ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃអង្គារទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ១៤នាក់(PCR) ( អូមីក្រុងទាំងអស់) ខណៈឣ្នកជាសះស្បើយចំនួន ១២នាក់ អ្នកជំងឺស្លាប់ គ្មាន។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »
ព័ត៌មានជាតិ
បុរសម្នាក់មានជំងឺប្រចាំកាយបានចងក សម្លាប់ខ្លួនក្នុងបន្ទប់ទឹកផ្អើលទាំងថ្ងៃរសៀល
ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារនិងអ្នកភូមិខណៈដែលពួកគាត់ប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចឱ្យមកពិនិត្យសព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅក្នុងភូមិប្រសប់លាក់ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ តាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ម៉ែន សារាប ... Read More »
អ្នកល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៨ ខែមេសា! អប់រំផ្សព្វផ្សាយច្បាប់ ៣៦ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ៥១នាក់ (យានយន្ត ២៨គ្រឿង) ,ខណៈការអនុវត្តវិធានការច្បាប់(គ្មាន)
ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃអង្គារទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។ ជាក់ស្ដែងបេីយោងសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »
នគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីប៉ុនប៉ងលួចម៉ូតូតែមិនបានសម្រេច
ភ្នំពេញ៖ ជនសង្ស័យ៣នាក់ដែលមានជំនាញខាងដើរលួចម៉ូតូត្រូវបានកម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួននៅវេលាម៉ោង១៖០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ៩០៧ ក្នុងក្រុមទី៥ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យទី១ឈ្មោះឈឿន ផានិត ភេទប្រុស អាយុ២៤ឆ្នាំ ... Read More »
បុរសម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុករុឺម៉កអេតចាយពីក្រោយបណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ
ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូម៉ាកPCXយ៉ាងលឿនជ្រុលទៅបុករុឺម៉កអេតចាយពីក្រោយពេញទំហឹងបណ្ដាលឱ្យដួលម៉ូតូអូសជាច្រើនម៉ែត្ររងរបួសធ្ងន់ធ្ងរ និងដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្ពានមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកតាឡុង៣ ក្នុងសង្កាត់ចាក់អង្រែក្រោម ... Read More »
ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី២០-២៦ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បង្កើន ការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២០-២៦ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បង្កើន ការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ... Read More »
ឡំប្រឺតាបុករថយន្តនៅចំណុចផ្លូវបំបែកជាបួនបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបេីកឡំប្រឺតាជ្រុលទៅបុករថយន្តព្រូសពេញទំហឹង កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១៧៣កែងផ្លូវលេខ២៨៤ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ... Read More »
ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ពីរនាក់
ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូលឿនមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តស្តារិចពីក្រោយពេញទំហឹងបណ្ដាលឱ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ នៅលើស្ពានអាកាសផ្សារដីហុយ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ... Read More »
នារីម្នាក់បើករថយន្តឡិចសុីសRX350 ជ្រុលចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើងនៅផ្លូវជាតិលេខ១រងការខូចខាតយ៉ាងខ្លាំង
