ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អាជ្ញាធររាជធានីកំពុងដំណើរការជួសជុលនិងអ៊ុតកៅស៊ូផ្លូវចំនួន១៦ខ្សែនៅខណ្ឌដូនពេញដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោក ឃួង ស្រេង បាននិងកំពុងជួសជុលនិងអ៊ុតកៅស៊ូផ្លូវចំនួន១៦ខ្សែនៅក្នុងមូលដ្ឋានខណ្ឌដូនពេញដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងដើម្បីជាការលើកសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែមានសម្រស់មួយកម្រិតថែមទៀតផងដែរ។      ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី២៩ធ្នូនេះ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ... Read More »

ការប្រមូលផលស្រូវរដូវវស្សា របស់ប្រជាកសិករខេត្តសៀមរាបរួចរាល់មួយរយភាគរយ

ខេត្តសៀមរាប៖ បើតាមការអះអាងពីប្រធានមន្ទីរកសិកម្មខេត្តសៀមរាបលោក ទា គឹមសុទ្ធ បានមានប្រសាសន៍ថា ដោយសារឆ្នាំនេះ មានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ ពីដើមរដូវធ្វើឱ្យការបង្កបង្កើនផលដំណាំស្រូវវស្សារបស់ប្រជាពលរដ្ឋ ក្នុង ឆ្នាំ២០២០នេះ សម្រេចបាន១០០ភាគរយលើផ្ទៃដីសរុប១៩០ ៧០៤ហិកតា ស្មើនឹង១០២,២២ភាគរយនៃផែនការ១៨៦ ៥៦០ហិកតា។ ជាលទ្ធផលឆ្នាំនេះ ... Read More »

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបាត់ដំបងបាននាំខ្លួនយុវជនម្នាក់ក្រោយពីប្រើដាវកាប់ជនរងគ្រោះរបួសធ្ងន់

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយ​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត​ស្រាលនៃស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា៖ ក្រោយពីទទួលបានពាក្យ​បណ្តឹងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ លោកបានដឹកនាំកម្លាំងជំនាញសហការជាមួយក្រុមអន្តរាគមន៍បង្ការបង្ក្រាប រួមទាំងកម្លាំងនគរបាលមូលដ្ឋានបានស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការនាំខ្លួនជនពាក់ព័ន្ធម្នាក់ឈ្មោះសល់ សាន់ ហៅ ... Read More »

បុរសវ័យចំណាស់ម្នាក់ជាអ្នកធាក់សុីក្លូសង្ស័យខ្យល់គរដេកស្លាប់លើសុីក្លូគួរឱ្យអាណោចអាធ័មខ្លាំងណាស់!!

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ដែលប្រកបរបរធាក់សុីក្លូ បានដេកស្លាប់នៅលើសុីក្លូដែលគេសង្ស័យថាប្រហែលជាត្រូវខ្យល់គរ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រួមទាំងកម្លាំងសមត្ថកិច្ច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុង សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមប្រភពពីសន្ដិសុខនៅកន្លែងកើតហេតុ បានឱ្យដឹងថា ... Read More »

លោក លឹម ហ៊ុយឡេង .លោក ហេង សុវណ្ណា សមាជិកគណៈកម្មាធិការកណ្តាលថ្នាក់ជាតិ ចុះជួយស្រុកព្រៃនប់ និងលោកស្រី ហួត ស៊ីថា ជាភរិយាប្រគល់រថយន្តស៊ីរ៉ែន ០១គ្រឿង និងគ្រឿងឧបភោគបរិភោគ ជូនដល់មូលដ្ឋានកងទព័សមុទ្ររាម

ខេត្តព្រះសីហនុ៖ ដើម្បីចូលរួមចំណែកលើវិស័យការពារជាតិ ជាមួយរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០២០ កន្លងមកនេះលោក លឹម ហ៊ុយឡេង.លោក ហេង សុវណ្ណា ហៅ (ហ៊ិន ត្រឹង) ... Read More »

លោកស្រី ឱ វណ្ណឌីន ពន្យល់អំពីវិរុសកូវីដ-១៩ បម្លែងថ្មី ដែលកំពុងរាលដាលនៅតាមបណ្តាប្រទេសមួយចំនួន

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញមកពន្យល់អំពី វិរុសកូវីដ–១៩ បម្លែងថ្មី (New variant of ... Read More »

