រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក Al Malki បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្ម ទៅលើប្រទេសអ៊ីស្រាអែល ក្រោយពេលនាយរដ្ឋមន្ត្រី អ៊ីស្រាអែល បានប្រើប្រាស់ ការបោះឆ្នោត ដើម្បីពង្រីកទឹកដី ដែលបានដណ្តើមគ្រប់គ្រងពីប៉ាឡេស្ទីន។ លោក Reyad ... Read More »
ព័ត៌មានអន្តរជាតិ
គណៈរដ្ឋមន្ត្រីលាលែងពីតំណែងដើម្បីរៀបចំជាថ្មី
នៅថ្ងៃទី១១ ខែកញ្ញានេះ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានធ្វើការរុះរើសមាសភាពនៃគណបក្សកាន់អំណាច LDP ដើម្បីរៀបចំជាថ្មីឡើងវិញ។ លោក អាបេ បានតែងតាំងរដ្ឋមន្រ្តីអូឡាំពិក លោក ស៊ូហ្សូគិ ស៊ូនីឈិ (Suzuki ... Read More »
តំណែងមន្ត្រីជាន់ខ្ពស់អាមេរិក មិនអាចស្ថិតស្ថេរ ឡើយក្រោមការដឹកនាំរបស់លោកត្រាំ
នៅពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបាន ដកតំណែងទីប្រឹក្សាសន្តិសុខជាតិដោយខ្វែងគំនិតនៅក្នុងបញ្ហាមួយចំនួន មិនអាចដោះស្រាយបាន ។ សកម្មភាពខាងលើនឹងធ្វើឲ្យ លោកត្រាំកាន់តែបាត់បង់ ប្រជាប្រិយភាព សម្រាប់ការបោះឆ្នោត ប្រធានាធិបតីនៅឆ្នាំ២០២០។ សារព័ត៌មាន BBC ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី១០ ... Read More »
សុបិន្តអាក្រក់នៅតែបន្តគ្របដណ្តប់នៅទឹកដីអាមេរិក ក្រោយ១៨ឆ្នាំ នៃការវាយប្រហារភេរវកម្ម១១/៩/២០០១
នៅថ្ងៃទី១១ ខែកញ្ញា កាលពី១៨ឆ្នាំមុន ទឹកដី គ្រប់ដណ្តប់ទៅដោយ ការភ័យខ្លាច រន្ធត់ដោយសារតែការវាយប្រហារភេរវកម្មជាប្រវត្តិសាស្ត្រ ទៅលើអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងញ៉ូវយ៉ក ។ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ យន្តហោះដឹកអ្នកដំណើរ៤គ្រឿងត្រូវក្រុមភេរវកម្មប្លន់ ហើយបញ្ជារទៅបុកអគារពាណិជ្ជកម្ម ... Read More »
ជារឿងរាល់ឆ្នាំឲ្យតែដល់ខួបថ្ងៃទី១១ខែកញ្ញា ស្ថានទូតអាមេរិកនៅ អាហ្វហ្គានីស្ថាន តែងតែរងការវាយប្រហារ
ជារឿងរាល់ឆ្នាំ នៅពេលដែលអាមេរិករៀបចំខួប ថ្ងៃទី១១ខែកញ្ញា ដែលជាពេលវេលា ក្រុមភេរវកម្ម វាយប្រហារទៅលើអគារភ្លោះនៅទីក្រុងញូវយ៉ក ហើយក៏ជាពេលវេលាដែលអាមេរិកសម្រេច បញ្ជូនកម្លាំងទាហានទៅវាយប្រហារនៅក្នុងប្រទេស អាហ្វហ្គានីស្ថានផងដែរ ។នៅពេលនេះ ស្ថានទូតអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន តែងតែរង ការវាយប្រហារ ឬបំផ្ទុះគ្រាប់បែកនៅមុខស្ថានទូតអាមេរិក។ ... Read More »
