អ្នកចាត់ការក្លឹប Stoke City លោក Michael O’Neill បានធ្វើតេស្តវិជ្ជមានរកឃើញជំងឺ Covid-19 បន្ទាប់ពីការធ្វើតេស្តចុងក្រោយកាលពីថ្ងៃចន្ទកន្លងទៅ ។ នេះបើតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃពុធនេះ ។ ... Read More »
ព័ត៌មានអន្តរជាតិ
Breaking News ៖ ក្រុមភេរវកម្ម Boko Haram ជិះ ម៉ូតូប្រើកាំភ្លើង AK-47 បាញ់សម្លាប់មនុស្ស ៦៩នាក់ ទាំងកណ្តាលថ្ងៃត្រង់
ក្រុមឧទ្ទាម Boko Haram បានបាញ់សម្លាប់ពលរដ្ឋដល់ទៅ៦៩ នាក់និងបំផ្លាញភូមិមួយទាំងមូល ក្នុងរដ្ឋ Borno ប្រទេសនីហ្សេរីយ៉ា។ ការបាញ់ប្រហារខាងលើកើតឡើង នៅថ្ងៃត្រង់ថ្ងៃទី៩ ខែមិថុនា ក្រោយពេលក្រុមបូកូហារ៉ាម ជិះមូតូជាច្រើនគ្រឿង ប្រដាប់ដោយកាំភ្លើង AK-47 ... Read More »
ក្រសួងការពារជាតិរុស្ស៊ីទិញយន្តហោះ Su-34បន្ថែម២០គ្រឿងទៀត
រុស្សុី៖ ក្រសួងការពារជាតិរុស្ស៊ីបានសម្រេចបញ្ជាទិញយន្តហោះចម្បាំងទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយ ប្រភេទ Shukhoi Su-34 របស់អង់គ្លេស ដែលមានរហស្សនាមថា «ចំពុះទា» ដោយសារតែយន្តហោះនេះមានក្បាលដូចចំពុះទា។ ជាមួយគ្នានេះដែរ ក្រសួងការពារជាតិរុស្ស៊ីក៏បាន បញ្ជាទិញយន្តហោះ Su-34 M ដែលមានសមត្ថភាពខ្ពស់ជាងនេះទៀត ... Read More »
អុីរ៉ង់នឹងប្រហារជីវិតភ្នាក់ងារចារកិច្ច CIA ជួយអាមេរិកវាយប្រហារសម្លាប់មេទ័ពSoleimani ក្នុងប្រទេសអុីរ៉ាក់
កាលពីថ្ងៃទី៩ ខែមិថុនា ពលរដ្ឋអុីរ៉ង់ ដែលជាអ្នកផ្តល់ព័ត៌មានចារកិច្ចឲ្យអាមេរិកនិងអុីស្រាអែលស្តីពីដំណើររបស់មេទ័ពQassem Soleimani ទើបអាមេរិកវាយប្រហារសម្លាប់ បាននៅក្នុងប្រទេសអុីរ៉ាក់ នឹងត្រូវប្រហារជីវិតក្នុងពេលឆាប់ៗនេះ។ មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ អ្នកនាំពាក្យក្រសួងយុត្តិធម៌អុីរ៉ង់ លោកGholamhossein Esmaili បានឲ្យដឹងថា លោក Mahmoud ... Read More »
បារាំងប្រកាសកញ្ចប់ជំនួយមានទឹកប្រាក់ជិត១៧ ពាន់លានដុល្លារជួយដល់វិស័យអាកាសចរណ៍
បារាំង៖នៅថ្ងៃទី៩ ខែមិថុនា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បានប្រកាសថា រដ្ឋាភិបាល នឹងផ្តល់កញ្ចប់ជំនួយជាទឹកប្រាក់ ១៥ ពាន់លានអឺរ៉ូ (១៦,៩ពាន់លានដុល្លារអាមេរិក)ជួយដល់វិស័យអាកាសចរណ៍នៅក្នុងប្រទេសនេះដែលជួបវិបត្តិដោយសារកូវីដ-១៩។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតលោក Bruno ... Read More »
