ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អាជ្ញាធរខេត្តក្រចេះ​ដាក់ឆ្មាំទន្លេ ៤៤ នាក់​ ការពារជីវិតសត្វផ្សោតនិងបន្ថែមកម្លាំងការពារនៅតំបន់កាំពី

ខេត្តក្រចេះ ៖ អាជ្ញាធរខេត្តក្រចេះ​បានចេញចំណាត់ការដាក់ឆ្មាំចំនួន ៤៤ នាក់ និងទីតាំងប៉ុស្ដិ៍ចំនួន ១១ កន្លែង តាមដង​ទន្លេមេគង្គនៅតំបន់អភិរក្សសត្វផ្សោត ដើម្បីការពារជីវិតផ្សោតកុំឱ្យងាប់ផុតពូជ។​ យ៉ាងណាក៏ដោយនៅពេលខាងមុខឆ្មាំទន្លេព្យាយាមប្រើកម្លាំងចេញល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីធានាបានសុវត្ថិភាពចំពោះសត្វផ្សោតទាំងនោះថាមិនប្រឈមនឹងហានិភ័យ។ ​លោក ទ្រី សុភក្ដិ ... Read More »

លោកបណ្ឌិត យ៉ង សាំងកុមារ ផ្ដល់អនុសាសន៍ដល់សហគមន៍ឱ្យកាត់បន្ថយថ្លៃដើមផលិតស្រូវតាមរយៈការប្រើប្រាស់ពូជសុទ្ធល្អ ការប្រើប្រាស់ជីធម្មជាតិលាយជាមួយជីគីមី

ខេត្ត​បន្ទាយមានជ័យ ​​៖​ លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ... Read More »

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខអញ្ជើញចូលរួមវេទិកាភូមិភាគទី១ ដែលរៀបចំដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ រួមជាមួយលោកចៅសង្កាត់ ចៅសង្កាត់រង សមាជិក ... Read More »

បុគ្គលិកម្នាក់ស្លាប់និងរបួសធ្ងន់ធ្ងរ២នាក់ ដោយសារអគ្គិភ័យឆាបឆេះភោជនីយដ្ឋាន កន្លែងថ្មី យ៉ាងសន្ធោសន្ធៅ

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះភោជនីយដ្ឋានយីហោ«កន្លែងថ្មី» យ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យបុរសជាបុគ្គលិកម្នាក់ស្លាប់នៅនឹងកន្លែងនិងរងរបួសធ្ងន់២នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ។  ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២៣នៅចំណុចផ្ទះលេខ៨៨និងផ្ទះលេខ៩០ដែលជាផ្ទះបើក ភោជនីយដ្ឋានយីហោ« កន្លែងថ្មី» ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៨ក្រុមទី៣ ភូមិទី២ ... Read More »

ប្រជុំគណៈកម្មការសម្របសម្រួលករណី ប្រជាពលរដ្ឋចូលរុករានកាប់ឆ្កាព្រៃរបស់រដ្ឋបាលព្រៃឈើ នៅចំណុចភូមិបុស្ស ឃុំត្រស់ និងភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ស្រុករមាសហែក

ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំប្រជុំគណៈកម្មការសម្របសម្រួលករណី ប្រជាពលរដ្ឋចូលរុករានកាប់ឆ្កា ព្រៃរបស់រដ្ឋបាលព្រៃ ឈើ នៅចំណុចភូមិបុស្ស ឃុំត្រស់ ... Read More »

ក្រសួងទេសចរណ៍ប្រកាសពីការរៀបចំបុណ្យទន្លេ លើកទី៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ប្រកាសពីការរៀបចំបុណ្យទន្លេ លើកទី៧ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ... Read More »

ស្ត្រីម្នាក់បានដុតព្រៃដើម្បីដកដំឡូងស្រាប់តែរាលឆេះខ្លាំងពន្លត់មិនឈ្នះរាលឆេះចម្ការស្វាយគេ សមត្តកិច្ចឃាត់យកមកធ្វើការអប់រំ

ខេត្តប៉ៃលិន ៖ បើតាមរបាយការណ៍របស់នគរបាលជំនាញនៃស្នងការដ្ឋានខេត្តប៉ៃលិនបានឱ្យដឹងថា កាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  មានករណីភ្លើងឆេះព្រៃ០១ករណី បណ្ដាលឱ្យខូចខាតដំណាំស្វាយប្រជាពលរដ្ឋអស់ចំនួន ៤០ដើម និងតាង៉ែនចំនួន១០ដើម ... Read More »

