ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញទទួលជួប លោក PETER VERNON មន្រ្តីទំនាក់ទំនង NCA និងលោក MARC THAYRE អនុប្រធានបេសកកម្ម នៃស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សា

ភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នេះ លោក នាយឧត្តមសេនីយ៍ ... Read More »

អាជ្ញាធរជាតិអប្សរា ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមតេលេក្រាម (TELEGRAM) និងលេខទូរស័ព្ទ (CALL CENTER) សម្រាប់ផ្តល់សេវាកម្មផ្សេងៗក្នុងរមណីយដ្ឋានអង្គរ

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជូនដំណឹងដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងអស់មេត្តាជ្រាបថា ក្នុងគោលដៅសម្រួលដល់ការស្នើសុំការអនុញ្ញាត និងនីតិវិធីនៃការរៀបចំបែបបទពាក់ព័ន្ធ នឹងការស្នើសុំផ្តល់សេវាកម្មផ្សេងៗក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងដើម្បីកាត់បន្ថយការចំណាយពេលវេលា អាជ្ញាធរ ជាតិអប្សរា បានសម្រេចបង្កើត និងដាក់ឱ្យប្រើប្រាស់នូវបណ្តាញទំនាក់ទំនងសង្គមតេលេក្រាម ... Read More »

ជនសង្ស័យម្នាក់រួមនឹងថ្នាំញៀនជាង ២គីឡូក្រាម ត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន​ ឃាត់ខ្លួននៅរាជធានីភ្នំពេញ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងនៅថ្ងៃទី៥ ខែតុលា​ ឆ្នាំ២០២៣នេះថា កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីដឹកជញ្ជូន និងជួញដូរសារធាតុញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយថ្នាំញៀនជាង ២គីឡូក្រាម។ មន្ត្រី​ដដែល​បន្តថា​ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ ស ថេត ... Read More »

ទំនាស់ពាក្យសម្តីក្លាយជាហិង្សាបុរសវ័យចំណាស់ម្នាក់បានយកកាំបិតផ្គាក់កាប់ទៅលើស្ត្រីរងគ្រោះបណ្តាលឱ្យស្លាប់ភ្លាមៗ

ខេត្តកំពង់ស្ពឺ៖ ទំនាស់ពាក្យសម្តីក្លាយជាហឹង្សាបុរសវ័យចំណាស់ម្នាក់បានយកកាំបិតផ្គាក់កាប់ទៅលើស្ត្រីរងគ្រោះបណ្តាលឱ្យស្លាប់នៅនិងកន្លែងកើតហេតុ។ ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៥  ខែតុលាឆ្នាំ២០២៣នៅចំណុចភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ លោក សម សាក់ ស្នងការរងផ្នែកព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាជនរងដែលបានស្លាប់ភ្លាមៗនោះមានឈ្មោះ ស  សុខេន ហៅស្រីឡឹងភេទស្រីអាយុ ៣២ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ... Read More »

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ផ្ញើសារជូនពរ និងសូមចូលរួមអបអរសាទរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិ «នាយឧត្តមសេនីយ៍»

ភ្នំពេញ ៖ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមផ្ញើសារជូនពរ និងសូមចូលរួមអបអរសាទរជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ... Read More »

លោក បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹកនាំកិច្ចប្រជុំ ការផ្សព្វផ្សាយបទប្បញ្ញត្តិនិងនីតិវិធីគយលើការនាំចេញមុខទំនិញថ្មធម្មជាតិ

ភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរៀបចំកិច្ចប្រជុំស្ដីពី ការផ្សព្វផ្សាយបទប្បញ្ញត្តិនិងនីតិវិធីគយលើការនាំចេញមុខទំនិញថ្មធម្មជាតិ ... Read More »

អ្នកផ្តល់ទីតាំងនិងជួញដូរគ្រឿងញៀនម្នាក់ រួមទាំងអ្នកប្រើប្រាស់ចំនួន១៤នាក់ ត្រូវកម្លាំងនគរបាលបញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ផ្តល់ទីតាំងឲ្យអ្នកប្រើប្រាស់គ្រឿងញៀននិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនរួមទាំងអ្នកប្រើប្រាស់គ្រឿងញៀនប្រុស ស្រី១៤នាក់ ត្រូវកម្លាំងនគរបាលជម្នាញបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៣ ក្រោយពីឃាត់ខ្លួននិងសួរនាំរួច ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាៈអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ... Read More »

នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទស្សនាពិព័រណ៍ស្នាដៃក្នុងការអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា របស់សិស្សានុសិស្សមកពីកម្មវិធីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រែកលៀប

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាពិព័រណ៍ស្នាដៃក្នុងការអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា របស់សិស្សានុសិស្សមកពីកម្មវិធីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រែកលៀប ដែលបានដាក់តាំងបង្ហាញលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន និងការបង្កើតគម្រោងនានា ពាក់ព័ន្ធនឹងរ៉ូបូទិក ... Read More »

ទីតាំងមជ្ឍមណ្ឌល”ចយ” ក្រោយមានការសង្ស័យមានបង្កប់ ល្បែងស៉ីសងប្រភេទហ្គេមបាញ់ត្រី​ ត្រូវ​អាជ្ញាធរខណ្ឌ៧មករា​ចុះត្រួតពិនិត្យហើយ

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា​ បានចុះត្រួតពិនិត្យទីតាំងមជ្ឍមណ្ឌលយីហោ”ចយ”​ ក្រោយមានបណ្ដាញសង្គមមួយចំនួនបាន បង្ហោះជាសាធារណៈថាទីតាំងមួយនេះ មានបង្កប់ល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រីនៅខាងក្នុង ។ ប៉ុន្តែ​ជាក់ស្ដែង ពុំមានដូចការចុះផ្សាយនោះឡើយ ឃើញតែបន្ទុប់ទុកចោល គ្មានសម្ភារៈអ្វីពាក់ព័ន្ធល្បែងស៉ីសងទេ។ សូមជម្រាបជូនថា ប្រតិបត្តិការចុះត្រួតពិនិត្យ ធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែតុលាម្សិលមិញនេះ​ ... Read More »

ចាប់ពីថ្ងៃទី​៥​-៨​តុលា​ ឆ្នាំ​២០២៣នេះ​ តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល​ នឹងមានការរអាក់រអួលចរន្ត​អគ្គិសនី​ខ្លះៗ

ភ្នំពេញ​៖​ យោងតាម​សេចក្តីជូនដំណឹងរបស់​អគ្គីសនី​កម្ពុជា​ បានឱ្យដឹងថា​ តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល​ នឹងមានការរអាក់រអួលចរន្ត​អគ្គិសនី​ខ្លះៗ​ទៅតាម​ពេលវេលា​កំណត់​ ចាប់ពីថ្ងៃទី​៥​-៨​តុលា​ ឆ្នាំ​២០២៣នេះ។  ជាក់ស្ដែង​នៅក្នុង​សេចក្ដី​ជូនដំណឹង​ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលានិងបញ្ចេញរថយន្ដក្រុង៤៥៥គ្រឿង ដឹកពលរដ្ឋទៅស្រុកឥគិតថ្លៃ ឱកាសភ្ជុំបិណ្ឌ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលានិងបញ្ចេញរថយន្ដក្រុង៤៥៥គ្រឿង ដឹកពលរដ្ឋទៅស្រុកឥតគិតថ្លៃ ឱកាសភ្ជុំបិណ្ឌ ។ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

គ.ជ.ប​ ប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទីបួន នៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

ភ្នំពេញ​ ៖​ នៅរសៀលថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០២៣នេះ​ បេីយោងតាមសេចក្ដីប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទីបួន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានដូចខាងក្រោម៖ – ... Read More »

សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរចំពោះទិវាគ្រូបង្រៀនក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្ដម្ភនៃសាលារៀនឆ្ពោះទៅរកឧត្ដមភាព”

ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ៖ គ្រូបង្រៀនបានដើរតួយ៉ាងសំខាន់ក្នុងការជួយជម្រុញវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង និងជាសរសៃឈាមដែលមិនអាចខ្វះបានក្នុងការចូលរួមពង្រីកធនធានមនុស្សស្របតាមការវិវត្តន៍នៃសង្គម។  គ្រូបង្រៀនបានលះបង់កម្លាំងកាយ ចិត្ត ដើម្បីផ្តល់ជាចំណេះដឹងដល់ ប្អូនៗ សិស្សានុសិស្ស ... Read More »

