កោះបាលីប្រទេសឥណ្ឌូនេស៊ី ជាកន្លែងដែលមានអ្នកទេសចរបរទេសរាប់លាន នាក់ក្នុងមួយឆ្នាំៗ កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដោយសារតែការផ្ទុះភ្នំភ្លើងប៉ុន្មានថ្ងៃកន្លងមកនេះ។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ពលរដ្ឋ ប្រមាណជាង១សែននាក់នៅជុំវិញភ្នំភ្លើងត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ ការផ្ទុះភ្នំភ្លើងបានធ្វើឲ្យអាកាសចរណ៍ដ៏សំខាន់នៅលើកោះបាលីត្រូវបិទទ្វារ បណ្តាលឲ្យអ្នកដំណើរជាង៥មឺុននាក់ត្រូវជាប់គាំងនៅទីនោះ។ ក្រុមហ៊ុនអាកាស ចរណ៍ និងហាងលក់ទំនិញផ្សេងៗ រងផល ប៉ះពាល់យ៉ាងខ្លាំង ... Read More »
ព័ត៌មានអន្តរជាតិ
មេទ័ពចិនធ្វើអត្តឃាតដោយភ័យខ្លាចនឹងការស៊ើបអង្កេតពីបទពុករលួយ
សារព័ត៌មាន South China morning Post បានដកស្រង់ប្រភពព័ត៌មានពីទីបញ្ជាការកងទ័ពនៅទីក្រុងក្វាងចូវ បានឲ្យ ដឹងថា លោក Zhang Yang អាយុ៦៦ឆ្នាំ បានចង.កធ្វើអត្តឃាត នៅក្នុងផ្ទះរបស់ លោក ... Read More »
រាជ្យបុត្រសាឌីអារ៉ាប៊ីបង់ប្រាក់ជាង១ពាន់លានដុល្លារដើម្បីរួចផុតទោសពុករលួយ
ការចរចាមានតម្លៃជាង១ពាន់លានដុល្លារបានជួយដល់ព្រះរាជ្យបុត្រ សាឌីអារ៉ាប៊ី Miteb Bin Abdullah រួចផុតពីទោសពុករលួយ។ សារព័ត៌មានរ៉យទ័របានបានដកស្រងសម្តីមន្ត្រីសាឌីអារ៉ាប៊ីបានបញ្ជាក់កាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា អតីតរដ្ឋមន្ត្រីកម្លាំងការពារជាតិ រាជ្យបុត្រ Miteb Bin Abdullah ត្រូវបានដោះលែងឲ្យមានសេរីភាពកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ... Read More »
ក្រោយស្ងប់ស្ងាត់ជាងពីរខែ កូរ៉េខាងជើងបន្តបាញ់មីស៊ីលបង្កភ្ញាក់ផ្អើលជាថ្មី
ការបាញ់មីស៊ីលសាកល្បងជាថ្មីក្រោយពេលស្ងប់ស្ងាត់ជាងពីរខែដោយកូរ៉េខាងជើង បានជ្រើសរើសពេលវេលាដ៏ល្អបំផុត គឺនៅវេលាម៉ោង៣និង១៧នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ជាពេលវេលាដែល មនុស្សទាំងអស់កំពុងតែដេកលង់លក់យ៉ាងស្ងប់ស្ងាត់ ហើយអ្នកតាមដាន់របស់អាមេរិក កូរ៉េខាងត្បូង ក៏មានការធ្វេសប្រហែសក្នុងពេលនេះដែរ។ ការបាញ់កាំជ្រួចមីស៊ីលជាថ្មី ដោយកាំជ្រួចមីស៊ីលហោះខ្ពស់បំផុត មិនធ្លាប់មានជាសញ្ញាមួយបង្ហាញឲ្យឃើញថា កូរ៉េខាងជើង មានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនូវប្រព័ន្ធមីស៊ីលឆ្លងទ្វីប ... Read More »
វិភាគអន្តរជាតិ៖ ក្រោយបញ្ចប់សង្គ្រាមស៊ីវិលការដោះស្រាយវិបត្តិផ្ទៃក្នុងគឺជារឿងសំខាន់