ក្រសួង​កសិកម្ម ​៖​ ចេញសេចក្ដីជូនដំណឹងស្ដីពីវិធានការបង្ការអគ្គីភ័យក្នុងចម្ការកៅស៊ូនៅរដូវជ្រុះស្លឹក

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនដំណឹងដល់ម្ចាស់ចម្ការ កៅស៊ូទាំងអស់ឱ្យបានជ្រាបថា ជារៀលរាល់ឆ្នាំ រដូវកៅស៊ូជ្រុះស្លឹកនឹងចាប់ផ្តើមពីខែមករារហូតដល់ចុងខែកុម្ភៈ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​សេចក្តីជូនដំណឹងរបស់​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ កាលពីថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ​២០២៣ម្សិលមិញ។  ក្រសួង​កសិកម្ម​ ... Read More »

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប

ភ្នំពេញ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោក​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ បានដឹកនាំកិច្ចប្រជុំគណ:កម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប។  ក្នុងកិច្ចប្រជុំនេះដែរ​​ បានធ្វេីឡេីង​កាលពីរសៀលថ្ងៃទី៣០​ ... Read More »

ស្រ្តី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ហៅឱ្យចូលបំភ្លឺ​ជុំវិញការបង្ហោះសារមួលបង្កាច់ខុសការណ៍ពិតរឿងអ្នកដុតកាំជ្រួចចង់ដោះលែងវិញត្រូវបង់លុយឱ្យសមត្ថកិច្ច ៥០០ដុល្លារ ទើបអាចដោះលែង

  ខេត្តព្រះសីហនុ៖ មន្រ្តី​ជំនាញ​នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​អញ្ជើញ​ស្រ្តី​ម្នាក់​ឱ្យចូលខ្លួនមកឆ្លេីយបំភ្លឺ​ ជុំវិញការបង្ហោះសារតាម​បណ្ដាញសង្គម​មួលបង្កាច់ខុសការណ៍ពិត​រឿងអ្នកដុតកាំជ្រួចបើចង់ដោះលែងវិញត្រូវបង់លុយឱ្យសមត្ថកិច្ច ៥០០ដុល្លារ ទើបអាចដោះលែងវិញ។   ជាក់ស្ដែង​យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ កាលពីល្ងាចថ្ងៃទី​៣០ ខែមករា​ ឆ្នាំ២០២៣ម្សិលមិញ​ កម្លាំងនគរបាលទេសចរណ៍កាលពីថ្ងៃទី២៩ ខែមករាថ្មីៗនេះ​ បានអញ្ជើញស្ត្រីជនជាតិខ្មែរម្នាក់​មកធ្វើការស្រាយបំភ្លឺអំពីករណីដែលស្ត្រីរូបនេះបាននិយាយបរិហារកេរ្តិ៍មួលបង្កាច់ខុសពីការណ៍ពិតមកលើកងកម្លាំងនគរបាលទេសចរណ៍ តាមរយៈតេឡេក្រាមប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានអនឡាញដែលមានអ្នកគ្រប់គ្រងឈ្មោះ ... Read More »

លោក ហ៊ុន ម៉ានី អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារពហុបំណង និងសមិទ្ធផលនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារពហុបំណង និងសមិទ្ធិផលនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម  និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន ម៉ានី ... Read More »

កម្លាំងចម្រុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​​ ចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​ ចំពោះ​អ្នកបើកបរ​យានយន្ត​ធុនធំ​រក​សារធាតុ​ញៀន​

ខេត្តព្រះសីហនុ ៖ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីតឡេីង​ជាយថាហេតុ​ កម្លាំងនគរបាល​ចម្រុះ​នៃស្នងការនគរបាលខេត្តព្រះសីហនុ​ បានចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​ ចំពោះអ្នកបើកបរ​យានយន្ត​​មានជាតិ​ស្រវឹង​ ,លក្ខណៈ​បច្ចេកទេស​យានយន្ត​ និង​រក​សារធាតុ​ញៀន​អ្នកបើកបរ​រថយន្ត​គ្រប់ប្រភេទ​។  ជាក់ស្ដែង​នៅព្រឹកថ្ងៃអង្គារ៍ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ... Read More »