ក្នុងរយៈពេល២២២ថ្ងៃមកនេះ! ក្រសួងយុត្តិធម៌ បានដោះស្រាយសំណុំរឿង ៣៥១០០ ស្មេីនឹង៨៩% នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ

ភ្នំពេញ៖ បេីតាមរបាយការណ៍គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស.) បានបញ្ជាក់ថា ក្នុងរយៈពេល២២២ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមបណ្តាសាលាដំបូងរាជធានីខេត្ត ទូទាំងប្រទេសគណ:កម្មការបានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងទាំងដំណាក់កាលជំនុំជម្រះ ចំនួនសរុបជាង ៣៥ ១០០ សំណុំរឿង ស្មើនឹង ... Read More »

លោក ហ៊ុន ម៉ានី គោរពថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ សូមគោរពថ្វាយព្រះពរ ព្រះមហាក្សត្រ និងព្រះរាជមាតាជាតិខ្មែរ, បរពិត្រ ហ្លួងម៉ែ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងឱកាសដ៏មហាសិរីមង្គល ប្រសើរថ្លៃថ្លា ចូលឆ្នាំថ្មី ... Read More »

ឧត្តមសេនីយ៍ឯក ស ថេត ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័ក្តិវរសេនីយ៍ឯកជូនសពរបស់លោកវរសេនីយ៍ទោ រ៉េត សុីណែត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំលោក លោកស្រីស្នងការរង ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធនិងបំពាក់ស័ក្តិវរសេនីយ៍ឯកជូនសពរបស់លោកវរសេនីយ៍ទោ រ៉េត សុីណែត ... Read More »

បែកធ្លាយមន្ត្រីនគរបាលម្នាក់នៅខេត្តរតនគិរី លួងលោមក្មេងស្រីអាយុ១៣ឆ្នាំទៅផ្ទះសំណាក់រំលោភបានសម្រេច

ខេត្តរតនគិរី៖ ប្រភពបែកធ្លាយចេញពីមន្ត្រីនគរបាលបានឲ្យដឹងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា រឿងអាស្រូវមន្ត្រីនគរបាលមួយរូបល្បួងលួងលោមក្មេងស្រីជាអនីតិជនក្រោមអាយុ១៥ឆ្នាំ យកទៅផ្ទះសំណាក់រួមភេទបានសម្រេច តែត្រូវបានគេលាក់បិទបាំងបានយ៉ាងជិតអស់រយៈពេលជិតមួយខែកន្លងមកហើយ។ បើតាមប្រភពបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានអាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានឆ្នាំកំណើត កើតថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៧ នៅឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ... Read More »

រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ២នាក់, ខណ:គ្មានអ្នកជាសះស្បើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល  បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការ រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើពលករដែលធ្វើដំណើរមកពីប្រទេសថៃ ចំនួន២នាក់ ខណៈករណីជាសះស្បើយមិនមាននោះទេ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ... Read More »

អាចជាស្នាដៃល្អលើកដំបូងគេ! ខណៈនគរបាលស្រុកតាលោសែនជ័យក្រសោបបានអ្នកលេងល្បែង១សម្បុក

ខេត្តពោធិ៍សាត់ ៖ គួរឲ្យកោតសរសើរខណៈដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ សហការគ្នាឆ្មក់បង្រ្កាបកន្លែងលេងល្បែងសុីសងភ្នាល់ដាក់លុយ(បញ្ជល់មាន់)ក្រសោបបានទាំងជនប្រព្រឹត្ត និងសម្ភារផ្សេងៗជាវត្ថុតាងដើម្បីយកមកអនុវត្តតាមច្បាប់ ។ ករណីសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបកន្លែងបញ្ជល់មាន់ភ្នាល់ដាក់លុយខាងលើ នេះគឺបានធ្វើឡើងកាលពីវេលាម៉ោង២ និង៤៥នាទីរសៀលថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ... Read More »

ភ្ញាក់ផ្អើលរឿងតារាចម្រៀង នៅ ស៊ីនឿនស្នើសុំទាមទាររកយុត្តិធម៌ក្រោយតុលាការសម្រេចឃុំខ្លួនពេលនេះ

    ភ្នំពេញ៖ ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេងឡុង បានទម្លាយរឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងកាលពីរសៀលថ្ងៃទី៣០ ធ្នូនេះបន្ទាប់ពីករណីដីធ្លីដ៏ចម្រូងចម្រាសមួយរបស់តារាចម្រៀងលោកនៅ ស៊ីនឿន រហូតឈានដល់តុលាការសម្រេចមានការឃុំខ្លួននៅពន្ធធនាគារនោះ។ ការលើកឡើងនេះត្រូវធ្វើឡើងក្រោយពីតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនៅ ស៊ីនឿន ត្រូវបានតុលាការសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ... Read More »

