ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួងសុខាភិបាល ៖ ហាមឃាត់​ការចែកចាយ ឫ​លក់​ឱសថ​ឈ្មោះ​ Livact Granule ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលពិនិត្យឃើញមាន ការចែកចាយ និងលក់ឱសថ LIVACT® Granule គ្មានលេខបញ្ជិកាពីក្រសួង សុខាភិបាល ស្រដៀងនឹងឱសថ LIVACT® Granule មានលេខបញ្ជិកា ... Read More »

កាំជ្រួចមីស៊ីលកូរ៉េខាងជើងធ្លាក់នៅក្បែរឆ្នេរសមុទ្រ កូរ៉េខាងត្បូង ប្រកាសអាសន្នពីការវាយប្រហារ

ទីក្រុងសេអ៊ូលបានប្រកាសថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង នៅថ្ងៃទី២ខែវិច្ឆិកាបានធ្លាក់ចូលតំបន់សមុទ្រមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីឆ្នេរសមុទ្រកូរ៉េខាងត្បូង។ ទាំងនោះហើយបានធ្វើឱ្យសុីរ៉ែនប្រកាសអាសន្នស្រែកឡើង ព្រមានពីការវាយប្រហារ។ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា យោធាកូរ៉េខាងត្បូង នៅថ្ងៃពុធនេះបាននិយាយថា ខ្លួនបានបាញ់មីស៊ីល៣គ្រាប់ចេញពីយន្ដហោះចម្បាំងធ្លាក់នៅក្បែរតំបន់ព្រំដែនសមុទ្រ ... Read More »

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានទទួលយកសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន ក្នុងការធ្វើដំណើរទូរទស្សនកិច្ចទៅកាន់ប្រទេសនេះនាពេលខាងមុខ។  ការទទួលយកសំណើរនេះគឺធ្វើឡើងក្នុងពេលដែលសម្ដេចតេជោបានជួបសន្ទនាតាមទូរសព្ទជាមួយនឹងលោកប្រធានាធិបតីអ៊ុយក្រែន កាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ។  នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលបានចេញផ្សាយ។   ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនស្រ្តីម្នាក់ជាក់ស្តែងករណីបើកលេងល្បែងសុីសងដោយខុសច្បាប់(jokerតាមអុីនធើណេត)

ភ្នំពេញ៖ ជនសង្ស័យជាស្រ្តីម្នាក់ត្រូវ នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនករណី បើកលេងល្បែងសុីសងដោយខុសច្បាប់(jokerតាមអុីនធើណេត) នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០១៖០០នាទីនៅចំណុចបន្ទប់ជួល ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។    ជនសង្ស័យឈ្មោះហេង ... Read More »

ព័ត៌មានបឋម ៖ ឆេះផ្ទះទាំងព្រឹកស្លាប់ម្នាក់និងឆេះរថយន្តមួយគ្រឿងនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ មានអគ្គិភ័យឆាបឆេះផ្ទះល្វែងមួយកន្លែងនៅទល់មុខផ្សារស្វាយជ្រំ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរនិងអាជីវករលក់ដូរហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកបាញ់ពន្លត់ តែជាអកុសលដោយភ្លើងឆេះខ្លាំងពេកបណ្ដាលឱ្យបុរសម្នាក់ស្លាប់និងឆេះរថយន្តអស់មួយគ្រឿង។     ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២២ទល់មុខផ្សារស្វាយជ្រំក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។     បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុគេឮសូរសំឡេងផ្ទុះ២ដងចេញពីក្នុងផ្ទះល្វែងមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងអ្នកធ្វើដំណើរ ខណៈមានផ្សែងនិងភ្លើងហុយឆេះយ៉ាងសន្ធោរសន្ធៅ បាននាំគ្នាជួយដងទឹកពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានជួយយករថយន្តពន្លត់អគ្គិភ័យ ... Read More »

តោះស្វែងយល់បន្តិចអំពីន័យនៃពាក្យបច្ចេកវិទ្យា

ភ្នំពេញ ៖ «ទូរគមនាគមន៍» ដែលភាសាអង់គ្លេសហៅថា Telecommunication សំដៅដល់ការបញ្ជុនស៊ីញ៉ាល់ព័ត៌មាន (ការសន្ទនាទូរស័ព្ទ ការបញ្ជូនសារសំឡេងឬអត្ថបទ ការបញ្ជូនវីឌីអូ ឬរូបភាព។ល។) តាមរយៈប្រភេទនានានៃបច្ចេកវិទ្យា នៅលើបណ្តាញខ្សែ (កាប្លិ៍ទង់ដែង ‘ សសៃកាប្លី៍គូ ... Read More »

