌាចោទប្រកាន់ទាហានចិនថាបានដើរល្បាតចូលព្រំដែនឥណ្ឌា​។ ព្រំដែន​(LAC) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយប្រទេសទាំងពីរបានខិតខំដោះស្រាយវិវាទ ... Read More »

ពលរដ្ឋអាមេរិកដេកធ្វើបាតុកម្ម ស្រែកពាក្យថា​«ខ្ញុំមិនអាចដកដង្ហើមបាន»

បាតុកម្មលុតជង្គង់ និងបាតុកម្មដេក​ កំពុងតែពេញនិយមនៅអាមេរិក​ដើម្បីទាមទាររកយុត្តិធម៌​ឱ្យជនរងគ្រោះនិងបញ្ចប់ការរើសអើងជាតិសាសន៍។ ពលរដ្ឋអាមេរិក រាប់សិបពាន់នាក់​បានប្រមូលផ្តុំគ្នា​នៅមុខសារមន្ទីរ​ក្នុងទីក្រុង Philadelphia ដោយនាំគ្នាដេក​ពេញនៅខាងមុខ ហើយស្រែកនូវពាក្យ​ថា​«ខ្ញុំមិនអាចដកដង្ហើមបានឡើយ» ដើម្បីទាមទាររកយុត្តិធម៌ឱ្យGeorge Floyd។ ក្រុមបាតុករ បានដេកផ្កាប់មុខ ដាក់ដៃទាំងពីរលើខ្នង ដូចត្រូវជាប់ខ្នោះ រយៈពេល​៨នាទី ... Read More »

ប្រធានាធិបតីដូណាល់ ត្រាំ គ្រោងបញ្ជូនទាហាន១មុឺននាក់ទប់ទល់បាតុកម្មនៅទូទាំងអាមេរិក

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៧ ខែមិថុនា បានផ្សាយថា ប្រធាធិបតីអាមេរិក ដូណាល់ ត្រាំ​ មានបំណង​បញ្ជូនកម្លាំងទាហាន​១ម៉ឺននាក់​ចូលទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការបាតុកម្ម ជាទ្រង់ទ្រាយធំ ។ ប៉ុន្តែសំណើររបស់ប្រធានាធិបតី ដូណាល់ ត្រំា ត្រូវបាន រដ្ឋមន្ត្រីក្រសួងការពារជាតិ​Mark ... Read More »

WHO អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់ ពាក់​ម៉ាស់​នៅ​ទីសាធារណៈ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ COVID-19

អន្តរជាតិ៖ ​កាលពីពេល​កន្លងទៅ អង្គការ WHO បាន​ណែនាំ​ថា អ្នកជំងឺ គួរតែ​ពាក់​ម៉ាស់​នៅ​ទីសាធារណៈ ចំណែក​មនុស្ស​ធម្មតា មិនចាំបាច់​ពាក់​ឡើយ​។ ប៉ុន្តែ​ថ្មីៗនេះ អង្គការ​អន្តរជាតិ​មួយ​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ណែនាំ​ថ្មី​មួយ ដោយ​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់ ពាក់​ម៉ាស់​នៅ​ទីសាធារណៈ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ ... Read More »

រូបភាពស្តីពីបាតុកម្មនៅទីក្រុងវ៉ាស៊ីនតោន នាចុងសប្តាហ៍នេះ

ពលរដ្ឋអាមេរិក រាប់សិបពាន់នាក់ទាំងជនជាតិស្បែកស ស្បែកខ្មៅ ក្មេងចាស់ គ្រប់វណ្ណៈទាំងអស់បានដង្ហែរក្បួនបាតុកម្ម ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ប្រឆាំងការរើសអើងជាតិសាសន៍ ក្រោយការស្លាប់បុរសជនជាតិស្បែកខ្មៅGeorge Floyd។ សារព័ត៌មាន​ AP បានផ្សាយថា បាតុកម្ម កើតឡើងនៅថ្ងៃទី​៧​ ខែមិថុនា ... Read More »

