ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ប្រទេសចិនត្រៀមធ្វើសង្គ្រាមបរមាណូនៅដែនសមុទ្រចិនភាគខាងត្បូងដែលមានវិវាទ

រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Liang Guanglie បានអំពាវនាវដល់ពល រដ្ឋនៅទួទាំងប្រទេសត្រៀមលក្ខណៈធ្វើ សង្គ្រាមបរមាណូនៅដែនសមុទ្រ។ លោក បញ្ជាក់ទៀតថា ការប៉ះទង្គិចដោយអាវុធ អាចនឹងកើតមានឡើងគ្រប់ពេលវេលា។ អ្នកឯកទេសអាមេរិកលោក James Holmes ព្រមានថា រដ្ឋាភិបាលទីក្រុងម៉ានីល ... Read More »

អាវុធគីមីត្រូវបានរដ្ឋាភិបាលប្រើប្រាស់ទៅលើក្រុមប្រឆាំង?

ក្រុងវ៉ាស៊ីនតោនបានបង្ហាញនូវសញ្ញា អាសន្នដែលសង្ស័យមានប្រើអាវុធគីមីកាន់តែច្រើនទៅនៅស៊ីរី។ ប៉ុន្តែរដ្ឋបាលអាមេរិក មានការប្រុងប្រយ័ត្នខ្លាំងមិនធ្វើសេចក្តីថ្លែង ការណ៍ណាមួយទាក់ទងនឹងប្រធានបទ នេះទេ ហើយក៏បានបដិសេធមិនបញ្ជាក់ ជាផ្លូវការឡើយ ចំពោះព័ត៌មានលេចឮជាច្រើនជុំវិញការប្រើប្រាស់អាវុធគីមីនៅក្នុង ប្រទេសស៊ីរីលើកនេះ។ របបដឹកនាំស៊ីរីត្រូវបានជាប់សង្ស័យជាថ្មីម្តងទៀតថា បានប្រើអាវុធគីមីប្រឆាំងនឹងជនស៊ីវិលនៅតំបន់អាឡិបដែលកំពុងមានការប្រយុទ្ធគ្នាយ៉ាងសន្ធោសន្ធៅរវាងកង ទ័ពរដ្ឋាភិបាលក្រុងដាម៉ាសនឹងកងកម្លាំង បះបោរឧទ្ទាម។ ដំណឹងនេះបានបង្កបង្កើតឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ ... Read More »

ជម្រុះ UEFA Champions League ថ្ងៃនេះ Ajax, Man City, Young Boys មានសង្ឃឹមសម្រាប់ជើងទី១

ការប្រកួតបាល់ទាត់ជម្រុះ UEFA Champions League វគ្គ Play-offs ថ្ងៃនេះក្រុម Ajax, Man City, Young Boys មានសង្ឃឹមឈ្នះគូប្រកួតសម្រាប់ ជើងទី១ ដើម្បីមានឱកាសឡើងទៅកាន់ ... Read More »

ប្រទេសទួរគីបោះបង់សម្ពន្ធមិត្តអាមេរិកទៅរករុស្ស៊ីក្នុងការវាយប្រហារលើក្រុមអ៊ិស្លាមបង្កើតរដ្ឋ

ក្រោយពីធ្វើរដ្ឋប្រហារមិនបានសម្រេច ហើយអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារនោះ បានរត់ភៀសខ្លួនទៅនៅអាមេរិក។ មិនត្រឹម តែប៉ុណ្ណោះ ក្រុមចារកម្មអាមេរិកទទួលរងការចោទប្រកាន់ពីទួរគីថា ជាអ្នកចូលរួមនៅក្នុងការធ្វើរដ្ឋប្រហារនោះ។ មិនត្រឹមតែ ប៉ុណ្ណោះក្រុមចារកម្មរុស្ស៊ីបានជួយដល់ប្រធា នាធិបតីទួរគីទាន់ពេលវេលាគេចផុតពីការធ្វើរដ្ឋប្រហារនោះ។ ចំណុចទាំងនោះហើយបានធ្វើឲ្យទួរគីត្រូវងាកទៅចាប់ដៃរុស្ស៊ីវិញដើម្បីវាយប្រហារ កម្ចាត់ក្រុមភេរវករទាំងនៅក្នុងប្រទេសទួរគី និងនៅក្នុងប្រទេសស៊ីរី-អីុរ៉ាក់។ កាលពីថ្ងៃ ទី១១ ... Read More »