Haaland នឹងមិនបានបង្ហាញខ្លួននៅពេលដែល Man City ប៉ះ Sevillaនៅ Champions League

អ្នកចាត់ការ Pep Guardiola បាននិយាយថា ខ្សែប្រយុទ្ធ ErlingHaaland របស់ Manchester City នឹងរំលងការប្រកួត Champions League របស់ពួកគេជាមួយក្រុម Sevilla នៅថ្ងៃពុធនេះ ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លងថ្មី​ ០១នាក់​ ,ខណៈ​អ្នក​ជាសះស្បើយ​ ០២នាក់និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃពុធ​ទី​០២ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ចំនួន​ ០១នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ០២នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ផ្អើលទាំងថ្ងៃត្រង់! ក្រុមជនសង្ស័យបើករថយន្តចូលហាងសាឡនកក់សក់ដាក់ថ្នាំសណ្តំយកលុយនិងទ្រព្យសម្បត្តិមួយចំនួនធំ

   ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងថ្ងៃត្រង់ដល់សមត្ថកិច្ចមូលដ្ឋានមកធ្វើអន្តរាគមន៍បន្ទាប់ពីមានក្រុមជនសង្ស័យចំនួន៣នាក់ជិះរថយន្តមិនស្គាល់ម៉ាកមកឈប់នៅមុខហាងសាឡន កក់សក់ រួចនាំគ្នាចូលទៅដាក់ថ្នាំសណ្តំយកលុយនិងទ្រព្យសម្បត្តិអស់មួយចំនួនធំ។    ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១១និង៣០នាទី ថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២២ស្ថិតនៅចំណុចហាងផាន់ណាសាឡន ក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។    យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ម្ចាស់ហាងរងគ្រោះមានឈ្មោះកុយ ... Read More »

Update ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងវេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀង RCEP

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ... Read More »

ទុកម៉ូតូចូលលេងបាល់ចេញមកវិញបាត់ម៉ូតូ ទៅប្តឹងសមត្ថកិច្ចចាប់បានម្នាក់ដកហូតម៉ូតូបានមកវិញ

ខេត្តកណ្ដាល៖  យុវជនម្នាក់ជិះម៉ូតូទៅលេងបាល់ ហើយទុកម៉ូតូក្នុងរបង លុះលេងចប់ចេញមកវិញស្រាប់តែមិនឃើញម៉ូតូរបស់ខ្លួនក៏ទៅប្តឹងសមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍រហូតឈានដល់ចាប់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតម៉ូតូមួយគ្រឿងបានមកវិញ ខណៈដែលជនសង្ស័យម្នាក់ទៀតរត់បាត់ស្រមោល។ករណីនេះបានកើតឡើងកាលពីថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០២២ វេលាម៉ោង១៧ និង៣០នាទី នៅក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។    មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ... Read More »

ព័ត៌មានបឋម ៖ ខណៈនេះអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖  អគ្គិភ័យកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋជាន់ទី១ នៅវេលាម៉ោង៨និង ៥៩នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវបេតុងក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។    ពេលនេះកម្លាំងបង្ការនិងពន្លត់អគ្គិភ័យកំពុងតែយករថយន្តដើម្បីអន្តរាគមន៍ភ្លាមៗ៕ ដោយ៖ សណ្ដោស   Read More »

រថយន្តBMWដែលគេដឹងថាជារបស់អ្នកលក់អនឡាញល្បីឈ្មោះមួយរូបបានជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្តមួយគ្រឿងទៀតនៅផ្លូវបែកជាបួន

ភ្នំពេញ ៖ រថយន្តBMW ដែលគេស្គាល់ថាជារថយន្តរបស់អ្នកនាងម៉ូនីកា ជាមេតុងទីន និងជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះមួយរូបនៅក្នុងបណ្តាញសង្គម បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារតែបើកលឿនបំពានភ្លើងស្តុបជ្រុលទៅបុករថយន្តហាយឡេនឌ័រនៅផ្លូវបំបែកជាបួន បណ្តាលឱ្យខូចខាតរថយន្តមួយកំណាត់មុខ។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ១៨២ ... Read More »

ក្រសួងការបរទេស​ បង្ហាញលទ្ធផលនៃជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអ៊ុយក្រែន

ភ្នំពេញ​៖​ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៤រសៀល​ (ម៉ោងនៅកម្ពុជា) សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទ ជាមួយលោក វ៉ូឡូឌីមៀ ហ្ស៊ូលឡិនស្គី ... Read More »

ខណ្ឌរដ្ឋបាលជលផលកំពង់ចាមបង្ក្រាបបទល្មេីលជលផលប្រើឧបករណ៍លូស្បៃមុងនិងចុះសម្រួលផ្នែកវារីវប្បកម្ម

    ខេត្តកំពង់ចាម ៖ នៅថ្ងៃអង្គារ ៨កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ចាមមានដូចតទៅ ៖ ... Read More »

សារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថល នៅក្នុងពិភពលោកយើងសព្វថ្ងៃ?

