ព័ត៌មានទាន់ហេតុការណ៍៖
'

បន្ទាប់ពីបាញ់មីស៊ីល២៣គ្រាប់ កូរ៉េខាងជើងបន្តបាញ់កាំភ្លើងធំជាង ១០០គ្រាប់ទៀតទៅកាន់ដែនសមុទ្រ

នៅថ្ងៃទី២ខែវិច្ឆិកា កូរ៉េខាងជើងបានបាញ់មីស៊ីល២៣គ្រាប់ចូលទៅកាន់ដែនសមុទ្រ ដែលជាកម្រិតច្រើនបំផុតមិនធ្លាប់មាន ក្នុងនោះមានមួយគ្រាប់ធ្លាក់ក្បែរឆ្នេរសមុទ្រកូរ៉េខាងត្បូង។ ក្រោយការបាញ់មីស៊ីលនោះកូរ៉េខាងជើងក៏បានបន្តបាញ់កាំភ្លើងធំ១០០គ្រាប់ទៀតចេញពីឆ្នេរសមុទ្រនៅភាគខាងកើត ទៅកាន់តំបន់សដែលបានបង្កើតឡើងរវាងភាគីទាំងពីរ ។ កម្លាំងទាហានកូរ៉េខាងត្បូងបានប្រកាសថា ការបាញ់កាំភ្លើងធំធ្វើឡើងនៅវេលាម៉ោង១៣និង២៧នាទី (ពេលវេលាក្នុងតំបន់)។ ការបាញ់សាកល្បងនោះគឺបានបំពានកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៨ដែរ។ សេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល១០០គ្រាប់ចេញពីតំបន់កូសុង (Kosong) នៃខេត្តកាងវ៉ុន ... Read More »

Salzburg ត្រូវការឈ្នះ ខណៈ AC Milan ត្រូវការស្មើប៉ុណ្ណោះដើម្បីឡើងវគ្គ១៦ក្រុម

ក្រុម Salzburg នឹងធ្វើដំណើរទៅជួបក្រុម AC Milan សម្រាប់ការប្រកួតវគ្គចែកពូល UEFA Champions League នៅកីឡដ្ឋាន StadioGiuseppe Meazza នៅរាត្រីថ្ងៃពុធនេះ ជាមួយនឹងការសម្លឹងរកកន្លែងមួយក្នុងវគ្គ១៦ក្រុមដូចគ្នា។ ការប្រកួតវគ្គចែកពូលចុងក្រោយរបស់ ... Read More »

សង្ស័យអន់ចិត្តជីដូន ព្រោះសុំលុយមិនបានក្មេងស្រីម្នាក់ចងកបញ្ចប់ជីវិត

ខេត្តកណ្ដាល៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់សង្ស័យអន់ចិត្តនឹងជីដូនព្រោះសុំលុយមិនបានៗសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយចងកធ្វើអត្តឃាត។ករណីនេះបង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២០និង០៥នាទី នៅក្នុងភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។  មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ វ៉ុន ស្រីឡែន អាយុ១៥ឆ្នាំ ... Read More »

ដឹងការពិតហើយពី មូលហេតុឆេះផ្ទះទាំងព្រឹកស្លាប់ម្នាក់និងរថយន្តមួយគ្រឿងនៅស្រុកស្វាយជ្រំដោយសារផ្ទុះធុងហ្គាស

ខេត្តស្វាយរៀង ៖ មានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្ទះល្វែងមួយកន្លែងនៅទល់មុខផ្សារស្វាយជ្រំបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរនិងអាជីវករលក់ដូរនិងរបាយការណ៍មកសមត្ថកិច្ចមូលដ្ឋានយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកបាញ់ពន្លត់តែអកុសលភ្លើងឆេះខ្លាំងពេកបណ្ដាលឱ្យបុរសម្នាក់ស្លាប់និងឆេះរថយន្តមួយគ្រឿងដោយមូលហេតុដោយសារផ្ទុះធុងហ្គាស។ ហេតុការណ៍នេះបានកើតឡើងកំឡុងម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២ខែវិឆ្ឆិកាឆ្នាំ២០២២ទល់មុខផ្សារស្វាយជ្រំក្នុងភូមិស្វាយក្ងោឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បើតាម លោកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យកាសែតនគរវត្តដឹងនៅរសៀលថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២២នេះថា បុរសដែលស្លាប់មានឈ្មោះ កៅ យាន ភេទប្រុសអាយ៧០ឆ្នាំមុខរបរនៅផ្ទះភូមិស្វាយក្ងោ ឃុំស្វាយជ្រំស្រុកស្វាយជ្រំ ... Read More »

មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បួនដងហើយនៅកន្លែងដដែលៗព្រោះមន្ត្រីជំនាញមិនបានបំពាក់ស្លាកសញ្ញាឱ្យបានត្រឹមត្រូវនៅផ្លូវបំបែកជាបួន

ខេត្តស្ទឹងត្រែង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងគួររន្ធត់រវាងរថយន្តវេអង នឹងរថយន្តឡិចស៉ីសបើកបុកគ្នាពេញទំហឹង បណ្តាលឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក តែហេតុការណ៍នេះមិនបានបង្កឱ្យមនុស្សណាម្នាក់រងរបួសឡើយ តែក្រោយឃើញហេតុការណ៍មិនស្រួល តៃកុងរថយន្តធុនធំបានបើកទ្វាររថយន្តដាក់ប្រូចបាត់។ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៧ៈ០០នាទីព្រឹក ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក.ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ... Read More »

សេដ្ឋកិច្ចឌីជីថល (Digital Economy) _ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) គឺជាបណ្តាញឆ្អឹងខ្នង?

ភ្នំពេញ ៖ ការរីកដុះដាលជាអិចស្ប៉ូណង់ស្យែលនៃបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ជុំវិញពិភពលោក គឺជាសសរស្តម្ភនៃសេដ្ឋកិច្ចឌីជីថល។ បណ្តាប្រទេសដែលនាំមុខក្ន្ងពិភពលោក ក្នុងការបង្កើតបច្ចេកវិទ្យាដែលកំពុងតែមានរីកចម្រើន និងប្រើប្រាស់សមត្ថភាពពេញលេញនៃថ្នាលឌីជីថលរបស់ពួកគេ នឹងទទួលបានការប្រកួតប្រជែងជាយុទ្ធសាស្ត្រ។ សហរដ្ឋ​អាមេរិក​នាំ​មុខ​ពិភពលោក​ ក្នុង​ផ្នែក​នៃវឌ្ឍនភាពផ្នែក​បច្ចេកវិទ្យា។ ព្រំដែនជាយុទ្ធសាស្ត្ររបស់ប្រទេសនេះគឺដោយសារតែមានសក្ដានុពលនៃឧស្សាហកម្មរបស់ខ្លួន មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ យន្តការហិរញ្ញវត្ថុ ... Read More »

Update ៖ បុរសជាម្ចាស់រថយន្តឡិចសុីស៥៧០ ដែលបាញ់សម្លាប់យុវជនម្នាក់ស្លាប់នៅតាមដងផ្លូវត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

 ភ្នំពេញ៖ បុរសវ័យជាង៤០ឆ្នាំដែលជាម្ចាស់រថយន្តឡិចសុីស570 បាញ់សម្លាប់យុវជនម្នាក់ដែលជាមុខសញ្ញាសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌសហការជាមួយនឹងកម្លាំងមូលដ្ឋានខណ្ឌសែនសុខធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាហើយបានឡោមព័ទ្ធផ្ទះជនសង្ស័យ ស្រាប់តែពេលនោះជនសង្ស័យបានចេញមកសារភាពខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ មូលដ្ឋានខណ្ឌទួលគោក។      យោងតាមចម្លើយសារភាពរបស់បុរសវ័យចំណាស់ជាម្ចាស់រថយន្តឡិចសុីស570 ដែលបានបាញ់ប្រហារលើយុវជនម្នាក់នោះបានឲ្យដឹងថា ខ្លួនកំពុងតែបើករថយន្តស្រាប់តែយុវជនដែលជាជនសង្ស័យបានជិះម៉ូតូមកប៉ះរថយន្តរបស់គាត់ហើយមិនព្រមឈប់ទេគឺព្យាយាមគេចបន្ថែមទៀតក៏ឮសំឡេងស្រែកមកថាចោរៗផងនោះ ខ្លួនក៏បានដកកាំភ្លើងខ្លីបាញ់ចេញពីក្នុងរថយន្តពីក្រោយតែម្ដងបណ្ដាលឱ្យស្លាប់តែម្ដង។     បច្ចុប្បន្នបុរសជាជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។   ... Read More »

ខ្សែបម្រើ Paul Pogba របស់ Juventus នឹងអវត្តមានក្នុងការប្រកួត World Cup របស់បារាំងនៅប្រទេសកាតា

