ព័ត៌មានទាន់ហេតុការណ៍៖
'

យានយន្ត ១៤៥គ្រឿង ត្រូវបានផាកពិន័យ,ខណៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់ ០៦នាក់ របួស ៥០នាក់នាថ្ងៃទី៣០ ខែកញ្ញានេះ!

  ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង​នៅល្ងាចថ្ងៃ​សុក្រ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងសមត្ថកិច្ច​នគរបាលទូទាំងប្រទេស​ បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៤៥គ្រឿងទៀត នៅថ្ងៃទី៣០ ... Read More »

លោកសន្តិបណ្ឌិត សុខ ផល ៖ ចុះអនុវត្តកិច្ចការបញ្ឈប់ សកម្មភាពល្បែងស៊ីសងអត់ច្បាប់គ្រប់ប្រភេទនៅខេត្តព្រះសីហនុ​ និងសុំឱ្យម្ចាស់ទីតាំងបញ្ឈប់ដោយខ្លួនឯង

ខេត្ត​ព្រះសីហនុ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​៣០​ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ សហការជាមួយលោករដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក គួច ចំរើន ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះ បង្ក្រាបល្បែងស៊ីសងអុីនធើណេត ឃាត់ខ្លួន៧នាក់

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបល្បែងស៊ីសងតាមអនឡាញមួយកន្លែងរបស់ជនជាតិចិនឃាត់ខ្លួនបានមនុស្សចំនួន៧នាក់ ស្រី១នាក់ ដកហូតក្បាលទូរទស្សន៍បាន៣៨គ្រឿង ។  ប្រតិបត្តិការ​នេះបានធ្វេីឡេីងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅហាងអុីនធើណេត យីហោ ស្កាយណេត អុីនធើណេត កាហ្វេ ... Read More »

កម្ពុជារៀបចំផែនទីទេសចរណ៍ម្ហូបអាហារតាមតំបន់ ដើម្បីបង្កើនការទាក់ទាញទេសចរ

ភ្នំពេញ ៖ កម្ពុជាកំពុងរៀបចំនិងត្រៀមបោះពុម្ភផ្សាយ «ផែនទីទេសចរណ៍ម្ហូបអាហារកម្ពុជា» ដែលមានបញ្ជាក់ពីម្ហូបអាហារនៅតាមខេត្ត និងតំបន់សម្រាប់បង្កើនការទាក់ទាញភ្ញៀវទេសចរដែលនិយមចូលចិត្តទទួលទានម្ហូបអាហារ និងឈ្វេងយល់/ស្វែងយល់ពីម្ហូបអាហារប្រចាំតំបន់។ ក្នុងសន្និសីទស្ដីពីសមិទ្ធផល និងវឌ្ឍនភាពការងាររយៈពេល៥ឆ្នាំរបស់ក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក អាំង ... Read More »

ចាស់ជរាគ្មានទីពឹងម្នាក់ ទទួលបានអំណោយពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកសម្ភារ ថវិកា ដែលជាជំនួយរបស់ លោកឧត្តមសេនីយ៍ឯក ... Read More »

តុលាការធម្មនុញ្ញថៃសម្រេចចុងក្រោយពីតំណែងនាយករដ្ឋមន្ត្រីរបស់លោកប្រាយុទ្ធ ចាន់អូចា

តុលាការរដ្ឋធម្មនុញ្ញថៃបានចេញសេចក្តីសម្រេចស្តីពីអាណត្តិរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ដោយនៅក្នុងសេចក្តីសម្រេចនោះបញ្ជាក់យ៉ាងច្បាស់ថា លោកប្រាយុទ្ធ ចាន់អូចា កាន់តំណែងមិនទាន់គ្រប់ចំនួន៨ឆ្នាំនៅឡើយទេ ដោយចាប់ផ្តើមនៅថ្ងៃទី៦ខែមេសាឆ្នាំ២០១៧ ។ ដូច្នេះលោកអាចបន្តកាន់តំណែងនាយករដ្ឋមន្ត្រីបន្តទៀត។ ការសម្រេចរបស់តុលាការនឹងជួយដល់លោកប្រយុទ្ធ ចាន់អូចា បន្តកាន់តំណែងរហូតដល់ឆ្នាំ២០២៥ ក្នុងករណីលោកទទួលបានការបោះឆ្នោតគាំទ្រជាថ្មី។ ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី៧ខែឧសភាឆ្នាំ២០២៣។ កន្លងមក ... Read More »

ចោរជនជាតិចិន០២នាក់ គាស់ទម្លុះទ្វារកញ្ចក់ ចូលក្នុងក្រុមហ៊ុនលក់មាសពេជ្រជី ដាយមិន ត្រូវបានបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ចោរជនជាតិចិន០២នាក់គាស់ទម្លុះទ្វារកញ្ចក់ ប្រដាប់ដោយដែកគាស់ និងប៉ុស្តិ៍ផ្សារ ចូលក្នុងក្រុមហ៊ុនលក់មាសពេជ្រ ត្រូវបានបញ្ជូនទៅតុលាការ។  គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ០១និង៥៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច ... Read More »

