ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យបានម្នាក់រួមជាមួយនិងម៉ូតូមួយគ្រឿងបន្ទាប់ពីធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋនៅសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ

ភ្នំពេញ ៖ ជនសង្ស័យវ័យក្មេងម្នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ របស់ប្រជាពលរដ្ឋ ដែលចតចោលនៅក្រោយផ្ទះ ក្នុងសង្កាត់ទួលសង្កែ១ បានសម្រេច តែរយៈពេល ២ ម៉ោងក្រោយមកត្រូវបានជាប់អន្ទាក់សមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១២ ... Read More »

លោក អ៊ាង សុផល្លែត ៖ គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ ដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ​, ផ្ទុយពីក្រុមទណ្ឌិតប្រឆាំងក្រៅស្រុកធ្វើនយោបាយ ដើម្បីផលប្រយោជន៍បក្ខពួក

ខេត្ត​ត្បូងឃ្មុំ ​៖​ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃសៅរ៍ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍និងសំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់គណបក្សប្រជាជនកម្ពុជាចំនួន៤៤២៧ នាក់ ក្នុងនោះសមាជិកថ្មីចំនួន២៤៣០នាក់ ជាសកម្មជនមកពីគណបក្សនយោបាយផ្សេងៗ ... Read More »

លោក ហ៊ុន ម៉ា​ណែ​ត៖ ក្នុង​សង្គ្រាម​កូ​វីដ​-១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រក្សា​នូវ​លំនឹង​ពី​ហានិភ័យ​នៃ​វិនាសកម្ម​បង្កដោយ​ជំងឺ​នេះ!

ភ្នំពេញ៖ លោក ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល បានថ្លែង​​បញ្ជាក់នៅ​ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​យុវជន​គណបក្ស​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២​។យ៉ាងដូច្នេះ​ថា៖ ក្នុង​សង្គ្រាម​កូ​វីដ​-១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រក្សា​នូវ​លំនឹង​ពី​ហានិភ័យ​នៃ​វិនាសកម្ម​បង្កដោយ​ជំងឺ​នេះ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១និងពិនិត្យផែនការរួមសម្រាប់ការបោះឆ្នោតឃុំ_សង្កាត់អាណត្តិទី៥នៅខេត្ត បាត់ដំបង

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បិទផ្លូវមហាវិថីកងយោពលខេមរភូមិន្ទ(ផ្លូវ២៧១)ដល់មហាវិថី សម្តេច ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ)មួយថ្ងៃ ដើម្បីបើកការដ្ឋាន សាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងខណ្ឌមានជ័យ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង នៅថ្ងៃនេះ  ស្តីពីការបញ្ចៀស ចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ល ក្នុងពិធីបើកការដា្ឋនសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរ ទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់ប្រទេសជប៉ុន ។         រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ... Read More »

រដ្ឋបាលខេត្ត​ព្រះសីហនុ​ រំលឹកពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនាពេលកន្លងមកដោយមានការរីករាលដាលនៃជំងឺកូវីដ-១៩​ នៅកម្ពុជា និងនៅក្នុងខេត្តព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​៖​ រំលឹកពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ​ នាពេលកន្លងមកដោយមានការរីករាលដាលនៃជំងឺកូវីដ-១៩​ នៅកម្ពុជា និងនៅក្នុងខេត្តព្រះសីហនុ​ ជាពិសេសការឆ្លងរាលដាលនៅតាមទីផ្សារនានាដែលជាទីតាំងដែលមានការប្រមូលផ្តុំ​ ក្នុងនោះរដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការរដ្ឋបាលដោយបានសម្រេចបិទខ្ទប់ក្រុងព្រះសីហនុ​ និងមួយផ្នែកនៃក្រុងស្រុកនានា​ ព្រមទាំងចេញសេចក្តីសម្រេចបិទផ្អាកជាបណ្តោះអាសន្ននូវដំណេីរការអាជីវកម្មទីផ្សារនៅទូទាំងខេត្ត​ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩​នៅក្នុងសហគមន៍។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ ។  ក្នុងកំឡុងពេលនៃការអនុវត្តវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្រនៃខេត្តព្រះសីហនុ​ ទាំងប្រជាពលរដ្ឋ​ និងអាជីវករទាំងអស់បានចូលរួមសហការជាមួយអាជ្ញាធរខេត្តបានយ៉ាងល្អប្រសេីរដែលធ្វេីឱ្យអត្រានៃការឆ្លងរាលដាលជំងឺកូវីដ-១៩​នៅក្នុងខេត្តព្រះសីហនុមានការថយចុះជាលំដាប់។  ... Read More »

អភិបាល​ខេត្ត​កំពង់ចាម​ “សូមមន្ត្រីគណបក្សគ្រប់ថ្នាក់ ប្រកាន់យកគោលការណ៍” រក្សាចាស់ បង្កើតថ្មី ” បន្តគៀងគរ ពង្រឹង ពង្រីកសមាជិកថ្មី និងសមាជិកមកពីគណបក្សផ្សេងៗ ឱ្យ​មករួមជីវភាពនយោបាយជាគណបក្សប្រជាជនកម្ពុជា

ខេត្ត​កំពង់ចាម​៖​ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩  ខែកុម្ភៈ  ឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ... Read More »

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​ទេសចរណ៍​ រមណីយដ្ឋានទឹកធ្លាក់​ភ្នំ​ខៀវ ឬអូរតាវ៉ៅ ជា​រមណីយដ្ឋាន​ទេសចរណ៍ ដ៏ល្បីល្បាញ​មួយ​របស់​ខេត្ត​ប៉ៃលិន

ខេត្ត​ប៉ៃលិន​៖​ លោកស្រី​ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដំណើរដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញធ្វើទស្សនកិច្ចនៅរមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ភ្នំខៀវ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​១៩​ ខែកុម្ភៈ​ ... Read More »

លោក​ សុក​ ផេង​៖​ បច្ចុប្បន្នក្រុមអគតិបាននិងកំពុងធ្វើចលនាភូតភរ មកដល់ទៀតហើយ​ សូមបងប្អូនមេក្រុមបក្ស ជួយក្រើនរំលឹកដល់សមាជិកខ្លួនកុំឱ្យចាញ់បោកក្រុមអគតិនេះ

ខេត្ត​កំពង់ចាម​៖​ លោក សុក ផេង រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្រ្តីប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំល្វាលើ​ នៅថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២នេះ​ បានអញ្ជើញចុះមូលដ្ឋានជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សភូមិ ចំនួន៣ភូមិនៅស្រុកចំការលើ ... Read More »

លោក​ ដួង​ តារា​៖​ កម្លាំងសាមគ្គីបានជួយជីវិតថ្មីនៃគ្រូបង្រៀនខេត្តបាត់ដំបង

ខេត្ត​បាត់ដំបង​៖​ លោក​ ដួង​ តារា​ ជំនួយការសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​​​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ថា៖​ “ខ្ញុំសូមជូននូវមហាកុសលផលបុណ្យនៃអំពេីល្អដល់បងប្អូនទាំងអស់គ្នាដែលបានចូលរួមជួយគ្រួសារគ្រូបង្រៀននៅខេត្តបាត់ដំបងថ្ងៃនេះ​ “។  ... Read More »

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២

ភ្នំពេញ ៖ ពិធីបើកជាផ្លូវការ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ  ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។  ... Read More »

ឃាត់ខ្លួនតាតា និយមលេងអាប៉ោង៣នាក់យកទៅអប់រំ​ណែនាំ

ខេត្តបាត់ដំបង​ ៖​ កម្លាំង​នគរបាល​ស្រុក​បាណ​ន់សហការជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ បាយដំរាំ បានធ្វើការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់​ (​អាប៉ោង​)​ ០១​ករណី​ នៅ​ចំណុច​ភូមិ​ក្រឡា​ពាល​ ឃុំ​បាយដំរាំ​ ស្រុក​បាណ​ន់កាលពីវេលា​ម៉ោង៤និង​១០​នាទីរសៀលថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ​ ។​  ការបង្រ្កាបនេះ​សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យចំណាស់៣នាក់និង​ដកហូត​វត្ថុ​តាង​រួម​មាន​ ... Read More »

ដើម្បីសិក្សាពីជម្រកសត្វព្រៃ, សត្វព្រៃមានដោយកម្រ និងជិតផុតពូជ​ ម៉ាស៊ីនថតស្វ័យប្រវត្តិជាង​ ៥០គ្រឿង​ ត្រូវ​បានដាក់នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល

ភ្នំពេញ៖ ដើម្បីសិក្សាពីជម្រកសត្វព្រៃដែលមានដោយកម្រ និងជិតផុតពូជ កំពុងរស់នៅកម្ពុជា​ មន្រ្តី​ក្រសួង​បរិស្ថាន​ បានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ជាង ៥០គ្រឿង​ ដេីម្បីចាំថតសត្វព្រៃនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល​ កាលពីដើមខែកុម្ភៈនេះ!។​ នេះបេី​យោង​តាមប្រភពព័ត៍មានដែលទេីបទទួលបានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃសៅរ៍ទី១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២២។ ប្រភពដដែលបន្តថា​ ... Read More »

ទីតាំងបង្កប់ល្បែងភ្នាល់បាល់​ និងបញ្ជល់មាន់តាមអនឡាញ​​ ដ៏ធំក្នុងហាងតូតូកាហ្វេ​ ជាប់ផ្លូវ២១៧​ សង្កាត់ស្ទឹងមានជ័យទី២​ កំពុងបេីកដំណេីរការយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ច(មានវីដេអូ)

ភ្នំពេញ​ ៖​ ទីតាំងហាងតូតូកាហ្វេ​ មួយកន្លែងជាប់ផ្ទះអតីតចៅសង្កាត់ស្ទឹងមានជ័យទី១​ តាមបណ្ដោយផ្លូវ២១៧​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​  កំពុងបេីកល្បែងភ្នាល់បាល់​ និងបញ្ជល់មាន់តាមអនឡាញ​ យ៉ាងរលូន​ មិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនោះឡេីយ​ ខណៈបច្ចុប្បន្ននេះ​ជំងឺកូវីដ-១៩បំប្លែងថ្មី​ (អូមីក្រុង)​ កំពុងវាយលុកទូរទាំងរាជធានី​,ខេត្ត​ ក្នុងប្រទេសកម្ពុជា​ ... Read More »

ឡេង​ ណូរ៉ា​ ធ្លាប់ជាកុមារម្នាក់រស់នៅក្នុងអង្គការ ឥឡូវក្លាយជាកីឡាករតំណាងជាតិ

ភ្នំពេញ ៖ ពិតជាគួរឱ្យកោតសរសើរនិងមោទកភាពបំផុតចំពោះកីឡាករ ឡេង​ ណូរ៉ា​ ធ្លាប់ជាកុមារម្នាក់រស់នៅក្នុងអង្គការ ឥឡូវក្លាយជាកីឡាករតំណាងជាតិ ។ ភាពល្បីរបស់ឡេង​ ណូរ៉ា​ ផ្តើមចេញពីការខិតខំប្រឹងប្រែង លត់ដំជីវិតឱ្យឆ្លងកាត់រសជាតិនៃការតស៊ូដើម្បីមានថ្ងៃនេះសម្រាប់អនាគតខ្លួនឯង និងបានលើកមុខមាត់ប្រទេសជាតិ។    សូមជម្រាបជូនថា  ... Read More »

លោក ហ៊ុនម៉ានី ៖ “មើលព្រៃទាំងមូល” តើប្រយោគមួយឃ្លានេះមានអត្ថន័យដូចម្តេច?

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជំនួបជាមួយសមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមានជ័យ លោក ហ៊ុន ម៉ានីបានចែករំលែកជ្រុងមួយនៃគុណវុឌ្ឍសម្រាប់ការដឹកនាំមួយតាមរយៈប្រយោគមួយឃ្លាគឺ “មើលព្រៃទាំងមូល”។  លោក ប្រធានសហភាព ... Read More »

សួនច្បារនៅស្រុកល្វាឯម​ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ នៅព្រឹកនេះ!

ខេត្ត​កណ្ដាល​៖​ សួនច្បារ​ដ៏ស្រស់​ស្អាត​មួយកន្លែង​ ស្ថិត​នៅស្រុកល្វាឯម​ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ ក្រោមអធិបតី​ លោក ... Read More »

ដើម្បីបន្តការពារអាយុជីវិត និងស្តារជីវភាពរស់នៅ របស់ប្រជាជនព្រមទាំងសេដ្ឋកិច្ចសង្គមកម្ពុជាឡើងវិញ, រដ្ឋាភិបាលរៀបចំថវិកាឆ្នាំ២០២២ !

