បាតុករបានគប់ដុំថ្ម និងគ្រាប់ស៊ុតទៅលើរដ្ឋសភាលីប្រទេសលីបង់ រហូតបង្កឲ្យមានការប៉ះទង្គិចគ្នាជាមួយប៉ូលិស ខណៈសភាបានផ្ដល់ទំនុកចិត្តដល់រដ្ឋាភិបាលថ្មីរបស់ប្រទេសលីបង់។ ក្រុមបាតុករ កាលពីថ្ងៃទី១១ ខែកុម្ភៈ បានចេញមកតាមដងផ្លូវនានា ក្នុងទីក្រុងបេរូត ដើម្បីទាមទារឲ្យសភាបញ្ឈប់ការបោះឆ្នោត ផ្ដល់ទំនុកចិត្តដល់រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោក Hassan Dia នាយករដ្ឋមន្រ្ដីលីបង់។ ក្រុមប៉ូលិសកុបកម្ម ... Read More »
ព័ត៌មានអន្តរជាតិ
ឥណ្ឌាមិនពេញចិត្តការវាយប្រហារភេរវកម្មនៅទីក្រុងកាបុល
ឥណ្ឌាបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារភេរវកម្មមួយនៅទីក្រុងកាបុល ប្រទេសអាហ្វហ្គានីស្ថាន សម្លាប់អាយុជីវិតមនុស្ស៦នាក់ និង១២នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នោះ ។ ក្រសួងកិច្ចការបរទេសឥណ្ឌា កាលពីព្រលប់ថ្ងៃទី១១ ខែកុម្ភៈ បានថ្លែងការណ៍មួយច្បាប់ថា «ឥណ្ឌាថ្កោលទោសបំផុត ទង្វើភេរវកម្មយង់ឃ្នង សម្លាប់មនុស្សនៅព្រឹកមិញនេះ ... Read More »
រដ្ឋាភិបាលតួកគីថ្កោលទោស និងទារសំណងពីស៊ីរី
ប្រមុខរដ្ឋាភិបាលតួកគី ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានថ្លែងកាលពីថ្ងៃទី១១ ខែកុម្ភៈ ថា រដ្ឋាភិបាលស៊ីរី គួរតែសងសំណងយ៉ាងច្រើន ចំពោះការវាយប្រហារមកលើកងទ័ពរបស់តួកគី ដោយបានសម្លាប់កងទ័ពតួកគី ចំនួន៥នាក់ កាលពីដើមសប្ដាហ៍នេះ និង៨នាក់ ... Read More »
ករណីឆ្លងជំងឺ COVID-19 នៅចិនបន្តធ្លាក់ចុះ ខណៈអ្នកស្លាប់ មានជាង១១០០នាក់
នៅក្នុងប្រទេសចិន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានរាយការណ៍ថា មានការធ្លាក់ចុះបន្តទៀតចំនួនករណីអ្នកជំងឺថ្មី ដែលឆ្លងវីរុស ខណៈដែល៩៧នាក់បន្ថែមទៀតដែលបានស្លាប់នោះ ធ្វើឲ្យចំនួនជនរងគ្រោះបាត់បង់ជីវិតទាំងអស់កើនឡើង ១១០០នាក់ ។ បើទោះបីប្រទេសនេះបាននិងកំពុងបិទបណ្តាញចរាចរណ៍ទ្រង់ទ្រាយធំនៅឡើយ ដើម្បីការពារឆ្លងរាលដាលនៃជំងឺនេះ ។ គណៈកម្មការសុខាភិបាលជាតិរបស់ចិន ... Read More »
ស្លាប់ និងបាត់ខ្លួនជាច្រើននាក់ ក្រឡាប់លិចទូកនៅឈូងសមុទ្រ Bay Bengal
ជនភៀសខ្លួនមូស្លីនរ៉ូហ៊ីងយ៉ា១៥នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបាត់ខ្លួននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីទូកមួយគ្រឿងដឹកមនុស្សប្រហែល១៣០នាក់បានក្រឡាប់លិចស្ថិតនៅឈូងសមុទ្រ Bay Bengal ពេលដែលកំពុងព្យាយាមចូលទៅកាន់ប្រទេសម៉ាឡេស៊ី ។ នេះបើតាមមន្ត្រីឆ្មាំការពារដែនសមុទ្របង់ក្លាសដែសមួយរូប បញ្ជាក់ប្រាប់ប្រភពព័ត៌មានរ៉យទ័រថ្ងៃនេះ ។ បើតាមមន្ត្រីបង់ក្លាដែស ឈ្មោះ Hamidul ... Read More »