អង្គការសហប្រជាជាតិ​ព្រមានពីវិនាសកម្មដល់ក្រុមកុលសម្ព័ន្ធនៅអាម៉ាហ្សូនដោយកូវីដ​-១៩

គណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHRC)​បានព្រមានថា ក្រុមជនជាតិភាគតិច​នៅព្រៃអាម៉ាហ្សូន កំពុងប្រឈមបញ្ហាយ៉ាងខ្លាំង ដោយការឆ្លងកូវីដ​-១៩។ ជាមួយគ្នា​នេះ​អង្គការUNHRCបានជំរុញដល់បណ្តាប្រទេសឲ្យមានវិធានការការពារយ៉ាងល្អបំផុត។ អ្នកសារព័ត៌មាន​​TTXVN ​ប្រចាំនៅតំបន់អាមេរិកខាងត្បូង​បានរាយការណ៍ថា ក្រុមកុលសម្ព័ន្ធ រស់នៅព្រៃអាម៉ាហ្សូន​កំពុងប្រឈមបញ្ហាជាច្រើន ពិសេសគឺការឆ្លងរាលដាលនៃវីរុសកូវីដ​-១៩ ។ ព្រៃអាម៉ាហ្សូនគ្រប់ដណ្តប់៨ប្រទេស​នៅតំបន់អា​មេរិកខាងត្បូង រួមមាន ប្រស៊ីល ... Read More »

Messi ​ផុតកុងត្រានៅ Barcelona ​ ឆ្នាំ២០២១​ តែក្លឹបចង់ចរចាឲ្យនៅបន្តទៀត

អេស្ប៉ាញ៖ ក្លឹបយក្សអ្នកមានបុណ្យ Barcelona ​កំពុង​ចាប់ផ្ដើម​ចរចា​ជាមួយ​កីឡាករLionel Messi ​ដើម្បី​បាន​បន្ដ​កុងត្រា​ថ្មី​ទៀត ព្រោះ​កុងត្រា​ចាស់​របស់​គេ​នឹង​អស់​នៅ​ឆ្នាំ​២០២១​ ។ កត្តានេះធ្វើឲ្យខ្សែប្រយុទ្ធឆ្នើមរូបនេះកំពុងពិចារណាផងដែរ។ នេះបើយោងតាម Livescore ចេញផ្សាយនៅថ្ងៃអាទិត្យនេះ ។ Messi មាន​លក្ខខណ្ឌ​មួយ​ទៀត​ដែរ​​លើ​កុងត្រា​ចាស់គឺ​អាច​ដើរ​ចេញ​ដោយ Free ... Read More »

តារាចម្រៀងរ៉េបរបស់អាមេរិក Kanye West បរិច្ចាគ២លានដុល្លារដល់ជនរងគ្រោះស្បែកខ្មៅ៣នាក់ និងបង់ថ្លៃសាលាកូនស្រីលោក George Floyd

បណ្តាញសារព័ត៌មានCNNបានផ្សាយនៅថ្ងៃអាទិត្យ ទី៧ មិថុនានេះថា អ្នកចម្រៀងរ៉េបល្បីរបស់អាមេរិកលោក Kanye West បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន២ លានដុល្លារអាមេរិកដើម្បីឧបត្ថម្ភដល់ក្រុមគ្រួសាររបស់លោក George Floyd, លោក Ahmaud Arbery និងលោក BreonnaTaylor ... Read More »

ខ្សែប្រយុទ្ធ Balotelli ​ត្រូវ​ក្លឹបបណ្ដេញ​ចេញដោយសារមិនមកហ្វឹកហាត់

អុីតាលី៖ ខ្សែ​ប្រយុទ្ធស្បែកខ្មៅ Mario Balotelli ​ត្រូវ​បាន​ក្លឹប​ Brescia ​បណ្ដេញ​ចេញ​ពី​ក្រុម​ ​ក្រោយ​ពី​រូបគេ​មិនបាន​ផ្ដល់​ដំណឹង​ដល់​ថ្នាក់​ដឹក​នាំ​ពី​កា​អវត្តមាន​ពីការ​ហ្វឹកហាត់។ ប្រធាន​ក្លឹប​ Brescia ​បានចេញផ្ញើ​លិខិត​​ទៅ Balotelli ​កាលពីម្សិលមិញ ហើយត្រូវបាន Dailymail រាយការណ៍ថ្ងៃនេះថា ... Read More »