មន្រ្តីជំនាញ​ ក.ប.ប. រកឃើញ និងដកហូតនូវផលិតផលបារីម៉ាក MEVIUS ចំនួនពីរកេសធំ ដែលបានដាក់តាំងលក់​នៅក្នុងផ្សារតាកែវ និងនៅតាមផ្ទះលក់ទំនិញ

ខេត្តតាកែវ ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​នាយកដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា​ ដេីម្បី​ទប់ស្កាត់នូវអំពើល្មើសពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ (បារី) ក្លែងក្លាយ​ មន្រ្តីជំនាញ​ បានចុះស្រាវជ្រាវ​ និងត្រួត​ពិនិត្យ​មើល​ការដាក់តាំងលក់​នៅក្នុងផ្សារនានា និងនៅតាមផ្ទះលក់ទំនិញ​ តាមបណ្ដារាជធានី​-ខេត្ត​។  ... Read More »

អ្នកនាំពាក្យវិមានក្រឹមឡាំង ៖ ការខូចខាតបំពង់បង្ហូរឧស្ម័ន North Stream ជាសកម្មភាពភេរវកម្ម

អគ្គលេខាធិការគណៈកម្មការសន្តិសុខជាតិរុស្ស៊ី លោក Nikolai Patrushev បានបញ្ជាក់នៅថ្ងៃទី៣០ខែកញ្ញាថា អាមេរិកគឺជាភាគីដែលទទួលបានផលប្រយោជន៍ជាច្រើនពីការខូចខាតបំពង់បង្ហូរឧស្ម័នហ្គាស North Stream ។ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ ... Read More »

គណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី

ខេត្តត្បូងឃ្មុំ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញដឹកនាំប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ស្ថិត នៅភូមិពន្លៃ ... Read More »

អភិបាលខេត្តតាកែវ ៖​ បងប្អូនប្រជាពលរដ្ឋសូមចូលរួមថែរក្សា និងសំអាតផ្លូវបេតុងទាំងនេះឱ្យបានល្អប្រសើរ ដើម្បីឱ្យបងប្អូនប្រើប្រាស់បានជាប់និងយូរអង្វែង

ខេត្តតាកែវ ៖​ លោក អ៊ូច ភា អភិបាល នៃគណៈអភិបា លខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុងមួយខ្សែ មានប្រវែង ៨៩០ម៉ែត្រ ... Read More »

ឃាត់ខ្លួនមុខសញ្ញាឆក់កាបូបប្រជាពលរដ្ឋតាមដងផ្លូវ០២នាក់​ នៅស្រុកសំពៅលូន

ខេត្ត​បាត់ដំបង ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ស្រុក​សំពៅ​លូន​ បានធ្វេីការ​ស្រាវជ្រាវ​ចាប់ឃាត់ខ្លួន​មុខសញ្ញាឆក់កាបូបប្រជាពលរដ្ឋតាមដងផ្លូវ០២នាក់​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។  របាយការណ៍​ដដែល​បន្តថា​ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិ ... Read More »

ក្រសួងពាណិជ្ជកម្ម រៀបចំពិធីតាំងពិព័រណ៍ថ្មម៉ាបឥណ្ឌា ឆ្នាំ២០២២ ”India Stonemart 2022” ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងពាណិជ្ជ បានបង្ហោះពីករណី ចេញសេចក្ដី​ជូនដំណឹងស្ដី: រៀបចំពិធីតាំងពិព័រណ៍ថ្មម៉ាបឥណ្ឌា ឆ្នាំ២០២២ ”India Stonemart 2022” ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ... Read More »

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល៖ ទីតាំងកាស៊ីណូ កាឡាក់ស៊ីជ្រៃធំ គឺជារបស់ក្រុមហ៊ុន អេស៊ា អិល.ធី.ភី.អេស ឯ.ក ដែលបានអាជ្ញាប័ណ្ណកាស៊ីណូ

ខេត្កកណ្តាល ៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនទៅនឹងឈ្មោះ សភារាជ (គេហទំព័រ ជី អឹម ញូ តំបន់ទន្លេ) ដែលបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធតេឡេក្រាម ... Read More »