បាល់ទាត់នៅអង់គ្លេស Championship ថ្ងៃនេះ Aston Villa, Brighton, Norwich, Wigan, Wolverhampton មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់នៅអង់គ្លេស Championship ថ្ងៃនេះក្រុម Aston Villa, Brighton, Norwich, Wigan, Wolverhampton ជាក្រុមដែលមានប្រៀបជាងគូ ប្រកួតក្នុងទឹកដី សង្ឃឹមរកបាន៣ពិន្ទុនៅ ដើមរដូវកាលនេះ ។ Aston ... Read More »

កំណើនសេដ្ឋកិច្ចនៅតំបន់ចាយប្រាក់អឺរ៉ូធ្លាក់ចុះដោយសារតែឱនភាពនៃសេដ្ឋកិច្ចអីុតាលីនិងបារាំង

ទិន្នន័យជាផ្លូវការបានបង្ហាញថានៅ ក្នុង​ត្រីមាសទី២នេះកំណើនសេដ្ឋកិច្ចនៅ តំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែមានការព្រួយបារម្ភចំពោះ​ ការចាកចេញរបស់អង់គ្លេសពីសហគមន៍អឺរ៉ុប ហើយនិងការធ្លាក់ចុះនៃសេដ្ឋកិច្ច របស់អីុតាលី និងបារាំង។ ទីភ្នាក់ងារស្ថិតិ Eurostat បានមានប្រសា សន៍ថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូចំនួន១៩ប្រទេសបានធ្លាក់ចុះពី ០,៦ភាគមកដល់០,៣ភាគរយនៅក្នុង រយៈពេល៣ខែចុងក្រោយនេះ ។ ... Read More »

ភូមិលក់កាំភ្លើងតម្លៃថោកបំផុតនិងងាយស្រួលក្នុងការទិញដូរ

នៅក្នុងភូមិ Darra Adam Khel កាំភ្លើង AK-47 មួយដើមលក់ក្នុងតម្លៃ១២០ដុល្លារ គឺមានតម្លៃទាបជាងទូរស័ព្ទស្មាតហ្វូនមួយគ្រឿងផង។ ភូមិ Darra Adam Khel ស្ថិតនៅក្នុង ប្រទេសប៉ាគីស្ថានជាប់ព្រំដែនប្រទេស អាហ្វហ្គានីស្ថានត្រូវបានគេចាត់ទុកថា ... Read More »

Gillingham, Milton, Port Vale, Carlisle, Colchester, Luton រំពឹងយក៣ពិន្ទុពីគូប្រកួត

ការប្រកួតបាល់ទាត់នៅក្របខ័ណ្ឌអង់ គ្លេសថ្ងៃនេះក្រុមម្ចាស់ផ្ទះ Gillingham, Milton, Port Vale, Carlisle, Colchester, Luton ជាក្រុមដែលមានប្រៀប និង មានសង្ឃឹមរកបាន៣ពិន្ទុពីគូប្រកួតរបស់ ខ្លួន ។ អង់គ្លេស ... Read More »

ប្រទេសកូរ៉េខាងជើងប្រកាសថានឹងទៅដល់ភពព្រះចន្ទក្នុងរយៈពេល១០ឆ្នាំខាងមុខ

បច្ចេកវិទ្យារបស់កូរ៉េខាងជើងបានដើរដល់កម្រិតណានោះគឺនៅតែជាប្រធានបទ ជជែកនៅក្នុងសហគមន៍អន្តរជាតិ។ ពេលថ្មីៗនេះអ្នកឯកទេសជាន់ខ្ពស់របស់ អង្គការអវកាស Pyongyang បានបញ្ជាក់ ថា កូរ៉េខាងជើងមានគម្រោងបញ្ជូនមនុស្សឡើងទៅកាន់ភពព្រះចន្ធនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ។ លោក Hyon Kuang II អគ្គនាយកទទួល បន្ទុកស្រាវជ្រាវវិទ្យាសាស្ត្ររបស់អង្គការ អវកាសជាតិបញ្ជាក់ថា ... Read More »

