ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រុមបាល់ទាត់សប្បុរសធម៌ខេត្តកំពង់ធំ បន្តយកថវិកាសប្បុរសជន ឧបត្ថម្ភការសាងសង់ រោងអាហារដ្ឋានសិស្ស នៅសាលាបឋមសិក្សាខ្សាច់ជីរស់

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ សមាជិកក្រុមបាល់ទាត់សប្បុរសធម៌ខេត្តកំពង់ធំ បានយក សម្ភារៈប្រើប្រាស់ក្នុងសាលា និងថវិកាចំនួន ១.២១០.០០០រៀល(មួយលានម្ភៃមួយម៉ឺនរៀល) ដែលថវិកាទាំងនេះបានមកពីការគៀងគរ សប្បុរសជននានា និង មួយចំណែកទៀតជាថវិកាផ្ទាល់ខ្លួនរបស់សមាជិកក្រុមកីឡាបាល់ទាត់សប្បុរសធម៌ ខេត្តកំពង់ធំ ... Read More »

Update ៖ ស្លាប់ដោយអំពើហិង្សា ប្រជ្រៀតជាន់លើគ្នានៅពហុកីឡដ្ឋានប្រទេសឥណ្ឌូនេស៊ីស្លាប់កើនឡើង១៧៤នាក់

ដោយសារតែមានអ្នករងរបួសធ្ងន់ច្រើន គិតមកដល់ម៉ោង១៤ ថ្ងៃទី២ខែតុលានេះមានអ្នកស្លាប់កើនឡើងដល់ទៅ១៧៤នាក់ហើយ ក្នុងអំពើហិង្សាប្រជ្រៀតជាន់លើគ្នានៅក្នុងពហុកីឡដ្ឋាន Kanjuruhan នៃប្រទេសឥណ្ឌូនេស៊ី។ ក្រៅពីអ្នកស្លាប់នៅមានមនុស្សរាប់រយនាក់ទៀតរងរបួសធ្ងន់។ សារព័ត៌មាន Bolo របស់ឥណ្ឌូនេស៊ីបានឱ្យដឹងថា ហេតុការណ៍ខាងលើកើតឡើងនៅក្នុងពេលប្រកួតបាល់ទាត់ពានរង្វាន់ជាតិ ឥណ្ឌូនេស៊ី រវាងក្រុមបាល់ទាត់ Arema FC ... Read More »

ធ្ងន់កហើយ!! រថយន្ត​បែន​ដឹក​ខ្សាច់​បើកបុករះរថយន្ត២គ្រឿងនិងផ្ទះប្រជាពលរដ្ឋរងការខូចខាត រួចខាងជនរងគ្រោះទារសំណងខ្ទង់ពាន់ដុល្លារ

​   ភ្នំពេញ ៖ រថយន្ត​ប្រភេទ​បែន​ដឹក​ខ្សាច់​ មួយគ្រឿងដែលបើកបរដោយបុរសម្នាក់ បានដាច់​ហ្វ្រ័ង​ហើយរេចង្កូតជ្រុល​ទៅ​បុករថយន្តចំនួន២គ្រឿងនិង​ផ្ទះ​របស់ប្រជាពលរដ្ឋ​បណ្ដាល​ឱ្យរងការ​ខូចខាត​យ៉ាង​ដំណំ កាលពីវេលា​ម៉ោង​១១និង​៣០នាទី​ព្រឹក​ ថ្ងៃ​ទី​២​ ខែ​តុលា​ ឆ្នាំ​២០២២​ នៅចំណុច​ភ្លើងស្តុប​ទំនប់ទឹក​ផ្លូវ​លេខ២៧១​ សង្កាត់​ទួល​ទំពូង​ទី​២​ ខណ្ឌ​ចំការ​មន​ ។  ​   បើតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ ... Read More »

កាយវិការខ្មែរស្រលាញ់ខ្មែរ ខណៈមន្ត្រីនគរបាលចរាចរណ៍ជួយយកអាសារប្រជាពលរដ្ឋ បើកឡានលើផ្លូវល្បឿនលឿនមានបញ្ហា !