រដ្ឋមន្ត្រីការពារជាតិ អាមេរិក ជប៉ុន និងអូស្ត្រាលី ជួបពិភាក្សាគ្នានៅកោះហាវ៉ៃ

រដ្ឋមន្ត្រីការពារជាតិជប៉ុន នឹងជួបជាមួយសមភាគី អាមេរិក អូស្ត្រាលី នៅថ្ងៃទី១ខែតុលា ហើយខ្លឹមសារនៃកិច្ចពិភាក្សាមិនទាន់ប្រកាសជាសាធារណៈនៅឡើយទេ។ សារព័ត៌មាន រ៉យទ័របានផ្សាយថា ក្រសួងការពារជាតិជប៉ុន នៅថ្ងៃទី ៣០ខែកញ្ញា បានបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu ... Read More »

លោកទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា របស់គណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ

ខេត្តឧត្ដរមានជ័យ ៖ លោកទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា របស់គណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ។ មានមតិនៅក្នុងពិធីនេះ លោកទេសរដ្ឋមន្រ្តី ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទស្សនកិច្ចនៅសាលាបណ្ឌិតសភាយោធា និងបញ្ជាការដ្ឋានកងទ័ពជើងទឹកប្រ៊ុយណេ

ប្រទេសប្រ៊ុយណេ ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងគណៈប្រតិភូ បានអញ្ជើញទៅទស្សនកិច្ចនៅសាលាបណ្ឌិតសភាយោធា និងបញ្ជាការដ្ឋានកងទ័ពជើងទឹកប្រ៊ុយណេ ដើម្បីស្វែងយល់ដកបទពិសោធន៍។ តាមរយៈដំណើរទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ ... Read More »

សិក្ខាសាលាបូកសរុបលទ្ធផលការងារស្រ្តី យុវជន យេនឌ័រ និងកុមារ ក្នុងវិស័យបរិស្ថានឆ្នាំ២០២២ និងទិសដៅអនុវត្តការងារឆ្នាំ២០២៣

ភ្នំពេញ ៖ ក្រុមការងារស្រ្តី យុវជន យេនឌ័រ និងកុមារ នៃក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារស្រ្តី យុវជន យេនឌ័រ និងកុមារ ក្នុងវិស័យបរិស្ថានឆ្នាំ២០២២ និងទិសដៅអនុវត្តការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ... Read More »

គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេកឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ម្តាយក្មេករបស់ឯកឧត្តម ... Read More »

ប្រទេសកាតាបញ្ជាក់ពីតម្រូវការធ្វើតេស្ត COVID-19 សម្រាប់អ្នកគាំទ្រក្នុងព្រឹត្តិការណ៍ World Cup

អ្នករៀបចំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ កញ្ញាថា អ្នកគាំទ្រដែលចូលរួមការប្រកួត World Cup នៅប្រទេសកាតាឆ្នាំនេះត្រូវតែបង្ហាញភស្តុតាងនៃការធ្វើតេស្តរក COVID-19 អវិជ្ជមានដោយមិនគិតពីស្ថានភាពនៃការចាក់ថ្នាំរបស់ពួកគេនោះទេ។ អ្នកទស្សនាទាំងអស់ដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅត្រូវតែបង្ហាញលទ្ធផលអវិជ្ជមានពីការធ្វើតេស្ត PCR ដែលបានធ្វើឡើងក្នុងរយៈពេល៤៨ម៉ោងមុនពេលចេញដំណើររបស់ពួកគេ ឬពីការធ្វើតេស្តរហ័ស Rapid Testដែលបានធ្វើឡើងក្នុងរយៈពេល២៤ម៉ោងមុនពេលមកដល់។ ... Read More »

កម្ពុជា! អបអរសាទរ និងជូនពរសមាជបក្សកុម្មុយនីស្តចិនលើកទី២០ឱ្យទទួលជោគជ័យ

ភ្នំពេញ៖ ទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច សុទ្ធតែបានលើកឡើងពីតួនាទីដ៏សំខាន់របស់គណបក្សកុម្មុយនីស្តចិន ដែលមិនត្រឹមតែសម្រាប់ចិននោះទេ តែសម្រាប់ពិភពលោកទាំងមូល។ បក្សកុម្មុយនីស្តចិននឹងរៀបចំសមាជ លើកទី២០ របស់ខ្លួន នាពេលឆាប់ៗខាងមុខនេះ។   នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​ព័ត៌មាន​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សុក្រ​ទី​៣០​ ខែកញ្ញា​ ... Read More »

កម្លាំងចម្រុះ​ ចុះត្រួតពិនិត្យចល័តទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន​ និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ដើម្បីសុវត្ថិភាពទន្លេមេគង្គ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ខេត្ត​បាត់ដំបង ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ ដើម្បីសុវត្ថិភាពទន្លេមេគង្គ ស្តីពីប្រតិបត្តិការត្រីកោណមាស ១៥១១/២១ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ កម្លាំងសមត្ថកិច្ចនគរបាលនិងសមត្ថកិច្ចពាក់ព័ន្ធ​ បានចុះអនុវត្តត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្ក្រាបបទ ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីសម្ពោធរោងចក្រ RMKH Glove (Cambodia) Co., Ltdក្នុងតំបន់សេដ្ឋកិច្ចពិសេស​មេនហាតធេន​ក្រុងបាវិត

