ព័ត៌មានទាន់ហេតុការណ៍៖
'

នគរបាលខេត្តកំពង់ចាមបង្រ្កាបជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនបាន៤នាក់នៅស្រុកស្រីសន្ធរនិងស្រុកមុខកំពូល

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ ដោយមានការឯកភាពពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ... Read More »

រកឃើញក្រុមទាំង១៦ឡើងទៅកាន់វគ្គបន្តនៅ Champions League ហើយ

ការប្រកួតវគ្គចែកពូលក្នុងក្របខ័ណ្ឌ UEFA Champions League បានបិទបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី២ឈានចូលថ្ងៃទី៣ ខែវិច្ឆិកានេះ ដោយរកឃើញក្រុមទាំង១៦បានឡើងទៅកាន់វគ្គបន្ត។ ក្រុមទាំង១៦នោះគឺជាក្រុមដែលឈ្នះការប្រកួតឈរលេខ១ និងលេខ២ក្នុងពូលនីមួយៗ ខណៈដែលក្រុមឈរចំណាត់ថ្នាក់លេខ៣ និងធ្លាក់ទៅលេងនៅ UEFA Europa League ។ ... Read More »

បុរសជនជាតិចិនម្នាក់បើករថយន្តបំពានភ្លើងស្តុបជ្រុលទៅបុករថយន្ត Ford Ranger ស៊េរីឆ្នាំ២០២៣ រងការខូចខាត

ភ្នំពេញ​ ៖​ បុរសជាជនជាតិចិនម្នាក់បានបើករថយន្តTACOMAបំពានភ្លើងស្តុបជ្រុលទៅបុករថយន្តFord Ranger ស៊េរីឆ្នាំ២០២៣ ត្រូវបញ្ឆិតផ្នែកខាងមុខបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង០១និង២០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រោមស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវលេខ ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ... Read More »

បុរសម្នាក់បើករថយន្តFord បុកបង្គោលថ្មរបងផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យដាច់កាឡេទៅមុខលែងរួច

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំ បានបើករថយន្តម៉ាកFord ក្នុងល្បឿនលឿន ទៅបុកបង្គោលថ្មរបងផ្ទះប្រជាពលរដ្ឋខូចខាតយ៉ាងដំណំ និងរថយន្តដាច់កាឡេទៅមុខលែងរួច ។  ហេតុការណ៍នេះបង្កឡើងកាលពីវេលាម៉ោង១០និង២០នាទីនាទី យប់ថ្ងៃទី ០២ខែវិច្ឆិកាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបេតុងស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។  ... Read More »

សេចក្តីណែនាំ អំពីជនបរទេស ដែលអាចឆ្លៀតចូលក្នុង សន្និបាតមហាជន

ភ្នំពេញ ៖ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បាបចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា,   ខ្ញុំសូមជម្រាបជូន លោកអភិបាល នៃគណៈ អភិបាលរាជធានីភ្នំពេញថា ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យតំណាងសមាគម ... Read More »

កម្លាំង​សមត្ថកិច្ច​ទូទាំងប្រទេស​ ត្រួតពិនិត្យ និងផាកពិន័យយានយន្ត ២៤៨គ្រឿង នាថ្ងៃទី០២ ខែវិច្ឆិកានេះ!

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានថ្លែង​ឱ្យ​ដឹង​នៅយប់ថ្ងៃ​ពុធ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងនគរបាលទូទាំងប្រទេសកម្ពុជា​ បានធ្វេីការ​ត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២៤៨គ្រឿង​ នាថ្ងៃទី០២ វិច្ឆិកា​នេះ​។ ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤៨​នាក់​ នៃលទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​២៧​ករណី​ទូ​ទាំង​ប្រទេស​ នាថ្ងៃ​ទី​០២​ ខែវិច្ឆិកា​!

​ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅយប់ថ្ងៃ​ពុធ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៤៨​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២៧​ករណី​ទូ​ទាំង​ប្រទេស​ នាថ្ងៃ​ទី​០២​ វិច្ឆិកា​នេះ​ ។​ ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤៨​នាក់​ រួម​មាន​៖​ ... Read More »

លទ្ធផលការងាររយៈពេល ០៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីលទ្ធផលការងាររយៈពេល ០៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ក្រសួងទេសចរណ៍បញ្ជាក់ថា : កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានរៀបចំ ... Read More »

លោក គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នាសាលប្រជុំក្រសួងយុត្តិធម៌ លោក គឹម ... Read More »

ក្រសួងយុត្តិធម៌ពន្យារពេលទទួលពាក្យចូលរួមក្នុងកម្មវិធី អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រោយជំនួយរបស់រដ្ឋាភិបាលជប៉ុន(JDS)

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌សូមជូនដំណឹង អំពីការពន្យារពេលទទួលពាក្យចូលរួមក្នុងកម្មវិធី អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រោយជំនួយរបស់រដ្ឋាភិបាលជប៉ុន(JDS)។ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងយុត្តិធម៌ សូមជម្រាបជូន លោក លោកស្រី អ្នកនាង ... Read More »

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលសារតាំងអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា

   ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលសារតាំងអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា។    នៅថ្ងៃទី២ ខែវិច្ឆិកា ... Read More »

សេចក្ដីជូនដំណឹង ស្ដីពីការចុះពិនិត្យស្ពានព្រែកតាមាក់ និងការប្រើប្រាស់ឧបករណ៍បច្ចេកទេសថែទាំស្ពាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដំណឹងដល់ លោក លោកស្រីជា ថ្នាក់ដឹកនាំក្រសួង លោក-លោកស្រីប្រធាននាយកដ្ឋាន/អង្គភាព និងលោកប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានី-ខេត្ត មេត្តាជ្រាបថា៖ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ ... Read More »

ឆក់កាបូបអ្នកដំណើរមិនបានសម្រេចត្រូវបាននគរបាលក្រុងតាខ្មៅក្របួចជាប់

ខេត្តកណ្ដាល ៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅក្របួចជាប់ ខណៈដែលជនសង្ស័យរូបនេះបានឆក់កាបូបរបស់អ្នកដំណើរ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ចំណុចតាមផ្លូវ២១ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។      ជនរងគ្រោះឈ្មោះ ... Read More »

អ្វីទៅជា «PONZI Scam» ?

ភ្នំពេញ ៖ អ្វីទៅជា «PONZI Scam» ? គ្រោងការណ៍ក្បត់ Ponzi គឺជាការក្លែងបន្លំវិនិយោគ ដែលចំណាយឲ្យទៅអ្នកវិនិយោគិនដែលកំពុងប្រតិបត្តិការ ជាមួយនឹងថវិកា ដែលបានប្រមូលពីអ្នកវិនិយោគិនថ្មីៗ។ អង្គការគ្រោងការណ៍ក្បត់នោះ ជានិច្ចកាលសន្យាជួយវិនិយោគលុយរបស់អ្នក និងបង្កើនប្រាក់ចំណេញខ្ពស់ ជាមួយនឹងហានីយភ័យទាបបំផុត ... Read More »

រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ភ្ញាក់ផ្អើលជាមួយនឹងភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ក្រោយទស្សនកិច្ច Angkor Wildlife and Aquarium

ខេត្តសៀមរាប៖ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ នៅយប់ថ្ងៃ​ពុធ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ កាលពីថ្ងៃទី០១ ខែវិច្ឆិកាម្សិលមិញនេះ​ បានធ្វើទស្សនកិច្ចនៅប្រាសាទបន្ទាយស្រី និង​នៅឧទ្យាន​ ... Read More »

អបអរសាទរ វីរកីឡាការិនី ខាន់ ចេសា ដណ្ដើមបានមេដាយមាសកីឡាជឺជីតស៊ូជើងឯកពិភពលោក នៅអារ៉ាប់រួម

ភ្នំពេញ ៖ កីឡាការិនីជឺជីតស៊ូកម្ពុជា ខាន់ ចេសា ដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship – Abu Dhabi 2022 ហើយ ... Read More »

អ្នកយល់ពីអារម្មណ៍មួយនេះទេ ! ករណីសម្រាលកូននៅមន្ទីពេទ្យអឃីត ស្លាប់ម្តាយបន្សល់ទុកការឈឺចាប់ដល់ក្រុមគ្រួសារ អ្នកណាមិនយំ មិនសោកសង្វេគ !