អតីតប៉ូលិសស្បែកស ដែលសង្កត់.កលោក ចច ហ្វ្លយដ៍បណ្ដាលឲ្យស្លាប់ ត្រូវដាក់ប្រាក់តម្កល់១លានដុល្លារយ៉ាងតិច ទើបអាចនៅក្រៅឃុំ
អន្តរជាតិ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ក្នុងសវនាការនៅតុលាការស្រុកHennepin លោកចៅក្រម Jeannice Reding បានកំណត់ឲ្យលោកDerek Chauvin អតីតមន្ត្រីប៉ូលិសក្នុងទីក្រុង Minneapolis ដែលសង្កត់ក លោក ចច ... Read More »
ក្រុមគ្រួសារលោក George Floyd ជំរុញឲ្យអង្គការសហប្រជាជាតិ (UN) ធ្វើការស៊ើបអង្កេតជុំវិញការស្លាប់នេះ
អន្តរជាតិ៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន The Sun នៅថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមគ្រួសារជនរងគ្រោះបុរសជនជាតិស្បែកខ្មៅ លោក George Floyd និងសកម្មជនសិទ្ធិមនុស្ស បានអំពាវនាវឲ្យស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(UN) បើកការស៊ើបអង្កេតលើករណីហិង្សា និងការបង្ក្រាបបាតុករពីសំណាក់ប៉ូលិសអាមេរិក។ ... Read More »
អតីតអនុប្រធានាធិបតីអាមេរិក Joe Biden នាំមុខលើលោកត្រាំដល់ទៅ១៤ពិន្ទុ
អតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden ទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋអាមេរិក ដោយមានអ្នកគាំទ្រលើសពី៥៥ភាគរយ។ ចំណុចទាំងនោះហើយដែលជាក្តីសង្ឃឹមក្នុងការផ្លាស់ប្តូរនយោបាយដឹកនាំអាមេរិក។ តាមលទ្ធផលស្ទង់មតិ លោក Joe Biden បាននាំមុខលោកត្រាំ ដល់ទៅ១៤ពិន្ទុ។ តាមការស្ទង់មតិរបស់បណ្តាញព័ត៌មាន CNN បានបង្ហាញឲ្យឃើញថា ... Read More »
ក្នុងមួយឆ្នាំៗ ប៉ូលិសអាមេរិក បាញ់សម្លាប់មនុស្សយ៉ាងតិច១ពាន់នាក់ភាគច្រើនជាជនជាតិស្បែកខ្មៅ
បាតុកម្មប្រឆាំងនឹងប៉ូលិសប្រើអំពើហិង្សាហួសហេតុទៅលើពលរដ្ឋមិនមែនទើបតែកើតឡើងនោះឡើយនៅសហរដ្ឋអាមេរិក ។ ដោយក្នុង១ឆ្នាំៗមានពលរដ្ឋយ៉ាងតិច១ពាន់នាក់ស្លាប់ដោយសារការបាញ់ប្រហារពីប៉ូលិសចាប់តាំងពីឆ្នាំ ២០១៥ មកទល់ពេលនេះ ។ សារព័ត៌មាន Washington Post នៅថ្ងៃទី៩ ខែមិថុនា បានផ្សាយថា ស្ថាប័នព័ត៌មាននេះបានចាប់ផ្តើមតាមដានពីសកម្មភាពប៉ូលិសប្រើអំពើហិង្សាតាំងពីឆ្នាំ២០១៥ បន្ទាប់ពីប៉ូលិសអាមេរិក បាញ់សម្លាប់យុវជនអាយុ១៨ឆ្នាំជាជនជាតិស្បែកខ្មៅម្នាក់ ... Read More »
នាយកដ្ឋានប៉ូលីសនៅក្នុងក្រុង Minneapolis នឹងត្រូវរំលាយចោល ដើម្បីធ្វើកំណែទម្រង់ឡើងវិញ