ភ្នំពេញ៖ បើតាមខ្លឹមសារក្នុងសៀវភៅថវិកាសង្ខេបឆ្នាំ២០២២ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដាក់បង្ហាញក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២» នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមុិញនេះ បានបញ្ជាក់អោយដឹងថា, ថវិកាឆ្នាំ២០២២ នឹងក្លាយជាថវិកាសម្រាប់បន្តការប្រយុទ្ធប្រឆាំង និងការកសាងសមត្ថភាពរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីកម្មថ្មី ដើម្បីបន្តប្រយុទ្ធការពារអាយុជីវិតប្រជាជន ... Read More »

ថ្ងៃ​នេះ​ករណីឆ្លងកូវីដ-១៩៖​ រកឃើញ​ថ្មីចំនួន​ ៥៥២នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ២៨៥នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន​ ដូច្នេះ​សូម​បន្ត​អនុវត្ត​វិធានការ​”៣ការពារ​ ៣កុំ​”

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​សៅរ៍​ទី​១៩ ខែកុម្ភៈ​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥៥២នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ២៨៥នាក់ និងករណីស្លាប់​គ្មាន​។   សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

អ្នកល្មេីសច្បាប់ និងមិនគោរពផ្លាកសញ្ញាចរាចរណ៍​ នៅតែបន្តមាន​ ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​ នៅតែបន្តនីតិវិធីចាប់ផាកពិន័យ

ភ្នំពេញ​៖​ បច្ចុប្បន្ន​នេះយេីងសង្កេត​ឃេីញថា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅតែល្មេីសច្បាប់ និងមិនគោរពផ្លាកសញ្ញាចរាចរណ៍​ ប៉ុន្តែ​ចំពោះ​អ្នកល្មេីសច្បាប់ចរាចរណ៍​ទាំងនោះ​ ត្រូវ​បានសមត្ថកិច្ចជំនាញ​ ចុះអនុវត្តវិធានការ​ ដោយចាប់យកមកធ្វេីការផាកពិន័យផងដែរ។  ជាក់ស្ដែង​កម្លាំងសមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ និងកម្លាំងជំនាញ​របស់​អធិការដ្ឋាននគរបាលចំនួន១៤ខណ្ឌ​ បានចុះ​យុទ្ធនាការរៀប​សណ្តាប់ធ្នាប់សាធារណៈ​ ក្នុងមូលដ្ឋាន​រៀងរាល់​ថ្ងៃ​ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។  ដោយឡែកទាក់ទងទៅនឹងបញ្ហាកកស្ទះចរាចរណ៍ នៅផ្លូវលេខ២៧១ ... Read More »

មន្រ្តីជំនាញ ក.ប.ប. បន្តរកឃើញ និងដកហូតទំនិញមិនមានអនុលោមភាពប្រមាណ ១៣០គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ប្រមាណ ៧០លីត្របន្ថែមទៀត

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងថា៖​ ​ដើម្បីបន្តនិរន្តរភាពនៃការគាំពារសុខុមាលភាពដល់ប្រជាពលរដ្ឋ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ខេត្តកែប ខេត្តស្វាយរៀង និងខេត្តតាកែវ​ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ... Read More »

ផ្លូវសម្រាប់ទោចក្រយាន (កង់)ត្រូវបានសិក្សាសាងសង់ឡើងដើម្បីចូលរួមចំណែកក្នុងការសម្រួលចរាចរណ៍ក្នុងទីក្រុង ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកលំហែរកម្សាន្ដ

ខេត្ត​សៀមរាប​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ផ្លូវសម្រាប់ទោចក្រយាន (កង់)ត្រូវបានសិក្សាសាងសង់ឡើងដើម្បីចូលរួមចំណែកក្នុងការសម្រួលចរាចរណ៍ក្នុងទីក្រុង ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកលំហែរកម្សាន្ដផងដែរ។  គំនូសសញ្ញាក្នុងរូបភាពនេះបង្ហាញពីផ្លូវសម្រាប់ទោចក្រយាន ( COMPULSORY BICYCLE TRACK ... Read More »

លោក ហ៊ុន ម៉ានី៖ “មិនថាប្រទេសជាតិមានវិបត្តិ ឬការលំបាកយ៉ាងណាគណបក្សប្រជាជនកម្ពុជា​ តែងតែមានវត្តមានរួមរស់ជាមួយប្រជាជន និងដោះស្រាយបញ្ហាប្រឈមមុខជាមួយគ្នា”

ខេត្ត​ព្រះវិហារ​៖​ លោក ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជនគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា​ បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តព្រះវិហារ។ ក្នុងជំនួបសំណេះសំណាលគណបក្សខេត្ត​ នារសៀលថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី បានឆ្លៀតឱកាសថ្លែងអំណរគុណដល់សមាជិក ... Read More »

ពលរដ្ឋនៅស្រុកកំពង់ត្រឡាចប្រទះឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK82

ខេត្តកំពង់ឆ្នាំង ៖  គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK82 ដែលជាគ្រាប់យុទ្ធភ័ណ្ឌកាកសំណល់ពីសម័យសង្គ្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។      លោក នន ... Read More »

សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​បាន​ងាប់​ ព្រោះតែជាប់អន្ទាក់​ព្រាន​

ខេត្ត​ឧត្តរមានជ័យ​៖​ កម្លាំង​ការពារ​ព្រៃឈើ​សហគមន៍​ដើរល្បាត​ប្រទះឃើញ សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​បាន​ងាប់ ខណៈ​ជាប់អន្ទាក់​ព្រាន​ដាច់​រត់​អស់​ជាច្រើន​ថ្ងៃ ក្នុងព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន។  ហេតុការណ៍​ខាងលេីនេះ​ បានបង្កការ​ភ្ញាក់ផ្អើល​ឡេីង​នៅ​ព្រឹក​ថ្ងៃទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ ស្ថិត​ភូមិសាស្ត្រ​ព្រៃ​សន្លុង ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រម​មានជ័យ​។ ​ដោយឡែក​ជុំវិញករណីនេះដែរ​ ... Read More »

ស្ថានទូតកម្ពុជាប្រចាំជប៉ុន ៖ ដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ចប់ប្រកបដោយលទ្ធផលផ្លែផ្កា និងជោគជ័យ ព្រមទាំងមោទនភាពជាតិ

.    ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន  អបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅប្រទេសជប៉ុន ពីថ្ងៃទី១៤ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់៥០០០ ម៉ែត្រគូបក្នុង១ថ្ងៃគ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ កុម្ភៈនេះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បើមិនមានការប្រែប្រួលទេ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក គ្រោងនឹងធ្វើពិធីក្រុងពាលីបើកការដ្ឋានសាងសង់ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី   ... Read More »

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនិងរថយន្ដបណ្ដាលឱ្យមនុស្សប្រុសស្រីចំនួន៦នាក់រងរបួសធ្ងន់ស្រាល

ខេត្តឧត្ដរមានជ័យ ៖ ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១២ និង ០០ នាទីថ្ងៃត្រង់ មានករណី គ្រោះថ្នាក់ចរាចរណ៍ ... Read More »

លោក ឯក ឃុន ដឿន អភិបាលខណ្ឌឫស្សីកែវដាក់ចេញផែនការបង្ក្រាបល្បែងស៉ីសងគ្រប់ប្រភេទ ពិសេសល្បែងអ៉ីនធើរណេតអនឡាញ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ

ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានដាក់ចេញផែនការសំខាន់ៗមួយចំនួនដើម្បីជំរុញដល់ថ្នាក់ដឹកនាំខណ្ឌ-សង្កាត់រួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព ពិសេសយកចិត្តទុកដាក់លើការស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែងនូវរាល់បទល្មើសល្បែងស៉ីសងគ្រប់ប្រភេទ និងល្បែងអ៉ីនធើរណេតអនឡាញ ដើម្បីធានារក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។     លោក ឯក ... Read More »

Update ៖ លោក ហ៊ុយ វណ្ណៈ (សំបុត្រផ្ញើជូន «វាគ្មិនមានជំងឺ»! )

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួង មហាផ្ទៃ លោក ហ៊ុយ វណ្ណៈ និងជាប្រធានសហភាព សហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួន របៀបអ្នកនយោបាយមិនក្មេងសេចក្តី ... Read More »