នគរបាលខណ្ឌប្ញស្សីកែវ​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភំ្នពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកេវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧​ និង៣០នាទី ត្រុងចំនុចផ្លូវលេខ៥ ក្នុងភូមិផ្សាតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ព្រិច ... Read More »

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ខេត្ត​កំពង់ស្ពឺ​៖​​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន​ ០១​នាក់​ កាលពីថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២៣​ម្សិលមិញ​ នៅ​ចំណុច​ភូមិ​ត្រពាំង​ប្រិ​យ៍​ ឃុំ​ក្រាំង​ដី​វ៉ា​យ​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​។​ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី​៣១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ថា៖​ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​ ០២នាក់ ,​ គ្មានអ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​អង្គារទី៣១ ខែមករា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០២នាក់, គ្មានឣ្នកជាសះស្បើយ​​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ដំណាំកញ្ឆាស្រស់ខុសច្បាប់ចំនួន៣០០ដើម ត្រូវនគរបាលស្រុកសំឡូតដុតបំផ្លាញចោលនៅនឹងកន្លែង

ខេត្តបាត់ដំបង ៖ ដំណាំកញ្ឆាស្រស់ខុសច្បាប់ចំនួន៣០០ដើម ត្រូវនគរបាលស្រុកសំឡូត​ ចុះបង្រ្កាប​និងរឹបអូសបាន​យកមកដុតបំផ្លាញចោលនៅនឹងកន្លែង​ ព្រមទាំង​ឃាត់ខ្លួន​បុរសម្នាក់​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះ​បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី​៣១​ ខែមករា​ ឆ្នាំ​២០២៣។  របាយការណ៍​ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនោះ​កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំឡូត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ... Read More »

លោក ឧត្តមសេនីយ៍ឯក ស ថេត ដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមករា និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តលឿនជ្រុលចង្កូតទៅបុកចូលការដ្ឋានដែលកំពុងតែសាងសង់ស្ពានអាកាស

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តយ៉ាងលឿនរេចង្កូតទៅបុកចូលការដ្ឋានដែលកំពុងតែសាងសង់ស្ពានអាកាស បណ្តាលឱ្យរថយន្តខូចខាតផ្នែកខាងមុខ តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

ការងារចុះដល់មូលដ្ឋានជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ពន្យល់​ និងអប់រំ​ ដេីម្បីសុខភាពប្រជាជននៅខេត្តក្រចេះ

ខេត្តក្រចេះ ៖ ថ្ងៃចន្ទ ៩ កើត និងថ្ងៃអង្គារ ១០ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ និងថ្ងៃទី៣១ ... Read More »

មនុស្ស៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងករណីរក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់

ខេត្តបាត់ដំបង ៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ... Read More »

Update ៖​ មនុស្សស្លាប់២នាក់ និងរបួស៣នាក់​ដោយសារជាងផ្សារដែកធ្លាក់កម្ទេចភ្លើង​ឆេះក្លិបកម្សាន្ដយីហោ JULIE & ANNA នៅខេត្តព្រះសីហនុ

ខេត្ត​ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ បានថ្លែង​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣នេះថា៖​ មនុស្សស្លាប់២នាក់ និងរបួស៣នាក់​ ដោយសារជាងផ្សារដែក​ផ្សារធ្លាក់កម្ទេចភ្លើង​បណ្ដាលឱ្យឆេះក្លិបកម្សាន្ដយីហោ JULIE & ANNA (ទីតាំងតំបន់ក្រោយឧតុនិយម) ... Read More »

សេចក្ដីណែនាំ របស់ រាជរដ្ឋាភិបាលកម្ពុជា អំពី វិធានការ បន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ ដោយហេតុថាស្ថានភាពសង្គម-សេដ្ឋកិច្ចនៅបន្តទទួលរងនូវហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ពីការប្រែប្រួលនិន្នាការតំបន់ និងសកល, ក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ក្នុងគោលបំណងបន្តកាត់បន្ថយផលប៉ះពាល់មកលើស្ថានភាព សង្គម-សេដ្ឋកិច្ច ព្រមទាំងបន្តជួយទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ច ... Read More »