ភ្នំពេញ ៖ រថយន្តឡិចសុីសRX350មួយគ្រឿង ដែលបើកបរដោយនារីម្នាក់មិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើងបណ្ដាលឱ្យរថយន្តដាច់កាឡេនិងបែកកង់ទៅមុខលែងរួច តែសំណាងដែរដែលមិនបង្កឱ្យមានមនុស្សរងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខវត្តនិរោធរង្សី ... Read More »
ក្មេងប្រុស-ស្រី៣នាក់បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីក្របីឡើងកដេញជល់ម៉ូតូកណ្តាលក្រុងបានលុង
ខេត្តរតនគិរី ៖ ករណីក្របីឡើងកជល់ម៉ូតូបានកើតឡើង នៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២២ តាមផ្លូវជាតិលេខ៧៨ ក្បែររង្វង់មូលក្រុងបានលុង ស្ថិតនៅក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។ ក្របីឡើងក១ក្បាល បានរត់ដេញបុក,ជល់និងវ័ធប្រជាពលរដ្ឋ ... Read More »
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាផ្លូវក្នុងក្រុងកំពង់ចាម និងស្រុកស្ទឹងត្រង់
ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នេះ បានអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវបេតុងមួយចំនួនក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលក្នុងនោះផ្លូវបេតុងនៅភូមិឡឥដ្ឋចំនួន២ខ្សែ ប្រវែងសរុប ... Read More »
នគរបាលខណ្ឌជ្រោយចង្វា ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ
ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទទី១៨ ខែមេសា ឆ្នាំ២០២២នេះ បានបង្ហាញមុខជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ ត្រៀមបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ក្រោយឃាត់ខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី។ របាយការណ៍ដដែល បានបន្តថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា នៅថ្ងៃទី១៦ ... Read More »
ក្រសួងសុខាភិបាល ៖ ឆ្លេីយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ស្ដីពីការព្រួយបារម្ភមានការឆ្លងកូវីដ-១៩
ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា៖ ឆ្លេីយតបទៅនឹងសំណួរអ្នកសារព័ត៍មានជាច្រេីននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ សូមជម្រាបជូនថា ការព្រួយបារម្ភមានការឆ្លងកូវីដ-១៩ ឫមិនព្រួយបារម្ភ យេីងគួរពិនិត្យមេីលតាមស្ថានភាពនៃការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយេីង ហេីយក៏ជាការទទួលខុសត្រូវ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារដែរក្នុងការអនុវត្តន៍ការការពារការចម្លងកូវីដ-១៩។ យេីងមិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡេីយទេ ព្រោះទេីបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយេីង ... Read More »
កំណត់ត្រាមូសនៅកម្ពុជា
ភ្នំពេញ ៖ បើយោងពីប្រភពពី៖ នាយកដ្ឋាន ជីវៈចម្រុះ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត/ក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, មូសជាសត្វល្អិតមានស្លាប មានមាត់ជាទ្រនិចស្រួចសម្រាប់ខាំជញ្ជក់ (វចនានុក្រមខ្មែរ ១៩៦៧)។ ... Read More »
ក្រសួងសុខាភិបាល ៖ បើមានអាការៈសង្ស័យជំងឺកូវីដ-១៩ ក្រោយពិធីបុណ្យចូលឆ្នាំប្រញាប់ធ្វើតេស្តរហ័ស
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៨ ខែមេសានេះបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលត្រឡប់មកពីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិពីតាមបណ្ដាខេត្តនានាប្រសិនបើសង្ស័យមានអាការៈជំងឺកូវីដ១៩សូមប្រញាប់ធ្វើតេស្តរហ័ស។ យ៉ាងណាក៏ដោយក្រសួងសុខាភិបាលហាក់ដូចជាមានសុទិដ្ឋិនិយមនៅ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនេះមើលទៅហានិភ័យអំពីជំងឺកូវីដ-១៩មានតិចតួច។ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ មន្រ្តីជំនាញ នៃក្រសួងសុខាភិបាល បានបន្តក្រើនរម្លឹក ប្រជាពលរដ្ឋ ដែលសង្ស័យឆ្លងជំងឺកូវីដ-១៩ ត្រូវរួសរាន់ធ្វើតេស្តរហ័ស ដើម្បីការពារការចម្លងជំងឺទៅក្រុមគ្រួសារ ... Read More »