ភ្នំពេញ ៖ ទោះបីជា អ្នកស្ថិតនៅក្នុងផ្នែកទីទៃៗនៃពិភពលោកយើងនេះក៏ដោយ បច្ចេកវិទ្យាឌីជីថល បានអនុញ្ញាតឲ្យអ្នក អាចតភ្ជាប់ជាមួយមិត្តភ័ក្ត ជាមួយគ្រួសារសាច់ញាតិ និងការងាររបស់អ្នកពីចម្ងាយ។ អ្នកអាចទំនាក់ទំនងគ្នា ដោយប្រើប្រាស់សារ សំឡេង វីឌីអូ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។ សុហ្វវ៉ែរ ... Read More »

(ស.ស.យ.ក) លោក ហ៊ុន ម៉ានី ៖ ព្រះរាជពិធី «១០០ ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ»

ភ្នំពេញ ៖ នាយប់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២ ដែលជាថ្ងៃទីពីរ នៃព្រះរាជពិធី «១០០ ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម ... Read More »

ប្រយ័ត្នបងប្អូនយើង ! គ្រោះថ្នាក់កើតឡើងមិនទៀងទេ !

ខេត្តពោធិ៍សាត់ ៖ តាមរយៈព័ត៌មានបឋម! គឺនៅយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីតូបលក់អីវ៉ាន់ «អីឈុនហ៊ួយ» នៅផ្លូវយាយអានភូមិ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានបាក់ដីស្រុតចុះទៅក្នុងស្ទឹង ។ ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង៧យប់ ... Read More »

សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូន លោក Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា

ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ៨កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ... Read More »

សារលិខិត ឯកឧត្តម សាយ សំអាល់ ជូនពរ សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ

ភ្នំពេញ ៖ សារលិខិតជូនពរ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្តី និងជារដ្ឋមន្រ្តីកសួងព្រះបរមរាជវាំង ជាទីគោរពដ៏ខ្ពង់ខ្ពស់! យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមសម្តែងនូវសេចក្តី សោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ ... Read More »

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ៖ “កម្ពុជាស្វាគមន៍ និងបើកទូលាយចំពោះការបណ្តាក់ទុនវិនិយោគពីបរទេសលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដឹកជញ្ជូន និងភស្តុភារកម្ម”

ភ្នំពេញ ៖”កម្ពុជាស្វាគមន៍ និងបើកទូលាយចំពោះការបណ្តាក់ទុនវិនិយោគពីបរទេសលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដឹកជញ្ជូន និងភស្តុភារកម្ម” ប្រសាសន៍ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., ... Read More »

ប្រធានាធិបតីអ៊ុយក្រែនអរគុណសម្តេចតេជោ ដែលគាំទ្រការគោរពអធិបតេយ្យភាពរបស់ អ៊ុយក្រែន កាលពីរសៀលម៉ោង ៤រសៀល ថ្ងៃទី១ ខែវិច្ឆិកា

ប្រទេសអ៊ុយក្រែន ៖ បើតាមការបង្ហោះរបស់លោកហ្សឺលែនស្គីនៅលើ twitter ផ្លូវការរបស់លោកនាយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ គឺ លោក ហ្សឺលែនស្គី ប្រធានាធិបតីអ៊ុយក្រែន  បានផ្ញើសារអរគុណនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន ... Read More »

ប្រមុខដឹកនាំប្រទេសជាច្រើនចូលរួមកិច្ចប្រជុំ APEC 2022 នៅប្រទេសថៃ

នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-o-cha បានលើកឡើងថា មេដឹកនាំប្រទេសសេដ្ឋកិច្ចសមាជិក APEC ចំនួន១៨ប្រទេសនឹងចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងបាងកក ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ខណៈដែលប្រទេសចំនួន៤ នឹងបញ្ជូនតំណាងទៅចូលរួម ហើយប្រទេសចំនួន១មិនទាន់បញ្ជាក់ថានឹងចូលរួមនោះទេ។ សារព័ត៌មាន ... Read More »

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងវេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀង RCEP

ភ្នំពេញ​៖​ នៅព្រឹក ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ... Read More »