អំពើហិង្សាកើតឡើងនៅមន្ទីរឃុំឃាំងហ្វុីលីពីនស្លាប់១០នាក់

អ្នកទោស១០នាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងអ្នកទោសនឹងអ្នកទោសដោយ មានទាំងការផ្ទុះអាវុធទៀតផង។ ក្នុងចំណោម អ្នកស្លាប់មានជនជាតិចិន២នាក់ផងដែរ។ ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១១ខែសីហា។ លោក Xavier Solda អ្នកនាំពាក្យមន្ទីរឃុំឃាំងហ្វុីលីពីនបានឲ្យដឹងថា ក្នុងចំណោម អ្នកស្លាប់១០នាក់មាន៨នាក់ជាអ្នកទោសគ្រឿងញៀនក្នុងនោះមានអ្នកទោសជនជាតិ ចិនផងដែរ។ អ្នកទោសពីរនាក់ទៀតជាប់ទោសពីបទសម្លាប់ប្លន់។ តាមប្រសាសន៍លោក Xavier ... Read More »

ផ្ទុះរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មស្លាប់២១នាក់នៅចិន

ដោយសារតែការធ្វេសប្រហែស និង មិនសូវគោរពទៅតាមបទដ្ឋានសុវត្ថិភាពធ្វើ ឲ្យមានគ្រោះថ្នាក់កើតឡើងជាញឹកញាប់នៅក្នុងប្រទេសចិន ពិសេសក្នុងវិស័យ ឧស្សាហកម្ម ដូចជាការផ្ទុះឆេះឃ្លាំងស្តុកនៅជានជីនកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ​២០១៥ សម្លាប់មនុស្ស១៦៥នាក់និងបំផ្លាញ ​ទ្រពសម្បត្តិរាប់ពាន់លានដុល្លារអាមេរិក។ ការផ្ទុះរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មនាពេលនេះមានមនុស្សស្លាប់យ៉ាងហោច ណាស់​២១នាក់ និងរបួសជាច្រើននាក់ផ្សេង ... Read More »

ក្រោយការស្នើពីអាមេរិកហ្វុីលីពីនព្រមចរចាជាមួយចិនលើបញ្ហាសមុទ្រចិនភាគខាងត្បូង

ក្រោយពេលហ្វុីលីពីនបានបដិសេធ មិនព្រមចរចាជាមួយចិនលើបញ្ហាសមុទ្រចិនភាគខាងត្បូងក្រោយតុលាការអាជ្ញា​កណ្តាលចេញសាលក្រមនោះមកចិនបានស្នើឲ្យអាមេរិកជួយតភ្ជាប់ទំនាក់ទំនងរវាងចិននឹងហ្វុីលីពីនវិញ។ លោក ចន ឃើរី បាន ប្រកាសថា ទីក្រុងវ៉ាស៊ីនតោនចង់បញ្ចៀសឱ្យបានរាល់ការប្រឈមមុខដាក់គ្នានៅក្នុងជម្លោះដែនសមុទ្រចិនខាងត្បូង និងជំរុញ ឱ្យហ្វុីលីពីនចូលចរចាជាមួយចិន។ សេចក្តីប្រកាសរបស់លោក ឃើរី នេះ ធ្វើឡើងក្រោយពីលោកបានចូលជួបសមភាគីហ្វុីលីពីនរួច។ សម្រាប់លោកប្រមុខ ... Read More »

