ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

Update៖ ទីបំផុតប៉ុស្តិ៍លេខ៣ថៃ សុំទោសកម្ពុជាករណីយករូបភាពប្រាសាទអង្គរវត្តដាក់លើ Poster ភាពយន្តភាគរបស់ខ្លួននោះ

    ភ្នំពេញ៖ យោងតាមគេហទំព័រផ្លូវការរបស់នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទាំងអស់បានជ្រាបថា តាមរយ:ស្ថានទូតរាជាណាចក្រថៃប្រចាំនៅកម្ពុជា  ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃបានធ្វើការសុំអភ័យទោសចំពោះភាគីកម្ពុជា ក្នុងកំហុសនៃការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តដាក់លើ Poster ដោយពុំមានការអនុញ្ញាត។ ​ការសុំទោសនេះត្រូវបានធ្វើឡើងក្រោយពីលេចចេញប្រតិកម្មខ្លាំងៗពីមហាជនជុំវិញទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ បានយករូបភាពប្រាសាទអង្គរវត្តរបស់កម្ពុជាដាក់លើ Poster ផ្សព្វផ្សាយភាពយន្តភាគរបស់ខ្លួននោះ ... Read More »

បុរសម្នាក់ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណកាប់ស្លាប់នៅលើផ្ទះហើយគេចខ្លួនបាត់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណធ្វើការកាប់ប្រហារបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់គេចខ្លួនបាត់ពេលនេះកម្លាំងកងរាជអាវុធហត្ថនិងនគរបាលកំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់និងស្រាវជ្រាវរកអំពីមូលហេតុឈានដល់ការសម្លាប់នេះផងដែរ។ ហេតុការណ៍កាប់ប្រហារនេះកើតឡើងកាលវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងថាមានករណីឃាតកម្ម បានបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានកាប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ជា សុះ ភេទប្រុស អាយុ៥២ឆ្នាំមុខរបរកសិករមានទីលំនៅភូមិឃុំ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ការជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងសំខាន់បំផុតក្នុងនាមយើងជាខ្មែរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នេះបានថ្លែងថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជារស់នៅតាមបណ្ដាខេត្តក្រុងមួយចំនួនកំពុងរងគ្រោះដោយគ្រោះទឹកជំនន់ដែលធ្វើឲ្យជន់លិចផ្ទះសម្បែង និងបង្កការលំបាកក្នុងការរស់នៅ។ តែទោះជាយ៉ាងណាក៏ដោយការជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងសំខាន់បំផុតក្នុងនាមយើងជាខ្មែរ។ សម្តេចសូមថ្លែងអំណរគុណចំពោះ ... Read More »

ជំនន់ទឹកភ្លៀងធ្វើឱ្យពលរដ្ឋភ័យខ្លាចក្នុងការលិចលង់ផ្ទះសម្បែង ផលដំណាំ សត្វពាហន: និងបង្កដល់អាយុជីវិតមនុស្ស

ខេត្តស្ទឹងត្រែង៖ នៅយប់ថ្ងៃទី១៦ និងឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ព្រោះតែភ្លៀងទាំងយប់ទាំងថ្ងៃ មិនឈប់ឈរប៉ុន្មានថ្ងៃជាប់ៗគ្នានោះ ទើបធ្វើឱ្យជំនន់ទឹកភ្លៀងបន្តលិចលង់ ដោយធ្វើឱ្យទឹកហូរចេញពីចំណុចអូរឃ្លៀងជន់លិចប៉ះពាល់ដល់ផលដំណាំ ដូចជាស្រូវពោត សណ្តែក បន្លែផ្សេងៗ ដែលជិតប្រមូលផល និងកំពុងប្រមូលផលបណ្តើរៗ រួមនឹងសត្វពាហនៈ ... Read More »

ស្ថានភាពកម្ពស់ទឹកនៅបណ្តោយសណ្តស្ទឹងព្រែកត្នោត កំពុងបន្តស្រកចុះជាបន្តបន្ទាប់បន្ថែម នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០

ខេត្តកណ្តាល៖ កម្ពស់ទឹកស្ទឹងព្រែកត្នោតនៅព្រឹកថ្ងៃនេះ ធៀបនឹងកម្ពស់ទឹកស្ទឹងអតិបរមាកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានស្រកចុះដូចខាងក្រោម  ៖ – នៅសំណង់ទ្វារទឹក៧មករា ស្រកចុះ ០,៧០ម៉ែត្រ – នៅតំបន់ចាប់ពីផ្លូវជាតិលេខ៣ ដល់ស្ពានសាក់សំពៅ ស្រកចុះ ... Read More »