អឺរ៉ុបនិងរុស្ស៊ី កំពុងតែឆ្ពោះទៅរកទំនាក់ទំនងល្អប្រសើរនឹងគ្នាវិញហើយ ក្រោយអាមេរិកគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន
ដោយសារតែ នយោបាយអាត្មានិយមរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានធ្វើឲ្យ ប្រទេសជាមិត្តបាត់បង់ទំនុកចិត្តយ៉ាងខ្លាំង ។នៅពេលនេះអឺរ៉ុបកំពុងតែងាកទៅបង្កើនទំនាក់ទំនងជាមួយរុស្ស៊ីវិញ ហើយ។ ចំណែករុស្ស៊ីវិញ ក៏បាន បង្កើនការលក់ឧស្ម័នទៅឲ្យអឺរ៉ុប ជាឱកាសល្អរបស់អ៊ុយក្រែនទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ុយក្រែន អាចនឹងល្អប្រសើរ ហើយបានផ្តល់ឱកាស ... Read More »
យន្តហោះគ្មានមនុស្សបើករបស់អីស្រាអែល បន្តរងការបាញ់ទម្លាក់ពីក្រុម ហេសបូឡោះ
ក្រុមហេសបូឡោះនៅក្នុងប្រទេសលីបង់ ដែលជាសត្រូវរបស់អីស្រាអែល បានបន្តបាញ់ទម្លា់យន្តហោះ គ្មានមនុស្សបើករបស់អីស្រាអែលបន្ថែមមួយគ្រឿងទៀតហើយដែលបានហោះចូលដែនដីលីបង់ ។ សារព័ត៌មាន AP បានផ្សាយ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះថា សេចក្តីថ្លែងការណ៍របស់ក្រុមហេសបូឡោះ បានបញ្ជាក់ថា ដ្រូននោះត្រូវបានបាញ់ទម្លាក់ ដោយអាវុធដែលសមល្មមនឹងបាញ់ទម្លាក់ ... Read More »
ស្លាប់កើនឡើងជាបន្តបន្ទាប់ដោយសារព្យុះនៅជប៉ុន
មកទល់ពេលនេះ ចំនួនអ្នកស្លាប់ដោយខ្យល់ព្យុះ Faxai នៅជប៉ុន បានកើនឡើងជាបន្តបន្ទាប់ បណ្តាលឲ្យមានអ្នករងរបួសនិងស្លាប់ មានចំនួន៤៣នាក់ហើយ។ ខ្យល់ព្យុះទី១៥ប្រចាំរដូវកាល និងជាខ្យល់ព្យុះទី៩វាយប្រហារនៅតំបន់ Chiba ប្រទេសជប៉ុន ហើយជាលទ្ធផលបណ្តាលឲ្យបាត់បង់ជីវិត និងរបួសមនុស្សជាច្រើននាក់ ។ ការអាក់ខានដំណើរចរាចរណ៍ដឹកជញ្ជូនក្នុងតំបន់ ... Read More »
តំបន់អឺរ៉ុបប្រឈមនឹងការប្រែប្រួលអាកាសធាតុខ្លាំងបំផុត
តំបន់អឺរ៉ុប កំពុងប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ខុសប្រក្រតី ប៉ះពាល់យ៉ាងខ្លាំង ដោយនៅពេលរដូវក្តៅនឹងត្រជាក់ កើតឡើងខ្លាំង ខុសប្រក្រតី ។ បច្ចុប្បន្ននៅក្នុងប្រទេសបារំាង មានមនុស្សស្លាប់ជាច្រើន ដោយរលក់កម្តៅ។ ក្រសួងសុខាភិបាលបារាំង បានឱ្យដឹងថា មនុស្ស១,៤៣៥នាក់ បានបាត់បង់ជីវិត ... Read More »