បើអាមេរិកមិនលូកដៃប្រទេសក្នុងតំបន់មិន អាចទប់ទល់នឹងសព្វាវុធរបស់ចិនបានឡើយ

អាចនិយាយបានថាចិនជាប្រទេសដែល មានអាវុធរឹងមាំបំផុតនៅក្នុងតំបន់ ប្រសិនបើអាមេរិកនិងប្រទេសមហាអំណាចដទៃទៀតមិនលូកដៃនោះមិនអាចធ្វើអ្វីចិនបានឡើយនៅក្នុងវិវាទដែនសមុទ្រចិនភាគខាង ត្បូង។ រយៈពេលជាង៣ទសវត្សរ៍កន្លងមក ចិនបានខិតខំពង្រឹងទាំងវិស័យសេដ្ឋកិច្ច និងយោធាហើយបានលាក់ខ្លួនរង់ចាំឱកាស នេះយូរមកហើយដើម្បីបង្ហាញកម្លាំងនយោ បាយយោធារបស់ខ្លួននៅក្នុងតំបន់ និងនៅ លើពិភពលោកទាំងមូល។ ប៉ុន្មានឆ្នាំចុង ក្រោយនេះចិនបានពង្រីកឥទ្ធិពលរបស់ខ្លួននៅទ្វីបអាហ្វ្រិកដោយផ្ដល់ជំនួយជាច្រើននៅទីនោះ។ លើសពីនេះទៅទៀតមេដឹក នាំចិនតាំងពីប្រធានាធិបតី ... Read More »

Haugesund, Odd, Rosenborg, Viking, Sandefjord​​រំពឹងឈ្នះនៅន័រវេសថ្ងៃទី១៤ ខែសីហា

ការប្រកួតបាល់ទាត់នៅន័រវេសថ្ងៃទី១៤ ខែសីហា ក្រុម Haugesund, Odd, Rosenborg, Viking, Sandefjord​​ ជាក្រុមដែលមាន ប្រវត្តិល្អក្នុងទឹកដី​ និងមានរំពឹងឈ្នះគូ ប្រកួតរបស់ខ្លួន។ ន័រវេស Eliteserien Aalesund(14) ... Read More »

បាល់ទាត់នៅព័រទុយហ្គាល់ថ្ងៃទី១៤ ខែសីហា Setúbal, Académica, Académica, Portimonenseសង្ឃឹម៣ពិន្ទុពីគូប្រកួត

ការប្រកួតបាល់ទាត់នៅព័រទុយហ្គាល់ ថ្ងៃទី១៤ ខែសីហា ក្រុម Setúbal, Académica, Académica, Portimonenseជាក្រុមដែល មានសង្ឃឹមរកបាន៣ពិន្ទុពីគូប្រកួតក្នុងទឹកដី របស់ខ្លួន សម្រាប់រដូវកាលថ្មី ។ ព័រទុយហ្គាល់ Primeira Liga ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃទី១៤ ខែសីហា Cardiff, Nancy, PSV, Dortmund, Sevilla ជួបក្រុមខ្លាំងដើមរដូវកាល

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃទី១៤ ខែសីហា ក្រុម Cardiff, Nancy, PSV, Dortmund, Sevilla ត្រូវជួបក្រុមខ្លាំងក្នុងទឹកដីដើម្បី ស្វាគមន៍ការបើករដូវកាលថ្មី២០១៦- ២០១៧ ដែលធ្វើឲ្យពិបាកក្នុងការយក ឈ្នះ និងរក៣ពិន្ទុពីគូប្រកួតរបស់ខ្លួន ។ ... Read More »

ការលក់ទំនិញរាយរបស់ចិនកើនឡើង១០,២ភាគរយនៅក្នុងកក្កដានេះ

ស្ថិតិរបស់រដ្ឋាភិបាលចិនបានឱ្យដឹងថា ការលក់ទំនិញរាយរបស់ចិនបានកើន ឡើង១០,២ភាគរយនៅក្នុងខែកក្កដានេះ ដោយមិនឈានដល់ការរំពឹងទុក។ តួលេខនេះគឺជាតួលេខដែលធ្លាក់ចុះពី ១០,៦ភាគរយកាលពីមិថុនា ហើយស្ថិតក្រោមការព្យាការដែលមានចំនួន១០,៥ ភាគរយរបស់ក្រុមស្ទង់មតិ News Bloomberg ។ ទិន្នផលឧស្សាហកម្មរបស់ចិនបានកើនឡើង៦,០ភាគរយនៅក្នុងខែកក្កដាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនការវិនិយោគនិងការចំណាយទៅលើកវិស័យ ហេដ​្ឋារចនាសម្ព័ន្ធបានកើនឡើង៨,១ភាគ រយនៅក្នុងរយៈពេល៧ខែនេះ។ តួលេខទាំងនោះមិនបានបំពេញនូវការរំពឹងទុកនោះទេ ... Read More »