FBI អាមេរិកកំពុងស្វែងរកចាប់ខ្លួនយោធាចិន៤នាក់
ប្រភពព័ត៌មាន CBSNEWS បានផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់មន្ត្រីយោធាចិនចំនួន៤រូប ដែលអាមេរិកចោទប្រកាន់ពីបទលួច (hack)ដ៏ច្រើនទិន្នន័យក្រុមហ៊ុនឥណ្ឌទាន Equifax និងលួចព័ត៌មានឯកជនរបស់ពលរដ្ឋអាមេរិករាប់លាននាក់ផងដែរកាលពីឆ្នាំ២០១៧ ។ នៅក្នុងសន្និសិទកាសែតកាលពីថ្ងៃទី១០ ខែកុម្ភៈ គណៈអគ្គមេធាវី William ... Read More »
អំពើហិង្សានៅប្រទេសនីហ្សេរីយ៉ា ស្លាប់ និងចាប់ពង្រាត់ជាច្រើននាក់
អំពើហិង្សាបង្កឡើងដោយ ក្រុមជ្រុលនិយម បានបើកការវាយប្រហារទៅលើប្រជាពលរដ្ឋ បណ្ដាលឲ្យស្លាប់ យ៉ាងតិច៣០នាក់ ហើយស្រ្ដី និងកុមាររាប់សិបនាក់ផ្សេងទៀត ត្រូវចាប់ពង្រត់ កាលពីយប់ ថ្ងៃទី៩ ខែកុម្ភៈ នៅក្នុងភូមិអូណូ នាភាគឦសាន នៃរដ្ឋប័រណូ ប្រទេសនីហ្សេរីយ៉ា ... Read More »
ប្រទេសវៀតណាមឆ្លងជំងឺកូរ៉ូណាកើនឡើងដល់១៥ករណី
តាមការចេញផ្សាយរបស់ប្រភពព័ត៌មានវៀតណាម vnexpress កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា អ្នកជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាថ្មី ឬ 2019-nCoV នៅក្នុងប្រទេសវៀតណាម បានកើតឡើងចំពោះក្មេងស្រីម្នាក់អាយុទើបបាន៣ខែថែមមួយករណីទៀត ។ ប្រភពបានបញ្ជាក់ថា អ្នកជំងឺក្មេងស្រីម្នាក់នេះថែមទៀត ធ្វើឲ្យប្រទេសវៀតណាមមានអ្នកជំងឺកូរ៉ូណាសរុប១៥ករណី ... Read More »
តួកគី និងស៊ីរីវាយប្រហារសងសឹកគ្នា ស្លាប់រៀងៗខ្លួន
មកដល់ពេលនេះ ស៊ីរី និងតួកគីកំពុងប្រឈមមុខតានតឹងដាក់គ្នា ដោយកងកម្លាំងប្រទេសទាំងពីរបានវាយឆ្មក់គ្នាទៅវិញទៅមកបណ្តាលឲ្យស្លាប់រៀងៗខ្លួន ។ បន្ទាប់ពីកងទ័ពស៊ីរីវាយប្រហារសម្លាប់កងទ័ពតួកគី យ៉ាងហោចណាស់៥នាក់នោះមក តួកគីវាយប្រហារសងសឹកវិញ ដោយបានសម្លាប់ទាហានស៊ីរី ចំនួន១០១នាក់ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងខេត្ត Idlib ... Read More »
អ៊ីរ៉ង់វាយប្រហារអាមេរិកនៅអ៊ីរ៉ាក់ ៖ ទាហានអាមេរិករងរបួសកើន១០៩នាក់
មន្ទីរបង់តាហ្គូនបានធ្វើបច្ចុប្បន្នភាពឡើងវិញ នូវកងកម្លាំងយោធារបស់ខ្លួនដែលរងរបួសខួរក្បាលធ្ងន់ធ្ងរកើនឡើងចំនួន១០៩នាក់ ដោយសារការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់នៅក្នុងទឹកដីអ៊ីរ៉ាក់នោះ ។ ក្រសួងការពារជាតិសហរដ្ឋអាមេរិក (DoD)កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា យ៉ាងតិចកម្លាំងយោធាអាមេរិក១០៩នាក់បានធ្វើរោគវិនិច្ឆ័យរកឃើញប៉ះពាល់ធ្ងន់ធ្ងរផ្នែកខួរក្បាល (TBI)ដោយសារតែការវាយប្រហាររបស់អ៊ីរ៉ង់ ។ ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ទៀតថា កងកម្លាំងទាំងនោះចំនួន៧៦នាក់បានវិលត្រឡប់ទៅកាន់តួនាទីបំពេញភារកិច្ចដូចដើមវិញហើយផងដែរ ។ ... Read More »