ស្ថានភាពកម្ពស់ទឹកទន្លេវ៉ៃគោមានការស្រកចុះជាបណ្តើរៗហើយបើប្រៀបធៀបទៅនឹងស្ថានភាពកម្ពស់ទឹកកាលពីម្សិលមិញ

ខេត្តស្វាយរៀង៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានជំរុញឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តតាមដានស្ថានភាពអាកាសធាតុ និងកម្ពស់ទឹក និងរាយការណ៍ជាប្រចាំដើម្បីត្រៀមលក្ខណៈទប់ស្កាត់ជាមុនបើសិនជាករណីកម្ពស់ទឹកមានការកើនឡើងបន្ថែមនោះ។ ការជំរុញបែបនេះបន្ទាប់ពីលោកអភិបាលខេត្តចុះពិនិត្យការដំឡើងម៉ាស៉ីនបូមទឹកមួយគ្រឿងបន្ថែមទៀតនៅចំណុចជាប់របងតារាងបាល់វិទ្យាល័យស្វាយរៀងនៅព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ស្ថិតក្នុងសង្កាត់/ក្រុងស្វាយរៀង។ លោកបន្តថា ការដំឡើងម៉ាស៉ីនបូមទឹកមួយគ្រឿងបន្ថែមទៀតនៅចំណុចជាប់របងតារាងបាល់វិទ្យាល័យស្វាយរៀងគឺដើម្បីត្រៀមប្រើប្រាស់សម្រាប់បូមទឹកចេញពីក្រុងឱ្យបានឆាប់​ក្នុងករណីមានការជន់លិច ព្រមទាំងប្រចាំការតាមដានស្ថានភាពអាងទឹកទន្លេវ៉ៃគោ ក្រុងស្វាយរៀង ។ លោកបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានមន្ទីរពាក់ព័ន្ធមិនត្រូវមានការធ្វេសប្រហែសនោះទេ ... Read More »

រថយន្ត ហុីយ៉ាន់ដាយ ធុនធំដឹកដីខ្សាច់ជាន់ហ្វ្រ័ងមិនជាប់បុកគូថរថយន្ត Ford ចំពេញទំហឹង បណ្តាលឲ្យរងការខូតខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្ត HYUDAI ធុនធំដឹកដីខ្សាច់ធ្ងន់ជាន់ហ្វ្រ័ងមិនជាប់ជ្រុលបុកគូថរថយន្ត Ford ចំពេញទំហឹង បណ្តាលឲ្យរងការខូតខាតគូថក្រោយយ៉ាងដំណំ កាលពីវេលាម៉ោង១១ និង២០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០  ត្រង់ចំណុចស្ដុបបាគូ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ដង្កោ ... Read More »

មេជាងម៉ៅការសំណង់ក្នុងបុរីឡេង ណាវ៉ាត្រា ម្នាក់ចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ បុរសម្នាក់ជាមេជាងម៉ៅការសំណង់ផ្ទះល្វែង ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានធ្វេីអត្ថឃាតដោយចង.ក សម្លាប់ខ្លួនក្នុងការដ្ឋានកំពុងសាងសង់ផ្ទះល្វែង ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណសាងសង់បុរី ឡេង ណាវ៉ាត្រា ... Read More »

ថៃមិនទាន់បើកទឹកទម្លាក់មកទេ, ទឹកឡើងនៅតាមព្រំដែន ដោយសារជំនន់ទឹកភ្លៀង

ខេត្តបន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ថៃមិនទាន់បើកទឹកទម្លាក់មកទេ, ទឹកឡើងនៅតាមព្រំដែន ដោយសារជំនន់ទឹកភ្លៀង។ លោកថ្លែងប្រាប់បែបនេះ ចេញពីកន្លែងជួយសង្គ្រោះប្រជាពលរដ្ឋដោយសារទឹកជន់លិច នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ លោក អ៊ុំ រាត្រី អភិបាល ... Read More »

កាកបាទក្រហមកម្ពុជា​ បន្តផ្តល់អំណោយ មនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សចំនួន ១៤៣គ្រួសារ រស់នៅភូមិចំនួន៩ ក្នុងឃុំបន្ទាយនាង ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖​ នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន សែន​ ជាប្រធាន​ បានបន្តផ្តល់អំណោយ ... Read More »