ប្រាសាទភ្នំក្រោម ជាជម្រើសដ៏ល្អសម្រាប់អ្នកទេសចរដែលចូលចិត្តទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច

ខេត្តសៀមរាប ៖ ប្រាសាទភ្នំក្រោម ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ជាប់ផ្ទៃបឹងទន្លេសាប ខេត្តសៀមរាប កំពុងក្លាយជាជម្រើសដ៏ល្អសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនិយមចូលចិត្តទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច ហើយជាទីតាំងដែលមានចំងាយពីក្រុងសៀមរាប ប្រហែល១២គីឡូម៉ែត្រប៉ុណ្ណោះ,។ នេះជាការរៀបរាប់ ដោយអង្គភាព មន្ទីរព័ត៌មាន ... Read More »

ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពី ស្ថានភាពបញ្ចប់ការបន្ទោបង់ ពាសវាល ពាសកាល កម្រិតខ្ពស់ នៅក្រុងអរិយក្សត្រ

ខេត្តកណ្ដាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្ត និងជាប្រធាន PWG ខេត្តកណ្តាល ជំរុញដល់រដ្ឋបាលក្រុងអរិយក្សត្រ ព្រមទាំង លោក លោកស្រី ចៅសង្កាត់ទាំងអស់ ក្នុងក្រុងអរិយក្សត្រ ... Read More »

ប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ ជួ មួ CHOUA MOUA) ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់១០០លានរៀល

ភ្នំពេញ ៖ លោក ស៊ិន សុវណ្ណរ័ត្ន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក ឆាយ ហុង ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៣ បានសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ ជួ មួ  ... Read More »

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ធនធាន​ទឹក​៖ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវរដូវវស្សាក្នុងខេត្តស្វាយរៀង និងខេត្តព្រៃវែង

 ភ្នំពេញ​៖​ ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​ នៅរសៀល​ថ្ងៃ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោក តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្តស្វាយរៀង ... Read More »

ជនមិនស្គាល់មុខអារ​.ក​ ស្ត្រីម្នាក់ប្លន់យកទ្រព្យសម្បត្តិបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ​៖​ ស្ត្រីអាជីវករម្នាក់ត្រូវបានជនមិនស្គាល់មុខចូលអារ.​កដល់ក្នុងផ្ទះស្លាប់ក្នុងថ្លុកឈាមរួមប្លន់យកទ្រព្យសម្បត្តិគេចខ្លួនបាត់​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ ឈឹម ស្រីមុំ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ... Read More »

វត្តមាន ម្ចាស់មកុដ Miss Charm Internaitonal 2023 នៅកម្ពុជានាំឲ្យលេចចេញការសង្ស័យថា អាចមានរឿងមួយលើវិស័យកញ្ញាឯកនៅកម្ពុជា និងថ្មីមួយសម្រាប់ រឿន ណាត

ភ្នំពេញ៖ មុននេះស្រាប់តែលេចវត្តមានម្ចាស់មកុដ Miss Charm Internaitonal 2023 កញ្ញា លូម៉ា បានបង្ហាញវត្តមាននៅលើទឹកដីនៃប្រទេសកម្ពុជា ។ ការមកដល់នេះត្រូវបានគេដឹងថាតាមការអញ្ជើញរបស់ម្ចាស់អ្នកគ្រប់គ្រងកម្មវិធីនៅកម្ពុជា និង លេចចេញការសង្ស័យជាច្រើននៅពីក្រោយដំណើរមកដល់របស់ម្ចាស់មកុដរូបនេះ។    ការសង្ស័យមួយចំនួននៅពីក្រោយការមកដល់នេះក្រោយពីលេចចេញដំណឹងថាកម្ពុជា ... Read More »