អាមេរិក ៖ ក្រោយករណីស្លាប់របស់ George Floyd ជាជនជាតិអាមេរិកស្បែកខ្មៅ និងបន្ទាប់ពីគេមើលឃើញថា នាយកដ្ឋានប៉ូលីសក្រុងMinneapolis មិនដែលធ្វើកំណែទម្រង់ណាមួយឡើយ ។ ទើបនៅថ្ងៃទី៧ខែមិថុនាក្រុមប្រឹក្សាក្រុង Minneapolis បានយល់ព្រមសម្រេចរំលាយនាយកដ្ឋានប៉ូលីសនៅក្នុងក្រុង Minneapolis ចោលតែម្តង ដើម្បីធ្វើកំណែទម្រង់ឡើងវិញ ... Read More »
ព័ត៌មានខ្លីៗទាក់ទងនឹងការផ្ទេររបស់កីឡាករសំខាន់ៗនៅអឺរ៉ុប (Fati, Van de Beek, Gerson, Ngakia, Mkhitaryan…)
ក្រុមបិសាចក្រហម Manchester United បានបរាជ័យក្នុងការដេញថ្លៃ៨៩លានផោនសម្រាប់កីឡាករ Ansu Fati អាយុ១៧ឆ្នាំរបស់ក្រុម Barcelona បន្ទាប់ពីបោះបង់ពីការចង់បានកីឡាករខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Jadon Sancho អាយុ២០ឆ្នាំរបស់ក្រុម Borussia Dortmund ផងដែរ។ ... Read More »
ប្រទេសប្រេស៊ីលបានដកខ្លួនពីការដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ២០២៣
ប្រទេសប្រេស៊ីលបានដកសិទ្ធិពីការដេញថ្លៃរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាវាល់ទាត់នារីពិភពលោកឆ្នាំ២០២៣ មុនការបោះឆ្នោតនៅខែនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃអង្គារនេះ។ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បានប្រកាសសេចក្តីសម្រេចចិត្តនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដោយការបោះឆ្នោតដើម្បីសម្រេចចិត្តម្ចាស់ផ្ទះដែលត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនាខាងមុខ។ ការដកខ្លួននេះទុកឲ្យដេញថ្លៃចំនួន៤ប្រទេសទៀតដែលនៅសេសសល់គឺអូស្ត្រាលី នូវែលសេឡង់ ជប៉ុន និងកូឡុំប៊ី។ សេចក្តីថ្លែងការណ៍របស់សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលបានបន្តថា ... Read More »
លោក Tony Dunne អ្នកជួយឲ្យ Man United ឈ្នះពានរង្វាន់ European Cup ឆ្នាំ១៩៦៨ ស្លាប់ក្នុងវ័យ៧៨ឆ្នាំ
លោក Tony Dunne ដែលជាអ្នកឈ្នះពានរង្វាន់អឺរ៉ុបកាលពីលេងនៅក្រុមបិសាចក្រហមបានទទួលមរណភាពក្នុងអាយុ៧៨ ឆ្នាំ។ លោក Dunne គឺជាផ្នែកមួយនៃក្រុមបិសាចក្រហមដែលបានផ្តួលក្រុម Benfica ៤-១ នៅឯ Wembley កាលពីឆ្នាំ១៩៦៨ ។ អតីតកីឡាករសញ្ជាតិអៀរឡង់រូបនេះបានចូលរួមជាមួយក្រុម ... Read More »
ទំនាក់ទំនងបងប្អូនកូរ៉េទាំងពីរ ប្រឈមនឹងការប្រេះឆាជាថ្មី
