ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ផ្ទុះអាវុធនៅផ្ទះអតីតមន្ត្រីយោធាសហរដ្ឋអាមេរិកមនុស្ស៣នាក់ត្រូវបានខ្លួនចាប់ធ្វើជាចំណាប់ខ្មាំង

មន្ត្រីក្នុងតំបន់បានឲ្យដឹងថា នៅរសៀល ថ្ងៃទី៩ខែមីនា ជនប្រដាប់អាវុធម្នាក់បានចាប់មនុស្ស ៣នាក់ កំពុងរស់នៅក្នុងផ្ទះ អតីតមន្ត្រីយោធាអាមេរិក ស្ថិតនៅតំបន់ Yountville ភាគខាងជើង ទីក្រុងសាន់ ហ្វ្រាន់សុីស្កូ រដ្ឋកាលីហ្វ័រនីញ៉ាសាក្សីនៅ ក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ពួក ... Read More »

កូរ៉េខាងជើងផ្តល់ទំនុកចិត្តនិងភាពកក់ក្តៅដល់ប្រធានាធិបតីកូរ៉េខាងត្បូង

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូង នៅថ្ងៃទី១០ ខែមីនាបានដកស្រង់ សម្តីអ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូងឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង គីម ជុង អ៊ុន បាន ផ្តល់ភាពជឿជាក់ដល់ប្រធានា ធិបតីមូន ជេអុីន មុនពេលជំនួបពិភាក្សា រវាងមេដឹកនាំប្រទេសទាំងពីរកើតឡើង។ ... Read More »

ជប៉ុនប្រតិកម្មនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក

ជប៉ុនបានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់អាមេរិក ក្នុងការដំឡើងពន្ធ នាំចូល ដែកអាចធ្វើ ឲ្យទំនាក់ទំនង ប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នាលើវិស័យពាណិជ្ជកម្ម។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) បាននិយាយថា ការ ... Read More »

កម្ពុជាគាំទ្រជំនួបផ្លូវការរវាងលោក ដូណាល់ ត្រាំ នឹងលោក គីម ជុងអ៊ុន

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានសម្តែងការគាំទ្រជំនួបផ្លូវការរវាងប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមេដឹកនាំកូរ៉េខាង ជើងលោក គីម ជុងអ៊ុន ... Read More »

អាមេរិកនិងកូរ៉េខាងជើងបានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយនានាចំណាយប៊ិច ក្រដាសច្រើនបំផុត

ប្រព័ន្ធផ្សព្វផ្សាយធំៗ នៅលើពិភព លោក ក្នុងនោះមានគេហទំព័រ បណ្តាញ សង្គម ទូរទស្សន៍ កាសែតបានចំណាយ ពេលវេលា និងប៊ិចក្រដាសច្រើនជាងគេ បំផុត ដើម្បី វិភាគទៅលើ ទំនាក់ទំនង របស់ប្រទេសទាំងពីរ ... Read More »

«អាវុធក្រដាស»ស៊ីជម្រៅដល់ខួរឆ្អឹងរបស់ចិនជាហេតុផលធ្វើឲ្យអាមេរិកដំឡើងងពន្ធខ្ពស់?

បើនិយាយពីសេដ្ឋកិច្ចរបស់អាមេរិកគឺ ពិបាកមានប្រទេសណាមួយអាចតាមទាន់នៅពេលខ្លី ៤-១០ឆ្នាំខាងមុខ ដោយសារ តែសេដ្ឋកិច្ចរបស់អាមេរិក គឺមានខ្ទង់ខ្ពស់ ដាច់គេទាំងអស់។ ការដំឡើងពន្ធមិនបានជួយដល់សេដ្ឋកិច្ចអាមេរិកប៉ុន្មានឡើយ ប៉ុន្តែអាមេរិកចាំបាច់ត្រូវតែធ្វើបែបនេះ បើទោះបីប្រទេសជាសម្ពន្ធមិត្តប្រឆាំងយ៉ាងណាក្តី ។ ក្រុមអ្នកឯកទេសវិភាគបាន លើកឡើងថា គោលដៅរបស់អាមេរិកគឺ រារាំង ... Read More »

