ខេត្តកំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានពន្យល់ពីផលប្រយោជន៍ដែលកម្មករនិងប្រជាពលរដ្ឋ ទទួលបានពីកិច្ចការងារទូតរបស់សម្ដេចទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងការងារទំនាក់ទំនងជាមួយនឹងប្រទេសដទៃ។ ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សម្ដេចធិបតី ហ៊ុន ... Read More »
ព័ត៌មានជាតិ
ទំនងស្រវឹងស្រាបើករថយន្តToyota Prius បុកបង្កាន់ដៃស្ពានស្ទឹងមានជ័យ ក្រឡាប់ផ្ងារជេីងទ្រមេឃ
ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបេីករថយន្ត Toyota Prius មួយគ្រឿងលឿនពេកបានរេចង្កូតបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជេីងទ្រមេឃ និងបាក់ផ្លាកសញ្ញាចរាចរណ៍មួយដេីម កាលពីវេលាម៉ោង១២និង៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៣ ត្រង់ចំណុចគល់ស្ពានអាកាស ... Read More »
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយរកឃើញសពនៅក្នុងចម្ការក្រោយផ្ទះពេលផឹកសុីបាត់ខ្លួនមួយយប់
ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចសហការគ្នាចាប់ខ្លួនពាក់ព័ន្ធនឹងអំពើឃាតកម្មប្រើពូថៅកាប់ទៅលើមិត្តភក្តិ ហើយអូសសពយកទៅចោលនៅក្រោយផ្ទះ ខណៈដែលប្រពន្ធជនរងគ្រោះបាត់ប្តីតាមរកក៏ប្រទះឃើញសាកសព។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២៣ ក្រោយពីប្រពន្ធជនរងគ្រោះបាត់ប្តីមួយយប់តាមរកក៏ប្រទះឃើញសាកសពប្ដី។ ក្រោយពីប្រទះឃើញសាកសពសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដែរ។ តាមការសាកសួរប្រពន្ធជនរងគ្រោះបានឱ្យដឹងថា នៅល្ងាចថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២៣ប្តីគាត់បានសុំទៅផឹកសុីហើយបាត់មួយយប់។ លុះព្រឹកឡើងម៉ោង៨គាត់ជាប្រពន្ធបានតាមរកក៏ប្រទះឃើញសពប្ដីដេកស្លាប់នៅក្នុងចម្ការដំឡូងក្រោយផ្ទះមិត្តភក្តិទៅហើយ ... Read More »
យុវជនម្នាក់ក្នុងចំណោម៤ទៅ៥នាក់ទៅលេងទឹកអន្លង់បឹងខៀវខាងជើងភ្នំពង្រកងវ៉ាបានលង់ទឹកស្លាប់
ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ក្នុងចំណោម៤ទៅ៥នាក់ទៅលេងទឹកអន្លង់បឹងខៀវខាងជើងភ្នំពង្រកងវ៉ាបានលង់ទឹកស្លាប់ហើយបានរកឃើញសពនៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់កំពង់ស្វាយបានប្រាប់ថា មុនកើតហេតុមានយុវជន៤ទៅ៥នាក់បាននាំគ្នាទៅលេងទឹកអន្លង់(បឹងខៀវ)បណ្តាលឱ្យលង់ទឹកស្លាប់ម្នាក់មានអាយុ១៣ឆ្នាំ រស់នៅភូមិ.សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្រោយមន្ត្រីជំនាញបានពិនិត្យឃើញថា យុវជនដែលបានស្លាប់នេះគឺស្លាប់ដោយសារលង់ទឹក។ ... Read More »
Update ៖ សមត្ថកិច្ចបញ្ជូនក្មេងទំនើងចំនួន១៦នាក់ទៅសាលាដំបូងខេត្ត
ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើងដេញកាប់ទៅលើកម្មករហាងស្រាក្រឡុកចំនួនចំនួន១៦នាក់ត្រូវនគរបាលបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖កាលពីរំលងអធ្រាត្រចូលថ្ងៃទៅ០៧ ខែកញ្ញា ឆ្នាំ២០២៣នៅចំណុចវេទិកាសួនមានជ័យស្ថិតភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មានករណីក្មេងទំនើង១ក្រុមបានជិះមកធ្វើសកម្មភាពកាប់ចាក់គ្នានិងគប់ទៅវិញទៅមកជាមួយកម្មករហាងស្រាក្រឡុងនិងហាងបបរ.ស បណ្តាលមានអ្នករបួសនិងខូចខាតហើយប្រជាពលរដ្ឋនៅជិតខាងមានការព្រួយបារម្ភធ្វើប៉ះពាល់ភូមិ.ឃុំគ្មានសុវត្ថិភាព។ លោកបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ... Read More »
ឃាត់ខ្លួនជនសង្ស័យដែលបានបង្កើតតេឡេក្រាម (Telegram)ក្លែងក្លាយ ដោយដាក់រូបថត និងឈ្មោះថ្នាក់ដឹកនាំ
ភ្នំពេញ ៖ កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រ៉ែម ... Read More »
លទ្ធផលជំនួបរវាងសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត និង លោក គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ
ភ្នំពេញ ៖ សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលជំនួបរវាងសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា ... Read More »
អគ្គលេខាធិការ UN ចង់យកពាក្យ «Leave No One and No Place Behind» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើជាពាក្យស្លោករបស់អង្គការសហប្រជាជាតិ
ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវ័យក្មេងរបស់កម្ពុជា ពោរពេញ ដោយសមត្ថភាព ល្បីរន្ទឺលើឆាកអន្តរជាតិ ឡើងកាន់ដំណែងនាយករដ្ឋមន្ត្រីភ្លាម ព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ... Read More »
លោករដ្ឋលេខាធិការ ប៊ុន ហ៊ាន បានចុះពិនិត្យមើលស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវវស្សា និងពិនិត្យមើលស្ថានភាពអាងស្តុកទឹកនានាក្នុងខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ... Read More »
ជំងឺទឹកនោមផ្អែម និងជំងឺរបេង “ចំណុចប្រសព្វដ៏គ្រោះថ្នាក់មួយនៃជំងឺឆ្លង និងមិនឆ្លង” !
ភ្នំពេញ ៖ ជំងឺរបេងគឺជាជំងឺឆ្លងដែលអាចកើតឡើងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈផ្លូវដកដង្ហើម ហើយជំងឺនេះអាចកើតឡើងនៅស្ទើរតែគ្រប់សរីរាង្គនៃខ្លួនមនុស្សយើង។ ទម្រង់មួយក្នុងចំនោមទម្រង់ជាច្រើននៃ ជំងឺរបែងដែលកើតនៅលើមនុស្សយើងគឺរបេងសួត។ ស្របពេលមានកម្មវិធីជាតិនានាដែលធ្វើការប្រយុទ្ធប្រឆាំង នៃការរីករាលដាលនៃជំងឺរបេង យើងសង្កេតឃើញផងដែរថា ចំនួន អ្នកកើតជំងឺទឹកនោមផ្អែមក៏ហាក់កើនឡើង។ ការហក់ឡើងទ្វេគុណនៃជំងឺទឹកនោមផ្អែម ធ្វើឲ្យអ្នកជំនាញនានាមានការបារម្ភ អំពីការរាលដាលជំងឺរបេងទៅអ្នកជំងឺទឹកនោមផ្អែម។ ដូចដែលយើងបានដឹងកន្លងមកហើយថាអ្នកជំងឺទឹកនោមផ្អែម ... Read More »
លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៨ កញ្ញា ចំនួន ២៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៤នាក់
ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៤នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ... Read More »
បងថ្លៃយកកាំបិតគំរាមសម្លាប់រួចចាប់រំលោភប្អូនថ្លៃស្រីបានសម្រេច
ភ្នំពេញ៖ នារីម្នាក់ខណៈប្តីមិននៅចេញទៅធ្វេីការបាត់ទុកឱ្យនៅម្នាក់ឯងស្រាប់តែបងថ្លៃប្រុសចេញមកពីធ្វេីការវិញឃេីញឱកាសល្អក៏យកកាំបិតប៉័ងតោមកគំរាមសម្លាប់ ហើយចាប់រំលោភរហូតបានសម្រេច រួចគេចខ្លួនបាត់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅបន្ទប់ជួលក្នុងភូមិព្រៃព្រីងជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យត្រូវបានគេស្គាល់ថាឈ្មោះ ចេក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ... Read More »
លោកអធិការក្រុងសិរីសោភ័ណប្រើកណ្តាប់ដៃដែកបង្រ្កាបក្រុមក្មេងទំនើង០២ក្រុម បង្កហិង្សាទៅវិញទៅមក ឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន១៦នាក់
ខេត្តបន្ទាយមានជ័យ៖ នគរបាលក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បង្ហាញក្រុមក្មេងទំនើងចំនួន១៦នាក់ ស្រី០១នាក់ ដែលបង្កអសន្តិសុខក្នុងសង្គម ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ។ លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ ... Read More »
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌
ភ្នំពេញ ៖ ទីស្តីការក្រសួងយុត្តិធម៌ នៅថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ, លោក កើត ... Read More »
លោកស្នងការខេត្តកំពត ៖ អ្វីដែលយើងខ្ញុំកំពុងធ្វើគឺសំដៅទៅលើក្រុមបងតូចបងធំ ដែលប្រមូលផ្តុំនៅតាមទីសាធារណៈដែលអាចបង្កជាបញ្ហាផ្សេងៗតែប៉ុណ្ណោះ !
ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កាលពីម្សិលមិញបានបង្ហោះថា ៖ «ចាប់ពីយប់នេះតទៅ 07.09.23 ចាប់ពីម៉ោង 2 ទៀបភ្លឺក្រុមប្អូនៗដែលមិនចេះសម្រាន្តយប់ ( ក្មេងទំនើង ... Read More »
លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖ ១- ... Read More »
បញ្ជូនខ្លួន ឈ្មួញជួញដូគ្រឿងញៀន ៥នាក់ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើគ្រឿងញៀន ជាង ៤ គីឡូក្រាម
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនឈ្មួញជួញដូគ្រឿងញៀន ៥នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។ សូមបញ្ជាក់ថា ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត ... Read More »
ជនជាតិចិន៨នាក់ ពាក់ព័ន្ធករណីចាប់ជំរិត និងកាន់កាប់អាវុធខុសច្បាប់ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ៗពី១៨-២២ឆ្នាំ និងបណ្ដេញចេញពីកម្ពុជាក្រោយអនុវត្តទោសរួច
ភ្នំពេញ៖ ទីបំផុត! ក្រុមជនជាតិចិន៨នាក់ ដែលពាក់ព័ន្ធករណីចាប់ជំរិត និងកាន់កាប់អាវុធខុសច្បាប់ក្នុងរាជធានីភ្នំពេញ ត្រូវបានលោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ចន្លោះពី១៨ឆ្នាំ ... Read More »
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ សម្រេចឃុំខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីដេញវាយគូទំនាស់ធ្លាក់ពីលើម៉ូតូស្លាប់ នៅស្រុកសំរោង
ខេត្តតាកែវ៖ យុវជនម្នាក់ អាយុត្រឹមតែ១៦ឆ្នាំប៉ុណ្ណោះ បានក្លាយទៅជាឃាតករសម្លាប់មនុស្ស ហើយត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ សម្រេចឃុំខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីដេញវាយគូទំនាស់ធ្លាក់ពីលើម៉ូតូស្លាប់ នៅស្រុកសំរោង ដោយផ្ដើមចេញពីទំនាស់ក្មេងទំនើង។ នេះបេីយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសំរោង បានឱ្យដឹងនៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣។ សូមរម្លឹកថា យុវជនជាប់ចោទ ... Read More »
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយលោក គីម ជីន ព្យូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃសុក្រទី៨ កញ្ញា ២០២៣ បានអញ្ជើញជួបជាមួយ លោក គីម ជីន ព្យូ ... Read More »
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញកាត់ខ្សែបូបើកសម្ពោធពិព័រណ៌អន្តរជាតិលើកទី១៧ (ITE-HCMC 2023) ក្រោមមូលបទ «ការតភ្ជាប់ កំណើន និងចីរភាព»
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅរសៀលនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីម្សិលមិញនេះ បានចូលរួមពិធីកាត់ខ្សែបូបើកសម្ពោធពិព័រណ៌អន្តរជាតិលើកទី១៧ (ITE-HCMC 2023) ក្រោមមូលបទ ... Read More »
គណៈរដ្ឋមន្ត្រីប្រកាសលើកពេលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣
ភ្នំពេញ ៖ ទីស្តីការគណរដ្ឋមន្ត្រី សូមគោរពជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្តី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី កម្មវត្ថុ ៖ ករណ៍លើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្ដាហ៍ ... Read More »
គណៈកម្មការរដ្ឋសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
ភ្នំពេញ ៖ លោក អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំ សមាជិក សមាជិការដ្ឋសភា ... Read More »
សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភាកូរ៉េខាងត្បូង
ភ្នំពេញ ៖ ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន៧មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបសវនាការ ជាមួយ លោក គឹម ... Read More »
ព្រឹកស្អែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ភ្នំពេញ ៖ ព្រឹកស្អែក ថ្ងៃ ទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ... Read More »
កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
ខេត្តតាកែវ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលធ្វេីការឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននិងដកហូតវត្ថុតាងមួយចំនួនកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវកែងបត់ចូលវត្តប្រាសាទសួគ៌ា ស្ថិតក្នុងភូមិស្រែឈើនាង ឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ។ កម្លាំងសមត្ថកិច្ចបានឱ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៣ នឹងធ្វើពិធីតភ្ជាប់ស្ពានបេតុងខ្សែកាប្លិ៍ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ត្រៀមសម្ពោធបើកឱ្យប្រើប្រាស់មុនបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
ភ្នំពេញ៖ លោក កេីត ឆែ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា បច្ចុប្បន្នការសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ភ្ជាប់ពីទីក្រុងកោះពេជ្រទៅទីក្រុងកោះនរា បានសម្រេចប្រមាណ៩២ភាគរយ ហេីយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក អភិបាលរាជធានីភ្នំពេញនឹងអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងពិធីតភ្ជាប់ស្ពានបេតុងខ្សែកាប្លិ៍នេះ ។ លោក ... Read More »
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺក្រោយទទួលបានព័ត៌មានពីបណ្តាញសង្គមជុំវិញបញ្ហាមន្រ្តីនគរបាលចរាចរណ៍ម្នាក់ឈរអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្តុបបូកគោ
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមបំភ្លឺជូនសាធារណៈជនឱ្យបានជ្រាបថា៖ ក្រោយទទួលបាននៃការបង្ហោះព័ត៌មានតាមបណ្តាញព័ត៌មានសង្គមជុំវិញបញ្ហាមន្រ្តីនគរបាលចរាចរណ៍ម្នាក់ឈរអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្តុបបូកគោ កាលពីវេលាម៉ោង៩និង១៣នាទីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលធ្វើសកម្មភាពពួនស្ទាក់ចាប់ប្រជាពលរដ្ឋធ្វើដំណើរនៅលើដងផ្លូវនៃគោលដៅខាងលើ ដែលអនុវត្តផ្ទុយនឹងបទបញ្ជារបស់ លោកអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ភ្លាមនោះ លោកស្នងការនគរបាលរាជធានីភ្នំពេញ ... Read More »
រដ្ឋបាលខណ្ឌសែនសុខអំពាវនាវដល់សប្បុរសជន ជួយឧបត្ថម្ភអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដើម្បីយកជូនកម្លាំងកងទ័ពកំពុងឈរការពារបូរណភាពទឹកដីជាតិមាតុភូមិកម្ពុជា
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌសែនសុខអំពាវនាវដល់សប្បុរសជន ជួយឧបត្ថម្ភអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដើម្បីយកជូនកម្លាំងកងទ័ពកំពុងឈរការពារបូរណភាពទឹកដីជាតិមាតុភូមិកម្ពុជានៅទិសព្រះវិហារ ប៉ុន្មានសប្ដាហ៍ទៀតខាងមុខនេះ ។ សេចក្តីអំពាវនាវបានបញ្ជាក់ថា ៖ រដ្ឋបាលខណ្ឌសែនសុខមានកិត្តិយស សូមគោរពជម្រាបជូន ... Read More »
នគរបាលស្រុកបាណន់ ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនចំនួន០២នាក់នៅក្នុងមូលដ្ឋានយកមកអនុវត្តតាមច្បាប់
ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោកវរសេនីយ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកចុះល្បាតក្នុងភូមិសាស្រ្ត ... Read More »