នគរបាលបន្តឃាត់ខ្លួនក្មេងទំនើង២នាក់ទៀតយកមកអប់រំណែនាំបន្ទាប់ពីបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈក្នុងក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ លោកកែន រិទ្ធី អធិការនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០ថា សមត្ថកិច្ចនគរបាលបានបន្តឃាត់ខ្លួនក្មេងទំនើង២នាក់ទៀតយកមកអប់រំណែនាំបន្ទាប់ពីពួកគេបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈក្នុងក្រុងស្វាយរៀងនាពេលកន្លងមកនេះ។ លោកបន្តថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១និង០៥នាទី រសៀលនៅត្រង់ចំណុចខាងមុខសាលាចេក តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ... Read More »

សហគមន៍អេកូទេសចរណ៍ព្រះរំកិល​រៀបចំកញ្ចប់ទស្សនកិច្ច ត្រៀមជូនភ្ញៀវក្នុងឱកាសឆ្លងឆ្នាំសកល

ខេត្តស្ទឹងត្រែង៖ ប្រជាសហគមន៍ ​អេកូទេសចរណ៍ផ្សោត​ព្រះរំកិល​​ បានរៀបចំកញ្ចប់ទស្សនកិច្ច តាមដងទន្លេមេគង្គលើ ដើម្បីចូលរួមគាំទ្រគោលការណ៍ របស់ក្រសួងទេសចរណ៍ ។ នេះបើតាមការបញ្ជាក់ពីលោកផយ វណ្ណាសមាជិកសហគមន៍ ផ្សោត​ឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្ត​ស្ទឹងត្រែង​​ ។ លោកផយ វណ្ណា បានឱ្យដឹងថា ... Read More »

រថយន្តម៉ាស្តាបេីកលឿនពេកបុករនាំងថ្មពុះចែកទ្រូងផ្លូវហើយបន្តទៅបុករថយន្តម៉ាស្តាមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​៖​ រថយន្តម៉ាស្តាBF50មួយគ្រឿងដែលបេីកបរក្នុងល្បឿនលឿនបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរួចហើយបន្តទៅបុករថយន្តម៉ាស្តាមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែសំណាងដែរដែលមិនមានមនុស្សរងរបួស។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៣០​ ខែធ្នូ​  ឆ្នាំ២០២០​ នៅចំណុចខាងកេីតផ្សារដេីមគ​ តាមបណ្តោយផ្លូវព្រះមុនីរ៉េត​ សង្កាត់ផ្សារដេីមគ​ ព្រំប្រទល់សង្កាត់ទួលស្វាយព្រៃទី២​ ខណ្ឌបឹកកេងកង។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានរថយន្តម៉ាកម៉ាស្តាBF50​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BI-6461 បេីកបរតាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ... Read More »

ប្រទះឃើញយុវជនម្នាក់ចង.កសម្លាប់ខ្លួនក្នុងខ្ទមចម្ការដំឡូងមី, សមត្ថកិច្ចសន្និដ្ឋានថាការស្លាប់នេះសង្ស័យជាអំពើឃាតកម្ម

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋបានប្រទះឃើញយុវជនម្នាក់ចង.កសម្លាប់ខ្លួនក្នុងខ្ទមចម្ការដំឡូងមី ហើយសមត្ថកិច្ចសន្និដ្ឋានថាស្លាប់ដោយអំពើឃាតកម្ម។ការប្រទះឃើញសពជនរងគ្រោះនេះគឺនៅវេលាម៉ោង៦ៈ៣០នាទីព្រឹក ថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចខាងលិចផ្លូវជាតិលេខ៥៨ ប្រហែល២០ម៉ែត្រខាងត្បូងភូមិចម្ការគប្រហែល៥០០ម៉ែត្រ ក្នុងខ្ទមចម្ការដំឡូងមីមួយកន្លែងរបស់ ឈ្មោះ ឈុន ភ្លុក ភេទប្រុស អាយុ៤៩ឆ្នាំ ... Read More »

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ ១៧គ្រួសារ

ភ្នំពេញ៖ នារសៀល ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ... Read More »

យោធិននារីលំហែមាតុភាព បម្រើការងារក្នុងយោធភូមិភាគទី៥ បានទទួលថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល

ខេត្តបាត់ដំបង៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់យោធិននៃកងយោធពលខេមរភូមិន្ទ តាមរយៈការតម្លើងប្រាក់បៀវត្ស ការឧបត្ថម្ភបន្ថែមលើគោលរបបដែលមានស្រាប់ និងការបង្កើតកញ្ចប់គោលនយោបាយផ្សេងៗ គាំទ្រដល់ការងារ និងជីវភាពកងទ័ព។ ប្រាក់ឧបត្ថម្ភដល់យោធិននារីចូលលំហែមាតុភាព ... Read More »

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ នាខែកុម្ភៈខាងមុខ

ភ្នំពេញ ៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច គ្រោងធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទឹសដៅភារកិច្ចអនុវត្តន៍បន្តឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តនាដើមខែកុម្ភៈខាងមុខ ។ នេះបើតាមការឲ្យដឹងពីលោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ បានឲ្យដឹងនៅព្រឹកថ្ងៃពុធ ទី៣០ ... Read More »

កម្លាំងនគរបាលខណ្ឌដង្កោ​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់​ពាក់ព័ន្ធនឹងករណី​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ​ ធ្វេីការឃាត់ខ្លួន​ កាលពីវេលាម៉ោង០២និង០០នាទី​ ថ្ងៃទី២៩​ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចក្រោយផ្សារទួលសំបូរ ផ្លូវលំ ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ... Read More »

រថយន្តដែលជនសង្ស័យ ជិះហើយបាញ់ជនរងគ្រោះ រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានរកឃើញហើយ

ភ្នំពេញ៖ រថយន្តមួយគ្រឿង ដែល​គេ​អះ​អាង​ថា ជារថយន្តរបស់ខ្មាន់កាំភ្លើងបាញ់សម្លាប់លោកនាយរងការិយាល័យកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញ និងជាថៅកែហាងលក់បាយម្តុំបាក់ទូក កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣០ ធ្នូ ២០២០នេះ ត្រូវបានគេប្រទះឃើញរថយន្តនៅក្បែរវីឡាតឿមួយស្ថិត ក្នុង​ភូមិ​ស្វាយ​​ឧត្តម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ។ សេចក្តីរាយការណ៍បន្តថា រថយន្តនេះបានបែកខ្ទេច​ផ្នែក​ខាងមុខ ... Read More »

បងប្អូនពលករមកពីប្រទេសថៃមកស្រុករមាសហែកដើម្បីធ្វើចត្តាឡីស័កថ្មីកម្រិត២សរុបមានចំនួន៦៥នាក់(ស្រី២៥នាក់)

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអញ្ជើញមកទទួលបងប្អូនពលករចំណាកស្រុកដែលមកពីប្រទេសថៃចំនួន១៨នាក់(ស្រី៧នាក់)ដើម្បីមកធ្វើចត្តាឡីស័កថ្មីកម្រិត២នៅទីតាំងការិយាល័យកសិកម្មស្រុករមាសហែកស្ថិតក្នុងភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែក។ លោកស៊ូ ម៉ុល អភិបាលស្រុកបានឱ្យដឹងថា បងប្អូនពលករចំណាកស្រុកមកពីក្រៅប្រទេសដែលបានមកធ្វើចត្តាឡីស័កថ្មីកម្រិត២នៅទីតាំងការិយាល័យកសិកម្មស្រុករមាសហែកសរុបតាំងពីថ្ងៃទី១៦រហូតមកដល់ថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២០នេះគឺមានចំនួន៦៥នាក់(ស្រី២៥នាក់)។ លោកបន្តថា ការមកធ្វើចត្តាឡីស័កថ្មី កម្រិត២នេះគឺខាងស្រុកបានផ្តល់ការឧបត្ថម្ភអាហារប្រចាំថ្ងៃជូនដល់ពលករស្នាក់នៅមណ្ឌលចត្តាឡីស័កថ្មី ... Read More »

ឃាត់មនុស្ស៦នាក់នៅស្រុកសាមគ្គីមានជ័យពាក់ព័ន្ធនិងការប្រើប្រាស់ចែកចាយគ្រឿងញៀន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន៦នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពចែកចាយរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន ការឃាត់ខ្លួនជនសង្ស័យទាំងនេះគឺធ្វើឡើងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិសាស្រ្ត ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ គឺជាអ្នករស់នៅក្នុងភូមិសាស្រ្តក្នុងស្រុកសាមគ្គីមានជ័យ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញថ្នាំញៀនចំនួន១៣កញ្ចប់ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក និងឆែកអាវុធជាតិផ្ទុះ

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័កព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ... Read More »

មានទោសព្រោះល្បួងក្មេងស្រីមិនទាន់គ្រប់​អាយុយកទៅ​រំលោភសេព​សន្ថវៈ​

ខេត្ត​កំពង់​ចាម​ ៖​ បុរសជាជនសង្ស័យ​ម្នាក់ត្រូវបាននគរបាលស្រុកចំការលើចាប់ឃាត់​ខ្លួន​តាមបណ្តឹងរបស់ឈ្មោះ សេង សំអឿន​ ដែលចោទថា​បានលួងលោមក្មេងស្រី​អាយុ​១៣ឆ្នាំ​ នាំយកទៅរំលោភ​សេព​សន្ថវៈ​ ខណៈ​ដែល​មានសំឡេងប្រាប់មកយាយ​ជួយផងៗ​នៅពេលទូរស័ព្ទរកចៅ​ ។  យោងតាម​ពាក្យ​បណ្តឹង​ដែលដាក់នៅ​នគរ​បាល​ស្រុកចំការ​លេីបានរៀបរាប់ថា​ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ឈ្មោះ សេង ... Read More »

រថយន្តសាំយ៉ុងឆ្លងចរន្តភ្លើងកំពុងបើកឆេះទាំងព្រឹកនៅស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង ៖ រថយន្តមួយគ្រឿងត្រូវបានភ្លើងឆេះទាំងស្រុងក្នុងពេលបើកបរខណៈដែលរថយន្តមួយគ្រឿងនេះ បានឆ្លងចរន្តភ្លើងពេលកំពុងបើក ហេតុការណ៍ឆេះរថយន្តនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២០ នៅឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។    សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើនេះម៉ាកសាំយ៉ុង ដឹកធុងថ្នាំពណ៌សម្រាប់លាបផ្ទះ ... Read More »

Bongloy សហការជាមួយដៃគូបច្ចេកវិទ្យាហិរញ្ញវត្ថុ UnionPay ក្នុងការចេញកាតនិម្មិត និង ការទិញដោយប្រើប្រាស់ប្រព័ន្ធ QR Code

រាជធានីភ្នំពេញ៖ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០៖ UnionPay International បានប្រកាសនៅថ្ងៃនេះអំពីភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Bongloy ក្នុងការដាក់ឱ្យប្រើកាតនិម្មិតបង់ប្រាក់ជាមុន (Virtual Prepaid Card) ជាមួយមុខងារទូទាត់ប្រាក់ UnionPay ... Read More »

ប្រើប្រាស់ហ្វេសប៊ុកបង្ហោះរូបភាពកាំភ្លើងយ៉ាងទាក់ទាញ ពេលចូលទៅដល់ទើបដឹងថាចែកចាយគ្រឿងញៀនថែមទៀត

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០២០ អនុវត្តតាមបទបញ្ជារបស់លោក​ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង និងដោយបានការ​សម្របសម្រួលលើ​នីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអម​សា​លា​ដំ​បូង​ខេត្ត​បាត់ដំបង​ និងស្របតាម​យោ​បល់ណែនាំរបស់លោក​ឧត្តម​សេនីយ៍ត្រី​ ... Read More »

ឆក់ទូរស័ព្ទអាយហ្វូន១១ប្រូបានសម្រេច​ តែរត់មិនរួចត្រូវជនរងគ្រោះជិះបំបុកបណ្ដាលឲ្យដួលរបួស២នាក់ហេីយត្រូវជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ ៖​ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់កំពុងអង្គុយលើម៉ូតូនៅមុខហាងមួយកន្លែងបានសម្រេច​ ហើយព្យាយាមជិះរត់គេចខ្លួនត្រូវជនរងគ្រោះជិះដេញតាម​ រួចបុកពីក្រោយពេញទំហឹងបណ្ដោយឲ្យម៉ូតូជនសង្ស័យជាចោរឆក់ប៉ើងទាំងម៉ូតូមកចញ្ចេីមផ្លូវ​ បណ្ដាលឲ្យម្នាក់បែកក្បាលរងរបួសធ្ងន់ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនិងម្នាក់ទៀតវាយខ្នោះយកទៅខណ្ឌចំការមន​ ។  ​     ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង១១និង២០នាទីយប់​ ថ្ងៃអង្គារ​ ទី២៩​ ខែធ្នូ​ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៣​ ... Read More »