កិច្ចព្រមព្រៀង TPP ដែលផ្តួចផ្តើមឡើងដោយអតីតប្រធានាធិបតីលោកអូបាម៉ាត្រូវបានចុះហត្ថលេខា

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរ ទ្វីប ដែលហៅកាត់ថា TPP ដែលផ្តួចផ្តើមនិងបង្កើតឡើងដោយអតីតប្រធានាធិបតីអូបាម៉ា ហើយត្រូវបាន ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងនោះ ពេលនេះបានចុះហត្ថ​លេខាដោយប្រទេស ចំនួន១១ លើកលែង តែអាមេរិក។ ការចុះហត្ថលេខាខាងលើគឺជាជោគ ... Read More »

ប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខា លើច្បាប់តម្លើងពន្ធ ដែកនិងអាលុយមីញ៉ូមជាផ្លូវការ

ក្រោយមានការវិវាទជាច្រើននាពេលកន្លងមក នៅពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ តម្លើងពន្ធដែកថែប និង អាលុយមីញ៉ូម ជាផ្លូវការ លើកលេងតែប្រទេសមិស៊ីកូ និង កាណាដា ។ ច្បាប់ខាងលើនឹងមានប្រសិទ្ធិភាព ក្នុងរយៈ១៥ថ្ងៃ ... Read More »

មេដឹកនាំកូរ៉េខាងជើង ផ្ញើលិខិតស្នើសុំជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក

សារព័ត៌មាន Fox newsបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកបានឲ្យដឹងថា  ទីព្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង   Chung Eui Yong  កាលពីយប់ថ្ងៃទី ៨ ខែមីនា បានប្រកាសនូវលិខិតអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទៅកាន់ប្រធានាធិបតីដូណាល់ ត្រាំ។ ... Read More »

អាមេរិកទទួលស្គាល់ថាមិនទាន់អាចទប់ទល់ជាមួយមីស៊ីលល្បឿនលឿនរបស់ប្រទេសចិននិងរុស្ស៊ីបានទេ

ប្រសិនបើអាមេរិកមិនអាចផលិតបានប្រព័ន្ធមីស៊ីលការពារទំនើបនោះអាមេរិក នឹងត្រូវបរាជ័យចំពោះអាវុធល្បឿនលឿន របស់ចិននិងរុស្ស៊ី ដែលកំពុងតែអភិវឌ្ឍ ។ មន្ត្រីជាន់ខ្ពស់នៅមន្ទីរបញ្ចកោណ អាមេរិកបានប្រកាសឲ្យដឹងថា នាវាចម្បាំង ផ្ទុកយន្តហោះរបស់អាមេរិកនឹងរងការ គំរាមកំហែងប្រសិនបើទីក្រុងវ៉ាស៊ីនតោន មិនអាចផលិតបានមីស៊ីលល្បឿនលឿន ក្នុងការវាយស្ទាក់មីស៊ីលរបស់សត្រូវនោះ ពិសេសគឺមីស៊ីលរបស់ចិន ។ រដ្ឋលេខាធិការក្រសួងការពារជាតិ ... Read More »

អំពើហិង្សាពាក់ព័ន្ធនឹងអ៊ិស្លាម កំពុងតែកើតឡើងនៅក្នុងប្រទេសស្រីលង្កា

បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា ដែលមាន វិបត្តិជាមួយក្រុមជនជាតិអ៊ិស្លាមរ៉ូហ៊ីងយ៉ា បង្កឲ្យមានការកាប់សម្លាប់គ្នា ក្លាយទៅជា វិបត្តិទ្រង់ទ្រាយធំមកពេលនេះដល់ វេន ប្រទេសស្រីលង្កាវិញម្តង ដែលកំពុងតែ មានវិវាទ ជាមួយក្រុមជនជាតិ អ៊ិស្លាម និងបង្កអំពើហិង្សាលើក្រុមអ៊ិស្លាម ។ រដ្ឋាភិបាលស្រីលង្កា ... Read More »