ខេត្តព្រះសីហនុ ៖ សូមកោតសរសើរចំពោះកាយវិការដ៏ល្អប្រពៃសម្រាប់ជួយទុក្ខធុរៈរបស់នគរបាលចរាចរណ៍។  នេះបានហៅថាកូនចៅប្រជាពលរដ្ឋដែលពួកគាត់ចង់បានគ្រប់ៗគ្នា។  សូមកោតសរសើរ និងលើកទឹកចិត្តពីadminដែលជាប្រជាពលរដ្ឋមួយរូប។ នេះជាសារ របស់ប្រជាពលរដ្ឋ បានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក យ៉ាងព្រោងព្រាត ចាប់អារម្មណ៍បំផុត ចំពោះកាយវិការ របស់មន្ត្រីនគរបាលចរាចរណ៍ ជួយយកអាសារដល់ប្រជាពលរដ្ឋ ជួបបញ្ហាតាមដងផ្លូវ ... Read More »

អាមេរិកនិងវេណេហ៊្សុយអេឡា ដោះដូរអ្នកទោស

មន្ត្រីអាមេរិកបានឱ្យដឹងថា វេណេហ៊្សុយអេឡា នៅថ្ងៃទី ១ខែតុលា បានសម្រេចដោះលែងអ្នកទោសអាមេរិក៧រូប ក្នុងនោះមានមន្ត្រីទទួលបន្ទុកថាមពលប្រេង៥រូបដើម្បីជាការដោះដូរនិងការដោះលែងសាច់ញាតិរបស់ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ២រូប។ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២បានផ្សាយថា ... Read More »

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពយុទ្ធជនពីររូប ដែលបាត់បង់ជីវិតដោយសារជួយសង្គ្រោះជីវិតក្មេងប្រុសលង់ទឹក

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានផ្ញើសាររំលែកទុក្ខជូនចំពោះគ្រួសារសពយុទ្ធជនពីររូបដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ការជួយសង្គ្រោះជីវិតក្មេងប្រុសពីការលង់ទឹក។ តាមរយៈសារលិខិតរំលែកទុក្ខ នាយឧត្តមសេនីយ៍ វង្ស ពិសេន ... Read More »

នគរបាលខេត្តសូមអោយបងប្អូនដែលបាត់ម៉ូតូ មកមើលនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បើឃើញយកឯកសារមក ដើម្បីបានម៉ូតូទៅផ្ទះវិញ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានយកម៉ូតូជាច្រើនគ្រឿង មកបង្ហាញជូន សាធារណជន បងប្អូនប្រជាពលរដ្ឋ ដើម្បីបានមកពិនិត្យមើលម៉ូតូ របស់ខ្លួន ប្រសិនបើបានបាត់ ក្រែងឃើញ ដើម្បីយកទៅប្រើប្រាស់វិញ។  ... Read More »

អបអសាទរ ពិធីប្រកាសតែងតាំងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្ស និងប្រធានរណ:សិរ្សសាមគ្គី​ អភិវឌ្ឍ​កម្ពុជាស្រុក​ ស្រុកព្រៃឈរ

ខេត្តកំពង់ចាម ៖ ​នៅព្រឹកថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្ស និងប្រធានរណ:សិរ្សសាមគ្គី​ ... Read More »

រដ្ឋប្រហារលើកទីពីរនៅបួគីណាហ្វាសូ ក្រុមបាតុករឡោមព័ទ្ធស្ថានទូតបារាំង

ក្រុមបាតុករបានឡោមព័ទ្ធវាយប្រហារទៅលើស្ថានទូតបារាំង នៅក្នុងរដ្ឋធានី Ouagadougou នៃប្រទេសបួគីណាហ្វាសូ នៅថ្ងៃទី ១ខែតុលា ក្រោយការធ្វើរដ្ឋប្រហារយោធាជាលើកទីពីរ ។ សារព័ត៌មាន RTបានផ្សាយថា ក្រុមបាតុករបានព្យាយាមចូលទៅខាងក្នុងស្ថានទូតបារាំងក្នុងរដ្ឋធានី Ouagadougou ក្រោយពេលកម្លាំងទាហានប្រទេសនេះធ្វើរដ្ឋប្រហារជាលើកទីពីរ ក្នុងរយៈពេលមួយឆ្នាំ ។ ... Read More »