តម្រូវការមាសកើនឡើង១៥ភាគរយនៅក្នុងត្រីមាសទី២ចំពេលដែលមានភាពចលាចលទូទាំងសកលលោក

ក្រុមប្រឹក្សាលើវិស័យមាសពិភពលោកបានឱ្យដឹងថាតម្រូវការមាសបានកើនឡើងនៅក្នុងត្រីមាសទី២ដោយសារតែអ្នកវិនិយោគបានទប់ទល់នឹងវិបត្តិសកលលោក ដែលរួមមានការចាកចេញរបស់អង់គ្លេសពីសហគមន៍អឺរ៉ុបជាដើម។ តម្រូវការមាសសរុបបានកើនឡើង ១.០៥០ តោននៅចន្លោះពីខែមេសា និង ខែមិថុនាពោលគឺកើនឡើង១៥ភាគរយ បើធៀបនឹងត្រីមាសទី២ឆ្នាំមុន។ តម្រូវការនៃការវិនិយោគបានកើនឡើង១៤១ភាគរយដល់ចំនួន៤៤៨តោននៅ ក្នុងត្រីមាសទី២នេះ។ តម្រូវការគ្រឿងអលង្ការបានកើនឡើង ១៤ភាគរយដល់ចំនួន៤៤៤តោន ដោយមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារ សំខាន់ៗដូចជា ចិន ... Read More »

បាល់ទាត់នៅបារាំង, ហុល្លង់, អុីតាលី និងស្កុតឡេនថ្ងៃនេះ Montpellier, Dijon, Ajax, Inverness, Udinese, Torino, Chievo មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់នៅអាល្លឺម៉ង់ Bundesliga ថ្ងៃនេះក្រុម Montpellier, Dijon, Ajax, Inverness, Udinese, Torino, Chievoជាក្រុមដែលមានសង្ឃឹម ឈ្នះគូប្រកួតក្នុងទឹកដីរបស់ខ្លួនដើម្បីស្វាគមន៍ រដូវកាលថ្មី ។ បារាំង Ligue ... Read More »

ស្ថានភាពរុស្ស៊ីនិងអ៊ុយក្រែនឡើងកម្តៅសាជាថ្មី

ក្រោយពេលប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន បានចោទប្រកាន់អ៊ុយក្រែន ថា បានឡើងគម្រោងវាយប្រហារភេរវកម្មនៅក្នុងបតំបន់ស្វយ័តគ្រីមៀស្ថិតនៅក្រោម ការគ្រប់គ្រងរបស់រុស្ស៊ីនោះមក ការប៉ុន ប៉ងវាយប្រហារភេរវកម្មត្រូវបានធ្វើឡើងដោយក្រុមចារកម្មអ៊ុយក្រែន។ បន្ទាប់ពីទទួលបានព័ត៌មានចារកម្មពី​ក្រុមចារកិច្ចរុស្ស៊ី FSB ស្តីពីគម្រោងវាយ ប្រហារនៅគ្រីមៀ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បញ្ជាក់ថា ... Read More »

តើបេក្ខភាពប្រធានាធិបតីអាមេរិកទាំង២រូបមានគោលនយោបាយបែបណាចំពោះប្រទេសចិន?

ទំនាក់ទំនងអាមេរិក-ចិននិងវិវាទនៅដែនសមុទ្រចិនភាគខាងត្បូងគឺជាប្រធានបទសំខាន់មួយនៅក្នុងការប្រជែងស្វែងរកសំឡេងគាំទ្រនៅក្នុងការបោះឆ្នោតអាមេរិក។ ចំពោះបេក្ខភាពមកពីគណបក្សប្រជា ធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីនតុន និយាយថា ប្រសិនបើលោកស្រីជាប់ឆ្នោត នោះលោកស្រីនឹងផ្តោតសំខាន់ទៅលើការការពារផលប្រយោជន៍របស់អាមេរិកនៅអាសីុប៉ាសីហ្វិក និងមិនចុះកិច្ចព្រមព្រៀងជាដៃគូពាណិជ្ជកម្មឆ្លងសមុទ្រ TPP ជា មួយចិនឡើយ។ ដោយឡែកមហាសេដ្ឋី ដូណាល់ ត្រាំ ... Read More »