មន្ត្រីកូរ៉េខាងត្បូងទៅអាមេរិក រុស្ស៊ីចិននិងជប៉ុន ដើម្បីផ្តល់លទ្ធផលស្តីពីជំនួបជាមួយកូរ៉េខាងជើង

ទីប្រឹក្សាសន្តិសុខជាន់ខ្ពស់របស់ប្រធានាធិបតី កូរ៉េខាងត្បូង មូន ជេអុីន បានធ្វើ ដំណើរទោះកាន់អាមេរិក នៅថ្ងៃទី៨ ខែមីនា បន្ទាប់មកនឹងទៅកាន់រុស្ស៊ី ចិន ជប៉ុន ដើម្បីផ្តល់នូវលទ្ធផលនៃជំនួបជា មួយមេដឹកនាំគីម ជុងអ៊ុន។ សារព័ត៌មាន ... Read More »

ប្អូនស្រី គីម ជុងអ៊ុន អាចទៅកាន់អាមេរិកដើម្បីពិភាក្សា

ទីក្រុងព្យុងយ៉ាងអាចស្នើឲ្យប្អូនស្រី បង្កើត របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បី ពិភាក្សាជួយដល់ទំនាក់ទំនងរវាងអាមេរិក នឹងកូរ៉េខាងជើងឲ្យមានភាពល្អប្រសើរ ឡើងវិញ។ ព័ត៌មានខាងលើបានផ្សព្វ ផ្សាយក្រោយពេល កូរ៉េខាងជើង បាន បង្ហាញពីគោលបំណងចង់ពិភាក្សាជាមួយអាមេរិក ... Read More »

៤ឆ្នាំហើយយន្តហោះ MH370 និងអ្នកដំណើរ២៣៩នៅឯណា?

នៅថ្ងៃទី៨ ខែមីនា ជាថ្ងៃនៃសោកនាដកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី អ៊ែរឡាញដោយសារតែ បានបាត់បង់យន្ត ហោះដឹកអ្នកដំណើរ MH 370 ដោយមាន អ្នកដំណើរ និងក្រុមពហុនិការហូតដល់ ទៅ២៣៩នាក់ មកទល់ពេលនេះគឺ៤ឆ្នាំ ហើយមិនទាន់រកឃើញនៅឡើយ ... Read More »

Pep Guardiola ថាក្លិប Manchester City មិនអាចប្រៀបស្មើនឹងBarcelonaនៅឡើយទេ

លោក Pep Guardiolaអ្នកចាត់ការទូរទៅក្លិបManchester Cityបានបញ្ជាក់ថា ក្លិបរបស់អង់គ្លេសនេះមិនទាន់អាចប្រៀបស្មើនឹងក្រុម យក្សអេស្ប៉ាញBarcelona ឬក៏ Real Madridឡើយ បើទោះបីក្រុមរបស់លោកបានឡើងទៅវគ្គ៨ក្រុមចុងក្រោយក្របខ័ណ្ឌកំពូល កាលពីរាត្រីថ្ងៃទី៧ មីនាក៏ដោយ ។ អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញរូបនេះនិយាយថា “ដើម្បីគិតអំពីការចូលរួមជាមួយក្រុមប្រភេទទាំងនេះដូច ... Read More »

Real Madrid ទម្លាក់ Paris Saint Germain ឡើងវគ្គ៨ក្រុមពានរង្វាន់ Champions League

ក្រុមស្តេចស Real Madrid បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយក្របខ័ណ្ឌ UEFA Champions League ក្រោយយកឈ្នះក្រុមយក្សមកពីបារាំង Paris Saint Germain ២ទល់១ នៅជើងទីពីរ កាលពីរាត្រីថ្ងៃទី៦ឈានចូលថ្ងៃទី៧ ខែមីនា ... Read More »