ទូទាំងខេត្តព្រះវិហារមានចំនួន១៤០ខ្នងផ្ទះ ត្រូវលិចលង់ ផ្លូវប្រវែង១០.៤២៦ម៉ែត្រ និងស្ពាន ចំនួន០២កន្លែង ព្រមទាំស្រែស្រូវ១.៩៦៣ហិកតា រងការបំផ្លាញដោយទឹកជំនន់

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ស្របពេលដែលកម្ពុជារងនៅសំពាធទាប(ITCZ) បានធ្វើឲ្យកម្ពុជាទទួលរងខ្យល់មូសុងល្បឿនពីខ្សោយទៅបង្គួរដែលស្ថានភាពទាំងនេះបានធ្វើឲ្យខេត្តព្រះវិហារទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងមានចំនួន ៦ ក្រុងស្រុកលើ ៨ ក្នុងស្រុកទូទាំងខេត្តក្នុងនោះរួមមានក្រុងព្រះវិហារ ស្រុកជ័យសែន ស្រុកត្បែងមានជ័យ ... Read More »

បើកម៉ូតូបុករថយន្តជិះច្រាសទិសគ្នាបណ្ដាលឱ្យស្លាប់អ្នកបើកបរម៉ូតូម្នាក់ នៅស្រុកកៀនស្វាយ

ខេត្តកណ្ដាល ៖ យុវជនម្នាក់បើកម៉ូតូល្បឿនលឿនឈប់ ចាប់ហ្វ្រាំងមិនជាប់ បានបុករថយន្តបើកនៅខាងមុខជិះច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មកាលពីថ្ងៃទី១ ខែតុលាឆ្នាំ ២០២២ វេលាម៉ោង១៧និង៣០នាទី នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៣៩-៤០ ចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ... Read More »

កម្លាំងជំនាញនគរបាលនៃស្រុកថ្មគោល បានបង្រ្កាបករណីសារធាតុញៀនមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តម្នាក់អនុវត្តតាមច្បាប់

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃ សៅរ៍៦កេីតខែអស្សុជឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី០១ខែតុលាឆ្នាំ២០២២វេលា​ម៉ោង១៥និង២០នាទីនៅចំណុចក្រុមទី០១ ភូមិ ហៃ​សា​ន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តយោ​បល់​ដឹកនាំ​របស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់​ដំ​បង​ រួមនឹងយោ​បល់​លោកឧត្តមសេនីយ៍ត្រី​ ... Read More »

លោកឧត្តមសេនីយ៍ទោ​ ឈឿន សុចិត្ត ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួម​គោរពវិញ្ញាណក្ខន្ធសពឧបាសិកា ពៅ សារឿង ត្រូវជាម្តាយបង្កើតលោកវរសេនីយ៍ឯក ឡុង សាវុធ ស្នងការរង ដែលទទួលមរណភាព

ខេត្តកណ្តាល ៖ នៅថ្ងៃអាទិត្យ​ ៧កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ​ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល​ ... Read More »

នគរបាលស្រុកសំឡូតបង្រ្កាបករណីគ្រឿង​ញៀន​មួយករណីឃាត់ខ្លួនជនសង្ស័យបានម្នាក់និងវត្ថុតាង

ខេត្តបាត់ដំបង ៖ តាមប្រភពព័ត៌មានរបស់មន្ត្រីជំនាញនៃអធិការស្រុកសំឡូតបានឲ្យដឹងថា÷កាលពីថ្ងៃ​ សៅរ៍​៦កេីត​ខែ​អស្សុជ​ឆ្នាំ​ខាលចត្វាស័​ក​ព.ស.២៥៦៦​ត្រូវនឹងថ្ងៃទី០១ខែ តុលា​ឆ្នាំ​ ២០២២ វេលាម៉ោង ១២និង៣០នាទីនៅចំណុច ភូមិ​ពាម ឃុំតាតោក  ស្រុកសំឡូត ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ... Read More »

