ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ទាហានថៃចាប់ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ចំនួន១៤នាក់ នៅ២គោលដៅផ្សេងគ្នា ក្នុងថ្ងៃតែមួយ

ក្រុងប៉ោយប៉ែត៖ ទាហានឈុតខ្មៅថៃ ក្នុងអង្គភាពឈុតខ្មៅទី១៣ បានចាប់ពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន១១នាក់ នៅបរិវេណភូមិ ថាប់ ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ។ ក្រោយពីសមត្ថកិច្ចថៃចាប់បានពួកគេបានសារភាពថា ចង់ទៅធ្វើការផ្នែកសំណង់ នៅក្នុងខេត្តឈុនបុរី នឹងក្រុងបាងកក។  តាមព័ត៌មានក្នុងស្រុកថៃរាយការណ៍ថាកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៤ ... Read More »

វាយសម្លាប់បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមមិនបានប៉ុន្មានម៉ោងផង​ ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួនជនដៃដល់បាន២នាក់

ភ្នំពេញ​ ៖​ បន្ទាប់ពីមានការភ្ញាក់ផ្អេីលបានកេីតកាលពីព្រឹកថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ​២០២១​ ដែលបុរសម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាម​ នៅត្រង់ចំណុចមុខផ្សារដើមថ្កូវ ផ្លូវលេខ៣៣បេតេ ក្នុងភូមិសន្សុំកុសល៣ សង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ​ ហេីយក៏មានការសង្ស័យថាជាករណីឃាតកម្ម​ ទេីបកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំដោយ លោក​ ជាវ ... Read More »

ករណី​ចោរគាស់ផ្ទះអ្នកលក់ឡេ ​យីហោ​”មក​រា មុំ “​ នៅទួលគោក​ ប្រមាណ​ជាង​៥០​ម៉ឺនដុល្លារ ត្រូវ​នគរបាល​ខណ្ឌសែនសុខ​ឃាត់ខ្លួនជនសង្ស័យបាន២នាក់​ បញ្ជូនទៅតុលាការ

ភ្នំពេញ​៖ ទីបំផុត​! ពាក់ព័ន្ធ​ករណី​ចោរគាស់​ផ្ទះអ្នកលក់ឡេ យីហោ”​​ មក​រា មុំ “​ ដែល​ជា​តំណាង​ចែកចាយឡេ​របស់​ក្រុមហ៊ុនមួយ​ យក​អស់​ទឹកប្រាក់សរុបប្រមាណ​ជាង​៥០​ម៉ឺនដុល្លារអាមេរិក​ នៅសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ ខណៈ​ម្ចាស់​កំពុង​សម្រាក​ព្យាបាល​កូ​វី​ដ​-១៩​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនបាន​២​នាក់ ដកហូត​បាន​តែ​ម៉ូតូ​មួយ​គ្រឿង​ ... Read More »

រដ្ឋបាលខេត្តត្បូងឃ្មុំ ជូនដំណឹងស្តីពីការសម្រេចបញ្ចប់ការបិទខ្ទប់ទីតាំងភូមិក្បាលអូរ ឃុំដំរិល ស្រុកអូររាំងឪ ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ តទៅ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំបានសម្រេចបញ្ចប់ការបិទខ្ទប់ក្នុងទីតាំងភូមិក្បាលអូរ ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលត្រូវ បានសម្រេចដោយសេចក្តីសម្រេចលេខ ០៧៥/២១ សសរ.ខតឃ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ ... Read More »

ដេនីក្វាន់ ទម្លាយរឿងសណ្ឋាគារសមុទ្រមាសនៅខេត្តព្រះសីហនុលួចបង្កប់កាមេរ៉ាក្នុងបន្ទប់គេងរបស់នាងនិងភ្ញៀវ(មានវីដេអូ)

ភ្នំពេញ៖ ពិតជាកក្រើកអស់មហាជនទៀតហើយ ក្រោយពីតារាសម្តែងសិចស៊ី នាងដេនីក្វាន់ បានបញ្ចេញសារនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ដោយបាននទម្លាយរឿងរ៉ាវមួយដែលនាងលាក់ទុកជាច្រើនខែមកហើយអំពីករណីនៃការផ្ទុះជម្លោះរវាងរូបនាង នឹងម្ចាស់សណ្ឋាគារយីហោសមុទ្រមាស នៅខេត្តព្រះសីហនុ។ នាងបានបញ្ចេញសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ថា នាងបានទៅគេងនៅសណ្ឋាគារ សមុទ្រមាស ( Gold ... Read More »