ខ្សែបម្រើ Paul Pogba របស់ក្រុម Juventus នឹងអវត្តមានក្នុងការប្រកួតបាល់ទាត់ World Cup របស់ប្រទេសបារាំងក្នុងប្រទេសកាតាឆ្នាំនេះ ខណៈដែលគាត់ត្រូវការពេលវេលាបន្ថែមទៀតដើម្បីព្យាបាលឲ្យជាសះស្បើយពីការវះកាត់ជង្គង់។ Pogba វ័យ២៩ឆ្នាំមិនបានលេងឲ្យក្រុមនៅក្របខ័ណ្ឌ Serie A នៅរដូវកាលនេះទេ ... Read More »

ឯកអគ្គរដ្ឋទូតចិនចូលរួមសិក្ខាសាលាស្តីពី”សមិទ្ធផលផ្លែផ្កានៃសមាជគណបក្សកុម្មុយនីស្តចិនលើកទី២០”ដោយតាមប្រព័ន្ធអុីនធើណេត

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី៣១ខែតុលា ឆ្នាំ២០២២ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាស្តីពី”សមិទ្ធផលផ្លែផ្កានៃសមាជគណបក្សកុម្មុយនីស្តចិនលើកទី២០”ដោយតាមប្រព័ន្ធអុីនធើណេត។ ... Read More »

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា “អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលជាតិ ដែលកំពុងសិក្សាវគ្គបំប៉នជំនាញលំហាត់របៀបរយៈពេល០១ខែ​ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ”

ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការដ្ឋាននគរបាលខេត្ត បាន “អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលជាតិ ដែលកំពុងសិក្សាវគ្គបំប៉នជំនាញលំហាត់របៀបរយៈពេល០១ខែ​ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ”។នេះបើយោងតាមផេកផ្លូវការ របស់ស្នងការដ្ឋានបានបង្ហោះនៅថ្ងៃនេះ។  សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃពុធ ៩ កើត ... Read More »

Update ៖ ឆេះសាលាបង្រៀន កែសម្ផស្សមួយកន្លែងនៅខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អើលជាខ្លាំង​

ភ្នំពេញ ៖ អគ្គិភ័យបានឆេះសាលាបង្រៀន កែសម្ផស្សសាឡានមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច បានចុះមកជួយអន្តរាគមន៍ទាន់ពេលវេលា សំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង២៥នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ... Read More »

ស្ថានទូតចិន ៖ លោកឯកអគ្គរដ្ឋចិននិងលោកជំទាវបានតបតាមការអញ្ជើញចូលរួមក្នុងព្រះរាជកម្មវិធី«១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ»

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, នាល្ងាចថ្ងៃទី៣១ខែតុលា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង លោកស្រី ... Read More »

កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់​រួមនឹងវត្ថុតាងថ្នាំញៀនមួយចំនួន

 ខេត្តបន្ទាយមានជ័យ​៖ ជនសង្ស័យម្នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យនៅទី០២ ខែវិច្ឆិកា​​ ឆ្នាំ​២០២២នេះ៕ លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា​ មុនពេលបង្រ្កាបករណីនេះ នៅយប់វេលាម៉ោង០០និង៣០នាទីថ្ងៃទី០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២  កម្លាំងមូលដ្ឋានរបស់លោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ... Read More »

Ons Jabeur ចាញ់ Aryna Sabalenka ខណៈ Maria Sakkari ផ្តួល Jessica Pegula នៅព្រឹត្តិការណ៍ WTA

កីឡាការិនី Ons Jabeur ដែលជាកីឡាវាយតឺន្នីសលំដាប់ទី២របស់ទុយនីស៊ីបានចាញ់ក្នុងការប្រកួតដំបូងរបស់នាងក្នុងព្រឹត្តិការណ៍ WTA Finals ខណៈដែលកីឡាការិនី Aryna Sabalenka បានវាយបកដើម្បីឈ្នះនៅរាត្រីបើកឆាកនៃព្រឹត្តិការណ៍បញ្ចប់រដូវកាល។ កីឡាការិនី Jabeur ដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៅ Wimbledon និង US ... Read More »

ឃាត់ខ្លួនមនុស្ស​ចំនួន​ ៥០នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០១ ខែវិច្ឆិកា​ម្សិលមិញនេះ!

