ព័ត៌មានទាន់ហេតុការណ៍៖
'

អាមេរិកផ្តល់ជំនួយអាវុធមានទឹកប្រាក់៦០០លានដុល្លារដល់អ៊ុយក្រែន

នៅថ្ងៃទី១៥ខែកញ្ញា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីការផ្តល់ជំនួយអាវុធដែលមានទឹកប្រាក់៦០០លានដុល្លារដើម្បីជួយដល់អ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី។ ប៉ុន្តែសេតវិមានមិនបានបញ្ជាក់ថាអាវុធប្រភេទណាដែលអាមេរិកផ្តល់ឱ្យនោះឡើយ។ ក្នុងពេលនេះដែរ ក្រសួងការបរទេសរុស្ស៉ីបាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តផ្គត់ផ្គង់ដល់ទីក្រុងកៀវនូវប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយនោះវានឹងឆ្លង «បន្ទាត់ក្រហម» ដែលនឹងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនក្លាយជា«ភាគីនៃជម្លោះមួយ» នៅអ៊ុយក្រែន។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បានបន្ថែមថា ... Read More »

សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថា ក្រោមប្រធានបទ << ការចែករំលែកកាលានុវត្តភាពថ្មី ដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ទម្រង់ ៣.០ >>

ភ្នំពេញ ៖ សុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកសម្ពោធពិពណ៌ចិន-អាស៊ាន លើកទី១៩ ឆ្នាំ ២០២២ នៅទីក្រុងណានីង, ក្រោមប្រធានបទ << ការចែករំលែកកាលានុវត្តភាពថ្មី ... Read More »

ក្រសួង​ទេសចរណ៍​៖​ កម្ពុជានឹងមានជើងហោះហើរត្រង់ពីប្រទេសតួកគី នាពេលខាងមុខនេះ!

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃសុក្រទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្ពុជា-តួកគីសុទ្ធតែចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត និងចង់ឱ្យមានចលនាទេសចរទៅមកកើនឡើង ដូច្នេះហើយទើបឯកអគ្គរដ្ឋទូតថ្មីនៃស្ថានទូតតួកគីប្រចាំកម្ពុជា លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ (ÜLKÜ KOCAEFE) ប្ដេជ្ញាជំរុញឱ្យមានជើងហោះហើរត្រង់កម្ពុជា-តួកគីឱ្យបានក្នុងអាណត្តិបេសកកម្មរបស់ខ្លួន។ ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៩នាក់​ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណីទូទាំងប្រទេសថ្ងៃទី១៥ កញ្ញា​ម្សិលមិញ​នេះ​!

    ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែកញ្ញាម្សិលមិញនេះ​។​ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២២។  ... Read More »

ពលរដ្ឋរាប់សែននាក់ឈរប្រវែង៨គីឡូម៉ែត្ររង់ចាំគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយានីអេលីហ្សាបែតទី២

ពលរដ្ឋដែលមានបំណងចង់ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយានីអេលីហ្សាបែតទីពីរ នឹងត្រូវរង់ចាំយូរ ហើយមានមនុស្សជាច្រើនបានដួលសន្លប់ដោយសាតែររង់ចាំយូរពេក។ ពេលនោះមានមនុស្សឈរតម្រង់ជួរ ៨គីឡូម៉ែត្ររង់ចាំដល់វេនរបស់ខ្លួនចូលទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយានី។ តាមគម្រោង នឹងមានមនុស្សជាច្រើនទៀតបានចូលរួមតម្រង់ជួរដើម្បីបានចូលគោរពព្រះវិញ្ញាណក្ខន្ធនៅចុងសប្តាហ៍នេះ ។ តាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស មានពលរដ្ឋជាច្រើនមានបំណងចូលគោរពព្រះមហាក្សត្រិយានីជាលើកចុងក្រោយ។ តាមការសន្និដ្ឋាន គឺអាចនឹងមានពលរដ្ឋប្រមាណ៣៥០ពាន់នាក់នៅទូទាំងប្រទេសមកកាន់ទីក្រុងឡុងដុង ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ។ រូបភាពបានបង្ហាញឱ្យឃើញថា មានមនុស្សជាច្រើនបាននាំទាំងកូនតូចចូលទៅគោរពព្រះវិញ្ញាណក្ខន្ធផងដែរ ... Read More »