លោក ឯម ច័ន្ទមករា ៖ ប៉ុន្មានឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានត្រួសត្រាយផ្លូវថ្មី និងបានស្វែងរកការបើកឱកាសកាន់តែច្រើនសម្រាប់ស្ត្រី និងកុមារីដែលមានពិការភាព
ភ្នំពេញ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអំពីភាពប្រទាក់ក្រឡាក្នុងការអនុវត្តរវាងយេនឌ័រពិការភាព និងសេវាឆ្លើយតប ដើម្បីលើកកម្ពស់ការទទួលបានសេវាដល់សមាជិកក្រុមការងារបញ្ច្រាបយេនឌ័រក្រសួងសង្គមកិច្ច នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ បានលើកឡើងថា៖ ... Read More »
កម្ពុជានៅត្រីមាសទី១ ឆ្នាំ២០២២! ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទទួលបានចំណូលជាង ៩៩លានដុល្លារ
ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលទើបទទួលបាននៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះថា៖ កម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទទួលបានចំណូលជាង៩៩លានដុល្លារ។ របាយការណ៍ដដែល បានបញ្ជាក់បន្ថែមថា គិតត្រឹមត្រីមាសទី១ ... Read More »
សុខសន្តិភាពនេះហើយ ដែលបានផ្តល់នូវឱកាសក្នុងការធ្វើបុណ្យសន្សំកុសលរួមគ្នាប្រកបដោយភាពសប្បាយរីករាយ
ខេត្តកំពត ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមម្លប់នៃសុខសន្តិភាពជាង ៤០ ឆ្នាំកន្លងមកនេះ ប្រទេសជាតិយើងមានលំនឹងស្ថិរភាព ហើយបាននាំមកនូវការអភិវឌ្ឍយ៉ាងច្រើនទាំងក្នុងទីវត្តអារាមនេះ ក៏ដូចជាក្នុងខេត្តកំពត និងទូទាំងប្រទេស <<សុខសន្តិភាពនេះហើយ ... Read More »
រថយន្តដឹកលើសទម្ងន់ ចំនួន ២៨២គ្រឿង ត្រូវបានឃាត់ទុកនិងពិន័យថវិកាជាង ៤៩៩លានរៀល ក្នុងខែមីនា ឆ្នាំ២០២២
ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅរសៀលថ្ងៃចន្ទទី១៨ ខែមេសា ឆ្នាំ២០២២នេះថា៖ មន្រ្តីជំនាញ បានចាប់ឃាត់រថយន្តដឹកលើសទម្ងន់ ចំនួន ២៨២ គ្រឿង និងពិន័យថវិកាជាង ៤៩៩ លានរៀល ក្នុងខែមីនា ... Read More »
ចាប់ខ្លួនបុរសម្នាក់វាយបំផ្លាញកញ្ចក់រថយន្តនិងទូរស័ព្ទដៃជនរងគ្រោះរស់នៅក្នុងភូមិជាមួយគ្នា
ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបករណីបទល្មើស ធ្វើឲ្យខូចខាតដោយចេតនា (វាយកញ្ចក់រថយន្ត) ត្រង់ចំណុចក្រុមទី០៣ ... Read More »
ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចគាស់ទ្វារផ្ទះប្រជាពលរដ្ឋបានសម្រេចហើយ តែត្រូវសមត្ថកិច្ចតាមទាន់ចាប់វាយខ្នោះបានទាំងពីរនាក់
ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចគាស់ទ្វារផ្ទះប្រជាពលរដ្ឋមួយកន្លែងបានសម្រេចហើយ តែរត់មិនរួចត្រូវសមត្ថកិច្ចចាប់វាយខ្នោះទាំងកណ្ដាលអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចបន្ទប់ពិគ្រោះព្យាបាលប៉អៃ ជាប់គល់ស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »
សត្វប្រម៉ង់ OSPREY មានឈ្មោះវិទ្យាសាស្ត្រ Pandion haliaetus
ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី១៨ ខែមេសា ឆ្នាំ២០២២នេះថា៖ សត្វប្រម៉ង់ OSPREY មានឈ្មោះវិទ្យាសាស្ត្រ Pandion haliaetus ជាប្រភេទរងគ្រោះតិចតួច(LC) នៅលេីពិភពលោក ក្នុងបញ្ជីក្រហមរបស់ IUCN វាជាប្រភេទទេសន្តរប្រវេសន៍នៅប្រទេសកម្ពុជា។ ... Read More »
ក្រសួងបរិស្ថាន ៖ អ្នកស្រាវជ្រាវបានរកឃើញសម្បត្តិធនធានធម្មជាតិ សត្វព្រៃ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទ
ខេត្តមណ្ឌលគិរី ៖ អ្នកស្រាវជ្រាវបានរកឃើញសម្បត្តិធនធានធម្មជាតិដូចជាសត្វព្រៃ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទ និងទឹកជ្រោះជាច្រើនកន្លែង នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីក្រសួងបរិស្ថាននៅថ្ងៃទី 18 ខែមេសា ឆ្នាំ2022។ ក្រសួងបរិស្ថានបានបញ្ជាក់ថា , អ្នកស្រាវជ្រាវបានធ្វើការបែងចែកជាក្រុមរួមមាន ៖ ... Read More »
ភ្ញៀវទេសចរមកលេងកម្សាន្តជាង៣៣ម៉ឺននាក់រយៈពេល៣ថ្ងៃនៃកំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២២