វត្តមានរបស់ប្រធានាធិបតីស៊ីរី នៅក្នុងការដឹកនាំប្រទេសដដែលបានធ្វើឲ្យបក្សប្រឆាំង មិនពេញចិត្តនៅក្នុងការចរចាសន្តិភាពខាងមុខនៅទីក្រុងហ្សឺណែវ ប្រទេស បែលហ្សុិក ដោយក្រុមប្រឆាំងនឹងស្នើឲ្យ ដកតំណែងប្រធានាធិបតីអាល់អាសាដ។ ក្រុមប្រឆាំងស៊ីរី ក៏ដូចជាក្រុមជនជាតិ ឃើដ ព្រមទាំងរដ្ឋាភិបាលប្រទេសលោកខាងលិច មិនអនុញ្ញាតឲ្យប្រធានាធិបតីស៊ីរីបន្តកាន់តំណែងប្រធានាធិបតីក្នុងប្រទេសនេះទៀតឡើយ។ កន្លងមកថ្មីៗ ប្រមុខគណៈប្រតិភូក្រុមប្រឹក្សាសន្តិសុខស៊ីរីលោក Nasr ... Read More »
ប្រទេសចិនកំពុងតែបោះជំហានចូលទៅកាន់អឺរ៉ុបកណ្តាលចំណាយប្រាក់យ៉ាងច្រើននៅទីនោះ
ចិនពិតជាប្រទេសដែលមានសេដ្ឋកិច្ច រីកចម្រើន ជាងគេនៅលើពិភពលោក ដោយពេលនេះចិនបានចំណាយប្រាក់ជាច្រើន ក្នុងការជួយដល់ប្រទេសជុំវិញពិភពលោក តាំងពីតំបន់អាស៊ី អាហ្វ្រិក ហើយ ពេលនេះគឺអឺរ៉ុបវិញម្តង ដែលជាតំបន់ ប្រទេសអ្នកមានក៏ត្រូវការជំនួយពីចិននោះដែរ។ នៅក្នុងឱកាសជួបប្រជុំរវាងចិន នឹង ក្រុមប្រទេសនៅតំបន់អឺរ៉ុបខាងកើត អឺរ៉ុប ... Read More »
នាវាមុជទឹកប្រើប្រាស់ប្រព័ន្ធបំបាំងកាយជាកាំបិតមុខពីរ
ក្រុមស្វែងរក នាវាមុជទឹក អាហ្សង់ទីន ដែលបានបាត់ខ្លួន ជាង១០ថ្ងៃកន្លងមក កំពុងតែប្រជែងនឹងពេលវេលា ក្នុងការ ជួយសង្គ្រោះនាវិក៤៤នាក់ នៅក្នុងនាវា មុជទឹកខាងលើ។ កម្លាំងទាហានអាហ្សង់ទីនបានបញ្ជាក់ថាមានការផ្ទុះនៅក្នុងនាវា មុនពេលបាត់ខ្លួនកាលពីថ្ងៃទី១៥ខែវិច្ឆិកា ហើយនាវានៅល្អទាំងមូលមុនពេលលិចចូលបាតសមុទ្រ។ អុកស៊ីសែននៅក្នុងនាវាមុជទឹកខាងលើត្រូវអស់តាំងពីសប្តាហ៍កន្លងមក។ ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ... Read More »
សម្តេចប៉ាប ហ្វ្រង់សុីស បំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា
សារព័ត៌មាន AP បានផ្សាយថា ព្រះ រាជទស្សនកិច្ចរបស់សម្តេចប៉ាប ហ្វ្រង់សុីសទៅកាន់ប្រទេសមីយ៉ាន់ម៉ាកើតឡើងចំពេលដែល មានការប៉ះទង្គិចគ្នា ជាទ្រង់ទ្រាយធំ រវាងក្រុមឧទ្ទាម នឹងទាហានរដ្ឋាភិបាលនៅ រដ្ឋរ៉ាឃីន បណ្តាលឲ្យពលរដ្ឋជាង ៦សែន នាក់ ជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ាត្រូវភៀសខ្លួនទៅកាន់ប្រទេសជិតខាងបង់ក្លាដែស ... Read More »
Lionel Messiនឹងលេងជាមួយនឹងក្លិបBarcelonaដល់អាយុ៣៤ឆ្នាំ
ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi នឹងបន្តលេងបាល់ទាត់ឲ្យក្លិបBarcelona រហូតដល់អាយុ៣៤ឆ្នាំបន្ទាប់ពីគាត់តកុងត្រាថ្មីដល់ឆ្នាំ២០២១។ បច្ចុប្បន្នLionel Messi មានវ័យ៣០ឆ្នាំ ហើយការបន្តកុងត្រាខាងលើមានន័យស្មើគ្នានឹងការបញ្ចប់អាជីពបាល់ទាត់ជាមួយក្លឹបយក្សរបស់អេស្ប៉ាញBarcelonaតែម្តង។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ នឹងទទួលបានប្រាក់៥០ម៉ឺនផោន(ជាង៦៦ម៉ឺនដុល្លារ)ក្នុងមួយសប្ដាហ៍។ ចំនួនមានន័យថា គេមានចំណូលប្រចាំអាទិត្យច្រើនជាងគូប្រជែង Cristiano Ronaldo ... Read More »
អ្នកទេសចរណ៍រាប់ពាន់នាក់ជាប់គាំងដោយសារភ្នំភ្លើងនៅបាលីផ្ទុះ
អ្នកទេសចរណ៍យ៉ាងហោចណាស់៥៩ពាន់នាក់ កំពុងជាប់គាំងនៅលើកោះបាលីប្រទេសឥណ្ឌូនេស៊ី ក្នុងពេលដែលភ្នុំភ្លើងកំពុងតែផ្ទុះខ្លាំងបំផុត។ សារព័ត៌មាន Jakarta Post កាលពីថ្ងៃទី២៨ ខែវិច្ឆិកាបានផ្សាយថា មន្ត្រីគ្រប់គ្រោងគ្រោះអាសន្ន ឥណ្ឌូនេស៊ីបានបង្កើនកម្រិតប្រកាសអាសន្នក្នុងពេលដែលភ្នំភ្លើង Agung នៅលើកោះបាលី ក្នុងរម្មណីយដ្ឋានដ៏ល្បី ផ្ទុះយ៉ាងខ្លាំង ហើយបានបង្កើនការជម្លៀសដល់ពលរដ្ឋទៅកាន់តំនប់មានសុវត្ថិភាព។ ... Read More »
ហ្ស៊ីមបាវ៉េចាប់ខ្លួនអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្ស៊ីមបាវ៉េ លោក Ignatius Chombo កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ត្រូវបានឃុំខ្លួនពីបទពុករលួយ និងបទល្មើសជាច្រើនទៀត ពាក់ព័ន្ធនឹងអំពើពុករលួយតាំងពី២ទស្សវតន៍កន្លងមក។ ការឃុំខ្លួនរបស់លោករហូតដល់ពេលតុលាការកាត់ទោស នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។ លោក Chombo ... Read More »
វិភាគអន្តរជាតិ៖ ប៉ាគីស្ថានកំពុងប្រឈមនឹងវិបត្តិផ្ទៃក្នុងនិងអំពើហិង្សាកើតឡើង
អំពើហិង្សារវាងកម្លាំងសន្តិសុខនិង ក្រុមបាតុករធ្វើឲ្យស្ថានភាពកាន់តែតានតឹងក្នុងពេលដែលមានអ្នកស្លាប់និងរងរបួសជាច្រើននៅក្នុងហេតុការណ៍។ ប៉ូលិសនិងកងស្វ័យត្រានប្រមាណជាង៨៥០០នាក់ បានដាក់ពង្រាយនៅតាំងពីព្រលឹម និងបានទទួលបញ្ជាឱ្យធ្វើប្រតិបត្តិជម្លៀសហ្វូង បាតុករដោយសន្តិវិធី។ ប៉ុន្តែគ្រាន់តែប៉ូលិសគប់គ្រាប់បែកផ្សែង និងបាញ់គ្រាប់កៅស៊ូសំដៅហ្វូងបាតុករភ្លាម ពួកគេបាននាំគ្នា គប់ដុំថ្ម និងវត្ថុផ្សេងៗមកលើប៉ូលិសវិញ។ ជាលទ្ធផល ប៉ូលិសម្នាក់បានស្លាប់ដោយសារដុំគប់ត្រូវចំក្បាល និងមនុស្ស១៣៩ ... Read More »
ស្ថានភាពនយោបាយសន្តិសុខសំខាន់ៗនៅលើពិភពលោក១សប្តាហ៍កន្លងមក
ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ នេះ នៅលើពិភពលោកមានការប្រែប្រួលជាច្រើន ដែលគួរឲ្យចាប់អារម្មណ៍ ក្នុងនោះ មាននយោបាយ សន្តិសុខ និងភេរវកម្ម ។ ព្រឹត្តិការណ៍ដែលចាប់អារម្មណ៍បំផុតនោះគឺការធ្វើរដ្ឋប្រហារមិនបង្ហូរឈាមនៅប្រទេសហ្ស៊ីមបាវេ និងការប្រឈមមុខតាន់តឹងនៅមជ្ឈិមបូព៌ា ។ ស្ថានភាពនយោបាយពិភពលោកៈ នៅក្នុងសប្តាហ៍នេះព្រឹត្តិការណ៍ដែលចាប់អារម្មណ៍ជាងគេគឺ រដ្ឋប្រហារមិន ... Read More »
ក្រោយទទួលបានជ័យជម្នះលើក្រុមភេរវកម្ម ហ្វុីលីពីនត្រូវការប្រាក់ជាច្រើនសម្រាប់កសាងទីក្រុង ម៉ារ៉ាវី ឡើងវិញ
ទីក្រុងម៉ារ៉ាវីបានរងការបំផ្លិចបំផ្លាញយ៉ាងដំណំ ដោយសារតែសង្គ្រាមវាយ ប្រហាររបស់ទាហានរដ្ឋាភិបាលទៅលើទីតាំងដែលក្រុមភេរវកម្មលាក់ខ្លួននៅក្នុង ក្រុង ។ នៅពេលនេះរដ្ឋាភិបាលត្រូវការ ចំណាយប្រាក់ជាច្រើនដើម្បីកសាងទីក្រុងនេះ សាជាថ្មី។ អភិបាលក្រុងម៉ារ៉ាវី របស់ប្រទេស ហ្វុីលីពីន នេះបាននិយាយកាលពីថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកាថា ... Read More »
កូរ៉េខាងត្បូងប្រើឧបករណ៍បំពងសំឡេងផ្សព្វ ផ្សាយព័ត៌មានដល់ពលរដ្ឋកូរ៉េខាងជើងតាមព្រំដែន
ការប្រើប្រាស់ឧបករណ៍បំពងសំឡេងជាវិធីសាស្ត្រឃោសនា ដ៏មានប្រសិទ្ធភាព របស់កូរ៉េខាងត្បូង ដល់ពលរដ្ឋកូរ៉េខាងជើងនៅតាមបណ្តោយព្រំដែន ហើយសកម្មភាពខាងលើត្រូវបានភាគីកូរ៉េខាងជើងព្រមានគ្រប់ពេលដែលបានដាក់។ នៅពេលនេះ ការដាក់ប្រព័ន្ធឃោសនា គឺចង់ប្រាប់ដល់ពលរដ្ឋកូរ៉េខាងជើងឲ្យបានដឹងថា ទាហានដែលរត់ចោលជួរពេលនេះមានសុវត្ថិភាពល្អប្រសើរ ដោយបានការ ជួយសង្គ្រោះពីទាហានកូរ៉េខាងត្បូង។ ក្រុមអ្នកឯកទេសបានលើកឡើងថា សកម្មភាពរបស់កូរ៉េខាងត្បូង មិនខុស អ្វីពីការ ... Read More »
អាហ្សង់ទីន៖ នាវិកនៅក្នុងនាវាមុជទឹកបាត់ខ្លួនអាចនៅរស់
អ្នកនាំពាក្យរបស់កម្លាំងទាហានអាហ្សង់ ទីន បានប្រកាសឲ្យដឹងថា នាវិកនៅក្នុង នាវាមុជទឹកដែលបាត់ខ្លួន អាចនៅរស់ បើ ទោះបីពេលនេះមិនទាន់រកឃើញ ហើយការរុករកនៅតែបន្តមិនមានពេលកំណត់ឡើយ។ អ្នកនាំពាក្យកម្លាំងទាហានជើងទឹកអាហ្សង់ទីនលោក Enrique Balbi បានបញ្ជាក់ ថាគ្មានពេលកំណត់សម្រាប់សកម្មភាពស្វែងរកនាវាដែលបាត់ខ្លួន កាលពី១២ ... Read More »
រជ្ជទាយាទសាវឌីអារ៉ាប៊ីសន្យាបោសសម្អាតក្រុមភេរវកម្មឲ្យអស់ពីផែនដី
រជ្ជទាយាទស្នងរាជ្យ និងជារដ្ឋមន្ត្រីការពារជាតិសាវឌីអារ៉ាប៊ី Mohammed bin Salman ប្រកាសថា ប្រទេសរបស់ព្រះអង្គនឹងបោសសម្អាតឲ្យអស់ក្រុមភេរវកម្មនៅលើភពផែនដីនេះ។ រជ្ជទាយាទ សាវឌីអារ៉ាប៊ីប្រកាសនៅ ក្នុងកិច្ចប្រជុំជាប្រចាំ លើកដំបូងរបស់ សម្ពន្ធមិត្តយោធាប្រទេសអ៊ិស្លាម ប្រឆាំង ភេរវកម្ម IMCTC ... Read More »