កូរ៉េទាំងពីរ៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា ភាគីកូរ៉េខាងជើង មិនបានឆ្លើយតបការហៅទូរស័ព្ទ ពីកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី៩ខែមិថុនា តាមប្រព័ន្ធទូរស័ព្ទបន្ទាន់ដែលជាបណ្តាញទំនាក់ទំនងសំខាន់របស់ប្រទេសទាំងពីរនៅព្រំដែន។ សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា ៖ កូរ៉េខាងជើង មិនបានឆ្លើយតបការហៅទូរស័ព្ទនោះឡើយនៅព្រឹកថ្ងៃទី៩ខែមិថុនា។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលទីក្រុងព្យុងយ៉ាងបានប្រកាស ផ្តាច់បណ្តាញទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល ... Read More »
Breaking News ៖ បារាំងសន្យាថានឹងមិនលើកលែងដល់អំពើហិង្សា និងការរើសអើងជាតិសាសន៍ឡើយ
ក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់ថា នឹងមិនលើកលែងដល់កម្លាំងសន្តិសុខណាមួយដែលមានសកម្មភាពហិង្សា និងការរើសអើងជាតិសាសន៍ ។ ការធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ កាន់តែកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយបានរាលដាលនៅប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប និងជុំវិញពិភពលោក។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃបារាំងក៏បានប្រកាសពីវិធានការទប់ស្កាត់ ការរើសអើងជាតិសាសន៍ផងដែរ។ ក្នុងរយៈពេល១សប្តាហ៍កន្លងមក មានបាតុកម្មកើតឡើងជាបន្តបន្ទាប់នៅទីក្រុងធំៗនៃប្រទេសបារាំងដែលមានពលរដ្ឋរាប់សិបពាន់នាក់បានចូលរួម។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៨ ខែមិថុនា ... Read More »
Raheem Sterling, Jadon Sancho, Trent Alexander-Arnold និង Marcus Rashford ស្ថិតនៅក្នុងបញ្ជីដែលមានតម្លៃបំផុត
ក្រុមអ្នកវិភាគផ្នែកកីឡាបានរកឃើញថា កីឡាករ Raheem Sterling, Jadon Sancho, Trent Alexander-Arnold និង Marcus Rashford ត្រូវបានជាប់ឈ្មោះក្នុងចំណោមកីឡាករដែលមានតម្លៃបំផុតទាំង៥នៅអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ... Read More »
ខ្វះកន្លែងចតបែជាទៅចតឧទ្ធម្ភាគចក្រក្នុងវត្ត មន្ត្រីប៉ូលិសទេសចរណ៍ថៃប្រឈមបាត់តំណែង
ក្រោយរូបភាពបានបង្ហោះតាមបណ្តាញសង្គម ពីសកម្មភាពចុះចតឧទ្ធម្ភាគចក្រនៅក្នុងទីធ្លាវត្តចេតិយ៍(Wat Chedi ) ជាវត្តស័ក្តិសិទ្ធិបំផុត។ ពលរដ្ឋបានថ្កោលទោសថាហេតុអ្វីបានជាមិនចតនៅក្រៅវត្ត បែជាទៅចុះចតនៅកណ្តាលវត្ត បំផ្លាញភាពស្ងប់ស្ងាត់នៅទីនោះ។ ក្រោយមានការថ្កោលទោសយ៉ាងខ្លាំង អគ្គស្នងការប៉ូលិសទេសចរណ៍ថៃ (TPB) គឺលោកឧត្តមសេនីយ៍ Chettha Komolwattana បានចុះហត្ថលេខាលើលិខិតកោះហៅលោក ... Read More »
