ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅក្បែរបរិវេណដីឡូត៍គ្មានលេខមួយកន្លែង ក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានប្រទះឃេីញគ្រោងឆ្អឹងសាកសពមនុស្សម្នាក់នៅក្នុងដីឡូត៍គ្មានលេខ (មិនដឹងថាជាករណីចងកឬជាករណីអត្តឃាត ) បានបង្កការភ្ញាក់ផ្អេីលដល់អ្នកភូមិ និងអ្នកជិតខាងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។ សាកសពជនងគ្រោះខាងលេី ... Read More »
ព័ត៌មានជាតិ
សង្ស័យខឹងម្ចាស់កង់បីទារលុយមុនទៅដល់គោលដៅក្មេងស្ទាវ១ក្រុមយកដុំថ្មគប់បែកក្បាល
ភ្នំពេញ៖ ក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណជា១០នាក់បានជិះម៉ូតូកង់បីខ្មែរមួយគ្រឿងហើយសង្ស័យមិនទាន់ដល់គោលដៅផងម្ចាស់រុឺម៉កទារលុយមុនធ្វើឱ្យពួកគេខឹងក៏លោតចុះចេញពីរុឺម៉ករួចយកដុំថ្មគប់លើម្ចាស់កង់បីរបួសបែកក្បាល។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចមុខហាងគោដុត៩៩៩៩ តាមបណ្តោយផ្លូវបេតុង ជិតវត្តអង្គតាមិញក្នុងសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីជនរងគ្រោះនិងជាម្ចាស់រុឺម៉កកង់បីបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានដឹកក្មេងស្ទាវចំនួន១០ នាក់ចេញពីម្តុំស្តុបលូប្រាំ ក្នុងគោលបំណងទៅម្តុំវត្តគោកបញ្ជាន់ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ រូបគាត់មិនទុកចិត្តបានសុំលុយពីក្មេងៗទាំងនោះមុន ខណៈនោះស្រាប់តែក្រុមក្មេងស្ទាវទាំងនោះបានលោតចុះពីលើម៉ូតូកង់បីគាត់ជាបន្តបន្ទាប់គ្នា។ ... Read More »
រថយន្តតូយ៉ូតាព្រូសបើកបុកម៉ូតូកង់បីពីក្រោយខ្ទាតទៅចឹញ្ចើមផ្លូវដាច់ចេញពីគ្នាបណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល រួចរថយន្តបង្កបើករត់គេចបាត់
ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូកង់បីខ្មែរមួយគ្រឿងមកឈប់អែបចិញ្ចើមផ្លូវត្រូវរថយន្តតូយ៉ូតាព្រូសមួយគ្រឿងបុកពីក្រោយបណ្តាលឲ្យខ្ទាតទៅលើចិញ្ចើមផ្លូវដាច់ចេញពីគ្នារងរបួសស្រាល រួចអ្នកបើករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ61BEo ផ្លូវលេខ ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមការរៀបរាប់ពីបុរសជាម្ចាស់ម៉ូតូកង់បីបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បើកម៉ូតូកង់បីមួយគ្រឿងពណ៌ក្រហមធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់អែបនឹងចិញ្ចើមផ្លូវមួយភ្លែត ខណៈនោះស្រាប់តែមានរថយន្តព្រូសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AB-9638មកពីក្រោយម៉ូតូកង់បីគាត់ពេញទំហឹងពីក្រោយបណ្ដាលឲ្យខ្ទាតទៅលើចិញ្ចើមផ្លូវបត់ជាពីរដាច់ចេញពីគ្នា ... Read More »
ពលករខ្មែរ ប្រុស ស្រី១៩នាក់ និងមេខ្យល់ថៃ២នាក់ត្រូវតម្រួតថៃចាប់ឃុំខ្លួន
ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវកាលពីថ្ងៃទី១១ វិច្ឆិកា ២០២០ បានបញ្ជាឲ្យក្រុមស៊ើបអង្កេត សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ សមត្ថកិច្ចទាហានកងរយទី១២០៥ នគរបាលទេសចរណ៍ រួមគ្នាចាប់ឃុំឈ្មោះ ថៈវ៉ាច់ឆៃ សុរិវាល អាយុ២៧ឆ្នាំ ជាមេខ្យល់ជនជាតិថៃ ... Read More »
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លេីកទឹកចិត្តដល់កុុមារក្រីក្រ ៣នាក់ ដែលបានចូលរួមក្នុងកីឡាប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ
ភ្នំពេញ៖ ដោយក្តីអាណិតអាសូរ និងមេីលឃេីញពីការតស៊ូក្នុងជីវិត នៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យសហការីចុះសួរសុខទុក្ខនិងលេីកទឹកចិត្ត ព្រមទាំងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនកុមារចំនួន ៣នាក់ ... Read More »