វិភាគអន្តរជាតិ៖ ភាគច្រើនពលរដ្ឋអឺរ៉ុបចង់មានទំនាក់ទំនងល្អប្រសើរជាមួយប្រទេសរុស្ស៊ីដើម្បីភាពរីកចម្រើន
ភាគច្រើនពលរដ្ឋនៅក្នុងប្រទេស អង់ គ្លេស អាល្លឺម៉ង់និងបារាំង មានបំណងចងឲ្យទំនាក់ទំនងរវាងរុស្ស៊ីនឹងសហគមន៍អឺរ៉ុបល្អប្រសើរនឹងគ្នាឡើងវិញ ក្នុងរយៈពេលដ៏ ខ្លីខាងមុខ។ ទាំងនោះជាលទ្ធផលនៃការស្ទង់មតិរបស់បណ្តាញព័ត៌មាន sputnik របស់រុស្ស៊ីសហការជាមួយក្រុមហ៊ុន IFOP របស់បារាំង ដែលបានប្រកាសកាលពីថ្ងៃ ទី២៤ ខែវិច្ឆិកា។ ... Read More »
រដ្ឋមន្ត្រីការបរទេសចិនលើកឡើង៣ចំណុចសម្រាប់ដោះស្រាយវិបត្តិប្រទេសកូរ៉េខាងជើង
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា រដ្ឋមន្ត្រីការ បរទេសចិន លោកវ៉ាង យី និងសមភាគី បារំាងលោក ហ្សង់អុីវ ឡឺឌ្រីយ៉ង់ ដែល កំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងប្រទេសចិន ក៏បានពិភាក្សាស្តីពីបញ្ហាឧបទ្វីបកូរ៉េផងដែរ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មានក្រោយជំនួបពិភាក្សា ... Read More »
ក្រោយទទួលជ័យជម្នះលើក្រុម IS រុស្ស៊ីប្រកាសកាត់បន្ថយទ័ពនៅក្នុងប្រទេសស៊ីរី
សង្គ្រាមវាយប្រហារទៅលើក្រុមភេរវ កម្ម IS នៅក្នុងប្រទេសស៊ីរី ទទួលបាន ជោគជ័យស្ទើរតែទាំងស្រុង ដោយពេល នេះក្រុម IS បាត់បង់ទឹកដីស្ទើរតែទាំងស្រុង នៅប្រេសស៊ីរី ។ នៅពេលនេះទាហានរបស់ស៊ីរីអាចបន្តវាយប្រហារបានដោយមិនចាំបាច់ទាហានរុស្ស៊ីទៀតឡើយ។ ទាំងនោះហើយដែលរុស្ស៊ីចាំបាច់ត្រូវតែកាត់បន្ថយចំនួនទាហាននៅស៊ីរី ដើម្បីកាត់បន្ថយការ ... Read More »
រុស្ស៊ីចោទប្រកាន់អាមេរិកថាយកលេសកូរ៉េខាងជើងដើម្បីបញ្ជូនអាវុធទៅកាន់អាស៊ីភាគខាងជើង
នៅក្នុងសន្និសីទកាសែតរួមជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន តារ៉ូ កូណូ កាលពី ថ្ងៃទី២៤ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក សឺហ្គេហ៍ ឡាវរ៉ូវ បានបង្ហាញ ក្តីបារម្ភថា អាមេរិកកំពុងតែប្រើប្រាស់កូរ៉េខាងជើងដើម្បីដាក់ពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីលការពារ នៅប្រទេសកូរ៉េខាងត្បូង និងជប៉ុន។ លោកឡាវរ៉ូវ ... Read More »
អេហ្ស៊ីបប្រកាសកាន់ទុក្ខ៣ថ្ងៃក្រោយការវាយប្រហារទៅលើវិហារអ៊ិស្លាមស្លាប់និងរបួសជាង៣០០នាក់