ប្រវត្តិប្រកួតមិនដែលចាញ់ក្នុងទឹកដីពេញមួយរដូវកាលសម្រាប់ក្លិបទាំង៦នៅ អង់គ្លេស

ក្រោយការកកើតការប្រកួតនៅក្របខ័ណ្ឌកំពូលអង់គ្លេស Premier League មានក្លិបមិនច្រើនទេ ដែលធ្វើបានល្អបំផុត គឺការប្រកួតនៅក្នុងទឹកដីមិន ធ្លាប់ចាញ់រហូតពេញមួយរដូវកាលប្រកួត។ ក្លិបធំៗចំនួន៦ដែលមានប្រវត្តិ មិនដែលចាញ់ការប្រកួតនៅក្នុងទឹកដីរបស់ខ្លួនមាន ៖ 1-Manchester City ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Roberto Mancini ... Read More »

បេក្ខជន៥រូបនឹងប្រជែងតំណែងប្រធានាធិបតីវេណេហ្សុ៊យអេឡានៅថ្ងៃទី២០ខែឧសភាឆ្នាំ២០១៨

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ វេណេហ្សុ៊យអេឡា នឹងចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដើម្បីបញ្ចប់វិបត្តិនៅក្នុងប្រទេសនេះ។ តាមគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសនេះបានប្រកាសឲ្យដឹងថា មានបេក្ខភាពឈរឈ្មោះប្រធានាធិបតី៥រូប ដែលមានភាពទាក់ ទាញនិងនយោបាយដឹកនាំប្រទេសទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋ។ បេក្ខភាព៥រូប ក៏មានប្រធានាធិបតីជិត ផុតអាណត្តិ លោក នីកូឡាស់ ... Read More »

យន្តហោះដឹកយោធារុស្ស៊ីធ្លាក់នៅស៊ីរីស្លាប់៣០នាក់

យ៉ាងហោចណាសក៏មានមនុស្ស៣៩នាក់ស្លាប់ ក្រោយពេលយន្តហោះដឹក យោធារុស្ស៊ីបានធ្លាក់ពេលចុះចតនៅទីតាំងទ័ពអាកាស Khmeimim ប្រទេសស៊ីរី។ តាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា យន្តហោះដឹក ជញ្ជូនយោធា An-26 បានធ្លាក់នៅវេលា ម៉ោង១២ថ្ងៃទី៦ ខែមីនា នៅពេលយន្តហោះនេះចុះចតនៅក្នុងអាកាសយានដ្ឋាន Khmeimim ប្រទេសស៊ីរី។ ... Read More »

ទីម័រខាងកើតបានចុះសន្ធិសញ្ញាព្រំដែនសមុទ្រជាមួយអូស្ត្រាលី

ទីម័រខាងកើត បានប្រកាសឯករាជ្យ​ចេញពីប្រទេសព័រទុយហ្គាល់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៧៥ ។ ក្រោយទទួលបាន​ឯករាជ្យ៩ថ្ងៃ ត្រូវកម្លាំងទាហានឥណ្ឌូនេស៊ីគ្រប់គ្រង បង្កើតទៅជាខេត្ត ទីម័រខាង កើត នៅខែកក្កដាឆ្នាំ១៩៧៦ ក្រោមការ គ្រប់គ្រងរបស់ប្រទេសឥណ្ឌូនេស៊ី ។ ... Read More »

បារាំង៖ បើមិននិយាយគ្នាត្រង់ៗ មិនអាចស្វែងរកដំណោះស្រាយឃើញឡើយ

ពាក់ព័ន្ធនឹងការចោទប្រកាន់ជុំវិញ កម្មវិធីមីស៊ីលនិង នុយក្លែអ៊ែរ អីុរ៉ង់ រវាងប្រទេសលោកខាងលិច ដែលមាន អាមេរិក និងប្រទេសអីុរ៉ង់ មិនអាចស្វែងរកដំណោះស្រាយឃើញឡើយប្រសិនបើ មិនអង្គុយពិភាក្សាគ្នាត្រង់ទៅត្រង់មក ហើយចេះតែចោទប្រកាន់គ្នានោះទេ។ ពាក់ព័ន្ធនឹងស្ថានភាពខាងលើរដ្ឋមន្រ្តីការបរទេសបារាំង បានបំពេញទស្សនកិច្ច នៅអីុរ៉ង់ និងជួបចរចាជាមួយប្រធានាធិបតីអុីរ៉ង់ ... Read More »