ក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវពង្រឹងភាពទន់ និងភាពជាអ្នកដឹកនាំដល់នគរបាលនារី ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក្នុងការបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក រស់ ចន្ទ័សោភា អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា៖ “ក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវពង្រឹងភាពទន់ និងភាពជាអ្នកដឹកនាំដល់នគរបាលនារី” ខណៈដែលជាឱកាសបានជួបគ្នាផ្ទាល់ ត្រូវចាប់យកចំណេះដឹង និងបទពិសោធន៍ថ្មីៗទទួលបានពីការចែករំលែកក្នុងវគ្គ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក្នុងការបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាព។  ... Read More »

ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួនករណីគាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចមានស្ថានទម្ងន់ទោស( យកកាំបិតដែកដងឈើគាស់ទ្វារផ្ទះ យកទូរស័ព្ទ អាយផេត និងស្ពីគ័រកាលពីម៉ោង០៣:៣០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ចំណុចផ្ទះ១២៩អាអឺ០ ផ្លូវលេខ១៥៤ ភូមិ៦ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។  ... Read More »

នគរបាលខណ្ឌឫស្សីកែវ ដាក់កម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ អញ្ជើញធ្វើបុណ្យនៅវត្តចំនួនប្រាំ

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានដាក់កម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែកអញ្ជើញធ្វើបុណ្យតាមវត្តអារាមចំនួន ៥វត្ត នៅក្នុងខណ្ឌឫស្សីកែវ ... Read More »

ឃាត់ខ្លួន​បានហើយ! ក្រុមមុខសញ្ញាយកដែកគោលកែច្នៃធ្វើសកម្មភាពដោតកង់រថយន្ត បណ្តាលឱ្យមុតកង់រថយន្តបែក រួចបើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ

ភ្នំពេញ​៖​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបង្ក្រាបជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួច (យកដែកគោលកែច្នៃធ្វើសកម្មភាពដោតកង់រថយន្ត បណ្តាលឲ្យមុតកង់រថយន្តបែក រួចបើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ) ចំនួន០៣ករណី នៅក្នុងខណ្ឌពោធិ៍សែនជ័យ, ខណ្ឌមានជ័យ និងខណ្ឌទួលគោក។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅរសៀលថ្ងៃទី០៥​ ខែតុលា​ ឆ្នាំ​២០២៣។  ... Read More »

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ របស់ គ.ជ.អ.ប ក្រោមអធិបតិភាព លោក ... Read More »

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃជំនួបរវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Sardar Umar Alam នាយកអង្គការយូណេស្កូប្រចាំកម្ពុជា

ភ្នំពេញ​៖​ ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃទី០៥​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃជំនួបរវាង លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Sardar Umar Alam ... Read More »

នគរបាលស្រុកឯកភ្នំ អនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី​០៥ ខែតុលា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មាន​អ្នកឆ្លងថ្មី​ ​​,​ គ្មានឣ្នកជាសះស្បើយ​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៤ ... Read More »

បុរសម្នាក់ប្រចណ្ឌប្រពន្ធយកកាំបិតកាប់ជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់ រួចចងកសម្លាប់ខ្លួននៅស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង៖ ដោយសារភ្លើងប្រចណ្ឌបុរសជាប្ដីបានកាប់ប្រពន្ធជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចក៏ទៅចងកសម្លាប់ខ្លួននៅក្នុងផ្ទះបាយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៥ខែតុលា ឆ្នាំ ២០២៣ នៅភូមិបឹងលាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។ តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ... Read More »

សម្តេចធីបតី ហ៊ុន ម៉ាណែត៖ អាណត្តិទី៧នេះគឺជាដំណាក់កាលពង្រឹងគុណភាព

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្នុងការដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧នេះសម្រាប់វិស័យអប់រំ គឺត្រូវពង្រឹងនូវគុណភាពទាំងមណ្ឌលសុខភាព និងសាលាទូទាំងប្រទេស។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ... Read More »

រាជរដ្ឋាភិបាលសម្រេចប្រគល់ភារកិច្ចជូន លោកបណ្ឌិត ថោង ខុន ជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មាការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ

ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចប្រគល់ភារកិច្ចជូន លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មាការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។ នេះបើយោងតាម លិខិតទីស្តីការគណៈរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តី្រ ចុះថ្ងៃទី ... Read More »