Sancho និង Ronaldo ជួយឱ្យ Man Utd រកបាន៣ពិន្ទុដំបូងក្នុងវគ្គជម្រុះ Europa League

ខ្សែប្រយុទ្ធ Jadon Sancho និង Cristiano Ronaldo បានផ្តល់ក្តីសង្ឃឹមទាន់ពេលវេលាអំពីតម្លៃរបស់ពួកគេជាមួយនឹងគ្រាប់បាល់ម្នាក់១គ្រាប់ ខណៈដែលក្រុម Manchester United ទទួលបានយុទ្ធនាការ Europa League របស់ពួកគេឡើងវិញជាមួយនឹងជ័យជម្នះ ២-០ ... Read More »

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបចំពោះគណនីហ្វេសប៊ុកឈ្មោះ សាវេន កូកូ

ខេត្តកណ្តាល៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតប ទៅនឹងគណនីហ្វេសប៊ុកឈ្មោះ សាវេន កូកូ ដែលបានបង្ហោះរូបភាព និងវីដេអូ ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តលឿនជ្រុលចង្កូតទៅបុកខឿនសួនច្បារបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នធ្វើឱ្យរេចង្កូតជ្រុលទៅបុកខឿនសួនច្បារបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួសឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។     ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង ... Read More »

ខ្សែបម្រើកណ្តាល Gavi បន្តកុងត្រាថ្មីជាមួយ Barcelona រហូតដល់ឆ្នាំ២០២៦ជាមួយនឹងលក្ខខណ្ឌ ១ពាន់លានអឺរ៉ូ

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Gavi បានចុះកុងត្រាថ្មីជាមួយអ្នកមានបុណ្យBarcelona រហូតដល់ឆ្នាំ២០២៦ ជាមួយនឹងលក្ខខណ្ឌទិញផ្តាច់តម្លៃ១ពាន់លានអឺរ៉ូ (៨៦៥លានផោន)។ កីឡាករវ័យ១៨ឆ្នាំដែលលេងបាន៥៣ដងចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់គាត់ក្នុងខែសីហា ឆ្នាំ២០២១រូបនេះ គឺស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០២៣។ គាត់បានក្លាយជាកីឡាករក្មេងជាងគេទី៤របស់ក្លិប នៅពេលដែលគាត់បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ដែលមានអាយុ១៧ឆ្នាំ និង២៤ថ្ងៃ។ មិត្តរួមក្រុមដូចជា Pedri, Ansu ... Read More »

បុរសម្នាក់បើករថយន្តលឿនជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើងមួយដើមបាក់រាបដល់ដី

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នធ្វើឱ្យរេចង្កូតទៅបុកឡើងលើខឿនសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើបាក់រាបដល់ដី ចំណែកឯរថយន្តបង្កហេតុរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។     ... Read More »

រថយន្តកាមរីបាឡែនបើកបុករថយន្តឡិចសុីស RX330 ពីក្រោយបណ្ដាលឱ្យរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបើករថយន្តកាមរី បាឡែនមួយគ្រឿងជ្រុលទៅបុករថយន្ត Lexus RX330 ពីរក្រោយបណ្ដាលឱ្យរងការខូចខាតរៀងៗខ្លួន។     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវបេតុងវត្តតាំងកសាង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ... Read More »

ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងរត់លេងមុជទឹកភ្លៀង លើផ្លូវមុខផ្ទះ ត្រូវបានរថយន្តបុកពេញទំហឹង