ក្រសួងសុខាភិបាលជម្រុញឱ្យ លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី -ខេត្តទាំង២៥ គ្រប់គ្រងអ្នកធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី -ខេត្តទាំង ២៥ ពីការពង្រឹងការងារគ្រប់គ្រង រួមទាំងសន្តិសុខសណ្តាប់ធ្នាប់ ... Read More »
សារអ្នកនាំពាក្យក្រសួងសុខាភិបាលជូនចំពោះអ្នកសារព័ត៌មានដើម្បីការពារសុខភាព ទប់ស្កាត់ការចម្លងរោគពីបុគ្គលម្នាក់ទៅម្នាក់ និងដើម្បីកម្ពុជាចៀសផុតពីការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍ផងដែរ
ភ្នំពេញ៖ ដើម្បីការពារពីការចម្លងនូវវីរុសកូវីដ-១៩ និងជំងឺឆ្លងមួយចំនួន សូមបងប្អូនអ្នកសារព័ត៌មានទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការសុខាភិបាលឱ្យបានជាប់ជាប្រចាំ រាល់ពេលដែលបំពេញភារកិច្ច និងរាល់ពេលធ្វើដំណើរ ដោយ៖ ១-ពាក់ម៉ាស់ជាប់ជានិច្ចរាល់ពេលយកព័ត៌មាន និងនៅគ្រប់ពេល។ ២-ឧស្សាហ៍លាងដៃជាមួយអាល់កុល ឬទឹកជែលលាងដៃឱ្យបានញឹកញាប់ (ត្រូវដាក់តាមខ្លួននូវដបអាល់កុលឬទឺកជែលលាងដៃ)។ ៣-រក្សាគម្លាតសុវត្ថិភាពបុគ្គលក្នុងចម្ងាយយ៉ាងតិចមួយម៉ៃត្រកន្លះឡើងទៅ រាល់ពេលទៅជិតបុគ្គលដែលត្រូវផ្តល់ព័ត៌មាន ... Read More »
រដ្ឋបាលរាជធានីភ្នំពេញបន្ដទទួលអំណោយពីសប្បុរសជន អង្ករ១០០តោន គិតជាទឹកប្រាក់ប្រមាណ ៥ម៉ឺន៥ពាន់ដុល្លារជូនរដ្ឋបាលរាជធានី ដើម្បីចាត់ចែងបន្តជួយជនរងគ្រោះទាំងការលិចលង់និងជំងឺកូវីដ-១៩
ភ្នំពេញ៖ អង្ករចំនួន១០០តោន ដែលគិតជាទឹកប្រាក់ប្រមាណ៥៥ពាន់ដុល្លារ របស់សប្បុរសជនបានផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានី បានចាត់ចែងបន្តជូនទៅបងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយទឹកជំនន់ និងចូលរួមក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ។ ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង ... Read More »
រដ្ឋបាលខណ្ឌដូនពេញ សម្រាប់ឯកជន និងរដ្ឋទាំងអស់តម្រូវឱ្យប្រុងប្រយ័ត្នខ្ពស់នូវការការពារមេរោគកូវីដ-១៩
ភ្នំពេញ៖ ក្នុងគោលបំណងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានលើកឡើងថា ទាំងផ្សាររដ្ឋនិងឯកជនទាំងអស់ក្នុងខណ្ឌនេះ នឹងត្រូវធ្វើការឹតបន្តឹងនូវវិធានការប្រយុទ្ធប្រឆាំងមេរោគកូវីដ–១៩ ដែលស្របតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមការងារនៃរដ្ឋបាលខណ្ឌដូនពេញ ... Read More »
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនអញ្ជើញចូលរួមចែកគ្រាប់ពូជស្រូវជូនប្រជាកសិករដែលរងការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ ៦២គ្រួសារ
ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន លោក ... Read More »
អធិការនគរបាលខណ្ឌឫស្សីកែវ បានអញ្ជេីញចុះចែកម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយអនុវត្តតាមការណែនាំរបស់ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង ... Read More »
អគ្គិភ័យឆាបឆេះខ្សែភ្លើង តែត្រូវបានកម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ទាន់ពេលវេលា
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះខ្សែភ្លើង នៅមុខមន្ទីរព្យាបាលមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋទាំងកម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យចេញមកជួយធ្វើអន្តរាគមន៍។ តាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ដោយសារតែឆ្លងប្រព័ន្ធអគ្គិសនីទើបបណ្ដាលឱ្យក្លាយជាអគ្គិភ័យឆាបឆេះខ្សែភ្លើងលើបង្គោលយ៉ាងសន្ធោសន្ធៅ តែសំណាងល្អត្រូវបានប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកបាញ់ពន្លត់ រួមទាំងកម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចេញមកធ្វើអន្តរាគមន៍រហូតអគ្គិភ័យរលត់ទៅវិញ ហើយនៅក្នុងករណីអគ្គិភ័យឆាបឆេះនេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែដាច់ខ្សែភ្លើងនៅលើបង្គោលប៉ុណ្ណោះ។ ជាចុងក្រោយកម្លាំងសមត្ថកិច្ចបានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ទៅលើប្រព័ន្ធអគ្គិសនីនៅតាមគេហដ្ឋានរបស់ខ្លួនដើម្បីចូលរួមបង្ការនិងការពារមិនឱ្យមានអគ្គិភ័យកើតឡើង៕ ដោយ៖ រ៉ារ៉ា Read More »
ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យដែលជម្លៀសចេញនោះបានបញ្ជូនមកដាក់ក្នុងពន្ធនាគារខេត្តវិញហើយ
ខេត្តបន្ទាយមានជ័យ៖ ជនជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យមានចំនួន១.៦៣១នាក់ដែលត្រូវបានជម្លៀសចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យដោយជួបបញ្ហាទឹកជំនន់ជន់លិចទៅរកទីសុវត្ថិភាពដោយបានយកដាក់ផ្ញើនៅពន្ធនាគារក្នុងខេត្តផ្សេងៗកន្លងមកនោះនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ត្រូវបានបញ្ជូនមកដាក់នៅក្នងទីតាំងពន្ធនាគារខេត្តបន្ទាយមានជ័យឋិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យវិញហើយ ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តម អគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងមានការចូលរួមពីលោកមាស ច័ន្ទ ... Read More »
រដ្ឋបាលខណ្ឌចំការមន បានអញ្ជើញចុះចែកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងសហគមន៍រុងរឿង
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល ... Read More »
អង្គការផ្លែនអន្តរជាតិកម្ពុជា សហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្ត រៀបចំវេទិការតុមូលពិភាក្សាពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងសុវត្តិភាពក្មេងស្រីលើបណ្តាញអុីនធើណេត
ខេត្តស្ទឹងត្រែង៖ ដើម្បីចូលរួមលើកកម្ពស់ការអប់រំ និងការយល់ដឹងរបស់កុមារនិងក្មេងស្រីនៅតាមទីជនបទដាច់ស្រយាលឲ្យកាន់តែមានការយល់ដឹងខ្ពស់ និងមានភាពស្មើរគ្នាលើការសម្រេចចិត្ត អង្គការផ្លែនអន្តរជាតិកម្ពុជា សហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្ត រៀបចំវេទិការតុមូលពិភាក្សាពីផលប៉ះពាល់ នៃអំឡុងការរាតត្បាតនៃជម្ងឺកូវីដ-១៩ នឹងសុវត្តិភាពក្មេងស្រីលើបណ្តាញអុីនធើណេត។ វេទិការនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីអបរំយុវជននិងកីឡាខេត្តស្ទឹងត្រែង ក្រោមវត្តវត្តមានលោកស្រី ទី ... Read More »
បង្កើនគុណភាពជីវិត និងទ្រទ្រង់និរន្តរភាពសហគមន៍ ក្រុមហ៊ុន Smart Axiata ចេញផ្សាយរបាយការណ៌និរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួន ដែលបង្ហាញពី ការប្តេជ្ញា ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព នាពេលអនាគតសម្រាប់ព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ ដោយផ្អែកលើភាពជាអ្នកដឹកនាំផ្នែកនិរន្តរភាពជាង ១០ ឆ្នាំ នៅកម្ពុជា ក្រុមហ៊ុន Smart Axiata នៅថ្ងៃនេះបានចេញផ្សាយរបាយការណ៍និរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួន ក្រោមចំណងជើងថា “បង្កើនគុណភាពជីវិត និងទ្រទ្រង់និរន្តរភាពសហគមន៍” ... Read More »
ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឱ្យរបួសធ្ងន់ស្រាលមនុស្សប្រុសស្រី៣នាក់នៅក្រុងបាវិត
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានយុវជនប្រុសស្រី៣នាក់បានរងរបួសធ្ងន់និងស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបើកបញ្ច្រាសទិសគ្នាហើយបុកគ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច ជួយសង្គ្រោះ ដឹកយកទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៤៨-១៤៩ ស្ថិតនៅភូមិទូលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ... Read More »
ពិតជាមិនធម្មតាមែន៖ លោកអ្នកអាចជិះឧទ្ធម្ភាគចក្រមើលប្រាសាទអង្គរវត្ត ត្រឹម៨នាទី តើត្រូវចាយលុយអស់ប៉ុន្មាន?