រដ្ឋាភិបាលប្រទេសអេហ្ស៊ីបបានប្រកាស កាន់ទុក្ខ៣ថ្ងៃនៅទូទាំងប្រទេសក្រោយ ហេតុការណ៍វាយប្រហារភេរវកម្មជាទ្រង់ទ្រាយធំទៅលើសាសនិកដែលកំពុងតែធ្វើពិធីបន់ស្រន់នៅក្នុងព្រះវិហារអ៊ិស្លាមស្ថិតនៅក្នុងខេត្ត Sinai ។ សារព័ត៌មាន MENA បានផ្សាយថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារទៅលើព្រះវិហារ Al Rawdh ក្នុងតំបន់ Biral Abed មានការកើនឡើងរហូតដល់ទៅជាង ... Read More »
ស្ពានតភ្ជាប់កូរ៉េខាងជើងនិងចិនត្រូវបានបិទចរាចរណ៍
ស្ពានតែមួយគត់ ដែលតភ្ជាប់ព្រំដែន រវាងកូរ៉េខាងជើង នឹងចិន ត្រូវបានបិទទ្វារ ជាបណ្តោះអាសន្ន ដើម្បីឲ្យភាគីកូរ៉េខាងជើងធ្វើការជួសជុល។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា ស្ពានខាង លើ នឹងដំណើរការឡើងវិញក្រោយការ ជួសជុលរួច។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា ស្ពានខាងលើត្រូវជួសជុលនាប៉ុន្មានថ្ងៃខាងមុខនេះ ... Read More »
វិភាគអន្តរជាតិ៖ តុលាការព្រហ្មទណ្ឌអន្តរជាតិស្នើឲ្យស៊ើបអង្កេតលើបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្វហ្គានីស្ថាន
សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានី ស្ថាន បានកើតឡើងតាំងពីឆ្នាំ២០០១ ក្រោយក្រុមភេរវកម្មអាល់កៃដា ប្លន់យន្ត ហោះបើកបុក អគារភ្លោះមជ្ឈមណ្ឌល ពាណិជ្ជកម្មពិភពលោក WTC នៅទីក្រុង ញូវយ៉កសហរដ្ឋអាមេរិក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ពេលនោះអតីតប្រធានាធិប ... Read More »
ជនជាតិរ៉ូហ៊ីងយ៉ានឹងវិលត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ
ប្រទេសមីយ៉ាន់ម៉ានិងបង់ក្លាដែសបានឈានដល់កិច្ចព្រមព្រៀង លើបញ្ហាជន ភៀសខ្លួនរ៉ូហ៊ីងយ៉ា ក្រោយពេលសហគមន៍អន្តរជាតិធ្វើការថ្កោលទោសយ៉ាងខ្លាំង។ នៅពេលនេះប្រទេសទាំង២បានសម្រេចឲ្យជនភៀសខ្លួនធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ កន្លែងដើមធ្លាប់រស់នៅវិញ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានឲ្យដឹងថា “ការ រៀបចំឲ្យមានការ វិលត្រឡប់របស់ជនភៀសខ្លួនពីរដ្ឋរ៉ាឃីន” ត្រូវបានចុះហត្ថលេខានៅក្នុងរដ្ឋធានីណៃពិដោ របស់ប្រទេសមីយ៉ាន់ ម៉ា ... Read More »
កម្លាំងទាហានជើងទឹកប្រទេសអាហ្សង់ទីនបញ្ជាក់ថានាវាមុជទឹកបានផ្ទុះមុនពេលបាត់ខ្លួន