ក្រសួងសុខាភិបាល​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៦៨នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៦៦៣នាក់​ និងអ្នក​ស្លាប់​ ៤នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ឲ្យដឹងថា​ រកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ចំនួន​ ៥៦៨នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦៦៣នាក់ និងករណីស្លាប់​ ០៤នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។  សូមជម្រាបថា​ ... Read More »

រដ្ឋបាលខេត្តត្បូងឃ្មុំ៖ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤នាក់ថ្មីបន្ថែមទៀត មកពីប្រទេសថៃ ២នាក់​

ខេត្ត​ត្បូងឃ្មុំ៖ បើតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ​ ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០៤នាក់ក្នុងនោះ៖ មកពីប្រទេសថៃ ចំនួន២នាក់ នៅស្រុកមេមត់,​ ចំណែក​​ ២នាក់ទៀត​ នៅស្រុកត្បូងឃ្មុំម្នាក់ និងក្រុងសួងម្នាក់។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តត្បូងឃ្មុំ ... Read More »

អ្នកដែលមានឈ្មោះក្នុងបញ្ជីនេះត្រូវធ្វើចត្តាឡីស័ក និងយកវត្ថុវិភាគសំណាកជាបន្ទាន់ កន្លងមកធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ឈ្មោះ ហែម ម៉ាលីណា

ខេត្តស្វាយរៀង៖ អ្នកដែលមានឈ្មោះក្នុងបញ្ជីនេះត្រូវធ្វើចត្តាឡីស័ក និងយកវត្ថុវិភាគសំណាកជាបន្ទាន់ កន្លងមកធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ឈ្មោះ ហែម ម៉ាលីណា ។ នេះបើតាមការបញ្ជាក់ពីរដ្ឋបាលសាលាខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ ក្នុងនោះអាជ្ញាធរខេត្តស្វាយរៀងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី រោងចក្រអូខ្លូត ដែលមាននៅក្នងបញ្ជីខាងក្រោមត្រូវធ្វើចត្តាឡីស័ក ... Read More »

អគ្គយោធសេវាប្រជុំក្រុមការងារពត៌មានក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតំបន់ក្រហម

ភ្នំពេញ៖ នៅអគ្គយោធសេវា ក្រសួងការពារជាតិ ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១  នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានក្នុងយុទ្ធនាការចុះវ៉ាក់សាំងការពារកូវីដ-១៩ក្នុងតំបន់ក្រហមដែលក្រុមគ្រូពេទ្យក្រសួងការពារជាតិកំពុងប្រតិបត្តិការចាក់ជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងតាមបទបញ្ជារបស់សម្តេចពិជ័យសេនា ... Read More »

រដ្ឋបាលខេត្តស្វាយរៀងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ឯក ភក្ដី មានមុខរបរ រត់តាក់ស៊ី

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ឯក ភក្ដី មានមុខរបរ រត់តាក់ស៊ី រថយន្តម៉ាក SangYong ពណ៌លឿង ស្លាកលេខ ស្វាយរៀង 2B-0159 ។ ... Read More »

មន្ត្រី​ក្រសួងសុខាភិបាល អង្គការWHO និង UNICEF រួមគ្នា​ចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១​ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ​៖ នៅព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ​ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លោកស្រី លី អាយឡាន តំណាងអង្គការសុខភាពពិភពលោក ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ៖ ៣ខណ្ឌទៀតស្មើនិង២០ទីតាំង សហការជាមួយក្រុមគ្រូពេទ្យ កំពុងសម្រុកចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនពលរដ្ឋរស់នៅក្នុងតំបន់លឿង

ភ្នំពេញ​៖  អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមការងារនិងក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់លឿងចំនួន៣ខណ្ឌ បន្ថែមទៀត ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។    ការបង្កើតឱ្យមានទីតាំងសម្រាប់ចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់លឿងចំនួន៣ខណ្ឌបន្ថែមទៀតនេះ បានចាប់ផ្តើមឡើង នៅព្រឹកថ្ងៃទី២៥ឧសភាឆ្នាំ២០២១នេះ ទៅតាម សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ... Read More »