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំក្រុមការងារយេនឌ័រ នាំយកអំណោយមេបញ្ជាការកងទ័ពជើងគោក​ ជូនអតីតយុទ្ធជន មានជីវភាពលំបាកខ្វះខាតនៅឃុំក្រយា ស្រុកសន្ទុក

ខេត្ត​កំពង់​ធំ​ ៖​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះ​ បានដឹកនាំក្រុមយេនឌ័រ ជាយោធិននារីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅសំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត ... Read More »

រុស្ស៊ីអំពាវនាវដល់យុវជនចូលបម្រើកងទ័ពបន្ថែម១២០ពាន់នាក់ទៀត

នេះជាពេលវេលាដែលប្រទេសជាតិកំពុងតែត្រូវការចាំបាច់ដល់យុវជន ពលរដ្ឋដើម្បីបម្រើកងទ័ពក្នុងការធ្វើសង្គ្រាម ការពារផលប្រយោជន៍របស់រុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានចុះហត្ថលេខាលើច្បាប់សម្រាប់យុទ្ធនាការជ្រើសរើសទាហានកាតព្វកិច្ចថ្មីបន្ថែមទៀតប្រមាណ ១២០ពាន់នាក់តាមច្បាប់ដែលបានកំណត់ ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានបញ្ជាក់ថា កម្លាំងទាហានជ្រើសរើសថ្មីនោះមិនជាប់ពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ ។ តាមការប្រកាសរបស់ក្រសួងការពារជាតិ ពលរដ្ឋដែលមានអាយុចាប់ពី១៨-២៧ឆ្នាំ ត្រូវបានស្នើឱ្យចូលបំពេញកាតព្វកិច្ចយោធា រយៈពេល១ឆ្នាំតែប៉ុណ្ណោះ។ ការបណ្តុះបណ្តាលហ្វឹកហាត់ទាហានថ្មីក្នុងគោលដៅឱ្យយុវជនចេះយុទ្ធសាស្ត្រ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសផ្តល់ថវិកាចំនួន ៤ លានរៀល ជូនដល់គ្រួសារសព យោធិន ២ រូប ដែលបូជាជីវិតខ្លួនជួយសង្គ្រោះជីវិតអ្នកដទៃ

ភ្នំពេញ ៖ ដោយក្តីអាណិតអាសូរ និងកោតសរសើរចំពោះគំរូវីរភាពចំពោះយោធិន ២រូប ដែលបានពលីជីវិតដើម្បីជួយសង្គ្រោះក្មេង ប្រុស ២នាក់ ដែលបានលង់ទឹក រហូតបាត់បង់ជីវិតខ្លួនឯង រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរបង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា ... Read More »

អ្នកវិទ្យាសាស្ត្រ រកឃើញថាផ្ទាំងទឹកកកស្វីស រលាយក្នុងល្បឿនកំណត់ត្រាថ្មី

  ប្រទេស​ស្វីស​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃអាទិត្យ​ទី​០២​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានដកស្រង់ចេញផ្សាយពីរបាយការណ៍របស់អ្នកវិទ្យាសាស្ត្រនៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររបស់ប្រទេសស្វីស​ បានឱ្យដឹងថា​​ ផ្ទាំងទឹកកកនៅប្រទេសស្វីស បានជាប់ក្នុងកំណត់ត្រារលាយដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងការកត់ត្រាដែលបានចាប់ផ្តើមជាងមួយសតវត្សរ៍មុន។ កំណត់ត្រាថ្មីនេះ រកឃើញថា ផ្ទាំងទឹកកកបានបាត់បង់ក្នុងទំហំប្រមាណ៦ភាគរយនៃបរិមាណសរុបរបស់វានៅឆ្នាំនេះ ដោសាររដូវរងាស្ងួត ... Read More »

ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ សម្តេចតេជោ ហ៊ុនសែន បានអំពាវនាវចំនួន ៩ ចំណុច សំខាន់ៗ

ភ្នំពេញ ៖ សារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។  សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ... Read More »

លោក Allegri សង្ឃឹមថាការវិលត្រឡប់របស់កីឡាករសំខាន់ៗនឹងប្រែក្លាយឱ្យ Juventus ប្រសើរឡើង