ក្រោយអាមេរិកស្នើតភ្ជាប់កិច្ចពិភាក្សាស្តីពីការរំសាយបរមាណូ កូរ៉េខាងជើងបន្តបាញ់មីស៊ីល
កាលពីថ្ងៃទី៩ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអំពាវនាវដល់កូរ៉េខាងជើង ចាប់ផ្តើមដំណើរការពិភាក្សាស្តីពីកម្មវិធីរំសាយបរមាណូឡើយវិញ ដោយស្នើដល់កូរ៉េខាងជើង ឈប់រាល់សកម្មភាពធ្វើឲ្យតានតឹង ក្នុងនោះមានសាកល្បងមីស៊ីលជាដើម។ ក្រោយការអំពាវនាវនោះបានមួយថ្ងៃ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា កូរ៉េខាងជើង ... Read More »
ទាហានអាមេរិកនៅអាហ្វហ្គានីស្ថាន កាន់តែគ្រោះថ្នាក់ ក្រោយលោកត្រាំលុបកិច្ចពិភាក្សាសន្តិភាព
ក្រុមតាលីបង់បង្ហាញការខឹងសម្បាយ៉ាងខ្លាំងដល់ទង្វើ «បាតដៃខ្នងដៃ» របស់អាមេរិក នៅក្នុងការស្វែងរកសន្តិភាព ដល់ប្រទេសអាហ្វហ្គានីស្ថាន ។ នៅពេលនេះ ក្រុមតាលីបង់ប្រកាសសម្លាប់ទាហានអាម៉េរិកជាបន្តទៀត ក្រោយលោកត្រាំលុប ចោលកិច្ច ពិភាក្សាសន្ដិភាព ។ ក្រុមឧទ្ទាមតាលីបង់ បានព្រមានថា ការដែលលោកប្រធានាធិបតីអាម៉េរិក ... Read More »
ទំនាក់ទំនង រុស្ស៊ី-អ៊ុយក្រែន អាចនឹងល្អប្រសើរវិញ ក្រោយដោះដូរអ្នកទោស
រុស្ស៊ី និងអ៊ុយក្រែន បានសម្រេចទុកគំនុំ និងវិវាទទៅម្ខាង ដើម្បីពិភាក្សា ហើយបានដោះដូរអ្នកទោស ទ្រង់ទ្រាយធំ ប្រកបដោយជោគជ័យ។ សកម្មភាពទាំងនេះ ជាឱកាសដ៏ល្អបំផុត ដើម្បីធ្វើឲ្យប្រទេសទាំងពីរ អាចតភ្ជាប់កិច្ចពិភាក្សា ឲ្យល្អប្រសើរឡើងវិញ នូវទំនាក់ទំនង ដែលធ្លាប់បានប្រះស្រាំ ... Read More »
ក្រោយអ៊ីរ៉ង់លក់ប្រេងអស់ ក៏បានប្រកាសថានឹងដោះលែងនាវារបស់អង់គ្លេសឆាប់ៗនេះ
នាវាដឹកប្រេងរបស់អ៊ីរ៉ង់ដែលអង់គ្លេសបានចាប់នាពេលកន្លងមកបានទៅដល់គោលដៅ ដាក់ប្រេងរួចរាល់នៅជិតប្រទេសស៊ីរី។ នៅពេលនេះអ៊ីរ៉ង់ក៏បានប្រកាសថានឹងដោះលែងនាវាដឹកប្រេងអង់គ្លេសនាពេលឆាប់ៗ។នាវាដឹកប្រេងអង់គ្លេសត្រូវអ៊ីរ៉ង់ចាប់នៅតំបន់ឈូងសមុទ្រកាលពីខែកក្កដា ឆ្នាំ២០១៩ អំឡុងពេលកំពុងមានភាពតានតឹងខ្លាំងជាមួយអាមេរិកសម្ពន្ធមិត្តអង់គ្លេស ។ លោក Abbas Mousavi អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងថា «ជំហានដ៏ចាំបាច់» ដោះលែងនាវាដឹកប្រេងឲ្យមានសិរីភាពនោះ គឺកំពុងដំណើរការ ។ លោកបញ្ជាក់ថា ... Read More »