រុស្ស៊ីបញ្ជាឱ្យក្រុមហ៊ុន Google លុបចោលព័ត៌មានមួយចំនួនក្នុងរយៈពេល ២៤ម៉ោង

ភ្នំពេញ, កាលពីថ្ងៃចន្ទម្សិលមិញនេះ សហព័ន្ធរុស្ស៊ីបានបញ្ជាឱ្យក្រុមហ៊ុន Google លុបចោលព័ត៌មានមួយចំនួនក្នុងរយៈពេល ២៤ម៉ោងដែលរដ្ឋាភិបាលសម្រេចថាជាព័ត៌មានខុសច្បាប់ បើមិនដូច្នោះទេក្រុមហ៊ុននឹងប្រឈមនឹងការផាកពិន័យ ហើយថែមទាំងអាចរងការបន្ថយល្បឿនប្រព័ន្ធប្រតិបត្តិការទៀតផង។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។លោក Roskomnadzor បានបញ្ជាក់ថា រដ្ឋាភិបាលបានទំនាក់ទំនងទៅក្រុមហ៊ុន Google ... Read More »

Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី macOS Big Sur‌ សម្រាប់ Macs កុំព្យូទ័រទាក់ទងនឹងបញ្ហាសុវត្ថិភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីម្សិលមិញនេះ ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ macOS Big Sur‌ 11.4 សម្រាប់ Macs ... Read More »

ផលិតកម្ម LD ប្រកាសថាបុគ្គលិក៣នាក់របស់ខ្លួនដែលមានវិជ្ជមានជំងឺកូវីដ-១៩ និងស្នើឲ្យអ្នកពាក់ព័ន្ធទៅធ្វើសំណាក

ភ្នំពេញ៖ មុននេះមានការភ្ញាក់ផ្អើលសម្រាប់អ្នកក្នុងចង្កោមសិល្បៈ និងផលិតភាពយន្តហើយក្រោយពីផលិតកម្ម LD Entertainment  ដែលជាផលិតកម្មផលិតស្នាដៃភាពយន្តធំមួយនៅកម្ពុជា បានប្រកាសអំពីការរកឃើញបុគ្គលិករបស់ខ្លួនចំនួន៣នាក់មានវិជ្ជមានជំងឺកូវីដ-១៩។ ផលិតកម្មបានប្រកាសភ្លាមៗបន្ទាន់ ដោយអំពាវនាវដល់បងប្អូនទាំងអស់គ្នាក្រុមការងាររបស់ផលិតកម្មអិលឌីអីធើធេនមេន មាន៣នាក់រកឃើញវិជ្ជមានកូវីដ-១៩ ថ្ងៃនេះដែលមានទី១ឈ្មោះ គង់ ឌីណា រកឃើញវិជ្ជមានម្សិលមិញ  ទី២ឈ្មោះ ... Read More »

បុកបន្តកន្ទុយគ្នា ស្លាប់៣នាក់ របួសធ្ងន់ម្នាក់នៅស្រុកបវេលខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅរសៀលថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ៥៧B ក្រុមទី៦ភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់។ សាក្សីបានឲ្យដឹងថាកើតឡើងរវាងរថយន្តម៉ាក LEXUS ... Read More »

ក្រសួងធនធានទឹក ៖ សូមប្រុងប្រយ័ត្នចំពោះបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, សូមប្រុងប្រយ័ត្នចំពោះបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី១ ... Read More »

ប្រជុំដកពិសោធន៍ លេីការស្រោចវាក់សាំងក្នុងតំបន់ក្រហមឱយប្រែក្លាយជាតំបន់ ធម្មតាឡេីងវិញ

ភ្នំពេញ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ខលេខាធិការប្រចាំការប្រធានអនុគណ:កម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ក្រសួងការពារជាតិ សម្ដែងការកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក-លោក ស្រី អាជ្ញាធរដែនដី មន្ត្រីរាជការ នាយទាហាន គ្រប់ជាន់ថ្នាក់ ដែលម្នាក់ៗបានប្តេជ្ញាចិត្ត ឈ្មុសឈ្មុលឥតខ្លាចនឿយហត់ជំនះនូវឧបសគ្គ ... Read More »