ខេត្តស្ទឹងត្រែង ៖ ក្មេងប្រុសម្នាក់បានស្លាប់យ៉ាងអាណោចអធ័ម ខណៈកំពុងរត់លេងមុជទឹកភ្លៀងលើផ្លូវមុខផ្ទះ ត្រូវបានរថយន្តតាកូម៉ា១គ្រឿង អត់ស្លាកលេខបើកបុកពេញទំហឹង។ ហេតុការណ៍ខាងលើនេះកើតឡើង នៅវេលាម៉ោង ១៥:១០នាទី នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះឈ្មោះ ខាំផាម៉ន ភូមិស្ដៅ១ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តអំពាវនាវដល់ប្រជាជន ដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គ្រប់ចំនួនដូស មកចាក់វ៉ាក់សាំងបន្តទៀត

ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសុខាភិបាល” នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានផ្ញើសារដល់ប្រជាជនដែលចាក់វ៉ាក់សាំងទើបតែបាន ២ដូស ហើយមិនព្រមមកចាក់វ៉ាក់សាំងដូសបន្ត ... Read More »

ប្រជាពលរដ្ឋដែលធ្លាប់នៅខុសច្បាប់តំបន់អង្គរហើយចេញទៅរស់នៅភូមិធម្មជាតិរុនតាឯកមានជីវភាពធូរធារ

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅភូមិធម្មជាតិរុនតាឯកបានបញ្ជាក់ថាពួកគាត់មានជីវភាពរស់នៅប្រចាំថ្ងៃធូរធារ ដោយសារតែមានដីសម្រាប់ធ្វើកសិកម្ម និងប្រើប្រាស់តាមតម្រូវការ។ លោក រិន ស្រួច ជាអតីតអ្នករស់នៅក្នុងភូមិស្រះស្រង់ សង្កាត់នគរធំ ក្រុងសៀមរាប ថាកាលពីពេលដែលគាត់រស់នៅក្នុងរមណីយដ្ឋានអង្គរ គាត់មានដីលំនៅដ្ឋានទំហំតូចចង្អៀត មិនមានកម្មសិទ្ធិស្របច្បាប់ មិនអាចឱ្យលោកទាញយកផលប្រយោជន៍ពីដីឱ្យអស់លទ្ធភាពបាន ... Read More »

ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីខួប ១០០ ព្រះវស្សា នៃការប្រសូត ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

ប៉េកាំង ៖ តបតាមការក្រាបបង្គំសូមយាង របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ ... Read More »

រថយន្តCRVមួយគ្រឿង កំពុងតែបើកបរ ស្រាប់តែឆេះសល់តែគ្រោងឆ្អឹង

ភ្នំពេញ៖ រថយន្តCRVមួយគ្រឿងកំពុងតែបើកតាមផ្លូវ ស្រាប់តែឆេះបណ្តាលឱ្យអ្នកធ្វើដំណើររត់ជាន់ជើងគ្នាព្រាតកាលពីវេលាម៉ោង ៣និង១០នាទីរសៀលថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។  ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ជាជនជាតិបរទេសម្នាក់ រួមដំណើរជាមួយបុរស២នាក់ទៀត បានបើកបររថយន្តមួយគ្រឿងម៉ាកCRV ... Read More »

ខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ស្រុក ចុះអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្ត

    ខេត្តកំពង់ធំ ៖ នៅថ្ងៃព្រហស្បតិ៍០៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក ជិន ស៊ីថា ... Read More »

សម្តេចក្រឡាហោម ស ខេង និងលោកស្រី អញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី០៦ នៅវត្តបុទុមវតី នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងស្រី ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិទាំងអស់នៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីរៀបចំសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី០៦នៅវត្តបុទុមវតី ... Read More »

កសិករខេត្តត្បូងឃ្មុំ និយមដាំដំឡូងមី ព្រោះវាជួយធ្វើឱ្យសេដ្ឋកិច្ច គ្រួសារកាន់តែប្រសើរឡើង