Cristiano Ronaldo ​ជាប់​ឈ្មោះ​ជា​មហា​សេដ្ឋីក្នុងវិស័យបាល់ទាត់

តាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbesបានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo របស់​ក្លឹប​ Juventus បានជាប់ឈ្មោះ​ជា​មហា​សេដ្ឋីមានប្រាក់​ពាន់លានដុល្លារដំបូង​គេ​បង្អស់​ នៅ​ក្នុង​វិស័យ​បាល់ទាត់នៅពេលបច្ចុប្បន្ន ។ ចំនួនទឹក​ប្រាក់​ដែល​កីឡាករ​ខាង​លើ​នេះ​រក​បានមាន​សរុប​ប្រមាណ​ជាង​ ១ពាន់​លាន​ដុល្លារ​។ បើ​គិត​តែ​ពី​ ប្រាក់​ខែ​សុទ្ធ​ដែល​ Ronaldo ទទួល​បាន​នៅ​ក្នុង​រយៈ​ពេល​ ... Read More »

ពុំទាន់រកឃើញករណីវជ្ជមានវីរុសកូវីដ-១៩ក្នុងការធ្វើតេស្តចុងក្រោយនៅអង់គ្លេស Premier League

​លទ្ធផលនៃការធ្វើតេស្តជុំចុងក្រោយលើមនុស្ស1,195នាក់នៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ពុំបានបង្ហាញថាមានករណីវិជ្ជមានវីរុសកូវីដ-១៩នោះឡើយ។ ​ការធ្វើតេសជុំទី៦ដែលបានចាប់ផ្តើមនៅថ្ងៃទី៥និង៦មិថុនាលើកីឡាករបាល់ទាត់និងបុគ្គលិកបាល់ទាត់បង្ហាញនូវលទ្ធផលល្អខណៈការធ្វើតេស្តលើកមុនលើមនុស្ស6,274នាក់រកឃើញមានវិជ្ជមាន១៣ករណី។ ​ការប្រកួតបាល់ទាត់អង់គ្លេស Premier Leagueដែលបានផ្អាកតាំងពីថ្ងៃទី១៣មីនាមក គ្រោងនឹងបន្តការប្រកួតវិញដោយពុំមានទទួលអ្នកចូលទស្សនានៅក្នុងកីឡាដ្ឋាន នៅថ្ងៃទី១៧ខែមិថុនានេះវិញហើយ។ ​ក្រុមហង្សក្រហម Liverpool កំពុងតែឈរកំពូលតារាងដោយនាំមុខគេ២៥ពិន្ទុចំណែកក្រុម Bournemouth, Aston Villa និង ... Read More »

ការព្រមានរបស់លោកត្រាំធ្វើឲ្យក្រុមមហាសេដ្ឋី ក្រុមហ៊ុន និងកីឡាករល្បី ប្រកាសបរិច្ចាគលុយកាន់តែច្រើនប្រយុទ្ធប្រឆាំងការរើសអើងពូជសសាន៍

អាមេរិក៖មកដល់ពេលនេះប្រជាជនអាមេរិកកាន់តែច្រើននាំគ្នាចូលរួមធ្វើបាតុកម្មទាមទារយុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ស្បែក​ខ្មៅម្នាក់គឺលោក George Floyd ក្នុង​ទីក្រុង​Minneapolis ដោយសារ​ទង្វើ​របស់​ប៉ូលិស​នា​ថ្ងៃទី​២៥ ខែឧសភា សង្កត់កលោករហូតបាត់បង់ជីវិតដែលករណីនេះបាន​បង្ក​ឲ្យ​ក្រុមបាតុករទាមទារឲ្យសង្គមអាមេរិកឈប់រើសអើងពូជសាសន៍​បែបនេះតទៅទៀត។ ការទាមទារនេះ ធ្វើ​ឲ្យ​លោត្រាំប្រធានាធិបតី​អាមេរិកព្រមាន​ប្រើប្រាស់​កម្លាំងយោធា ដើម្បី​ទប់ស្កាត់​ការតវ៉ា​របស់​ប្រជាជន​អាមេរិក​។ វិធានការណ៍លោកត្រាំបែបនេះហាក់ដូចជាបញ្ឆេះកំហឹង មហាសេដ្ឋី នាយកប្រត្តិបត្តិអង្គកាធំៗមួយចំនួន ជាពិសេសកីឡាករបាល់បោះល្បីឈ្មោះ បានប្រកាសពីជំហររបស់ខ្លួនក្នុងការបរិច្ចាគទឹកប្រាក់ជាច្រើនលានដុល្លារ ... Read More »

Bayern Munich ត្រូវការឈ្នះតែ២ប្រកួតទៀតអាចគ្រងជើងឯកនៅអាល្លឺម៉ង់ហើយ!