ក្រុមហ៊ុន Bangkok Airways ជួបនឹងវិបត្តិដោយខាតបង់១១១,៩លានបាត

បន្ទុកពន្ធបានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពដំណើរការដ៏ល្អរបស់ក្រុមហ៊ុន Bangkok Airways កាលពីត្រីមាសទី២នៃឆ្នាំ នេះ។ ក្រុមហ៊ុននេះបានបង្ហាញពីការខាតបង់សុទ្ធចំនួន១១១,៩លានបាតក្នុងចន្លោះខែមេសា និងមិថុនា ផ្ទុយពីឆ្នាំមុនក្នុងរយៈពេលនេះក្រុមហ៊ុនទទួលបានប្រាក់ចំណេញ សុទ្ធ១០២,២លានបាត។ ការផ្លាស់ប្តូរពន្ធចំណូលកាលពីថ្ងៃទី១៦ ខែមិថុនារបស់នាយកដ្ឋានចំណូលនៃគណៈកម្មការវិនិយោគបានធ្វើឱ្យក្រុមហ៊ុននេះចំណាយជាង៤៤៧លានបាតទៅលើពន្ធបន្ថែម។ ក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ ចំណេញដែលមានចំនួន ៤៩១,៧លានបាត មុនពេលដែលចំណាយទៅលើពន្ធចំណូលក្នុងត្រីមាសទី២នេះ។ ... Read More »

បើករដូវកាលថ្មីនៅអង់គ្លេស Premier League ក្រុម Leicester, Tottenham, ManCity ជួបក្រុមខ្សោយជាង ខ្លួនថ្ងៃបើកឆាក

ការប្រកួតបាល់ទាត់នៅអង់គ្លេស Premier League ថ្ងៃនេះក្រុម Leicester, Tottenham, ManCity ជាក្រុមមានប្រវត្តិ ល្អ ស្វាគមន៍ក្រុមខ្សោយជាងខ្លួនក្នុងថ្ងៃ បើកឆាករដូវកាលថ្មី ២០១៦-២០១៧ ។ Hull Vs ... Read More »

លោកដូណាល់ ត្រាំ ទទួលស្គាល់ជាលើកដំបូងថា អាចនឹងបរាជ័យក្រោមស្នាដៃលោកស្រីហ៊ីលឡារី គ្លីនតុន

កាលពីថ្ងៃទី១១ ខែសីហា ឆ្លើយតបទៅ នឹងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានCNBC បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បញ្ជាក់ថា នៅក្នុងការបោះឆ្នោតខាង មុខលោកអាចនឹងបរាជ័យក្រោមស្នាដៃលោកស្រ​ី ហ៊ីលឡារី គ្លីនតុន។ លោក ដូណាល់ ត្រាំ ... Read More »

ប្រទេសហ្វុីលីពីនប្រឈមវិបត្តិខ្វះពន្ធនាគារ​ក្រោយប្រើកណ្តាប់ដៃដែកកម្ចាត់គ្រឿងញៀន

ក្រោយពេលប្រធានាធិបតីថ្មីហ្វុីលីពីន​លោក ឌុយទែរតេ ឡើងកាន់តំណែងមក​​​ទល់ពេលនេះបានកម្ចាត់ក្រុមជួញដូរគ្រឿ​ង ញៀនធំៗជាច្រើន ហើយចាប់ខ្លួនមនុស្សជា ច្រើនពាន់នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ រយៈពេលកន្លងមកអ្នកប្រើប្រាស់គ្រឿង ញៀនរាប់សិបពាន់នាក់បានទៅសារភាពដោយខ្លាចត្រូវប៉ូលិសបាញ់សម្លាប់។ ដោយ ហេតុនោះហើយអ្នកទោសគ្រឿងញៀន របស់ហ្វុីលីពីនបានកើនឡើងធ្វើឲ្យគុកទាំង ប៉ុន្មានតូចចង្អៀតដាក់អ្នកទោសមិនអស់ ធ្វើឲ្យរដ្ឋាភិបាលត្រូវសាងសង់គុកបន្ថែមទៀត។ មន្ត្រីហ្វុីលីពីនបានប្រកាសថា ... Read More »