ខេត្តត្បូងឃ្មុំ ៖ ដំឡូងមីត្រូវនឹងដីក្រហមដែលភាគច្រើននៅក្នុងខេត្តត្បូងឃ្មុំ។ ដំឡូងមី ពូជ៤ប្រភេទគឺ ពូជ៨១ ពូជរ៉ាក់យ៉ង៩ ពូជម៉ាឡេ និងពូជប៉ិគួក ដែលកសិករនិយមដាំ ដោយសារវាងាយដាំ,ធន់ជំងឺឲ្យផលខ្ពស់។ នៅខេត្តត្បូងឃ្មុំមានប្រជាកសិករដាំដំឡូងមីលើផ្ទៃដីទំហំជាង៥ម៉ឺនហិកតា ឯណោះ។  ប្រជាកសិករខេត្តត្បូងឃ្មុំនិយមដាំដំឡូងមីពីព្រោះវាមានទិន្នផលល្អ ថែមទាំងមានទីផ្សារស្រួលលក់ពោលគឺមានហ្វាយឡូឈរចាំទទួលទិញតែម្តង។ ... Read More »

លោកទេសរដ្ឋមន្រ្តី គន់ គីម ណែនាំមេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធ កាន់ការងារ អតីតយុទ្ធជន និងក្តាប់ស្ថានភាពទឹកជំនន់ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន

ខេត្តកំពង់ធំ ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់មេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធ  ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឲ្យកាន់ការងារ អតីតយុទ្ធជន និងក្តាប់ស្ថានភាពទឹកជំនន់ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ឲ្យបានច្បាស់លាស់ ដើម្បីធានាថាបងប្អូនយើងទទួលបាន ... Read More »

លោក ហ៊ុន ម៉ានី ៖ «ពេលហូបដឹងថាឆ្ងាញ់ តែពេលវេចនំដោយផ្ទាល់ខ្លួនឯង ទើបបានដឹងថាមិនស្រួលនោះទេ ទម្រាំបានហូបនំមួយៗ»

ភ្នំពេញ ៖ «ពេលហូបដឹងថាឆ្ងាញ់ តែពេលវេចនំដោយផ្ទាល់ខ្លួនឯង ទើបបានដឹងថាមិនស្រួលនោះទេ ទម្រាំបានហូបនំមួយៗ។» នេះជាថ្លែងរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។  លោក ហ៊ុន ម៉ានី ... Read More »

ស្នងការរងខេត្តត្បូងឃ្មុំដេកស្លាប់ក្នុងបន្ទប់ដោយសារខ្យល់គ

ខេត្តត្ត្បូងឃ្មុំ ៖ លោកស្នងការរងផែនចរាចរណ៍​ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ​ ខ្យល់គ ខណៈដេកស្លាប់ម្នាក់ឯងក្នុងបន្ទប់។    តាមប្រភពព័ត៌មានបានបង្ហេីបឲ្យដឹងថា​ លោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ទទួលបន្ទុកផ្នែកការងារសណ្តាប់ធ្នាប់ បានដេកស្លាប់ម្នាក់ឯងក្នុងបន្ទប់​ ដោយគេសន្និដ្ឋានថា​ គាត់មានអាការៈខ្យល់គ។  ... Read More »

នាយឧត្តមសេនីយ៍ គន់ គីម និងអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញប្រកាសទទួលស្គាល់អនុប្រធាន គណៈកម្មា ធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ និងសំណេះសំណាលជាមួយសមាជិកសមាគម

ខេត្តត្បូងឃ្មុំ ៖ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ នេះនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជានិងលោក ជាម ... Read More »

ឈាមស្រែកស្បែកហៅ! រយៈពេល២ថ្ងៃជនសង្ស័យជាឃាតករំលោភសម្លាប់យុវតីនៅជើងភ្នំហាន់ជ័យត្រូវនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាមតាមប្រមាញ់ចាប់ខ្លួនបាននៅខេត្តក្រចេះ

ខេត្តកំពង់ចាម ៖ ក្រោយកិច្ចប្រតិបត្តិការស្រាវជ្រាវបង្រ្កាបករណីឃាតកម្ម កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២ នៅចំណុចខាងក្រោយវត្តភ្នំជ័យគិរី(ភ្នំហាន់ជ័យ) ស្ថិតក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាមមក ជនសង្ស័យជាឃាតកត្រូវបានសមត្ថកិច្ចផែននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តាមប្រមាញ់ចាប់ខ្លួនបាននៅលើទឹកដីខេត្តក្រចេះកាលពីថ្ងៃទី១៥ ខែកញ្ញា ... Read More »