​ក្រុមបាល់ទាត់Bayern Munichត្រូវការជ័យជម្នះតែ២ប្រកួតទៀតប៉ុណ្ណោះដើម្បីគ្រងជើងឯកក្របខណ្ឌកំពូលរបស់អាល្លឺម៉ង់ បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុមLeverkusen ដោយលទ្ធផល4-2កាលពីយប់មិញ។ ​៤គ្រាប់របស់ក្រុមភ្ញៀវBayern Munich បានកើតចេញពីកីឡាករKingsley Coman, Leon Goretzka និង Serge Gnabry​នៅក្នុងតង់ទី១ហើយខ្សែប្រយុទ្ធRobert Lewandowskiរកបានមួយគ្រាប់បន្ថែមទៀតនៅក្នុងតង់ទី២ ដែលធ្វើឲ្យ ... Read More »

លោកJoe Biden ក្លាយជាបេក្ខភាពតំណាងគណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតខែវិច្ឆិកានេះ

អាមេរិក៖ អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ទទួលបានការគាំទ្រគ្រប់គ្រាន់​ក្នុងការបោះឆ្នោតជាបឋមរបស់បក្ស ក្លាយជាបេក្ខភាពផ្លូវការ តំណាងឲ្យគណបក្សប្រជាធិបតេយ្យ ក្នុងការប្រជែងកៅអីនៅសេតវិមានជាមួយប្រធានាធិបតីដូណាល់ ត្រាំ ក្នុងខែវិច្ឆិកាឆ្នាំ​២០២០នេះ។ លោក​Joe Bidenទទួលបានសន្លឹកឆ្នោតតំណាង​គ្រប់ចំនួន​១៩៩១ ​កាលពីថ្ងៃទី​៥ ខែមិថុនា (ពេលវេលានៅអាមេរិក) ... Read More »

ប៉ូលិសអាមេរិក​៥៧នាក់សុំឈប់ពីការងារ​ក្រោយមិត្តរួមក្រុម​២នាក់ត្រូវផ្អាកការងារ

ប៉ូលិសអាមេរិក​៥៧នាក់បានសុំឈប់ពីការងារ ក្រោយពីមិត្តរួមក្រុមត្រូវគេដកតំណែង​ដោយអយុត្តិធម៌​។ អ្វីដែលប៉ូលិសបានធ្វើគឺអនុវត្តទៅតាមបទបញ្ជា ដូច្នេះមិនត្រូវទទួលរងការពិន័យបែបនេះឡើយ។ សារព័ត៌មាន CNN ​នៅថ្ងៃទី ៦ខែមិថុនា បានផ្សាយថា ប៉ូលិស​៥៧នាក់នៅទីក្រុង Buffalo រដ្ឋញូវយ៉កអាមេរិក បានសម្រេចចិត្តដកខ្លួនចេញពី​ក្រុមប្រតិកម្មរហ័ស (ERT) ដើម្បីប្រឆាំង​និឹងការផ្អាកការងារដល់មិត្តរួមក្រុម​២នាក់ ... Read More »