ស្រុកចំនួន៥នៃខេត្តកំពង់ធំរងផលប៉ះពាល់និងគ្រោះធម្មជាតិទឹកជំនន់

ខេត្តកំពង់ធំ៖ តាមសេចក្ដីរាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ធំ បានអោយដឹងនៅ ថ្ងៃសុក្រ១៤រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០មានករណីជំនន់ទឹកភ្លៀងបណ្តាលឱ្យរងផលប៉ះពាល់ចំនួនចំនួន០៥ស្រុក៖ ១.ស្រុកសន្ទុករងប៉ះពាល់១ឃុំគឺឃុំកំពង់ថ្ម បាក់ស្រុតដីក្រោមផ្ទះ០១ខ្នង បាក់របង៥០ម៉ែត្រ លិចបរិវណសាលា១កន្លែង។ ... Read More »

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់៨៦៣គ្រួសារក្នុងសង្កាត់រលួសមកទទួលអំណោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន

ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់តាមសណ្ដស្ទឹង ព្រែកត្នោត៨៦៣គ្រួសារនៅក្នុងសង្កាត់រលួសបានមកទទួលអំណោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដោយលោកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីក្រោមឱវាទជាច្រើនទៀត។ ពិធីចែកអំណោយនេះបានប្រព្រឹត្ដទៅកាលពីព្រឹក ថ្ងៃទី១៧ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចាត់ចែងឱ្យក្រុមការងារជួសជុលស្ពានដែលបាក់ស្រុត ដោយសារទឹកជំនន់ ឱ្យប្រជាពលរដ្ឋឆ្លងជាបណ្តោះអាសន្ន

ស្រុកពារាំង៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង និងអស់លោក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង រួមទាំងលោកអភិបាលស្រុក លោកមេឃុំមេសប្រចាន់ ... Read More »

លោក ឃួង ស្រេង បង្កើតក្រុមការងារប្រចាំការ នៅតាមទីតាំងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ

ភ្នំពេញ ៖ បើតាមសេចក្តីសម្រេច ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ គឺ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារប្រចាំការ នៅតាមទីតាំងរងផលប៉ះពាល់ ... Read More »

រដ្ឋបាលខណ្ឌដូនពេញ នាំយកអំណោយឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌដង្កោ

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញនិងលោស្រី ព្រមទាំងលោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ កាលពីយប់ថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ... Read More »

ប្រជាពលរដ្ឋរស់នៅអមសងខាងដងព្រែកកំពង់បាយ ប្រុងប្រយ័ត្នចំពោះការជន់លិច ខណៈវារីអគ្គិសនីកំចាយ ត្រៀមបើកទ្វាររំដោះទឹក

ខេត្តកំពត៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពត បានចេញសេចក្តីដំណឹងប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានភូមិសាស្ត្ររស់នៅអមសងខាងដងព្រែកកំពង់បាយ ឲ្យមានការប្រុងប្រយ័ត្នចំពោះការជន់លិចលំនៅឋាន ខណៈក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹក។ ក្នុងនោះបានបញ្ជាក់ថា៖ ស្ថានភាពទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយ នៅថ្ងៃទី១៧ ខែតុលា ... Read More »

ផ្ទុះប្រតិកម្មរឿងលេចរូបប្រាសាទអង្គរវត្តខ្មែរត្រូវបានប៉ុស្ដិ៍លេខ៣ថៃយកទៅដាក់នៅលើផ្ទាំងផ្សព្វផ្សាយភាពយន្តមួយ

   ភ្នំពេញ៖ ភាពយន្តបែបស្នេហាដែលលាយបញ្ចូលដោយរឿងរ៉ាវស្នេហាពីបុរាណ និងសម័យលាយគ្នារបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ គឺរឿង “សន្យាស្នេហ៍” បាននឹងកំពុងធ្វើការចាក់បញ្ចាំងហើយកាលពីពេលថ្មីៗ។ ខណៈនៅកម្ពុជាលេចចេញប្រតិកម្មក្រោយពីរូបភាពជាច្រើនសន្លឹកដែលមានការកាត់បញ្ចូលរូបភាពប្រាសាទអង្គរវត្តរបស់ខ្មែរ។ លេចចេញប្រតិកម្មខ្លាំងពីសំណាក់អ្នកលេងបណ្តាញទំនាក់ទំនងសង្គម ក្រោយពីគេបានប្រទះឃើញរូបភាពជាច្រើនសន្លឹកដែលត្រូវបានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃធ្វើការផ្សព្វផ្សាយអំពីភាពយន្តភាគថ្មី។ ប្រតិកម្មព្រោះតែពួកគាត់បានលើកឡើងថា រូបភាពដែលបង្ហាញនោះបានយកប្រាសាទអង្គរវត្តរបស់ខ្មែរ មករចនាលើរូបភាពផ្សព្វផ្សាយភាពយន្តបុរាណរបស់ខ្លួន។ អ្នករិះគន់ជាច្រើនលើកឡើងថាវាអាចទង្វើចេតនាបង្កើតឲ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្តគឺជារបស់ប្រទេសថៃនោះ។ ​មានសិល្បករកម្ពុជាច្រើនបានសម្តែងការប្រតិកម្មចំពោះបញ្ហានេះ ។ ... Read More »