ហ្វុីលីពីនមិនបើកទ្វារសាលារៀនឡើយរហូតដល់មានថ្នាំព្យាបាលកូវីដ-១៩
ហ្វុីលីពីន៖ នៅរសៀលថ្ងៃទី៨ ខែមិថុនា មន្ត្រីហ្វុីលីពីនបានប្រកាសថា សិស្សរាប់លាននាក់នៅក្នុងប្រទេសនេះ មិនទាន់អនុញ្ញាតឲ្យចូលរៀនវិញនៅឡើយទេគឺរហូតដល់មានវ៉ាក់សាំងការពារ និងថ្នាំព្យាបាលកូវីដ-១៩ ។ សកម្មភាពខាងលើគឺក្នុងគោលដៅទប់ស្កាត់កូវីដ-២៩ឱ្យមានប្រសិទ្ធភាពខណៈថ្នាំព្យាបាលមិនទាន់មាននៅឡើយទេ។ នៅក្នុងសេចក្តីប្រកាស ក្រួសងអប់រំហ្វុីលីពីន លោកLeonor Briones បានបញ្ជាក់យ៉ាងច្បាស់ថា «យើង នឹងគោរពទៅតាមការណែនាំរបស់ប្រធានាធិបតី ... Read More »
គ្មានករណីឆ្លង COVID-19 លើទឹកដីនូវែលសេឡង់ ទៀតឡើយ
អន្តរជាតិ៖ នូវែលសេឡង់ នឹងបន្ធូរបន្ថយការររឹតត្បិតស្ទើរទាំងអស់ ដើម្បីអនុញ្ញាតឲ្យប្រជាជនត្រឡប់ទៅរកការរស់នៅធម្មតាដូចមុនវិញ។ ខណៈដែលប្រទេសមួយនេះ បានប្រកាសនៅថ្ងៃទី៨ ខែមិថុនានេះថា គ្មានករណីជំងឺCOVID-19 ទៀតឡើយ ដែលនេះជាលើកដំបូងតាំងពីជំងឺនេះឆ្លងចូលមក។ ជាមួយលទ្ធផលនេះ នូវែលសេឡង់ ស្ថិតក្នុងចំណោមប្រទេសតិចតួចដែលអាចគ្រប់គ្រងជំងឺ COVID-19 បាន។ ... Read More »
លោកដូណាល់ ត្រាំ ចេញបញ្ជាឲ្យកងឆ្មាំការពារជាតិត្រឡប់ចូលបន្ទាយវិញ
អន្តរជាតិ៖ បន្ទាប់ពីគេមើលឃើញថា បាតុកម្មប្រឆាំងនឹងការរើសអើងពូជសាសន៍ បណ្តាលមកពីការស្លាប់របស់បុរស George Floyd មិនមានលក្ខណៈហិង្សានៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ លោក ដូណាល់ ត្រាំ នៅថ្ងៃទី៧ ខែមិថុនា បានបញ្ជាឲ្យឆ្មាំជាតិដែលកំពុងប្រចាំការទប់ទល់ស្ថានការណ៍បាតុកម្ម និងកុបកម្ម ដកខ្លួនបណ្តើរៗពីរដ្ឋធានីវ៉ាស៊ីនតោន។ ... Read More »
លោកអូបាម៉ា អំពាវនាវដល់ក្រុមនិស្សិតបោះឆ្នោតប្រធានាធិបតីដើម្បីផ្លាស់ប្តូរ
អតីតប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា និងភរិយា Michelle Obama បានអំពាវនាវឲ្យក្រុមនិស្សិតដែលទើបតែបញ្ចប់វគ្គសិក្សា ឆ្នាំ២០២០ទៅចូលរួមបោះឆ្នោតនៅខែវិច្ឆិកាខាងមុខដើម្បីផ្លាស់ប្តូរនយោបាយដឹកនាំ។ លោកអូបាម៉ាបានលើកឡើងថា ការធ្វើបាតុកម្មមួយមុខមិនគ្រាប់គ្រាន់ដើម្បីបញ្ចប់ភាពអយុត្តិធម៌ក្នុងសង្គមនិងការរើសអើងជាតិសាសន៍នោះទេ។ ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រតាម អនឡាញនៅថ្ងៃទី៧ ខែមិថុនា ដែលបានផ្សាយផ្ទាល់តាមប្រព័ន្ធ Youtube លោកអូបាម៉ា ... Read More »