អ្នកចាត់ការក្លិប Juventus លោក Massimiliano Allegri សង្ឃឹមថា ការវិលត្រឡប់មកវិញរបស់កីឡាករសំខាន់ៗនឹងជួយបង្វែរអ្វីៗប្រសើរឡើងសម្រាប់ក្រុមរបស់គាត់ បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏ខកចិត្តមួយ។ លោក Allegri បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា “ថ្ងៃអាទិត្យរដូវកាលថ្មីនឹងចាប់ផ្តើម ខែដំបូងបានដំណើរការយ៉ាងធ្ងន់ធ្ងរ ទោះបីជាយើងមានការចាប់ផ្តើមដ៏ល្អជាមួយនឹងការប្រកួត៣ដំបូងទាក់ទងនឹងការសម្តែងក៏ដោយ។ កីឡាករទាំងអស់បានត្រឡប់មកវិញយ៉ាងល្អពីក្រុមជម្រើសជាតិរបស់ពួកគេ។ ... Read More »

ស្រុកកំពង់ស្វាយរងការខូចខាតហេដ្ឋារចនាសម័្ពន្ធជាច្រើន លិចផ្ទះចំនូនជិត៤ពាន់ខ្នងផ្ទះ និងផ្នែកកសិកម្មអស់ជិត ៧ពាន់ហិកតា

ខេត្តកំពង់ធំ៖ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះបានបញ្ជាក់ថា ហេដ្ឋារចនាសម័្ពន្ធក្នុងស្រុកត្រូវបានរងការខូចខាតអស់ជាច្រើនកន្លែង រួមទាំងផលដំណាំស្រូវស្រែប្រជាពលរដ្ឋជាច្រើនហិកតា។ លើសពីនេះទៀតទឹកជំនន់នេះបានលិចលង់ផ្ទះអស់ជិត៤.០០០ខ្នងផ្ទះផងដែរ ។  លោកអភិបាលស្រុកកំពង់ស្វាយបានបន្តថា គិតត្រឹមថ្ងៃទី០១ ខែតុលានេះទន្និន័យស្តីពីគ្រោះមហន្តរាយតាមបណ្តាឃុំ ... Read More »

លោក វេង សាខុន បានដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញទៅចូលរួមក្នុងវេទិកាអន្តរជាតិស្តីពី “សុវត្ថិភាពម្ហូបអាហារ”

ក្រៅប្រទេស ៖ តបតាមការអញ្ជើញពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO, United Nation Industrial Development Organization) និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល (លិខិតលេខ: ៨០០ សជណ ចុះថ្ងៃទី២១ ខែកញ្ញា ... Read More »

អំណោយរបស់​ឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត និងលោកស្រី​ ត្រូវ​បានប្រគល់ចែកជូនយោធិន គ្រួសារយោធិន ដែលជួបការលំបាកខ្វះខាត

ខេត្តបាត់ដំបង​៖​ ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត និងលោកស្រី​ ពេជ ចន្ទមុនី ជូនដល់យោធិន គ្រួសារយោធិន និងកូន ដែលជួបការលំបាកខ្វះខាត ចំនួន ២៤គ្រួសារ ... Read More »

កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹក និងជួយជញ្ជូនសម្ភារៈប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត

ខេត្ត​បន្ទាយមានជ័យ៖ លោកវរសេនីយ៍ទោ ឡេង ហុងលាង មេបញ្ជាការ ផ្នែកសឹករងប៉ោយប៉ែត នៅព្រឹក​ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២  បានចាត់តាំង លោកវរសេនីយ៍ត្រី ឆេង សុផាត មេបញ្ជាការរង ដឹកនាំកម្លាំងអន្តរាគម៍ ... Read More »

មន្ត្រីប៉ូលិសឥណ្ឌូនេស៊ីត្រូវបង្ខំឱ្យលាលែងចេញពីតំណែងក្រោយពីមានអ្នកស្លាប់កើនឡើងដល់១២៩នាក់