វៀតណាមបញ្ជូនពលរដ្ឋ​ពីស៊ុយអែតនិងហ្វាំងឡង់៣១០នាក់មកប្រទេសវិញ

វៀតណាម៖ នៅថ្ងៃទី៦ ខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម អ៊ែរឡាញ មានជើងហោះហើរលេខVN2 បានចាកចេញពីអាកាសយានដ្ឋាន អន្តរជាតិប្រទេសស៊ុយអែត​ និងប្រទេសហ្វាំងឡង់ដោយដឹកពលរដ្ឋរបស់ខ្លួន​៣១០នាក់វិលត្រឡប់មកប្រទេសវិញ​ក្រោយជាប់គាំងនៅទីនោះ​ដោយសារកូវីដ​-១៩ ។ ក្នុងចំណោមពលរដ្ឋដែលបានវិលត្រឡប់មកប្រទេសវិញ មានស្ត្រីមានផ្ទៃពោះ​ កុមារក្រោមអាយុ​១៨ឆ្នាំ និងមនុស្សចាស់​ អ្នកដែលមានជំងឺប្រចាំកាយ​ និងអ្នកទេសចរអស់សុពលភាពវីសា ... Read More »

ចោរប្លន់មួយក្រុម នៅអាហ្វ្រិកខាងត្បូង ក្លែងខ្លួនជាក្រុមគ្រូពទ្យពិនិត្យ ជំងឺCOVID-19 ចូលប្លន់លុយក្នុងផ្សារទំនើប

អន្តរជាតិ៖ មានករណីក្រុមចោរប្លន់ប្រដាប់ដោយអាវុធ ៤នាក់ បានក្លែងខ្លួនជាក្រុមអ្នកពិនិត្យជំងឺ COVID-19 រួចបានចូលទៅក្នុងផ្សារទំនើបមួយកន្លែង ស្ថិតក្នុងក្រុង Pietermaritzburg ខេត្ដ KwaZulu-Natal ប្រទេសអាហ្រ្វិកខាងត្បូង ហើយធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់យកលុយ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃពុធ ... Read More »

យោធាបារាំង បានសម្លាប់មេដឹកនាំក្រុមភេរវករអាល់កៃដា ប្រចាំតំបន់អាហ្វ្រិកខាងជើង នៅឯប្រទេសម៉ាលី

ទីក្រុងប៉ារីស៖ សារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៦ខែមិថុនា ឆ្នាំ២០២០នេះ ដោយដកស្រង់សារមួយបង្ហោះលើ Twitter របស់រដ្ឋមន្ត្រីការពារជាតិបារាំង កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថាកងកម្លាំងយោធាបារាំង បានសម្លាប់មេដឹកនាំក្រុមភេរវករអាល់កៃដា ប្រចាំតំបន់អាហ្វ្រិកខាងជើង ឈ្មោះ Abdelmalek ... Read More »

អាជ្ញាធរកូរ៉េខាងត្បូង ប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ជាង៥០នាក់ ក្នុងរយៈពេល១ថ្ងៃ

ទីក្រុងសេអ៊ូល៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងរយៈពេល ២៤ម៉ោង អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង រកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៥១នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះកើនដល់ ១១,៧១៩ករណី។  ... Read More »

បាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងការរើសអើងទៅលើក្រុមជនជាតិដើមអូស្ត្រាលី

សារៈសំខាន់ដែលក្រុមបាតុករអូស្ត្រាលីចង់បង្ហាញនៅពេលនេះគឺស្វែងរកយុត្តិធម៌ដល់ក្រុមជនជាតិដើមអូស្ត្រាលីដែលបានស្លាប់ក្នុងពេលឃុំខ្លួន ។ បើទោះបីត្រូវបានហាមប្រាមការជួបជុំគ្នាដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ក្តីក៏បាតុកម្មខាងលើគឺធ្វើឡើងដោយមានឥទ្ធិពលពីបាតុកម្មនៅសហរដ្ឋអាមេរិក ប្រឆាំងនឹងការរើសអើងជាតិសាសន៍។ ពលរដ្ឋអូស្ត្រាលីរាប់ពាន់នាក់នៅថ្ងៃទី៦ខែមិថុនា បានដង្ហែក្បួនបាតុកម្មទាមទារយុត្តិធម៌ជូនជនជាតិដើមរបស់អូស្ត្រាលី ។ បាតុកម្មខាងលើ គឺទទួលឥទ្ធិពលពីបាតុកម្មប្រឆំាងនឹងការរើសអើងជាតិសាសន៍ ក្រោយការស្លាប់របស់ George Floyd នៅអាមេរិក។ នៅទីក្រុងជាច្រើន ក្នុងប្រទេសអូស្ត្រាលី ... Read More »