ភ្នំពេញ៖ នេះបើយោងតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បា​នថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​សមត្ថកិច្ចនៅទូទាំងប្រទេសកម្ពុជា បានឃាត់ខ្លួន​មនុស្សចំនួន​ ៥០នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០១ ខែវិច្ឆិកា​ម្សិលមិញនេះ។ ... Read More »

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ គ្មានអ្នកណាម្នាក់បំផ្លាញសេដ្ឋកិច្ចរុស្ស៊ីបានឡើយ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានបញ្ជាក់ថា គ្មានប្រទេសណាមួយអាចបំផ្លាញសេដ្ឋកិច្ចរុស្ស៊ីក៏ដូចជាស្ថិរភាពនយោបាយក្នុងប្រទេសបានឡើយ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ នៅរដ្ឋធានី មូស្គូ រដ្ឋមន្ត្រីការបរទេសឡាវរ៉ូវ បានបញ្ជាក់យ៉ាងច្បាស់ថា «យើងអាចជឿជាក់បានថា មិនមានអ្នកណាម្នាក់អាចរារាំងឬបំផ្លាញសេដ្ឋកិច្ចរបស់រុស្ស៊ី ក៏ដូចជាបំផ្លាញស្ថិរភាពនយោបាយក្នុងប្រទេសនោះឡើយ ។ ប្រទេសជាតិរបស់យើងនៅតែបន្តដើរទៅមុខនៅលើវិថីរបស់ខ្លួន ... Read More »

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សានៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ១ខ្នង ២ជាន់ ១២បន្ទប់

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »

ក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា ប្រៃសណីយ៍កម្ពុជានឹងនៅតែបើក បម្រើសេវាកម្មជូនអតិថិជនជាធម្មតា

ភ្នំពេញ ៖ សូមបញ្ជាក់ជូនថា, ទោះក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា ប្រៃសណីយ៍កម្ពុជានឹងនៅតែបើក បម្រើសេវាកម្មជូនអតិថិជនជាធម្មតា ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលអង្គភាព ... Read More »

ក្រសួង​ទេសចរណ៍​៖​ ស្វាគមន៍ការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ LAO AIRLINES ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ពីទីក្រុងលួងប្រាបាងមកកាន់ខេត្តសៀមរាប

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃពុធទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​បានចេញសេចក្តីជូនដំណឹងលេខ ៤២៨ សជណ.អអទ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍​ ស្វាគមន៍ការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ LAO AIRLINES ចាប់ពីថ្ងៃទី០១ ... Read More »

កិច្ចប្រជុំសាមញ្ញ លើកទី៤១ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃពុធកើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសាលប្រជុំធំ អគារ ឃ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញ ... Read More »

រដ្ឋបាលក្រុងព្រះសីហនុ ចុះធ្វើការណែនាំដល់ម្ចាស់ផ្ទះល្វែងដែលបានសាងសង់ និងតសំយ៉ាបលយមកលើចំណីផ្លូវសាធារណៈ

ខេត្តព្រះសីហនុ​៖​ ក្រុមការងារចម្រុះរដ្ឋបាលក្រុងព្រះសីហនុ បានចុះធ្វើការណែនាំដល់ម្ចាស់ផ្ទះល្វែងដែលបានសាងសង់ និងតសំយ៉ាបលយមកលើចំណីផ្លូវសាធារណៈនៅបរិវេណអតីតមហោស្រព ស្ថិតនៅក្នុងសង្កាត់លេខ២​ ក្រុងព្រះសីហនុ នាពេលកន្លងមក។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅយប់ថ្ងៃទី០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២យប់មិញ​។  រដ្ឋបាលខេត្ត​ បានឱ្យដឹងទៀតថា​ បច្ចុប្បន្នត្រូវបានម្ចាស់ផ្ទះបានចូលរួមសហការជាមួយអាជ្ញាធរក្រុងព្រះសីហនុ ស្ម័គ្រចិត្តរុះរើសំយ៉ាបទាំងនោះចេញដោយខ្លួនឯង ... Read More »

មហាឧបាសិកា ម៉េង លន់ ត្រូវជាម្តាយបង្កើត ឯកឧត្តម ហ៊ូ សាគុណ បានទទួលមរណភាព នៅវេលាម៉ោង៧:០០នាទី ព្រឹកថ្ងៃ១ ខែវិច្ឆិកា ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើសារលិខិតរំលែកមរណទុក្ខជូន ឯកឧត្តម ហ៊ូ សាគុណ ចំពោះមរណភាពរបស់ មហាឧបាសិកា ម៉េង ... Read More »

សម្តេចតេជោ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។ នេះបើតាមការប្រកាសរបស់សម្ដេចតេជោ ក្នុងវេទិកាជាន់ខ្ពស់ស្តីពីគម្រប់ខួបអនុស្សាវរីយ៍ ១០ឆ្នាំនៃកិច្ចព្រមព្រៀងអាសិប ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារគោរពជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសចម្រើនជន្មាយុ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារគោរពជូនពរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ... Read More »