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃសុក្រ​ ៥កេីត​ ខែអស្សុជ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី៣០ កញ្ញា ២០២២នេះ​ លោក ជុំ​ ហាត​ ប្រធាន​ក្រុមប្រឹក្សាខេត្ត​ ... Read More »

ប្រធានាធិបតីពូទីនបានស្នើឱ្យកែកំហុសឆ្គងក្នុងការជ្រើសរើសកងទ័ព

ប្រធានាធិបតីរុស្ស៊ី បានលើកឡើងពីកំហុសឆ្គងក្នុងការជ្រើសរើសកងទ័ពថ្មី ដោយការជ្រើសរើសអំពាវនាវឱ្យចូលបម្រើកងទ័ពខុសមនុស្ស ។ ដូច្នេះថ្នាក់ក្រោមត្រូវតែកែទម្រង់ក្នុងការជ្រើសរើសទាហានថ្មី បញ្ចៀសការប្រតិកម្មរបស់ពលរដ្ឋ។ សារព័ត៌មាន Al-Jazeera នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតី វ្ល៉ាឌីមៀរ ... Read More »

ការរងរបួសរបស់កីឡាករកើនឡើង២០% ធៀបនឹងរដូវកាលមុនចំពេលមានកាលវិភាគប្រកួតញឹកញាប់

ការសិក្សាថ្មីមួយបានរកឃើញថា របួសរបស់កីឡាករនៅទូទាំងលីកធំៗទាំង៥របស់ទ្វីបអឺរ៉ុបបានកើនឡើង២០ភាគរយធៀបនឹងកាលពីរដូវកាលមុន និងធ្វើឱ្យក្លិបក្នុងតំបន់ចំណាយប្រាក់កន្លះពាន់លានផោន ដែលបង្កើនការព្រួយបារម្ភអំពីសុខុមាលភាពកីឡាករចំពេលមានការកកស្ទះក្នុងការប្រកួត។ ឈ្មួញកណ្តាលធានារ៉ាប់រងឈ្មោះ Howden’s European Football Injury Index សម្រាប់រដូវកាល២០២១-២០២២ បានប៉ាន់ប្រមាណថាតម្លៃនៃការរបួសរបស់កីឡាករបានកើនឡើង២៩ភាគរយដល់៥១៣.២លានផោន (៥៥៩.៦លានដុល្លារអាមេរិក) ជាមួយនឹងម្ចាស់ជើងឯកបារាំង Paris ... Read More »

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលេខ ៦៦ សសរ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលេខ ៦៦ សសរ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក្នុងនោះ ១-លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ... Read More »

រដ្ឋបាលខេត្ត​ស្ទឹងត្រែង​ ចេញសេចក្តីជូនដំណឹងស្ដីពីការត្រៀមលក្ខណៈឆ្លើយតប និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ក្នុងមូលដា្ឋន

ខេត្ត​ស្ទឹងត្រែង​៖​ បេីយោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តីជូនដំណឹងស្ដីពីការត្រៀមលក្ខណៈឆ្លើយតប និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ក្នុងមូលដា្ឋន។  ជាក់ស្ដែង​នៅក្នុង​លិខិត​របស់​រដ្ឋបាល​ខេត្ត​ បានបញ្ជាក់ថា​យោង ៖ សេចក្តីជូនដំណឹងលេខ ១២១ សជណ.ធទឧ ចុះថ្ងៃទី២៩ ... Read More »

លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដាក់ទិសដៅដល់មន្ត្រីត្រូវរួមគ្នាអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រីអោយបានម៉ឺងម៉ាត់បំផុត

ភ្នំពេញ ៖ ដើម្បីឈានទៅសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក ជាថ្មីម្តងទៀតលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានដាក់ចេញ នូវផែនការទិសដៅសម្រាប់អនុវត្តបន្តទៀតរួមមាន ការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព  និងត្រូវរួមគ្នាខិតខំអនុវត្ត បទបញ្ជា ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ... Read More »

លក្ខខណ្ឌគួរយល់ដឹងអំពី “ទីតាំងកន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម” លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា, លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានកន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម ចំនួន៤ទីតាំង នៅតាមបណ្តោយផ្លូវ  ដែលទីតាំងនីមួយៗមានស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក ... Read More »

កងការពារព្រំដែនលេខ ៦០១ បន្តចាត់តាំងកម្លាំងល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ បានបន្តចាត់តាំងលោកអនុសេនីយ៍ឯក ម៉ឺន វីរៈ មេបញ្ជាការរងកងអនុសេនាធំល្បាតទី២ ... Read More »