សង្គ្រាមស៊ីរី មិនទាន់ដល់ថ្ងៃបញ្ចប់នោះឡើយ ដោយមហាអំណាចអាចបន្តសាកល្បងអាវុធទំនើបៗនៅទីនោះជាច្រើនទៀត
សង្គ្រាមនៅក្នុងប្រទេសស៊ីរី ត្រូវបានគេចាត់ទុកថាជាទីតាំង សម្រាប់ប្រទេសមហាអំណាច បង្ហាញពីអាវុធទំនើបៗរបស់ខ្លួន នៅក្នុងសមរភូមិពិត ប្រាកដ។ នៅពេលនេះចិន ក៏មានគម្រោង ចូលទៅកាន់ប្រទេសស៊ីរី ផងដែរ ដែលជាហេតុធ្វើឲ្យសង្គ្រាម កាន់តែអូសបន្លាយយូទៅមុខទៀត។ កន្លងក រដ្ឋលេខាធិការក្រសួង ការពារជាតិរុស្ស៊ី ... Read More »
ទីក្រុងតូក្យូប្រឈមនឹងព្យុះទ្រង់ទ្រាយធំពលរដ្ឋរងផលប៉ះពាល់យ៉ាងខ្លាំង
ខ្យល់ព្យុះដែលមានល្បឿនខ្យល់ខ្លាំង កំពុងតែបក់បោកទៅដល់ ប្រទេសជប៉ុន ប៉ះពាល់យ៉ាងខ្លាំង ដល់ការរស់នៅរបស់ពលរដ្ឋ ។ ជាមួយគ្នានោះជើងហោះហើរជាច្រើន ត្រូវលុបចោល។ ជើងហោះហើរជាង១០០ជើង ត្រូវលុបចោលការចាកចេញដំណើរ ខណៈដែលប្រព័ន្ធដឹកជញ្ជូនតាមខ្សែរថភ្លើងជាច្រើនខ្សេត្រូវលុបចោល បណ្តាលឲ្យជ្រួលច្របល់ទាំងព្រឹកតែម្តងសម្រាប់ប្រជាជនជប៉ុនរាប់លាននាក់នៅទីក្រុងនោះ ។ អាជ្ញាធរជប៉ុនបានព្រមានអំពីគ្រោះថ្នាក់ នៅពេលការចាកចេញដំណើរទៅខាងក្រៅផ្ទះ ... Read More »
ចិនមិនបោះបង់អ៊ីរ៉ង់ឡើយ ទោះអាមេរិកដាក់ទណ្ឌកម្ម
ដើម្បីផលប្រយោជន៍ទាំងសងខាង ចិន និងអ៊ីរ៉ង់ ទប់ស្កាត់ការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាមេរិកើ។ ចិនការពារអ៊ីរ៉ង់ ថ្កោលទោសអាម៉េរិក ដែលបង្កើនការដាក់ទណ្ឌកម្ម។ ចិនប្រឆាំងនឹងការដាក់ទណ្ឌកម្មជាឯកតោភាគីចំពោះអាម៉េរិក ទៅលើអង្គការអវកាសអ៊ីរ៉ង់។ ជាមួយគ្នានេះដែរ ចិនបង្ហាញពីក្តីសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោន នឹងឈប់«ចាក់សាំងបន្ថែមទៅលើភ្លើងកំពុងតែឆេះ»។ សារព័ត៌មាន Sputnik ... Read More »
ទោះមានវិវាទ នៅសមុទ្រចិនខាងត្បូង តែភ្ញៀវទេសចរចិនជាង១លាននាក់ទៅកម្សាន្ដ នៅក្នុងប្រទេសហ្វីលីពីន
វិវាទនៅតំបន់សមុទ្រចិនខាងត្បូងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងចិន និងហ្វីលីពីន ។ ប៉ុន្តែពលរដ្ឋចិននៅតែទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពិនជាច្រើន នៅក្នុងឆ្នាំនេះ ។ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ហ្វីលីពីន បានបញ្ជាក់ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ថា ភ្ញៀវទេសចរចិន ជាង១លាននាក់ បានទៅកាន់ប្រទេសហ្វីលីពីន ចាប់ពីខែមករា ... Read More »