កូរ៉េខាត្បូង៖ ទីក្រុងព្យុងយ៉ាងបានត្រៀមរួចរាល់នៅក្នុងការបោះបង់អាវុធបរមាណូ

  សារព័ត៌មាន CNN បានផ្សាយថា ក្រោយជំនួបពិភាក្សា របស់មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង និងមេដឹកនាំ គីម ជុងអ៊ុន មន្ត្រីកូរ៉េខាងត្បូង បានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង បានត្រៀមលក្ខណ។ ទីព្រឹក្សាសន្តិសុខជាតិ កូរ៉េខាងត្បូងលោក ... Read More »

ប្រឆាំងនឹងច្បាប់តម្លើងពន្ធ ទីព្រឹក្សាសេដ្ឋកិច្ចលោកត្រាំ លាលែងពីតំណែង

កាលពីថ្ងៃទី៦ ខែមីនា សេតវិមានអាមេរិកបានប្រកាសឲ្យដឹងថា ទីព្រឹក្សាសេដ្ឋកិច្ច របស់ប្រធានាធិបតីត្រាំ គឺលោក Gary Cohn បានសម្រេចលាលែងចេញពីតំណែង ដើម្បីប្រឆាំងនឹង នយោបាយតម្លើងពន្ធរបស់លោកត្រាំ ។ នៅក្នុងសេចក្តីប្រកាស លោក Gary ... Read More »

David Moyes ប្រមានកូនក្រុមថានឹងធ្លាក់ពី Premier League ប្រសិនបើបន្តចេញ

អ្នកចាត់ការទូទៅក្លិបញញួរធំ West Ham United លោក David Moyes បានប្រមានកូនក្រុមរបស់គាត់ថាពួកគេនឹងធ្លាក់ចេញពីក្របខ័ណ្ឌកំពូលរបស់អង់គ្លេសប្រសិនបើនៅតែបន្តលេងអន់ដូចបច្ចប្បន្នទៀត។ ក្រោយបរជ័យយ៉ាងធ្ងន់ធ្ងរលើក្រុម Liverpool និង Swansea City ដោយលទ្ធផល 4-1 ... Read More »

លោកJose Mourinho នឹងអាចរកបាន៤០ម៉ឺនដុល្លារក្នុងមួយថ្ងៃពេលWorld Cupនៅរុស្ស៊ី

លោក Jose Mourinho អ្នកចាត់ការទូទៅក្រុមបិសាចក្រហមនឹង អាចរកប្រាក់ចំណូលបាន1,76 លានផោន(៤០ម៉ឺនដុល្លារ)ក្នុងរយៈ ពេលតែ៤ថ្ងៃប៉ុណ្ណោះក្នុងពេលប្រកួត World Cupនៅក្នុងប្រទេសរុស្ស៊ី ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះបានចុះកុងត្រាជាមួយនឹងទូរទស្សន៍ព័ត៌មាន អន្តរជាតិរុស្ស៊ី RT ដែលជាប៉ុស្តិ៍ មិនទទួលបានសិទ្ធិផ្សាយ ... Read More »

អឺរ៉ុបអាចនឹងបែកបាក់នៅពេលអនាគតខណៈមានមេដឹកនាំប្រឆាំងអឺរ៉ុបបន្តឈ្នះឆ្នោតដឹកនាំប្រទេស