ឌួង ហ្សូរីដា តបទៅអ្នករិះគន់ ក្រោយធ្វើពិធីការិនី Miss Planet International 2023 ទាំងគ្មានចំណូល

ភ្នំពេញ៖ ក្រោយរងការរិះគន់ពីក្រុមអ្នកលេងបណ្តាញសង្គមមួយចំនួនជុំវិញការនិយាយមិនបានល្អ ក្នុងកម្មវិធីប្រកួត Miss Planet International 2023 ពេលនេះ ពិធីការិនី ឌួង ហ្សូរីដា បានចេញមុខតបហើយ។ នាងអរគុណដល់ការរិះគន់ ប៉ុន្តែ នាងសួរត្រឡប់ទៅកាន់អ្នកលេងបណ្តាញសង្គមខ្លះថា ... Read More »

ក្រសួង​ទេសចរណ៍ ​៖​ សប្ដាហ៍ចុងខែមករា ទូទាំងប្រទេសទទួលបានភ្ញៀវ ៦០ម៉ឺននាក់

ភ្នំពេញ៖ យោងតាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃអង្គារទី​៣១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ចាប់ពីថ្ងៃទី២៣-២៩ ខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប៦០៦,១៧៥នាក់ និងភ្ញៀវបរទេស៤៩,៥៩២នាក់។  គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ... Read More »

កីឡារស់ក្នុងសន្តិភាព ប្រជាពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទ លេងកីឡាដើម្បីមិត្តភាព សុខភាព និងចៀសផុតពីបញ្ហាគ្រឿងញៀន

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២៣នេះថា,កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ យុវនិស្សិតមហាគ្រួសារអ្នកខេត្តបន្ទាយមានជ័យ មកពី៩ក្រុង ស្រុក បើកការប្រកួតបាល់ទាត់លើកទី៤ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ... Read More »

ករណីអគ្គិភ័យឆេះក្លឹបកម្សាន្តមួយកន្លែង នៅក្រុងព្រះសីហនុ មានមនុស្ស២នាក់បានស្លាប់

ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ករណីអគ្គិភ័យមួយបានកើតឡើងគឺឆេះក្លឹបកម្សាន្តមួយកន្លែង ម្តុំឧតុនិយម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ មានមនុស្ស២នាក់បានស្លាប់ ។ ហេតុការណ៍នេះ កើតឡើងវេលាម៉ោងជិត៨យប់ ថ្ងៃទី៣០ ... Read More »

នៅសល់តែ៩៤ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២

ភ្នំពេញ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានថ្លែង​នៅព្រឹកថ្ងៃ​អង្គារ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ថា៖​ ៩៤ថ្ងៃរាប់ថយក្រោយ(94 days countdown) ព្រឹត្តិការណ៍ SEA Games និង ... Read More »

ក្រសួង​ធនធាន​ទឹក ​៖​ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣

ភ្នំពេញ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស​ (ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។   ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់ថា​ព្រះរាជាណាចក្រកម្ពុជា ... Read More »

រថយន្តហាយឡេនឌ័របុកម៉ូតូមួយគ្រឿងផ្លោងមកលើចិញ្ចើមផ្លូវបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ រួចរថយន្តបង្កព្យាយាមបើករត់ត្រូវពលរដ្ឋដេញតាមឃាត់យកមកកន្លែងកើតហេតុវិញ

ភ្នំពេញ​ ៖​ បុរសជនជាតិខ្មែរម្នាក់បើករថយន្តហាយឡេនឌ័រដឹកភ្ញៀវជនជាតិបរទេសប្រុសស្រីពីរនាក់បានបុកជាមួយនឹងម៉ូតូមួយគ្រឿងផ្លោងមកលើចិញ្ចើមផ្លូវបណ្ដាលឱ្យបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី៣០​ ខែមករា​ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវឌួងងៀប(សេះស)កែងនឹងផ្លូវប្រឡាយលូ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ព្រំប្រទល់សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​     បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

រថយន្តMazda បើកបុកម៉ូតូកិនអូសជាច្រើនម៉ែត្របណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តMazdaបុកពីចំហៀងកិនអូសជាច្រើនម៉ែត្របណ្ដាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី ៣០ ខែមករាឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុប៩២ តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ កែងនឹងផ្លូវលេខ៩២ ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ  ... Read More »