គួរឲ្យសោកស្តាយ! យានស្រាវជ្រាវឋានព្រះច័ន្ទ ចុះចតបរាជ័យ
ការធ្វើដំណើរពីភពផែនដីទៅកាន់ឋានព្រះច័ន្ទ របស់យានស្រាវជ្រាវ ឥណ្ឌា Chandrayaan-2 ប៉ុន្តែជាអកុសលពេលប៉ុនប៉ងចុះចតប៉ូលខាងត្បូងនៃព្រះចន្ទនោះ បែរជាបរាជ័យទៅវិញ។ ក្រុមមន្រ្តីឥណ្ឌាបាននិយាយថា យាន Chandrayaan-2 បានចូលទៅជិតព្រះច័ន្ទ ជាធម្មតា រហូតដល់មានកំហុសកើតឡើង ប្រហែល២,១ គីឡូម៉ែត្រពីផ្ទៃនៃព្រះចន្ទ ។ ... Read More »
បើអាមេរិក ជឿតាមរុស្ស៊ី នោះ មិនមានការវាយប្រហារភេរវកម្ម១១ កញ្ញ នៅអគារភ្លោះ បុរីញូវយ៉កឡើយ
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលដល់ខួបនៃការវាយប្រហារភេរវកម្ម ទៅលើបជ្ឈមណ្ឌលពាណិជ្ជកម្ម នៅបុរីញូវយ៉ក ដែលជាចំណុចចាប់ផ្តើមនៃសង្គ្រាម ប្រឆាំងភេរវកម្មរបស់អាមេរិក។ ការវាយប្រហារភេរវកម្មនៅពេលនោះសម្លាប់មនុស្សប្រមាណ៣ពាន់នាក់ប៉ុណ្ណោះ ប៉ុន្តែសង្គ្រាមភេរវកម្ម ចាប់ផ្តើមដោយអាមេរិកសម្លាប់មនុស្ស ជាង១សេននាក់ហើយ ។ មនុស្សជាច្រើនបានថ្កោលទោសអាមេរិកថា បើជឿតាមរុស្ស៊ី នោះ នឹងមិនមានការវាយប្រហារកើតឡើងនោះឡើយ ... Read More »
អាមេរិក៖ បច្ចេកវិទ្យាយន្តហោះចម្បាំង ត្រូវបានគេលួចចម្លង
កន្លងមក អាមេរិកបានចោទប្រកាន់ចិនថា បានលួចចម្លងបច្ចេកវិទ្យាយន្តហោះចម្បាំង ដ៏ទំនើបរបស់ អាមេរិក ហើយពេលនេះអាមេរិកបន្តចោទប្រកាន់ទៅលើ ជនជាតិអ៊ីតាលី និងរុស្ស៊ី ថា បានលួចចម្លងបច្ចេកវិទ្យាម៉ាស៊ីនយន្តហោះ ។ ពេលថ្មីៗនេះអាមេរិកបានចោទប្រកាន់ទៅលើរូប លោក Alexander Yuryevich ... Read More »
បើអាមេរិកចង់បាន រុស្ស៊ីនឹងលក់មីស៊ីលល្បឿនលឿនឲ្យ
កន្លងមក អាមេរិកតែងតែថ្កោលទោស នឹងដាក់គំនាបទៅលើប្រទេសដែលទិញអាវុធពីរុស្ស៊ី ។ នៅពេលនេះ រុស្ស៊ីបានស្នើឲ្យទីក្រុងវ៉ាស៊ីនតោន ទិញអាវុធទំនើបពីរុស្ស៊ី ដោយរុស្ស៊ីនឹកលក់ឲ្យ ។ លោកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលស្នើសមភាគីអាម៉េរិក ... Read More »
អាមេរិក អនុញ្ញាតឲ្យក្រុមហ៊ុនវៀតណាមហោះហើរ ត្រង់ទៅកាន់អាមេរិក