ជំងឺកូរ៉ូណាសម្លាប់មនុស្សជាង ១០០០ នាក់ហើយនិង ឆ្លង៤៣ ០៩៩នាក់
ជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាថ្មី (2019-nCoV)ឆ្លងរាលដាលនៅក្នុងប្រទេសចិន, ប្រទេសក្នុងតំបន់ និងជុំវិញពិភពលោកនោះ មកដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានឆក់យកជីវិតមនុស្ស ១ ០១៨នាក់ហើយ ។ ជំងឺកូរ៉ូណាផ្ទុះឡើងដំបូងគេនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិនកាលពីខែធ្នូ ឆ្នាំ២០១៩ ... Read More »
កិច្ចប្រជុំអង្គការ OPEP ចប់ទៅហើយ ដោយគ្មានលទ្ធផលទេ រុស្ស៊ី នឹងប្រកាសជំហរខ្លួននៅពេលខាងមុខ
ប្រទេសចិនទិញដល់ទៅជាង ២ភាគ៣ នៃប្រេងឆៅពីបណ្តាប្រទេស-សមាជិក OPEP និងពីប្រទេសនានាដៃគូ OPEP ក្នុងនោះមាន អារ៉ាប៊ី សាអ៊ូឌីត ដែលជាប្រទេសនាំមុខគេ ខាងផលិតប្រេង ។ ចំណែករុស្ស៊ី ដែលជាប់លេខ២ មិនសប្បាយចិត្ត ... Read More »
ប្រទេសក្នុងតំបន់រងផលប៉ះពាល់សេដ្ឋកិច្ចដោយវីរុសកូរ៉ូណា
ប្រទេសជាច្រើននៅលើពិភពលោក ពិសេសគឺប្រទេសនៅក្នុងតំបន់អាស៊ាន ដែលមានទំនិញជាច្រើននាំចូលទៅកាន់ប្រទេសចិន ត្រូវបានផ្អាកធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ ។ ជាក់ស្តែងប្រទេសវៀតណាម ដែលនាំផលិតផលជាច្រើនទៅកាន់ចិន រងផលប៉ះពាល់យ៉ាងខ្លាំង ។ តាមសារព័ត៌មាន VN Express នៅព្រឹកថ្ងៃចន្ទ ទី១០ ... Read More »
វីរុសកូរ៉ូណា អង្គការសុខភាពពិភពលោកបារម្ភ ពីការឆ្លងរាលដាលនៅក្រៅប្រទេសចិនមានច្រើន តែចិនប្រកាសថា អ្នកឆ្លងថយចុះ
រដ្ឋាភិបាលចិនបានប្រកាសថា ចំនួនអ្នកឆ្ហងវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន ថយចុះនៅក្នុងតំបន់នានាក្រៅពី ទីក្រុង ហ៊ូប៉ី ។ ប៉ុន្តែប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេ Tedros Adhanom Ghebreyesus បានព្រមានថា ... Read More »
វិវាទ«កុងម្យុង»ចែកលុយមិនស្មើ ឈានដល់ការបាញ់ប្រហារសម្លាប់មនុស្ស២៩នាក់ នៅថៃ
វិវាទពាក់ព័ន្ធការបែកចែកផលលាភ (កុងម្យុង)ទិញដី រវាងជនល្មើស និងគ្រួសាររបស់ មន្ត្រីជាន់ខ្ពស់ ទើបឈានដល់ការបាញ់ប្រហារសម្លាប់មនុស្សយ៉ាងរន្ធត់ បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថៃ ។ ជនដៃដល់ឈ្មោះ Jakrapanth Thommaជាអ្នករកម៉ូយ ទិញអចលនព្រទ្យឲ្យលោកស្រី Anong Mitchan ជាភរិយាវារៈសេនីយ៍ ... Read More »
ជំងឺផ្តាសាយបក្សី H5N6 ផ្ទុះឡើងនៅភាគនិរតី ខេត្តស៊ីឈួន