ខេត្តសៀមរាប៖ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យកាត់ថ្លៃមិនបានរបស់ប្រទេសកម្ពុជា គឺខេត្តសៀមរាប ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនលាននាក់ឲ្យទៅទស្សនារៀងរាល់ឆ្នាំ។ ដោយការកម្សាន្ត នៅខេត្តសៀមរាបមួយនេះ គឺមានច្រើនមធ្យោបាយដូចជា៖ ការធ្វើដំណើរថ្មើរជើង ការជិះកង់–ម៉ូតូ ការជិះរថយន្ត ឬការជិះទូក ជាដើម។ យ៉ាងណាមិញការគយគន់ទីក្រុងដ៏ស្រស់ស្អាតពីលើអាកាសប្រហែលជាបទពិសោធន៍ថ្មីប្លែកមួយបែបសម្រាប់មនុស្សមួយចំនួន តែមិនសម្រាប់មនុស្សទូទៅឡើយព្រោះមធ្យោបាយកម្សាន្តបែបនេះមានតម្លៃថ្លៃគួរសមណាស់ដែរ។ ... Read More »
ប្រជាកសិករចំនួន៣២០០គ្រួសារ ដែលរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ចាម ទទួលបានអំណោយសម្តេចតេជោ ហ៊ុន សែន
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ... Read More »
លោក សួស យ៉ារ៉ា ក្រោយឆ្លងកូវីដ-១៩ ពេលនេះបង្ហាញពីសុខភាពរបស់ខ្លួន
ភ្នំពេញ៖ បើតាមការបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក សួសយ៉ារ៉ា សមាជិករដ្ឋសភា ដែលបានឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍៣វិច្ឆិកាកាលពីថ្ងៃពុធទី១១ ខែវិច្ឆិកាម្សិលមិញនេះថា ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ស្ថានភាពសុខភាពលោកគឺនៅជាធម្មតាទេ មិនទាន់មានការវិវឌ្ឍណាមួយគួរឱ្យព្រួយបារម្ភឡើយ។ លោក សួស យ៉ារ៉ា តំណាងរាស្ត្ររូបនេះ បានបន្តទៀតថា ... Read More »
អាជ្ញាធរផ្តល់លំនៅឋានថ្មីដល់ប្រជាពលរដ្ឋ១៦គ្រួសារដែលរស់នៅលើប្រឡាយមេក្នុងភូមិជម្ពូវ័ន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១២ខែវិច្ឆិកា នេះអាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា ... Read More »
អភិបាលខណ្ឌច្បារអំពៅចុះចែកម៉ាស់និងអាល់កុលជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទី ... Read More »
លោក ឃួង ស្រេង ចែកម៉ាស់ជូនពលរដ្ឋ អ្នកធ្វើដំណើរតាមដងផ្លូវដើម្បីការពារជំងឺកូវីដ-១៩
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នាវេលាថ្ងៃត្រង់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានចុះទៅដល់គោលដៅរង្វង់មូលកួចកាណុងខាងលិចស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីចែកម៉ាស់ក្រណាត់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ។ ការធ្វើបែបនេះគឺដើម្បីជាការរំលឹកឱ្យប្រជាពលរដ្ឋពាក់ម៉ាក់ជាប់ជានិច្ចទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងការចែកម៉ាស់ផ្ទាល់ដៃជូនទៅដល់អ្នកដំណើរនេះអភិបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តវិធានរបស់ក្រសួងសុខាភិបាលដោយត្រូវពាក់ម៉ាស់ លាងដៃនឹងអាល់កុល ការសម្អាតអនាម័យខ្លួនប្រាណ ... Read More »
លិខិតមិត្តអ្នកអាន៖«ក្រុមឧទ្ទាមក្រៅច្បាប់ធ្លាក់ខ្លួន អស់ក្រឡា អន់ជាងស្វាលេងប៉ាហ៊ី»!