អីុតាលីគឺជាប្រទេសដែលមានឥទ្ធិពលបំផុតទី៣នៅក្នុងតំបន់ អឺរ៉ុប ហើយបើ ប្រទេសនេះជួបវិបត្តិនោះនឹងអូសទាញ អឺរ៉ុបទាំងមូលឲ្យធ្លាក់ចូលក្នុងវិបត្តិដូចគ្នាដែរ។ ការកើនឡើងនៃ អ្នកនយោបាយ ប្រឆាំងអឺរ៉ុប បាន និងកំពុងធ្វើឲ្យអឺរ៉ុបត្រូវបែកខ្ញែកចេញពីគ្នា ដូចជាប្រទេសអង់គ្លេសកំពុងតែព្យាយាមចាកចេញពីអឺរ៉ុប។ នៅពេលនេះអតីតនាយករដ្ឋមន្ត្រីអុីតាលី លោក ម៉ាត់តេអូ រិនហ្ស៊ី ... Read More »

ប្រធានាធិបតីអាមេរិកគំរាមដំឡើងពន្ធរថយន្តដល់ប្រទេសអឺរ៉ុប

គោលនយោបាយដំឡើងពន្ធនាំចូល របស់ប្រធានាធិបតីដូណាល់ ត្រាំបានធ្វើឲ្យ ប្រទេសជាច្រើននៅជុំវិញពិភពលោក ខឹង សម្បាយ៉ាងខ្លាំង ដោយប្រទេសទាំងនោះ បានគំរាម វាយបកវិញទៅលើអាមេរិក ។ ការដំឡើងពន្ធរបស់អាមេរិក គឺសំដៅទៅ លើប្រទេសទាំងអស់ ក្នុងនោះមានទាំង សម្ពន្ធមិត្តអឺរ៉ុបផងដែរ។ ... Read More »

រកយន្តហោះបាត់ខ្លួនមិនឃើញបែរជាឃើញខ្មោចនាវាផ្ទុកយន្តហោះអាមេរិក

ការស្វែងរកយន្តហោះដឹកអ្នកដំណើរ របស់ម៉ាឡេស៊ីមិនទាន់ឃើញពន្លឺនៅឡើយ ប៉ុន្តែក្រុមអ្នករុករកបានរកឃើញ នាវាផ្ទុកយនុ្តហោះអាមេរិកដែលបានលិចនៅ សម័យសង្គ្រាម វាយប្រហារជាមួយជប៉ុន ទៅវិញ។ កន្លងមកក្រុមអ្នកស្វែងរកយន្ត ហោះ MH 370 ក៏បានរកឃើញនាវាមុជ ទឹករបស់អូស្ត្រាលី ដែលបានបាត់ខ្លួនជាង ១០០ឆ្នាំជាមួយនឹងនាវឹកជាច្រើននាក់។ ... Read More »

ចិនប្តេជ្ញាកាត់បន្ថយការបំពុលបរិយាកាសទ្រង់ទ្រាយធំ

បរិយាកាសកខ្វក់ ចុះអ័ព្ទនាពេលកន្លង មក បានបង្កផលប៉ះពាល់យ់ាងខ្លាំងដល់ ពលរដ្ឋចិន ពិសេសនៅតាមទីក្រុងធំៗ ដូចជាទីក្រុងប៉េកាំងនិងទីក្រុងសៀងហៃជាដើម ពេលខ្លះចុះអ័ព្ទ មើលមិនឃើញផ្លូវ ។ ដើម្បីការពារអាយុជីវិតពលរដ្ឋចិន ដែលមានច្រើនបំផុតលើពិភពលោក ពេលនេះរដ្ឋាភិបាលបានចេញវិធានការ ខិតខំដោះស្រាយ បញ្ហាបំពុលបរិស្ថាន ... Read More »

សារព័ត៌មានKCNA៖ លោក គីម ជុងអ៊ុន នឹងជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង

សារព័ត៌មានកូរ៉េខាងជើង បានផ្សាយថា នៅក្នុងជំនួប រវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងគណៈប្រតិភូកូរ៉េខាងត្បូង បានបង្ហាញពីភាពជិតស្និទ្ធកូរ៉េទាំងពីរ ។ សារព័ត៌មាន Bloomberg បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន ... Read More »