ខេត្តកំពង់ស្ពឺ ៖ ខេត្តកំពង់ស្ពឺបានទទួលភ្ញៀវទេសចរណ៍ប្រមាណជាង១៤ម៉ឺននាក់មកលេងកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ ខណៈភ្ញៀវទេសចរណ៍មានការកើនឡើងទ្វេរដងជារៀងរាល់ថ្ងៃ។នេះបើយោងតាមការឱ្យដឹងពីមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៧ខែមេសាឆ្នាំ២០២២។ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានប្រាប់ឱ្យដឹងថា ក្នុងសង្ក្រាន្តឆ្នាំថ្មី២០២២នេះគឺមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើនដោយក្នុងនោះភ្ញៀវបានទៅលេងនៅគ្រប់រមណីយដ្ឋានសហគមន៍នានាក្នុងខេត្ត ហើយអ្វីដែលភ្ញៀវចាប់ចិត្តដក់អារម្មណ៍ខ្លាំងគឺរមណីយដ្ឋានធម្មជាតិគីរីរម្យ ទឹកធ្លាក់ជ្រាវ និងកសិទេសចរណ៍ម៉ុងឫទ្ធីសែនជ័យ។នៅថ្ងៃទី១នៃសង្ក្រាន្តភ្ញៀវទេសចរណ៍មានត្រឹមតែ៤៩.២៨៨នាក់ប៉ុណ្ណោះដែលមកលេងកម្សាន្តក្នុងខេត្តកំពង់ស្ពឺ ហើយបានហក់ឡើងខ្ពស់ទ្វេរដងនៅថ្ងៃសង្ក្រាន្តទី២ដែលមានរហូតដល់ជាង១០ម៉ឺននាក់និងហក់ខ្ពស់បន្ថែមទៀតនៅថ្ងៃសង្ក្រាន្តទី៣គឺមានចំនួនជាង១៨ម៉ឺននាក់។ ប្រធានមន្ទីរទេសចរណ៍ខេត្តលោក ... Read More »
អគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល
ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គីសនីកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះថា៖ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើង P1827 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលប្រអប់ហ្វ៊ុយស៊ីបខ្សែបណ្តាញតង់ស្យុងទាប (LV) ដែលរថយន្តបើកបុកបណ្ដាលឲ្យខូច ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ... Read More »
គ.ជ.ប បញ្ចប់ដំណើរការពិនិត្យចំពោះបណ្តឹងបញ្ជីបេក្ខជន ខណៈបញ្ជីបេក្ខជនចំនួន ១៣ ត្រូវបានលុប
ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យដឹងថា ដំណើរការពិនិត្យលើបណ្តឹងចំពោះបញ្ជីបេក្ខជនគណបក្ស នយោបាយនៅទូទាំងប្រទេសត្រូវបានបញ្ចប់ ខណៈបញ្ជីបេក្ខជនគណបក្សនយោបាយចំនួន ១៣បញ្ជី និងបេក្ខជនចំនួន៨៦នាក់ ត្រូវបានលុប។ លោក ... Read More »
នគរបាលខេត្តកណ្តាល ទទួលព័ត៌មានពិតពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ គឺចុះស្រាវជ្រាវជាក់ស្តែងភ្លាម !
ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុកសុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារគណនីហ្វេសប៊ុកផ្លូវការ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ ជល់មាន់នៅភូមិឬស្សីស្រុក ឃុំឈើទាល ... Read More »
ស្លាប់ម្នាក់នឹងរបួសធ្ងន់ម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តនឹងម៉ូតូបុកគ្នា
ខេត្តកំពង់ឆ្នាំង ៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀត រងរបួសធ្ងន់ ដោយសាររថយន្តនិងម៉ូតូបុកគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោងជិត១០យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោល គីឡូម៉ែត្រ លេខ ... Read More »
ទូតជប៉ុនប្រចាំកម្ពុជា៖ “សូមជូនពរលោក ស៊ូ សំអឿន និស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២១ ក្នុងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន”
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការរបស់ខ្លួនថា សូមអបអរសាទរចំពោះលោក ស៊ូ សំអឿន ដែលជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងឆ្នាំសិក្សា ២០២១ ដែលលោកកំពុងសិក្សាមុខជំនាញផ្នែកមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ លោកត្រូវទៅប្រទេសជប៉ុនដើម្បីធ្វើការសិក្សានៅឯសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ាក្នុងឆ្នាំ២០២១ ... Read More »
ករណីឆ្លងកូវីដ-១៩៖ រកឃើញថ្មីចំនួន ១៦នាក់( អូមីក្រុងទាំងអស់) និងអ្នកជាសះស្បើយ ២០នាក់ ,ខណៈអ្នកជំងឺស្លាប់គ្មាន
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី១៨ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ១៦នាក់(PCR) ( អូមីក្រុងទាំងអស់) ខណៈឣ្នកជាសះស្បើយចំនួន ២០នាក់ អ្នកជំងឺស្លាប់ គ្មាន។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច