ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

គម្រោងវិនិយោគរោងចក្រចំនួន៣ទីតាំងបន្ថែមទៀត ត្រូវបានអនុម័យដោយ CDC ក្នុងខែមេសា​នេះ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យដំណើរការវិនិយោគគម្រោង ថ្មីចំនួន៣ទីតាំងបន្ថែមទៀតក្នុងខែមេសានេះ បន្ទាប់ពីក្រុមហ៊ុន និងរោងចក្រឯកជនចំនួនបី ទើបតែត្រូវបានអនុម័តកាលពីថ្ងៃទី២០ ខែមេសាកន្លងទៅថ្មីៗនេះ  ជាមួយនឹងឱកាសកាងារ រាប់ពាន់កន្លែងបន្ថែម​ទៀតផងដែរ។ យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា ... Read More »

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនជនរងគ្រោះ ដែលរងគ្រោះអគ្គីភ័យឆេះផ្ទះ កាលពីយប់មិ្សញនៅបឹងទំពុន

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យកាលពីវេលាម៉ោង ២និង ៣០នាទីរសៀល ថ្ងៃ ពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣  ត្រូវនិងថ្ងៃ ទី ២២ ខែ មេសា ឆ្នាំ ២០២០បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌  ផ្តល់ជូន ប្រជាពលរដ្ឋដែលជួបគ្រោះអគ្គីភ័យឆេះអស់០២ ខ្នងផ្ទះ ស្មើនឹង ០១គ្រួសារ ស្ថិតនៅភូមិចំរើនផល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ពុត សុភ័ណ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ ជំនួយការ នាយករដ្ឋបាល រាជធានីភ្នំពេញ  ។ ឆ្លៀតឱកាសពេលនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាអគ្គីភ័យ ព្រោះខែនេះជារដូវក្តៅ វាអាចងាយរងគ្រោះដោយយថាហេតុណាមួយប្រសិនបើមិនបានពន្លត់ត្រឹមត្រូវ នូវប៉ារ៉ែតភ្លើង ចង្ក្រានហ្គាស ភ្លើងទាន ភ្លើងធូប មុនពេលចេញទៅក្រៅផ្ទះ ។ ជាពិសេសត្រូវយល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក នាពេលបច្ចុប្បន្ន និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺកូវីដ–១៩ និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ–១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនពួកគាត់។ គួរបញ្ជាក់ថាករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមេសាឆ្នាំ២០២០  ចំពោះការខូចខូចខាតគឺឆេះផ្ទះចំនួន២ខ្នង ឈើលើ ថ្មក្រោមប្រហែល ៧០% ហើយនិងទ្រព្យសម្បត្តិមួយចំនួនធំ រួមទាំងម៉ូតូចំនួន៥គ្រឿងទៀតផងដែរ ដោយបានប្រើប្រាប់រថយន្ដពន្លត់អគ្គិភ័យចំនួន១០គ្រឿង អគ្គីភ័យនេះគ្រប់គ្រងបាន ១០០% នៅវេលាម៉ោង២:៥០ នាទី នាថ្ងៃខែដដែល ។ បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានសម្តែងក្តីអាណិតអាសូរ និង សោកស្តាយ ខ្លាំងបំផុត ចំពោះគ្រួសារ ដែរត្រូវអគ្គិភ័យ បានឆាបឆេះបំផ្លេចបំផ្លាញផ្ទះសម្បែង ក៍ដូចជាទ្រព្យសម្បត្តិត្រូវបានអស់រលីងពីខ្លួន តែទោះបីជាយ៉ាងណាក៏យើងអាចរក្សាអាយុជីវិតរបស់យើងបាន ដើម្បីបន្តជីវភាពនិង ខិតខំប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារដើម្បីមានធនធានបន្តជីវភាពអោយកាន់តែប្រសើរឡើងជាងនេះទៀត ។ លោក អភិបាលរង ក៏បានណែនាំចៅសង្កាត់ ជួយសំរួលរាល់ឯកសារពាក់ព័ន្ធ ដូចជា សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៏ឯកសារផ្សេងៗទៀត ដើម្បីអោយគ្រួសាររងគ្រោះអគ្គិភ័យ មានឱកាសដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុកសំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត។ អំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌបាន ផ្តល់ជូនរួមមាន ៖ អង្ករ ១បាវ ស្មើ៥០ គីឡូ , មី ១កេស , ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ,  តង់កៅស៊ូ១, ម៉ាស់ , អាល់កុល , ក្រម៉ា , រួមទាំងសំភារះផ្ទះបាយមួយចំនួន និង ថវិកាចំនួន ១០ម៉ឺនរៀល ផងដែរ ៕ដោយ៖ស តារា   Read More »

ម៉ូតូហុងដាឌ្រីមសេ១២៥ពន្លះគ្នាជាមួយហុងដាស្កូបពីរបួសទាំងសងខាង

ភ្នំពេញ៖ម៉ូតូម៉ាងហុងដាឌ្រីមសេ១២៥មួយគ្រឿងបើកបរដោយស្រ្តីម្នាក់គេចចេញពីរថយយន្ត១គ្រឿងហើយបានជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដាស្កូបពី១គ្រឿងទៀតដែលកំពុងបើកបរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាពេញទំហឹងបណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់រងរបួសធ្ងន់ទាំងសងខាងនិងត្រូវបានរថយន្តសង្រ្គោះអង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្រ្គោះបន្ទាន់។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៣ត្រង់ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម៉ូតូដែលបើកបុកគ្នានោះ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ បើកបរដោយស្រ្តីម្នាក់មិនស្គាល់អត្តសញ្ញាណ និងម៉ូតូ១គ្រឿងទៀតម៉ាកហុងដាស្កូបពីពណ៍សពាក់ស្លាកលេខភ្នំពេញ1FM-4696 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះដែរ ហើយអ្នកទាំង២បានរងរបួសធ្ងន់ដូចគ្នាដែរ។ តាមប្រពព័ត៌មានបានឲ្យដឹងថា ... Read More »

អនុភូមិម្នាក់ត្រូវបានជាប់ខ្នោះដៃរឿងករណីរំលោភលើទំនុកចិត្ត

ខេត្តឧត្ដរមានជ័យ៖អនុភូមិសាមគ្គី ម្នាក់ត្រូវបានសមត្ថកិច្ចអនុវត្ដសាលដីការរបស់សាលាដំបូងខេត្តឧត្ដរមានជ័យ ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការនៅ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៩ និង១៥ នាទីព្រឹក ស្ថិតនៅហាងការហ្វេមួយកន្លែងក្នុងទីរួមស្រុកអន្លង់វែង។ សមត្ថកិច្ចបានអោយដឹងថា បានចាត់តាំងកម្លាំងផ្នែកនគរបាលយុត្តិធម៌ ចំនួន ០៥ នាក់ ... Read More »

រដ្ឋបាលខណ្ឌដូនពេញ បំភ្លឺជូនថ្នាក់ដឹកនាំ នឹងសាធារណៈជនមេត្តាជ្រាប រូបភាពវីដេអូ ដែលចរាចរណ៍គ្រឿងញៀននៅចំណុចផ្លូវរថភ្លើង សង្កាត់ស្រះចក ជារូបថតតាំងពីឆ្នាំ២០១៧ (៣ឆ្នាំមុន)

ភ្នំពេញ៖ បន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៍មានជាច្រើនបានចេញផ្សព្វផ្សាយពាក់ព័ន្ធរូបភាពវីដេអូ ដែលជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀន នៅចំណុចផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញរួចមក រដ្ឋបាលខណ្ឌដូនពេញ សូមគោរព និងបំភ្លឺជូនថ្នាក់ដឹកនាំ ព្រមទាំងសាធារណៈជនមេត្តាជ្រាប ក្រោយទទួលព័ត៍មានភ្លាមៗសមត្ថកិច្ចជំនាញ បានស្រាវជ្រាវរកឃើញម្ចាស់ខ្លីបវីដេអូដែលបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក គឺជាពលរដ្ឋរស់នៅតំបន់ខាងលើនេះមានឈ្មោះ ឌិន សុវណ្ណា ហៅស្រីម៉ៅ អាយុ ... Read More »

ចៅអធិការវត្តរតនៈរាមហៅវត្តផ្សារកណ្ដាលក្រុងប៉ោយប៉ែតត្រូវបានផ្លាស់ប្តូរមិនដឹងមូលហេតុ

ប៉ោយប៉ែត៖ ព្រះគ្រូរចៅអធិការវត្តរតនៈរាមហៅវត្តផ្សារកណ្ដាលត្រូវបានផ្លាស់ប្ដូរកាលពីព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០២០នៅក្នុងបរិវេនវត្តឋិតក្នុងភូមិផ្សារ/សង្កាត់កណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ៕ក្នុងការផ្លាស់ប្ដូរចៅអធិការវត្តមានការចូលរួមពីព្រះមេគណខេត្ត ប្រធានមន្ទីរធម្មការខេត្តអាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទប្រមាណ១០០នាក់។   ប្រភពថា៖ចៅអធិការវត្តតែងតែមានការផ្លាស់ប្តូរក្នុងវត្តនិមួយៗដើម្បីធ្វើយ៉ាងណាឲ្យក្នុងទីអារ៉ាមមានការីកចំរើនខាងវិស័យសាសនា។ ប្រភពដោយឡែកថាការផ្លាស់ប្ដូរគ្រូរចៅអធិការវត្តផ្សារកណ្ដាលចាស់ ប៉ូច ពឿន មិនបានដឹងមូលហេតុច្បាស់នោះទេ ព្រោះកន្លងមកមានរឿងអាស្រូវធ្វើឲ្យពុទ្ធបរិស័ទចំណុះជើងវត្តបាត់បង់ជំនឿរហូតដល់បុណ្យកឋិនទានមានមនុស្ស២០ទៅ៣០នាក់មកចូលធ្វើបុណ្យ ប៉ុន្តែការផ្លាស់ប្ដូរចៅអធិការវត្តខាងលើមិនដឹងមូលហេតុច្បាស់នោះទេ។   ក្នុងការផ្លាស់ប្ដូរចៅអធិការវត្តខាងលើលោក បៀវ ថានប្រធានមន្ទីរធម្មការនិងសាសនាខេត្តមានប្រសាសន៌ថាៈកិច្ចការនេះបើទោះពុំមានសេចក្ដីសម្រេចជាផ្លូវការប៉ុន្តែការទទួលដឹងឮបានន័យថាគីជាការប្រគល់សិទ្ធមួយសំរាប់ព្រះអង្គដែលត្រូវឡើងតួនាទីថ្មីជាអ្នកគ្រប់គ្រងការងារ ... Read More »

លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានអញ្ជើញប្រគេន​ទ័យ​ទាន​ ព្រះសង្ឃចំនួន៤វត្ត ក្នុងខេត្តកំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​៖ នាព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត​ ទោស័ក ពុទ្ធសករាជ ២៥៦៣​ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ ... Read More »

យកប្រេងម៉ាស៊ូតចាក់ម៉ាស៊ីនភ្លើងក្លាយជាអគ្គិភ័យឆេះស្ថានីយ៍ប្រេងសមត្ថកិច្ចជួយពន្លត់ទាន់

ខេត្តកំពង់ស្ពឺ៖ មានអគ្គិភ័យមួយបានឆាបឆេះស្ថានីយ៍ប្រេងឥន្ធន:យីហោ LHR មួយកន្លែង នៅក្នុងភូមិសាស្រ្ដស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ កាលពីវេលា ៨និង០៥នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺតែត្រូវសមត្ថកិច្ចចេញទៅជួយធ្វើអន្តរាគមន៍ពន្លត់ភ្លើងទាន់ ... Read More »

រដ្ឋបាលស្រុករមាសហែកអំពាវនាវសប្បុរសជន មេត្តា ជួយឧបត្ថម គាំទ្រជាសំភារៈក្តី ថវិកាក្តី ដើម្បីចូលរួមចំណែកក្នុងការការពារទប់ស្កាត់នូវជម្ងឺកូវីដ-១៩ ជាមួយរដ្ឋាភិបាល

ខេត្តស្វាយរៀង៖ ដោយមានការខ្វះខាតហេីយតម្រូវការចាំបាច់ដោះស្រាយដល់ បងប្អូនជាពលករវិលត្រឡប់មកពីប្រទេសក្រៅមកស្រុកកំណើតហើយដែលមន្ត្រីជំនាញ បានយកពួកគាត់មករក្សាទុក្ខនៅកន្លែង(ចត្តាឡីសក័រយះពេល១៤ថ្ងៃ)។ នៅព្រឹក ថ្ងៃទី២២ ខែមេសាឆ្នាំ ២០២០ រដ្ឋបាលស្រុករមាសហែក សូមគោរពជូន លោក លោកស្រី និងសប្បុរសជនទាំងអស់នៅក្នុងខេត្តក៏ដូចជាក្រៅខេត្ត មេត្តា ជួយឧបត្ថមគាំទ្រជាសំភារៈក្តី ថវិកាក្តី ... Read More »

លោក ខៀវ កាញារីទ្ធ អោយលោក T. Mohan ចាងហ្វាងកាសែតខ្មែរថែមស៍ ចូលជួបពិភាគ្សា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក T. Mohan ចាងហ្វាងកាសែតខ្មែរថែមស៍ ដោយក្នុងឱកាស ... Read More »

សេចក្តីប្រកាសព័ត៌មានស្តីពីការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រក្នុងរាជធានីភ្នំពេញបន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានស្តីពីការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រក្នុងរាជធានីភ្នំពេញបន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ៕ Read More »

ក្រុមហ៊ុន TADA ផ្ដល់ជូនសេវាដឹកជញ្ជូនឥតគិតថ្លៃ​រយៈពេលមួយខែ ជាជំនួយដល់អាជីវករក្នុងការរក្សាទំនាក់ទំនងនិង​ផ្គត់ផ្គង់សេវាកម្មជូនអតិថិជនរបស់ខ្លួន

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែមេសា៖ នៅខណៈដែលប្រទេសកម្ពុជាកំពុងខិតខំទប់ស្កាត់​ការរាតត្បាតនៃវីរុសកូវីដ-១៩ អាជីវកម្មលក់ដូរទាំងឡាយ​ក៏ប្រែជាស្ងាត់ជ្រងំ ដោយហេតុថាអតិថិជនជាទូទៅ កំពុងអនុវត្តវិធានការរក្សាគម្លាតពីសង្គម។ ក្នុងនោះផងដែរ អាជីវកម្មតូចៗដែលត្រូវបានអនុញ្ញាតឱ្យបន្តដំណើរការ​អាជីវកម្មជាធម្មតានោះ ក៏កំពុងប្រឈមនឹងការលំបាកច្រើនណាស់ដែរ ក្នុងការរក្សាទំនាក់ទំនងនិងផ្គត់ផ្គង់សេវាកម្មរបស់ខ្លួន ជូនដល់អតិថិជន ជាហេតុនាំឱ្យអាជីវកម្មរបស់ពួកគាត់ត្រូវធ្លាក់ចុះ ទាំងមិនមានតម្រុយថាតើ ពេលណាទើបស្ថានការណ៍ត្រលប់មកប្រសើរដូចដើមវិញ។ ... Read More »

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត រៀបចំផែនការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ខេត្តស្ទឹងត្រែង៖ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំប្រជុំដាក់ផែនការរបស់ខ្លួន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងប្រភេទថ្មីCOVID-19 ។ កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃអង្អារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ... Read More »

សកម្មភាពរបស់​មន្ត្រីកាកបាទក្រហមកម្ពុជា​ ប្រចាំការរៀងរាល់ថ្ងៃចន្ទ-អាទិត្យ ដេីម្បីទទួលថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន

ភ្នំពេញ៖ នេះជាសកម្មភាពរបស់​មន្ត្រីកាកបាទក្រហមកម្ពុជា​ ប្រចាំការរៀងរាល់ថ្ងៃចន្ទ-អាទិត្យ ដេីម្បីទទួលថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន​ សម្រាប់អបអរខួបទី១៥៧​ ទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ឆ្នាំ២០២០​ ក្រោមប្រធានបទ​ «ខ្ញុំស្រឡាញ់សន្តិភាព​ និងកាកបាទក្រហមកម្ពុជា​»។ កាកបាទក្រហមកម្ពុជា​ ដែលមាន​ ... Read More »

គោយន្ត១គ្រឿងដឹកឈើពេញឃើញមេព្រៃអត់បង្ក្រាបអាវុធហត្ថបង្ក្រាបជំនួស

ខេត្តកំពង់ស្ពឺ៖គោយន្តកន្ត្រៃ១គ្រឿងដឹកឈើពេញប្រៀបត្រូវបានកម្លាំងអាវុធហត្ថស្រុកឱរ៉ាល់សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសធ្វើការបង្ក្រាបកសាងសំណុំរឿងបញ្ជូនបន្តដោយសារតែមើលឃើញថាអស់លោកមេព្រៃមិនស្ទុះស្ទារក្នុងការបង្ក្រាបបទល្មើសដែលរត់ឆ្លងកាត់ស្នាក់ការរបស់ខ្លួន។ ការបង្ក្រាបគោយន្តដឹកឈើធ្វើឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ខែមេសា ឆ្នាំ២០២០​ នៅលើកំណាត់ផ្លូវលេខ៤៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ(៤៩-៥០) ស្ថិតក្នុងភូមិគោក​ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ការបង្ក្រាបបទល្មើសព្រៃឈើនេះ កម្លាំង​មូលដ្ឋានកងរាជអាវុហត្ថស្រុកឱរ៉ាល់​ ដឹកនាំដោយលោកវរសេនីយ៍ទោ សោម ពុទ្ធតារា ... Read More »

ពលរដ្ឋក្រីក្រ ចំនួន ២៥ គ្រួសារទទួលគ្រឿងបរិភោគ ឧប្បភោគពីស្នងការខេត្ត

  ខេត្តបន្ទាយមានជ័យ៖អង្ករចំនួន១,២៥០គ.ក្រ ត្រូវបាននាំយកទៅចែកជូនប្រជាពលរដ្ឋាក្រីក្រ ចំនួន ២៥ គ្រួសារនៅ (អូររន្ទះបាញ់)នៅក្នុងភូមិសាស្ត្រ ឃុំ ព្រះនេតព្រះ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យនៅព្រឹក ថ្ងៃទី ២២ ខែ មេសា ... Read More »

បញ្ជាការកងទ័ពជើងគោក ទទួលបានការឧបត្ថម្ភរថយន្តចំនួន ១៥គ្រឿង ពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ប្រតិបត្តិការការងារប្រចាំថ្ងៃ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដើម្បីធានានូវប្រសិទ្ធភាពការងាររបស់ការិយាល័យទាំង១៥ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក, លោកទាំង២ បានឧបត្ថម្ភរថយន្តម៉ាក Mazda BT 50 2020 ចំនួន ... Read More »

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយ:ប្រព័ន្ធវីដេអូ(video conference) នៅថ្ងៃទី២៣

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយ:ប្រព័ន្ធវីដេអូ(video conference)ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទីព្រឹកនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះ ... Read More »

ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធភាព លើពលករចំណាកស្រុក ក្នុងស្ថានភាពវិបត្តិកូវីដ-១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធភាព ក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពវិបត្តិកូវីដ១៩។ កិច្ចប្រជុំនេះ ... Read More »

សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ចុះពិនិត្យមើល ប្រជាពលរដ្ឋអនុវត្តតាម (ចត្តាឡីស័ក) ១៤ថ្ងៃ

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃអង្គារ ព ទី២១ ខែមេសា ឆ្នាំ២០២០ លោក ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមដំណើរដោយ លោក ... Read More »

ជនស៊ីវិលមួយក្រុមបន្លំខ្លួនជាសមត្ថកិច្ចគ្រឿងញៀនស្ទាក់ពលរដ្ឋអោយឈប់ដកកាំភ្លើងវាយក្បាល

កំពង់ឆ្នាំង ៖ ជនស៊ីវិលមួយក្រុម មានគ្នា៧ទៅ៨នាក់ ខ្លះមានទាំងអាវុធផងនោះបានបន្លំខ្លួនជាសមត្ថកិច្ចនគរបាលគ្រឿងញៀន ស្ទាក់ម៉ូតូប្រជាពលរដ្ឋ រួចទាញកាំភ្លើងវាយក្បាលតែម្តង ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចលើផ្លូវជាតិលេខ៥២ ក្នុងភូមិសាស្រ្ត ភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរណ៍ ... Read More »

Update ៖ គិតត្រឹមម៉ោង​ ៨និង០០នាទីព្រឹក ថ្ងៃទី​ ២២ មេសា​ ២០២០​ យេីងពុំរកឃេីញអ្នកជំងឺ​ COVID-19​ ករណីថ្មី​ទេ

ភ្នំពេញ ៖ រហូតដល់ម៉ោង​ ៨:០០នាទីព្រឹក ថ្ងៃទី​ ២២ មេសា​ ២០២០​ យេីងពុំរកឃេីញអ្នកជំងឺ​ COVID-19​ ករណីថ្មី​ទេ ជាសរុបប្រទេសយេីងមានចំនួន​ ១២២ករណី​​ ដដែល​ និង ... Read More »

អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តកំពត៖ បណ្ដឹងរបស់ឈ្មោះ OBRIEN GEORGER ALLEN ហៅថម ភាគីទាំងពីរ បាន និងកំពុងប្តឹងផ្តល់នៅតុលាការរដ្ឋប្បវេណី

ខេត្តកំពត៖ បន្ទាប់ពីជនជាតិបរទេសម្នាក់ បានសំណេរលើ បណ្តាញទំនាក់ទំនងសង្គម ដោយបញ្ជាក់ថា៖ គាត់ ស្រលាញ់ប្រទេសកម្ពុជាពេក ខំសន្សំលុយទិញដីធ្វើផ្ទះ ទីបំផុតចាញ់បោកអ្នកលក់ដីឡូតិ៍។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Tom Obriengeorgerallen បានរៀបរាប់នូវរឿងរ៉ាវដ៏កំសត់មួយ ក្នុងជីវិត ដែលគាត់ចាញ់បោក ... Read More »

កូនភ្លោះ៣នាក់សម្រាលចំពេលជំងឺកូវីដ-19រាតត្បាតនិងចំគ្រួសារក្រីក្ររកអង្ករច្រកឆ្នាំងមិនចង់បាន

ខេត្តបន្ទាយមានជ័យ ៖ប្រជាពលរដ្ឋ១គ្រួសារជាកសិករក្រីក្រនាពេលថ្មីៗនេះបានកើត​កូនភ្លោះ​៣​នាក់ចំពេលដែលនៅលើពិភពលោកកំពុងចលាចលកើតនូវជំងឺកូវីដ-១៩តែសំណាងល្អណាស់កូនភ្លោះទាំង​៣​នាក់​នោះមានសុខភាពល្អមាំមួនមិនពាក់ព័ន្ធជំងឺកូវីដ-19។ ​មន្ត្រី​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹងថា​កូនភ្លោះ​ដែល​កើត​ក្នុង​ត្រកូល​កសិករ​នោះ​សុទ្ធតែប្រុសទាំងអស់កើត​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ មកម្ល៉េះហើយ​បាន​ចេញពី មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប​នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០​នេះ។ឪពុកម្តាយរបស់គេជាកសិករក្រីក្ររស់នៅភូមិក្បាល​ទន្សោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ។ បើតាមការអះអាងរបស់ម្តាយបង្កើតកូនភ្លោះ​ទាំង​៣​នាក់​នោះបាន​រៀបរាប់​ប្រាប់​ឲ្យដឹងថាគាត់ជាកូនកសិករក្រីក្របំផុត​មាន​ប្តី​ឈ្មោះ ... Read More »

លោក រស់ សាម៉ឺឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនឃុំខ្លួន រួចដោះលែងជនត្រូវចោទ៤នាក់ អោយមានសេរីភាពឡើងវិញ ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ មនុស្សប្រុសស្រី៤នាក់ ពីបទ “ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ... Read More »

ថ្ងៃនេះ ,គ្មានអ្នកឆ្លងកូវីដ-១៩ ,គ្មានអ្នកព្យាបាលជាសះស្បើយ គឺអ្នកនៅព្យាបាល១២នាក់ អ្នកជាសះស្បើយ ១១០នាក់ ដដែល និងគ្មានអ្នកស្លាប់

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០ នេះ -សរុបអ្នកជាសះស្បើយមានចំនួន ១១០នាក់ ដដែល -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ១២នាក់ ដដែល -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា ... Read More »

អគ្គីភ័យហក់ត្របាក់ផ្ទះស្ត្រីមេម៉ាយ អស់ទាំងស្រុង ខណ:ម្ចាស់រវល់ទៅមុជទឹកអូរ

ខេត្តស្ទឹងត្រែង៖ ផ្ទះមួយខ្នងតូចល្មម៥ម៉ែត្រ គុណនឹង៦ម៉ែត្រ ប្រក់សង្ក័សី ក្រាលក្តារ បាំងក្តា ត្រូវអគ្គីភ័យឆាបឆេះអស់គ្មានសល់ ក្នុងមួយប៉ប្រិចភ្នែក រួមទាំងសម្ភារៈខូចខាតអស់ទាំងស្រុង ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២០,៣១នាទីយប់ ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ ឋិតក្នុងចំណុចសាលាឆទាន ភូមិអូលាងគ្រោះ ... Read More »

អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងស្ទេីទាំងស្រុងនៅបឹងទំពុន ខណ្ឌមានជ័យ

ភ្នំពេញ​៖​ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ខែមេសា​  ឆ្នាំ២០២០​ នៅភូមិចំរើនផល​ សង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ​។  តាមសម្តីម្ចាស់ផ្ទះបានប្រាប់ឱ្យដឹងថា​ ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះថ្មក្រោមលេីមានឈេីនិងថ្មខ្លះ​ ។ នៅមុនពេលកេីតហេតុរូបគាត់និងកូនៗបានសម្រាននៅបន្ទប់ខាងក្រោមលុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញមានអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅផ្នែកខាងលេីទេីបនាំគ្នាស្រែកឆោឡោឡេីងនិងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។  បន្ទាប់មកទេីបសមត្ថកិច្ចនិងក្រុមរថយន្តអគ្គីភ័យជាច្រេីនគ្រឿងចុះមកដល់ចំណុចកេីតហេតុដេីម្បីអន្តរាគមន៍បាញ់ពន្លត់​ រហូតមកដល់វេលាម៉ោង២និង៤០នាទីទេីបអគ្គីភ័យខាងលេីរលត់ទាំងស្រុង​ ដោយរងការខូចខាតផ្ទះស្ទេីទាំងស្រុង។  ពាក់ព័ន្ធហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះមិនមានមនុស្សរងរបួសនោះទេ​ ដោយឡែកមូលហេតុនោះក៏មិនទាន់ដឹងដែរ៕ ... Read More »

សេចក្តីបកស្រាយបំភ្លឺ និងបដិសេធទាំងស្រុង របស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបកស្រាយបំភ្លឺ និងបដិសេធទាំងស្រុង ចំពោះគណនីហ្វេសបុកមួយដែលមានឈ្មោះថា អធិរាជ មហាសាច់ ដែលបានធ្វេីការឡាយវីដេអូបំភ្លេីស ខុសពីការពិតទាំងស្រុង ក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធមួយចំនួន ស្របពេលដែលកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងជំនាញតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដែលតែងតែខិតខំជាប្រចាំមិនថាយប់ ឬថ្ងៃ ... Read More »

សម្តេច ស ខេង សម្រេចផ្អាកការងារ លោកស្នងការរង ស្រេង សុខា ជាបណ្តោៈអាសន្ន

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ... Read More »