នគរបាលស្រុកកំពង់សីលាឃាត់ខ្លួនជនសង្ស័យ២នាក់រណីជួញដូរ ចែកចាយ​ គ្រឿងញៀនដោយខុសច្បាប់

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកកំពង់សីលាខេត្តព្រះសីហនុដែលអង្គភាពយើងទទួលបាននៅរសៀលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២នេះថាកាលពីថ្ងៃពុធ៤រោច ខែភទ្របទ​ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី​ ១៤​ ខែ​ កញ្ញា​  ឆ្នាំ​ ២០២២​ វេលាម៉ោង ១៤​ និង​ ៣០ ... Read More »

គណៈកម្មការព្រឹទ្ធសភាអាមេរិក អនុម័តច្បាប់ជួយដល់កោះតៃវ៉ាន់ទ្រង់ទ្រាយធំ

នៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២២ គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ បង្កើនការជួយដល់កោះតៃវ៉ាន់ដើម្បីទប់ទល់នឹងការគំរាមកំហែងពីទីក្រុងប៉េកាំង។ នៅក្នុងការបោះឆ្នោតនៃគណកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក អនុម័តលើគោលនយោបាយគាំទ្រកោះតៃវ៉ាន់ ឆ្នាំ២០២២ ដោយទទួលបានការគាំទ្រ ១៧/៥សំឡេង។ ប៉ុន្តែការអនុម័តទទួលរងការប្រឆាំងពីរដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន ដោយព្រមានពីវិធានការទប់ទល់ចិន។ ក្នុងពេលនេះដែរ ក្រសួងការបរទេសចិននៅថ្ងៃ១៥ខែកញ្ញា បានដាក់ «កំណត់ទូតមួយ» ... Read More »

អាវុធហត្ថខេត្តកំពង់ចាមឃាត់ខ្លួនស្រ្តីមេផ្ទះលេងល្បែងភ្នាល់ដាក់ប្រាក់មកអបរំ០៦នាក់!

ខេត្តកំពង់ចាម ៖ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់លោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម តែងក្រើនរំលឹកដល់កម្លាំងជំនាញចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ទាំងអស់ធ្វើការបង្ការ បង្រ្កាបរាល់បទល្មើសឱ្យខានតែបាន។  នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៥៖៣០នាទី ... Read More »

លោក ស ថេត ដឹកនាំកិច្ចប្រជុំ ស្តីពីលទ្ធផលនៃការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ក្នុងខែសីហា និងទិសដៅការងារសម្រាប់ខែកញ្ញា និងផែនការ ការពារក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពីលទ្ធផលនៃការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ... Read More »

ព្យះ Muifa ចូលដល់ដីគោកតំបន់ភាគខាងកើតប្រទេសចិន ពលរដ្ឋ១,៦លាននាក់ត្រូវភៀសខ្លួន

នៅថ្ងៃទី១៥ខែកញ្ញា ព្យុះ Muifaបានបោកបក់ចូលដល់ដីគោកក្នុងទីក្រុងសៀងហៃ និងតំបន់ភាគខាងកើតប្រទេសចិនដោយមានល្បឿនខ្យល់ដល់ទៅ១២៥គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះជាលើកទីពីរហើយដែលព្យុះ Muifa ចូលដល់ក្នុងតំបន់នោះ ដោយមានភ្លៀងធ្លាក់ខ្លាំង ។ តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់ មានពលរដ្ឋ១,៦លាននាក់រងផលប៉ះពាល់ដោយព្យុះខាងលើ។ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៥ ... Read More »

ដឹងការណ៍ពិតហើយ នារីដែលស្លាប់ក្នុងរថយន្តគឺជាករណីឃាតកម្ម

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង ២១:០០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រោយផ្សារទំនើបភួ ពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុង/ខេត្ត បាត់ដំបង មានករណីមនុស្សដេកស្លាប់ក្នុងរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ... Read More »