ក្រសួងកសិកម្មរបស់ប្រទេសចិនបានបញ្ជាក់ថា ជំងឺផ្តាសាយបក្សី H5N6 បានផ្ទុះឡើងស្ថិតនៅខេត្តស៊ីឈួន ភាគនិរតីរបស់ប្រទេសចិន ហើយថា រហូតមកដល់ពេលនេះ មិនមានករណីជំងឺនេះឆ្លងទៅកាន់មនុស្សនោះឡើយ ។ ក្រសួងកសិកម្មចិនបានថ្លែងការណ៍ថា «ជំងឺផ្តាសាយបក្សី H5N6 បានកើតឡើងនៅកសិដ្ឋានមួយកន្លែង នៅក្នុងតំបន់ Xichong ... Read More »
បុរសម្នាក់អាយុ២៥ឆ្នាំ ប៉ុនប៉ងសម្លាប់ លោកដូណាល់ ត្រាំ មិនបានសម្រេច
បុរសម្នាក់ត្រូវបានចាប់ខ្លួននៅខាងក្រៅសេតវិមាន ក្រោយពីរូបគាត់បានប្រាប់កងកម្លាំងសន្តិសុខសម្ងាត់អាមេរិកមួយរូបថា រូបគេមានបំណងសម្លាប់លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកទី៤៥។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន standard កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។ ប៉ូលិសនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីបានបញ្ជាក់ប្រាប់ប្រភពព័ត៌មានផ្សាយថា បុរសឈ្មោះ Roger Hedgpeth អាយុ២៥ឆ្នាំ ... Read More »
អ៊ីរ៉ង់បរាជ័យបញ្ជូនផ្កាយរណបចូលកាន់គន្លងតារាវិថីជាថ្មី
រដ្ឋាភិបាលអ៊ីរ៉ង់ដែលមានមហិច្ឆតាបញ្ជូនផ្កាយរណបទៅកាន់គន្លងតារាវិថីកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០នោះ បានទទួលបរាជ័យ ដោយសារតែកម្លាំងល្បឿននាំផ្កាយរណបនោះមានសភាពយឺតយ៉ាវ ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានផ្សាយថា ការបាញ់បង្ហោះផ្កាយរណបចាប់ផ្តើមនៅវេលាម៉ោង៧និង១៥នាទីយប់ (ម៉ោងនៅក្នុងស្រុក) ស្ថិតនៅទីកន្លែងបាញ់បង្ហោះផ្កាយរណប Imam Khomeini Spaceport ស្ថិតនៅក្នុងខេត្ត Semnan ... Read More »
ជំងឺកូរ៉ូណាកាត់ផ្តាច់ជីវិតកើន ៩១០នាក់ និងឆ្លងជាង៤ម៉ឺននាក់ហើយ
ករណីជំងឺរលាកសួតបង្កឡើងដោយវីរុស្សកូរ៉ូណាថ្មី (2019-nCoV) បានកាត់ផ្តាច់ជីវិតមនុស្សកើនឡើង៩១០នាក់ ឆ្លង់៤០ ៥៥៣នាក់ ។ ប៉ុន្តែ ៣ ៣២២នាក់ បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ គិតមកត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។ បើយោងការចេញផ្សាររបស់គេហទំព័រ ... Read More »
រីរុសកូរ៉ូណា ឆ្លងកើនឡើងជិត៤ម៉ឺននាក់ ស្លាប់៨១៣នាក់ និងចាកចេញពីមន្ទីរពេទ្យជាង២ពាន់នាក់
ជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ុណាថ្មី (20129-nCoV) មកដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ បណ្តាលឲ្យស្លាប់អ្នកជំងឺកើនឡើង ៨១៣នាក់ និងឆ្លង ៣៧ ៥៦៩នាក់ ។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកជំងឺ ២ ៤០៨នាក់ ... Read More »
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ៖ ករណីបាញ់ប្រហារ ស្លាប់២៧នាក់ និងរបួស៥៧នាក់ ដោយសាររឿងផ្ទាល់ខ្លួន
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានថ្លែងថា ករណីបាញ់ប្រហារនៅផ្សារទំនើបTerminal 21 ស្ថិតនៅក្នុងទីក្រុង Nakhon Ratchasima ឬដែលស្គាល់ថា ទីក្រុង Korat នោះបណ្តាលឲ្យស្លាប់មនុស្សសរុប២៧នាក់ ក្នុងនោះរួមបញ្ចូលទាំងទាហានម្នាក់ដែលជាអ្នកវាយប្រហារផងដែរ និង៥៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ... Read More »
(update): ទាហានថៃបាញ់សម្លាប់មនុស្ស ១៧ នាក់ក្នុងការបាញ់ប្រហារដ៏ធំ ហើយឡាយតាមវីដេអូទៀតផង
អ្នកនាំពាក្យប៉ូលីសបានប្រាប់ AFP ថា“ ខ្មាន់កាំភ្លើងបានប្រើកាំភ្លើងយន្ដបាញ់ទៅលើជនស្លូតត្រង់បណ្តាលឱ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់” ។ ប៉ូលិសបាននិយាយថា ទាហានថៃម្នាក់បានសម្លាប់មនុស្សជាច្រើននាក់ កាលពីថ្ងៃសៅរ៍ ទី 8 ខែកុម្ភៈ នៅក្នុងការបាញ់ប្រហារដ៏ធំមួយ នៅទីក្រុងភាគឦសាន ។ ... Read More »
យ៉ាងហោចណាស់មានមនុស្ស ១០ នាក់បានស្លាប់និងជាច្រើននាក់បានរងរបួសនៅក្នុងការបាញ់ប្រហារដ៏ធំនៅប្រទេសថៃ
យ៉ាងហោចណាស់មានមនុស្ស ១០ នាក់បានស្លាប់និងជាច្រើននាក់បានរងរបួសនៅក្នុងការបាញ់ប្រហារដ៏ធំនៅប្រទេសថៃ ជនវាយប្រហារប្រើអាវុធបែបយោធាបានសម្លាប់មនុស្សយ៉ាងតិច ១០ នាក់កាលពីថ្ងៃសៅរ៍ នៅជិតមជ្ឈមណ្ឌលផ្សារទំនើបមួយក្នុងប្រទេសថៃ ។ អ្នកនាំពាក្យប៉ូលីស លោក Kritsana Pattanacharoen បាននិយាយថា មនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួស ហើយអ្នកវាយប្រហារបានបើកឡានរត់គេចខ្លួន។ ... Read More »
បារំាងនឹងដឹកនាំអឺរ៉ុប បង្កើនសាមគ្គី រៀបចំសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ
ពិភពលោកកំពុងតែស្ថិតនៅក្នុងដំណាក់កាលច្របូច្របល់ ដោយសារតែ មហិច្ឆតារបស់ប្រទេសមហាអំណាចមួយចំនួន ។ កតាទាំងនោះ បានជា ប្រធានាធិបតីបារាំងលោក ម៉ាក្រុង ជំរុញអឺរ៉ុប ឲ្យរួមសាមគ្គីគ្នាថែមទៀត ដើម្បីប្រឈមនឹងភាពគ្មានសណ្តាប់ធ្នាប់ក្នុងលោក ។ នៅថ្ងៃសុក្រ ទី៧ កុម្ភៈ ... Read More »
ធ្លាក់ឧទ្ធម្ភាគចក្រនៅរុស្ស៊ី និងធ្លាក់យន្តហោះធុនតូចនៅអាមេរិក ស្លាប់និងរបួសជិត១០នាក់
គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ និងយន្តហោះធុនតូច របស់ក្រុមហ៊ុន ឯកជនសម្រាប់ដឹកអ្នកដំណើរតែងតែកើតឡើងជាបន្តបន្ទាប់ ។ ជាកស្តែងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឧទ្ធម្ភាគចក្រប្រភេទ Bell 407 បានធ្លាក់នៅស្រុក Laishevsky នៅស្ថិតនៅសាធារណរដ្ឋ Tatarstan ប្រទេសរុស្ស៊ី ... Read More »
ថៃចង់បង្កើតគណៈកម្មការទប់ស្កាត់រដ្ឋប្រហារ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា
តាមការដកស្រង់ការចេញ ផ្សាយពីសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ បានផ្សាយថា ក្រុមតំណាងរាស្ត្របក្សប្រឆាំងថៃ «ស្នើបង្កើតគណៈកម្មាធិការពិសេស ទប់ស្កាត់រដ្ឋប្រហារ» និងចង់ឲ្យលោក ប្រាយុទ្ធ ចាន់អូចា ... Read More »
ហុងកុងកំណត់ច្បាប់ថ្មី ដាក់ឲ្យនៅដោយឡែក កន្លះខែ ជនទាំងឡាយណាត្រឡប់មកពីចិនដីគោក
រដ្ឋបាលហុងកុងបានអនុវត្តច្បាប់ថ្មីថា រាល់ជនទាំងឡាយណាត្រឡប់មកពីដែនដីចិនដីគោក ចូលមកកាន់ហុងកុងនោះ ត្រូវដាក់ឲ្យស្ថិតនៅដោយឡែកពីគេឯងចំនួនពីរសប្តាហ៍ ។ ការធ្វើដូច្នេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលថ្មីអំពីជំងឺកូរ៉ូណា ។ ប្រភពបានបញ្ជាក់ថា «រាល់អ្នកទស្សនកិច្ចទាំងអស់ត្រូវតែកំណត់ខ្លួនឯងដោយនៅក្នុងបន្ទប់សណ្ឋាគារ ឬទៅកាន់មជ្ឈមណ្ឌលរបស់រដ្ឋាភិបាល ខណៈមកកាន់ហុងកុង ពលរដ្ឋត្រូវតែស្ថិតនៅតែក្នុងផ្ទះជាដាច់ខាត»។ អ្នកដែលធ្វើផ្ទុយពីច្បាប់ថ្មីនេះនឹងប្រឈមការផាកពិន័យជាប់ពន្ធនាគារ ... Read More »
រួចការចោទប្រកាន់, លោកត្រាំ ដកតំណែងមន្ត្រីដែលមិនស្មោះត្រង់ភ្លាមៗ
នៅក្នុងការចោទប្រកាន់ ប្រធានាធិបតីអាមេរិក មានទាំងតំណាងរាស្ត្រ និងមន្ត្រីរដ្ឋាភិបាលជាច្រើន រូបបានចូលរួម ធ្វើជាសាក្ស៊ក៏ដូចជាគាំទ្រ ដល់ការចោទប្រកាន់ប្រធានាធិបតី ។ ប៉ុន្តែការចោទប្រកាន់ត្រូវបរាជ័យ ដោយសារតែព្រឹទ្ធសភា គ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ មិនអនុញ្ញាតឲ្យកោះហោះសាក្សីសំខាន់ចូលបំភ្លឺ អាចប៉ះពាល់ដល់សន្តិសុខជាតិ។ ទាំងនោះ បានជួយឲ្យលោក ... Read More »
រុស្ស៊ីពង្រឹងទំនាក់ទំនាក់ទំនងជាមួយវេណេហ្ស៊ុយអេឡា ចំពេលអាមេរិកកំពុងគាបសង្កត់
ប្រទេសរុស្ស៊ីបានពង្រឹងទំនាក់ទំនងយោធា សេដ្ឋកិច្ច សហប្រតិបត្តិការជាមួយប្រទេសវេណេហ្ស៊ុយអេឡា ដើម្បីជួយប្រទេសអាមេរិកខាងត្បូងមួយនេះតទល់ជាមួយកំណើនការគាបសង្កត់ពីសហរដ្ឋអាមេរិក ។ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក សឺហ្គេយ ឡៅរ៉ូវ បានថ្លែងបែបនេះ ខណៈជួបជាមួយប្រធានាធិបតីវេណេហ្ស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ នៅទីក្រុង ការ៉ាកាស ... Read More »
ជំងឺកូរ៉ូណាថ្មីនៅចិន និងជុំវិញពិភពលោក ស្លាប់កើនឡើងជាង៧០០នាក់ និងឆ្លង ៣៤ ៨៧៥នាក់
ជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាថ្មី (2019-nCoV)ដែលផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិននោះ មកទល់នឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ បណ្តាលឲ្យស្លាប់មនុស្សកើនឡើងរហូតដល់៧២៤នាក់ និងឆ្លងដល់មនុស្ស ៣៤ ៨៧៥នាក់ ។ ប៉ុន្តែអ្នកជំងឺ ២ ០៨៣នាក់ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច