ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ សូមពលរដ្ឋកម្ពុជាមានជំនឿទុកចិត្តលើវិធានការសុខភាពសាធារណៈរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែរំឮកពលរដ្ឋអោយយកចិត្តទុកដាក់ថែរក្សាការពារអនាម័យផ្ទាល់ខ្លួន និងអនាម័យក្នុងក្រុមគ្រួសារអោយបានល្អ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩។ សម្តេចថ្លែងថា៖ ពលរដ្ឋត្រូវមានជាប់តាមខ្លួននូវម៉ាស ឬក្រមា និងទឹកថ្នាំអាល់កុល ឬចឹលលាងដៃសម្លាប់មេរោគបាក់តេរី ដើម្បីការពារការឆ្លងរោគពីយើងទៅគេ នឹងពីគេមកយើង។ ទន្ទឹមនឹងនោះដែរ ... Read More »

លោក ឡុង ឌីម៉ង់ ៖ អ្នកជំងឺទាំង៣មានអាការៈធូរស្បើយច្រើន និងនៅសេសសល់មេរោគតិចតួចដែលតម្រូវអោយនៅបន្តព្យាបាលទៀត

ភ្នំពេញ៖ បើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានបញ្ជាក់ថា យោងតាមការទាក់ទងតាមទូរស័ព្ទជាប្រចាំជាមួយប្អូនស្រីដែលមានផ្ទុកមេរោគ Covid-19 កាលពីរសៀលថ្ងៃទី២ មេសានេះ​ អ្នកជំងឺទាំង៣មានអាការៈធូរស្បើយច្រើន និងនៅសេសសល់មេរោគតិចតួចដែលតម្រូវអោយនៅបន្តព្យាបាលទៀត ហើយដែលនៅថ្ងៃសៅរិ៍នេះគឺនឹងត្រូវដល់ពេលធ្វើតេស្តជាលើកទី២។ ក្នុងករណីដែលចេញលទ្ធផលអវិជ្ជមាន ប្អូនស្រីត្រូវនៅបន្តធ្វើតេស្តជាលើកទី៣បន្ថែមទៀតជាការផ្ទៀងផ្ទាត់លើកចុងក្រោយមុននឹងអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញនាដើមសប្តាហ៏ក្រោយ។ ជាមួយគ្នានេះ ... Read More »

កងពលតូចថ្មើជើងលេខ៣១ បានទទួលថវិកានិងសម្ភារៈសិក្សា ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រនិងនវានុវត្តន៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ ថវិកាចំនួន៥០លានរៀល រួមនឹងកុំព្យូទ័រយួរដៃចំនួន០២គ្រឿង ម៉ាស៊ីនព្រីន ចំនួន០៣គ្រឿង គិតជាថវិកាសរុបចំនួន​ជាង ១១លានរៀល ត្រូវបានប្រគល់ជូនដល់កងពលតូចថ្មីរជើងលេខ៣១ ដែលពិធីប្រគល់និងទទួលនេះ ធ្វើឡើងនៅទីស្តីការក្រសួង រវាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ... Read More »

ក្រុមហ៊ុនចំការកៅស៊ូ ស្វីហ្វរ៉ាប់ប៊ើរ លីមីធីត មិនបើកប្រាក់ឱ្យ២ខែកម្មករប្រមូលគ្នាផ្ទុះការតវានៅសាលាសង្កាត់

ខេត្តរតនគិរី ៖ កម្មករក្រុមហ៊ុន ស្វីហ្វរ៉ាប់ប៊ើ លីមីធីត ចំការកៅស៊ូផ្ទុះការតវ៉ាលើកគ្នាមកនៅក្នុងសាលាសង្កាត់កាចាញ ខណៈក្រុមហ៑ុនមួយនេះមិនបើកប្រាក់ខែឱ្យពួកគាត់ចំនួន ២ខែមកហើយ ធ្វើឱ្យគ្មានប្រាក់សំរាប់ផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃ ។ ការប្រមូលផ្តុំគ្នាផ្ទុះការតវារបស់កម្មករនោះនាវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ក្នុងសាលាសង្កាត់កាចាញ ... Read More »

ក្រសួងការបរទេសប្រ៊ុយណេពន្យល់ពីវិធានការណ៍របស់ រដ្ឋាភិបាលប្រ៊ុយណេចំពោះជនបរទេសដែលមកស្នាក់នៅ ឬធ្វើការនៅប្រទេសប្រ៊ុយណេក្នុងអំឡុងពេលកូវីដ-១៩

ភ្នំពេញ៖ ក្រសួងការបរទេសប្រ៊ុយណេពន្យល់ពីវិធានការណ៍របស់ រដ្ឋាភិបាលប្រ៊ុយណេចំពោះជនបរទេសដែលមកស្នាក់នៅ ឬធ្វើការនៅប្រទេសប្រ៊ុយណេក្នុងអំឡុងពេលកូវីដ-១៩ ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេនៅថ្ងៃទី២ខែមេសា ឆ្នាំ២០២០នេះ៕ Read More »

ឯកឧត្ដម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បន្តជំរុញពង្រឹង និងពង្រីកការតាមដានៅចុះអប់រំផ្សព្វផ្សាយទប់ស្កាត់ការពារ ការរីករាលដាល់នៃវីរុសកូវីដ១៩   

ខេត្តក្រចេះ៖ ក្នុងកិច្ចប្រជុំបូកសរុ បលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្តត្រីមាសទី ២ នៅព្រឹកថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ... Read More »

ខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បណ្តាលឱ្យផ្ទះពលរដ្ឋ អាគាររងការខូចខាតជាច្រើន នឹងបង្គោលភ្លើង

ខេត្តព្រះវិហារ៖  ខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បណ្ដាលឱ្យបាក់បង្គោលភ្លើងធំចំនួន២ដើមនៅចំណុចមុខហាងខារ៉ាអូខេផ្កាយរាត្រី ស្ថិតនៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ករណីនេះបង្កឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន៤គ្រួសារ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាល្ងាចម៉ោង៥និង៣០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ ស្ថិតនៅចំណុចភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ... Read More »

អង្គុយអ៊ុតអាប៉ោង និងបញ្ជល់មាន់សមត្ថកិច្ចមកដល់រត់ផ្អើលភូមិឃាត់ខ្លួនបាន៣នាក់ស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ ក្រុមអ្នកញៀនល្បែងខណះកំពុងអ៊ុតអាប៉ោង និងបញ្ជល់មាន់រត់បាស់ជើងសរព្រាតទាំងប្រលឹងចុងសក់ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធធហត្ថស្រុកស្វាយជ្រំចុះបង្ក្រាប បន្ទាប់ពីទទួលព័ត៍មានពីប្រជាពលរដ្ឋ និងឃាត់បានមនុស្ស៣នាក់ និងវត្ថុតាងមាន់ជល់ និងម៉ូតូជាច្រើនគ្រឿងផងដែរ។ ការចុះបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី ១ ខែមេសា ឆ្នំា២០២០ ស្ថិតនៅភូមិរំដេញ ឃុំឈើទាល ... Read More »

កម្លាំងនគរបាលនៃស្នងការខេត្តឃាត់ខ្លួនក្រុមចោរឆក់កាបូប៦នាក់ជាបន្ដបន្ទាប់

ខេត្តសៀមរាប៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាបបានឃាត់ខ្លួនក្រុមចោរឆក់កាបូប៦នាក់ ជាបន្ដបន្ទាប់ ក្នុងក្រុងសៀមរាប។ លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងនៅព្រឹកនេះថាដោយទទួលបានផែនការការពារ និងល្បាតក្នុងខេត្តសៀមរាបជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុងស្នងការនគរបាលខេត្តសៀមរាបនិងលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន និងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន ក្នុងឱកាសត្រៀមទទួលអំណរឆ្នាំថ្មីប្រពៃណីខ្មែរ

ភ្នំពេញ៖ ប្រតិភូសេនានុព័ន្ធយោធាថៃប្រចាំនៅកម្ពុជា ជូនពរឆ្នាំថ្មីដល់នាយឧត្ដមសេនីយ៍ វង្ស ពិសេន និងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន ក្នុងឱកាសត្រៀមទទួលអំណរឆ្នាំថ្មីប្រពៃណីខ្មែរលោក វរសេនីយ៍ឯក ភីសានុ សារ៉ាធី សេនានុព័ន្ធយោធាថៃប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី០២ ... Read More »

ទូតរុស្ស៊ីអះអាងប្រាប់ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ថា រដ្ឋាភិបាលរុស្ស៊ី នៅតែបន្តជួយគាំទ្រកម្ពុជា លើគ្រប់ផ្នែក ជាពិសេសបង្កើនចំនួនអាហារូបករណ៍ ដល់និស្សិតកម្ពុជា

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតវិសាមញ្ញ ... Read More »

ឧបនាយករដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្ន សម្រេចផ្តល់ប្រាក់បៀវត្សចំនួន៦ខែ ចាប់ពីខែមេសាដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណៈ:កម្មាធិការជាតិប្រយុទ្ធនិងជំងឺកូវីដ-១៩

Read More »

វិធានការនានារបស់ប្រទេសជាសមាជិកអាស៊ាន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូរ៉ូណា ឬកូវីដ១៩ ( ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០)

ភ្នំពេញ៖ វិធានការនានារបស់ប្រទេសជាសមាជិកអាស៊ាន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូរ៉ូណា ឬកូវីដ១៩ ( ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០)៕       Read More »

អភិបាលរាជធានីភ្នំពេញ ផ្ដល់ក្រម៉ាជិត២០០០ក្រម៉ា និងសាប៊ូ២០០០ដុំ ជូនដល់កម្មករ កម្មការិនីក្រុមហ៊ុនស៊ីនទ្រី

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ដល់អំណោយជាក្រម៉ា២០០០ក្រម៉ា និងសាប៊ូ២០០០ដុំ ជូនដល់កម្មករ កម្មការិនីក្រុមហ៊ុនស៊ីនទ្រី ដើម្បីឱ្យបងប្អូន បានប្រើប្រាស់ក្នុងការដុសលាងសំអាតអនាម័យខ្លួនប្រាណ ខណៈពួកគេបាននឹងកំពុងបំពេញការងារជាមួយនឹងសំរាមរាល់ថ្ងៃ នៅរាជធានីភ្នំពេញ និងដើម្បីចូលរួមការពារជំងឺកូវិត-១៩ ដែលកំពុងរាតត្បាតដល់អាយុជីវិតមនុស្សនៅលើសក ... Read More »

ខឹងរឿងប្រពន្ធមិនឲ្យទៅចូលរួមសែនឆេងម៉េង ប្ដីសម្រេចចិត្តចង.កសម្លាប់ខ្លួន ក្នុងបន្ទប់ជួល

ភ្នំពេញ៖ បុរសម្នាក់ ព្រោះតែខឹង និងប្រពន្ធរបស់ខ្លួនមិនឲ្យទៅចូលរួមសែនឆេងម៉េងជាមួយបងប្អូននៅឯស្រុក ក៏ឈ្លោះប្រកែកគ្នា ទើបប្រពន្ធចេញពីបន្ទប់ជួលទៅនៅផ្ទះម្តាយមីងបណ្ដោះអាសន្ន ធ្វើឲ្យប្តីគិតខ្លីចង.កសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះជួល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចបន្ទប់ជួលអត់លេខ ផ្លូវលេខ៨៦ ក្រុម២៧០ ... Read More »

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ... Read More »

Update ៖ជោគជ័យហើយកម្ពុជា .. ថ្ងៃនេះក្រសួងប្រកាសថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់៩នាក់ ខណៈរកឃើញអ្នកឆ្លងថ្មីតែម្នាក់

ភ្នំពេញ៖ រហូតម៉ោង​ ៩នាទីព្រឹក ថ្ងៃទី​ ២​ មេសា​ ២០២០​ យេីងរកឃេីញអ្នកជំងឺ​ COVID-19​ ១ករណីថ្មី ជាសរុបប្រទេសយេីងមានចំនួន​ ១១០ករណី​​ និង បានព្យាបាលជាសះស្បេីយ​ចំនួន​ ៩ករណីទៀត​ ... Read More »

ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបើកបវេសនកាលនៃរដ្ឋសភាសម័យប្រជុំលើកទី៤ និតិកាលទី៦ នៅថ្ងៃទី២ ខែមេសាឆ្នាំ២០២០

ភ្នំពេញ៖ ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងការបើក បវេសនកាលនៃរដ្ឋសភាសម័យប្រជុំលើកទី៤ និតិកាលទី៦នៅថ្ងៃទី២ខែមេសាឆ្នាំ២០២០។ សូមអាន ព្រះរាជសារព្រះករុណា ទាំងស្រុងដូចតទៅ៖ Read More »

ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លងថ្មី០១នាក់និងអ្នកជាសះស្បើយថ្មីចំនួន០៩នាក់ កូវីដ-១៩នៅព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០២០ នេះ

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០២០ នេះ។ ខាងក្រោមនេះជាសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល៖ -រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន១នាក់ -អ្នកជាសះស្បើយថ្មីចំនួន ៩នាក់ -សរុបអ្នកជាសះស្បើយមានចំនួន ៣៤នាក់ -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ៧៦នាក់ -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា ... Read More »

ខ្យល់កន្រ្តាក់បំផ្លាញផ្ទះ ៤៦ខ្នងរួមទាំងសម្ភារៈ និងរបួសមនុស្ស ៣នាក់

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សចំនួន ៣នាក់បានរងរបួស និងផ្ទះសម្បែងចំនួន ៤៦ខ្នង រងការខូចខាតបើងដំបូល.សំយាប.ដួលរលំទាំងស្រុងរួមទាំងសម្ភារៈផងដែរ ។ យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលលាច និងរដ្ឋបាលសំរោង នារសៀលថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ... Read More »

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនព័ត៌មានបន្ទាន់ នៃការរឹតបន្តឹងថ្មីនៃច្រកព្រំដែនរបស់រដ្ឋាភិបាលជប៉ុន

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនព័ត៌មានបន្ទាន់ នៃការរឹតបន្តឹងថ្មីនៃច្រកព្រំដែនរបស់រដ្ឋាភិបាលជប៉ុន។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់ស្ថានទូតជប៉ុននៅកម្ពុជា៖ [ពត៌មាន​បន្ទាន់​៖​ ការរឹតបន្តឹង​ថ្មីនៃ​ច្រកព្រំដែនរបស់រដ្ឋាភិបាលជប៉ុន] ជូនចំពោះអ្នកកាន់ទិដ្ឋាការជប៉ុនទាំងឡាយថា៖ នៅថ្ងៃទី១​ ខែមេសា​ រដ្ឋាភិបាល​ជប៉ុនបានប្រកាសពីការរឹតបន្តឹងទិដ្ឋាការ​សម្រាប់ប្រជាពលរដ្ឋទូទាំងពិភពលោក​ រួមបញ្ចូលទាំងកម្ពុជាផងដែរ​ ក្នុងគោលបំណងការពារការរាលត្បាលនៃវីរុសកូរូណា។ ការរឹតបន្តឹង​នេះរួមបញ្ចូលទាំងការផ្អាកបណ្ដោះអាសន្ននូវទិដ្ឋាការមានសុពលភាព​ ដែលត្រូវបានផ្ដល់ជូនដោយស្ថានទូតជប៉ុនទាំងអស់នៅទូទាំងពិភពលោក។ សេចក្ដីសម្រេចនេះនឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី៣​ ... Read More »

ICAPP៖ លិខិតចំហររួមពីបណ្តាគណបក្សនយោបាយលើសកលលោក ស្តីពី កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែជិតស្និតដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ ១៩

ភ្នំពេញ៖  ICAPP៖ លិខិតចំហររួមពីបណ្តាគណបក្សនយោបាយលើសកលលោក ស្តីពី កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែជិតស្និតដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ ១៩ សូមអានខ្លឹមសារទាំងស្រុងដូចតទៅ៖ Read More »

ក្រសួងសុខាភិបាល ទទួលសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ មានម៉ាស ចំនួន១០,០០០ វ៉ែនតាសុវត្ថិភាពចំនួន៥០០ ម៉ាសN95 ចំនួន១,០០០និង សម្លៀកបំពាក់សុវត្ថិភាព

ភ្នំពេញ៖ សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ មានម៉ាស ចំនួន១០,០០០ វ៉ែនតាសុវត្ថិភាពចំនួន៥០០ ម៉ាសN95 ចំនួន១,០០០និង សម្លៀកបំពាក់សុវត្ថិភាពរបស់មន្ត្រីសុខាភិបាលចំនួន ២០០សម្រាប់ ដែលជាអំណោយរបស់ធនាគារចិន (Bank of China)។ សម្ភារៈបរិក្ខារវេជ្ជសាស្ត្រខាងលើនេះ ត្រូវបានរៀចចំធ្វើវិធីប្រគល់ ... Read More »

លោក គួច ចំរើន នាំយកទេយ្យវត្ថុនិងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តនានាក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ដោយសារបញ្ហា ការរីករាលដាលនៃមេរោគវីរុសកូរ៉ូណាកូវីដ-១៩បានធ្វើឲព្រះសង្ឃតាមបណ្តាវត្តអារ៉ាមនានាទូទាំងខេត្តព្រះសីហនុប្រឈមនឹងដាច់ចង្ហាន់ដោយសារមិនមានពុទ្ធិបរិស័ទចេញចូលធ្វើបុណ្យទាន។ ដោយទទួលបានដំណឹងខាងលើនេះ នៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ រដ្ឋបាលខេត្តព្រះសីហនុដឹកនាំដោយ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ពង្រឹង និងមានវិធានការទប់ស្កាត់បង្ការ វីរុសកូវីដ-១៩

ស្រុកពារាំង៖ នាព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង អមដំណើរដោយ ឯកឧត្ដម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ... Read More »

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី​ ថ្លែងទាំងរលីងរលោងទឹកភ្នែកនិងអួលដើម.ក ដោយដឹងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះ លោក អង្គ វង្ស វឌ្ឍនា

ភ្នំពេញ៖លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទើបឡើងតំណែងថ្មី នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នេះ បានថ្លែងទាំងរលីងរលោងទឹកភ្នែកនិងអួលដើម.ក ដោយដឹងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះ លោក អង្គ វង្ស វឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ... Read More »

ព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តី ថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីសក្ការ:ដ៍ខ្ពង់ខ្ពស់បំផុតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តី ថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីសក្ការ:ដ៍ខ្ពង់ខ្ពស់បំផុតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ... Read More »

ប្រាក់ខែចំនួន៧ខែ របស់សម្តេចតេជោ ហ៊ុន សែន នឹងត្រូវផ្តល់ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩

ភ្នំពេញ៖នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវសមានចិត្តតាមរយៈការស្ម័គ្រចិត្តជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ នូវប្រាក់បៀវត្សជានាយករដ្ឋមន្ត្រីចំនួនស្មើនឹង៧ខែ ដោយរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ។ នេះបើយោងតាមលិខិតមួយច្បាប់ ... Read More »

អភិបាលខេត្តមណ្ឌលគិរីបញ្ជាអោយកម្លាំងនគរបាលក្រុង ចុះឆែកឆេ ទីតាំងសណ្ឋាគារ មណ្ឌលគិរី ករណី មានចិនលួចបើកអនឡាញ អិនធើណេត

ខេត្តមណ្ឌលគិរី៖ ទីតាំងសណ្ឋាគារ មណ្ឌលគិរី ដែលថៅចិនសហការជាមួយខ្មែរ ជួលបើកជាសេវាសណ្ឋាគារ ស្នាក់នៅ តែលួចបង្កប់បើកដំណើរការ អនឡាញ អិនធើណេត នោះ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ លោក ស្វាយ ... Read More »