ម៉ាដូណា ចូលរួមបាតុកម្ម Black Lives Matter នៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស
នៅក្នុងបាតុកម្ម Black Lives Matter ប្រឆាំងនិងការរើសអើងជាតិសាសន៍ នៅទីក្រុងឡុងដុងប្រទេសអង់គ្លេស ដោយមានការចូលរួមជាច្រើនពីក្រុមតារាល្បីៗ នៅលើពិភពលោក ក្នុងនោះមានទាំងនាងMadonna ផងដែរ បើទោះបីនាងមានរបួសជង្គង់ក្តី ។ ក្រុមបាតុករប្រឆាំងការរើសអើងជាតិសាសន៍ Black Lives ... Read More »
ព្យុះត្រូពិក Cristobal ចូលដល់ឆ្នេរសមុទ្រអាមេរិក
ព្យុះត្រូពិក Cristobal បានកកើតឡើងវិញដែលមានកម្លាំងខ្យល់ខ្លាំង បានឆ្ពោះទៅកាន់ឆ្នេរសមុទ្រអាមេរិក កាលពីថ្ងៃទី៧ ខែមិថុនា បង្កឲ្យមានខ្យល់កួចនៅរដ្ឋ Florida និងមានភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Mexico ។ ព្យុះនេះបានចុះខ្យោយក្លាយទៅជាសម្ពាធទាបពេលចូលដល់ ឈូងសមុទ្រម៉ិចស៊ីកូ។ ប៉ុន្តែកាលពីថ្ងៃទី៦ខែមិថុនា ព្យុះCristoba ... Read More »
ការឆ្លងរាលដាល កូវីដ-១៩ នៅលើពិភពលោកបន្តកើនឡើង ជាង៧លាននាក់ហើយ
ស្ថានភាពឆ្លងរាលដាលកូវីដ-១៩នៅលើពិភពលោកមានសញ្ញាកើនឡើង ដដែល ហើយអាចនឹងកើនឡើងខ្ពស់ ជាងមុនទៀត ដោយសារតែប្រទេសជាច្រើនបានបើកទ្វារសេដ្ឋកិច្ច ។ ជាមួយគ្នានេះមានបាតុកម្មនៅគ្រប់ទិសទី ជុំវិញពិភពលោក ពិសេសគឺអាមេរិក។ យោងតាមគេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី ៨ ខែមិថុនា ... Read More »
ប្រធានក្លឹប Atletico Madrid ថាក្លឹបលោកអាចឈ្នះពាន Champions League
ប្រធានក្លឹប Atletico Madrid លោក Enrique Cerezo ជឿជាក់ថា ក្រុមរបស់គាត់អាចឈ្នះពានរង្វាន់ Champions League បានដោយគ្មានអ្នកគាំទ្រ។ នេះបើយោងតាម livescore ផ្សាយនៅថ្ងៃចន្ទនេះ ។ ... Read More »
ខ្សែប្រយុទ្ធ Dybala មិនទាន់ជា១០០ភាគរយពីជំងឺកូវីដ-១៩ទេ
ខ្សែប្រយុទ្ធ Paulo Dybala នៅមិនទាន់មានសុខភាព ១០០ ភាគរយទេបន្ទាប់ពីបានឆ្លងជំងឺកូវីដ-១៩នៅឡើយទេ ប៉ុន្តែរូបគេកំពុងតែវិលត្រឡប់មក Serie A វិញ ដើម្បីឲ្យគ្រូពេទ្យជំនាញពិនិត្យ និងដាក់នៅដាច់ដោយឡែកពីសមាជិកក្រុម។ ខ្សែប្រយុទ្ធក្រុមសេះបង្កង់ Juventus បានបញ្ជាក់កាលពីខែមីនាថា ... Read More »
Raheem Sterling៖ ជំងឺតែមួយគត់នៅពេលនេះគឺការរើសអើងជាតិសាសន៍