រថយន្តធុនធំបើកថយក្រោយចេញពី ស្ថានីយប្រេងឥន្ធនៈត្រូវរថយន្តតូយ៉ូតាព្រូសបើកបុកបណ្តាលឲ្យស្រ្តីម្នាក់គាបជាប់ក្នុងរថយន្តស្លាប់

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ដោយគាបជាប់ក្នុងរថយន្ត ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល ខណៈបើករថយន្តជ្រុលទៅបុករថយន្តទ្រុងធុនធំបើកថយក្រោយចេញពីការាសសាំង។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០និង១០នាទីយប់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ខាងជើងផ្សារព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សពជនរងគ្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

ឆក់ប្លន់ទៀតហើយក្នុងសង្កាត់ទំនប់ទឹក!នារីម្នាក់ស្រែកទ្រហោយំព្រោះត្រូវចោរឆក់យកកាបូបស្ពាយទៅបាត់

ភ្នំពេញ​ ៖ នារី​ជា​និស្សិត​ឆ្នាំ​ទី​៤ម្នាក់​ បានស្រែកទ្រហោ​យំ​រត់មក​រក​សមត្ថកិច្ច​ឱ្យជួយ​ធ្វើអន្តរាគមន៍​ ខណៈ​ដែលរូប​នាង​ជិះ​ម៉ូតូ​ចេញ​ទៅ​ធ្វើការ​ក៏ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ស្ពាយ​បាន​សម្រេច​កាល​ពី​វេលាម៉ោង​ម៉ោង​ ៥និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​តុលា​ ឆ្នាំ​២០២០​ នៅជិត​សាលា​វ៉ាន់​ដា​ ផ្លូវ​ម៉ៅសេទុង​ សង្កាត់​ទំនប់ទឹក​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​ ។ ​ ... Read More »

ជិះម៉ូតូមកលេងប្រពន្ធកូននៅស្រុកកំណើតចៃដន្យជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងយប់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិដែលដើរហាត់ប្រាណនិងអ្នកធ្វើដំណើរទាំងព្រលឹមអុរខណៈប្រទះឃើញបុរសម្នាក់ស្លាប់នៅក្បែរម៉ូតូ។ពេលឃើញបែបនេះក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកពិនិត្យសពដែលគេសង្ស័យថាជាករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលម្នាក់ឯង។ ហេតុការណ៍ប្រទះឃើញសពនេះគឺកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំខេត្តស្វាយរៀង។ បើតាមម្ដាយបុរសរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា កូនប្រុសមានឈ្មោះពៅភារៈ អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់មានស្រុកកំណើតនៅភូមិត្រោកតូច ឃុំស្វាយធំ ស្រុកស្វាយជ្រំ មានកូនស្រី២នាក់ក្នុងបន្ទុក ខណៈប្រពន្ធទើបឆ្លងទន្លេបាន៩ខែសន្លប់នៅផ្ទះ។បន្ទាប់ពីទទួលដំណឹងអកុសលនេះកូនរបស់គាត់ក៏ជិះម៉ូតូមកមើលប្រពន្ធ។ ប្រភពបន្តថា មុនកើតហេតុកូនប្រុសគាត់បានចេញពីភ្នំពេញវេលាម៉ោង៩យប់ដោយជិះម៉ូតូម៉ាកហុងដាសេ១២៥  ... Read More »

ដំណឹងល្អថ្ងៃនេះ…ព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ និងមិនមានរកឃើញករណីឆ្លងថ្មី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។ ដូច្នេះបច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យសល់តែ៣នាក់ប៉ុណ្ណោះ។ -អ្នកជំងឺដែលទើបព្យាបាលជាសះស្បើយទាំង២នាក់រួមមាន៖ ទី១៖ បុរសជនជាបារាំងអាយុ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដំណាក់ ... Read More »

អាជ្ញាធរខណ្ឌព្រែកព្នៅចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ និងរថយន្តចតនៅលើចិញ្ចើមផ្លូវតំបន់ផ្សារព្រែកព្នៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់សុខ សម្បតិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដាក់បទបញ្ជាឲ្យកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ... Read More »

នគរបាលខេត្តកំពង់ឆ្នាំងបង្ក្រាបករណីជួញដូរនិងចែកចាយថ្នាំញៀន ឃាត់ខ្លួនមនុស្ស២នាក់ ដកហូតថ្នាំញៀន១៣កញ្ចប់ និងកាំភ្លើងAK47 មួយដើម

ខេត្តកំពង់ឆ្នាំង ៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងដោយមានការសម្របសម្រួលពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក ហ៊ុល វាសនា ស្នងការរងទទួលបន្ទុកប្រឆាំងគ្រឿងញៀន និងលោក ... Read More »

ប្រជាពលរដ្ឋ ៥១១គ្រួសារ នៅស្រុកមោងឫស្សី ទទួលបានព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង

ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំងតំណាងដ៏ខ្ពង់ខ្ពស់បំផុត និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សចំនួន ៣២៤គ្រួសារ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី​១៦ ខែតុលា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានបន្តផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សចំនួន ៣២៤គ្រួសារទៀត រស់នៅភូមិចំនួន៨ ក្នុងសង្កាត់ព្រះពន្លា ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ត្រៀមលក្ខណៈក្នុងការជួយសង្រ្គោះពលរដ្ខក្នុងគ្រាមានអាសន្ន

ខេត្តស្ទឹងត្រែង៖នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្នុងគោលបំណង ក្តាប់ឲ្យបានរាល់ព័ត៌មាន និងព្រឹត្តការណ៍ផ្សេងៗពិសេសការងារគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមកម្លាំងអន្តរាគមន៍ បង្ការ ជួយសង្រ្គោះ មុនពេល ... Read More »

លោករដ្ឋមន្រ្តីសាយ សំអាល់ អញ្ជើញជួប សាវនាការ ជាមួយ លោក Wu Chuabing កុងស៊ុល អគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា

ភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ... Read More »

Update ៖ ជនបង្កដែលបេីករថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌបឹងកេងកងធ្វេីការឃាត់ខ្លួន​

ភ្នំពេញ៖ ផេកផ្លូវការស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ កាលពីថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង២៣​និង៣០នាទីយប់​ នៅចំណុច​ ផ្លូវ​១៧៣​ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus NX ... Read More »

រត់ទៅណារួចអាក្អូន! ឆក់ភ្លែតនគរបាលខណ្ឌដូនពេញឃាត់បានភ្លាម

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌនៃអធិការរដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានជនសង្ស័យម្នាក់ភ្លាមៗក្រោយពីរូបគេធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃពីជនរងគ្រោះតាមផ្លូវ។  ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវ២៦៩កែង៦១៦ ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ នគរបាលខណ្ឌដូនពេញបានឲ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ យឹម ចន្នី ភេទប្រុស អាយុ៣៥ឆ្នាំ ... Read More »

គ្រូបង្រៀនម្នាក់ជួសជុលម៉ាស៊ីនច្រូតស្រូវ អូសខ្សែភ្លើងដាច់រលាត់ប៉ះម៉ាស៊ីនមានចរន្តភ្លើងឆក់ស្លាប់

ខេត្តស្វាយរៀង៖ បុរសជាគ្រូបង្រៀនម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាបខណៈជួលជុលម៉ាស៊ីនច្រូត(ផ្សារម៉ាស៊ីន ) ដោយយកខ្សែភ្លើងដែលអូសមកផ្សារនោះបានដាច់រលាត់បណ្ដាលឱ្យប៉ះនឹងម៉ាស៊ីនមានចរន្តភ្លើងឆក់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារកាលពីវេលាម៉ោង១និង៥៥នាទីរសៀលថ្ងៃទី១៦ ខែតុលាឆ្នាំ២០២០ស្ថិតនៅចំណុច ភូមិតាកឹង ឃុំព្រៃធំ ស្រុកកំពង់រោទិ៍។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសរងគ្រោះមានឈ្មោះ ម៉ល សុភាព  អាយុ ៤១ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅក្នុង ... Read More »