អឺរ៉ុបប្រឈមបញ្ហាជាច្រើនដោយសារខ្វះប្រភពផ្គត់ផ្គង់ថាមពលពីរុស្ស៊ី

នាយកក្រុមហ៊ុនថាមពល Eni របស់ប្រទេសអុីតាលីបានព្យាករថា ជាមួយនឹងការហាមឃាត់ការនាំចូលប្រេងឆៅពីរុស្ស៊ីចាប់ពីថ្ងៃទី១៥ ខែធ្នូ ការនាំចូលប្រេងឆៅរបស់ EU អាចធ្លាក់ចុះ២លានបារ៉ែលក្នុងមួយថ្ងៃ។ កាលពីថ្ងៃទី៣១ ខែតុលា នាយកប្រតិបត្តិក្រុមហ៊ុន Eni ដែលជាក្រុមហ៊ុនថាមពលរដ្ឋរបស់ប្រទេសអុីតាលីបានព្រមានថា អឺរ៉ុបនឹងត្រូវពឹងផ្អែកលើប្រេងឆៅពីសហរដ្ឋអាមេរិកនៅឆ្នាំក្រោយដើម្បីផលិតការផ្គត់ផ្គង់ដែលបាត់បង់ពីប្រទេសរុស្ស៊ី។ សហភាពអឺរ៉ុប ... Read More »

លោក ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរ ខណ្ឌ សង្កាត់ ត្រូវចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈឱ្យបានស្អាត និងត្រូវរៀបចំគោលដៅការងារមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់

ភ្នំពេញ៖  អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ បើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សង្កាត់ ជាប្រចាំរាល់ខែ ដោយដាក់ទិសដៅការងារឲ្យ បានច្បាស់លាស់ បញ្ហាប្រឈមនានា សំដៅធ្វើយ៉ាងណាឲ្យការងាររបស់ខ្លួនដំណើរការទៅដោយរលូន ... Read More »

សកម្មភាពដឹកឈើនៅខេត្តក្រចេះ ខេត្តត្បូងឃ្មុំ បង្ហាញឱ្យឃើញថាឈ្មួញគឃ្លើនបំផុត !

ខេត្តក្រចេះ ៖ ព្រឹកព្រលឹមអុរ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើបណ្ដាញទំនាក់ទំនងសង្គម facebook បានបង្ហោះយ៉ាងព្រោងព្រាត ពីសកម្មភាពឈ្មួញដឹកជញ្ជូនឈើយ៉ាងចំហរ មានទាំងរូបថត មានទាំងវីដេអូឃ្លីបកំពុងដឹកជញ្ជូន រហូតដល់បង្ហាញនូវការរិះគន់យ៉ាងធ្ងន់ធ្ងរដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ហេតុអ្វីក៏មិនបង្ក្រាប ? ... Read More »

នគរបាលឫស្សីកែវ បានធ្វើការបង្រ្កាបនិងឃាត់ចាប់ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ប្រែ​នខុសបច្ចេកទេស បំពង​សំឡេង ​បង្ក​​ឱ្យមានការរំខានដល់អ្នកដទៃ និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់​សាធារណៈ​ ម៉ូតូចំនួន០៩គ្រឿង និងរថយន្តមួយគ្រឿង

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ... Read More »

លួច​ម៉ូតូ​បានសម្រេច​ពីខេត្ត​ព្រះសីហនុ​ រួចព្យាយាមជិះគេចខ្លួនចូលទឹកដីខេត្តតាកែវ​ ទៅមុខលែងរួចចុងក្រោយ​យកម៉ូតូប្លុងចោល​

ខេត្តព្រះសីហនុ​៖​ ជនសង្ស័យ​ម្នាក់​ បានធ្វេី​សកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង​ពីខេត្តព្រះសីហនុ​ បានសម្រេច​ហើយ​ព្យាយាម​ជិះរត់គេចខ្លួន​ ប៉ុន្តែ​ដោយសារ​ម៉ូតូ​ជនរងគ្រោះ​មានភ្ជាប់​ប្រព័ន្ធ​GPS​ ទេីប​កម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​ត្រាំកក់​ ដេញតាមប្រមាញ់រហូត​ធ្វើ​ឱ្យជនសង្ស័យភ័យខ្លាចរត់មិនរួចក៏យកម៉ូតូទៅ​ប្លុង​ចោល​ ហើយ​រត់​គេច​ខ្លួន​បាត់​ស្រមោល​។  ករណីលួចម៉ូតូ​ខាងលេីនេះ​ បានកេីតឡេីងនៅវេលាម៉ោង ០៨​ និង៣០នាទីព្រឹក​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ... Read More »

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ មានអធិបតេយ្យ ប្រកាន់គោលជំហរច្បាស់លាស់ និង ជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ

ខេត្តព្រះសីហនុ ៖ លោក ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានមានប្រសាសន៍ថា,  : ប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ មានអធិបតេយ្យ ... Read More »