ខ្សែប្រយុទ្ធ Raheem Sterling ជម្រើសជាតិអង់គ្លេស និងក្លឹបManchester City បានគាំទ្រការតវ៉ាដែលកើតឡើងនៅពាសពេញចក្រភពអង់គ្លេសដោយនិយាយថា “ជំងឺតែមួយពេលនេះគឺការរើសអើងជាតិសាសន៍ដែលយើងកំពុងប្រយុទ្ធ” ។ កីឡាករវ័យ២៥ឆ្នាំ Sterling បាននិយាយថា “នេះគឺជារឿងសំខាន់បំផុតនៅពេលនេះក្នុងពេលវេលាព្រោះនេះជាអ្វីដែលកំពុងកើតឡើងរាប់ឆ្នាំនិងច្រើនឆ្នាំ” ។ ថ្លែងទៅកាន់កម្មវិធីព័ត៌មានប៊ីប៊ីស៊ីកាលពីម្សិលមិញ ... Read More »
លីគកំពូលអុីតាលី Serie A អនុញ្ញាតឲ្យផ្លាស់ប្តូរកីឡាករបម្រុង៥នាក់ក្នុងពេលប្រកួតដូចនៅអង់គ្លេសដែរ
លីគកំពូលអុីតាលី Serie A បានប្រកាសថា ក្លឹបទាំងអស់ ក្នុងពេលដែលត្រូវត្រឡប់ មករកការប្រកួតឡើងវិញ ចាំបាច់ត្រូវប្រើប្រាស់ កីឡាករបម្រុង ចំនួន៥នាក់ ក្នុងមួយប្រកួត។ សេចក្តីប្រកាសនេះគឺធ្វើដូចនៅលីគកំពូលអង់គ្លេសដែរ។ គណកម្មការបាល់ទាត់ ពិភពលោក បានធ្វើការសម្រេចចិត្ត ... Read More »
ប្រសើរណាស់! ឥណ្ឌានិងចិនបានព្រមព្រៀងគ្នាដោះស្រាយវិវាទដោយសន្តិភាព
សារព័ត៌មានCNN នៅថ្ងៃទី៧ ខែមិថុនា បានផ្សាយថា រដ្ឋាភិបាលឥណ្ឌា និងចិនបានព្រមព្រៀងគ្នា ដោះស្រាយវិវាទដោយសន្តិភាពនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ កន្លងមកឥណ្ឌាបានបដិសេធសំណើពីអាមេរិកដែលចង់ចូលរួមដោះស្រាយវិវាទព្រំដែនឥណ្ឌា-ចិន ដែលកំពុងតែតានតឹងដាក់គ្នា។ ប្រទេសទាំងពីរបានប្រឈមមុខតានតឹងដាក់គ្នាជាថ្មីតាមបណ្តោយព្រំដែន(LAC) តាមជ្រលងភ្នំហិមពាន្ត(Himalaya) ដោយភាគីឥណ្ឌាចោទប្រកាន់ទាហានចិនថាបានដើរល្បាតចូលព្រំដែនឥណ្ឌា។ ព្រំដែន(LAC) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយប្រទេសទាំងពីរបានខិតខំដោះស្រាយវិវាទ ... Read More »
ពលរដ្ឋអាមេរិកដេកធ្វើបាតុកម្ម ស្រែកពាក្យថា«ខ្ញុំមិនអាចដកដង្ហើមបាន»
បាតុកម្មលុតជង្គង់ និងបាតុកម្មដេក កំពុងតែពេញនិយមនៅអាមេរិកដើម្បីទាមទាររកយុត្តិធម៌ឱ្យជនរងគ្រោះនិងបញ្ចប់ការរើសអើងជាតិសាសន៍។ ពលរដ្ឋអាមេរិក រាប់សិបពាន់នាក់បានប្រមូលផ្តុំគ្នានៅមុខសារមន្ទីរក្នុងទីក្រុង Philadelphia ដោយនាំគ្នាដេកពេញនៅខាងមុខ ហើយស្រែកនូវពាក្យថា«ខ្ញុំមិនអាចដកដង្ហើមបានឡើយ» ដើម្បីទាមទាររកយុត្តិធម៌ឱ្យGeorge Floyd។ ក្រុមបាតុករ បានដេកផ្កាប់មុខ ដាក់ដៃទាំងពីរលើខ្នង ដូចត្រូវជាប់ខ្នោះ រយៈពេល៨នាទី ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច