ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ជនជាតិ​ចិនម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តបុករថយន្តពីរគ្រឿងរងការខូចខាត

ភ្នំពេញ ៖ ជនជាតិ​ម្នាក់​​ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្ត​យ៉ាង​លឿន​ជ្រុល​ទៅបុក​រថយន្តពីរគ្រឿង​ទៀតបណ្ដាល​រង​ការខូចខាត តែសំណាងល្អ​មិនមាន​អ្នករងរបួស​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​កើតឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​​ទី​១ ខែមករា ឆ្នាំ​២០២១ ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ២១៧ (ចំណុច​ជិត​ស្តុ​ប​ផ្សារ​ដើម​គ) ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​ ​​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋនៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​ចិន​ម្នាក់បើករថយន្ត ... Read More »

គ្រឿងក្នុងជ្រូកខូចគុណភាពនាំចូលប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចំនួន៣.៦០០ គីឡូក្រាម ត្រូវកម្លាំងជំនាញបង្ក្រាប

ខេត្តបន្ទាយមានជ័យ ៖  គ្រឿងក្នុងជ្រូកខូចគុណភាពត្រូវក្រុមឈ្មួញនាំចូលប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅវេលាម៉ោង១១ព្រឹកថ្ងៃទី ០១ ខែមករា ឆ្នាំ២០២១នៅចំណុចមុខស្នាក់ការគយនិងរដ្ឋាករ ខាងលិចស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ត្រូវក្រុមអន្តរាគមន៍ការិយាល័យ សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥  ធ្វើការស្ទាក់ឃាត់ចាប់រថយន្តដឹកទំនិញ បង្កប់ផលិតផលមានដើមកំណើតពីសត្វជ្រូកជាបន្តបន្ទាប់។  សមត្ថកិច្ចប្រាប់ថា ... Read More »

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះត្រួតពិនិត្យដំណើរការសេវានៅមណ្ឌលចត្តាឡីស័កនាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ

ខេត្តបន្ទាយមានជ័យ៖ ខណៈថៃ​កំពុងផ្ទុះកូវីដ១៩​ ក្នុងសហគមន៍​ ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងប្រតិភូ បានចុះត្រួតពិនិត្យដំណើរការមណ្ឌលចត្តាឡីស័កកម្រិត១ និងកម្រិត២ លើពលរដ្ឋកម្ពុជាដែលត្រឡប់ពីប្រទេសថៃ ចូលមកខេត្តបន្ទាយមានជ័យ និងឆ្លើយតបលើដំណើរការសេវាសុខាភិបាលនៃមណ្ឌលចត្តាឡីស័កកម្រិត១ និងកម្រិត២ ថ្នាក់ស្រុក-ក្រុង ... Read More »

ធ្លាក់ដែកសំណង់ខុនដូចុះមកក្រោមត្រូវរថយន្តមួយគ្រឿងតែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្បែរសំណង់អគារខុនដូខ្ពស់កប់ពពកមានការភ្ញាក់ផ្អើលនិងរន្ធត់ចិត្តជាខ្លាំងពេលឃើញសរសៃដែកធ្លាក់ពីលើដំបូលអគារមកក្រោមដល់ដីបណ្ដាលឱ្យត្រូវរថយន្តម៉ាកមែរសឺដេសAMG-C300មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ2P.9555 តែមិនមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅចំណុចសំណង់អគារខុនដូកំពុងសាងសង់ ឈ្មោះ Agile ស្ថិតនៅតាមផ្លូវលេខ៩៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។  ... Read More »

កម្ពុជាទទួលបានទេសចរជិត ៧០ម៉ឺននាក់​ ក្នុងថ្ងៃឆ្លងឆ្នាំសកល២០២១​,​ នេះបេីតាមការអះអាងពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍

ភ្នំពេញ៖ នាឱកាសចូលឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ កម្ពុជាមានភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះរាជធានីភ្នំពេញទទួលបានភ្ញៀវច្រើនជាងគេ។​ នេះបេីតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីយប់ថ្ងៃទី០១ ... Read More »

កសិករប្រកបរបរដាំដំណាំត្រប់វែងនិងត្រប់ស្រួយសប្បាយចិត្តព្រោះមានតម្លៃលើទីផ្សារ

ខេត្តបន្ទាយមានជ័យ៖ ប្រជាកសិករមមាញឹកប្រកបរបរកសិកម្មដាំបន្លែគ្រាដែលរដូវវស្សាបានកន្លងផុត ដោយរដូវប្រាំងបានឈានចូលមកដល់ព្រោះរដូវនេះ ដំណាំងាយដាំ និងមិនសូវមានរោគ ដោយឡែកត្រប់ស្រួយនិងត្រប់វែងនៅទីផ្សារមានតម្លៃថេរ ចំពោះកាប្រមូលផលបន្លែកសិកម្មមួយចំនួនតម្លៃមានការធ្លាក់ចុះនៅលើទីកផ្សារ ។តាមការរៀបរាប់ម្ចាស់កសិដ្ឋានដាំត្រប់លោកជា មឿយ អាយុ៤៧ឆ្នាំ នៅភូមិពង្រ ឃុំកំពង់ស្វាយ ស្រុកសេរីសោភណ័រៀបរាប់ថាៈការដាំបន្លែត្រប់នៅកសិដ្ឋានភ្នំកងវ៉ា គឺមានត្រប់២ប្រភេទត្រប់ស្រួយនិងត្រប់វែងក្នុងនោះត្រប់ស្រួយមានតម្លៃមួយគីឡូ១៨០០រៀល រីឯត្រប់វែងមួយគីឡូតម្លៃ១៥០០រៀលក្នុងតម្លៃនេះឈ្មួញកណ្ដាលគាត់មកបេះដល់ចម្ការដោយមិនបានបេះយកទៅលក់នៅទីផ្សារនោះទេ។លោកជា ... Read More »

រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីម្នាក់ទៀត ជាអ្នកធ្វើដំណើរមកពីអាមេរិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល  បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីម្នាក់ទៀត ដែលជាអ្នកធ្វើដំណើរមកពីអាមេរិក ខណៈជាសះស្បើយមិនមាននោះទេ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា, អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីម្នាក់នេះ គឺជាស្ត្រីជនជាតិខ្មែរ-អាមេរិកកាំង អាយុ៣៦ឆ្នាំ ... Read More »

ថ្នាក់ដឹកនាំយោធភូមិភាគទី៥ ចុះត្រួតពិនិត្យតាមច្រកព្រំដែនក្នុងទិសយោធភូមិភាគទី៥

ខេត្តប៉ៃលិប៖ នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ថ្នាក់ដឹកនាំយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានដឹកនាំកម្លាំងបន្ថែមតាមបណ្ដាច្រកក្នុងទិសទី២ ច្រកអន្តរជាតិដូង (ខេត្តបាត់ដំបង) ទិសទី៣ ... Read More »

បើកបររថយន្តមិនប្រុងប្រយ័ត្នទៅបុកជនជាតិថៃម្នាក់កំពុងតែដើរថ្មើរជើងរបួសធ្ងន់

ខេត្តប៉ៃលិន៖ តាមរបាយការណ៍របស់ លោក មាស សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរារចណ៍មួយកើតឡើងដោយសាររថយន្ត១គ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន ទៅបុកបុរសម្នាក់ជាជនជាតិថៃ បានធ្វើដំណើរថ្មើរជើងផ្ទប់នឹងបង្គោលភ្លើងបណ្ដាលឲ្យរងរបួសធ្ងន់បាក់ភ្លៅជើងខាងស្ដាំនិងបែកមាត់(ឈាមហូរ)។ ក្រោយមកត្រូវបាន កងកម្លាំងសន្តិសុខនៅការពារកាស៉ីណូហុងបូព្រំ បានយករថយន្ត១គ្រឿងមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ លោក អធិការស្រុកសាលាក្រៅបានបន្តទៀតថាករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ... Read More »

ប្រជាពលរដ្ឋកាយដីដំបូកប្រទះឃើញគ្រាប់កាំភ្លើងAK.47​ចំនួន១.៤០២គ្រាប់ប្រគល់ឲ្យនគរបាល

ខេត្តបន្ទាយមានជ័យ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទគ្រាប់AK47ចំនួន១.៤០២គ្រាប់ ប្រជាពលរដ្ឋកាយដីដំបូកស្រែប្រ​ទះឃើញ ​បានយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលយកទៅរក្សាទុកនៅថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២០  ។ លោក ឈឿង គឺមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖កាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២០ មានប្រជាពលរដ្ឋឈ្មោះ ជុំ ជឿន ... Read More »