ព័ត៌មានបឋម ៖ នៅមុននេះ បន្តិចមានករណីបាញ់យុវជនម្នាក់ស្លាប់នៅក្បែរសាលា IU ជាមុខសញ្ញាសមត្ថកិច្ចតាម

ភ្នំពេញ ៖ សាហាវមែន ! នៅមុននេះ បន្តិចមានករណីបាញ់យុវជនម្នាក់ស្លាប់នៅក្បែរសាលា IU ស្ថិតតាមបណ្ដោយផ្លូវលេខ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។   ពាក់ព័ន្ធក្នុងករណីនេះ លោកវរសេនីយ៍ឯក ហ៊ួ ... Read More »

សិស្សប៊ែលធីនិទ្ទេស A ៩៩រូប ចែករំលែកបទពិសោធន៍ដល់សិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីសំណេះសំណាល និងចែក រំលែកបទពិសោធន៍សិក្សារបស់សិស្សប៊ែលធី និទ្ទេស A ចំនួន ៩៩រូប ជូនដល់សិស្សថ្នាក់ទី១២ ... Read More »

បង្កការភ្ញាក់ផ្អើល ខណៈមានព្រះសង្ឃ​ជិត​២០​អង្គ​កើត​​អាកា​រៈ​ឡើង​កំ​ដៅ​ខ្លាំង ​​ស្រែកយំ​ផ្អើល​ពេញ​វត្ត​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង​​

ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ក៏មាន ព្រះសង្ឃ​ជិត​២០​អង្គ​ដែល​គង់នៅ​ក្នុង​វត្ត​ខ្នាចរមាស ស្ថិត​ក្នុង​ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យបង្អែក​ស្រុក​ថ្មគោល ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​០១ វិច្ឆិកា ឆ្នាំ២០២២ ក្រោយ​ពី​ព្រះសង្ឃ​ទាំងនោះ​មាន​អាកា​រៈ​ឡើង​កំ​ដៅ​ខ្លាំងខុសពីធម្មតា និងចម្លែក។  ព្រះ​តេជគុណ ... Read More »

ទីក្រុងកៀវត្រៀមរូងក្រោមដី៤២៥កន្លែងសម្រាប់លាក់ខ្លួនពេលរុស្ស៊ីវាយប្រហារដោយគ្រាប់បែកបរមាណូ

កម្លាំងទាហានអ៊ុយក្រែនប្រចាំនៅទីក្រុងកៀវបានត្រៀមរូងក្រោមដីពិសេស ជាការត្រៀមលក្ខណៈ ពេលរងការវាយប្រហារដោយគ្រាប់បែកបរមាណូពីរុស្ស៊ី ។ តាមសារព័ត៌មាន Newsweek នៅថ្ងៃទី១ខែវិច្ឆិកាបានផ្សាយថា មេបញ្ចាការកងទ័ពប្រចាំនៅទីក្រុងកៀវ លោក Oleksiy Kuleba បានឱ្យដឹងថា លោកបានឡើងគម្រោងសម្រាប់ករណីអាក្រក់បំផុត ក្នុងករណីរុស្ស៊ីសម្រេចប្រើប្រាស់គ្រាប់បែកបរមាណូក្នុងសង្គ្រាម។ លោក ... Read More »

លោកទេសរដ្ឋមន្រ្តី គន់ គីម ទទួលអំណោយអាវពោងចំនួន១៥០០អាវ ពីសប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក ដឹកនាំដោយលោកព្រឹទ្ធាចារ្យ ម៉ក់ ហឺន ជាតំណាង

ភ្នំពេញ ៖ ទីស្នាក់ការកណ្តាលមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២  លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី  ... Read More »

Tottenham ជាក្រុមទី៤នៅអង់គ្លេសដែលបានឡើងទៅកាន់វគ្គ១៦ក្រុមនៅ Champions League

ក្រុមមាន់ខ្នាយមាស Tottenham បានឆ្លងផុតវគ្គជម្រុះតាមពូល ឡើងទៅកាន់១៦ក្រុមចុងក្រោយ Champions League ក្នុងនាមជាក្រុមឈ្នះក្នុងពូល D បន្ទាប់ពីស៊ុតបញ្ចូលទីក្នុងម៉ោងបន្ថែមដើម្បីផ្តួលក្រុមម្ចាស់ផ្ទះMarseille កាលពីរាត្រីថ្ងៃអង្គារ ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងប្រទេសបារាំង។ កីឡាករ Pierre-Emile Hojbjerg បានរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី៩០+៥ក្នុងម៉ោងបន្ថែម ... Read More »