កាលពីព្រឹកថ្ងៃទី ១០ វិច្ឆិកា ម៉ោងនៅអាមេរិក ខ្ញុំបានឃើញរូបភាព បង្ហោះដោយក្រុមឧទ្ទាមក្រៅ ច្បាប់ដឹកនាំដោយ មួរ សុខហួរ ដែលបាននាំគ្នាទៅចុចកណ្តឹង ស្ថានទូតខ្មែរប្រចាំសហរដ្ឋ អាមេរិកដើម្បីដាក់សំណើរសុំឲ្យក្រសួងមហាផ្ទៃកម្ពុជាផ្តល់សុពលភាពលើលិខិតឆ្លងដែន របស់ខ្លួនឡើងវិញ។ សកម្មភាពនេះពិតជាបានធ្វើឲ្យមហាជនទូទៅផ្ទុះសំណើចចំពោះនយោបាយវិលក្បុង មុជមិនជ្រៅ ... Read More »
យុទ្ធនាការលើកកម្ពស់សិទ្ធិជនមានពិការភាពកំពុងត្រូវបានជំរុញការអនុវត្តយ៉ាងសកម្មទាំងថ្នាក់ជាតិនិងក្រោមជាតិ!
ខេត្តសៀមរាប៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ កំពុងសហការណ៍ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងមហាផ្ទៃ ធ្វើយុទ្ធនាការផ្សព្វផ្សាយការលើកកម្ពស់សិទ្ធិជនមានពិការភាពយ៉ាងសកម្ម នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នៅក្នុងខេត្តសៀមរាប មានការរៀបចំពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ និងផ្សព្វផ្សាយលិខិតបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប។ ... Read More »
ប្រេងម៉ាស៊ីនម៉ាក«Tra Chan» ក្លែងក្លាយចំនួន១១៩កេសនៅហាងយីហោ«ប៊ុន ហេង»ត្រូវនគរបាលជំនាញដកហូត
ភ្នំពេញ៖ កម្លាំងនគរបាលសហការជាមួយនឹងមន្ត្រីជំនាញ បានរកឃើញនិងដកហូតប្រេងម៉ាស៊ីនម៉ាក «Tra Chan» ក្លែងក្លាយចំនួន១១៩កេស នៅហាងមួយកន្លែង ដែលមាន យីហោ «ប៊ុន ហេង» ស្ថិតក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ ... Read More »
បុរសម្នាក់ខូចចិត្តរឿងប្រពន្ធរត់ចោល បានឡើងលើដើមឈើប្រុងលោតសម្លាប់ខ្លួន
ភ្នំពេញ៖ បុរសម្នាក់សង្ស័យខូចចិត្តដោយសារប្រពន្ធរត់ចោលបានរត់ឡើងលើចុងឈើប្រុងលោតសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះធ្វើអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់នេះដើរចូលក្នុងរង្វង់មូលវត្តភ្នំ ដោយមិនដឹងថាគាត់មានវិបត្តិអ្វីនោះទេ រួចបានធ្វើសកម្មភាពរត់ឡើងលើចុងឈើ ប្រុងលោតសម្លាប់ខ្លួន ... Read More »
គិតត្រឹមយប់ថ្ងៃទី១១ វិច្ឆិកា ក្រសួងអប់រំ៖ បន្តរកឃើញអង្គភាពក្រោមឱវាទ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា
ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា បើគិតត្រឹមយប់ថ្ងៃទី១១វិច្ឆិកាម្សិលមិញនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញថា អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន ... Read More »
បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់
ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់បានរងរបួសធ្ងន់ បន្ទាប់មកបានស្លាប់ពេលដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ដែលឧប្បត្តិហេតុនេះកើតឡើងដោយសារជនរងគ្រោះបើកបរម៉ូតូបង្កគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង កាលពីវេលាម៉ោង៦និង២៣នាទីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចម្ងាយ២០០ម៉ែត្រខាងលិចសាលាបឋមសិក្សាជ័យឧត្តម ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ។ នគរបាលមូលដ្ឋានបានឱ្យដឹងថាជនរងគ្រោះឈ្មោះ មើយ ... Read More »
សម្តេចក្រឡាហោម ស ខេង ចែកស្រូវពូជជូនប្រជាពលរដ្ឋ
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២០សម្តេចក្រឡាហោមស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយមួយចំនួនទៀតជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង រៀបចំនៅភូមិឈើកាច់ ឃុំឈើកាច់ ... Read More »