ខ្យល់កន្ត្រាក់បណ្ដាលឱ្យបាក់ដើមឈើមួយដើមយ៉ាងធំ

ភ្នំពេញ៖ បុរសជាមេភូមិម្នាក់បានសោកស្ដាយដើមស្វាយ១ដើមដែលមានអាយុកាលជិត៤០ឆ្នាំត្រូវបាក់រលំដោយសារខ្យល់បក់បោកខ្លាំងទៅលើផ្លូវតែមិនបង្កឱ្យអ្នកណាម្នាក់រងរបួសឬខូចខាតសម្ភារប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវកើតហេតុនោះទេ កាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី០១ ខែ មករា ឆ្នាំ២០២១នៅចំណុចផ្លូវលេខ៦៣កែងនឹងផ្លូវលេខ៤៦៦ ស្ថិតនៅភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីលោកមេភូមិបានឱ្យដឹងថា មុនកើតហេតុមានខ្យល់បក់បោកយ៉ាងខ្លាំងធ្វើឱ្យដើមស្វាយ១ដើមបាក់រលំសង្កត់មកលើផ្លូវសាធារណ:តែមិនបង្កឱ្យមានគ្រោះដល់មនុស្សឬខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋនោះទេ ហើយអាជ្ញាធរបានប្រញាប់យកកាំបិតពូថៅសហការជាមួយប្រជាពលរដ្ឋកាប់មែកនិងបោសសម្អាតឱ្យស្អាតយកចេញពីផ្លូវខ្លាចមានការកកស្ទះដល់អ្នកធ្វើដំណើរ។ក្នុងនោះលោកមេភូមិបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពីលោក ខាត់ ... Read More »

ក្នុងឆ្នាំ២០២០! ភ្ញៀវទេសចរបរទេសជាង៤០ម៉ឺននាក់ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានចំណូលជាង១៨លានដុល្លារ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ បើយោងតាមសេចក្ដីប្រកាសព័ត៌មានពីគ្រឹះស្ថានអង្គរ ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំឆ្នាំ២០២០ បានបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសចំនួនសរុប ៤០០,៨៨៩នាក់ បានចូលទស្សនាអង្គរ ដោយទទួលបានចំណូលសរុបចំនួន ១៨,៦៥៤,៨២៨ដុល្លារអាមេរិក ... Read More »

អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ផ្តល់អំណោយមនុស្សធម៌ជូនកម្លាំងសណ្តាប់ធ្នាប់ខណ្ឌនិងអនាម័យខណ្ឌ៤៧គ្រួសារ

ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំ យកអំណោយ មនុស្សធម៌ ... Read More »

ខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល២០២១នេះ ភ្ញៀវទេសចរទៅកម្សាន្ដប្រមាណ៥ម៉ឺននាក់

ខេត្ត​ព្រះសីហនុ​៖​ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឈានចូលឆ្នាំ២០២១នេះ​ ភ្ញៀវទេសចរដែលនាំគ្នាទៅលេងកម្សាន្ដនៅឯខេត្តព្រះសីហនុ មាន​ប្រមាណ​៥ម៉ឺននាក់។ នេះបើតាមការអះអាងពីលោក​ តាំង​​ សុចិត្រគ្រឹស្នា​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​។ សូមជម្រាបថា ភ្ញៀវទេសចរសរុបចំនួន៣៦,៨៤៨នាក់កើនឡើង២៣,៧៣% បើធៀបនឹងឆ្នាំ ២០១៩​ ... Read More »

ក្រសួងវប្បធម៌ ប្រកាសបើកដំណើរការឡើងវិញ នូវសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទ នៅទូទាំងប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទទូទាំងប្រទេសកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបិទបញ្ចប់។ ជាក់ស្តែងនារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ ... Read More »

លោក ជុក មុន្នី អំពាវនាវដល់លោកតាលោកយាយត្រូវចេះថែទាំសុខភាពជាចម្បងនិងធ្វើអនាម័យជាប្រចាំដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ លោកជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀងបានអំពាវនាវដល់លោកតាលោកយាយត្រូវចេះថែទាំសុខភាពជាចម្បងនិងធ្វើអនាម័យជាប្រចាំដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវីដ-១៩។ ការអំពាវនាវបែបនេះធ្វើឡើងនៅព្រឹក ថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយ ដល់ជនចាស់ជរាទីទ័លក្រខ្វះខាត៥គ្រួសារស្ថិតនៅសង្កាត់សង្ឃ័រ ក្រុងស្វាយរៀងនៅសាលាសង្កាត់។ ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកជូ សុធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់, ... Read More »

មេបញ្ជាការយោធភូមិភាគទី៥ ចុះត្រួតពិនិត្យការងារតាមបណ្ដោយព្រំដែន

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានដឹកនាំកម្លាំងអញ្ជើញចុះត្រួតពិនិត្យការងារតាមបណ្ដាច្រកព្រំដែន និងច្រកអន្តរជាតិប៉ោយប៉ែត ។ ក្នុងដំណើរចុះបេសកកម្មត្រួតពិនិត្យការងារ នៅតាមខ្សែព្រំដែននាពេលនេះ ឧត្តមសេនីយ៍ឯក ... Read More »

មន្ត្រីជំនាញខេត្តកំពង់ចាម ចម្លាក់អក្សរ «អរគុណសន្តិភាព» លើដើមឈើដែលមានអាយុកាលរាប់រយឆ្នាំ

ខេត្តកំពង់ចាម៖ ខណៈដែលប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ដោយសារគុណបំណាច់ នៃសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះហើយទើបអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ចាត់ចែងជាងចម្លាក់ ... Read More »

ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២០ កើតឡើង៣,១៩៧ករណី ថយជិត១,០០០ករណី បើធៀបឆ្នាំ២០១៩, មនុស្សស្លាប់ថយ៣៣៥នាក់

ភ្នំពេញ៖ បើតាមការអះអាងពីនាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះថា ក្នុងឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានកើតឡើងចំនួន ៣,១៩៧ករណី បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ថយចុះចំនួន៩៤២ករណី ។ ... Read More »

បើកដំណើរការឡើងវិញ នូវអាជីវកម្មក្លឹបហាត់ប្រាណ និងការប្រកួតលីគ,ក្រុមជម្រើសជាតិ,នេះបើតាមក្រសួងអប់រំ ចេញសេចក្តីជូនដំណឹងជាផ្លូវការ

ភ្នំពេញ៖ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសស្ដីពី ការបើកដំណើរការឡើងវិញ នូវអាជីវកម្មក្លឹបហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព ការប្រកួតលីគ និងការប្រមូលផ្ដុំ របស់ក្រុមជម្រើសជាតិជាជំហានៗ។ ក្នុងសេចក្ដីជូនដំណឹង ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចុះពិនិត្យការធ្វើចត្តាឡីស័កនៅតាមភូមិ ឃុំ ទូទាំងស្រុកពារាំង

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសុក្រ ទី០១ ខែមករា ឆ្នាំ២០២១នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំដោយនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារ អមដំណើរដោយលោក អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ខានស្រុកពារាំង ... Read More »

ពិធីសម្ពោធសមិទ្ធផលថ្មី​និងលែងត្រីនៅស្រះវង់ក្នុងឆ្នាំថ្មីឆ្នាំសកល២០២១នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀងះ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអំពាវនាវដល់លោកលោកស្រីបងប្អូនកូនក្មួយសូមអញ្ជើញមកលេងកម្សាន្តនៅស្រះវង់និង ចូលរួមថែរក្សាសមិទ្ធផលដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។ ការអំពាវនាវបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២១ក្នុងពិធីសម្ពោធសមិទ្ធផលស្រះវង់ និងលែងកូនត្រីចម្រុះពណ៌២ប្រភេទចំនួន២០០គីឡូក្រាមស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ ... Read More »

ផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងភោជនីយដ្ឋាន «ហេង ហេង» នៅក្រុងតាខ្មៅ គេស្គាល់ថាជាតៃកុងឡានថ្នាក់ដឹកនាំ

ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅក្នុង ភោជនីយដ្ឋាន «ហេង ហេង» ក្រោយពីប្តីប្រពន្ធមួយគូបានផ្ទុះជម្លោះនឹងគ្នា ។ ភោជនីយដ្ឋាន «ហេង ហេង» មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ២១A ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ... Read More »

បន្តរកឃើញពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ ចំនួន១២នាក់ថែមទៀតឆ្លងជំងឺកូវីដ-១៩ ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ !

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល  បានប្រកាសរកឃើញពលករខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃ ចំនួន១២នាក់ថែមទៀត មានឆ្លងជំងឺកូវីដ-១៩ ខណៈអ្នកជំងឺម្នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានបញ្ជាក់ថា: ពលករខ្មែររកឃើញវិជ្ជមានវីរុសកូវីដ-១៩ថ្មី ទាំង១២នាក់រួមមាន៖ ១-ស្ត្រីជនជាតិខ្មែរ ... Read More »

ខៀវ ដាឡិច ត្រៀមបង្ហាញមុខឆ្នាំ២០២១នេះក្រោយបាត់មុខជាច្រើនខែ

​ភ្នំពេញ៖ តារាចម្រៀង កញ្ញា ខៀវដាឡិច បានបាត់មុខពីសិល្បៈអស់រយៈពេលជាង១ឆ្នាំមកហើយ ។ ក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះនាងលើកឡើងថានឹងបង្ហាញមុខជាថ្មីលើការងារសិល្បៈផ្នែកចម្រៀងតែម្តងគឺនាងនឹងបញ្ចេញបទចម្រៀងថ្មីមួយចំនួនបន្តបន្ទាប់នៅដើមឆ្នាំ២០២១នេះតែម្តង។ ​កន្លងមកខៀវ ដាឡិច ធ្លាប់លេចមុខខ្លាំងជាមួយស្នាដៃចម្រៀងមួយចំនួននោះលើកឡើងថា ដោយសារមានការងារផ្ទាល់ខ្លួនផង និងដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ទើបនឹងផ្អាកការងារច្រៀងមួយចំនួនជាបណ្តោះអាសន្ន។ នាងថាពិតជាសោកស្តាយដែលការងារខ្លះនាងបដិសេធមិនទទួល ប៉ុន្តែចាប់ពីដើមឆ្នាំ២០២១ទៅនាងនឹងទទួលយកការងារទាំងនោះជាធម្មតា ដែលរួមទាំងការបញ្ចេញបទចម្រៀងថ្មីសម្រាប់បម្រើការកម្សាន្តរបស់ទស្សនិកជនផងដែរ។ ... Read More »

ក្រសួងកសិកម្មបង្ហាញលទ្ធផលសម្រេចបានលើផ្នែកដំណាំស្រូវនិងអង្ករ ក្នុងវិស័យកសិកម្ម ក្នុងឆ្នាំ២០២០

ភ្នំពេញ៖ ១.ផលិតផលសរុប និងស្ថានភាពស្បៀង៖       –  ផ្ទៃដីដាំដុះ        ចំនួន ៣ ៤០៤ ១៣១ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនពរ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២១

ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ដែលជាទិវាបុណ្យអន្តរជាតិដ៏ឧត្ដុង្គឧត្ដមរបស់ប្រជាជននៅលើសកលលោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពជូនពរបវរមហាប្រសើរបំផុតជូនចំពោះ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងលោកជំទាវ អ៊ូ សាន សាយ ឈុំ ក្នុងឱកាសចូលឆ្នាំសកល ២០២១

ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ដែលជាទិវាបុណ្យអន្តរជាតិដ៏ឧត្ដុង្គឧត្ដមរបស់ប្រជាជននៅលើសកលលោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពជូនពរបវរមហាប្រសើរបំផុតជូនចំពោះ សម្ដេចវិបុលសេនាភក្ដី សាយ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនពរ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកាសចូលឆ្នាំសកល ២០២១

ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ដែលជាទិវាបុណ្យអន្តរជាតិដ៏ឧត្ដុង្គឧត្ដមរបស់ប្រជាជននៅលើសកលលោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពជូនពរបវរមហាប្រសើរបំផុតជូនចំពោះ សម្ដេចក្រឡាហោម ស ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងឱកាសចូលឆ្នាំសកល ២០២១

ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ដែលជាទិវាបុណ្យអន្តរជាតិដ៏ឧត្ដុង្គឧត្ដមរបស់ប្រជាជននៅលើសកលលោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពជូនពរបវរមហាប្រសើរបំផុតជូនចំពោះ សម្ដេចពិជ័យសេនា ទៀ ... Read More »