វិស័យអាកាសចរណ៍របស់វៀតណាម បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារចំនួនអ្នកដំណើរ បានកើនឡើង រហូតដល់២៥លាននាក់ ក្នុងឆ្នាំ ២០១២ និង៦២ លាននាក់ កាលពីឆ្នាំ២០១៨។ ចំនួនភ្ញៀវទេសចរ មកពីសហរដ្ឋអាម៉េរិក ក៏បានកើនឡើង ជិត៦០ភាគរយ ... Read More »
លោក ត្រាំ កំពុងតែប្រើប្រាស់សង្គ្រាម ពាណិជ្ជកម្មជាមួយចិន ដើម្បីការបោះឆ្នោត២០២០
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ត្រូវប្រឈមនឹងបញ្ហា ឧបសគ្គជាច្រើន ក្នុងការបោះឆ្នោត អាណត្តិទីពីររបស់លោក មិនត្រឹមតែពីគណបក្សប្រជាធិបតេយ្យនោះឡើយ គឺសង្គ្រាមពាណិជ្ជកម្មជាមួយចិន ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រធានាធិបតីដូណាល់ ត្រាំ ចាត់ទុកគោលនយោបាយតឹងតែងជាមួយចិនគឺជា មុខព្រួញ ក្នុងគោលនយោបាយដឹកនាំរបស់លោក ... Read More »
ស្លាប់និងរបួសជិត៥០នាក់ដោយផ្ទុះឆេះទីតាំងផលិតកាំជ្រួចផ្កាភ្លើង
ទីតាំងផលិតកាំជ្រួចផ្កាភ្លើង ដែលមិនមានប្រព័ន្ធធានាសុវត្ថិភាព តែងតែ ជួបគ្រោះថ្នាក់ផ្ទុះឆេះ ជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ី ក្នុងនោះមានបង់ក្លាដែស ចិន ឥណ្ឌា ជាដើម។ នៅពេលនេះសកម្មភាពផលិតកាំជ្រួច ក៏បានកើនឡើងដោយជិតដល់រដូវប្រើប្រាស់កាំជ្រួចផ្កាភ្លើងកាន់តែច្រើន ពិសេសគឺឆ្លងឆ្នាំ។ កាលពីថ្ងៃទី៤ ខែកញ្ញា ទីតាំងផលិតកាំជ្រួចនៅឥណ្ឌា ... Read More »
ក្រុមស្ត្រីជនជាតិប៉ាឡេស្ទីន ទាមទារសិទ្ធិទទួលបានការពារពារស្មើភាពគ្នា
ក្រុមស្ត្រីអ៊ីស្លាមនាសម័យបច្ចុប្បន្ន បានខិតខំស្វែងរកសិទ្ធិ របស់ខ្លួន នៅក្នុងសង្គម ដោយមានការតវ៉ាទាមទារ ជាច្រើននៅតាមបណ្តាប្រទេស អារ៉ាប់ កាន់សាសនាអ៊ីស្លាម ។ កន្លងមកប្រទេសសាឌី អារ៉ាប៊ី ក្រុមស្ត្រីក៏ទាមទារសិទ្ធិនៅក្នុងការបើកបររថយន្ត ហើយការទាមទារនោះទទួលបានជោគជ័យ ដោយព្រះរាជ្យទាយាទ ប៊ីល ... Read More »
ព្យុះវាយប្រហារអាមេរិក រលកកម្តៅវាយប្រហារព័រទុយហ្គាល
ខ្យល់ព្យុះកំពុងតែវាយប្រហារអាមេរិក ក្រោយឆ្លងកាត់ប្រទេសបាហាមាស សម្លាប់មនុស្សកើនឡើងដល់ទៅ២០នាក់ហើយ។ ចំណែកនៅក្នុងតំបន់អឺរ៉ុបវិញ កំពុងតែ ប្រឈមនឹងរលកកម្តៅវាយប្រហារ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ ។ អាកាសធាតុ នៅក្នុងប្រទេសព័រទុយហ្គាល់ បានឡើងកម្ដៅយ៉ាងខ្លាំង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាក់ស្តែង នៅស្រុកចំនួន១៣ ត្រូវអាជ្ញាធរប្រកាសអាសន្នដល់កម្រិតពណ៌ក្រហមឲ្យប្រជាជនត្រូវប្រុងប្រយ័ត្នយកចិត្តទុកដាក់ខ្ពស់បំផុត ... Read More »