កម្លាំងទាហានជើងទឹកអាហ្សង់ទីនបានបញ្ជាក់ថា មានការផ្ទុះនៅក្នុងនាវាមុជទឹក ARA San Juan មុនពេលបាត់ខ្លួនកាលពី ថ្ងៃទី១៥ ខែវិច្ឆិកា ហើយមកទល់ពេលនេះគេមិនទាន់ដឹងពីជោគវាសនារបស់នាវិកទាំង៤៤នាក់នៅឡើយទេ។ អ្នកនាំពាក្យកម្លាំងទាហានជើងទឹក អាហ្សង់ទីន លោក Enrique Balbi បាន ... Read More »
ជនជាតិកូរ៉េខាងជើងបណ្តែតខ្លួនលើទូកចូលដល់ប្រទេសជប៉ុន
សារព័ត៌មានក្យូដូរបស់ជប៉ុន នៅថ្ងៃទី ២៤ ខែវិច្ឆិកា បានផ្សាយថា កម្លាំងទាហានជើងទឹកប្រទេសនេះបានប្រទះឃើញជនជាតិកូរ៉េខាងជើង៨នាក់ បណ្តែតខ្លួនតាម ទូកតូចមួយ ចូលទៅដល់ភាគអាគ្នេយ៍ ប្រទេសជប៉ុន ។ពេលនេះ កម្លាំងទាហានជប៉ុនមិនទាន់បញ្ជាក់ថា ជាជនភៀសខ្លួន ឬយ៉ាងណានោះទេ។ កម្លាំងទាហានការពារដែនសមុទ្រ ... Read More »
កូរ៉េខាងជើងផ្លាស់ប្តូរកម្លាំងការពារព្រំដែនទាំងអស់ ក្រោយទាហានម្នាក់រត់ចូលទៅកាន់កូរ៉េខាងត្បូង
សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា មន្ត្រីជាន់ខ្ពស់ និងមេ បញ្ជាការកងពលនៅតាមព្រំដែនកូរ៉េខាងជើងទទួលរងការពិន័យ ហើយធ្វើការផ្លាស់ប្តូរទាហានយាមល្បាតនៅតាមព្រំដែនទាំងអស់ ក្រោយពីទាហានម្នាក់បានភៀសខ្លួនចូលទៅកាន់កូរ៉េខាងត្បូងដោយជោគជ័យរួចមក។ តាមតួលេខរបស់អង្គការលើកលែងទោសពិភពលោកបានឲ្យដឹងថា នៅដើម ឆ្នាំនេះ មេបញ្ជាការនិងមេបញ្ជាការរង កម្លាំងទាហានយាមល្បាតតាមព្រំដែន ជាប់ប្រទេសចិន ត្រូវបានចាប់ខ្លួនហើយ កាត់ទោសប្រហារជីវិត ... Read More »
រុស្ស៊ី៖ ការដាក់កូរ៉េខាងជើងជាប្រទេសគាំទ្រភេរវកម្មមិនអាចដោះស្រាយវិបត្តិបានឡើយ
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានបញ្ជាក់ថា ការដែលអាមេរិកដាក់កូរ៉េខាងជើងចូលក្នុងបញ្ជីជាប្រទេសដែលគាំទ្រក្រុមភេរវកម្មជាថ្មីនោះ គឺធ្វើឲ្យស្ថានភាពកាន់តែតានតឹង មិនអាចដោះស្រាយវិបត្តិនោះឡើយ។ ឆ្លើយតបទៅនឹងបទសម្ភាសន៍ អ្នកនាំពាក់ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា សកម្មភាពរបស់អាមេរិក មិនបានធ្វើឲ្យភាពតានតឹងល្អប្រសើនោះឡើយ ផ្ទុយទៅវិញគឺកាន់តែធ្វើឲ្យមានភាពតានតឹងបន្ថែមជាងមុនទៀត។ ប៉ុន្តែនៅពេលនេះ ... Read More »
៥៩ប្រទេសជុំវិញពិភពលោកទិញអាវុធពីរុស្ស៊ីនៅឆ្នាំ២០១៧
សារព័ត៌មាន Sputnik កាលពីថ្ងៃទី២៤ ខែវិច្ឆិកា បានដកស្រង់សម្តីប្រធានាធិបតីរុស្ស៊ី ពូទីន ដោយលោកបានបញ្ជាក់ថា ប្រទេសរបស់លោក បានលក់អាវុធ និងសម្ភារយោធាឲ្យប្រទេសចំនួន៥៩ លើពិភពលោកនៅក្នុងឆ្នាំ២០១៧នេះ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតស្តីអំពីបញ្ហាយោធា លោក ពូទីន បញ្ជាក់ថា ... Read More »