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រទានសារលិខិតជូនពរ ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចម្រើនព្រះជន្មាយុ គម្រប់៨៧ ឈានចូល៨៨ឆ្នាំ

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ! សម្តេចអគ្គមហាពញាចក្រី ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ... Read More »

លោកស្រី ហ៊ុន ម៉ាណា គិតណាស់ដល់ប្រជាពលរដ្ឋលំបាក មានទុក្ខ

ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១ តាមប្រសាសន៍ណែនាំរបស់លោកស្រី ហ៊ុន ម៉ាណា បានចាត់អោយលោកជិន ប៊ុនធឿន និងក្រុមការងារជូនដំណើរអ្នកស្រី ផាត សុខរឿន និងកូនប្រុសរបស់គាត់ទៅកាន់ទីលំនៅដែលគាត់រស់នៅវិញ ... Read More »

រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៤នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន ១១នាក់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការ ធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៤នាក់ ... Read More »

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស! ការប្រព្រឹត្តអំពើល្មើសច្បាប់ មិនអាចលើកលែងឱ្យទេ ត្រូវតែធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមចាប់ខ្លួនបុគ្គលដែលប្រព្រឹត្តល្មើស

ភ្នំពេញ៖ មុននេះបន្តិច ! លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅយប់ថ្ងៃទី២៤ ខែឧសភានេះ បានថ្លែងថា,កងរាជអាវុធហត្ថ បាននិងកំពុងធ្វើការស្រាវជ្រាវស្វែងរកបុគ្គលសង្ស័យឈ្មោះ ស្រ៊ន ពេជ្ររស្មី អត្តលេខ១៥៩២១៨ ឋានន្តរសក្តិ ... Read More »

អាជ្ញាធរខេត្តកំពង់ស្ពឺ បន្តរកឃើញករណីជំងឺកូវីដ-១៩ ចំនួន ២០រូប បន្ថែមទៀត នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ ដែលជាករណីឆ្លងក្នុងសហគមន៍

ខេត្តកំពង់ស្ពឺ៖ នៅព្រលប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរខេត្តកំពង់ស្ពឺ បន្តរកឃើញករណីជំងឺកូវីដ-១៩ ចំនួន ២០រូប បន្ថែមទៀត នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ ដែលជាករណីឆ្លងក្នុងសហគមន៍ ... Read More »

រកឃេីញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន១១២នាក់បន្ថែមទៀតក្នុងចំណោមមនុស្ស៧៥០នាក់ដែលជាអាជីវករលក់ដូរមុខរោងចក្រH7

ភ្នំពេញ​៖​ ក្រោយពីក្រុមគ្រូពេទ្យជំនាញបានចុះយកសំណាកពីបងប្អូនកម្មករកម្មការិនីរោងចក្រH7 ដែលស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ​ សង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២១​ ជាលទ្ធផលរកឃេីញអ្នកវិជ្ជមានកូវីដ-១៩ចំនួនសរុបចំនួន២១៥​ នាក់​ ក្នុងចំណោមកម្មករសរុប១៨៥៧​នាក់។ លុះមកដល់ថ្ងៃទី២៤​ ខែឆ្នាំដដែល​ ក្រុមគ្រូពេទ្យក៏បន្តចុះយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករដែលលក់ដូរមុខរោងចក្រខាងលេី​ ជាលទ្ធផលរកឃេីញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១១២នាក់បន្ថែមទៀត​ក្នុងចំណោមមនុស្សចំនួន៧៥០នាក់ដែលប៉ះពាល់ប្រយោលនិងដោយផ្ទាល់​ ... Read More »

លោក គឹម សន្តិភាព ៖ លោកមេធាវី​ កង ឬទ្ធិគីរី ផ្សព្វផ្សាយទិញសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌពីក្រសួងយុត្តិធម៌ក្នុងតម្លៃ​ ១០០ដុល្លារក្នុង​ ១ក្បាលនោះ គឺជាការផ្សព្វផ្សាយបំភ្លៃមួលបង្កាច់មកលើក្រសួងយុត្តិធម៌ទាំងស្រុង !

ភ្នំពេញ៖ លោកមេធាវី​ កង ឬទ្ធិគីរី ផ្សព្វផ្សាយទិញសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌពីក្រសួងយុត្តិធម៌ក្នុងតម្លៃ​ ១០០ដុល្លារក្នុង​ ១ក្បាលនោះ គឺជាការផ្សព្វផ្សាយបំភ្លៃមួលបង្កាច់មកលើក្រសួងយុត្តិធម៌ទាំងស្រុង ! នេះបើយោងការថ្លែងឲ្យដឹងពី លោក គឹមសន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅព្រលប់ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២១។ ... Read More »

កន្លែងចែកចាយត្រី ជិតផ្សារព្រែកព្នៅ តាមបណ្ដោយផ្លូវជាតិលេខ៥ មានអ្នកជំងឺកូវីដ-១៩​​ គឺជាអ្នកលក់ត្រី ហើយបានទៅទិញនិងដឹកត្រី

ភ្នំពេញ៖ កន្លែងចែកចាយត្រី ជិតផ្សារព្រែកព្នៅ តាមបណ្ដោយផ្លូវជាតិលេខ៥ មានអ្នកជំងឺកូវីដ-១៩​​ គឺជាអ្នកលក់ត្រី ហើយបានទៅទិញនិងដឹកត្រី នេះបើតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ... Read More »

ធនាគារ​ ABA សាខាបាក់ទូក ផ្លូវឆេកូស្លូវ៉ាគី កែងផ្លូវ១៣៤ សង្កាត់វាល់វង់ ខណ្ឌ៧មក​រា (អគារ ឌីឡាណូ) មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅប្រើប្រាស់សេវា នៅខាងក្នុងនៃទីតាំងខាងលើនេះ

ភ្នំពេញ៖ ធនាគារ​ ABA សាខាបាក់ទូក ផ្លូវឆេកូស្លូវ៉ាគី កែងផ្លូវ១៣៤ សង្កាត់វាល់វង់ ខណ្ឌ៧មក​រា (អគារ ឌីឡាណូ) មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅប្រើប្រាស់សេវា នៅខាងក្នុងនៃទីតាំងខាងលើនេះ ទាំងជាន់ក្រោម និងជាន់លើ។ ... Read More »

លោក ឃួង ស្រេង អាជ្ញាធររាជធានីកំពុងបន្ដជាមួយក្រុមការងារកងទ័ព ពន្លឿនការងារចាក់ វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ ខណៈអតីត តំបន់ក្រហមចាក់បានជាង៧៦ម៉ឺននាក់ហើយ

ភ្នំពេញ​៖  អាជ្ញាធររាជធានីភ្នំពេញ កំពុងបន្ដសហការជាមួយក្រុមការងារកងទ័ពនិងក្រុមគ្រូពេទ្យ ពន្លឿនការងារ ចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ខណៈ អតីតតំបន់ក្រហមនៅក្នុងខណ្ឌចំនួន៤ត្រូវបាន អាជ្ញាធររាជធានីភ្នំពេញចាក់ជូនបងប្អូនប្រជាពលរដ្ឋបានប្រមាណជាជាង ៧៦ម៉ឺននាក់ហើយ ទាំងដូសទី១និងដូសទី២ គិតត្រឹមថ្ងៃទី២៣ ឧសភា ម្សិល មិញ ... Read More »

លិខិតជូនពរ សូមគោរពជូន សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសខួបចម្រើនជន្មាយុគម្រប់ ៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! នាថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

ផ្តល់ដំណឹងបន្ទាន់ ! នៅក្នុងរយៈពេល ៣ សប្ដាហ៍កន្លងមកនេះ ប្រជាពលរដ្ឋ ដែលជាអ្នកដឹកជញ្ជូនអីវ៉ាន់, បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអាហារ, អ្នករត់ម៉ូតូឌុប និងអ្នករត់កង់បី ជាច្រើននាក់ បានឆ្លងជំងឺកូវីដ-១៩!

ភ្នំពេញ៖ សូមបងប្អូនជនរួមជាតិ មេត្តាចូលរួមអនុវត្តតាមវិធានសុខាភិបាល រក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស លាងដៃដោយ សាប៊ូ និងអាល់កុល, ជែល ខណ:នៅក្នុងរយៈពេល ៣ សប្ដាហ៍កន្លងមកនេះ ប្រជាពលរដ្ឋ ដែលជាអ្នកដឹកជញ្ជូនអីវ៉ាន់, បុគ្គលិកក្រុមហ៊ុន ... Read More »