អ៊ីរ៉ង់ អាចពិភាក្សាជាមួយអាមេរិកបន្ទាប់ពីកិច្ចប្រជុំ អង្គការសហប្រជាជាតិ ពេលខាងមុខ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបើកទ្វារចំហរ អាចឲ្យមានជំនួបមួយជាមួយមេដឹកនាំអ៊ីរ៉ង់ លោកប្រធានាធិបតី ហាស្សាន រ៉ូហានី នៅក្នុងអំឡុងសម័យប្រជុំពេញអង្គខាងមុខរបស់អង្គការសហប្រជាជាតិ ។ សម័យប្រជុំពេញអង្គរបស់អង្គការសហប្រជាជាតិ (UN) នៅក្នុងទីក្រុងញូវយ៉ក នឹងប្រព្រឹត្តទៅ ... Read More »
រដ្ឋាភិបាល វេណេហ្ស៊ុយឡា ចាត់វិធានការទប់ស្កាត់ ការបំបែកទឹកដីបង្កអសន្តិសុខ
ផែនការប្រើប្រាស់កម្លាំងយោធាដើម្បី បំបែកទឹកដីវេណេហ្ស៊ុយអេឡារបស់ក្រុមប្រឆាំង គាំទ្រដោយអាមេរិក និងលោកខាងលិច បានបែកធ្លាយ ។ រដ្ឋាភិបាល របស់ប្រធានាធិបតីម៉ាឌូរ៉ូ បានដឹងថា នៅតំបន់ព្រំដែន កំពុងតែហ្វឹកហាត់កម្លាំងពិសេស ដើម្បីវាយលុកចូលកាន់កាប់ទឹកដីវេណេហ្ស៊ុយអេឡ ដូចអ្វីដែលបានកើតឡើងនៅក្នុងប្រទេសស៊ីរី ។ ដើម្បីទប់ស្កាត់ការឆ្លានពាន ... Read More »
លោក ត្រាំ កំពុងតែធ្វើឲ្យឥទ្ធិពលយោធារបស់អាមេរិកធ្លាក់ចុះ
តាំងពីដើមមក អាមេរិក បានផ្តល់អាទិភាពទៅលើវិស័យយោធា ដោយបង្កើនការចំណាយកើនឡើងជាបន្តបន្ទាប់ ពង្រឹងវិស័យ នេះឲ្យកាន់តែខ្លាំង ក្នុងពេលដែល ប្រទេសចិន និងរុស្ស៊ី កំពុងតែពង្រីកឥទ្ធិពលយោធាដូចគ្នា ។ ប៉ុន្តែដើម្បីបង្កើតឲ្យមានស្នាដៃ ក្នុងពេលដឹកនាំបន្សល់ទុក ដល់ជំនន់ក្រោយ លោកត្រាំបានសម្រេច ... Read More »
ក្តីស្រមៃចង់ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក អាណត្តិទីពីររបស់លោកត្រាំ អាចក្លាយជាការពិតដែរទេ?
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ក្តីស្រមៃចង់ ដឹកនាំអាមេរិក ថែមមួយអាណត្តិទៀតរបស់លោកត្រាំ ពិបាកក្លាយទៅជាការពិត ដោយសារតែ ពលរដអាមេរិក បាត់បង់ទំនុកចិត្តទៅលើការដឹកនាំរបស់លោក ។ នៅពេលនេះលោកត្រាំ កំពុងតែប្រើប្រាស់សង្គ្រាមពាណិជ្ជកម្មជាមួយចិនដើម្បី ទាក់ទាញពលរដ្ឋគាំទ្រ ។ ប៉ុន្តែពលរេដ្ឋអាមេរិកជាច្រើនរងផលប៉ះពាល់ដោយសារតែ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច