ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ក្រសួង​បរិស្ថាន​៖​ «ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចសហគមន៍ គឺជាកូនសោរក្នុងការអភិរក្សជីវៈចម្រុះប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព»

.   ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​៖​ «ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចសហគមន៍ គឺជាកូនសោរក្នុងការអភិរក្សជីវៈចម្រុះប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព»។ ការថ្លែងបែបនេះ​ បានធ្វេី​ឡើង​នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នាទីស្ដីការក្រសួងបរិស្ថាន ខណៈ​លោក សាយ ... Read More »

យើងរួមគ្នាការពារសត្វព្រៃកម្ពុជាដែលមានតម្លៃវិសេសវិសាលជាសកល!

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅរសៀលថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា​ ក្រុមអ្នកជំនាញស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៃក្រសួងបរិស្ថាន និងអង្គការWWF មានក្តីរំភើបជាខ្លាំងខណៈដែលពួកគេបានផ្តល់សេចក្តីរាយការណ៍ពីលទ្ធផលនៃការតាមដានសត្វព្រៃនៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតត្រឹមខែមេសានេះ ដោយបានបញ្ជាក់ពីវត្តមានរបស់សត្វខ្លារខិនញី១ក្បាលតាមរយៈរូបថតដ៏កម្រដែលថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។ លទ្ធផលនៃការតាមដានសត្វព្រៃក៏បានបង្ហាញផងដែរពីវត្តមាននៃពពួកសត្វក្រចកជើងចំពាមរួមមានសត្វប្រើសដែលជាប្រភេទសត្វកម្រ សត្វជ្រូកព្រៃ សត្វឈ្លូស ក៏ដូចជាសត្វស្លាប និងស្វាក្តាមផងដែរ។  ក្រសួង​បរិស្ថាន​ ... Read More »

Update ៖ លោកឧត្តមសេនីយ៍ទោ តាន់ គុណតារា ថាករណីឃាត់ខ្លួនមនុស្ស ៣នាក់ របស់ក្រុមហ៊ុន ណូអេហ៍ អិនធើណេសិនណល សិនធើ កំពុងសាកសួរ និងធ្វើកំណត់ហេតុ !….ប៉ុន្តែ បែកធ្លាយរឿងប្លែកៗបណ្តើរៗហើយ !

   ភ្នំពេញ៖ ករណីឃាត់ខ្លួនមនុស្សប្រុស-ស្រីដោយកម្លាំងសមត្ថកិច្ចចម្រុះរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ក គ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម កាលពីរសៀលម្សិលមុិញ មកដល់រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ គឺមិនទាន់អោយត្រឡប់មកផ្ទះវិញនៅឡើយទេ ហើយក៏ពុំទាន់កសាងសំណុំរឿងទៅតុលាការដែរ។  ពាក់ព័ន្ធករណី ... Read More »

លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងសហការី ជួបសំណេះសំណាលជាមួយសមាជិកមូលដ្ឋាន

ខេត្តកំពង់ចាម ៖ យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រធានគណបក្សខត្ត កាលពីថ្ងៃី២៤ ខែមេសា ឆ្នាំ២០២២ ។ នៅស្នាក់ការបក្សឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៤ ... Read More »

ស្ត្រីម្នាក់លក់ស៊ីមកាតទូរស័ព្ទមិនយកអត្តសញ្ញាណប័ណ្ណ និងក្លែងបន្លំអត្តសញ្ញាណប័ណ្ណ ត្រូវសមត្ថកិច្ចចម្រុះឃាត់ខ្លួន

ភ្នំពេញ​៖​ កម្លាំងផ្នែកការងារសន្តិសុខ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក្រោមការបញ្ជារបស់លោកវរសេនីយ៍ឯក​ ស៊ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌបឹងកេងកង​ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានសហការជាមួយនឹងមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា រួមជាមួយកម្លាំងនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកប្រតិបត្តិការបង្ក្រាបករណីលក់ ... Read More »

បុរសម្នាក់លោតពីលើអគារកាស៊ីណូឃីងក្រោនដោយគេមិនទាន់ដឹងពីមូលហេតុ

   ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមដល់សន្តិសុខនិងបុគ្គលិកកាស៊ីណូខណៈដែលមានបុរសម្នាក់លោតពីលើអគារកាស៊ីណូឃីងក្រោន ធ្វើឱ្យបុគ្គលិកនៅទីនោះប្រញាប់ប្រញាល់ជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែអកុសលហួសពេលទៅហើយ។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីទៀបភ្លឺចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងបរិវេណកាស៊ីណូឃីងក្រោនក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ... Read More »

អភិបាលខេត្ត​ព្រៃវែង​ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​​ និងភរិយា​ ជាមួយឯកឧត្តម​ ពេជ្រ​ ជីវ័ន​​ តំណាងរាស្ត្រ​មណ្ឌលព្រៃវែង​ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋា​នស្រុកពាមជរ នាថ្ងៃព្រហស្បតិ៍​ ១២រោច ខែខេត្រ ឆ្នាំខាល ... Read More »

ធុងប៉េត្រូ ស្នើឲ្យឧកញ៉ា សម្បត្តិ រឿងកុងត្រាក្រដាសទទេ

ភ្នំពេញ៖ ទោះបីជាប្រគល់រថយន្ត និងម៉ូតូទៅកាន់នាយប្រុញដើម្បីបញ្ចប់រឿងចម្រូងចម្រាសក៏ពិតមែន ប៉ុន្តែករណីរវាងក្រុមហ៊ុន លោកឧកញ៉ា សម្បត្តិ និងធុង ប៉េត្រូនៅមិនទាន់បញ្ចប់នៅឡើយ។  គេចាំបានថាមុននេះករណីនាយប្រុញ និងអ្នកគ្រប់គ្រងរហូតនាយប្រុញរត់ត្រឡប់ទៅស្រុកកំណើតទាំងលើកឡើងថាថតគ្មានបានប្រាក់រយៈពេល៨ខែរហូតដល់ថ្នាក់លោកពេជ្រ ស្រស់ បញ្ចេញសារនាំឲ្យមានការភ្ញាក់ផ្អើលសម្រាប់មហាជនហើយក៏ បានធ្វើឲ្យលោកឧកញ៉ា សម្បត្តិ ចេញមុខប្រតិកម្ម ... Read More »

🔴ឈ្មួញ អ្នករកស៊ី ក្រុមហ៊ុនស្របច្បាប់ ស្នើដល់អង្គភាពប្រឆាំងបទល្មើសក្លែងក្លាយ មុននឹងចូលឆែកឆរទីតាំងណា១ គួរមានការស៊ើបអង្កេតឱ្យច្បាស់លាស់ ថាតើមានបទល្មើសឬទេ ?

ភ្នំពេញ៖ មួយរយៈនេះគេទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ក គ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បើកប្រតិបត្តិការបង្ក្រាប ទៅលើផលិតផលក្លែងក្លាយ និយាយជារួម ចំពោះការលួចផលិត ផលិតផលអ្វី អាហារអ្វី ។ល។ ដែលមានភស្តុតាងថា ... Read More »

អ្នកវិនិយោគផ្សារណាត់ខេត្តតាកែវវាស់ផ្លូវសាធារណៈជុំវិញផ្សារជួលឱ្យអ្នកលក់កញ្ច្រែងល្អី

ខេត្តតាកែវ ៖ ក្រុមអាជីវករ​ដែលបាន​ចំណាយ​លុយ​ទិញ​តូប​ផ្សារណាត់ខេត្តតាកែវ ដែលត្រូវបានវិនិយោគសាងសង់​ដោយ​ក្រុមហ៊ុន​មួយរបស់លោក ឡោ ជំនិត កំពុងសម្តែង​ការ​មិនពេញចិត្ត ក្រោយ​ពីក្រុមហ៊ុន​មួយ​នេះ​មិន​បានធ្វើតាម​កិច្ច​សន្យាដែលនឹងអនុញ្ញាតឱ្យ​ពួកគាត់បានចូល​ទៅ​លក់ដូរ​នៅ​ក្នុងផ្សារណាត់ផ្នែកខាងក្រោម ដោយ​គេបានព្យាករថា នឹងសាងសង់រួចនៅ​អំឡុងខែមេសា ឆ្នាំ​២០២២នេះ។     ការសាងសង់មិនទាន់បានរួចរាល់តាមកិច្ចសន្យានេះ គេមិនដឹងថាបណ្តាល​មក​ពីមូលហេតុអ្វីនោះទេ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ៖ ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកគ្រោង នឹងសម្ពោធឲ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខ ក្រោមវត្តមាន អភិបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ បើតាមការបញ្ជាក់ឲ្យដឹងពីមន្ដ្រីជំនាញ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ មេសា ឆ្នាំ២០២២នេះថា៖ ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក គ្រោងនឹងសម្ពោធដាក់អោយប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ខណៈការដ្ឋាន សាងសង់ស្ពានអាកាសថ្មើរជើងមួយនេះបានស្ថាបនារួចរាល់១០០%ហើយ ដើម្បីទុកអោយបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ កូនក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់ ដែលអាចកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ០៥នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ២៩នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​២៨ ខែមេសា​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ០៥នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ២៩នាក់ អ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលឱ្យក្មេងស្រីម្នាក់ស្លាប់និងយុវជនម្នាក់រងរបួសធ្ងន់

ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកយុវជនម្នាក់រងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូពីរគ្រឿងបុកគ្នា។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី២៧ខែមេសាឆ្នាំ២០២២នៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ត្រង់ចំណុចភូមិព្រៃផ្តៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលមូលដ្ឋានបានឲ្យដឹងថាក្មេងស្រីរងគ្រោះមានឈ្មោះឡេង រចនា អាយុ១៤ឆ្នាំរស់នៅភូមិស្ទឹង ឃុំត្រពាំងគងស្រុកសំរោងទងជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ ១ H ៥៤៨៨ ម្នាក់ឯង។ បើកបរពីទិសខាងកើតទៅទិសខាងលិចមកដល់ចំណុចកើតហេតុខាងលើក៏បុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ... Read More »

លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ដាក់កម្លាំងល្បាតពេលយប់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ មកលេងកម្សាន្តតាមឆ្នេរសមុទ្រ

ខេត្តព្រះសីហនុ ៖​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ... Read More »

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី និងអាជ្ញាធរសាលាសង្កាត់អូរឫស្សីទី២

ភ្នំពេញ៖  នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសាឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះជូយរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២! កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា​ សរុប ១៦លាន​នាក់​ មាន ៩៣,២២%

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សុខាភិបាល​កម្ពុជា​ បានឱ្យដឹង​ថា៖​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២​ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩៣,២២% ។  ក្រសួង​សុខាភិបាល​ បានបញ្ជាក់បន្ថែមថា​ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖​ មន្ទីរពេទ្យហ្លួងម៉ែ នឹងប្រែក្លាយទៅជាមន្ទីរពេទ្យឯកទេសជំងឺ«មហារីក»

ភ្នំពេញ​៖​ ថ្លែង​ក្នុង​ឱកាស​​ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម​ នៅព្រឹក​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ​ សម្តេចតេជោ ... Read More »

ការត្រួតពិនិត្យទំនប់បានក្លាយជាការលាបពណ៍ទៅលើប្រទេសចិន..!

ភ្នំពេញ ៖ ទន្លេ ឡានឆាង-មេគង្គ  (Lancang-Mekong) គឺជាទន្លេអន្តរជាតិដ៏សំខាន់មួយ​នៅអាស៊ី ហើយមានប្រភពចេញពីភ្នំ ថាងហ្គូឡា (Tanggula) នៅលើ ឈីង​ ហ្សាង (qing zhang) ខ្ពង់រាបទីបេ​ក្នុងប្រទេសចិន។ ... Read More »

សម្ដេចតេជោ ហ៊ុនសែន ៖ លទ្ធិប្រជាធិបតេយ្យគ្មានស្តង់ដារ រួមទេ មានតែវិស័យកីឡារប៉ុណ្ណោះដែលមាន ស្តង់ដាររួម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  មានប្រសាសន៍ថា, មានតែវិស័យកីឡាទេដែលមានស្តង់ដាររួម និងការលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស វិស័យនយោបាយគឺគ្មានស្តង់ដាររួមនោះទេ។ សម្តេចថ្លែងបែបនេះ នៅក្នុងកម្មវិធី ជួបសំណេះសំណាល និង ... Read More »

តោះ​! ចង់​ដឹង​អត់​ថា​ តំបន់​ណាខ្លះ​និងមានការរអាក់រអួលចរន្ត​អគ្គីសនី​

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើង បរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋាន ពង្រីកផ្លូវ ... Read More »

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធ​ករណីរក្សាទុកសារធាតុញៀនដោយខុសច្បាប់

ភ្នំពេញ៖ កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ឫស្សីកែវ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៣ទៀបភ្លឺ​ បានចុះស្រាវជ្រាវបង្ក្រាបករណីរក្សាទុកសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតត្រង់ចំណុចផ្លូវបេតុង ក្រុមទី៦ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ​។  ... Read More »

សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់កីឡាទាំងអស់ឱ្យគោរពវិន័យ និងហាម ប្រើប្រាស់សារធាតុបង្កើនកម្លាំង ដែលមានការហាមឃាត់

ភ្នំពេញ​៖​ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់កីឡាទាំងអស់ឱ្យគោរពវិន័យ និងហាម ប្រើប្រាស់សារធាតុបង្កើនកម្លាំង ដែលមានការហាមឃាត់ ។ សម្តេចចាត់ទុកថា «ទោះទទួលបានមេដាយមាសក៏ដោយ ឱ្យតែស្អុយឈ្មោះដោយប្រើប្រាស់ សារធាតុញៀន ឬសារធាតុប៉ូវកម្លាំង ដែលមានការហាមឃាត់ ... Read More »

គណៈបញ្ជាការឯកភាពស្រុកបរសេដ្ឋចុះបង្ក្រាបទីតាំងអារឈើអត់ច្បាប់មួយកន្លែង

ខេត្តកំពង់ស្ពឺ៖ គណៈបញ្ជាការឯកភាពស្រុកបរសេដ្ឋដឹកនាំដោយលោកស៊ិន សារុន នាយករដ្ឋបាលស្រុកបានចុះបង្ក្រាបទីតាំងអារឈើអត់ច្បាប់មួយកន្លែងដោយបានចាប់យកសម្ភារមួយចំនួន។  ប្រតិបត្តិការបង្ក្រាបបទល្មើសនេះស្ថិតក្នុងភូមិពោធិ៍ត្បែង ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលធ្វើឡើងកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២២។     លោក សុិន សារុន នាយករដ្ឋបាលស្រុកបរសេដ្ឋបានឱ្យដឹងថា ... Read More »

មេឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ «ខ្លា» បើករថយន្តបុកនិងកៀររថយន្តអ្នកកាសែតបណ្តាលឱ្យរថយន្តដឹកឈើប៉ើងធ្លាក់ប្រឡាយ

ខេត្តព្រះវិហារ ៖ រថយន្តម៉ាកសាំយ៉ុងដឹកឈើរបស់មេឈ្មួញជើងខ្លាំងប្រចាំស្រុកជ័យសែននិងស្រុករវៀងខេត្តព្រះវិហារ ឈ្មោះ«ខ្លា» បានបើកបុកនិងកៀររថយន្តកូរ៉ូឡារបស់អ្នកកាសែតធ្វើឱ្យរថយន្តដឺកឈើនោះប៉ើងធ្លាក់ប្រឡាយ តែមិនបង្កឱ្យអ្នកណាម្នាក់រងរបួសឡើយ។      ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១០ៈ១៥នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិរំចេក ឃុំរមណី ស្រុកររៀង ខេត្តព្រះវិហារ ... Read More »

បុរសម្នាក់ជាមន្ត្រីនគរបាលចរាចរណ៍ចេញពីផឹកស៊ីវិញស្រវឹងទោរទន់បេីករថយន្តឡង់គ្រីស័រទៅបុករបងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ច្បាស់ថាជានាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានឈ្មោះ មួន សុខា អាយុ៤៣ឆ្នាំ ពេលចេញពីផឹកស៊ីវិញស្រវឹងទោរទន់បានបេីករថយន្តឡង់គ្រីស័រ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ “កម្ពុជា 3456.MSK” រេចង្កូតជ្រុលទៅបុករបងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១០:៥០នាទីយប់ ថ្ងៃទី២៧ ... Read More »

លោកស្វាយ សំអ៊ាង ដឹកនាំកិច្ចប្រជុំស្តីពីការកៀរគរកមូលនិធិក្នុងឱកាសអបអរសាទរខួបទី១៥៩ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨​ ឧសភា ឆ្នាំ២០២២

ខេត្តស្ទឹងត្រែង ៖ នៅរសៀលថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ លោក ស្វាយ សំអ៊ាង  ... Read More »

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

រថយន្តបែនដឹកខ្សាច់បើកកៀរថយន្តហ្វដនៅផ្លូវ៦០ម៉ែត្រ បណ្តាលឱ្យរថយន្តហ្វដរងការខូចខាតយ៉ាងខ្លាំង

ភ្នំពេញ ៖ រថយន្តបែនដឹកខ្សាច់មួយគ្រឿងបានបោះពួយយ៉ាងលឿនប្រញាប់ទៅយកខ្សាច់ឱ្យបានច្រើនជើង ខណៈមកដល់ភ្លើងស្តុបមែរសឺដែសរថយន្តដឹកខ្សាច់នេះបានបើកបត់ស្ដាំទៅកៀរថយន្តហ្វដដែលកំពុងធ្វើដំណើរស្របគ្នាបណ្ដាលឱ្យរថយន្តហ្វដរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្ន្កករង របួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចភ្លើងស្តុបមែរសឺដែស ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ... Read More »

រថយន្តពីរគ្រឿងបុកគ្នានៅត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖  រថយន្តកាមរីបាឡែនបានបុកគ្នាជាមួយរថយន្តហាយឡេនឌ័រនៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្តាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ។     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបួនតាមបណ្ដោយផ្លូវលេខ៥២៨ កែងផ្លូវលេខ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។   ... Read More »