បំផ្ទុះគ្រាប់បែកជាច្រើនលើកនៅទូទាំងប្រទេសថៃ ស្លាប់៤នាក់ និងរងរបួសច្រើននាក់

យ៉ាងហោចណាស់មនុស្ស៤នាក់បានបាត់បង់ជីវិត បន្ទាប់ពីហេតុការណ៍បំផ្ទុះគ្រាប់បែកជាច្រើនលើកនៅក្នុងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅទូទាំងប្រទេសថៃ ។ ប្រភពព័ត៌មានពីប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា គ្រាប់បែក២គ្រាប់បានផ្ទុះឡើងនៅតំបន់ទេសចរណ៍ Hua Hin កាលពីរសៀលថ្ងៃព្រហស្បិ៍ បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ និងរងរបួសជាង២០នាក់ ។ ... Read More »

លោកស្រីហ៊ីលឡារី គ្លីនតុន៖ លោកដូណាល់ ត្រាំ ដើរហួសព្រំដែនពេលជំរុញឲ្យមានអំពើហិង្សា

បេក្ខភាពប្រធានាធិបតីអាមេរិកមកពី គណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីល ឡារី គ្លីនតុន បានថ្កោលទោសយ៉ាងខ្លាំង ដល់គូប្រជែងមកពីគណបក្សសាធារណ រដ្ឋលោក ដូណាល់ ត្រាំ ថា បានដើរហួសព្រំដែននៅពេលដែលលោកនិយាយជំរុញឲ្យមានអំពើហិង្សាកើតឡើងសំដៅទៅលើលោកស្រី។ កាលពីថ្ងៃទី១០ ខែសីហា លោកស្រី ... Read More »

សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្មនៅឥណ្ឌូនេស៊ី

នាថ្ងៃទី១០ ខែសីហា សន្និសីទអន្ដរជាតិ ចំនួនពីរស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវ កម្មត្រូវបានបើកជាផ្លូវការនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីដោយមានការចូលរួមពីតំណាងមកពី២០ប្រទេស និងអង្គការ អន្តរជាតិធំៗចំនួន៣។ អគ្គលេខាធិការនៃអង្គការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ (Interpol) អគ្គលេខាធិការ របស់លោក Jurgen stock និងអគ្គលេខា ... Read More »

ប្រទេសបង់ក្លាដែសប្រហារជីវិតអតីតមន្ត្រីពីបទសម្លាប់មនុស្សរង្គាលកាលពី៤៥ឆ្នាំមុន

តុលាការបង់ក្លាដែសបានកាត់ទោស ឧក្រិត្តកម្មសង្គ្រាមនៅក្នុងសង្គ្រាមជាមួយប៉ាគីស្ថានកាលពីឆ្នាំ១៩៧១ ទើបតែបាន បញ្ចប់ដោយលទ្ធផលអតីតតំណាងរាស្ត្រមួយរូបរបស់បង់ក្លាដែសត្រូវកាត់ទោស ប្រហារជីវិត និង៧នាក់ទៀតត្រូវជាប់គុក ​មួយជីវិត។ ​ លោក Sakhawat Hossain អតីតសមា​ជិករដ្ឋសភាមកពីគណបក្ស Jamaat e islami ... Read More »

ពិភពលោកនឹងទៅជាយ៉ាងណា បើសិនក្រុមភេរវកម្មមានគ្រាប់បែកបរមាណូ?

អ្នកឯកទេស Joe Cirincione ប្រធាន មូលនិធិសន្ដិសុខពិភពលោក Phoughshares បញ្ជាក់ថា ក្រុមអ៊ិស្លាមបង្កើតរដ្ឋ (IS) កំពុងធ្វើសកម្មភាពនៅអុីរ៉ាក់ និងស៊ីរីអាចនឹងមានលទ្ធភាពគ្រប់គ្រងអាវុធសម្លាប់ មនុស្សជាច្រើនក្នុងនោះមានអាវុធគីមីសាស្ដ្រ និងអាវុធមហាប្រល័យបរមាណូ។ លោក Cirincione ... Read More »