កម្លាំងប៉ូលិសឥណ្ឌូនេស៊ីរងការថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋដោយសារតែការដោះស្រាយស្ថានភាពមិនបានល្អក្នុងអំពើហិង្សានៅលើទីលានប្រកួតបាល់ទាត់ បណ្តាលឱ្យមានអ្នកស្លាប់កើនឡើងដល់ទៅ១២៩នាក់កាលពីយប់ថ្ងៃទី ១ខែតុលា។ នៅក្នុងសេចក្តីប្រកាសនៅថ្ងៃទី ២ខែតុលា នាយកដ្ឋានស៊ើបអង្កេតប៉ូលិសឥណ្ឌូនេស៊ី(IPW) បានអំពាវនាវឱ្យមានការបកស្រាយ ហើយនិងដកតំណែងលោក Ferli Hidayat ពីស្នងការបូលិស Malang ។ នេះជាហេតុការណ៍អាក្រក់បំផុតក្នុងវិស័យបាល់ទាត់ឥណ្ឌូនេស៊ី ហើយស្នងការប៉ូលិសគួរតែលាលែងចេញពីតំណែង។ ... Read More »

មនុស្ស២នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ស្រាលដោយសារបើកម៉ូតូកៀរគ្នា

   ខេត្តបន្ទាយមានជ័យ ៖ មនុស្ស២នាក់បានស្លាប់ និង២នាក់ផ្សេងទៀតរងរបួសស្រាល ក្រោយពីជួបគ្រោះថ្នាក់ចរា​ចរណ៍រវាងម៉ូតូនឹងម៉ូតូបើកកៀរគ្នានៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៨១-៣៨២(ខាងលិចផ្លូវបំបែកយាយរវៃសូត្រចម្ងាយ៣៥ម៉ែត្រ)ស្ថិតនៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះ​នេត្រព្រះ  ។ លោក មាស ប្ញទ្ធី ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លង​ ០៤នាក់ ,អ្នក​ជាសះស្បើយ​ ០៣នាក់និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអាទិត្យ​ទី​០២​ ខែតុលា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ០៤នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ០៣នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

Mbappe ​ជួយឱ្យ PSG ដណ្តើម​បាន​តំណែង​កំពូល​តារាង Ligue 1

ខ្សែប្រយុទ្ធ Kylian Mbappe បានចេញពីកៅអីបម្រុងដើម្បីផ្តល់ឱ្យក្រុម Paris St Germain យកឈ្នះ ២–១ ក្នុងផ្ទះលើក្រុមភ្ញៀវ Nice ខណៈដែលម្ចាស់ជើងឯកបារាំងដណ្តើមបានចំណាត់ថ្នាក់កំពូលនៅក្នុង Ligue 1 កាលពីថ្ងៃសៅរ៍។ ... Read More »

ព្រះសង្ឃក្មេងៗ៣អង្គ​ ក្លែងខ្លួនជាជនស៊ីវិលចេញប្លន់ ត្រូវសមត្ថកិច្ចស្រុកបសេដ្ឋឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋានស្រុកបសេដ្ឋបានចាប់ខ្លួនព្រះសង្ឃ៣អង្គ​ កាលពីវេលាម៉ោង​ ៧និង៣០នាទី​ ថ្ងៃទី១​ ខែតុលាឆ្នាំ២០២២​ ក្នុងវត្តស្វាយចារ្យ ឃុំស្តុក ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ ក្រោយចេញប្លន់បានសម្រេចរួចគេចខ្លួន។ លោក ចន សុភិត អធិការនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា ... Read More »

កាំភ្លើងធំ Arsenal បង្ហាញភាពអស្ចារ្យក្នុងការបន្តឈរកំពូលតារាងក្រោយឈ្នះTottenham

អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta និយាយថា កីឡាកររបស់គាត់ “ស្រេកឃ្លាន” បន្ថែមទៀត បន្ទាប់ពីពួកគេបានរក្សាជំហរនៅកំពូលតារាង Premier League ដោយបានយកឈ្នះគូប្រជែង Tottenhamក្នុងលទ្ធផល៣ទល់១ ក្នុងការបង្ហាញដ៏អស្ចារ្យនៅកីឡដ្ឋាន ... Read More »