ភ្នំពេញ៖ តាមរយៈ facebook មួយបានបង្ហោះថា, ស្ត្រីជាម្តាយវ័យ ២៦ឆ្នាំបានទទួលមរណៈភាពបន្ទាប់ពីសម្រាលកូនបាន ១ថ្ងៃ ដែលក្រុមគ្រួសារថា ករណីនេះគឺដោយសារគ្រូពេទ្យនៅមន្ទីពេទ្យអឃីត កោះពេជ្រ។ មានអ្នក Comments ភាគច្រើនបង្ហាញពីទុក្ខសង្វេគ និងចូលរួមរំលែកទុក្ខភាពដ៏សោកសៅនេះរាប់រយ Comments ... Read More »

លោក នេត្រ ភក្ត្រា ៖ រាជរដ្ឋាភិបាលបានបើកដំណើរការសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញរហូតមកដល់ថ្ងៃនេះមានរយៈពេលមួយឆ្នាំហើយ

ខេត្តកំពត ៖ «ដោយសារតែគោលនយោបាយវ៉ាក់សាំងដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងខឿនសុខុមាលភាពប្រជាពលរដ្ឋប្រឆាំងនឹងជំងឺកូវីដ១៩ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទទួល បានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ បង្កើតភាពស៊ាំសហគមន៍ ទប់ស្កាត់បានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ហើយរាជរដ្ឋាភិបាលបានបើកដំណើរការសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញរហូតមកដល់ថ្ងៃនេះមានរយៈពេលមួយឆ្នាំហើយ»។ នេះគឺជាការថ្លែងរបស់ លោក ... Read More »

ក្រសួងទេសចរណ៍ ៖ ប្រទេសអេកម៉ិកទាំង៥ ចាប់អនុវត្តផែនការស្ដារទេសចរណ៍ឡើងវិញ

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងទេសចរណ៍បានបញ្ជាក់ថា, ឧត្តមមន្ត្រីទេសចរណ៍អេកម៉ិក (ACMECS) ដែលរួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមបានឯកភាពគ្នាដាក់ចុះផែនការសកម្មភាពឆ្នាំ២០២៣-២០២៥ ផ្ដោតលើយុទ្ធសាស្ត្រស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ ... Read More »

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជំរុញឱ្យមន្ត្រីជំនាញធ្វើអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងទប់ស្កាត់បង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន

ខេត្តកំពង់ធំ ៖ លោក ងួន រតនៈ អភិបាលខេត្ត ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានថ្លែងថា ការធ្វើអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋណាដែលគាត់បាត់ឬខូច ឱ្យគាត់រាយការណ៍មកអាជ្ញាធរមូលដ្ឋាន សូមពន្លឿនជាបន្ទាន់ ដើម្បីឲ្យពួកគាត់បានប្រើប្រាស់ជាប្រចាំថ្ងៃ ។      ... Read More »

ឆេះក្លិបកំពុងសាងសង់ផ្អេីលសមត្ថកិច្ចចុះធ្វើអន្តរាគមន៍នៅខណ្ឌកំបូល

ភ្នំពេញ ៖ សំណង់ក្លិបកម្សាន្តមួយកន្លែង ខណៈដែលកំពុងសាងសង់មិនទាន់រួចរាល់ផង ស្រាប់តែទុស្សេចរន្តភ្លើង ជាងផ្សារដែកខាងក្នុង បង្កជាអគ្គិភ័យឆាបឆេះគ្រឿងបំពាក់ខាងក្នុងក្លិបអស់រលីង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យទៅពន្លត់ភ្លើង កាលពីវេលាម៉ោង៤និង០៥នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ក្រុម៥ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ... Read More »

សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្វាយទាបឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៥នាក់កាន់ដាវអុកឡុកមុខកន្លែងយីហោ ឌីណាតិកតុក

ខេត្តស្វាយរៀង ៖ ជនសង្ស័យជាក្មេងទំនើង៥នាក់កាន់ដាវអុកឡុកមុខកន្លែងយីហោ ឌីណាតិកតុក ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្វាយទាបឃាត់ខ្លួននិងធ្វើតេស្តមានសារធាតុញៀនទាំងអស់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២២ ចំណុចខាងមុខកន្លែងផឹកស៊ីយីហោឌីណាតិកតុក ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្វាយទាបបានឱ្យដឹងថា ជនសង្ស័យទាំង៥មាន ៖ ១ឈ្មោះ ... Read More »

រុស្ស៊ីបាញ់បង្ហោះផ្កាយរណបយោធា ទទួលបានជោគជ័យ

នៅថ្ងៃទី២ ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា ប្រទេសនេះទើបតែបាញ់រ៉ុក្កែត Soyuz នាំផ្កាយរណបយោធាឡើងទៅកាន់ទីអវកាស ។ រ៉ុក្កែត Soyuz-2.1b អាចនាំទម្ងន់មធ្យម បានបាញ់បង្ហោះនៅវេលាម៉ោង៩ និង៤៨នាទី ថ្ងៃទី២ខែវិច្ឆិកា នៅទីលានអវកាស Plesetsk។ ... Read More »

មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ឧបត្ថម្ភ សម្ភារៈប្រើប្រាស់ ជូនកងពលតូចថ្មើរជើងលេខ ១២៨

ខេត្តស្ទឹងត្រែង៖ សម្ភារៈប្រើប្រាស់រួមមាន៖ ម៉ូតូចំនួ ២១គ្រឿង វិទ្យុទាក់ទងចំនួន ៤៥គ្រឿង ឈុតជាអំណោយ លោក ឧត្ដមសេនីយ៍​ឯក ​ហ៊ុន​ ម៉ាណែត អគ្គមេបញ្ជាការ​រង​ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើង​គោក​ និងលោកស្រី ... Read More »

អាជីវករខ្មែរលក់ដូរក្នុងផ្សាររោងក្លឿប្រទេសថៃផ្ទុះការតវ៉ាមុខកុងសុលកម្ពុជា បន្ទាប់ពីមន្ត្រីថៃមិនអនុញ្ញាតឱ្យកូនៗជាសិស្សចេញចូលមករៀន

ប្រទេសថៃ៖ ក្រុមអាជីវករខ្មែរនៅក្នុងផ្សារ រោង ក្លឿ(ថៃ) នាំគ្នាតវ៉ានៅមុខកុងសុលកម្ពុជា ប្រចាំស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ នៅថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២នេះដោយលើកឡើងថាៈ ខាងមន្ត្រីអន្តោប្រវេសន៍ថៃ ហាមឃាត់មិនឱ្យសិស្សានុសិស្សចេញទៅសាលា តម្រូវឱ្យអាណាព្យាបាលជូនចេញ ។ ធ្វើឱ្យមានការកកស្ទះ នឹងមានការខកខានសម្រាប់ការសិក្សារបស់សិស្ស ... Read More »

រដ្ឋបាលខេត្ត​សៀមរាប​ សូមជូនដំណឹងដល់ម្ចាស់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត

ខេត្តសៀមរាប​៖​ បេីយោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​សៀមរាប​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះថា៖រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដំណឹងដល់ លោកឧកញ៉ា លោក លោកស្រី ដែល ជាម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ផ្សារឯកជន ... Read More »

នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនបុរសជនជាតិចិន ឈ្មោះ CHEN XUEWU តាមដីកាបញ្ជាឱ្យចូលខ្លួន ករណី រំលោភលើសេចក្តីទុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត

ភ្នំពេញ ៖ បុរសជនជាតិចិនឈ្មោះ  CHEN XUEWU ភេទប្រុស អាយុ ៣៩ឆ្នាំ  មានទីលំនៅ បច្ចុប្បន្នផ្ទះលេខN១៣៦ ផ្លូវលេខ១១A បុរីពិភពថ្មី គម្រោងទី២ សង្កាត់កន្ទោក ខណ្ឌកំបូល ... Read More »

មហាសេដ្ឋី Elon Musk ខាតបង់ប្រាក់៩ពាន់លានដុល្លារ ចាប់តាំងពីការគ្រប់គ្រងTwitter

ម្ចាស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla នៅតែជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ដោយមានទ្រព្យជាង២០០ពាន់លានដុល្លារអាមេរិក។ តាមសារព័ត៌មាន Bloomberg បានប្រកាសបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក(Bloomberg Billionaire Index) ដែលបានបង្ហាញឱ្យឃើញថា មហាសេដ្ឋី Elon Musk បច្ចុប្បន្នមានទឹកប្រាក់ ២០៤ពាន់លានដុល្លារ ... Read More »

រថយន្តធុនធំដឹកទំនិញល្មើសនឹងបម្រាមចូលក្រុងធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈត្រូវបានសមត្ថកិច្ចឃាត់

ខេត្តស្ទឹងត្រែង ៖ រថយន្តដឹកទំនិញធុនធំ១គ្រឿងបើកល្មើសនឹងបម្រាមចូលក្រុងបង្កឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈត្រូវបានអាជ្ញាធរក្រុងឲ្យសមត្ថកិច្ចនគរបាលឃាត់និងនាំយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីសម្របសម្រួលទៅតាមនីតិវិធី។  លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែងបានបញ្ជាក់នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកាថា រថយន្តដឹកទំនិញធុនធំនេះបានបើកបរមកពីរាជធានីភ្នំពេញឆ្លងកាត់ខេត្តស្ទឹងត្រែងក្នុងគោលបំណងទៅប្រទេសឡាវ តែអ្នកបើកបររថយន្តចង់ចូលមកលេងក្នុងក្រុង ហើយមិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ ទើបបង្កផលប៉ះពាល់ដល់បង្គោលដាក់កាត់ផ្លូវដើម្បីបំពាក់គ្រឿងលម្អត្រៀម លក្ខណៈ ក្នុងពិធីបុណ្យផ្សេងៗ ធ្វើឲ្យបាក់ខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ។  ... Read More »

អភិបាលខណ្ឌចំការមនជំរុញឱ្យក្រុមហ៊ុន ដែលទទួលបានសិទ្ធិក្នុងការស្ថាបនាលូនិងផ្លូវត្រូវគោរពតាមស្តង់ដារនៅក្នុងសៀវភៅតាមដានការដ្ឋាន

ភ្នំពេញ៖  អភិបាលខណ្ឌចំការមនជំរុញឱ្យក្រុមហ៊ុន ដែលទទួលបានសិទ្ធិក្នុងការស្ថាបនាលូនិងផ្លូវត្រូវគោរពតាមស្តង់ដារនៅក្នុងសៀវភៅតាមដានការដ្ឋាន ជាមួយគ្នានោះលោកក៏បានសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋនិងសូមឱ្យប្រជាពលរដ្ឋជួយពិនិត្យមើលនិងរាយការណ៍ពីភាគីក្រុមហ៊ុនរាល់ចំណុចអសកម្មផងដែរ។   ប្រសាសន៍របស់លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមនធ្វើឡើងក្នុងពិធីបើកការដា្ឋនអនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២នៅក្នុងសង្កាត់ទន្លេបាសាក់ព្រឹកថ្ងៃទី ០២ ខែវិច្ឆិកាឆ្នាំ២០២២នេះ។ អភិបាលខណ្ឌចំការមនក៏បានជំរុញឱ្យក្រុមហ៊ុនដែលទទួលបានគម្រោងស្ថាបនាត្រូវខិតខំរក្សា ឱ្យបាននូវក្រមសីលធម៌ គោរពឱ្យបានជាដាច់ខាតនូវកិច្ចសន្យាដែលខ្លួនបានចុះហត្ថលេខារួចហើយ។ លោកកៀង ... Read More »